បារាំងសន្យាផ្តល់ហិរញ្ញប្បទានដល់កម្ពុជាប្រមាណ ៦០០ លានអ៊ឺរ៉ូ ដើម្បីការអភិវឌ្ឍ ពិសេសហេដ្ឋារចនាសម្ព័ន្ធ

រដ្ឋាភិបាលបារាំង បានសន្យាថានឹងផ្ដល់កម្ចីសម្បទានដល់កម្ពុជាប្រមាណ ១២០ លានអឺរ៉ូក្នុងមួយឆ្នាំៗ ចាប់ពីឆ្នាំ២០២១ ដល់ ឆ្នាំ២០២៦ ពោលគឺសរុបប្រមាណ ៦០០ លានអ៊ឺរ៉ូក្នុងរយៈពេល ៦ ឆ្នាំ ដោយជំនួយនឹងផ្តោតលើការអភិវឌ្ឍលើគ្រប់វិស័យ ពិសេសហេដ្ឋារចនាសម្ព័ន្ធ ។ ការសន្យាផ្តល់កម្ចីសម្បទាននេះធ្វើឡើងនៅក្នុងកិច្ចប្រជុំរវាងឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក R–mi GENEVEY តំណាងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ AFD និងលោកជំទាវ Eva NGYEN BINH ឯកអគ្គរដ្ឋទូតនៃសាធារណបារាំងនៅព្រះរាជាណាចក្រកម្ពុជា តាមរយៈ Video Conference នៅថ្ងៃទី ៣១ ខែ ឧសភា។ ឯកឧត្តម វង្សី វិស្សុត ថ្លែងថា ប្រទេសបារាំងគឺជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់ក្នុងការផ្តល់ការគាំទ្រទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ បន្ទាប់ពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ ផ្អែកលើមូលដ្ឋាននេះ កម្ពុជាបានទទួលហិរញ្ញប្បទានសហប្រតិបត្តិការ ជាបន្តបន្ទាប់។ គិតចាប់ពីឆ្នាំ២០១៨ ដល់២០២១ បារាំងតាមរយៈភ្នាក់ងារ AFD បានផ្តល់ហិរញ្ញប្បទានដល់កម្ពុជា ប្រមាណ ជាង២៤០លានអឺរ៉ូ សម្រាប់អនុវត្តគម្រោងទឹកស្អាត […]

អាន​បន្ថែម

រដ្ឋបាលខេត្តកោះកុងគ្រោងកាត់ដីរដ្ឋជិត ៧០០ហិកតា ឱ្យប្រជាជនគោលដៅ

រដ្ឋបាលខេត្តកោះកុង បាន និងកំពុងប្រជុំពិភាក្សាគ្រោងបែងចែកដីសម្បទានសង្គមកិច្ចសរុប ៦៩១ ហិកតា ជូនដល់អតីតយុទ្ធជន ដែលរស់នៅឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង។ លោក សុខ សុទ្ធី អភិបាលរងខេត្ត បានថ្លែងក្នុងកិច្ចប្រជុំកាលពីថ្ងៃទី ០១ មិថុនា កន្លងមកនេះថា មកទល់បច្ចុប្បន្នក្រុមការងារកំពុងបន្តសិក្សាធ្វើតារាងទិន្នន័យអំពីចំនួនអតីតយុទ្ធជន ដោយសារចំនួនអតីតយុទ្ធជននៅមិនទាន់ច្បាស់លាស់នៅឡើយទេ។ ក្រោយស្រង់ស្ថិតិរួច ក្រុមការងារនឹងពិចារណាបន្តទៀតថា នឹងផ្ដល់ជូនដីទំហំប៉ុន្មានសម្រាប់មួយគ្រួសារ មុននឹងធ្វើការផ្ដល់ជូន។ យ៉ាងណាមិញ រដ្ឋបាលខេត្តមិនបានបញ្ជាក់ពីកាលបរិច្ឆេទច្បាស់លាស់នៃការសិក្សាស្រង់ស្ថិតិនោះទេ។

