ការដ្ឋានផ្លូវ Highway ថ្មីតម្លៃ ៦៣លានដុល្លារតភ្ជាប់មកទល់ដែនកម្ពុជា-ថៃស្ទឹងបត់សម្រេច ៧០%ហើយ

ការដ្ឋានផ្លូវល្បឿនលឿន (Highway) ថ្មីមួយខ្សែរបស់ថៃ ដែលតភ្ជាប់ពី បានណង់អៀន នៃស្រុកអារញ្ញប្រាថេតរបស់ខេត្តស្រះកែវ មកទល់ស្ពានមិត្តភាពថៃ-កម្ពុជាស្ទឹងបត់នៃខេត្តបន្ទាយមានជ័យ បច្ចុប្បន្នសម្រេចបានប្រមាណ ៧០%ហើយ។ នេះបើយោងតាមសារព័ត៌មាន Bangkok Post របស់ប្រទេសថៃ កាលពីថ្ងៃទី២០ ឧសភា។ ប្រភពដដែលបានឱ្យដឹងថា ផ្លូវហាយវ៉េថ្មីនេះ មានឈ្មោះថា ផ្លូវ ៣៦៤៦ ជាផ្លូវ ៤ គន្លង មានប្រវែងសរុប ២៥ គីឡូម៉ែត្រ និងលាតសន្ធឹងឆ្លងកាត់ ផ្លូវហាយវេលេខ ៣៣ និងផ្លូវហាយវេ ៣៣៦៦ នៃប្រទេសថៃ មុនតភ្ជាប់មកដល់ទល់ដែនកម្ពុជា។ ផ្លូវនេះ កំពុងសាងសង់ក្រោមទុនជាង ២ពាន់លានបាត ឬស្មើនឹងប្រមាណ ៦៣,៧ លានដុល្លារ ហើយគ្រោងនឹងបញ្ចប់ជាស្ថាពរនៅខែកុម្ភៈ ឆ្នាំក្រោយ។ ក្រោយស្ថាបនារួច ផ្លូវមួយខ្សែនេះនឹងជួយសម្រួលដល់ការធ្វើចរាចរណ៍ និងការដឹកជញ្ជូនទំនិញរវាងប្រទេសទាំង ២ ឱ្យកាន់តែប្រសើរជាងមុន។ គួរបញ្ជាក់ផងដែរ ទាក់ទិននឹងការភ្ជាប់រវាងប្រទេសទាំង ២ កម្ពុជាក៏កំពុងស្ថាបនាច្រកទ្វារព្រំដែនស្ទឹងបត់-បានណងអៀន ផងដែរ។ គម្រោងទាំងមូលរួមមាន អគារច្រកត្រួតពិនិត្យព្រំដែន សំណង់អគារអន្តេវាសិកដ្ឋាន ចំណតសម្រាប់ផ្ទេរទំនិញឆ្លងកាត់ឃ្លាំង […]

អាន​បន្ថែម

កម្ពុជានឹងនាំចេញប្រេងឆៅជាលើកដំបូងទៅទីផ្សារអន្តរជាតិ ៣០ម៉ឺនបារែល នៅខែឧសភានេះ

ក្រុមហ៊ុន KrisEnergy គ្រោងនឹងនាំចេញប្រេងឆៅដែលផលិតចេញពីអណ្ដូងអប្សារាទឹកដីកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិជាលើកដំបូងប្រមាណ ៣០ម៉ឺនបារែល នៅក្នុងខែឧសភា នេះហើយ។ នេះបើយោងតាម ឯកឧត្តម ជៀប សួរ អគ្គនាយកប្រេងកាត នៃក្រសួងរ៉ែ និងថាមពល កាលពីថ្មីៗនេះ។ ឯកឧត្តម ថ្លែងថា ការនាំចេញលើកដំបូងនេះ គឺក្រុមហ៊ុន KrisEnergy គ្រោងនាំចេញបរិមាណ ចន្លោះពី ២៧៥ ០០០ ប៉ារ៉ែល ទៅ ៣០០ ០០០ ប៉ារ៉ែល អាស្រ័យលើស្ថានភាពជាក់ស្ដែង។ «ដោយឡែក បច្ចុប្បន្នក្រសួងកំពុងពិនិត្យជាមួយក្រុមហ៊ុន KrisEnergy អំពីការស្នើសុំទិញប្រេងលើកទី១ ពីកម្ពុជា» ឯកឧត្តមបានបន្ត។ បច្ចុប្បន្ន អណ្តូងប្រេងចំនួន៥ ក្នុងប្លុក A នៃតំបន់អប្សរា ត្រូវបានដំណើរការបូមប្រេងចេញជាបន្តបន្ទាប់ ដោយទទួលបានប្រមាណ ២០០០ បារ៉ែលប៉ុណ្ណោះក្នុង១ថ្ងៃ ដែលទាបជាងការរំពឹងទុក ប្រមាណ ៧ ៥០០បារ៉ែល ក្នុងមួយថ្ងៃ។ ទាក់ទិននឹងបញ្ហានេះ ក្រសួងក៏បានអំពាវនាវកុំឱ្យប្រជាពលរដ្ឋយល់ច្រឡំថា ហេតុអ្វីតិចខ្លាំង ព្រោះក្រុមហ៊ុនក៏ដូចជារដ្ឋាភិបាលធ្លាប់បានបញ្ជាក់ច្បាស់ហើយថា ប្រេងដំណាក់កាលដំបូង […]

