គម្រោងស្ថាបនាកំពង់ផែថ្មីតម្លៃជាង ៨លានដុល្លារនៅកំពត ដើរយឺតជាងផែនការទៀតហើយ

កំពង់ផែទេសចរណ៍តម្លៃ ៨លានដុល្លារ នៅខេត្តកំពត ទំនងជាត្រូវពន្យារពេលបញ្ចប់ការសាងសង់ម្តងទៀតហើយ ដោយសារបញ្ហាកង្វះពលករ និងសម្ភារៈសំណង់ ដែលបណ្ដាលមកពីវិបត្តិកូវីដ១៩ ទោះ ក្រោយយឺតយ៉ាវជាច្រើនលើកច្រើនសារ។ ឯកឧត្តម វ៉ាស៊ីម សុរិយា អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ក្រុមការងារក្រសួងទទួលបន្ទុក បានចុះពិនិត្យការវិត្តន៍នៃការសាងសង់កាលពីដើមសប្តាហ៍នេះ ប៉ុន្តែមិនទាន់មានរបាយការណ៍ស្តីពីការត្រួតពិនិត្យនេះនៅឡើយទេ។ ឯកឧត្តម ថ្លែងថា៖ «ក្នុងការបរិបទកូវិដ១៩ បែបនេះ ដំណើរការត្រូវអាក់ខាន កាត់បន្ថយកម្មករ ដូច្នេះ ប្រហែលជាត្រូវពន្យាពេលបញ្ចប់គម្រោង»។ ប្រភពដដែលបានឱ្យដឹងថា បច្ចុបន្នគម្រោងសម្រេចបានត្រឹមប្រមាណ ៧៥% ប៉ុណ្ណោះ ដែលយឺតជាផែនការ។ ជាក់ស្ដែងគម្រោងនេះ គួរតែបញ្ចប់តាំងពីចុងឆ្នាំ ២០២០ មកម្ល៉េះ ប៉ុន្តែយឺតយាវដោយសារវិបត្តិកូវីដ។ ដូច្នេះ កាលពីខែមករា កន្លងទៅ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះពិនិត្យការដ្ឋានដោយផ្ទាល់ ហើយជំរុញឱ្យក្រុមហ៊ុនសាងសង់ពន្លឿនបញ្ចប់ឱ្យបានក្នុងខែមិថុនា នេះ។ (អានបន្ថែម) យ៉ាងណាក្ដី ក្រុមហ៊ុននៅតែមិនទាន់បញ្ចប់ ដោយនឹងពន្យារដល់ទៅចុងឆ្នាំ ២០២១ ឬយឺតយ៉ាវជាងនេះ។ គួរបញ្ជាក់ថា កំពង់ផែនេះកំពុងសាងសង់នៅលើផ្ទៃដីទំហំ […]

អាន​បន្ថែម

ឆមាសទី១ CDC អនុម័តការវិនិយោគសរុប ៨៧គម្រោង តម្លៃជិត ៣ពាន់លានដុល្លារ កើនជាង១០%

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅក្នុងឆមាសទី១ ឆ្នាំ២០២១ បានអនុម័តគម្រោងវិនិយោគថ្មី និងគម្រោងពង្រីកផលិតកម្មសរុប ៨៧គម្រោង ឬស្មើនឹងទុនវិនិយោគចំនួនជិត ៣ពាន់លានដុល្លារ ដែលកើនប្រមាណ ១០% ឬ ៣១៥លានដុល្លារអាមេរិក។ បើយោងតាមចុះផ្សាយរបស់ Fresh News កាលពីថ្ងៃទី៦ ខែកក្កដា បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២០ ជាក់ស្ដែង ចំនួនគម្រោងមានការថយចុះ ៦៣គម្រោង ឬស្មើនឹង ៧២% តែទុនវិនិយោគគឺមានការកើនឡើងរហូត ៣១៥ លានដុល្លារអាមេរិក ឬស្មើនឹង១០% ។ ការកើនឡើងនេះ ដោយសារវត្តមាននៃគម្រោងវិនិយោគធំៗមួយចំនួន ដូចជាគម្រោងរោងចក្រអគ្គិសនី ធ្យូងថ្មអានុភាព ៧០០មេហ្កាវ៉ាត់ របស់ក្រុមហ៊ុន Huadian Sihanoukville Power Generation Co., Ltd តម្លៃ ១,៣ ពាន់លានដុល្លារអាមេរិក រោងចក្រផលិតក្រដាសរបស់ក្រុមហ៊ុន Shunying Pulp and Paper Company Limited តម្លៃ ៥០៤លានដុល្លារអាមេរិក និងរោងចក្រផលិតសំបកកង់យានយន្តរបស់ក្រុមហ៊ុន […]