អាន​បន្ថែម

គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ សាងសង់សម្រេចបាន៦០%

គម្រោងស្ថាបនាផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុ តម្លៃ២ពាន់លានដុល្លារ គិតត្រឹមខែឧសភា សាងសង់សម្រេចបានប្រមាណ៦០%ហើយ។ នេះបើយោងតាមហ្វេសប៊ុករបស់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១។ កាលពីពេលថ្មីៗនេះ ប្រភពដដែលក៏ធ្លាប់បានឲ្យដឹងថា គម្រោងស្ថាបនាផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុ បានឈានទៅមុខបានមួយជំហ៊ានទៀតហើយ ដោយស្ពានអាកាសផ្លាស់ប្តូរទិសទី១ នៃការិយាល័យគ្រប់គ្រងគម្រោងទី៣ នៃគម្រោងនេះបានចាប់ផ្តើមលេចចេញជារូបរាងហើយ។ ដោយក្នុងនោះ ស្ពានអាកាសផ្លាស់ប្តូរទិសទី១នេះ គឺបានបញ្ចប់ការដំឡើងធ្នឹមតភ្ជាប់ (Girder) ដែលជារបកគំហើញដ៏សំខាន់មួយនៅក្នុងការសាងសង់សំណង់ស្ពាន។ (អានបន្ថែម) ) អ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូន លោក ហ៊ាង សុទ្ធាយុទ្ធ ធ្លាប់បានឱ្យដឹងកាលពីដើមខែឧសភាដែរថា ដំណើរការសាងសង់គម្រោងនេះ នៅតែបន្តដោយរលូន ទោះមានការបិទខ្ទប់ និងវិបត្តិកូវីដក្ដី។ មន្រ្តីជាន់ខ្ពស់រូបនេះ អះអាងថា នៅពេលសាងសង់រួចរាល់ គម្រោងនេះនឹងជាផ្នែកមួយដ៏សំខាន់់ក្នុងការជួយលើកស្ទួយដល់សេដ្ឋកិច្ច ប្រទេសកម្ពុជា។ គួររម្លឹកផងដែរថា គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩។ ផ្លូវនេះមានប្រវែង ១៩០គីឡូម៉ែត្រ សាងសង់ដោយក្រុមហ៊ុន Cambodian PPSHV Expressway Co., Ltd ហើយគ្រោងនឹងប្រើរយៈពេលសាងសង់ ៤៨ខែ៕

អាន​បន្ថែម

ខណ្ឌពោធិសែនជ័យគ្រោងស្វាគមន៍សណ្ឋាគារផ្កាយ៤ និងមជ្ឈមណ្ឌលពាណិជ្ជកម្មតម្លៃប្រមាណ៧៩លានដុល្លារ

នៅដើមខែមិថុនានេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័ត ឱ្យក្រុមហ៊ុនឯកជន CONTINENT CROWN INVESTMENT MANAGEMENT CO., LTD វិនិយោគ ៧៩លានដុល្លារអាមេរិក សាងសង់ និងធ្វើអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៤ ចំនួន ២៧៥បន្ទប់ និងមជ្ឈមណ្ឌលពាណិជ្ជកម្មមួយកន្លែង នៅដីឡូតិ៍លេខ១៦៧៩ ផ្លូវសហព័ន្ធរុស្ស៊ី ភូមិតាងួន២ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ក្នុងពេលជាមួយគ្នានេះដែរ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ក៏បានអនុម័តឱ្យក្រុមហ៊ុន CAMBODIAN GOME FARM FOOD CO., LTD វិនិយោគប្រមាណ ៦,៥ លានដុល្លារអាមេរិក បង្កើតរោងចក្រកែច្នៃផ្លែស្វាយ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្បែស ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺផងដែរ។ គួរបញ្ជាក់ផងថា បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គម្រោងវិនិយោគទាំង ០២ ខាងលើនេះ នឹងផ្តល់ការងារចំនួន ១១៧៨ កន្លែង ដល់ប្រជាពលរដ្ឋក្នុងតំបន់។ សម្រាប់ឆ្នាំ ២០២១ គិតត្រឹមដើមខែមិថុនានេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា […]

