គម្រោងអភិវឌ្ឍន៍
វៀតណាមចង់ជំរុញកោះត្រល់ឱ្យក្លាយតំបន់ទេសចរណ៍ល្បី ឈ្នះកោះភូកេតនិងកោះបាលី
រដ្ឋាភិបាល និងក្រុមហ៊ុនឯកជនវៀតណាម កាលពីថ្មីៗនេះ បានបង្ហាញមហិច្ឆតាថា នឹងអភិវឌ្ឍកោះត្រល់បន្ថែមទៀតរហូតអាចយកឈ្នះតំបន់ទេសចរណ៍បែបឆ្នេរសមុទ្រល្បីៗក្នុងតំបន់ ដូចជាកោះភូកេតនៃប្រទេសថៃ និងកោះបាលីនៃប្រទេសឥណ្ដូនេស៊ីឱ្យបាននាពេលអនាគតដ៏ខ្លីខាងមុខ។ នេះបើយោងតាមសារព័ត៌មាន Nikkei Asia របស់ប្រទេសជប៉ុន។ កោះត្រល់គ្រាន់តែជាកោះតូចមួយល្បីរឿងការផលិតទឹកត្រីមុនឆ្នាំ ២០១៣ ប៉ុន្តែដោយមើលឃើញសក្ដានុពល រដ្ឋាភិបាលវៀតណាមបានសម្រេចឱ្យឯកជនចូលមកប្ដូរមុខមាត់កោះនេះឱ្យទៅជាឋានសួគ៌នៃប្រទេស។ ចាប់ពីពេលនោះ មកទល់បច្ចុប្បន្ន ទឹកប្រាក់យ៉ាងហោច ១៦ ពាន់លានដុល្លារត្រូវបានវិនិយោគដើម្បីសាងសង់គម្រោងនានាទាក់ទិននឹងវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ច។ ជាក់ស្ដែង បើគិតតែការវិនិយោគរបស់ក្រុមហ៊ុនយក្ស Vingroup ទឹកប្រាក់ជាង ២,៨ ពាន់លានដុល្លារ ត្រូវបានប្រើដើម្បីសាងសង់ជា រីសត សួនកម្សាន្តខ្នាតយក្ស ទីលានកូនហ្គោល និងសណ្ឋាគាររាប់ម៉ឺនបន្ទប់។ (អានបន្ថែម និងបន្ថែម) មិនត្រឹមតែប៉ុណ្ណោះ គម្រោងជាច្រើនទៀតក៏កំពុងស្ថិតក្នុងការសាងសង់ ហើយមួយចំនួនទៀតក៏កំពុងនៅក្នុងផែនការ។ លោក Le Khac Hiep អនុប្រធានក្រុមហ៊ុនឯកជនធំបំផុតរបស់វៀតណាម Vingroup បានឱ្យដឹង កាលពីខែមេសាកន្លងមកនេះថា ក្រុមហ៊ុនមានបំណងចង់វិនិយោគបន្ថែមទៀត ដើម្បីធ្វើឱ្យកោះនេះ ក្លាយទិសដៅទេសចរណ៍នាំមុខគេនៅក្នុងតំបន់។ ដូចគ្នានេះ ខាងរដ្ឋាភិបាលតាមរយៈលោក Doan Van Tien អនុប្រធានគណៈកម្មការអភិវឌ្ឍកោះត្រល់ ( […]
អានបន្ថែមច្រកចេញនៃស្ពានអាកាសបន្លាស់ទិសទី១នៃផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុសាងសង់រួចរាល់ហើយ
ច្រកចេញនៃស្ពានអាកាសបន្លាស់ទិសទី១នៃគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុបានសម្រេចការសាងសង់រួចរាល់ហើយ ខណៈការសាងសង់ផ្លូវល្បឿនលឿនទាំងមូលសម្រេចប្រមាណ ៥០% ទៅ ៦០% ហើយ។ នេះបើយោងតាមហ្វេសប៊ុករបស់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ កាលពីថ្ងៃទី៧ ខែមិថុនា នេះ។ ប្រភពដដែលបានបន្តថា