អាន​បន្ថែម

៥ ខែដំបូង រដ្ឋអនុម័តគម្រោងសំណង់ជាង ១៨០០ គម្រោង តម្លៃសរុបជាង ២,៣ ពាន់លានដុល្លារ

ក្នុងរយៈពេល៥ខែ ដំបូងនៃឆ្នាំ ២០២១ នេះ គម្រោងដែលទទួលបានការអនុញ្ញាតសាងសង់ មានសរុប ១ ៨២៩ គម្រោង ដែលធ្លាក់ចុះ ២៧៨គម្រោង បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំមុន។ គម្រោងទាំងនេះ មានទុនវិនិយោគសរុបប្រមាណ ២ ៣៤៩ លានដុល្លារ ដែលក៏ធ្លាក់ចុះ ៣២% ផងដែរ។ នេះបើយោងរបាយការណ៍និន្នាការសេដ្ឋកិច្ច-សង្គម នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចេញផ្សាយកាលពីថ្មីៗនេះ។ ប្រភពដដែលបានឱ្យដឹងថា ប្រភេទសំណង់លំនៅឋានមាន ១ ៦០៧ គម្រោង ឬស្មើនឹង ៨៨%នៃចំនួនគម្រោងដែលអនុម័តទាំងអស់ ក៏ធ្លាក់ចុះ ១៣៩ គម្រោងផងដែរ។ ក្រៅពីតួលេខសំណង់ របាយការណ៍ដដែលក៏បានបង្ហាញថា គម្រោងវិនិយោគឯកជនសរុបក្រៅតំបន់សេដ្ឋកិច្ចពិសេស ដែលទទួលបានការអនុញ្ញាតពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មានសរុប ៤៥គម្រោង ដែលបានធ្លាក់ចុះ ៤៧គម្រោង។ គម្រោងទាំងនេះមានទុនវិនិយោគសរុបចំនួន ៨២៥លានដុល្លារ ហើយធ្លាក់ចុះ ៥៩% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ គម្រោងវិនិយោគថ្មីៗទាំងនេះ អាចមានលទ្ធភាពបង្កើតកម្លាំងពលកម្មថ្មីប្រមាណជា ៣ម៉ឺននាក់ ដែលក៏ធ្លាក់ចុះ ៥៦% ផងដែរ។

អាន​បន្ថែម

ការដ្ឋានកំពង់ផែទេសចរណ៍កោះទន្សាយនៅខេត្តកែប សម្រេចបាន ៧៥% ហើយ

កំពង់ផែសម្រាប់ចំណតទូកទេសចរណ៍កោះទន្សាយ ដែលមានទីតាំងនៅត្រើយប៉ែកដីគោកនៅក្នុងខេត្ដកែប សម្រេចការសាងសង់ប្រមាណ៧៥% ហើយ ដោយគ្រោងនឹងបើកដំណើរការក្នុងពេលឆាប់ៗខាងមុខនេះ។ លោក រស់ សោភ័ណ ប្រធាននាយកដ្ឋានរចនាសម្ព័ន្ធផ្លូវទឹក និងសំណង់កំពង់ផែ នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រាប់ AKP ថា ការសាងសង់កំពង់ផែចំណតកោះទន្សាយនេះ ចំណាយពេល ជាងមួយឆ្នាំទៅហើយ ដែលជាការយឺតយាវបន្តិច។ កំពង់ផែនេះមានទំហំប្រមាណ ៣៤០០ម៉ែត្រការ៉េ ដែលមានជម្រៅពី ៣ម ទៅ ៤,៧០ម នឹងអាចចតនាវាទេសចរណ៍បាន ២ ប្រភេទ។ ប្រភេទនាវាទី១ អាចធ្វើដំណើរចេញពីផែចម្ងាយប្រមាណ ៥៦គ.ម ដែលអាចដឹកមនុស្សបានពី ៣០ ទៅ ១០០នាក់។ ដោយឡែកប្រភេទនាវាទី២ អាចធ្វើដំណើរចេញពីផែប្រមាណ១៩៣គ.ម នឹងអាចផ្ទុកអ្នកដំណើរពី ១០០ ទៅ ៣០០នាក់។ គម្រោងនេះត្រូវបានសាងសង់តាំងពីឆ្នាំ ២០២០ ដោយប្រើប្រាស់ថវិការបស់រដ្ឋ ប្រមាណ ១,២លានដុល្លារ។ (អានបន្ថែម)