អាន​បន្ថែម

សែនសុខ អង្គស្នួល និងសំរោងទង កំពុងមានសក្ដានុពល ទើបទាក់ទាញរោងចក្រថ្មី ៣តម្លៃជិត១០លាន ដុល្លារ

ខណ្ឌសែនសុខ ស្រុកអង្គស្នួល និងស្រុកសំរោងទង កំពុងតែមានសក្ដានុពលខ្លាំង ដោយថ្មីៗនេះទើបតែទាក់ទាញគម្រោងវិនិយោគរោងចក្រ ៣ ធំៗ ដែលអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) តម្លៃ សរុបប្រមាណ ៩,៦ លានដុល្លារអាមេរិក។ គម្រោងទី ១ ជារោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវលេខ១៩៨ ភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ គម្រោងនេះ វិនិយោគដោយក្រុមហ៊ុន RUIXUE (CAMBODIA) CO., LTD ក្នុងទឹកប្រាក់ ៤,៥ លានដុល្លារអាមេរិក។ គម្រោងទី២ គឺ រោងចក្រផលិតថង់ប្លាស្ទីក ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃគុយ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលជាការវិនិយោគរបស់ក្រុមហ៊ុន FU BI XING (CAMBODIA) PACKAGING CO., LTD ក្នុងទឹកប្រាក់ ២,៥ លានដុល្លារអាមេរិក។ ចំណែកឯ គម្រោងទី ៣ គឺរោងចក្រផលិតកាបូប និងវ៉ាលិសគ្រប់ប្រភេទ ដែលមានទីតាំងស្ថិតនៅផ្លូវជាតិលេខ៥១ ភូមិដំណាក់អំពិល […]

អាន​បន្ថែម

គម្រោងសាងសាង់អគាររដ្ឋបាលថ្មីរបស់រដ្ឋសភាដល់ដំណាក់កាលសិក្សាអ្នកទទួលការហើយ ក្រោយចរចារជាច្រើនឆ្នាំ

គម្រោងសាងសង់អគាររដ្ឋបាលថ្មីរបស់រដ្ឋសភា ក្រោមជំនួយរបស់ប្រទេសវៀតណាមក្នុងទំហំទឹកប្រាក់ ២៥លានដុល្លារអាមេរិក ដែលបានពិភាក្សាគ្នាតាំងពីឆ្នាំ២០១៧ បានឈានទៅមុខមួយជំហានទៀតហើយ ខណៈរដ្ឋកំពុងពិនិត្យកិច្ចសន្យាអ្នកម៉ៅការសាងសង់។ នេះបើយោងតាមកិច្ចប្រជុំរវាងអគ្គលេខាធិការដ្ឋានរដ្ឋសភា និងក្រុមហ៊ុន Archetype (Cambodia ) Ltd. ដែលជាក្រុមហ៊ុនទីប្រឹក្សា កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១។ កិច្ចប្រជុំនេះ ផ្ដោតសំខាន់ពិនិត្យលើសេចក្តីព្រាងកិច្ចសន្យាសម្រាប់អ្នកម៉ៅការសាងសង់ និងធ្វើសេចក្តីបញ្ជាក់លើលក្ខខណ្ឌបន្ថែមរបស់ក្រុមហ៊ុន Archetype (Cambodia ) Ltd.។ គួរបញ្ជាក់ផងដែរ គម្រោងនេះនឹងត្រូវសាងសង់ជាងអគារកម្ពស់១១ ជាន់ ។ ប៉ុន្តែ បច្ចុប្បន្ន គម្រោង គឺស្ថិតនៅក្នុងដំណាក់កាលរៀបចំគណៈកម្មការវាយតម្លៃលើគុណភាព គណៈកម្មការហិរញ្ញវត្ថុ និងគណៈកម្មការផ្សេងៗទៀតពាក់ព័ន្ធនៅឡើយទេ។ កាលពីខែមករាកន្លងទៅនេះ ឃើញថា ក្រុមហ៊ុន JEB Surveys and Engineering Co., Ltd. ក៏បានខួងពិសោធន៍ដីចំនួន ០៤ រណ្តៅ នៅលើទីតាំងចំណតរថយន្តខាងមុខ និងជាប់អាហារដ្ឋានរដ្ឋសភា។ នេះបើតាមសេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា កាលពីថ្ងៃទី ១៩ ខែមករា ឆ្នាំ២០២១។ យ៉ាងណាក្ដី ប្រភពដដែលមិនបានបញ្ជាក់ពីកាលបរិច្ឆេទច្បាស់លាស់នៅគម្រោងនេះ ដែលនឹងអាចនឹងចាប់ផ្ដើមសាងសង់ […]

