គម្រោងអភិវឌ្ឍន៍
ការដ្ឋានអគារមន្ទីរពេទ្យកុសុមៈថ្មីតម្លៃជាង ៨១លានដុល្លារ ដំណើររលូន គ្រោងបញ្ចប់ខែកញ្ញាខាងមុខ
ដំណើរការសាងសង់អគារមន្ទីរពេទ្យព្រះកុសុមៈថ្មី បានប្រព្រឹត្តិទៅដោយរលូន ដោយគ្រោងដាក់ដំណើរការសាកល្បងនៅខែកញ្ញាខាងមុខ ដើម្បីបម្រើសេវាពិនិត្យជំងឺទូទៅ ហើយនឹងបើកដំណើរការផ្លូវការនៅដើមឆ្នាំ ២០២២។ នេះជាការប្រកាសរបស់រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង ក្នុងអំឡុងពេលចុះត្រួតពិនិត្យមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ កាលពីថ្ងៃទី៣០ ខែមិថុនា។ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ថ្លែងថា៖ «មុនចូលឆ្នាំចិន ឆ្នាំ២០២២ខាងមុខនេះ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ នឹងសាងសង់រួចរាល់ ហើយនឹងប្រគល់ជូនមកយើង ដើម្បីដាក់បម្រើសេវាពិនិត្យព្យាបាលជំងឺទូទៅ និងជំងឺឆ្លងផ្សេងៗ ដែលជាឱកាសមួយដ៏ល្អសម្រាប់ថែទាំសុខភាពប្រជាពលរដ្ឋយើង»។ គួរបញ្ជាក់ផងដែរថា អគារមន្ទីរពេទ្យព្រះកុសុមៈថ្មីនេះ មានកម្ពស់១១ជាន់ ១៣២បន្ទប់ កំពុងសាងសង់ដោយចំណាយថវិកាប្រមាណ ៨១លានដុល្លារ ក្រោមជំនួយឥតសំណងរបស់មិត្ដចិន។ (អានបន្ថែម) អគារនេះ ក៏មានសាងសង់ចំណតឧទ្ធម្ភាគចក្ររសម្រាប់សង្គ្រោះបន្ទាន់ ទម្ងន់មធ្យមពី ៣តោន ទៅ ៥តោន នៅលើដំបូលអគារស្របតាមការស្នើសុំបន្ថែមពីភាគីកម្ពុជាផងដែរ។
អានបន្ថែមទូតជប៉ុន និងរដ្ឋមន្រ្តី ចុះពិនិត្យគុណភាពផ្លូវបាត់ដំបង-បន្ទាយមានជ័យ ដែលសម្រេចជិត ១០០%
រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ស្ថានទូតជប៉ុន ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ក៏ដូចជាក្រុមហ៊ុនត្រួតពិនិត្យបច្ចេកទេសជប៉ុន កាលពីថ្ងៃទី៣០ ខែមិថុនា បានចុះពិនិត្យគុណភាពកំណាត់ផ្លូវជាតិលេខ៥ បាត់ដំបង-បន្ទាយមានជ័យ ដែលបានសង់រួចជិត ១០០%។ ឯកឧត្ដម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លើកឡើងថា ការចុះត្រួតពិនិត្យនេះ គឺដើម្បីបញ្ជាក់ថាផ្លូវមានស្ដង់ដា អាចប្រើប្រាស់យូរ ហើយធានាថាបញ្ចប់តាមផែនកាគ្រោងទុក។ ឯកឧត្ដមបន្តថា កំណាត់ផ្លូវជាតិលេខ៥ បាត់ដំបង-បន្ទាយមានជ័យ មិនត្រឹមតែសាងសង់ឱ្យមានគុណភាពខ្ពស់ទេ តែក្រសួងក៏ដាំលម្អដោយដើមត្របែកព្រៃនៅចំកណ្ដាលទ្រូងផ្លូវ និងដើមក្ងោកអមសងខាងផ្លូវ ដើម្បីបង្កើតសោភណភាពផងដែរ។ គម្រោងសាងសង់ផ្លូវជាតិលេខ៥ កំណាត់បាត់ដំបង-ខេត្តបន្ទាយមានជ័យនេះ មានប្រវែងសរុប ៨៤,៧៤ គីឡូម៉ែត្រ គិតរហូតមកទល់ពេលនេះ ការសាងសង់សម្រេចបានស្ទើរតែ ១០០% ហើយ។ ដោយឡែក ការដ្ឋានផ្លូវជាតិលេខ៥ ទាំងមូលវិញ ជារួមសម្រេចប្រមាណ ៦០% ហើយ ដោយកំណាត់ភាគខាងត្បូងព្រែកក្តាម-ធ្លាម្អម សម្រេច ៤៦,០៥% និងកំណាត់ភាគកណ្តាលធ្លាម្អម-បាត់ដំបង សម្រេច ៣៨,០៨%។ (អានបន្ថែម) គួរបញ្ជាក់ថា គម្រោងធ្វើឱ្យប្រសើរឡើងកំណាត់ផ្លូវជាតិលេខ៥ មានប្រវែងសរុបចំនួន ៣៦៦គីឡូម៉ែត្រ […]
អានបន្ថែមគម្រោងសាងសង់ច្រកទ្វាព្រំដែនខ្មែរ-ថៃថ្មី ស្ទឹងបត់-បានណងអៀន សម្រេចជាង ២០% ហើយ
គម្រោងសាងសង់ច្រកទ្វារព្រំដែនខ្មែរ-ថៃថ្មី ស្ទឹងបត់-បានណងអៀន តម្លៃជាង ២៤ លានដុល្លារ ដែលមានទីតាំងនៅជិតច្រកព្រំដែនប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សម្រេចបានប្រមាណ ២១,០៥% ហើយ បើគិតត្រឹមចុងខែមិថុនា ឆ្នាំ២០២១ នេះ ។ នេះបើយោងតាមកិច្ចចុះពិនិត្យការដ្ឋានរបស់ ឯកឧត្ដម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី៣០ ខែមិថុនា កន្លងទៅ។ ក្នុងឱកាសនេះ ឯកឧត្ដម ស៊ុន ចាន់ថុល ក៏បានជំរុញលើកទឹកចិត្តឱ្យក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនប្រឹក្សាបច្ចេកទេស ត្រូវធ្វើការឱ្យមានគុណភាពខ្ពស់ ក៏ដូចជាពន្លឿនការងារឱ្យបានរួចរាល់តាមកិច្ចសន្យា។ គម្រោងច្រកទ្វារព្រំដែនស្ទឹងបត់-បានណងអៀន នេះរួមមានការសាងសង់អគារច្រកត្រួតពិនិត្យព្រំដែន សំណង់អគារអន្តេវាសិកដ្ឋាន ចំណតសម្រាប់ផ្ទេរទំនិញឆ្លងកាត់ “ឃ្លាំង និងទីលានកុងទីន័រ” និងអគាររដ្ឋបាលជាដើម។ គម្រោងនេះ កំពុងសាងសង់ដោយក្រុមហ៊ុន CM Grand Development Co.,Ltd & Tan Kim Eng Co.,Ltd និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុន Team Consulting Engineering and Management […]
អានបន្ថែមក្រសួងមហាផ្ទៃ នឹងសាងសង់អគាររដ្ឋបាលថ្មីតម្លៃជាង ២០លានដុល្លារ