អាន​បន្ថែម

អគារមនី្ទរពេទ្យព្រះអង្គឌួងថ្មី តម្លៃជាង ៨លានដុល្លារ គ្រោងនឹងបើកដំណើរការនៅឆ្នាំក្រោយ

គម្រោងសាងសង់អគារមជ្ឈមណ្ឌលត្រចៀក ច្រមុះ បំពង់ក នៅក្នុងមនី្ទរពេទ្យព្រះអង្គឌួង កំពុងដំណើរការដោយរលូន គ្រោងនឹងបើកផ្ដល់សេវាកម្មនៅដើមឆ្នាំ២០២២ ខាងមុខនេះ។ នេះបើយោងតាម ឯកឧត្តម សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រី្តក្រសួងសុខាភិបាល ក្នុងកិច្ចចុះពិនិត្យគម្រោងសាងសង់ នាព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១។ អគារថ្មីនេះ កំពុងសាងសង់ក្រោមជំនួយឥតសំណង ៨លានដុល្លារ របស់កូរ៉េខាងត្បូង តាមរយៈទីភ្នាក់ងារសហប្រតិបតិ្តការអន្តរជាតិកូរ៉េ (KOICA) ហើយបានបើកការដ្ឋានសាងសង់កាលពី ខែមីនា ឆ្នាំ២០២០។ គួរបញ្ជាក់ថា ក្រៅពីអគារនេះ កូរ៉េក៏បានជួយសាងសង់មនី្ទរពេទ្យ នៅខេត្តពោធិ៍សាត់ និង ខេត្តបាត់ដំបង ក៏ដូចជាមនី្ទរពេទ្យនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលនៅក្នុងខណ្ឌសែនសុខផងដែរ។

អាន​បន្ថែម

ការសិក្សាគម្រោងសាងសង់ព្រលានថ្មីលើដី៤០០ហិកតា នៅកោះកុង ត្រូវផ្អាកសិន ដោយសារវិបត្តិកូវីដ