អាន​បន្ថែម

អគារថ្មីកម្ពស់ ១៤ជាន់ របស់ក្រសួងព័ត៌មានសាងសង់សម្រេចបានជាង ៧០% ហើយ

ដំណើរការសាង់សង់អគារថ្មី កំពស់១៤ជាន់ របស់ក្រសួងព័ត៌មាន មកដល់ពេលនេះ សម្រេចរួចរាល់បានប្រមាណជាង ៧០%ហើយ ដោយគ្រោងនឹងបញ្ចប់ជាស្ថាពរនៅដើមឆ្នាំ ២០២២។ នេះបើយោងតាមកិច្ចចុះពិនិត្យការដ្ឋានរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ កាលពីថ្ងៃទី ២៧ ខែឧសភា។ មានទីតាំងស្ថិតក្នុងបរិវេណក្រសួងព័ត៌មានផ្ទាល់តាមបណ្តោយផ្លូវមុន្នីវង្ស អគារថ្មីនេះ មានកម្ពស់ ១៤ជាន់ បណ្តោយ ៦៥ ម៉ែត្រ ទទឹង ១៤ ម៉ែត្រ មានបន្ទប់បំពេញការងារជាង ៣០០បន្ទប់ ដែលនឹងក្លាយជាអគារធ្វើការថ្មីអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ និងអគារអគ្គនាយកដ្ឋានទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP។ គម្រោងនេះបានបើកការដ្ឋាន កាលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩ កំពុងសាងសង់ដោយក្រុមហ៊ុន ឃុនសៀ ឌីវីឡុបមិនគ្រុប សហការជាមួយក្រុមហ៊ុនចិន BELLETONE ហើយគ្រោងនឹងប្រើពេលសរុប ២៤ខែ ពោលគឺនឹងបញ្ចប់នៅដើមឆ្នាំក្រោយ។ ក្នុងឱកាសនេះ ឯកឧត្តម ខៀវ កាញារីទ្ធ ក៏បានជំរុញលើកទឹកចិត្តដល់ក្រុមអ្នកសាងសង់ឱ្យប្រឹងធ្វើការងារឱ្យស្របតាមបទដ្ឋានស្តង់ដា និងបច្ចេកទេស ដើម្បីការប្រើបាស់បានយូរអង្វែង។

