គម្រោងអភិវឌ្ឍន៍
ADB ផ្ដល់កម្ចី ២លានដុល្លារ សាងសង់ទីលានចាក់សំរាមទំហំ ១០ ហិកតា នៅខេត្តកំពត
គម្រោងទីលានចាក់សំរាមតម្លៃជាង ២ លានដុល្លារ ដែលកំពុងសាងសង់លើផ្ទៃដីប្រមាណ ១០ហិកតា ក្នុងខេត្តកំពត ជារួមសម្រេចបានប្រមាណ ១៦% ហើយ ដោយគ្រោងនឹងបញ្ចប់នៅខែកក្កដា ឆ្នាំ២០២២ ខាងមុខ។ នេះបើយោងតាមការពិនិត្យការដ្ឋានជាក់ស្ដែងរបស់អភិបាលខេត្តកំពត ឯកឧត្តម ជាវ តាយ កាលពីថ្ងៃទី ២៧ កក្កដា។ គម្រោងនេះ មានទីតាំងស្ថិតនៅក្នុងឃុំថ្មី ស្រុកទឹកឈូខេត្តកំពត ដែលបានចាប់អនុវត្តកាលថ្ងៃទី ៩ ខែកក្កដា កន្លងទៅ ក្រោមកម្ចីរបស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB)។ គម្រោងទាំងមូលរួមមាន ការសាងសង់ទីលានចាក់សំរាមចំនួន ២កន្លែង ស្រះសម្អាតទឹកកខ្វក់ចេញពីសំរាមចំនួន ២កន្លែង ទីលានត្រង់ទឹកកខ្វក់ អគាររដ្ឋបាល និងអណ្ដូងទឹកសម្រាប់ត្រួតពិនិត្យគុណភាពទឹកជាដើម។ លើសពីនេះ គម្រោងរួមមាន ការជួសជុលផ្លូវចូលទីលានកប់សំរាម បង្កើតកន្លែងថ្លឹងរថយន្ត កន្លែងស្តុក និងញែកសំរាម ក៏ដូចជាសាងសង់របងព័ទ្ធជុំវិញទីលានចាក់សំរាមផងដែរ។ ឯកឧត្តម ជាវ តាយ បានឱ្យដឹងថា ការសាងសង់ទីលាននេះ គឺដើម្បីឆ្លើយតបទៅនឹងបញ្ហាសំរាមកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ក៏ដូចជាដើម្បីលើកកម្ពស់អនាម័យបរិស្ថានក្នុងក្រុងកំពតផងដែរ។ គួរបញ្ជាក់ថា គម្រោងនេះទទួលការសាងសង់ដោយក្រុមហ៊ុន ហេង សម្បត្តិ អាហរ័ណ នីហរ័ណ […]
អានបន្ថែមគម្រោងកីឡដ្ឋានថ្មីនៅខេត្តកំពង់ស្ពឺ នឹងបញ្ចប់ការសាងសង់នៅខែមេសា ឆ្នាំក្រោយ
ការសាងសង់កីឡដ្ឋានតម្លៃ ២លានដុល្លារ ដែលស្ថិតក្នុងខេត្តកំពង់ស្ពឺ បាននិងកំពុង ដំណើរការទៅតាមធម្មតា បើទោះជាកម្ពុជាកំពុងរងផលប៉ះពាល់ដោយជំងឺកូវីដ១៩ក្តី។ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងក្នុងកិច្ចចុះត្រួតពិនិត្យការដ្ឋាន កាលពីថ្ងៃសុក្រ សប្តាហ៍មុន នេះថា៖ «យ៉ាងយូរខែមេសា ឆ្នាំ ២០២២ ខាងមុខ យើងនឹងបានស្តាតថ្មីដ៏ល្អនេះនៅក្នុងទឹកដីខេត្តកំពង់ស្ពឺរបស់យើងជាក់ជាមិនខាន»។ កីឡដ្ឋានស្តង់ដារអន្តរជាតិនេះ កំពុងសាងសង់ក្រោមជំនួយឧបត្ថម្ភជាង ២លានដុល្លារ របស់មូលនិធិណាហ្គាវើល ដែលគ្រោងនឹងបញ្ចប់ការសាងសង់ទាំងមូលឱ្យទាន់ពេលវេលាដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម ឆ្នាំ២០២៣។ កីឡដ្ឋានស្តង់ដារអន្តរជាតិមួយនេះមានទីតាំងស្ថិតនៅក្នុងភូមិ តាម៉ុល សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដែលនឹងត្រូវសាងសង់លើផ្ទៃដីប្រមាណ ៤ហិចតា។ គម្រោងបានបើកការដ្ឋានសាងសង់ជាផ្លូវជាការ នៅថ្ងៃទី២១ ខែកុម្ភៈ នេះ ក្រោមអធិបតីភាពរបស់ ឯកឧត្តម ហ៊ុន ម៉ានី ដែលជាអ្នកតំណាងរាស្ដ្រមណ្ឌលខេត្តកំពង់ស្ពឺ។ (អានបន្ថែម)
អានបន្ថែមអគារពាណិជ្ជកម្មខ្ពស់ជាងគេនៅកម្ពុជាបញ្ចប់ការងារបច្ចេកទេសហើយ ត្រៀមសង់ក្រោយកូវីដ
Thai Boon Roong Twin Towers ដែលជាគម្រោងអគារពាណិជ្ជកម្មខ្ពស់ជាងគេនៅកម្ពុជា បានបញ្ចប់ការងារសិក្សាបច្ចេកទេសហើយ ដោយអាចនឹងចាប់ផ្ដើមសាងសង់ បន្ទាប់ពីស្ថានភាព កូវីដ១៩ បានធូរស្រាល។ នេះបើយោងតាម លោក ទូស សាភឿន ប្រធានក្រុមដឹកនាំក្រុមស្ថាបត្យករ និងសំណង់ប្រចាំក្រុមហ៊ុន Thai Boon Roong Group កាលពីថ្មីៗនេះ។ លោកបានឱ្យដឹងដូច្នេះថា ដើម្បីជាការឆ្លើយតប ទៅសំនួររបស់សាធារណជនជាច្រើនដែលសួរថា តើគម្រោងនេះគម្រោងនៅតែបន្តការសាងសង់ ឬទេ ព្រោះឃើញស្ងាត់បាត់សកម្មភាព ៤ ឆ្នាំមកហើយ។ លោក ទូស សាភឿន អះអាងថា៖ «មហាគម្រោងនេះមិនមានអ្វីប្រែប្រួលទេ គម្រោងប្លង់បច្ចេកទេសទបានគូសបញ្ចប់១០០% ជញ្ជាំងទប់ដី ការពារបាក់ដី ការពារជម្រាបទឹកទន្លេ ជម្រៅ២៦ម៉ែត្របានចាក់បេតុងបញ្ចប់រួចរាល់១០០%»។ «ក្រុមការងារសាងសង់ ក្រុមការងារបច្ចេកទេសផ្សេងៗក៏បានត្រៀមខ្លួនរៀបចំរួចរាល់ផងដែរ រងចាំឱកាសល្អ និង បញ្ចប់ស្ថានការអ៊ួអាប់ដោយសារជំងឺកូវីដ គម្រោងនឹងចាប់ផ្តើមហើយ»។ លោកបន្តថា គម្រោងនេះនឹងបន្ត ក្រោមការដាក់ចេញផែនការ និងបទបញ្ជាយ៉ាងម៉ឹងម៉ាត់ពី អ្នកឧកញ៉ាអគ្គនាយកក្រុមហ៊ុន ថៃ ប៊ុនរ៉ុង។ Thai Boon […]
អានបន្ថែមការដ្ឋានស្ពានបេតុងឫស្សីកែវ-ជ្រោយចង្វារ បញ្ចប់បាន ៥០% ហើយ
ការដ្ឋានសាងសង់ស្ពានឫស្សីកែវ ឆ្លងកាត់ទន្លេសាប តភ្ជាប់ពីផ្លូវជាតិលេខ៥ នៃខណ្ឌឫស្សីកែវ និងផ្លូវជាតិលេខ៦ នៃខណ្ឌជ្រោយចង្វារ សម្រេចលទ្ឋផលបាន ៥០% ហើយ គិតត្រឹមថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១។ នេះបើតាមការបញ្ជាក់របស់មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ។ ស្ពានបេតុងមួយខ្សែនេះ គឺកំពុងសាងសង់ស្របនឹងស្ពានបាឡេដែលកំពុងប្រើប្រាស់ប្រចាំថ្ងៃ ហើយក្រោយស្ពានបេតុងសាងសង់រួច រដ្ឋាភិបាលនឹងរុះស្ពានបាឡេចេញ។ ស្ពានបេតុងឫស្សីកែវ-ជ្រោយចង្វា មានប្រវែង ៩២២ម៉ែត្រ ទទឹង២០,៥ម៉ែត្រ និងចិញ្ចើមស្ពានសម្រាប់ថ្មើរជើង ១,២៥ម៉ែត្រ សងខាង។ ហើយគម្រោងនេះត្រូវបានបើកការដ្ឋានសាងសង់តាំងពីថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០១៧ មកម្ល៉េះ។ (អានបន្ថែម) ក្រោយសាងសង់រួច ស្ពាននេះមានតួនាទីសំខាន់ ក្នុងការរួមមចំណែក រំដោះចរាចរលើផ្លូវជាតិលេខ៦ និងផ្លូវជាតិលេខ៥ ក៏ដូចជាច្រកចេញចូលរាជធានីភ្នំពេញផងដែរ។ លើសពិនេះ វាក៏នឹងនឹងបង្កើនការងាយស្រួលក្នុងការធ្វើចរាចរណ៍ពីទីក្រុងភ្នំពេញ ទៅពហុកីឡដ្ឋានជាតិមរតកតេជោ ដែលកម្ពុជានឹងទទួលរៀបចំធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ប្រកួតកីឡា SEA GAME 2023 នាពេលខាងមុខ។
អានបន្ថែមរដ្ឋាភិបាលកំពុងពន្លឿនផែនការប្រែក្លាយខេត្តព្រះសីហនុជាតំបន់សេដ្ឋកិច្ចពហុបំណង
ផែនការរៀបចំខេត្តព្រះសីហនុជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង បានវិវឌ្ឍន៍ទៅមុនមួយជំហានទៀតហើយ ដោយថ្មីៗនេះ រដ្ឋាភិបាលបានសម្រេចឱ្យគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ចូលមកជួយជ្រោមជ្រែងពន្លឿនការងារនេះផងដែរ បន្ថែមពីលើរដ្ឋមន្រ្តីជើងចាស់ ៣រូប។ យោងតាមកិច្ចប្រជុំ កាលពីថ្ងៃទី២២ ខែកក្កដា គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា នឹងជួយប្រមូលធាតុចូលមករៀបចំគោលនយោបាយគ្រប់គ្រង និងប្រើប្រាស់ដីធ្លីនៅខេត្តព្រះសីហនុ បច្ចុប្បន្ន ក្រុមការងារបានចាប់ផ្តើមប្រមូលរូបថតពីលើអាកាសនៅខេត្តព្រះសីហនុហើយ ដើម្បីប្រើប្រាស់ជាឯកសារជំនួយក្នុងពេលរៀបចំផែនការមេ ជាមួយនឹងអន្តរក្រសួង។ ជាក់ស្ដែង កាលពីខែ មិថុនា កន្លងមកនេះ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបង្កើតគណៈកម្មធិការបច្ចេកទេសអន្តរក្រសួងមួយរួចមកហើយ ដើម្បីឱ្យមកពន្លឿនការងារប្រែក្លាយខេត្តព្រះសីហុនជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងនេះ។ (អានបន្ថែម) គណៈកម្មាធិការនេះ មានរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាប្រធាន និងអនុប្រធាន ២រូប ជារដ្ឋមន្ត្រីក្រសួងសាធារណៈការ និងក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។ គួរបញ្ជាក់ថា ការងារនេះកំពុងធ្វើឡើង ស្របពេលដែលខេត្តព្រះសីហនុបាននិងកំពុងពង្រីកហេដ្ឋារចនាសម្ព័ន្ធយ៉ាងសកម្ម ដូចជា ផ្លូវ៣៤ខ្សែ ប្រព័ន្ធលូបង្ហូរទឹក និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទាំង ៣កន្លែងជាដើម។