ក្រសួងមហាផ្ទៃ នឹងសាងសង់អគាររដ្ឋបាលថ្មី ស្ថិតនៅក្នុងទីតាំងក្រសួងមហាផ្ទៃបច្ចុប្បន្ន តម្លៃ ២០លានដុល្លារអាមេរិក។ នេះបើយោងតាមលិខិតរបស់ទីស្តីការគណៈរដ្ឋមន្រ្តី លេខ ៣៤១ សជណ.មយ ចុះថ្ងៃទី២៩ ខែមិថុនា។ លិខិតដដែលបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចជាគោលការណ៍ ឱ្យក្រសួងមហាផ្ទៃ សាងសង់អគារទីស្តីការថ្មី លើទីតាំងចាស់ ស្ថិតនៅវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដោយប្រើប្រាស់ថិវការបស់ក្រសួងមហាផ្ទៃ ដែលមានស្រាប់ចំនួន ២០លានដុល្លាអាមេរិក។ ប្រភពដដែលបានបន្ថែមថា សម្រាប់ថវិកាដែលខ្វះសម្រាប់សាងសង់អគារនេះ ក្រសួងមហាផ្ទៃ ត្រូវស្នើសុំគោលការណ៍ដោះស្រាយជាជំហ៊ានៗ។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលក៏បានស្នើដល់ក្រសួងមហាផ្ទៃ ត្រូវខិតខំកាត់បន្ថយឱ្យបានជាអតិបរមានូវការប្រើប្រាស់ថវិកាជាតិ ដែលកំពុងមានបន្ទុកធ្ងន់ធ្ងរលើចំណាយប្រឆាំងជំងឺកូវីដ១៩៕
អានបន្ថែមក្រុមហ៊ុនកាស៊ីណូម៉ាកាវ ពន្យារការទិញដី ១២០០ ហិកតានៅសៀមរាបម្ដងទៀត ក្រោយមានបញ្ហាជាច្រើនសារ
ក្រុមហ៊ុនកាស៊ីណូម៉ាកាវ Macau Legend ជាថ្មីម្ដងទៀត បរាជ័យលើកិច្ចព្រមព្រៀងទិញដីទំហំ ១២០០ ហិកតានៅក្នុងខេត្តសៀមរាប ដោយបញ្ជាក់ថា បច្ចុប្បន្នខ្លួនកំពុងចរចាជាមួយអ្នកលក់ ដើម្បីរកដំណោះស្រាយ។ នេះបើយោងតាមរបាយការណ៍របស់ក្រុមហ៊ុនចេញផ្សាយកាលពីថ្ងៃទី ២៨ មិថុនា។ ជាក់ស្ដែងក្រុមហ៊ុនយក្សមួយនេះ បានបង្ហាញពីផែនការបង្កើតរមណីយដ្ឋានចម្រុះមួយនៅសៀមរាបចាប់តាំងពីឆ្នាំ ២០១៨ មកម្ល៉េះ ហើយក៏បានចុះហត្ថលេខាទិញយកក្រុមហ៊ុន Howing Enterprises Co. Ltd ព្រមទាំងទិញដី ១២០០ ហិកតា ក្នុងតម្លៃ ៩០លានដុល្លារ ផងដែរ។(អានបន្ថែម) យ៉ាងណាក្ដី កាលពីខែមិថុនា ឆ្នាំ ២០២០ ក្រុមហ៊ុនបានពន្យារពេលការទិញ ដោយបញ្ជាក់ថាក្រុមហ៊ុនមិនអាចបញ្ចប់ដំណើរការវាយតម្លៃ និងការបំពេញលក្ខខណ្ឌលទ្ធកម្ម កម្មសិទ្ធិទាន់ពេល ដោយសារតែវិបត្តិកូវីដ ១៩។ (អានបន្ថែម) ជាមួយនឹងកិច្ចព្រមព្រៀងថ្មី ភាគីទាំងពីរ មានពេលដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ ដើម្បីបញ្ចប់ការផ្ទេរកម្មសិទ្ធិ។ ប៉ុន្តែក្រុមហ៊ុនបានឱ្យដឹងកាលពីម្សិលមិញថា ការទិញដីនេះគឺមានបញ្ហាទៀតហើយ ដោយពេលក្រុមហ៊ុនកំពុងចរចាជាមួយអ្នកលក់ដើម្បីរកដំណោះស្រាយ។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនមានគោលបំណងសាងសង់រីសតចម្រុះ រួមមានជាកាស៊ីណូ និងសេវាបដិសណ្ឋារកិច្ចផ្សេងៗ ក្នុងខេត្តសៀមរាប ដោយជឿជាក់ថានឹងទទួលបានការអនុម័តពីរដ្ឋ ព្រោះទីតាំងរបស់ខ្លួនមានចម្ងាយរហូតដល់ […]
