គម្រោងអភិវឌ្ឍន៍
ស្ពានបេតុងសម្ដេចតេជោ នៅត្រើយកោះ ខេត្តកំពត គ្រោងបញ្ចប់ការសាងសង់ ចុងឆ្នាំ២០២១ នេះ
គម្រោងសាងសង់ស្ពានបេតុងសម្ដេចតេជោ ត្រើយកោះ ក្នុងក្រុងកំពត ដែលឆ្លងកាត់ដៃព្រែកកំពត តភ្ជាប់រវាងសង្កាត់ត្រើយកោះនិងសង្កាត់អណ្ដូងខ្មែរ គ្រោងនឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ ២០២១ នេះហើយ។ នេះបើយោងតាមការឱ្យដឹងពីរដ្ឋបាលខេត្តកំពត កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១។ ថ្លែងក្នុងកិច្ចចុះពិនិត្យការដ្ឋានស្ពាន ឯកឧត្តម ជាវ តាយ អភិបាលខេត្ត បានឱ្យដឹងថា រដ្ឋបាលខេត្តកំពុងជំរុញឱ្យក្រុមការងារពន្លឿនការសាងសង់ និងសុំឱ្យអាជ្ញាធរមូលដ្ឋានក៏ដូចជាពលរដ្ឋនៅក្បែរការដ្ឋានសាងសង់ឱ្យសហការជាមួយក្រុមការងារ ដើម្បីជំរុញដំណើរការសាងសង់ឱ្យបានឆាប់ចប់សព្វគ្រប់នៅចុងឆ្នាំ ២០២១។ សូមបញ្ជាក់ថា ស្ពានបេតុងសម្ដេចតេជោ ត្រើយកោះក្រុងកំពតនេះ គឺជាអំណោយរបស់សម្ដេចតេជោនាយករដ្ឋមន្រ្តី។ ស្ពាននេះ គឺធ្វើឡើងពីបេតុង មានបណ្ដោយ ៧៥ម៉ែត្រ ទទឹង ៩ម៉ែត្រ រួមនឹងផ្លូវតភ្ជាប់ក្បាលស្ពានជាផ្លូវកៅស៊ូមានប្រវែងសរុប ៣០០ម៉ែត្រ។ សព្វថ្ងៃប្រជាពលរដ្ឋនៅតំបន់នោះ បាននឹងកំពុងធ្វើចរាចរលើស្ពានដែកបាឡេចាស់ដែលមានស្រាប់ដោយស្ពាននេះបានកសាងឡើងតាំងក្នុងឆ្នាំ ២០០០ មកម៉្លេះ។ ស្ពាននេះ មានសភាពទ្រុឌទ្រមបាក់បែកធ្លុះធ្លាយ ដែលបណ្ដាលឱ្យពិបាកក្នុងការធ្វើដំណើរក៏ដូចជាការដឹកជញ្ជូនឆ្លងកាត់។ ហេតុនេះ ក្រោយស្ពានថ្មីសាងសង់រួច វានឹងជួយសម្រួលការធ្វើដំណើរឆ្លងកាត់របស់ពលរដ្ឋ ពិសេសការដឹកជញ្ជូនផលិតផលអំបិល និងផលនេសាទសមុទ្ររួមនឹងទំនិញនិងសម្ភារៈផ្សេងៗគ្រប់សារពើឆ្លងកាត់ស្ពាននោះ៕
អានបន្ថែមរដ្ឋបាលខេត្តសៀមរាបបើកឱ្យពលរដ្ឋដែលនៅស្របគម្រោងផ្លូវ ៣៨ខ្សែ ស្នើសុំតភ្ជាប់បណ្តាញទឹករដ្ឋ
