គម្រោងអភិវឌ្ឍន៍
បរិមាណប្រេងបូមពីតំបន់អប្សរាទាបជាងក្ដីរំពឹងខ្លាំង ទោះអណ្តូងទាំង ៥ ដំណើរការហើយក្ដី
បរិមាណប្រេងឆៅបូមចេញពីអណ្តូងប្រេងទាំង ៥ នៅតំបន់ Apsara ទាបជាងការរំពឹងទុក និងផ្ដល់ចំណូលទាប ដែលប៉ះពាល់ខ្លាំងដល់ផែនការហិរញ្ញវត្ថុរបស់ក្រុមហ៊ុនវិនិយោគមួយកម្រិតធំ។ នេះបើយោងតាមសេចក្ដីប្រកាសរបស់ក្រុមហ៊ុន KrisEnergy កាលពីថ្ងៃទី ៣១ មីនា កន្លងមកនេះ។ បើយោងតាមប្រភពដដែល ក្រុមហ៊ុន KrisEnergy កំពុងសើរើ និងពិនិត្យពីផែនការចង្វាក់ផលិតកម្មឡើងវិញ ដើម្បីធ្វើយ៉ាងណាបង្កើតបរិមាណប្រេងឱ្យបានច្រើនជាងមុន។ ក្រុមហ៊ុនបានចាប់ផ្តើមផលិតកម្មប្រេងឆៅចេញពីអណ្តូងទី១ A-01D កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ ២០២០ កន្លងមកនេះ ហើយអណ្តូងប្រេងចំនួន ៤ ទៀត ក៏បានបើកដំណើរការផលិតកម្មជាបន្តបន្ទាប់ផងដែរ។ ទោះបីអណ្ដូងទាំង ៥ ដំណើរការហើយក្ដី គិតចាប់ពីថ្ងៃបញ្ចេញដំណក់ប្រេងដំបូង ដល់ថ្ងៃទី៣០ ខែមីនា ជាមធ្យម ក្រុមហ៊ុនបូមប្រេងបានត្រឹម ២ ៤៩៣ ប៉ារ៉ែលក្នុងមួយថ្ងៃប៉ុណ្ណោះ ដែលទាបជាងផែនការដែលចង់បានខ្លាំង ពោលគឺប្រមាណ ៧ ៥០០ ប៉ារែលក្នុងមួយថ្ងៃ។ ក្រុមហ៊ុនបញ្ជាក់ទៀតថា បរិមាណប្រេងខ្ពស់បំផុតដែលធ្លាប់បូមបានគឺត្រឹមតែ ៣ ៥៣៤ ប៉ារ៉ែលក្នងមួយថ្ងៃ (កាលពីថ្ងៃទី២៧ ខែមីនា)។ បញ្ហានេះបានធ្វើឱ្យចំណូលរបស់ក្រុមហ៊ុនធ្លាក់ចុះ ហើយក៏កំពុងប្រឈមនឹងបញ្ហាបំណុលទៀត។ […]
អានបន្ថែមព្រលានខេត្តមណ្ឌលគិរីអាចនឹងចាប់ផ្ដើមសាងសង់ឆ្នាំ ២០២៣ ទោះការសិក្សាបឋមទើបបញ្ចប់ក្ដី
កាលបរិច្ឆេទសាងសង់គម្រោងព្រលានយន្តហោះខេត្តមណ្ឌលគិរី អាចនឹងពន្យារទៅដល់ឆ្នាំ ២០២៣ ព្រោះក្រុមហ៊ុនវិនិយោគ ត្រូវចំណាយពេលយ៉ាងហោចមួយឆ្នាំទៀត ដើម្បីសិក្សាលម្អិតលើរបាយការណ៍សិក្សាបឋមដែលទើបតែបញ្ចប់ថ្មីៗនេះ។ នេះបើយោងតាម អ្នកនាំពាក្យរដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិល។ អ្នកនាំពាក្យរដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិល