គម្រោងអភិវឌ្ឍន៍
ចិនស្នើបង្កើតប្រភពថាមពលខ្នាតធំរួមមួយតភ្ជាប់ជាមួយប្រទេស ៥ទៀតដើម្បីកាត់បន្ថយតម្លៃអគ្គិសនី
អ្នកវិទ្យាសាស្ត្រចិន កាលពីថ្មីៗនេះបានស្នើឱ្យបង្កើតបណ្តាញអគ្គិសនីខ្នាតធំមួយ ឬហៅថា Super Grid តភ្ជាប់បណ្តាប្រទេសសំខាន់ៗចំនួន ៦ រួមមាន ចិន រុស្ស៊ី ម៉ុងហ្គោលី កូរ៉េខាងត្បូង កូរ៉េខាងជើង និងជប៉ុន ក្នុងគោលបំណងដើម្បីកាត់បន្ថយចំណាយលើថាមពលអគ្គិសនី និងការពារបរិស្ថាន។ បើយោងតាម Global Construction Review បច្ចុប្បន្នតម្រូវការប្រើប្រាស់អគ្គិសនីរបស់ប្រទេសទាំង ៦ ខាងលើនេះ គឺស្មើនឹង ១/៣ នៃតម្រូវការសរុបទូទាំងពិភពលោកទាំងមូល ហើយរំពឹងថានឹងកើនឡើងទ្វេដងនៅឆ្នាំ ២០៥០។ ការស្រាវជ្រាវរបស់ចិនបានឱ្យដឹងថា បើមានការតភ្ជាប់ពិតមែន តម្លៃថាមពលគឺ នឹងទាបជាង ៥ សេនដុល្លារអាមេរិក/គីឡូវ៉ាត់ម៉ោង ដែលថោកប្រហាក់ប្រហែលនឹងថាមពលអគ្គីសនីដែលបានមកពីរោងចក្រធ្យូងថ្មដែរ។ ដូច្នេះ ការតភ្ជាប់នេះ មិនត្រឹមតែជួយកាត់បន្ថយតម្លៃអគ្គិសនីទេ ប៉ុន្តែថែមទាំងជួយការពារបរិស្ថានទៀតផង ព្រោះប្រទេសទាំង ៦ នឹងបែមកប្រើប្រាស់ ថាមពលកកើតឡើងវិញ រួមមានថាមពលវារីអគ្គិសនី ថាមពលខ្យល់ និងថាមពលពន្លឺព្រះអាទិត្យជាដើម។ ការតភ្ជាប់នេះទៀតសោត នឹងជួយឱ្យប្រទេសទាំង ៦ ផ្លាស់ប្ដូរប្រភពថាមពលគ្នាទៅវិញទៅមកបានងាយស្រួល។ មានន័យថា ឧទាហរណ៍បើចិនជំនាញផលិតថាមពលវារីអគ្គិសនីបានថោកនឹងច្រើន ចិនមិនគួរផលិតថាមពលខ្យល់នោះទេ តែគួរតែនាំចូលពីប្រទេសផ្សេងដែលភូមិសាស្រ្តអំណោយផលសម្រាប់ថាមពលដើរដោយខ្យល់វិញ ដូចជាម៉ុងហ្គោលីជាដើម។ […]
អានបន្ថែមការសិក្សាគម្រោងលើកកម្ពស់ផ្លូវជាតិលេខ៣៣ ពីទីរួមខេត្តកំពត-ទល់ដែនវៀតណាម ចប់សព្វគ្រប់ហើយ
ការសិក្សាបឋមសម្រាប់គម្រោងលើកកម្ពស់ផ្លូវជាតិលេខ៣៣ ពីចំណុចបំបែកពីផ្លូវជាតិលេខ៣ នៃទីរួមខេត្តកំពត ទៅព្រំដែនកម្ពុជាវៀតណាមព្រែកចាក បានបញ្ចប់ និងបានដាក់ជូនអន្តរក្រសួងពិនិត្យ និងវាយតម្លៃហើយ។ ការពិនិត្យ និងវាយតម្លៃ លើរបាយការណ៍នេះ នឹងដឹកនាំដោយក្រសួងបរិស្ថាន ហើយផ្តោតទៅលើផលប៉ះពាល់បរិស្ថាន និងសង្គម។ ក្រោយការសិក្សាអនុម័ត គម្រោងស្ដារផ្លូវជាតិលេខ៣៣ នឹងត្រូវអនុវត្តដោយក្រសួងសាធារណការ និងដឹកជញ្ជូន។ តាមផែនការ គម្រោងលើកកម្រិតផ្លូវជាតិលេខ៣៣ នេះ មានប្រវែងសរុប ៥២ គីឡូម៉ែត្រ ចាប់ពីចំណុចម្ដុំផ្សារកំពត (គីឡូម៉ែត្រ ១៤៨+១០០) ទៅលើព្រំដែនលក (ឬព្រំដែនកម្ពុជាវៀតណាមព្រែកចាក)។ ឯកឧត្តម វ៉ាស៊ីម សុរិយា អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងនៅថ្ងៃទី ២០ មេសា នេះថា៖«គម្រោងនេះគឺជាការពង្រីក និងលើកកម្ពស់ផ្លូវ ដោយក្រុមហ៊ុនចិនទទួលបានសិទ្ធិការសិក្សា។ ឥឡូវសិក្សាចប់ គឺត្រូវដាក់របាយការណ៍ជូនរដ្ឋាភិបាលពិនិត្យ និងវាយតម្លៃ»។ ទោះយ៉ាងណាក្ដី ឯកឧត្តមមិនបានបញ្ជាក់ពីថវិកាប៉ាន់ស្មានសម្រាប់អនុវត្តគម្រោងនេះឡើយ។ ប៉ុន្តែបើយោងតាមប្រសាសន៍របស់សម្ដេច ហ៊ុន សែន កាលពីខែតុលា ឆ្នាំ ២០២០ កន្លងទៅ ផ្លូវនេះនឹងសាងសង់ឡើងក្រោមកម្ចីពីប្រទេសចិន ព្រមជាមួយនឹងផ្លូវជាតិ ២ខ្សែទៀត។ (អានបន្ថែម) […]
អានបន្ថែមជប៉ុន និងសិង្ហបូរី គ្រោងសាងសង់អគារអភិវឌ្ឍចម្រុះខ្នាតយក្សជាប់ស្ថានីយរថភ្លើងដំបូងបង្អស់នៅហ្សាការតា
រូបភាពដោយ៖ GCR ក្រុមហ៊ុនជប៉ុន Mitsubishi និងក្រុមហ៊ុនអភិវឌ្ឍន៍របស់សិង្ហបុរី Surbana Jurong នឹងរួមគ្នាសាងសង់អគារអភិវឌ្ឍន៍ចម្រុះខ្នាតយក្សដំបូងបង្អស់មួយនៅទីក្រុងហ្សាការតា នៃប្រទេសឥណ្ឌូនេស៊ី។ នេះបើយោងតាមសារព័ត៌មាន Global Construction Review កាលពីពេលថ្មីៗនេះ។ គម្រោងនេះ នឹងត្រូវអភិវឌ្ឍលើផ្ទៃដីប្រមាណ ៦ហិកតា ភ្ជាប់ទៅនឹងស្ថានីយរថភ្លើង Cisauk ក្នុងសង្កាត់ Intermoda នៃតំបន់ Bumi Serpong Damai (BSD) ប្រទេសឥណ្ឌូនេស៊ី។ គម្រោងអភិវឌ្ឍន៍ដ៏ធំសម្បើមនេះ នឹងត្រូវសាងសង់ឡើងក្រោមការបណ្តាក់ទុនរួមគ្នាមួយរវាងជប៉ុន និងសិង្ហបូរី ប្រមាណ ១៥០លានដុល្លារ ដែលការដ្ឋានសាងសង់គ្រោងនឹងចាប់ផ្តើមនៅឆ្នាំ ២០២២ នេះ។ អគារអភិវឌ្ឍន៍ចម្រុះខ្នាតយក្សនេះ ត្រូវបានរចនាឡើង ដើម្បីកាត់បន្ថយការកកស្ទះពីតំបន់ Bumi Serpong Damai រហូតដល់កណ្ដាលក្រុងហ្សាការតា។ ក្រៅពីការអភិវឌ្ឍអគារ ក្រុមហ៊ុនក៏នឹងលើកកម្ពស់ផ្លូវថ្មើរជើងពីស្ថានីយ Cisauk ដោយនឹងសាងសង់ជាផ្សារទំនើប តូបលក់អាហារ និងភេសជ្ជៈនានាផងដែរ។ លើសពីនេះ ក្រុមហ៊ុន២ ផ្សេងទៀត គឺក្រុមហ៊ុន Mitbana និងក្រុមហ៊ុន Sinarmas […]
អានបន្ថែមកម្ពុជានិងជប៉ុនចុះហត្ថលេខាជាផ្លូវការលើកិច្ចសន្យាសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកកខ្វក់បឹងជើងឯក
មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ និងក្រុមហ៊ុន Kubota Metawater Joint venture កាលពីព្រឹកថ្ងៃទី២០ ខែមេសា នេះ បានចុះហត្ថលេខាលើកិច្ចសន្យាសាងសង់គម្រោងរោងចក្រប្រពឹត្តិកម្មទឹកកខ្វក់នៅបឹងជើងឯកជាផ្លូវការហើយ ដោយគ្រោងបើកការដ្ឋានចុងខែមេសានេះ។ ការចុះហត្ថលេខាលើកិច្ចសន្យាលើគម្រោងខាងលើនេះ គឺធ្វើឡើងបន្ទាប់ពីក្រុមហ៊ុនឯកជនជប៉ុន Kubota Metawater Joint Venture កាលពីថ្ងៃទី ១២ ខែមេសា បានឈ្នះការដេញថ្លៃ ទទួលបានការងារសាងសង់គម្រោងនេះ។ (អានបន្ថែម) គួរបញ្ជាក់ថា គម្រោងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់នេះជាគម្រោងខ្នាតធំ សាងសង់លើដីជាង ៣ហិកតា ដែលមានសមត្ថភាពចម្រោះទឹកកខ្វក់ដល់ទៅ ៥០០០ម៉ែត្រគូបក្នុងមួយថ្ងៃ ។ ការសាងសង់នឹងត្រូវចំណាយ ២៧លានដុល្លារអាមេរិក ដែលផ្តល់ដោយរដ្ឋាភិបាលជប៉ុនតាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ JICA។ គម្រោងនេះត្រូវបានចុះហត្ថលេខាព្រមព្រៀងផ្ដល់ជំនួយតាំងពីឆ្នាំ ២០១០ មកម្ល៉េះ ហើយបើតាមផែនការ គម្រោងគឺគួរតែបើកការដ្ឋានកាលពីចុងឆ្នាំ ២០២០ តែត្រូវពន្យារពេលដើម្បីដោះស្រាយផលប៉ះពាល់។ អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង ធ្លាប់បានឱ្យដឹងថា តំបន់អភិវឌ្ឍន៍ភាគខាងត្បូងរាជធានីភ្នំពេញ មានទំហំដី ៥២០ ហិកតា ដោយក្នុងនោះ ១៨១ ហិកតាជាដីរបស់រដ្ឋ ដែលនឹងប្រើធ្វើអាងស្តុកទឹក […]
អានបន្ថែមហេតុអ្វីគេមិនសង់រោងចក្រសូឡានៅសមុទ្រខ្សាច់សាហារ៉ា ដែលធំ និងក្ដៅជាងគេលើលោក?
រូបភាពដោយ the conversation ថាមពលអគ្គិសនីដែលបានចេញពីបន្ទះសូឡា បាននឹងកំពុងពេញនិយមណាស់នាពេលបច្ចុប្បន្ន ព្រោះវាមិនប៉ះពាល់ដល់បរិស្ថាន និងសន្សំសំច័យខ្ពស់។ ប៉ុន្តែជាទូទៅ រោងចក្របន្ទះសូឡាអាចសាងសង់បានលុះត្រាតែមានទីធ្លាធំ ហើយមានកម្តៅថ្ងៃខ្លាំង។ បើនិយាយពីទីធ្លាធំ ហើយក្ដៅ មិនមានកន្លែងណាដែលស័ក្ដសម្យជាងសមុទ្រខ្សាច់សាហារ៉ាទេ។ ប៉ុន្តែហេតុអ្វីប្រទេសមហាអំណាចធំៗមិនសាងសង់រោងចក្រសូឡាខ្នាតយក្សនៅទីនោះ? វាលខ្សាច់សាហារ៉ា ជាសមុទ្រខ្សាច់ក្ដៅធំជាងគេលើលោក ដែលមានផ្ទៃដីសរុបជាង ៩,២ លានគីឡូម៉ែត្រការ៉េ (៩៨០លានហិកតា)។ អ្នកស្រាវជ្រាវ ធ្លាប់បានបង្ហាញថា បើសាងសង់រោងចក្រសូឡាត្រឹមតែ ១/៤ នៃវាលខ្សាច់សាហារ៉ា គឺនឹងអាចផ្គត់ផ្គងថាមពលឱ្យពិភពលោកទាំងមូលបានហើយ។ ហើយវានឹងក្លាយជាសមិទ្ធផលប្រភពថាមពលដ៏ធំសម្បើម និងមិនប៉ះពាល់ដល់បរិស្ថាន។ ប៉ុន្តែទាំងនេះជាមូលហេតុដែលគម្រោងនេះមិនទាន់អាចក្លាយជាពិតបាន៖ ១) បម្រែបម្រួលអាកាសធាតុ បើយោងតាមទិន្នន័យរបស់ The Conservation