រដ្ឋបាលខេត្តសៀមរាបបានប្រកាសឲ្យពលរដ្ឋ និងអាជីវករដែលរស់នៅស្របជាមួយគម្រោងសាងសង់ផ្លូវ ៣៨ខ្សែ ដែលមិនទាន់មានបណ្ដាញទឹករដ្ឋប្រើប្រាស់ ឱ្យមកដាក់ពាក្យស្នើសុំ ដើម្បីឱ្យក្រុមការងារអាចភ្ជាប់ឱ្យបានស្របជាមួយនឹងការធ្វើផ្លូវតែម្ដង។ នេះបើយោងតាមការជូនដំណឹងរបស់រដ្ឋបាលខេត្តកាលពីថ្ងៃទី២៧ ខែមេសា។ រដ្ឋបាលខេត្ត បានឱ្យដឹងទៀតថា គម្រោងសាងសង់ផ្លូវ ៣៨ខ្សែ គឺរួមបញ្ចូលទាំងការរៀបចំប្រព័ន្ធបណ្តាញផ្សេងៗ ទាំងលើអាកាស និងក្រោមដី ជាពិសេសការតភ្ជាប់បណ្តាញបំពង់មេ និងបណ្តាញចែកចាយទឹកស្អាតចូលក្នុងលំនៅដ្ឋាន ឬអាជីវកម្មដ្ឋានរបស់ប្រជាពលរដ្ឋ។ ដូច្នេះអ្នកដែលចង់បានទឹករដ្ឋប្រើប្រាស់ ត្រូវមកសុំភ្ជាប់ឲ្យបានពេលមុនផ្លូវសាងសង់រួច ព្រោះរដ្ឋនឹងមិនអនុញ្ញាតឱ្យជីកឬគាស់ដើម្បីតភ្ជាប់បណ្តាញផ្សេងៗ ក្រោយពេលគម្រោងបញ្ចប់ហើយ នោះឡើយ។ គួរបញ្ជាក់ផងដែរ គម្រោងស្ថាបនារផ្លូវ ៣៨ខ្សែ បានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០។ ផ្លូវទាំង៣៨ខ្សែនេះ មានប្រវែងសរុប ១០៨,៧៤គីឡូម៉ែត្រ ប្រើប្រាស់ថវិកាជាតិសរុបប្រមាណជាង ១៤០លានដុល្លារអាមេរិក ដោយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២១ ខាងមុខនេះ។ បើគិតត្រឹមខែមីនា ឆ្នាំ២០២១ គម្រោងនេះសម្រេចបានប្រមាណជាង៣០%ហើយ៕ (អានបន្ថែម) ហេតុនេះ សូមពលរដ្ឋរួសរាន់ទំនាក់ទំនងទៅមន្រ្តីជំនាញរបស់រដ្ឋាករទឹកស្វយ័តសៀមរាប ដែលមានទីតាំងនៅភូមិស្លក្រាម សង្កាត់ស្លក្រាម ក្រុងសៀមរាប ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។
អានបន្ថែមបារាំងជួយកម្ពុជារៀបចំផែនការប្រើប្រាស់ថាមពលឱ្យមានប្រសិទ្ធភាពដល់ឆ្នាំ២០៥០
ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) សម្រេចផ្តល់ថវិកាចំនួន ៣០០ពាន់អឺរ៉ូ ដើម្បីជួយប្រទេសកម្ពុជាក្នុងការអភិវឌ្ឍគំរូផែនការរៀបចំ និងប្រើប្រាស់ថាមពលឱ្យមានប្រសិទ្ធភាពពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០៥០។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ AFD កាលពីដើមខែនេះ។ កញ្ចប់ថវិកានេះត្រូវបានផ្តល់ជូនឱ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុតាមរយៈកម្មវិធី «គំរូវិស័យថាមពលសម្រាប់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៅកម្ពុជា” ក្នុងគោលបំណងគាំទ្រគោលនយោបាយបញ្ចេញកាបូនទាបរយៈពេលវែងរហូតដល់ឆ្នាំ២០៥០។ គម្រោងនេះត្រូវបានចាប់ផ្ដើមអនុវត្តតាំងពីខែមករាឆ្នាំ ២០២១ មកម្ល៉េះ ដែលអនុវត្តដោយ IED Group និង Artelys ដោយមាន IDDRI’s Deep Decarbonization Pathways Initiative ជាអ្នកប្រឹក្សាផ្នែកបច្ចេកទេសវិទ្យាសាស្ត្រ។ កម្មវិធីនេះមានភារកិច្ចធំៗ ចំនួន៣ រួមមាន៖ ១) អភិវឌ្ឍផែនការថាមពលវិស័យថាមពល តាមរយៈការប្រមូលផ្តុំទិន្នន័យដែលមានស្រាប់ ដើម្បីបង្កើតគំរូតាមការផ្គត់ផ្គង់ថាមពលពិសេសទាក់ទិននឹងប្រភពថាមពលសំខាន់ៗនានា។ ២) រចនាគំរូសេណារីយ៉ូ ការផ្លាស់ប្តូរប្រភពថាមពលរយៈពេលវែងដល់ឆ្នាំ២០៥០ ដោយរួមមាន សេណារីយ៉ូគោលនយោបាយបច្ចុប្បន្ន សេណារីយ៉ូការអភិវឌ្ឍតម្លៃទាប សេណារីយ៉ូការអភិវឌ្ឍប្រកបដោយចីរភាព និងសេណារីយ៉ូការអភិឌ្ឍដែលមានតុល្យភាព។ ៣) ចូលរួមជាមួយភាគីពាក់ព័ន្ធក្នុងការអនុវត្តគំរូ និងការវិភាគសេណារីយ៉ូនីមួយៗ ក៏ដូចជាជួយបណ្តុះបណ្តាលបច្ចេកទេស និងការកសាងធនធានមនុស្សផងដែរ។ ជាមួយនឹងកម្មវិធីនេះ ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង រំពឹងថាប្រទេសកម្ពុជានឹងមានផែនការថាមពលដែលមានប្រសិទ្ធភាព មាននិរន្តរភាព […]
អានបន្ថែមក្រុមហ៊ុនអចលនទ្រព្យយក្សសិង្ហបូរី នឹងសាងសងសង់រោងចក្រសូឡាអានុភាព ២០០MW នៅកំពង់ស្ពឺ
ក្រុមហ៊ុនអចលនទ្រព្យសិង្ហបូរីខ្នាតយក្ស ហុងឡៃហួត គ្រុប និងក្រុមហ៊ុនចិន China Machinery Engineering Corp (CMEC) បានសហការគ្នាគ្រោងវិនិយោគសាងសង់រោងចក្រថាមពលពន្លឺព្រះអាទិត្យអានុភាព ២០០មេហ្គាវ៉ាត់នៅទីក្រុងអភិវឌ្ឍចម្រុះ ឱរ៉ាលអេកូស៊ីធី (Aoral Eco-City) ក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ ក្រុមហ៊ុនទាំងពីរបានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នារួចហើយ ដើម្បីបង្កើតក្រុមហ៊ុនរួមគ្នាមួយសម្រាប់អនុវត្តផែនការនេះរយៈពេលយ៉ាងហោច ២០ឆ្នាំ។ នេះបើយោងតាមសារព័ត៌មាន Renewables Now។ អគ្គនាយកនិងនាយកប្រតិបត្តិរបស់ក្រុមហ៊ុន ហុងឡៃហួត គ្រុប លោក Ong Jia Jing បានប្រាប់ថា គម្រោងនេះនឹងចំណាយទុនសរុបប្រមាណ ២០០លានដុល្លារអាមេរិក