ឯកឧត្តម ស៊ិន ចាន់សេរីវុត្ថា បានឱ្យដឹងនៅថ្ងៃទី ៣១ មីនា នេះថា ទោះជារបាយការណ៍សិក្សាបឋមបញ្ចប់ក្ដីក៏នៅមានដំណាក់ផ្សេងៗទៀត ដូចជាសិក្សាលម្អិត កែសម្រួល និងពិនិត្យ មុននឹងដាក់ឆ្លងទៅកាន់រដ្ឋាភិបាលសម្រេច។ ឯកឧត្តមមានប្រសាន៍ថា៖ «របាយការណ៍សិក្សាបឋមផ្តោតតែទៅលើលក្ខណៈទូទៅនៃគម្រោង និងផលប្រយោជន៍ផ្នែកសេដ្ឋកិច្ច និងសង្គម ប៉ុណ្ណោះ។ ក្រុមហ៊ុនដែលទទួលបានសិទ្ធិ China Power International Group នឹងធ្វើការសិក្សាលម្អិតទៅលើ Commercial Availability បន្ថែមទៀត»។ «រយៈពេលនៃការសិក្សាលម្អិត ពិភាក្សាលើរបាយការណ៍ និងការដាក់ឆ្លងទៅរាជរដ្ឋាភិបាល អាចនឹងប្រើរយៈពេលយូររហូតដល់ទៅឆ្នាំ២០២៣ ឯណោះ» ឯកឧត្តមបានបន្ត។ ព្រលានយន្តហោះមណ្ឌលគិរីនេះ មានទីតាំងស្ថិតនៅក្នុង ឃុំសែនមនោរម្យ ស្រុកអូររាំង ដែលអាចនឹងត្រូវសាងសង់ លើផ្ទៃដី ៣០០ ទៅ ៦០០ ហិកតា ហើយតាមការប៉ាន់ស្មាន អាចនឹងវិនិយោគប្រមាណជាង៦០លានដុល្លារ។ (អានបន្ថែម) គួរបញ្ជាក់ផងដែរថា […]
អានបន្ថែមការដ្ឋានជួសជុលកំណាត់ផ្លូវទាំង ២៩ខ្សែ ដែលខូចខាតដោយទឹកជំនន់ សម្រេចបានជាង៥០%ហើយ
ការដ្ឋានជួសជុល និងអ៊ុតកៅស៊ូលើកំណាត់ផ្លូវទាំង ២៩ខ្សែ ដែលខូចខាតដោយសារទឹកជំនន់កាលពីខែតុលា ឆ្នាំ២០២០ កន្លងទៅនេះ គិតមកដល់បច្ចុប្បន្ន សម្រេចបាន ១៦ ខ្សែ ហើយ ពោលគឺប្រមាណ ៥០%។ នេះបើយោងតាមរដ្ឋបាលរាជធានីភ្នំពេញកាលពីថ្ងៃទី ២៩ មីនា។ មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានប្រាប់វិទ្យុជាតិកម្ពុជាថា គិតត្រឹមថ្ងៃទី ២៨ មីនា ក្រុមការងារបានបញ្ចប់ការអ៊ុតកៅស៊ូផ្លូវមួយចំនួនជុំវិញរង្វង់មូលគួចកាណុង (ស្តាតចាស់) រួចហើយ ដោយកំពុងបន្តការអ៊ុតកៅស៊ូផ្លូវលេខ ៤៧ បន្តទៀត ពីរង្វង់មូលស្ដាតចាស់ ដល់វត្តភ្នំ។ ប្រភពដដែលបានឱ្យដឹងថា គោលដៅបន្ទាប់គឺការជួលជុល និងអ៊ុតកៅស៊ូផ្លូវនៅខណ្ឌទួលគោក។ គួរបញ្ជាក់ផងដែរ ទឹកជំនន់កាលពីឆ្នាំមុន បានធ្វើឱ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធទូទាំងប្រទេសជាង ៣ពាន់គីឡូម៉ែត្រ ដោយថវិកាយ៉ាងហោច ៩១លានដុល្លារអាមេរិក នឹងត្រូវចំណាយដើម្បីជួសជុល។ ក្នុងនោះ ផ្លូវ ២៩ខ្សែ ក្នុងរាជធានីភ្នំពេញ ក៏បានទទួលរងការខូចខាតផងដែរ។ (អានបន្ថែម)