ការដែលដាក់បន្ទះសូឡាគ្របពីលើខ្សាច់ នឹងធ្វើឱ្យសីតុណ្ហភាពនៅលើដីក្ដៅជាងមុន។ ពេលខ្យល់ក្ដៅរសាត់ទៅលើអាកាសប៉ះនឹងខ្យល់ត្រជាក់ វានឹងបង្កឱ្យមានភ្លៀងធ្លាក់។ នៅពេលភ្លៀងធ្លាក់ច្រើននៅតំបន់សារាហ៉ា និងធ្វើឱ្យមានរុក្ខជាតិដុះ ចុងក្រោយតំបន់សាហារ៉ានឹងគ្រប់ដណ្តប់ដោយព្រៃឈើ និងមិនក្ដៅហួតហែងដូចមុនទេ។ មានដើមឈើច្រើន ស្ដាប់ទៅដូចជាល្អ ប៉ុន្តែបើតាមការស្រាវជ្រាវ ការប្រែប្រួលអាកាសធាតុនៅវាលខ្សាច់សាហារ៉ា នឹងប៉ះពាល់អាកាសធាតុទាំងមូល។ ផលប៉ះពាល់ទាំងនោះរួមមាន ពិភពលោកនឹងក្ដៅជាងមុនព្រោះខ្យល់ក្ដៅចេញពីវាលខ្សាច់នឹងរសាត់ទៅទូទាំងពិភពលោក ព្រៃអាម៉ាហ្សូននឹងបាត់បង់ទឹកភ្លៀងមួយផ្នែកធំ ហើយលើសពីនេះវាក៏នឹងបង្កឱ្យមានព្យុះនៅតំបន់ត្រូពិចដូចជាប្រទេសវៀតណាមច្រើនជាងមុន។ ២) ត្រូវការទុនវិនិយោគខ្ពស់ខ្លាំង ការសាងសង់រោចចក្រសូឡាលើផ្ទៃដីដ៏ធំសម្បើមនេះ គឺត្រូវទុនវិនិយោគដ៏មហាសាល […]
អានបន្ថែមពហុកីឡដ្ឋានជាតិមរតកតេជោសម្រេចបានជិត ១០០% ហើយគ្រោងបញ្ចប់ជាស្ថាបពរនៅខែក្រោយ
ការដ្ឋានសាងសង់ពហុកីឡដ្ឋានជាតិមរតកតេជោ សម្រេចបានប្រមាណជាង ៩៥% ហើយ ដោយគ្រោងនឹងបញ្ចប់ជាស្ថាពរនៅថ្ងៃទី ៣១ ឧសភា ខាងមុខនេះ។ នេះបើយោងតាម គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC)។ ពហុកីឡដ្ឋានដ៏ធំមួយនេះ សាងសង់ដោយក្រុមហ៊ុនរបស់ចិន China State Construction Engineering Corporation នៅលើផ្ទៃដីជាង ៩៤ហិកតា ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌប្ញស្សីកែវ។ គម្រោងនេះ បានបើកការដ្ឋានសាងសង់កាលពីខែ មេសា ឆ្នាំ២០១៧ និងអាចផ្ទុកអ្នកទស្សនាបានប្រមាណ ៦ ម៉ឺននាក់ សម្រាប់ត្រៀមធ្វើជាទីតាំងម្ចាស់ផ្ទះកីឡាស៊ីហ្គេមលើកទី៣២ នៅឆ្នាំ ២០២៣។ ដោយឡែកសម្រាប់ការងារបំពាក់កៅអីអង្គុយសម្រាប់កីឡដ្ឋានធំ (Main Stadium) ឯកឧត្តម វ៉ាត់ ចំរើន ធ្លាប់បានឱ្យដឹងថាកាលពីចុងខែ មីនា សម្រេចបានជាង ១២.០០០កៅអីហើយ គឺនៅសល់តែជាង ៤០.០០០កៅអីទៀតប៉ុណ្ណោះ។ (អានបន្ថែម) ជាមួយគ្នានេះដែរ គម្រោង «ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ» ដែលជាគម្រោងអភិវឌ្ឍន៍អគារពាណិជ្ជកម្ម និងលំនៅឋានជាប់ពហុកីឡដ្ឋាន ក៏បានចាប់ផ្តើមសាងសង់កាលពីចុងឆ្នាំ២០២០ នេះហើយដែរ […]