ដោយក្រោយបញ្ចប់ការសាងសង់គម្រោងនេះនឹងក្លាយជារោងចក្រសូឡាធំជាងគេបំផុតនៅកម្ពុជា។ យោងតាមកិច្ចព្រមព្រៀង ក្រុមហ៊ុនចិន China Machinery Engineering Corp (CMEC) នឹងជាអ្នកចាត់ចែងគម្រោង រួមមានការសិក្សាផែនការ ការងារវិស្វកម្មលទ្ធកម្មសំណង់ ហិរញ្ញប្បទានប្រតិបត្តិការ ក៏ដូចជាការថែទាំជាដើម។ ក្រោយបញ្ចប់ការសាងសង់ ថាមពលនឹងត្រូវលក់ឱ្យអគ្គិសនីកម្ពុជា ហើយចំណូលនឹងត្រូវបែងចែករវាងក្រុមហ៊ុនទាំង ២។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន ហុងឡៃហួត គ្រុប ជាក្រុមហ៊ុនសិង្ហបូរីដែលដើរតួរយ៉ាងសំខាន់នៅក្នុងទីផ្សារអចលនទ្រព្យ និងកសិកម្មនៅកម្ពុជា […]
អានបន្ថែមសណ្ឋាគារនិងកាស៊ីណូតម្លៃជាង ៦១ លានដុល្លារ នឹងបើកដំណើរការនៅខេត្តព្រះសីហនុដើមឆ្នាំ ២០២២
ក្រុមហ៊ុនបដិសណ្ឋារកិច្ចម៉ាឡេស៊ី WA បានប្រកាសថានឹងបើកដំណើរការសណ្ឋាគារ កាស៊ីណូ និងរីសត លំដាប់ផ្កាយ ៥ តម្លៃ ៦១លានដុល្លារ របស់ខ្លួននៅត្រីមាសទី១ ឆ្នាំ២០២២ ។ នេះបើយោងតាមសារព័ត៌មាន TTG Asia កាលថ្ងៃទី ២២ មេសា កន្លងមកនេះ។ គម្រោងនេះមានឈ្មោះថា Won Majestic Casino Hotel & Resort ដែលទីតាំងនៅឆ្នេរសុខា ទល់មុខសណ្ឋាគារសុខា។ សណ្ឋាគារនេះនឹងមានបន្ទប់សរុបចំនួន ៣៧៣ បន្ទប់ រួមជាមួយនឹងសេវាកម្មផ្សេងៗទៀតដូចជា កាស៊ីណូ បន្ទប់ខារ៉ាអូខេ KTV ភោជនីយដ្ឋាន អាងហែលទឹកលើដំបូល និងបន្ទប់ហាត់ប្រាណជាប់ឆ្នេរជាដើម។ ការប្រកាសវិនិយោគលើគម្រោងនេះ ត្រូវបានធ្វើឡើងតាំងពីឆ្នាំ ២០១៧ មកម្ល៉េះ ដែលជាកិច្ចសហប្រតិបត្តិការរួមរវាងក្រុមហ៊ុន Won Majestic (Cambodia) Co., Ltd និងក្រុមហ៊ុនបដិសណ្ឋារកិច្ចម៉ាឡេស៊ី WA Hospitality។ (អានបន្ថែម) គម្រោងនេះ ត្រូវបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីខែកុម្ភៈ […]
អានបន្ថែមខេត្តត្បូងឃ្មុំនឹងមានតំបន់ទេសចរណ៍ប្រវត្តិសាស្រ្តថ្មីមួយកន្លែង ក្នុងពេលឆាប់ៗនេះ