ច្រកចេញនៃស្ពានបន្លាស់ទិសទី១នៃគម្រោងផ្លូវល្បឿនលឿន នឹងអាចឱ្យយានជំនិះអាចធ្វើដំណើរចេញ ឬចូលផ្លូវល្បឿនលឿនងាយស្រួល មានសុវត្ថិភាព និងឆាប់រហ័ស មិនស្ទះចរាចរណ៍។ និយាយងាយយល់ ស្ពានអាកាសបន្លាស់ទិសនេះ គឺដូចជាស្ពានសម្រាប់ឱ្យអ្នកបើកបរបត់ឡានប្ដូរទិញចរាចរអញ្ចឹង ដោយអ្នកបើកបរត្រូវជិះឡើងលើផ្លូវអាកាសជំនួសឱ្យការបត់លើផ្លូវផ្ទាល់ដែលអាចបង្កជាគ្រោះថ្នាក់។ លើសនេះ ស្ពានអាកាសបន្លាស់ទិសនេះ ក៏ជាកន្លែងដើម្បីឱ្យឡានចេញ ឬចូលផ្លូវល្បឿនលឿនត្រង់ចំណុចនោះផងដែរ។ គួររម្លឹកថា គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ប្រវែងសរុបជាង ១៩០គីឡូម៉ែត្ រតភ្ជាប់ពីភូមិ១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ គ្រោងចំណាយថវិកាសាងសង់សរុបប្រមាណ ២ពាន់លានដុល្លារអាមេរិក ជាទុនវិនិយោគរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) តាមរយៈក្រុមហ៊ុន Cambodian PPSHV Expressway Co., Ltd។ គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុនេះ គ្រោងនឹងបញ្ចប់ការសាងសង់នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះ៕
អានបន្ថែមរដ្ឋបាលខេត្តកំពតកំពុងកំណត់ទីតាំងសម្រាប់សាងសង់អគាររដ្ឋបាលក្រុងបូកគោថ្មី
រដ្ឋបាលខេត្តកំពត និងភាគីពាក់ព័ន្ធ បាននឹងកំពុងចុះត្រួតពិនិត្យសិក្សាទីតាំងសម្រាប់សាងសង់អគាររដ្ឋបាលទីក្រុងបូកគោថ្មី ដោយការដ្ឋានគ្រោងចាប់ផ្ដើមក្នុងពេលឆាប់ៗខាងមុខ ក្រោយទីតាំងត្រូវបានកំណត់រួចជាស្រេច។ នេះបើតាមដំណើរចុះពិនិត្យទីតាំងផ្ទាល់របស់ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត កាលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១។ ចំណុចដែលរដ្ឋបាលខេត្តកំពុងពិចារណាគឺ នៅទីតាំងស្នាក់ការចាស់របស់មន្ទីរបរិស្ថានខេត្តកំពត ជាប់នឹងផ្លូវនៅជិតប៉ុស្តិ៍ត្រួតពិនិត្យឡើងទៅរមណីយដ្ឋានឋានសួគ៌បូកគោ។ បើយោងតាម ឯកឧត្តម ជាវ តាយ រដ្ឋបាលខេត្តកំពុងត្រៀមដាក់សំណើទៅក្រុមហ៊ុន Sokha Hotel ដើម្បីជ្រើសរើសទំហំ និងទីតាំងឱ្យបានជាក់លាក់។ ឯកឧត្តមបន្តថា ក្រៅពីការសាងសង់អគាររដ្ឋបាល ក្រុមការងារក៏គ្រោងនឹងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗផងដែរ ដើម្បីបង្កភាពងាយស្រួលសល់ពលរដ្ឋបាន