អានបន្ថែមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាអនុម័តគម្រោងវិនិយោគធំៗ ចំនួន ៣ តម្លៃជាង ៨ លានដុល្លារ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ថ្មីៗនេះ បានសម្រេចអនុម័តឱ្យឯកជនបោះទុនសរុបជាង ៨ លានដុល្លារ សាងសង់រោងចក្រ ៣ កន្លែង នៅរាជធានីភ្នំពេញ ខេត្តកណ្ដាល និងខេត្តកំពង់ស្ពឺ។ ក្រុមហ៊ុនទី ១ គឺក្រុមហ៊ុន VANZEL PRINTING & PACKAGING (CAMBODIA) CO., LTD គ្រោងបោះទុនប្រមាណ ២,១ លានដុល្លារអាមេរិក សាងសង់រោងចក្រផលិតគ្រឿងបន្សំសម្លៀកបំពាក់ និងបោះពុម្ព នៅផ្លូវជាតិលេខ៣ ភូមិអន្លង់រមៀតខាងលិច ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ក្រុមហ៊ុនទី ២ គឺក្រុមហ៊ុន WINDMILL-FY (CAMBODIA) GARMENTS CO., LTD ដែលនឹងបោះទុន ២,៥ លានដុល្លារអាមេរិក បង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ នៅភូមិព្រៃខ្លា ឃុំព្រះនិព្វាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ក្រុមហ៊ុនទី ៣ គឺក្រុមហ៊ុន SPARKBAGS (CAMBODIA) CO., LTD […]
អានបន្ថែមក្រុមហ៊ុនជប៉ុនឈ្នះការដេញថ្លៃការងារសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកកខ្វក់បឹងជើងឯក
ក្រុមហ៊ុនឯកជនជប៉ុន Kubota Metawater Joint Venture កាលពីថ្មីៗនេះ បានឈ្នះការដេញថ្លៃ ទទួលបានការងារសាងសង់រោងចក្រប្រពឹត្តិកម្មទឹកកខ្វក់នៅបឹងជើងឯក ដែលមានសមត្ថភាពចម្រោះទឹកកខ្វក់ ៥០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ។ កម្មវិធីដាក់ឱ្យដេញថ្លៃនៃគម្រោងអភិវឌ្ឍន៍ប្រព័ន្ឋទឹកខ្វក់នៅរាជធានីភ្នំពេញ ត្រូវបានធ្វើឡើងនៅទីក្រុង តូក្យូ ប្រទេសជប៉ុន កាលពីថ្ងៃទី ១២ ខែមេសា ឆ្នាំ២០២១ កន្លងមក។ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ធ្លាប់លើកឡើងថា តំបន់អភិវឌ្ឍន៍ភាគខាងត្បូងរាជធានីភ្នំពេញ មានទំហំដី ៥២០ ហិកតា ដោយក្នុងនោះ ១៨១ ហិកតាជាដីរបស់រដ្ឋ ដែលនឹងប្រើធ្វើអាងស្តុកទឹក អាងប្រព្រឹត្តកម្មទឹកស្អាត និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត។ គួរបញ្ជាក់ផងដែរថា គម្រោងនេះស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ មានតម្លៃ ២៧លានដុល្លារអាមេរិក ដែលផ្តល់ដោយរដ្ឋាភិបាលជប៉ុនតាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ JICA។ បើតាមផែនការ គឺគួរតែបើកការដ្ឋានតាំងពីឆ្នាំ ២០២០ មកម្ល៉េះ តែត្រូវពន្យារពេលដើម្បីដោះស្រាយផលប៉ះពាល់។ (អានបន្ថែម)
អានបន្ថែមCBRE៖ ក្រៅពីវិបត្តិកូវីដ ទីផ្សារខុនដូឆ្នាំ២០២១ កំពុងប្រឈមនឹងហានិភ័យពីរផ្សេងទៀត