ការសិក្សាគម្រោងអាកាសយានដ្ឋានថ្មីនៅខេត្តកោះកុងតម្លៃជាង ៤០លានដុល្លារ ដែលកំពុងធ្វើឡើងដោយក្រុមហ៊ុន លី យ៉ុងផាត គ្រុប និងក្រុមហ៊ុនថៃ Bangkok Airways តាំងពី ២ ឆ្នាំមុន ត្រូវបានផ្អាកមួយរយៈធំហើយ ពោលគឺគ្មានលទ្ធផលទៅមុខនោះទេ ដោយសារវិបត្តិកូវីដ។ យ៉ាងណាមិញ អាកាសចរណ៍ស៊ីវិល បញ្ជាក់ថា ទោះបីមានការយឺតយាវដូច្នេះ រដ្ឋនឹងមិនដកអាជ្ញាបណ្ណរបស់ក្រុមហ៊ុនទាំងពីរឡើយ ព្រោះយល់ពីស្ថានភាពបច្ចុប្បន្ន ហើយព្យាយាមជំរុញក្រុមហ៊ុនឱ្យបន្តអភិវឌ្ឍ។ ជាក់ស្ដែង រដ្ឋាភិបាលបានផ្តល់ទីតាំងមួយកន្លែង លើផ្ទៃដីប្រមាណ ៤០០ ទៅ ៦០០ហិកតា ក្នុងឃុំបាក់ឃ្លង ស្រុកមណ្ឌលសី ខេត្តកោះកុង ទៅក្រុមហ៊ុន លី យ៉ុងផាត និង Bangkor Airways កាលពីចុងឆ្នាំ២០១៩ មកម្ល៉េះដើម្បីសិក្សាគម្រោងនេះ ។ ប៉ុន្តែថ្មីនេះ លោក ស៊ិន ចាន់សេរីវុត្ថា អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលកម្ពុជា បានប្រាប់ទស្សនាវដ្ដីនិងសំណង់ថា៖ «រយៈពេលប្រហែលពីរឆ្នាំនេះ អត់មានការអភិវឌ្ឍន៍អ្វីទាំងអស់។ ប៉ុន្តែ យើងអត់ដកអាជ្ញាបណ្ណទេ ព្រោះថាគម្រោងនេះផ្តួចផ្តើមដោយវិស័យឯកជន គឺប្រសិនបើគាត់សង់ គឺល្អ បើគាត់មិនសង់ ក៏អត់អីដែរ […]

អាន​បន្ថែម

ផែនការផ្លូវល្បឿនលឿនពីព្រលានថ្មីមកក្រុងភ្នំពេញ ប៉ះពាល់តិចតួចពីវិបត្តិកូវីដ តែនៅបន្តទៅមុខ

ផែនការសាងសង់ផ្លូវល្បឿនលឿនលើអាកាស តភ្ជាប់រវាងរាជធានីភ្នំពេញ និងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីនៅខេត្តកណ្តាល អាចនឹងពន្យារបន្តិចដោយសារវិបត្តិកូវីដ ប៉ុន្តែការសិក្សានៅតែបន្ត ហើយគម្រោងគឺនៅតែមាន។ នេះបើយោងតាម អ្នកនាំពាក្យនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ឯកឧត្តម ស៊ីន ចាន់សេរីវុត្ថា។ អ្នកឧកញ៉ា ពុង ឃាវសែ ដែលជាប្រធានក្រុមហ៊ុន OCIC ធ្លាប់បានឱ្យដឹងកាលពីចុងឆ្នាំមុនថា គម្រោងដំណាក់កាលទី១ អាចនឹងចាប់ផ្ដើមសាងសង់នៅឆ្នាំ ២០២១ នេះ។ ប៉ុន្តែ ឯកឧត្តម ស៊ីន ចាន់សេរីវុត្ថា បានឱ្យដឹងកាលពីម្សិលមិញនេះថា គម្រោងនេះអាចនឹងមិនបើកការដ្ឋានទាន់ក្នុងឆ្នាំនេះទេ ដោយសារវិបត្តិកូវីដ។ លោកបានថ្លែងថា៖ «ផលប៉ះពាល់ហ្នឹង វាប៉ះហើយ ការចាប់ផ្តើម យើងសង្ឃឹមថា ២០២១ ប្រហែលមិនទាន់បានទេ តែក្រុមហ៊ុននឹងចាប់ផ្តើមជំហានបន្តៗទៀត»។ គួរបញ្ជាក់ផងដែរថា អ្នកឧកញ៉ា ពុង ឃាវសែ ធ្លាប់បានប្រាប់ទស្សនាវដ្ដីសំណង់ និងអចលនទ្រព្យក្នុងកិច្ចសម្ភាសន៍ផ្ដាច់មុខថា គម្រោងផ្លូវល្បឿនលឿននេះ គឺមិនមែនជា Highway ដូចផ្លូវទៅក្រុងព្រះសីហនុទេ តែសាងសង់ជាស្ពានអាកាសផុតពីដី មានប្រវែងសរុបប្រមាណ ២១,៥ គីឡូម៉ែត្រ និងមាន ២ដំណាក់កាល។ ដំណាក់ទី១ ប្រវែង ១០គីឡូម៉ែត្រ […]