អាន​បន្ថែម

គម្រោងស្ថាបនាផ្លូវជាតិលេខ១០ ពីបាត់ដំបងទៅកោះកុងសម្រេចបានជិត៥០% ហើយ

គិតត្រឹមពាក់កណ្តាល ខែឧសភា គម្រោងសាងសង់ផ្លូវជាតិលេខ១០ ដែលតភ្ជាប់ខេត្តបាត់ដំបង ពោធិ៍សាត់ និងកោះកុង បច្ចុប្បន្នសម្រេចបាន ៤៨,៧៧% ហើយ។ នេះបើយោងតាមក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីម្សិលមិញនេះ។ ឯកឧត្តម បុង ប៊ុនហួន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោងផ្លូវជាតិលេខ១០ បានបញ្ជាក់ថា បច្ចុប្បន្នក្រុមហ៊ុនសាងសង់កំពុងបន្តការងារសាងសង់យ៉ាងសស្រាក់សស្រាំ ទោះកម្ពុជាកំពុងជួបប្រទះនៃការឆ្លងរីករាលដាលជំងឺកូវីដ១៩យ៉ាងណាក្តី។ ឯកឧត្តម ក៏បានជំរុញឱ្យក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស បន្តយកចិត្តទុកដាក់លើកិច្ចការងារសាងសង់ឱ្យស្របតាមស្តង់ដារបច្ចេកទេស ដើម្បីធានាការប្រើប្រាស់បានយូរអង្វែង។ សូមបញ្ជាក់ថា ផ្លូវជាតិលេខ ១០ នេះ មានប្រវែងសរុបប្រមាណ ១៩៩ គីឡូម៉ែត្រ តភ្ជាប់ពីស្រុកសំឡូតក្នុងខេត្តបាត់ដំបង កាត់ចុះតាមស្រុកវាលវែងនៃខេត្តពោធិ៍សាត់ និងខេត្តកោះកុង ដែលសាងសង់ឡើងក្រោមទំហំវិនិយោគប្រមាណ ១៨៨លានដុល្លារ ជាជំនួយពីប្រទេសចិន និងថវិកាបដិភាគពីរាជរដ្ឋាភិបាល។ ផ្លូវមួយខ្សែនេះ បានប្រកាសបើកការដ្ឋានសាងសង់កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ កន្លងមកនេះ ហើយគ្រោងបញ្ចប់ជាស្ថាពរ នៅឆ្នាំ២០២៣ (ចំណាយពេល ៤៨ខែ)។ (អានបន្ថែម និងបន្ថែម)

អាន​បន្ថែម

ស្ពានអាកាសផ្លាស់ប្តូរទិសទី១ នៃគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ លេចចេញរូបរាងហើយ