ទីផ្សារខុនដូកំពុងស្ថិតក្នុងដំណាក់កាលធ្លាក់ចុះ ដោយកំពុងប្រឈមនឹងបញ្ហាការផ្គត់ផ្គង់លើសតម្រូវការ ក៏ដូចជាការបញ្ចប់គម្រោងសាងសង់យឺតជាងផែនការ។ នេះបើយោងតាមរបាយការណ៍របស់ CBRE Cambodia ចេញផ្សាញកាលពីថ្ងៃទី ៦ មេសា នេះ។ របាយការណ៍ដដែលបានឱ្យដឹង បញ្ហានេះ ភាគច្រើនបណ្ដាលមកពីការបាត់បង់ចំណែកទីផ្សារពីវិនិយោគិនបរទេសមួយចំណែកធំ ដែលបង្កមកពីវិបត្តិកូវីដ។ ជាក់ស្ដែង គម្រោងចំនួន ៧ ត្រូវបានពន្យារបញ្ចប់ការដ្ឋានពីឆ្នាំ ២០២០ មកឆ្នាំ ២០២១។ ជារួម សម្រាប់ ៣ខែដំបូងនៃឆ្នាំ២០២១ មានគម្រោងចំនួន ៤ ដែលបានបញ្ចប់ការសាងសង់ ដោយបន្ថែមការផ្គត់ផ្គត់ប្រមាណ ៧៩៣ ទៅក្នុងទីផ្សារ ឬស្មើនឹង ៧% នៃចំនួនសរុបជាង ១០ម៉ឺនយូនីត ដែលព្យាករថានឹងបង្ហាញខ្លួនក្នុងឆ្នាំ ២០២១។ តម្លៃលក់កើនឡើងប្រមាណ ៤,៨% និង ៣,៥% សម្រាប់ខុនដូកម្រិតខ្ពស់ និងខុនដូតម្លៃសមរម្យ ពោលគឺស្ថិតនៅកម្រិតប្រមាណ ៣.០០០ដុល្លារ និង ១.៥០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ។ ដោយឡែកតម្លៃលក់សម្រាប់ខុនកម្រិតមធ្យមវិញ ធ្លាក់ចុះ ០,៤% បើធៀបនឹងត្រីមាសដូចគ្នាកាលពីឆ្នាំមុន។ យ៉ាងណាមិញ សម្រាប់តម្លៃជួលវិញ ក៏កើនឡើងតិចតួចប្រមាណ ១,៧% […]
អានបន្ថែមគម្រោងរីសតខ្នាតយក្សតម្លៃជាង ៣ប៊ីលានលើកោះត្រល់គ្រោងនឹងបើកសម្ពោធចុងខែមេសានេះ
រីសតខ្នាតយក្សទំហំជាង ១ពាន់ហិកតា នៅលើកោះត្រល់ ឬកោះ Phu Quoc គ្រោងនឹងបើកសម្ពោធជាផ្លូវការនៅថ្ងៃទី ២១ ខែមេសា ខាងមុខនេះហើយ។ នេះបើយោងតាម Inside Asian Gaming កាលពីពេលថ្មីៗនេះ។ រីសតនេះមានឈ្មោះថា Phu Quoc United Center ហើយបានសាងសង់ឡើងដោយក្រុមហ៊ុន VinGroup ក្រោមទុនវិនិយោគប្រមាណ ២,៨៥ ពាន់លានដុល្លារ។ គម្រោងនេះស្ថិតនៅភាគខាងជើងនៃកោះ Phu Quoc ដោយរួមមានសណ្ឋាគារលំដាប់ផ្កាយ៥ ឧទ្យានកម្សាន្តធំជាងគេបង្អស់នៅវៀតណាម (VinWonders Phu Quoc) ឧទ្យានអភិរក្សសត្វ ទីលាន វាយកូនហ្គោល ផ្សារទំនើប កន្លែងកម្សាន្ត និងផ្សាររាត្រីជាដើម។ គម្រោងនេះ ក៏រួមបញ្ជូលទាំងគម្រោងរីសត និងកាស៊ីណូ Corona Resort & Casino ដែលបានបើកដំណើរការតាំងពីខែមករា ឆ្នាំ២០១៩ ផងដែរ។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនកំសាន្ តនិងបដិសណ្ឋារកិច្ច Vinpearl Co ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន […]
អានបន្ថែម