អានបន្ថែមថៃចុះហត្ថលេខាកិច្ចព្រមព្រៀង៣ សំខាន់ៗជាមួយចិន លើគម្រោងរថភ្លើងល្បឿនលឿនតម្លៃ៦ ពាន់លានដុល្លារ
រូបភាពពី Bangkokpost រដ្ឋាភិបាលថៃ និងក្រុមហ៊ុនឯកជនចិន កាលពីថ្ងៃទី ២៩ មីនា កន្លងមកនេះ បានចុះហត្ថលេខាលើកិច្ចសន្យាសាងសង់ចំនួន ៣ សម្រាប់គម្រោងរថភ្លើងល្បឿនលឿនតម្លៃ ៥,៨ ពាន់លានដុល្លារ ដំណាក់កាលទី១។ នេះជាការឈានទៅមុខមួយជំហានទៀតនៃផែនការយក្សភ្ជាប់ប្រទេសថៃ ឡាវ ចិន តាមរយៈរថភ្លើងល្បឿនលឿន។ យោងតាមកាសែតបាងកកប៉ុស្តិ៍ ដំណាក់កាលទី១ គឺជាការសាងសង់រថភ្លើងល្បឿនលឿនភ្ជាប់ពីបាងកក ទៅខេត្តនគររាជសីមា។ ប្រភពដដែលបានឱ្យដឹង កិច្ចសន្យាទាំងនោះរួមមាន៖ ១) ការងារវិស្វកម្មសំណង់ស៊ីវិលកំណាត់ណាវ៉ាណាខុន – បានផូ (តម្លៃប្រមាណ ៣៦៦ លានដុល្លារ) ២) កិច្ចសន្យាសាងសង់ស្ថានីយឈៀងរ៉ាក់ណូ (តម្លៃប្រមាណ ២០៧ លានដុល្លារ) និងការងារវិស្វកម្មផ្លូវដែកកំណាត់ព្រះកែវដល់សារៈបូរី (តម្លៃប្រមាណ ២៩៩ លានដុល្លារ) ។ គម្រោងផ្លូវរថភ្លើងល្បឿនលឿននេះត្រូវបានស្នើជាយូរមកហើយ ប៉ុន្តែទើបតែក្លាយជាការពិតបន្ទាប់ពីប្រទេសទាំងពីរបានចុះហត្ថលេខាព្រមព្រៀងអនុវត្តដំណាក់កាលទី១ (បាងកក-ណងខាយ) កាលពីខែតុលាឆ្នាំមុននេះ។ ដោយឡែក សម្រាប់ដំណាក់កាលទី ២ នឹងភ្ជាប់ពីខេត្តនគររាជសីមា ទៅខេត្តណងខៃ ដែលស្ថិតនៅ ព្រំដែនថៃ – ឡាវ។ យោងតាមទីភ្នាក់ងារសារព័ត៌មានស៊ីនហួ […]
អានបន្ថែមចំណតទូកនេសាទចាស់មួយនៅកោះកុងនឹងត្រូវផ្លាស់ប្ដូរមុខមាត់ទៅជាផែទេសចរណ៍ឆាប់ៗនេះ