អានបន្ថែមខេត្តព្រះសីហនុ និងស្វាយវៀង ស្វាគមន៍រោងចក្រធំៗ ២ ទៀតហើយ តម្លៃជិត៨លានដុល្លារ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅថ្ងៃសុក្រនេះ បានអនុម័តឱ្យក្រុមហ៊ុនឯកជនវិនិយោគសាងសង់រោងចក្រចំនួន ២កន្លែង តម្លៃសរុប ៧,៨ លានដុល្លារអាមេរិក នៅខេត្តព្រះសីហនុ និងខេត្តស្វាយរៀង។ ក្រុមហ៊ុនទី១ គឺក្រុមហ៊ុន CATHAYA (CAMBODIA) CO., LTD ដែលនឹងវិនិយោគប្រមាណ ២,៨ លានដុល្លារអាមេរិក បង្កើតរោងចក្រវាយនភណ្ឌ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ។ ក្រុមហ៊ុនទី២ គឺក្រុមហ៊ុន CK SPORTS CO., LTD ដែលនឹងវិនិយោគប្រមាណ ៥លានដុល្លារអាមេរិក បង្កើតរោងចក្រផលិតស្បែកជើង គ្រឿងបន្សំស្បែកជើង និងសម្ភារៈកីឡា ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុង តំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន ក្រុងបាវិត ខេត្តស្វាយរៀង។ គម្រោងវិនិយោគទាំងពីរនឹងបង្កើតការងារសរុប ៣៨០កន្លែង។ បើតាមរបាយការណ៍ នៅក្នុងឆមាសទី១ ឆ្នាំ២០២១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគថ្មី និងគម្រោងពង្រីកផលិតកម្មសរុប ៨៧គម្រោង ឬស្មើនឹងទុនវិនិយោគចំនួនជិត ៣ពាន់លានដុល្លារអាមេរិក ដែលកើនប្រមាណ ១០% ឬ ៣១៥លានដុល្លារអាមេរិក។ (អានបន្ថែម)
អានបន្ថែមគណៈកម្មាធិការតំបន់ឆ្នេរ បើកភ្លើងខៀវលើគម្រោងបង្កើតរមណីយដ្ឋានឆ្នេរខ្សាច់កម្រិតខ្ពស់នៅកែប
គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា (គអឆក) បានសម្រេចគាំទ្រឱ្យឯកជនអនុវត្តគម្រោងបង្កើតរមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តកម្រិតខ្ពស់នៅភូមិថ្មី ខេត្តកែប ខណៈបន្តជំរុញឱ្យឯកជន និងរដ្ឋសហការគ្នាបង្កើតទីតាំងរមណីដ្ឋានទេសចរណ៍ថ្មីៗ បន្ថែមទៀត នៅក្នុងខេត្តនេះ។ ការពិនិត្យ និងវាយតម្លៃលើសំណើរគម្រោងនេះធ្វើឡើង នៅក្នុងកិច្ចប្រជុំរបស់ គអឆក កាលពីថ្ងៃទី ២២ កន្លងទៅនេះ។ គម្រោងរមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តកម្រិតខ្ពស់នេះ ស្ថិតនៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ដែលនឹងមានប្រវែងបណ្តោយ ២ ៧០០ម៉ែត្រ។ យោងតាមប្រភពដដែល គម្រោងនឹងបង្កើតជាឆ្នេរធម្មជាតិសាធារណៈថ្មីតាមបណ្តោយសមុទ្រដែលមានទទឹងយ៉ាងតិចប្រវែង ៣០ម៉ែត្រ រៀបចំជាសួនសាធារណៈ និងដាំដើមឈើនៅលើដីចំណីឆ្នេរទទឹងប្រវែង ៥០ម៉ែត្រ។ គម្រោងនេះ គឺធ្វើឡើងក្រោមទម្រង់នៃកិច្ចសន្យាអភិវឌ្ឍន៍រវាងរដ្ឋ និងឯកជនក្នុងគោលបំណងកែលម្អ និងបង្កើតឆ្នេរខ្សាច់កម្សាន្តសាធារណៈ លំហសាធារណៈ និងផ្ទៃបៃតង។ យោងតាមរដ្ឋបាលខេត្តកែប ក្រៅពីគម្រោងនេះ ក៏នៅមានគម្រោងស្រដៀងគ្នាមួយទៀត គឺគម្រោងរមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តកម្រិតខ្ពស់ ធម្មជាតិអង្កោល ដែលស្ថិតនៅភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ៕ (អានបន្ថែម)
អានបន្ថែមជប៉ុនគ្រោងជួយសាងសង់មន្ទីរពេទ្យខ្នាតតំបន់ ក្នុងរាជធានីខេត្តគោលដៅចំនួន ៦ ទូទាំងប្រទេស
ទីប្រឹក្សាបច្ចេកទេស នៃអង្គការ JICA មកពីទីក្រុងតូក្យូ ប្រទេសជប៉ុន គ្រោងនឹងជួយលើកកម្ពស់ និងធ្វើទំនើបកម្មមន្ទីរពេទ្យបង្អែកក្នុងរាជធានីខេត្តចំនួន៦ ឱ្យក្លាយទៅជាមន្ទីរពេទ្យស្ដង់ដារខ្នាតតំបន់ ទិសដៅពង្រីកសេវាសុខាភិបាលឱ្យកាន់តែកៀកទៅនឹងប្រជាពលរដ្ឋកម្ពុជា។ ការលើកឡើងនេះ ត្រូវបានបង្ហាញឡើងក្នុងជំនួបពិភាក្សារវាង ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពតជាមួយ លោកស្រី ហា យុ និងលោក យ៉ូម៉ា ទីប្រឹក្សាបច្ចេកទេស នៃអង្គការ JICA កាលពីថ្ងៃទី២២ ខែកក្កដា កន្លងទៅ។ ខេត្តគោលដៅចំនួន ៦ នោះរួមមាន ខេត្តកំពត កំពង់ចាម ស្វាយរៀង ស្ទឹងត្រែង បាត់ដំបង និងរាជធានីភ្នំពេញ។ ជាក់ស្ដែង គម្រោងនេះ គឺធ្លាប់សាកល្បងធ្វើរួចហើយនៅឆ្នាំ២០១៧ ប៉ុន្តែមិនបានជោគជ័យ ទើបអង្គការ JICA បានរៀបចំយន្តការថ្មី សិក្សាកាន់តែលម្អិត និងស៊ីជម្រៅ ដើម្បីឈានទៅរកការសម្រេចឱ្យជោគជ័យ។ អង្គការ JICA បានឱ្យដឹងថាបេសកកម្មនេះ គឺធ្វើឡើងតាមរយៈការស្នើសុំរបស់ក្រសួងសុខាភិបាល ក្នុងគោលបំណងពង្រីកសេវាសុខាភិបាលឱ្យកាន់តែកៀកទៅនឹងប្រជាពលរដ្ឋ។ ជាការឆ្លើយតប ឯកឧត្តម អភិបាលខេត្តកំពត ក៏បានបង្ហាញកិច្ចគាំទ្រយ៉ាងពេញទំហឹង និងស្នើដល់លោកប្រធានមន្ទីរសុខាភិបាលខេត្តត្រូវចូលរួមសហការ […]