អានបន្ថែមផ្លូវរថភ្លើងភ្នំពេញ-បាវិត និងគម្រោងធំៗ ៣ទៀត នឹងត្រូវបញ្ចូលក្នុងផែនការមេដឹកជញ្ជូនកម្ពុជា
ក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើឱ្យគ្រប់ភាគីពាក់ព័ន្ធ ពិនិត្យបញ្ចូលគម្រោងផ្លូវរថភ្លើងភ្នំពេញ-ហូជីមិញ និងគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ ៣ ទៀត បញ្ចូលទៅក្នុងផែនការមេដឹកជញ្ជូនកម្ពុជា ពោលគឺដើម្បីឱ្យគម្រោងទាំងអស់ក្លាយជាការពិតឆាប់ៗ។ នេះបើយោងតាមប្រសាសន៍ឯកឧត្ដម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងកិច្ចប្រជុំគណៈកម្មាធិការជាតិភស្តុភារកម្ម (គ.ជ.ភ) កាលពីថ្ងៃទី២៥ ខែមិថុនា កន្លងទៅ។ ឯកឧត្ដម ស៊ុន ចាន់ថុល បានស្នើថា ក្រុមការងារត្រូវគិតគូរបញ្ចូលគម្រោង ៤ ទៅក្នុងសេចក្តីព្រាងផែនការមេស្តីពីការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ ដោយគម្រោងទាំងនោះរួមមាន ផ្លូវរថភ្លើងភ្នំពេញ-ហូជីមិញ គម្រោងសាងសង់ផ្លូវបាត់ ដំបង-សៀមរាប គម្រោងសាងសង់ផ្លូវលេខ ៥៧ និង គម្រោងសាងសង់ផ្លូវលេខ ៥០សេ។ លើសពីនេះ ឯកឧត្ដមក៏បានណែនាំឱ្យក្រុមការងារពិនិត្យ និងរៀបចំផែនការសាងសង់ផ្លូវ ៥ឆ្នាំរំកិល ដើម្បីយកមកបញ្ចូលក្នុងសេចក្តីព្រាងផែនការមេនេះផងដែរ។ ក្នុងកិច្ចប្រជុំ ឯកឧត្តម ក៏បានជំរុញគ្រប់ភាគីពាក់ព័ន្ធទាំងអស់ចូលរួមផ្តល់ធាតុចូលសំខាន់ៗបន្ថែមទៀត ដើម្បីបញ្ចូលទៅក្នុងសេចក្តីព្រាងផែនការមេនេះមានភាពគ្រប់ជ្រុងជ្រោយ មុននឹងដាក់ឱ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រុមប្រឹក្សាជាតិភស្តុភារកម្មកម្ពុជា ពិនិត្យលើខ្លឹមសារចុងក្រោយ។ គួរជម្រាបថា សេចក្តីព្រាងផែនការមេនេះ ត្រូវបានរៀបចំឡើងដោយក្រសួងសាធារណការ និងដឹកជញ្ជូន ក្រោមកិច្ចសហការពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិរបស់ប្រទេសជប៉ុន (JICA) តាំងពីខែកញ្ញា […]
អានបន្ថែមចិនកំពុងសាងសង់មន្ទីរពិសោធន៍សម្ងាត់ក្រោមដីមួយ នៅសមុទ្រខ្សាច់ហ្គូប៊ី
ប្រទេសចិន កាលពីថ្មីៗនេះ បាកបើកការដ្ឋានមន្ទីរពិសោធន៍ស្រាវជ្រាវនុយក្លេអ៊ែរក្រោមដីខ្នាតធំមួយកន្លែង ឈ្មោះថា Beishan Underground Research Laboratory តម្លៃជាង ៤២០លានដុល្លារ នៅខេត្ត Gansu។ នេះបើយោងតាមសារព័ត៌មាន World Nuclear News។ មន្ទីរពិសោធន៍នេះនឹងស្ថិតនៅក្នុងថ្មក្រានីតជម្រៅ ៥៦០ម៉ែត្រក្រោមដី នៃសមុទ្រខ្សាច់ហ្គូប៊ី