អាជ្ញាធរខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី២២ មេសា កន្លងមកនេះ បានចុះត្រួតពិនិត្យដើម្បីជំរុញពន្លឿនការដ្ឋានសំណង់អគារវេទិការសាលាសំណាក់ ក្នុងគោលបំណងដើម្បីលើកមុខមាត់តំបន់ X-១៦ ឱ្យទៅជាតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រថ្មីស្រឡាងមួយ។ ការចុះពិនិត្យការដ្ឋាននេះធ្វើឡើងក្រោមអធិបតីភាពរបស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងមន្រ្តីពាកព័ន្ធជាច្រើនរូបទៀត។ បើយោងតាម ឯកឧត្តម ជាម ច័ន្ទសោភ័ណ បានសម្ភាសន៍ជាមួយសារព័ត៌មានសំណង់ និងអចលនទ្រព្យតាមរយៈតេឡេក្រាមនៅថ្ងៃទី ២៣ មេសា តំបន់ X-១៦ ជាចំណុចនៃការចាប់ផ្ដើមដំណើរតស៊ូរំដោះជាតិ របស់សម្ដេចតេជោ ហ៊ុន សែន ដែលសម្ដេចបានចេញទៅសុំជំនួយពីប្រទេសវៀតណាមនៅថ្ងៃទី ២០ មិថុនា ១៩៧៧។” «ចំនុច x-១៦ នេះ គឺសំខាន់ខ្លាំងណាស់ ព្រោះវាជាចំណុចចាប់ផ្តើម រវាងកម្ពុជា និងវៀតណាមផងដែរ។ ចំណែកឯខាងវៀតណាម គេបានសាងសង់ជាសួនច្បារ និង សិលាចរិក ទុកជាការចងចាំប្រវវត្តិសាស្រ្តមួយសម្រាប់ជាតិគេផងដែរ» ឯកឧត្តមបានបន្ត។ និយាយជារួមទៅចំណុច x-១៦នេះទៀតសោត ជាចំណុចចាប់ផ្តើមនៃការផ្តួលរលំរបបប្រល័យពូជសាសន៍ប៉ុលពត ក្រោយមកក៏បង្កើតឱ្យមានជាចលនារណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ហៅថា រណសិរ្ស ២ធ្នូ […]
អានបន្ថែមសរុបស្ថានភាព ខុនដូ និងផ្ទះជាប់ដី នៅខណ្ឌនីមួយៗ ក្នុងរាជធានីភ្នំពេញ
គិតត្រឹមដំណាច់ឆ្នាំ២០២០ ចំនួនផ្ទះជាប់ដីនៅទូទាំងរាជធានីភ្នំពេញបានកើនដល់ ១៨៦ ៣០៩ខ្នង ស្របពេលដែលខុនដូវិញបានកើនដល់ជាង ១០៩ ០៣៥ យូនីត។ នេះបើទិន្នន័យស្រាវជ្រាវពីក្រុមហ៊ុន Z1 Data Co., LTD (Cambodia) ។ ទិន្នន័យដដែល ក៏បានបង្ហាញថា បើធៀបឆ្នាំ ២០១៨ ដល់ដំណាច់ឆ្នាំ ២០២០ ចំនួនផ្ទះជាប់ដីបានកើនឡើង ២១% ចំណែកឯខុនដូកើនដល់ជាង ៧៨%។ ក្នុងចំណោមការផ្គត់ផ្គង់សរុប ផ្ទះជាប់ដីលក់ដាច់បានជាង ៨៤% (១៥៧ ៨៤៣ ផ្ទះ) ចំណែកឯងខុនដូវិញ សម្រេចបានការលក់បានត្រឹមប្រមាណ ៥០% ប៉ុណ្ណោះ (ប្រមាណ ៥១ ០០០ ពាន់យូនីត)។ ការស្រាវជ្រាវដដែល ក៏បង្ហាញពីស្ថានភាពការផ្គត់ផ្គង់ តាមខណ្ឌនីមួយៗ ត្រឹមចុងឆ្នាំ ២០២០ ផងដែរ៖ ទួលគោក៖ មានខុនដូចំនួន ៣៩គម្រោងបានប្រកាសបើកលក់ ឬស្មើនឹង ៩ ១៤១ យូនីត។ ចំណែកការ ផ្ទះជាប់ដីវិញមានត្រឹមតែ ២០០០ខ្នង […]
