គម្រោងអភិវឌ្ឍន៍
ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ស្វាគមន៍រោងចក្រថ្មីមួយទៀងតម្លៃជាង ៥ លានដុល្លារ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីថ្ងៃទី ២១ មិថុនានេះ បានសម្រេចអនុញ្ញាតឱ្យក្រុមហ៊ុនឯកជនវិនិយោគសាងសង់រោងចក្រថ្មីមួយកន្លែងទៀត តម្លៃ ៥លានដុល្លារអាមេរិក នៅខេត្តកំពង់ស្ពឺ។ ក្រុមហ៊ុននោះមានឈ្មោះថា SOKI BAG & ACCESSORIES (CAMBODIA) CO., LTD ដែលវិនិយោគ ៥លានដុល្លារ សាងសង់រោងចក្រផលិតកាបូប និងចង់យួរគ្រប់ប្រភេទ នៅភូមិព្រៃផ្តៅ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ជាមួយនឹងទុនវិនិយោគដ៏ធំនេះ គម្រោងនឹងជួយអាចបង្កើតការងារបានចំនួន ១.៣៨៣កន្លែង ផងដែរ។ គួររម្លឹកដែរថា សម្រាប់ឆ្នាំ ២០២១ នេះ គិតត្រឹមដើមខែមិថុនានេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចអនុម័តគម្រោងធំៗ ជាច្រើនដែលមានទុនវិនិយោគសរុបមានប្រមាណជាង ២,២ពាន់លានដុល្លារអាមេរិក៕
អានបន្ថែមក្រសួងពាណិជ្ជកម្មជំរុញឱ្យស៊ុយអែតមកបើកផ្សារទំនើបលក់គ្រឿងសង្ហារិមខ្នាតយក្ស IKEA នៅកម្ពុជា
ក្រសួងពាណិជ្ជកម្ម បានជំរុញឱ្យប្រទេសស៊ុយអែតពិចារណាមកបើកផ្សារទំនើបលក់គ្រឿងសង្ហារិម ដែលមានឈ្មោះល្បីល្បាញហៅថា IKEA នៅកម្ពុជា ខណៈទីផ្សារមួយនេះកំពុងតែមានសន្ទុះខ្លាំងនាពេលបច្ចុប្បន្ន។ នេះបើយោងតាមជំនួបរបស់ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម និង ឯកឧត្តម BJÖRN HÄGGMARK ឯកអគ្គរាជទូតនៃប្រទេសុយអែតនៅកម្ពុជា កាលពីថ្ងៃទី ១៥ ខែមិថុនា កន្លងមកនេះ។ ឯកឧត្តម ប៉ាន សូរស័ក្ដិ បានមានប្រសាសន៍ថា៖ «ភាគីកម្ពុជាចង់ឱ្យអ្នកធុរជន និងវិនិយោគិនស៊ុយអែតសំខាន់ៗ ចូលមកកម្ពុជាបន្ថែម»។ «ឧទាហរណ៍ដូចជា ក្រុមហ៊ុនគ្រឿងសង្ហារឹម IKEA និងក្រុមហ៊ុនផលិតរថយន្ត Volvo គួរចូលមកស្វែងរកឱកាសធុរកិច្ច ខណៈដែលការកែច្នៃគ្រឿងសង្ហារឹម និងការផលិតគ្រឿងបង្គំនិងបន្លាស់យានយន្តកំពុងមានកំណើនខ្លាំងនៅកម្ពុជា»។ ជាកិច្ចឆ្លើយតប ឯកឧត្តមឯកអគ្គរាជទូត នឹងពិចារណាលើរឿងនេះ ដោយនឹងបន្តពង្រឹងទំនាក់ទំនងល្អរវាងប្រទេសទាំង ២ លើគ្រប់វិស័យពិសេសវិស័យពាណិជ្ជកម្ម។ គួរបញ្ជាក់ផងដែរថា ទំហំពាណិជ្ជកម្មកម្ពុជា-ស៊ុយអែត នៅឆ្នាំ២០២០ មានចំនួន ៦៤ លានដុល្លារអាមេរិក ខណៈដែលរយៈពេល៥ខែ នៅឆ្នាំ២០២១ មានចំនួន ២៣ លានដុល្លារអាមេរិក៕
អានបន្ថែមក្រុមហ៊ុនសិង្ហបុរីបានការអនុញ្ញាតបង្កើតមជ្ឈមណ្ឌលកសិកម្មខ្នាតយក្សលើដី១មុឺនហិកតានៅកំពង់ស្ពឺ
ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យរបស់ប្រទេសសិង្ហបុរី Hong Lai Huat Group ទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាលបង្កើតមជ្ឈមណ្ឌលកសិកម្មខ្នាតយក្សមួយនៅលើផ្ទៃដីប្រមាណ ១ម៉ឺនហិកតា នៅក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ នេះបើយោងតាមការចុះផ្សាយរបស់របស់ The Business Times កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១។ គម្រោងមជ្ឈមណ្ឌលនេះ នឹងសាងសង់ឡើងជាដំណាក់កាលៗ ដោយចាប់ផ្តើមដំបូងនៅក្នុងត្រីមាសទី៤ ឆ្នាំ២០២១នេះ។ ការសាងសង់ដំណាក់ដំបូង នឹងផ្តោតជាសំខាន់ទៅលើការងារជំរុញហេដ្ឋារចនាសម្ព័ន្ធ ដូចជាសាងសង់បណ្តាញផ្លូវខាងក្នុង តខ្សែបណ្តាញអគ្គិសនី និងបណ្តាញទឹក។ គម្រោងមជ្ឈមណ្ឌលដ៏ធំនេះ ត្រូវរឹពឹងទុកថានឹងសាងសង់ដោយរួមច្របាច់បញ្ចូលដូចជា រោងចក្រកែច្នៃម្ហូបអាហារ ឃ្លាំងបរិក្ខារ កន្លែងផលិតថាមពល កសិដ្ឋានចិញ្ចឹមសត្វ ចំការ សម្ភារសំណង់ ប្រព័ន្ធជលវប្បកម្ម អាងប្រព្រឹត្តកម្មទឹកស្អាត រួមនឹងគំនិតនៃការរស់នៅរបស់សហគមន៍ និងពាណិជ្ជកម្ម។ ក្រុមហ៊ុនអចលនទ្រព្យ Hong Lai Huat Group សង្ឃឹមទុកថាគម្រោងអភិវឌ្ឍនេះនឹងទាក់ទាញអ្នកវិនិយោគផ្ទាល់ពីបរទេស និងបង្កើតការងារសម្រាប់ប្រជាជនក្នុងស្រុក។ មកទល់ពេលនេះ មានក្រុមហ៊ុនចំនួន ០៣មកហើយ ដែលបានចុះបញ្ជីចូលហ៊ុនគ្នា ដែលមានទុនវិនិយោគឡើងទៅដល់ ២២៥លានដុល្លារអាមេរិក ហើយពេលនេះ ក្រុមហ៊ុនក៏កំពុងតែចរចារជាមួយអ្នកពាក់ព័ន្ធផ្សេងទៀតក្នុងស្រុកផងដែរ។ គួរបញ្ជាក់ថា កាលពីខែមិថុនានេះ ក្រុមហ៊ុននេះ […]
អានបន្ថែមខ្សែបញ្ជូនអគ្គីសនីតង់ស្យុងខ្ពស់ ក្នុងតំបន់អភិវឌ្ឍន៍អូរត្រេះ នឹងបើកការដ្ឋាន ថ្ងៃទី ២១ មិថុនានេះ
អគ្គិសនីកម្ពុជា នឹងចាប់ផ្ដើមសាងសង់បណ្តាញបញ្ជូនអគ្គិសនីតង់ស្យុងខ្ពស់នៅតាមបណ្ដោយផ្លូវថ្មី ក្នុងតំបន់អភិវឌ្ឍន៍អូរត្រេះ នៅថ្ងៃទី២១ ខែមិថុនា ខាងមុខនេះ ខណៈរដ្ឋបាលខេត្តព្រះសីហនុបាននឹងកំពុងប្រកាសឱ្យម្ចាស់អចលនទ្រព្យ និងម្ចាស់ដីដែលស្ថិតនៅភូមិ៦ និងភូមិគគីរទាំងអស់ត្រូវចូលរួមសហការ។ បណ្តាញបញ្ជូនអគ្គីសនីតង់ស្យុងខ្ពស់នេះ នឹងមានទទឹងប្រវែង ៤០ម៉ែត្រ ដែលស្ថិតក្នុងតំបន់អភិវឌ្ឍន៍អូរត្រេះ នៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ដែលតភ្ជាប់ពីភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។ ដូច្នេះ ដើម្បីសម្រួលដល់ដំណើរការសាងសង់ អ្នកដែលកំពុងរស់នៅលើទីតាំងដីខាងលើ ត្រូវបង្កភាពងាយស្រួលដល់ក្រុមការងារក្នុងការចុះវាស់វែងកំណត់ទទឹងផ្លូវ។ ឯកឧត្តម គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ បានឲ្យដឹងថា ការសាងសង់បណ្តាញបញ្ជូនអគ្គិសនីតង់ស្យុងខ្ពស់នេះ គឺដើម្បីបង្កើតមានស្ថិរភាព និងគុណភាពអគ្គសនី ក៏ដូចជាដើម្បីអភិវឌ្ឍន៍ខេត្តព្រះសីហនុឱ្យកាន់តែមានការរីកចំរើនបន្ថែមទៀត។