គម្រោងស្ថាបនាផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុ តម្លៃ ២ពាន់លានដុល្លារ បានឈានទៅមុខមួយជំហានទៀត ដោយស្ពានអាកាសផ្លាស់ប្តូរទិសទី១ នៃការិយាល័យគ្រប់គ្រងគម្រោងទី៣ នៃគម្រោងនេះបានចាប់ផ្តើមបានលេចចេញរូបរាងហើយ។ នេះបើយោងតាមហ្វេសប៊ុករបស់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ កាលពីថ្ងៃទី១៧ ខែឧសភា នេះ។ ប្រភពដដែលបានឱ្យដឹងថា ស្ពានអាកាសផ្លាស់ប្តូរទិសទី១ នេះបានបញ្ចប់ការដំឡើងធ្នឹមតភ្ជាប់ (Girder) ដែលជារបកគំហើញដ៏សំខាន់មួយនៅក្នុងការសាងសង់សំណង់ស្ពាន។ កាលពីពេលថ្មីៗនេះ គម្រោងនេះ ក៏ទើបតែបានចាប់ផ្ដើមក្រាលកៅស៊ូបេតុងអាស្វាល់ជាផ្លូវការដែរ។ កៅស៊ូបេតុងអាស្វាល់នេះទៀតសោត ជាប្រភេទកៅស៊ូជាប់បានល្អ ឬហៅថា ATB-25 ដោយការងារបានចាប់ផ្ដើមក្រោយវិស្វករបញ្ចប់ការក្រាលផ្នែកសាកល្បងជាស្ថាពរកាលពីខែមីនា កន្លងទៅ។ (អានបន្ថែម) អ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូន លោក ហ៊ាង សុទ្ធាយុទ្ធ បានឱ្យដឹងកាលពីដើមខែឧសភា ថាដំណើរការសាងសង់គម្រោងនេះ នៅតែបន្តដោយរលូន ទោះមានការបិទខ្ទប់ និងវិបត្តិកូវីដក្ដី ដោយសម្រេចបានប្រមាណ ៥០% ហើយ។ គួររម្លឹកផងដែរថា គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩។ ផ្លូវនេះមានប្រវែង ១៩០គីឡូម៉ែត្រ សាងសង់ដោយក្រុមហ៊ុន Cambodian PPSHV Expressway Co., Ltd ហើយគ្រោងនឹងប្រើរយៈពេលសាងសង់៤៨ខែ។

អាន​បន្ថែម

កំពង់ផែថ្មីតម្លៃ១.៥លានដុល្លារនៅក្រុងខេមរភូមិន្ទ ចាប់ផ្តើមដំណើរការសាងសង់ជាផ្លូវការ

ក្រសួងសាធារណការ និងដឹកជញ្ជូន និងរដ្ឋបាលខេត្តកោះកុង បានបើកការដ្ឋានសាងសង់កំពង់ផែថ្មីតម្លៃ១.៥លានដុល្លារ ជាផ្លូវការហើយ កាលពីព្រឹកថ្ងៃទី១៣ ឧសភា នេះ ដើម្បីសម្រួលការធ្វើដំណើររបស់អ្នកទេសចរ និងការដឹកទំនិញកសិផល។ មានទីតាំងស្ថិតនៅតាមដៃព្រែកកោះប៉ោ ក្នុងសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ កំពង់ផែថ្មីនេះ សាងសង់ជាប្រភេទបេតុងអាម៉េ មានប្រវែង ៦៩ម៉ែត្រ និងទទឹង ១៦,៥ម៉ែត្រ ព្រមជាមួយនឹងស្ពានបេតុងភ្ជាប់ទៅផែប្រវែង ២៨ម៉ែត្រ ទទឹង ៨ម៉ែត្រ ចំនួន ២កន្លែង។ គម្រោងអភិវឌ្ឍន៍ស្ថាបនាផែសមុទ្រ គ្រោងចំណាយថវិកាសរុបប្រមាណ ១,៥លានដុល្លារ ដោយប្រើពេលពីរឆ្នាំ ហើយគ្រោងបញ្ចប់នៅឆ្នាំ២០២២ ខាងមុខ។ លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង មានប្រសាសន៍ថា កំពង់ផែថ្មីនៅខេត្តកោះកុង ជាសក្កានុពលដ៏ខ្លាំងក្លាមួយខាងផ្នែកសេដ្ឋកិច្ចពាណិជ្ចកម្ម ដែលសម្រួលដល់ដឹកជញ្ចូនទំនិញផ្សេងៗរបស់ពលរដ្ឋខេត្តបាត់ដំបង និងពោធិ៍សាត់ចូលខេត្តកោះកុងរួចបន្តទៅប្រទេសថៃ ឬវៀតណាមបានយ៉ាងងាយស្រួលជាងមុន។ សូមបញ្ជាក់ថា កំពង់ផែថ្មីនេះ ធ្វើឡើងជំនួសកំពង់ផែចាស់ ដែលសាងសង់ឡើងច្រើនទសវត្សន៍ និងមិនអាចប្រើការបាន៕ (អានបន្ថែម)

អាន​បន្ថែម

ការសិក្សាគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដើរទៅមុខមួយជំហានទៀតហើយ

រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល កាលពីថ្ងៃទី១០ ខែឧសភា បានប្រជុំអនឡាញជាមួយនឹងអភិបាលខេត្តស្វាយរៀង ឯកឧត្តម ម៉ែន វិបុល ក៏ដូចជាមន្រ្តីពាក់ព័ន្ធ ដើម្បីពន្លឿនផែនការអនុវត្តគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត។ នេះសឱ្យឃើញថាគម្រោងនេះ ដើរទៅមុខមួយជំហានទៀតហើយ។ ក្នុងកិច្ចប្រជុំ ក្រុមការងារពិភាក្សាលើប្លង់ដែលស្នើដោយ JICA និងប្លង់ដែលស្នើឡើងដោយក្រុមហ៊ុនចិន China Railway International Group Co., Ltd។ យ៉ាងណាមិញ អង្គប្រជុំមិនបានបង្ហាញនូវលទ្ធផលថានឹងជ្រើសមួយណានៅឡើយទេ។ ជាក់ស្ដែង ក្រសួងសាធារណការ និងដឹកជញ្ជូន បាននឹងកំពុងពិចារណា និងប្រៀបធៀប ប្លង់ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត ដែលស្នើដោយចិន និងជប៉ុន មួយរយៈធំមកហើយ ពោលគឺតាំងពីចុងឆ្នាំ ២០២០ មកម្ល៉េះ។ (អានបន្ថែម) កាលពីខែ កញ្ញា ឆ្នាំ ២០២០ កន្លងទៅ ក្រុមហ៊ុន China Railway International Group Co., Ltd បានបង្ហាញគំរូប្លង់ចំនួន ៣ […]

អាន​បន្ថែម

រដ្ឋាភិបាលអនុម័តគម្រោងសាងសង់រោងចក្រធំៗ ២កន្លែងទៀត តម្លៃប្រមាណ ៥លានដុល្លារ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តឱ្យក្រុមហ៊ុនឯកជនវិនិយោគសាងសង់រោងចក្រចំនួន ២កន្លែង ទៀត តម្លៃសរុប ៤,៧ លានដុល្លារអាមេរិក នៅខេត្តបាត់ដំបង និងខេត្តកំពង់ស្ពឺ។ ក្រុមហ៊ុនទី១ គឺក្រុមហ៊ុន GREEN POWER BIOCHEMICAL CO., LTD ដែលនឹងវិនិយោគប្រមាណ ២,៣លានដុល្លារអាមេរិក បង្កើតរោងចក្រផលិតជីវគីមី ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។ ចំណែកឯ ក្រុមហ៊ុនទី ២ គឺក្រុមហ៊ុន CONTENDER COMPOSITE CO., LTD ដែលនឹងវិនិយោគ ២,៤ លានដុល្លារអាមេរិក បង្កើតរោងចក្រផលិតគ្រឿងបន្សំស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃស្តេច ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គម្រោងវិនិយោគទាំង ២ ខាងលើនេះ នឹងផ្តល់ការងារចំនួន ៦០១ កន្លែង ដល់ប្រជាពលរដ្ឋក្នុងតំបន់។ គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី ៥ ឧសភា កន្លងមក ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក៏ទើបអនុម័តគម្រោងវិនិយោគចំនួន ៦ […]

អាន​បន្ថែម

រដ្ឋាភិបាលអនុម័តគម្រោងវិនិយោគធំៗចំនួន៦ ថ្មីទៀតហើយ តម្លៃសរុបជាង ១០០លានដុល្លារ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឬCDC កាលពីថ្មីៗនេះ បានអនុម័តឱ្យក្រុមហ៊ុនឯកជនវិនិយោគសាងសង់រោងចក្រចំនួន ៦កន្លែង តម្លៃសរុប ១០៦,៣ លានដុល្លារអាមេរិក នៅខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ។ ក្រុមហ៊ុនទី១ គឺក្រុមហ៊ុន YIANKANG BIOLOGICAL TECHNOLOGY CO., LTD ដែលនឹងវិនិយោគប្រមាណ ២,៩ លានដុល្លារអាមេរិក បង្កើតរោងចក្រកែច្នៃម្ហូបអាហារ ស្ថិតនៅភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ ក្រុមហ៊ុនទី២ គឺក្រុមហ៊ុន OCEAN TREASURE DYEING & PRINTING CO., LTD ដែលនឹងវិនិយោគ ៣,១ លានដុល្លារអាមេរិក បង្កើតរោងចក្របោកគក់ ជ្រលក់ពណ៌ និងបោះពុម្ព ដែលស្ថិតនៅភូមិក្រាំងទ្រា ឃុំព្រះនិព្វាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ក្រុមហ៊ុនទី៣ គឺក្រុមហ៊ុន LESSO (CAMBODIA) TRADING CO., LTD ដែលនឹងវិនិយោគ ៩,៤ […]

អាន​បន្ថែម

បច្ចុប្បន្នភាពគម្រោងលំនៅឋានតម្លៃសមរម្យទាំង៥ ថាសាង់សង់ដល់ណាហើយ? លក់អស់ប៉ុន្មានភាគរយ?