អានបន្ថែមរដ្ឋបាលខេត្តមណ្ឌលគិរីកំពុងពន្លឿនបញ្ចប់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធជាយដែនសំខាន់ៗពីរ
អភិបាលខេត្តមណ្ឌលគិរី ឯកឧត្តម ស្វាយ សំអ៊ាង និងក្រុមការងារ កាលពីថ្ងៃទី ២១ មេសា កន្លងមកនេះ បានចុះពិនិត្យការដា្ឋនស្ថាបនាហេដ្ឋារចនាសម្ព័ន្ធស្ពាន និងផ្លូវ ឆ្ពោះទៅច្រកទ្វារព្រំដែនកម្ពុជាវៀតណាម ណាមលៀរ ដើម្បីជំរុញដំណើរការសាងសង់ឱ្យបញ្ចប់តាមផែនការកំណត់នៅចុងឆ្នាំ២០២១ នេះ។ សម្រាប់គម្រោងទី ១ គឺការស្ថាបនាស្ពានបេតុងអូរផ្លាយ ដែលមានប្រវែង ៤៥ម៉ែត្រ និងទទឹង ១០ម៉ែត្រ។ ការដ្ឋានស្ពាននេះបានចាប់ផ្តើមកាលពីខែវិច្ឆិកា ឆ្នាំ២០២០ ហើយគ្រោងនឹងបញ្ចប់រួចរាល់នៅចុងឆ្នាំ២០២១នេះ។ ដោយឡែក គម្រោងទី ២ គឺផ្លូវកៅស៊ូ ១ខ្សែ តភ្ជាប់ពីផ្លូវជាតិលេខ៧៦ ត្រង់ចំនុច គីឡូម៉ែត្រ ១៣៥+១០០ ទៅផ្លូវខេត្តលេខ ៣៧៦៤ រហូតដល់ច្រកទ្វារព្រំដែនទ្វេភាគីណាមលៀរ ក្នុងស្រុកពេជ្រា។ ផ្លូវនេះមានប្រវែងសរុប ៥១គីឡូម៉ែត្រ ហើយបច្ចុប្បន្នបានស្ថាបនារួចរាល់បានប្រវែង ៣៣ គីឡូម៉ែត្រហើយ ខណៈក្រុមការងារកំពុងពន្លឿនការងារដែលនៅសេសសល់ ធ្វើយ៉ាងឲ្យបានរួចរាល់ឆាប់ៗនេះ។ ឯកឧត្តម ស្វាយ សំអ៊ាង មានប្រសាសន៍ថា ហេដ្ឋារចនាសម្ព័ន្ធទាំងពីរនេះ នឹងដើរតួយ៉ាងសំខាន់ បង្កើតភាពងាយស្រួលដល់ប្រជាពលរដ្ឋធ្វើចរាចរណ៍ ក៏ដូចជាផ្លាស់ប្តូរកសិផលនានា រវាងប្រទេសជិតខាងឱ្យកាន់តែមានលក្ខណៈល្អប្រសើរ។ គួរបញ្ជាក់ផងដែរ […]
អានបន្ថែមក្រសួងសាធារណការ ៖ គម្រោងសាងសង់ធំៗរបស់រដ្ឋនៅដំណើរការធម្មតា ទោះមានការបិទខ្ទប់ក្ដី
អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម វ៉ាស៊ីម សុរិយា បានឱ្យដឹងថា ដំណើរការសាងសង់គម្រោងធំៗរបស់រដ្ឋ ដូចជាស្ពាន ថ្នល់ ប្រព័ន្ធលូបង្ហូរទឹក និងចម្រោះទឹកកខ្វក់នានា នៅតែបន្តតាមផែនការ ទោះបីទីតាំងមួយចំនួនស្ថិតក្នុងវិធានការបិទខ្ទប់ក្ដី។ ឯកឧត្តម បានមានប្រសាសន៍ថា៖ «ទោះការបិទខ្ទប់បង្កឱ្យមានការលំបាកមួយចំនួនដូចជា ការធ្វើដំណើររបស់កងវិស្វកម្ម ឬការចុះត្រួតពិនិត្យគម្រោងក្ដី ប៉ុន្តែគឺមិនទាន់ប៉ះពាល់ដល់ដំណើរគម្រោងទាំងមូលទេ»។ «ដូចជាមិនទាន់មានអីប៉ះពាល់ទេ គម្រោងសាងសង់ធំៗ ដូចជាគម្រោង Expressway នៅដំណើរការធម្មតា ព្រោះគេធ្វើការនៅតាមការដ្ឋានតាមផ្នែក និងមានស្នាក់ការគម្រោងជាកង់ៗ ប៉ុន្តែបើឆ្លងពីខេត្តមួយទៅខេត្តមួយក៏ពិបាកដែរ» ឯកឧត្តម បានបន្ត។ ទោះជាយ៉ាងណា ឯកឧត្តម វ៉ាស៊ីម សុរិយា បញ្ជាក់ថា បើសិនវិធានការបិទខ្ទប់ និងបម្រាមគោចរ អូសបន្លាយ វានឹងធ្វើឱ្យប៉ះពាល់ដល់ដំណើរការសាងសង់ ព្រោះទាក់ទងនឹងការដឹកជញ្ជូនគ្រឿងចក្រ និងសម្ភារសាងសង់ពីក្រៅប្រទេសជាដើម។ គួបញ្ជាក់ផងដែរ គិតត្រឹមចុងខែមីនា គម្រោងផ្លូវល្បឿនលឿនសម្រេចបានជិត ៥០% ហើយ ដោយឡែក ការដ្ឋានស្ថាបនាផ្លូវ ៣៨ នៅសៀមរាបក៏សម្រេចបាន ៣០% ភាគរយហើយដែរ។ (អានបន្ថែម និងបន្ថែម)
អានបន្ថែមអគារទីស្នាក់កណ្ដាលរបស់ក្រុមហ៊ុនអចលនទ្រព្យយក្ស Prince Holdings Group ឈ្នះពានរង្វាន់ Luban Award
សមាគមឧស្សាហកម្មសំណង់ចិន (China Construction Industry Association ) កាលពីថ្មីៗនេះ បានប្រកាសនូវបញ្ជីឈ្មោះពានរង្វាន់ Luban Award ប្រចាំឆ្នាំ ២០២០ ដែលក្នុងនោះគម្រោងអគារពហុមុខងាររបស់ព្រីនស៍ ហូលឌីង គ្រុប នៅកម្ពុជា ក៏ជាប់ឈ្មោះក្នុងបញ្ជីជ័យលាភីដែរ។ បើយោងតាមទំព័រ Facebook របស់ក្រុមហ៊ុនព្រីនស៏ អគារទីស្នាក់ការកណ្ដាលនេះ ក៏ជាស្នាដៃកំពូលរបស់ក្រុមហ៊ុនព្រីនស៍ ហូលឌីង គ្រុប ក្នុងឆ្នាំ ២០១៨ ផងដែរ។ មានទីតាំងនៅ កោះពេជ្រ រាជធានីភ្នំពេញ គម្រោងនេះត្រូវសាងសង់ឡើងដោយក្រុមហ៊ុន China Construction Fourth Engineering Division (Cambodia) Corp., Ltd ដែលជាអគារទំនើបកម្រិត 5A ដំបូងគេបង្អស់នៅកម្ពុជា។ រចនាសម្ព័ន្ធនៃអគារទាំងមូល បានប្រើប្រាស់នូវការឌីហ្សាញថ្មីទំនើប ដែលរួមបញ្ចូលនូវមុខងារជាច្រើនដូចជា អគារការិយាល័យ សាលទទួលភ្ញៀវ បន្ទប់ប្រជុំ និងការិយាល័យលក់ជាដើម។ លើសពីនេះ អគារនេះក៏បានប្រើប្រាស់នូវប្រព័ន្ធសន្សំសំចៃថាមពលផងដែរ។ ក្រោយឈ្នះរង្វាន់នេះ ក្រុមហ៊ុនបានប្ដេជ្ញាថា នឹងបន្តអភិវឌ្ឍអចលនទ្រព្យបន្ថែមទៀតនៅកម្ពុជា ក្នុងគោលបំណងដើម្បីជំរុញការអភិវឌ្ឍន៍ […]
អានបន្ថែម