អានបន្ថែមខ្សែបញ្ជូនអគ្គិសនីក្រោមសមុទ្រប្រវែង៧២០គម វែងជាងគេលើពិភពលោក នឹងបើកដំណើរការសប្ដាហ៍នេះ
គម្រោងស្ថាបនាខ្សែបញ្ជូនអគ្គិសនីក្រោមសមុទ្រដែលវែងជាងគេបំផុតនៅលើពិភពលោកប្រវែង ៧២០គីឡូម៉ែត្រ តភ្ជាប់ពីចក្រភពអង់គ្លេស ទៅប្រទេសន័រវែស បានបញ្ចប់ជាស្ថាពរហើយ ដោយគ្រោងនឹងបើកដំណើរការសាកល្បងក្នុងសប្តាហ៍នេះ។ ការធ្វើតេស្តបញ្ជូនអគ្គិសនីដំបូងនឹងចាប់ផ្តើមពីតង់ស្យុងទាប ហើយនឹងសាកល្បងជាមួយនឹងតង់ស្យុងខ្ពស់ក្នុងសប្តាហ៍បន្ទាប់ៗ។ សាងសង់ឡើងក្រោមការបណ្តាក់ទុនរួមគ្នារវាងអគ្គិសនីជាតិនៃចក្រភពអង់គ្លេស និងក្រុមហ៊ុន Statnett របស់ប្រទេសន័រវេស ខ្សែបញ្ជូនថាមពលដ៏វែងនេះ នឹងអាចផ្ទុកថាមពលបានរហូតដល់ទៅ ១,៤ ជីហ្គាវ៉ាត់ ឬស្មើថាមពលរបស់រោងចក្រនុយក្លេអ៊ែរមួយទាំងមូល។ មុខងារចម្បងនៃខ្សែបញ្ជូនថាមពលគឺដើម្បីជំរុញការផ្លាស់ប្តូរថាមពលកកើតឡើងវិញ (ថាមពលបៃតង) រវាងប្រទេសទាំងពីរ ពោលគឺដើម្បីកាត់បន្ថយការបំភាយឧស្ម័នពុល។ យោងទៅតាមនាយកគ្រប់គ្រង់សំណង់នៃគម្រោងលោក Nigel Williams ទីក្រុង Blyth នៃចក្រភពអង់គ្លេស គឺល្បីរឿងថាមពលដើរដោយខ្យល់ ដូច្នេះនៅថ្ងៃដែលមានខ្យល់ខ្លាំង អង់គ្លេសអាចបញ្ជូនថាមពេលដែលប្រើប្រាស់មិនអស់ទៅប្រទេសន័រវែស។ ដូចគ្នានេះ សម្រាប់ថ្ងៃណាដែលគ្មានខ្យល់ អង់គ្លេសអាចនាំចូលអគ្គិសនីពីទីក្រុង Kvilldal នៃប្រទេសន័រវេស ដែលជាប្រភពរោងចក្រវារីអគ្គិសនីធំៗជាច្រើន ។ លោក Williams ឱ្យបានបន្ថែមថា ខ្សែកាបនេះត្រូវបានកប់នៅក្រោមសមុទ្រដោយមានទូកដាក់ខ្សែកាបឯកទេសដែលអាចផ្ទុកបានខ្សែទម្ងន់ធ្ងន់ដល់ទៅ ១ ម៉ឺនតោន។ លើសពីនេះ ក្រុមការងារ ក៏បានសាងសង់ទូកដ៏ធំ ដើម្បីដាក់ខ្សែកាបឆ្លងកាត់បឹងដ៏ធំនៅប្រទេសន័រវេសផងដែរ ។ ប្រភពដដែលបានឱ្យដឹង ខ្សែបញ្ជូនថាមពលនេះរំពឹងថានឹងអាយុកាលយ៉ាងហោចណាស់ ៥០ ឆ្នាំ។
អានបន្ថែមខណ្ឌឫស្សីកែវ ក្រុងតាខ្មៅ និងស្រុកបាទី ទាក់ទាញរោងចក្រថ្មី៣ តម្លៃជិត១៥លានដុល្លារ