មកទល់បច្ចុប្បន្ន កម្ពុជាមានគម្រោងលំនៅឋានតម្លៃសមរម្យសរុបចំនួន ៥គម្រោងធំៗ ដោយក្នុងនោះ ៣គម្រោងជាផ្ទះជាប់ដីមានសរុប ៨ ៣៣១ ខ្នង និង ២គម្រោងទៀត ជាខុនដូដែលមានសរុប ៧ ២៥៦ យូនីត។ នេះបើយោងតាមទិន្នន័យចុងក្រោយរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ គម្រោងទាំងនោះរួមមាន៖ ១) គម្រោងលំនៅឋានតម្លៃសមរម្យ អារ៉ាខាវ៉ា ដែលស្ថិតនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្សី រាជធានីភ្នំពេញ។ គម្រោងនេះជាខុនដូ ដែលមានចំណែកឯនជនសរុប ២ ៩៦០ យូនីត ហើយជារួម ដំណាក់កាលទី១ សម្រេចបានប្រមាណ ៩៧% ខណៈដំណាក់កាលទី២ សម្រេចបាន ៤៥%។ ដោយឡែក សម្រាប់ការលក់វិញ ក្រុមហ៊ុនបានលក់ដាក់អស់ជាង ១៨០០ យូនីតហើយ។ ២) គម្រោងលំនៅឋានតម្លៃសមរម្យ ហ្រ្កេនផាក ដែលស្ថិតនៅភូមិទួលកី ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ គម្រោងនេះមានផ្ទះសរុប ២១៤ខ្នង ហើយជារួម ដំណាក់កាលទី១ សម្រេចបាន ១០០% ខណៈដំណាក់កាលទី២ សម្រេចបាន ១%។ […]

អាន​បន្ថែម

អភិបាលខេត្ត៖ ក្រុមហ៊ុនធំៗជាង ២០ពីប្រទេសភូមាកំពុងដើររកទីតាំងនៅកំពង់ស្ពឺ ដើម្បីសាងសង់រោងចក្រថ្មី

អភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម វី សំណាង បានឱ្យដឹងថារោងចក្រ ក៏ដូចជាគម្រោងវិនិយោគធំៗនានា ទាំងកំពុងតែបើកដំណើរការ ក៏ដូចជាគម្រោងដែលត្រៀមនឹងមកវិនិយោគទាំងអស់ នៅតែបន្តតាមផែនការ ទោះប្រទេសកំពុងមានវិបត្តិកូវីដក៏ដោយ។ ឯកឧត្តម វី សំណាង បានប្រាប់ទស្សនាវដ្ដីសំណង់ និងអចលនទ្រព្យតាម Telegram កាលពីថ្ងៃទី ២៨ មេសាកន្លងមកនេះថា៖ «គម្រោងទាំងអស់នៅតែដំណើរការដដែល មិនទាន់មានគម្រោងណាមួយបិទនៅឡើយទេ»។ «ពិសេសជាងនេះទៀត មានក្រុមហ៊ុនខ្លះគេត្រូវប្ដូរទីតាំងរោងចក្រពីប្រទេសភូមាមកកម្ពុជា ទើបជាគេមកទាក់ទងខាងយើង។ ជាក់ស្ដែង កាលពីចូលឆ្នាំខ្មែរនេះ មាន ២០ រោងចក្រ កំពុងដើររកទីតាំងដើម្បីសាងសង់ ឬជួលរោងចក្រថ្មីឱ្យទាន់ហេតុការណ៍» ឯកឧត្តមបានបន្ត។ គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ន ខេត្តកំពង់ស្ពឺមានគម្រោងវិនិយោគជាង ២០០ គម្រោង ដែលក្នុងនោះ កំពុងដំណើការមាន ១៥៣ រោចចក្រ ហើយរោងចក្រខ្លះទៀតកំពុងងស្ថិតក្នុងការសាងសង់ ដែលអាចផ្តល់ការងារដល់ប្រជាជនជាង ១២ម៉ឺននាក់។ (អានបន្ថែម) អភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម វ៉ី សំណាង កាលពីថ្មីៗនេះ ក៏បានប្ដេជ្ញាថានឹងបន្តលើកកម្ពស់វិស័យធំៗពីរ នៅខេត្តកំពង់ស្ពឺ ពោលគឺវិស័យឧស្សាហកម្ម និងវិស័យទេសចរណ៍ ខណៈវិស័យទាំងពីរនេះ […]

អាន​បន្ថែម