និងពង្រីកសក្ដានុពលក្នុងតំបន់នោះ ។ ដូច្នេះ ឯកឧត្តម ក៏បានស្នើក្រុមហ៊ុន Sokha Hotel ឱ្យសហការជាយមួយមន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ ដើម្បីចុះវាស់វែង គោលបំណងជំរុញដំណើរការឱ្យបានលឿនជាងមុន។ ជាការឆ្លើយតប អគ្គនាយកក្រុមហ៊ុន Sokha Hotel Group ឧកញ៉ា សុខ គង់ បានគាំទ្រលើការជ្រើសទីតាំងនេះ ដោយនឹងជួយជំរុញរាល់ការងារឱ្យទៅមុខដោយរលូន។ គួរបញ្ជាក់ផងដែរថា ទីក្រុងបូកគោត្រូវបង្កើតជាផ្លូវការកាលពីខែមីនា កន្លងទៅនេះ ដោយកាត់យកឃុំ ៣ ពីស្រុកទឹកឈូ។ […]
អានបន្ថែមក្រុមហ៊ុនចិនគ្រោងសង់រោងចក្រផលិតកង់ឡានតម្លៃជាង ២០០ លានដុល្លារនៅខេត្តព្រះសីហនុ
ក្រុមហ៊ុនចិន Jiangsu General Science គ្រោងនឹងសាងសង់រោងចក្រផលិតសំបកកង់រថយន្ត ក្រោមទុនវិនិយោគប្រមាណ ២០០ លានដុល្លារអាមេរិក នៅខេត្តព្រះសីហនុ ដោយរោងចក្រនេះនឹងមានសមត្ថភាពផលិតសំបកកង់បានដល់ ៦លានគ្រាប់ ក្នុងមួយឆ្នាំៗ។ នេះបើយោងតាម European Rubber Journal។ រោងចក្រនេះនឹងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដោយរំពឹងថានឹងចំណាយពេល ១៥ខែ ដើម្បីបញ្ចប់ការសាងសង់ ហើយគ្រោងនឹងបើកដំណើរការនៅខែកញ្ញា ឆ្នាំ២០២២ ។ យោងតាមក្រុមហ៊ុន រោងចក្រនេះនឹងបង្កើតការងារថ្មីយ៉ាងហោច ៨០០កន្លែង និងបង្កើតប្រាក់ចំណេញប្រចាំឆ្នាំជាមធ្យមប្រមាណ ២៥,៥ លានដុល្លារអាមេរិក នៅពេលប្រតិបត្តិការពេញលេញ។ ក្រុមហ៊ុនបានបន្ថែមទៀតថា ការសម្រេចចិត្តឈានជើងចូលទីផ្សារកម្ពុជាត្រូវបានគាំទ្រដោយរដ្ឋាភិបាលកម្ពុជា ដែលមានបំណងលើកទឹកចិត្តដល់កំណើនឧស្សាហកម្មឈើកៅស៊ូនៅក្នុងប្រទេស។ រោងចក្រថ្មីគឺជាគម្រោងវិនិយោគចុងក្រោយបង្អស់របស់ក្រុមហ៊ុន ទាក់ទិននឹងការពង្រីកវិសាលភាពទីផ្សារទៅក្រៅប្រទេស។ គួរបញ្ជាក់ផងដែរ កាលពីឆ្នាំមុន ក្រុមហ៊ុននេះក៏បានបើករោងចក្រផលិតសំបកកង់រថយន្តនៅក្រៅប្រទេសលើកដំបូងរបស់ខ្លួននៅប្រទេសថៃ ដែលផលិតសំបកកង់ឡានដឹកទំនិញ និងឡានក្រុងបានចំនួន ១លាន គ្រាប់ និងសំបកកង់រថយន្តធម្មតាចំនួន ៦លានគ្រឿង ត្រឹមត្រីមាសទី៤ ឆ្នាំ២០២១ នេះ ។
អានបន្ថែមក្រសួងជំរុញក្រុមហ៊ុនពង្រឹងបច្ចេកទេសសាង់សង់ផ្លូវជាតិលេខ១៤៦B និងលេខ១៤៨
ដើម្បីធានាឱ្យផ្លូវជាតិលេខ១៤៦B និងផ្លូវជាតិលេខ១៤៨ មានគុណភាពរឹងមាំ អាចប្រើប្រាស់ជាប់បានយូរអង្វែង ក្រសួងសាធារណការ និងដឹកជញ្ជូន បានជំរុញក្រុមហ៊ុនពង្រឹងលក្ខណៈបច្ចេកទេសបន្ថែមទៀត។ នេះបើតាមដំណើរចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ផ្លូវជាតិលេខ១៤៦B និងផ្លូវជាតិលេខ១៤៨ របស់ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១។ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន អះអាងថា ដំណើរចុះពិនិត្យការដ្ឋាននេះ គឺដើម្បីតាមដានការងារបច្ចេកទេសរបស់ក្រុមហ៊ុន ថាប្រព្រឹត្តទៅស្របតាមបទដ្ឋានបច្ចេកទេស និងកិច្ចសន្យាសាងសង់ឬទេ ពោលគឺដើម្បីធានាឱ្យផ្លូវនេះមានគុណភាពរឹងមាំ។ ផ្លូវជាតិលេខ១៤៦B និងផ្លូវជាតិលេខ១៤៨ នេះ បានចុះកិច្ចសន្យាសាងសង់កាលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០។ ការដ្ឋានបានចាប់ផ្តើមក្នុងកំឡុងខែមេសា ឆ្នាំ២០២០ ហើយគ្រោងបញ្ចប់នៅក្នុងខែសីហា ឆ្នាំ២០២២ ខាងមុខនេះ។ គម្រោងនេះសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន-ថ្នល់ចិន (Brach of China Road and Bridge Cooperation in Cambodia) ក្រោមគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ស្ថិតនៅក្នុងខេត្តព្រះសីហនុ ក្នុងក្របខណ្ឌប្រើប្រាស់កញ្ចប់ថវិកាសន្សំរបស់ជាតិ៕
អានបន្ថែមក្រុមហ៊ុនយក្សសិង្ហបូរីសម្រេចលក់អាជីវកម្មនៅប្រទេសខ្លួន មកផ្ដោតលើការវិនិយោគនៅកម្ពុជា
ក្រុមហ៊ុនអចលនទ្រព្យសិង្ហបូរីខ្នាតយក្ស ហុងឡៃហួត គ្រុប (HLH Group) សម្រេចលក់ភាគហ៊ុនទាំងអស់របស់ខ្លួនក្នុងអាជីវកម្មកសិដ្ឋានបែបរីសតនៅសិង្ហបូរី ក្នុងតម្លៃប្រមាណ ៣.៦ លានដុល្លារអាមេរិក ដើម្បីយកទុនមកផ្តោតលើអាជីវកម្មនៅកម្ពុជាឱ្យបានច្រើនជាងមុន។ ក្រុមហ៊ុនបានចុះកិច្ចព្រមព្រៀងលក់ទិញជាមួយក្រុមហ៊ុន Gallop Green ដែលជាក្រុមហ៊ុនផលិតគ្រឿងសមុទ្រ ដោយនេះជាការលក់ភាគហ៊ុនសរុបចំនួន ១២,៦លានហ៊ុន។ ក្រុមហ៊ុន Gallop Green បានបង់ប្រាក់កក់ប្រមាណ ៧៥.