អាន​បន្ថែម

ការដ្ឋានព្រលានភ្នំពេញថ្មីសម្រចបាន៤០%ហើយ ទោះស្ថិតក្នុងវិបត្តិកូវីដក្ដី

រូបភាពពី៖ Cambodia-SkylineSkyscraper គិតត្រឹមខែឧសភានេះ គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី សម្រេចបានប្រមាណ ៤០% ហើយ ដោយការសាងសង់តាមផ្នែកសំខាន់នីមួយៗ អនុវត្តតាមផែនការគ្រោងទុក។ នេះបើយោងតាមតាមមន្រ្តីជំនាញនៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី កាលពីថ្ងៃសុក្រ កន្លងមកនេះ។ តាមការគ្រោងទុក អាកាសយានថ្មីនេះនឹងសាងសង់ចប់រួចរាល់ និងដាក់ឱ្យដំណើរការនៅឆ្នាំ២០២៣ បើទោះប្រទេសកំពុងមានវិបត្តិកូវីដ១៩ ក្ដី។ ប្រភពដដែលបញ្ជាក់ថែមទៀតថា ការសាងសង់មាន ៣ ផ្នែកសំខាន់ៗ គឺ ការសាងសង់ស្ថានីយអ្នកដំណើរ ការសាងសង់អាគារបញ្ជារការគ្រប់គ្រងចរាចរណ៍យន្តហោះ និងការសាងសង់ផ្លូវយន្តហោះ (Airfield)។ សម្រាប់ការសាងសង់ស្ថានីយអ្នកដំណើរ រួមមានការសាងសង់អាគារ Check-in ស្ថានីយចេញដំណើរ ស្ថានីយមកដល់អ្នកដំណើរ និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រផ្សេងទៀតដូចជា ចំណតឡាន និងផ្លូវស្ពានចូលស្ថានីយជាដើម។ ចំណែក ផ្នែកផ្លូវរត់របស់យន្តហោះ គឺមានការសាងសង់ដូចជាផ្លូវរត់ (Run way and Taxi Way) និងចំណតយន្តហោះ (Air Prone)។ ដោយឡែក សម្រាប់ការសាងសង់អាគារត្រួតពិនិត្យចរាចរណ៍យន្តហោះ (Traffic Control Center) គឺនឹងសាងសង់ជាអគារកម្ពស់ជាង ១០០ម៉ែត្រ។ ទន្ទឹមនឹងនេះ ក្រុមហ៊ុន OCIC […]

អាន​បន្ថែម

កម្ពុជាបើកដំណើរការអនុស្ថានីយអគ្គិសនី ២កន្លែង និងខ្សែបញ្ជូនតង់ស្យុងខ្ពស់មួយខ្សែភ្ជាប់មណ្ឌលគិរី-ក្រចេះ

ខ្សែបញ្ជូនតង់ស្យុងខ្ពស់មួយខ្សែតភ្ជាប់ខេត្តក្រចេះ និងខេត្តមណ្ឌលគិរី ព្រមទាំងអនុស្ថានីយអគ្គិសនី ២ កន្លែងទៀត នៅខេត្តមណ្ឌលគិរី ត្រូវបានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការហើយ។ នេះបើយោងតាម ឯកឧត្តម កែវ រតនៈ អគ្គនាយកអគ្គិសនីកម្ពុជា កាលពីថ្មីៗនេះ។ ឯកឧត្តម កែវ រតនៈ បានថ្លែងប្រាប់សារព័ត៌មាន Fresh News ថា ខ្សែបញ្ជូននេះ គឺខ្សែ ២៣០គីឡូវ៉ុល មានប្រវែង ១៣៣គីឡូម៉ែត្រ។ ដោយឡែក អនុស្ថានីយទាំង ២ កន្លែង ក៏មានតង់ស្យុង ២៣០គីឡូវ៉ុល ផងដែរ ដោយក្នុងនោះ មួយកន្លែង គឺអនុស្ថានីយអូរខ្វាវ កម្លាំង 33MVA ដែលមានទីតាំងនៅឃុំចុងផ្លាស់ ស្រុកកែវសីមា ដែលជាតំបន់អាជីវកម្មរ៉ែមាស និងមួយកន្លែងទៀត គឺអនុស្ថានីយមណ្ឌលគិរី  កម្លាំង 50MVA ដែលស្ថិតនៅក្រុងសែនមនោរម្យ។ ឯកឧត្តមបន្តថា សមិទ្ធផលដ៏ថ្មីនេះ នឹងជួយផ្គត់ផ្គង់អគ្គសនីដល់ខេត្តមណ្ឌលគិរីទាំងមូល ខណៈកន្លងមកខេត្តនេះពឹងផ្អែកស្ទើរទាំងស្រុងលើការនាំចូលអគ្គិសនីពីវៀតណាម និងពីខេត្តរតនគិរី។ គួរបញ្ជាក់ថា គម្រោងធំៗទាំង ៣ ខាងលើនេះ ត្រូវបានសាងសងឡើងក្រោមកម្ចីឥណទានសម្បទានពីប្រទេសចិន។ […]