ហើយនឹងក្លាយជាមន្ទីរពិសោធន៍ក្រោមដីធំជាងគេបំផុតនៅលើពិភពលោកដែលមានមុខងារពេញលេញ ក្រោយបញ្ចប់ការសាងសង់នៅឆ្នាំ ២០២៨ ។ មន្ទីរពិសោធន៍នេះ នឹងប្រើប្រាស់ជាកន្លែងស្រាវជ្រាវរុករុកទីតាំងផ្ទុកកាកសំណល់វិទ្យុសកម្មកម្រិតខ្ពស់ សិក្សាវិធីកំចាត់កាកសំណល់វិទ្យុសកម្មកម្រិតខ្ពស់ដោយមានសុវត្ថិភាព និងរុករុកពីរបៀបប្រើប្រាស់នុយក្លេអ៊ែរឱ្យមាននិរន្តរភាព។ យោងតាមអាជ្ញាធរថាមពលអាតូមិកចិន (CAEA) គម្រោងនេះមានផ្ទៃក្រឡាសរុប ២៤៧ ហិកតា ដោយនឹងមានអគារក្រោមដីនឹងមានទំហំ ៥១៤ ២០០ ម៉ែត្រគូប និងផ្លូវរូងក្រោមដីប្រវែង ១៣,៤ គីឡូម៉ែត្រ។ គម្រោងនេះត្រូវបានអនុម័តកាលពីឆ្នាំ ២០១៩ ហើយរំពឹងថានឹងចំណាយថវិកាអស់ជាង ៤២០លានដុល្លារអាមេរិក និងចំណាយពេល ៧ឆ្នាំក្នុងការសាងសង់។ ប្រសិនបើការស្រាវជ្រាវនៃក្នុងមន្ទីរពិសោធន៍នេះទទួលបានជោគជ័យមែន កាកសំណល់វិទ្យុសកម្មនុយក្លេអ៊ែរកម្រិតខ្ពស់ នឹងអាចផ្ទុះក្រោមដីបានដោយមានសុវត្ថិភាព ដែលជារបកគំហើញដ៏ធំមួយសម្រាប់ពិភពលោក។ ដូច្នេះ បើជោគជ័យពិតមែន ចិនក៏នឹងបន្តសង់ឃ្លាំងផ្ទុកកាកសំណល់នុយក្លេអ៊ែរក្រោមដី នៅក្បែរមន្ទីរពិសោធន៍នោះ នៅឆ្នាំ ២០៥០ […]
អានបន្ថែមខេត្តស្វាយរៀង និងព្រះសីហនុទាក់ទាញគម្រោងធំៗ ៤ ថ្មីទៀត តម្លៃជាង ២៧ លានដុល្លារ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី ២៣ មិថុនា កន្លងមកនេះ បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរឱ្យក្រុមហ៊ុនឯកជនវិនិយោគបង្កើតរោងចក្រ ៤កន្លែង នៅខេត្តស្វាយរៀង និងខេត្តព្រះសីហនុ តម្លៃសរុបប្រមាណជាង ២៧លានដុល្លារ។ ក្រុមហ៊ុនទី ១ គឺ HONGLAITE HOME HANDICRAFT (CAMBODIA) CO., LTD ដែលនឹងបោះទុនវិនិយោគប្រមាណ ៥,២លានដុល្លារអាមេរិក បង្កើតរោងចក្រផលិតអំពូលភ្លើង គ្រឿងបង្គុំអំពូលភ្លើង និងគ្រឿងបង្គុំវាំងននគ្រប់ប្រភេទ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ហាយ ផាក ខេត្តស្វាយរៀង។ ក្រុមហ៊ុនទី ២ គឺ XIN CHEN FU HANDICRAFT & HOSEWARE (CAMBODIA) CO., LTD ដែលបោះទុន ៥,១ លានដុល្លារអាមេរិក បង្កើតរោងចក្រផលិតតុក្តតា និងវត្ថុអនុស្សាវរីយ៍គ្រប់ប្រភេទ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ហាយ ផាក ខេត្តស្វាយរៀង។ ក្រុមហ៊ុនទី ៣ គឺ JIAWAY DECOR […]