០០០ ដុល្លារអាមេរិក ហើយនឹងបង់ប្រាក់ទាំងអស់តាមការការសន្យានៅពេលអនាគត។ ការលក់នេះបានធ្វើឡើងបន្ទាប់ពីក្រុមហ៊ុនមានបំណងផ្តោតទាំងស្រុងលើអាជីវកម្មរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា ហើយក៏ដើម្បីពង្រឹងជំហរហិរញ្ញវត្ថុរបស់ខ្លួនផងដែរ។ ក្រុមហ៊ុន បានឱ្យដឹងទៀតថា ការលក់នេះនឹងបង្កើតអត្ថប្រយោជន៍រយៈពេលវែងដល់ក្រុមហ៊ុន។ បច្ចុប្បន្នជាង ៩៥% នៃប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុននេះផ្តោតសំខាន់នៅក្នុងប្រទេសកម្ពុជាក្នុងវិស័យអចលនទ្រព្យ និងកសិកម្ម ខណៈដែល ៥% ទៀត បានពីអាជីវកម្មកសិដ្ឋានបែបរីសតនៅសិង្ហបូរី។ គួរបញ្ជាក់ផងដែរថា នៅកម្ពុជា គម្រោងចុងក្រោយបំផុតរបស់ក្រុមហ៊ុន HLH Group គឺសំណើរួម ជាមួយក្រុមហ៊ុនចិន ចង់វិនិយោគសាងសង់រោងចក្រសូឡាខ្នាតយក្សតម្លៃ ២០០ ដុល្លារអាមេរិកនៅខេត្ដកំពង់ស្ពឺ។ (អានបន្ថែម) នៅក្នុងខែមីនាឆ្នាំនេះ ក្រុមហ៊ុនក៏ទើបទទួលបានការយល់ព្រមពីរដ្ឋាភិបាលកម្ពុជា លើគម្រោងអភិវឌ្ឍចម្រុះឱរ៉ាលអេកូស៊ីធី ក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ផងដែរ ដែលរំពឹងថា នឹងទាក់ទាញបានទឹកប្រាក់វិនិយោគប្រមាណ […]
អានបន្ថែមកម្ពុជាផលិតអគ្គិសនីបាន ២៧០០មេហ្គាវ៉ាត់ គ្រោងបង្កើនដល់ ១ម៉ឺនមេហ្គាវ៉ាតនៅឆ្នាំ២០៣០
កម្ពុជាអាចផលិតថាមពលអនុភាពអតិប្បរមា ២ ៧៣១មេហ្គាវ៉ាត់ គិតត្រឹមពេលបច្ចុប្បន្ន ខណៈរាជរដ្ឋាភិបាលកំពុងជំរុញការវិនិយោគលើរោងចក្រផលិតអគ្គិសនីបន្ថែមទៀត ដើម្បីបង្កើនអនុភាពរហូតដល់ទៅ ១០ ០០០ មេហ្គាវ៉ាត់ ត្រឹមឆ្នាំ២០៣០។ យោងតាមក្រសួងរ៉ែ និងថាមពល បច្ចុប្បន្នប្រភពថាមពលបានមកពីរោងចក្រដុតប្រេងខ្មៅមានអានុភាពសរុប ២៣៦មេហ្គាវ៉ាត់ រោងចក្រជីវម៉ាស ១១១ មេហ្គាវ៉ាត ស្ថានីយថាមពលពន្លឺព្រះអាទិត្យ ៣៦០មេហ្គាវ៉ាត់ រោងចក្រថាមពលដុតធ្យូងថ្ម ៦៧៥ មេហ្គាវ៉ាត់ និងវារីអគ្គិសនី អនុភាពសរុប ១ ៣២៩ មេហ្គាវ៉ាត់។ ឯកឧត្តម វិចទ័រ ហ្សូណា អគ្គនាយកថាមពល នៃក្រសួងរ៉ែ និងថាមពល បានមានប្រសាសន៍ថា ការផលិតថាមពលចេញពីប្រភពថាមពលចម្រុះ កំពុងត្រូវបានជំរុញ និងពន្លឿន ដើម្បីបានថាមពលផ្គត់ផ្គង់មានស្ថិរភាព។ ឯកឧត្តម បន្តថា កម្ពុជាអាចនឹងមានប្រភពថាមពលកកើតឡើងវិញបន្ថែមទៀត ពោលគឺថាមពលដើរដោយកម្លាំងខ្យល់ ខណៈក្រុមហ៊ុនចំនួន ២ បានកំពុងសិក្សា និងចចារថ្លៃលក់អគ្គិសនី។ (អានបន្ថែម និងបន្ថែម)។ តាមផែនការ ក្រសួងរ៉ែ និងថាមពល បានកំណត់បង្កើនថាមពលផ្គត់ផ្គង់រហូតដល់ ១០ ០០០ មេហ្គាវ៉ាត […]