អានបន្ថែមខេត្តកណ្តាល និងតាកែវ គ្រោងស្វាគមន៍គម្រោងវិនិយោគធំៗ ៤ តម្លៃជាង ៥១ លានដុល្លារ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីថ្មីៗនេះ បានអនុម័តឱ្យក្រុមហ៊ុនឯកជនវិនិយោគសាងសង់រោងចក្រចំនួន ៤កន្លែង តម្លៃសរុប ៥១,១ លានដុល្លារអាមេរិក នៅខេត្តកណ្តាល និងខេត្តតាកែវ។ ក្រុមហ៊ុនទី១ គឺក្រុមហ៊ុន HONG CEN MAX LEATHER PRODUCTS CO., LTD ដែលនឹងវិនិយោគប្រមាណ ២,៦ លានដុល្លារអាមេរិក បង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ និងខ្សែក្រវាត់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងប្រុយ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។ ក្រុមហ៊ុនទី២ គឺក្រុមហ៊ុន REMSTEX FASHION CO., LTD ដែលនឹងវិនិយោគប្រមាណ ៦ លានដុល្លារអាមេរិក បង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិតាឌូ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។ ក្រុមហ៊ុនទី៣ គឺក្រុមហ៊ុន TOP FORM (CAMBODIA) MANUFACTURING COMPANY LIMITED ដែលនឹងវិនិយោគប្រមាណ ៩,៥ លានដុល្លារអាមេរិក បង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិពោធិ៍មង្គល […]
អានបន្ថែមវៀតណាមគ្រោងបង្កើតមជ្ឈមណ្ឌលព័ស្តុភារកម្ម ៦ កន្លែង នៅខេត្តជាប់ព្រំដែនកម្ពុជា
វៀតណាម គ្រោងបង្កើតមជ្ឈមណ្ឌលព័ស្តុភារកម្ម (ឡូជីស្ទីក) ៦ កន្លែងធំៗ នៅក្នុងខេត្តឡុងអាន ដែលជាខេត្តជាប់ព្រំដែនកម្ពុជាភាគអាគ្នេយ៍ ខេត្តស្វាយរៀង និងព្រែវែង ដើម្បីឆ្លើយតបទៅនឹងការដឹកជញ្ជូន ការនាំចេញ និងនាំចូល។ នេះបើយោងតាមមន្ទីរឧស្សាហកម្ម និងពាណិជ្ជកម្មខេត្ត។ មជ្ឈមណ្ឌលព័ស្តុភារកម្មទាំងនេះ រំពឹងថានឹងជួយឱ្យក្រុមហ៊ុនក្នុងស្រុកបង្កើនភាពប្រកួតប្រជែងកាន់តែខ្ពស់នៅក្នុងតំបន់។ សារព័ត៌មាន Vietnam News ចេញផ្សាយកាលពីទី១៩ ខែកក្កដា បានឱ្យដឹងថា ក្រៅពីបង្កើតមជ្ឈមណ្ឌលព័ស្តុភារកម្មនេះ ខេត្តឡុងអានក៏មានចក្ខុវិស័យវែងឆ្ងាយផ្សេងៗទៀតដែរ ពោលគឺបង្កើតគោលដៅដឹកជញ្ជូនគំរូពហុបំណង ដែលមានមានភាពប្រកួតប្រជែងខ្ពស់។ គួរបញ្ជាក់ថា មជ្ឈមណ្ឌលចំនួន ២ ក្នុងចំណោមមជ្ឈមណ្ឌលទាំង ៦ នឹងមានទីតាំងនៅជាប់នឹងច្រកព្រំដែនអន្តរជាតិ និងតំបន់សេដ្ឋកិច្ចជាប់ប្រទេសកម្ពុជា។ មជ្ឈមណ្ឌលព័ស្តុភារកម្មទាំងអស់នឹងត្រូវតភ្ជាប់ទៅកាន់ប្រព័ន្ធផ្លូវគោក ផ្លូវទឹក ការដឹកជញ្ជូនតាមសមុទ្រ ដែលផ្តល់សេវាដឹកជញ្ជូន ព័ស្តុភារកម្ម និងចែកចាយទំនិញ។
អានបន្ថែម