អាន​បន្ថែម

រោងចក្រផលិតកង់ឡានដំបូងគេនៅកម្ពុជាកំពុងសាងសង់ គ្រោងទិញកៅស៊ូក្នុងស្រុក ១៥ម៉ឺនតោនក្នុងមួយឆ្នាំ

ដំណើរការសាងសង់រោងចក្រផលិតសំបកកង់រថយន្តដំបូងគេនៅកម្ពុជាស្ថិតក្នុងខេត្តស្វាយរៀង វិនិយោគដោយក្រុមហ៊ុនចិន Cart Tire Co., Ltd តម្លៃជាង ៣៥០លានដុល្លារអាមេរិក កំពុងធ្វើទៅដោយរលូន ខណៈក្រុមហ៊ុនសន្យាថានឹងទិញផលិតផលជ័រកៅស៊ូក្នុងស្រុក១០០% ក្នុងសង្វាក់ការផលិត ពោលគឺប្រមាណ ៥ម៉ឺនតោន នៅឆ្នាំដំបូង និង ១៥ម៉ឺនតោន នៅ៥ ឆ្នាំបន្ទាប់។ នេះបើយោងតាមកិច្ចចុះពិនិត្យទីតាំងការដ្ឋានផ្ទាល់របស់ ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីថ្ងៃទី១ ខែកក្កដា កន្លងទៅ។ គម្រោងនេះបច្ចុប្បន្នកំពុងសាងសង់លើផ្ទៃដីទំហំ ៥០ហិកតា នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស នៅក្រុងបាវិត ខេត្តស្វាយរៀង ដែលអាចបង្កើតការងាររហូតដល់ជាង ៤ ០០០កន្លែង ជូនដល់កម្មករនិយោជិត។ បើយោងតាមរបាយការណ៍ក្រុមហ៊ុន នៅឆ្នាំដំបូង ការផលិតនឹងត្រូវការកៅស៊ូប្រមាណ ៥០ ០០០តោន ដោយនឹងកើនឡើងរហូតដល់ ១៥០ ០០០តោន នៅ៥ឆ្នាំខាងមុខ ឬស្មើនឹងប្រមាណ ៤៣% នៃផលិតកម្មកៅស៊ូក្នុងស្រុកសរុបឆ្នាំ២០២០។ ឯកឧត្តម សុខ ចិន្តាសោភា បញ្ជាក់ថា រោងចក្រផលិតសំបកកង់រថយន្តនៅកម្ពុជា នឹងជួយជំរុញតម្រូវការជ័រកៅស៊ូ […]

អាន​បន្ថែម

អូស្ដ្រាលីជ្រើសរើសខេត្តព្រះសីហនុជាទិសដៅអាទិភាពអភិវឌ្ឍទីក្រុងឆ្លាតវៃ

ស្ថានទូតអូស្រ្តាលី ប្រចាំប្រទេសកម្ពុជា សម្រេចជ្រើសរើសខេត្តព្រះសីហនុទិសដៅអាទិភាពដើម្បីអភិវឌ្ឍទីក្រុងឆ្លាតវៃ ហើយនឹងបន្តជួយជំរុញផែនការនេះឱ្យក្លាយជាការពិតឆាប់ៗ តាមរយៈកម្មវិធីវិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ (3i) ដែលមានកញ្ចប់ថវិកាប្រមាណ ៤៩លានដុល្លារអូស្ត្រាលី។ នេះបើយោងតាមសិក្ខាសាលាតាមអ៊ីនធឺណេត ស្តីពីការជ្រើសរើសគម្រោងអាទិភាព សម្រាប់ហេដ្ឋារចនាសម្ព័ន្ធទីក្រុងឆ្លាតវៃ ដែលធ្វើឡើងកាលពីចុងខែមិថុនាកន្លងមកនេះ។ លោក Anthony Samson លេខាទី២ នៅស្ថានទូតអូស្រ្តាលី បានឱ្យដឹងថា អូស្ដ្រាលីនឹងសហការយ៉ាងស្អិតរមួតជាមួយរដ្ឋបាលខេត្តដើម្បីជំរុញការអនុវត្តគម្រោងវិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ (3i) តម្លៃ ៤៩លានដុល្លារអូស្ត្រាលីរបស់ខ្លួន ដោយផ្ដោតសំខាន់លើទីក្រុងឆ្លាតវៃ។ លោកបន្តថា ការជ្រើសរើសទិសដៅដើម្បីអនុវត្តគម្រោងទីក្រុងឆ្លាតវៃនេះ គឺជាជំហានដំបូង និងសំខាន់មួយ មុននឹងឈានទៅផែនការបន្ទាប់ ក្នុងគោលបំណងអភិវឌ្ឍទីក្រុងប្រកបដោយនិរន្តរភាព និងប្រសិទ្ធភាពលើការចំណាយ។ ជាការឆ្លើយតប លោក គង់ វិតាណៈ អភិបាលរងខេត្តព្រះសីហនុ មានប្រសាសន៍ថា រដ្ឋបាលខេត្តនិងជួយជ្រោមជ្រែងប្រមូលធាតុចូល និងត្រួសត្រាយផ្លូវក្នុងការអនុវត្តគម្រោងនេះ។