អានបន្ថែមស្រុកអង្គស្នួល និងខណ្ឌពោធិ៍សែនជ័យ គ្រោងស្វាគមន៍រោងចក្រថ្មីពីរទៀតហើយ តម្លៃជាង១០លានដុល្លារ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ថ្មីៗនេះ បានសម្រេចអនុម័តឱ្យក្រុមហ៊ុនឯកជនបោះទុនសរុបជាង ១០លានដុល្លារ សាងសង់រោងចក្រ ២កន្លែង នៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល។ នេះបើតាមការទំព័រ Facebook របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីថ្ងៃទី៤ ខែមិថុនា នេះ។ ក្រុមហ៊ុនទី ១ គឺ IMPAK (CAMBODIA) CO., LTD ដែលនឹងវិនិយោគ ៥លានដុល្លារអាមេរិក សាងសង់រោងចក្រផលិតវ៉ាលិស និងកាបូបគ្រប់ប្រភេទ ដែលមានទីតាំងស្ថិតនៅភូមិដំណាក់កោះ ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល។ ដោយឡែក ក្រុមហ៊ុនទី ២ គឺក្រុមហ៊ុន WING CHENG PACKAGING CO., LTD ដែលនឹងវិនិយោគ ៥,៦លានដុល្លារអាមេរិក បង្កើតរោងចក្រផលិតកេសកាតុង ប្រអប់ក្រដាស ថង់ក្រដាស និងបោះពុម្ព ដែលមានទីតាំងនៅភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងទៀតថា គម្រោងទាំង ៣ នេះនឹងជួយបង្កើតការងារបានចំនួនជាង ៨៤០ […]
អានបន្ថែមជប៉ុនដាក់ដំណើរការម៉ាស៊ីនកាយប្រមូលសំរាមស្វ័យប្រវត្តិខ្នាតធំទី៤នៅភ្នំពេញ
ម៉ាស៊ីនមេកានិច ដែលមានមុខងារស្ទាក់កាយ និងប្រមូលសំរាមស្វ័យប្រវត្តិទី៤ ដែលសាងសង់ឡើងក្រោមជំនួយពីប្រទេសជប៉ុន ត្រូវបានប្រកាសដាក់ឱ្យដំណើរការនៅរាជធានីភ្នំពេញជាផ្លូវការហើយ កាលពីថ្ងៃទី៣ ខែមិថុនា កន្លងមកនេះ។ ពិធីសម្ពោធដាក់ឱ្យដំណើរការម៉ាស៊ីននេះ ត្រូវបានធ្វើឡើងក្រោមវត្តមានលោក Toshikazu TOKIOKA លេខាទី១ នៃស្ថានទូតជប៉ុន លោកស្រី Aya TOKUMOTO តំណាងអង្គការ JICA និងលោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ។ ម៉ាស៊ីនកាយប្រមូលសំរាមស្វ័យប្រវត្តិនេះ មានទីតាំងនៅមុខស្ថានីយបូមទឹកផ្សារចាស់ និងស្ថានីយបូមទឹកចតុមុខ ដែលនឹងអាចជួយប្រមូលសំរាមនៅមុខប្រឡាយលូនៅស្ថានីយបូមទឹកចំនួន ៤ ដែលបានសាងសង់នៅក្នុងគម្រោងការពារទឹកជំនន់ ដំណាក់កាលទី២។ អង្គការ JICA បានឱ្យដឹងថា មុនមានម៉ាស៊ីនស្វ័យប្រវត្តិនេះ នៅពេលស្ទះលូ មនុស្សត្រូវជ្រមុជទឹកចូលក្នុងរណ្តៅដើម្បីយកសម្រាមចេញពីមុខចម្រឹងដែកស្ទាក់សម្រាម។ ប៉ុន្តែ ជាមួយនឹងម៉ាស៊ីនមេកានិចថ្មីនេះ សំរាមត្រូវបានយកចេញដោយស្វ័យប្រវត្តិ ហើយផ្ទេរចេញក្រៅដោយឧបករណ៍មេកានិចផងដែរ។ លើសពីនេះ ម៉ាស៊ីនថ្មីនេះនឹងជួយធ្វើឱ្យប្រព័ន្ធលូនៅក្នុងទីក្រុងល្អប្រសើរជាងមុន ផ្តល់សុវត្ថិភាពដល់ក្រុមការងារ ព្រមទាំងការពារបរិស្ថានទឹក ដោយការយកសំរាមចេញពីប្រព័ន្ធលូ។ គិតមកដល់ពេលនេះ ម៉ាស៊ីនប្រមូលសម្រាមចំនួន ៤កន្លែង ក្នុងចំណោម ៥កន្លែង ត្រូវបានដាក់ឱ្យដំណើរការហើយ ដែលអាចជួយកាត់បន្ថយទឹកជន់លិចនៅតំបន់មុខព្រះបរមរាជវាំង ផ្សារកណ្តាល ផ្សារថ្មី […]
អានបន្ថែមគម្រោងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ខ្នាតធំតម្លៃ ២៧លានដុល្លារ ក្រោមជំនួយជប៉ុន បើកការដ្ឋានហើយ
គម្រោងអភិវឌ្ឍន៍ប្រព័ន្ធបង្ហូរទឹកកខ្វក់ និងស្ថានីយប្រព្រឹត្តកម្មខ្នាតធំ នៅជើងឯក តម្លៃជាង ២៧លានដុល្លារ ក្រោមជំនួយរបស់ជប៉ុន បានចាប់ផ្តើមការដ្ឋានសាងសង់ជាផ្លូវការហើយ កាលពីចុងខែឧសភា កន្លងមកនេះ ដោយគ្រោងនឹងបញ្ចប់ជាស្ថាពរនៅខែវិច្ចិកា ឆ្នាំ២០២៣។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី២ ខែមិថុនា កន្លងទៅនេះ។ ការអនុវត្តគម្រោងបែងចែកជា ៤ ដំណាក់កាល រួមមាន៖ ១-ចាក់ដីបំពេញដីទំហំប្រមាណ ៣ហិកតា នៅក្នុងសង្កាត់ចាក់អង្រែលើ ដើម្បីសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯក ២-សាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯក ដែលមានសមត្ថភាពចម្រោះទឹកកខ្វក់បាន ៥០០០ម៉ែត្រគូប ក្នុង១ថ្ងៃ ៣-សាងសង់សំណង់ និងបំពាក់ម៉ូទ័របូមទឹកកខ្វក់ នៅអាងបង្ហៀរទឹកចេញពីស្ថានីយបូមទឹកបឹងត្របែក ៤-ចាក់ដីសាងសង់ផ្លូវសម្រាប់ថែទាំប្រឡាយប្រវែង ១,៧ គីឡូម៉ែត្រ និងទទឹង១០ម៉ែត្រ ជីកដាក់បំពង់លូដែកទំហំ 0,៣០ម៉ែត្រ និងប្រវែង១,៨៤គីឡូម៉ែត្រ ក៏ដូចជាសាងសង់ប្រព័ន្ធបូមទឹកកខ្វក់មកស្ថានីយប្រព្រឹត្តកម្ម។ គម្រោងនេះទៀតសោត កំពុងសាងសង់ដោយក្រុមហ៊ុនឯកជនជប៉ុន Kubota Metawater Joint Venture ដែលបានឈ្នះការដេញថ្លៃកាលបីខែមេសា កន្លងមកនេះ។ (អានបន្ថែម) អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង បានឱ្យដឹងថា គម្រោងនេះមានគោលបំណងរួមចំណែកធ្វើឱ្យប្រសើរឡើងនូវគុណភាពទឹក អនាម័យ និងបរិស្ថាន […]
អានបន្ថែម