ខណ្ឌឫស្សីកែវ ក្រុងតាខ្មៅ និងស្រុកបាទី កំពុងតែមានសក្ដានុពលខ្លាំង ដោយថ្មីៗនេះទើបតែទាក់ទាញគម្រោងវិនិយោគរោងចក្រថ្មី ៣ធំៗ ដែលអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) តម្លៃសរុបប្រមាណជិត ១៥លានដុល្លារអាមេរិក។ គម្រោងទី១ គឺជាការវិនិយោគ ២,៤ លានដុល្លាររបស់ក្រុមហ៊ុន J.A.K GARMENT CO., LTD បង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ នៅភូមិកំពង់ព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ដោយឡែក គម្រោងទី២ គឺរោងចក្រកាត់ដេរសម្លៀកបំពាក់តម្លៃ ៤,៣លានដុល្លារ វិនិយោគដោយ PREMIER TECH GARMENT (CAMBODIA) CO., LTD ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងឈូក ឃុំសូភី ស្រុកបាទី ខេត្តតាកែវ។ ចុងក្រោយ រដ្ឋាភិបាលក៏បានអនុញ្ញាតឱ្យក្រុមហ៊ុន CHANCO TEXTILES (CAMBODIA) CO., LTD បោះទុន ៨,២លានដុល្លារ បង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ភួយ ស្រោមពូក និងស្រោមខ្នើយ ដែលមានទីតាំងស្ថិតនៅភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ […]
អានបន្ថែមឯកជនគ្រោងវិនិយោគបង្កើតតំបន់ទេសចរណ៍៣កន្លែង លើដីជិត៣០ហិកតា នៅខេត្តកោះកុង
ក្រុមហ៊ុនឯកជន គ្រោងនឹងវិនិយោគបង្កើតតំបន់ទេសចរណ៍ធម្មជាតិខ្នាតតូចចំនួន ៣កន្លែង លើផ្ទៃដី ប្រមាណជិត ៣០ហិកតា នៅក្រុងខេមរភូមិន្ទ និងស្រុកមណ្ឌលសីមា ខេត្តកោះកុង ។ លោក អ៊ុក ភ័ក្ត្រា អភិបាលរងខេត្តកោះកុងបានឱ្យដឹងក្នុងកិច្ចចុះពិនិត្យទីតាំងផ្ទាល់ កាលពីថ្ងៃ១៤ ខែមិថុនា នេះថា បច្ចុប្បន្នគម្រោងទាំង៣ ស្ថិតក្នុងដំណាក់កាលត្រួតពិនិត្យ និងសិក្សាទីតាំងជាក់ស្ដែង ថាអាចធ្វើបានឬទេ។ «យើងត្រូវសិក្សាឱ្យច្បាស់លាស់ ព្រោះគម្រោងដែលដាក់ស្នើមក គឺស្ថិតនៅក្នុងដែនជម្រកសត្វព្រៃតាតៃ ក្នុងភូមិសាស្រ្ត សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ និងឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា»។ ជាមួយគ្នានេះដែរ លោកអ៊ុក ភ័ក្ត្រា ក៏បានស្នើទៅកាន់តំណាងក្រុមហ៊ុនស្នើសុំវិនិយោគនូវចំណុចមួយចំនួនដូចជា៖ ១-ត្រូវដោះស្រាយផលប៉ះពាល់ និងសំណងនានាប្រសិនបើការអនុវត្តគម្រោងនេះបានប៉ះពាល់ដល់ទ្រព្យសម្បត្តិ ឬកម្មសិទ្ធិឯកជន។ ២-ជួយអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងជ្រើសរើសកម្លាំងពលកម្មពីក្នុងតំបន់ដើម្បីជួយលើកកម្ពស់កម្រិតជីវភាពប្រជាពលរដ្ឋ។ ៣-ចូលរួមថែរក្សាបរិស្ថាន ធនធានធម្មជាតិនិងជីវចម្រុះ ក្នុងនិងក្បែរទីតាំងស្នើសុំវិនិយោគ ពិសេសគឺការគ្រប់គ្រងសំណល់រឹងរាវ និងសំរាម។ ៤- ត្រូវគោរពតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល ក្រសួងបរិស្ថាន និងលិខិតបទដ្ឋាននានាដែលបានអនុញ្ញាតជូនក្រុមហ៊ុន និងចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋានប្រសិនបើមានតម្រូវការ៕
អានបន្ថែមKrisEnergy នឹងឡើងតុលាការនៅខែក្រោយ ខណៈស្ថានភាពបូមប្រេងនៅមិនច្បាស់លាស់
ក្រុមហ៊ុន KrisEnergy ប្រកាសថា សំណុំរឿងស្នើរំលាយក្រុមហ៊ុន នឹងឡើងសាវនាការសម្រេចក្តី នៅថ្ងៃទី១២ ខែកក្កដា ខាងមុខនេះ ខណៈប្រតិបត្តិការបស់ក្រុមហ៊ុនបុត្រសម្ព័ន្ធ KrisEnergy (Cambodia) នៅកម្ពុជា បានផ្អាកបណ្តោះអាសន្ន។ កាលបរិច្ឆេទសវនាការនេះ ធ្វើឡើងបន្ទាប់ពីក្រុមហ៊ុន KrisEnergy ដែលជាក្រុមហ៊ុនមេ បានប្រកាសរំលាយក្រុមហ៊ុនកាលពីថ្ងៃទី ៤ មិថុនា កន្លងមក ក្រោមហេតុផលជាប់បំណុលធ្ងន់ធ្ងរ មិនមានលទ្ធភាពសងត្រឡប់។ (អានបន្ថែម និងបន្ថែម) ទាក់ទិននឹងបញ្ហានេះដែរ ឯកឧត្តម ម៉េង សក្តិធារ៉ា រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ថា នៅក្នុងកាលរង់ចាំការចាត់ចែងរបស់តុលាការ និងការចរចារវាងភាគីថ្មីដែលទទួលបានសិទ្ធបន្ត ជាមួយរាជរដ្ឋាភិបាល ប្រតិបត្តិការប្រេងកាតនៅប្លុក A នៅកម្ពុជា នឹងត្រូវជួបបញ្ហាប្រឈម ដោយសារក្រុមហ៊ុនបុត្រសម្ព័ន្ធ KrisEnergy (Cambodia) បានបាត់បង់ការផ្តល់ទុនហិរញ្ញវត្ថុសម្រាប់ប្រតិបត្តិការរបស់ខ្លួន។ ឯកឧត្តម ម៉េង សក្តិធារ៉ា បញ្ជាក់បន្ថែមថា ប្រតិបត្តិការធំៗ និងគម្រោងអភិវឌ្ឍន៍ជំហានបន្ត ដែលបានគ្រោងទុក នឹងត្រូវផ្អាកជាបណ្តោះអាសន្ន រង់ចាំដំណោះស្រាយឯកភាពគ្នាណាមួយរវាងរាជរដ្ឋាភិបាល និងម្ចាស់បំណុលដែលទទួលបានសិទ្ធបន្តពីតុលាការ។
អានបន្ថែមកម្ពុជាស្នើឱ្យបារាំងបោះទុនបន្ថែមជួយសាងសង់រោងចក្រផលិតទឹកស្អាតខ្នាតធំទី៣ នៅបាក់ខែង
កម្ពុជា កាលពីថ្មីនេះបានស្នើឱ្យប្រទេសបារាំង ពិចារណាវិនិយោគ ឬផ្តល់កម្ចីឥណទានបន្ថែម ដើម្បីសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបាក់ខែងទី៣ ដើម្បីឆ្លើយតបនឹងកំណើនតម្រូវការរបស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ។ សំណើនេះធ្វើឡើងក្នុងជំនួបរវាងរដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឯកឧត្តម ចម ប្រសិទ្ធ និងលោកជំទាវ Eva Nguyen Binh ឯកអគ្គរដ្ឋទូតសាធារណរដ្ឋបារាំងប្រចាំកម្ពុជា ក្នុងឱកាសជម្រាបលាបញ្ចប់អណត្តិ កាលពីថ្ងៃទី ១០ មិថុនា កន្លងមកនេះ។ ឯកឧត្ដម ចម ប្រសិទ្ធបានមានប្រសាសន៍ថា រដ្ឋាភិបាលបារាំងតាមរយ:ទីភ្នាក់ងារអភិវឌ្ឍបារាំង (AFD) កន្លងមកបានជួយអភិវឌ្ឍកម្ពុជាជាច្រើន តួយ៉ាងដូចជាគម្រោងរោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងទី២ តម្លៃជាង ១៩០លានដុល្លារ ដែលទើបតែបើកការដ្ឋានថ្មីៗនេះ។ ឯកឧត្ដមបន្តថា យ៉ាងណាក្ដី ដោយសារតែកំណើនតម្រូវការទឹកស្អាតនៅភ្នំពេញបន្តកើនឡើង ខាងក្រសួងក៏ចង់សុំស្នើឱ្យភាគីបារាំងពិនិត្យលទ្ធភាពវិនិយោគ ឬផ្តល់កម្ចីឥណទានលើវិស័យទឹកស្អាតបន្ថែមទៀត ពិសេសលើគម្រោងរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបាក់ខែងទី៣។ ជាការឆ្លើយតប លោកជំទាវ Eva Nguyen Binh ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា ថានឹងបន្តពិភាក្សាលើរឿងនេះ ដោយបញ្ជាក់ថាវិស័យទឹកស្អាតនឹងនៅតែស្ថិតក្នុងចង្កោមតាអាទិភាពមួយសម្រាប់ប្រទេសបារាំង ។ គួរបញ្ជាក់ផងដែរថា រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងទី២ តម្លៃជាង ១៩០ លានដុល្លារ ដែលជាហិរញ្ញប្បទានរបស់ភ្នាក់ងារអភិវឌ្ឍន៍បារាំង បច្ចុប្បន្នរោងចក្រកំពុងដំណើរការសាងសង់ […]
អានបន្ថែមរដ្ឋមន្រ្តី ៣រូបនឹងរួមគ្នាពន្លឿន ប្រែក្លាយខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចគំរូ
សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសម្រេចចេញអនុក្រឹត្យថ្មីមួយ បង្កើតគណៈកម្មធិការបច្ចេកទេសអន្តរក្រសួង ឱ្យមកពន្លឿនរៀបចំគោលនយោបាយគ្រប់គ្រង និងប្រើប្រាស់ដីធ្លីនៅខេត្តព្រះសីហនុ ដើម្បីជំរុញឱ្យខេត្តនេះក្លាយជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ក្នុងពេលឆាប់ៗ។ បើយោងតាមអនុក្រឹត្យលេខ ៨២អនក្រ.បក ចុះថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ២០២១ គណៈកម្មាធិការនេះ មានសមាសភាពសរុបចំនួន ២៥រូប ដែលមានរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាប្រធាន និងអនុប្រធាន ២រូប ជារដ្ឋមន្ត្រីក្រសួងសាធារណៈការ និងក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។ ក្រុមការងារអន្តរក្រសួងនេះ មានតួនាទី និងភារកិច្ច ដូចខាងក្រោម៖ • ដឹកនាំ និងសម្របសម្រួលការរៀបចំគោលនយោបាយគ្រប់គ្រង និងប្រើប្រាស់ដីនៅខេត្តព្រះសីហនុ • ណែនាំជាយុទ្ធសាស្ត្រ និងបច្ចេកទេសក្នុងការរៀបចំគោលនយោបាយ • តាមដាន និងត្រួតពិនិត្យវឌ្ឍនភាពនៃការរៀបចំគោលនយោបាយ • រៀបចំរបាយការណ៍ស្តីពីវឌ្ឍនភាពនៃការរៀបចំគោលនយោបាយ ជូនក្រុមប្រឹក្សាមេ • សហការបច្ចេកទេស និងហិរញ្ញវត្ថុជាមួយដៃគូអភិវឌ្ឍជាតិនិងអន្តរជាតិ • បំពេញភារកិច្ចផ្សេងទៀតតាមការណែនាំរបស់ប្រធាន។ គួរបញ្ជាក់ផងដែរ ការបង្កើតគណកម្មការអន្តរក្រសួងនេះ គឺជាការបោះជំហានដ៏ធំ ឆ្ពោះទៅកាន់គោលដៅរបស់រដ្ឋាភិបាល […]
អានបន្ថែម