អាន​បន្ថែម

ការដ្ឋានទីក្រុងកោះនរាតម្លៃ ២,៥ពាន់លានដុល្លារ បន្តតាមផែនការ បច្ចុប្បន្នសម្រេចបាន ៣០%

ការសាងសង់គម្រោងទីក្រុងរណបកោះនរាតម្លៃ ២,៥ពាន់លានដុល្លារ របស់ក្រុមហ៊ុន OCIC សម្រេចបាន៣០% ហើយ គិតត្រឹមខែមិថុនានេះ ដោយក្រុមហ៊ុនបញ្ជាក់ថា ដំណើរការសាងសង់ គឺធ្វើទៅតាមការគ្រោងទុក បើទោះបីជាស្ថិតក្នុងវិបត្តិកូវីដ១៩ក្ដី។ លោក ទូច សំណាង មន្រ្តីជាន់ខ្ពស់នៃគម្រោងអភិវឌ្ឍន៍ទីក្រុងរណបកោះនរា បានឱ្យដឹងនៅថ្ងៃទី១ កក្កដានេះ ថា ការងារចាក់បំពេញដីសម្រេចបាន ៦០% នៃផែនការ ការងារសាងសង់ស្ពានសម្រេចបាន ២០% ហើយការងារសាងសង់ជារួមសម្រេចបាន ៣០% ។ លោកបន្តថា៖ «គម្រោងនៅដំណើរការធម្មតា ប៉ុន្តែការបង្កើនចំនួនកម្មករធ្វើការរៀងពិបាកបន្តិចដោយសារតម្រូវឱ្យមានលក្ខខណ្ឌចាក់វ៉ាកសាំង និងចត្តាឡីស័ក។ វាប៉ះគឺប៉ះហើយ ប៉ុន្តែយើងនឹងជំនះទៅមុខ»។ គួរបញ្ជាក់ផងដែរថា គម្រោងកោះនរា អភិវឌ្ឍលើទំហំដីប្រមាណ ១២៥ហិកតា ដោយតំបន់នេះនឹងត្រូវអភិវឌ្ឍជាតំបន់ពាណិជ្ជកម្មខ្នាតធំ ខ្នាតមធ្យម និងខ្នាតតូច រោងមហោស្រប សួនសាធារណៈ តំបន់សំណង់លំនៅឋាន ធនាគារ សកលវិទ្យាល័យ និងមន្ទីរពហុព្យាបាល ជាដើម។ ក្រុមហ៊ុន OCIC បានចាប់ផ្តើមអភិវឌ្ឍកោះតាំងពីខែតុលា ឆ្នាំ ២០១៨  ប៉ុន្តែការដ្ឋានស្ពានធំៗទាំង២ រួមមានស្ពានឆ្លងកាត់ទន្លេបាសាក់តភ្ជាប់ពីទីក្រុងកោះពេជ្រទៅកោះនរា និងស្ពានតភ្ជាប់ពីកោះនរាទៅផ្លូវជាតិលេខ១ ទើបតែបើកការដ្ឋានកាលពីឆ្នាំមុន។ […]

អាន​បន្ថែម