អានបន្ថែម២០២២ ធនាគារពិភពលោកនឹងជួយធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធទឹកខ្នាតធំ នៅខេត្តចំនួន៦
ធនាគារពិភពលោក បានសម្រេចចិត្ត នឹងមកជួយធ្វើទំនើបកម្មវិស្វកម្មលើហេដ្ឋារចនាសម្ព័ន្ធទឹកខ្នាតធំក្នុងខេត្តគោលដៅចំនួន ៦ នៅខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ ក្រោមសំណើរបស់ក្រសួងធនធានទឹក និងក្រសួងសេដ្ឋកិច្ច។ នេះបើយោងតាមកិច្ចប្រជុំបូកសរុបការងាររវាងក្រសួងធនធានទឹក និងឧតុនិយម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធនាគារពិភពលោក និងក្រសួងពាក់ព័ន្ធជាច្រើនទៀត កាលពីថ្ងៃទី ២២ ខែមិថុនា។ បើយោងតាមសំណើ ខេត្តគោលដៅទាំង ៦ រួមមាន ខេត្តរតនៈគិរី ខេត្តមណ្ឌលគីរី ខេត្តស្ទឹងត្រែង ខេត្តក្រចេះ ខេត្តកំពង់ចាម និងខេត្តកំពង់ធំ។ ឯកឧត្តមអនុរដ្ឋលេខាធិការ ចាន់ ស៊ីណាត បានឱ្យដឹងថា ក្រសួងបានស្នើទៅកាន់ធនាគារពិភពលោក មួយរយៈហើយ ដោយកាលពីថ្មីៗនេះ ធនាគារពិភពលោកទើបតែសម្រេចទទួលយកការងារនេះ ហើយក៏បានចុះមកធ្វើបេសកកម្មនៅប្រទេសកម្ពុជា ពីថ្ងៃទី៧ ដល់ថ្ងៃទី២២ ខែមិថុនាផងដែរ ដើម្បីពន្លឿនការងារនេះ។ ឯកឧត្តមបន្តថា បើតាមផែនការ គម្រោងនេះនឹងចាប់ផ្តើមអនុវត្តនៅក្នុងខែមិថុនា ឆ្នាំ២០២២ ខាងមុខ។ លើសពីនេះ ក្នុងកិច្ចប្រជុំ ភាគីកម្ពុជាក៏បានស្នើចំណុចបន្ថែម ៣ ផ្សេងទៀតទៅកាន់ធនាគារពិភពលោក រួមមាន៖ ១) រាល់ការងារធ្វើទំនើបកម្មត្រូវតែអនុវត្តតាមច្បាប់ទឹក ២) […]
អានបន្ថែមខេត្តត្បូងឃ្មុំ នឹងមានសារមន្ទីស្ថាបត្យកម្មបូរាណខ្មែរថ្មីមួយ នៅក្នុងពេលឆាប់ៗនេះ
សារមន្ទីរស្ថាបត្យកម្មបូរាណខ្មែរថ្មីមួយ ឈ្មោះថា សារមន្ទីរកោះថ្ម ស្ថិតនៅភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការហើយ កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ កន្លងទៅ។ ថ្លែងក្នុងពិធីបញ្ចុះបឋមសិលា ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឱ្យដឹងថា ការសាងសង់សារមន្ទីរនេះ គឺដើម្បីទុកជាទីតាំងបង្ហាញដល់កូនចៅជំនាន់ក្រោយពីការតស៊ូរំដោះជាតិរបស់សម្ដេច ហ៊ុន សែន។ «សារមន្ទីរនេះ នឹងដាក់តាំងនូវឯកសារ និងវត្ថុផ្សេងៗដែលបានប្រើប្រាស់ក្នុងដំណើរឆ្ពោះទៅការផ្តួលរំលំរបបប៉ុល ពត និងដើម្បីរក្សាទុកជាកេរដំណែលប្រវត្តិសាស្រ្តបន្តទុកដល់កូនចៅជំនាន់ក្រោយជាការចង់ចាំថែមទៀត»៕
អានបន្ថែម