អាន​បន្ថែម

ក្រុមហ៊ុនចិនគ្រោងពង្រីកវិសាលភាពវិនិយោគបន្ថែមក្នុងគម្រោង Long Bay នៅតារាសាគរ កោះកុង

ក្រុមហ៊ុនហ្សេងហេងគ្រុប (Zheng Heng Group) ដែលបច្ចុប្បន្នកំពុងដំណើរការវិនិយោគគម្រោងរមណីយដ្ឋានលំហែកាយខ្នាតធំ Long Bay ក្នុងខេត្តកោះកុង បានឱ្យដឹងថា ខ្លួនមានគម្រោងពង្រីកវិសាលភាពវិយោគបន្ថែមទៀតនៅក្នុងរមណីយដ្ឋានដ៏ធំមួយនេះ។ នេះបើតាមជំនួបសំណេះសំណាលរវាងរដ្ឋបាលខេត្តកោះកុង និងតំណាងក្រុមហ៊ុន កាលពីពេលថ្មីៗនេះ។ យោងតាមសារព័ត៌មាន Fresh News លោកឧកញ៉ា តឹង ភីពីង ប្រធានក្រុមហ៊ុនហ្សេងហេងគ្រុប បានថ្លែងបញ្ជាក់ថា គម្រោង Long Bay គ្របដណ្ដប់លើផ្ទៃដីសាងសង់ដល់ទៅ ២លានម៉ែត្រការ៉េ ឯណោះ ដែលអាចធ្វើសកម្មភាពវិនិយោគបានច្រើនបន្ថែមទៀត។ លោកឧកញ៉ា បន្តថា ទៅថ្ងៃអនាគតវិញ គម្រោង Long Bay ក៏មានជាក្រុមសណ្ឋាគារដ៏ប្រណីតបំផុតមួយ ហើយក៏នឹងក្លាយទៅជាមជ្ឈមណ្ឌលសម្រាប់លំហែកាយ វិស្សមកាល ថែរក្សាសុខភាព និងកម្សាន្ត បែបគ្រប់ជ្រុងជ្រោយជាដើម។ គម្រោងនេះទៀតសោត ក៏នឹងដើរតួនាទីដ៏សំខាន់ក្នុងការជំរុញការអភិវឌ្ឍវិស័យឧស្សាហកម្មទេសចរណ៍ក្នុងខេត្តកោះកុង និងប្រទេសកម្ពុជា។ ជាការឆ្លើយតប លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង បានបង្ហាញការគាំទ្រចំពោះការវិនិយោគបន្ថែមរបស់ក្រុមហ៊ុនយ៉ាងពេញទំហឹង។ លោកជំទាវ អះអាងថា នេះជាការសមិទ្ធិផលនៃការវិនិយោគធនធានទេសចរណ៍ដ៏ធំ ដែលបាននឹងកំពុងចូលរួមបង្កើតការងារក្នុងស្រុកជាច្រើនកន្លែង ពិសេសគឺជួយកែប្រែមុខមាត់ខេត្តកោះកុងបានមួយកម្រិតធំ។ លោកឧកញ៉ា […]

អាន​បន្ថែម