ក្រសួងសាធារណការនិងដឹកជញ្ជូន កាលពីថ្មីៗនេះ បានបង្ហាញគម្រោងផ្លាស់ប្ដូរមុខមាត់ ជួសជុលលក់កម្ពស់ផែនាវាចាស់មួយកន្លែង នៅលើព្រែកដងទង់ នៃខេត្តកោះកុង ដើម្បីសម្រួលការដឹកជញ្ជូនតាមផ្លូវទឹក ពិសេសសម្រាប់នាវានេសាទ និងនាវាទេសចរណ៍។ គម្រោងកែលំអផែនាវានេះ ត្រូវបានក្រសួងដាក់ស្នើទៅគណកម្មការ ACMECS ដើម្បីស្វែងរកថវិការួចរាល់ហើយ ដោយបច្ចុប្បន្នកំពុងរង់ចាំចម្លើយ។ នេះបើយោងតាមឯកឧត្តម វ៉ាស៊ីម សុរិយា អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី៣០ ខែមីនា ។ ឯកឧត្តម បានមានប្រសាសន៍ថា៖ «គម្រោងកែលំអផែនាវានេះ គឺដើម្បីសម្រួលការដឹកជញ្ជូនតាមផ្លូវទឹក ដូចជាទូកនេសាទ នាវាដឹកទំនិញ និងនាវាដឹកទេសចរជាដើម»។ ទោះយ៉ាងណា ឯកឧត្តម មិនបានបញ្ជាក់ពីថវិកាប៉ាន់ប្រមាណលើការជួសជុល និងសាងសង់ផែថ្មីនេះទេ ប៉ុន្តែបានបង្ហើបថា ថវិកាមួយផ្នែក នឹងជារបស់ក្រសួងផ្ទាល់។ គួរបញ្ជាក់ផងដែរ ចំណតទូកនេះ គឺជាផែចាស់ដែលត្រូវបានកសាងឡើងដំបូងនៅឆ្នាំ១៩៨៤ ដែលមានប្រវែងទទឹង ១១មែ៉ត្រ និងបណ្តោយ ២១មែ៉ត្រ។ កន្លងមក ផែនេះបានរងការខូចខាតបាក់លេចចូលដៃព្រែក ហើយបច្ចុប្បន្នគឺប្រើប្រាស់ត្រឹមចំណតទូកនេសាទតែប៉ុណ្ណោះ៕
អានបន្ថែមរដ្ឋាភិបាលសម្រេចកាត់ឃុំ ៣ ពីស្រុកទឹកឈូ ខេត្តកំពត បង្កើតជាទីក្រុងបូកគោថ្មី
រដ្ឋាភិបាលបានសម្រេចកាត់ឃុំ ៣ ពីស្រុកទឹកឈូ ខេត្តកំពត ដើម្បីបង្កើតជាក្រុងបូកគោថ្មី។ នេះបើយោងតាមអនុក្រឹត្យលេខ៣៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១។ ប្រភពដដែលបានឱ្យដឹងថា ឃុំទាំង ៣ នឹងត្រូវក្លាយជាសង្កាត់នៃក្រុងបូកគោ ដោយរួមមាន ឃុំបឹងទូក ឃុំកោះតូច និងឃុំព្រែកត្នោត។ ដោយឡែក សម្រាប់ការរៀបចំរចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងរដ្ឋបាលក្រុងបូកគោ នឹងត្រូវតែអនុលោមតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុកខណ្ឌ។ ទាក់ទិននឹងគម្រោងបង្កើតទីក្រុងថ្មីនេះ រដ្ឋាភិបាលធ្លាប់បានបង្ហើបតាំងពីឆ្នាំ ២០១៩ មកម្ល៉េះ ក្នុងគោលបំណងដើម្បីអភិវឌ្ឍទីក្រុងបូកគោ ឱ្យទៅជាក្រុងវៃឆ្លាត ទេសចរណ៍ ប្រវត្តិសាស្រ្ត និងធម្មជាតិ ដ៏ពិសិដ្ឋគ្មានពីរនៃព្រះរាជាណាចក្រកម្ពុជា។ (អានបន្ថែម) បើយោងតាមផែនការនាពេលនោះ ទីក្រុងបូកគោ ក៏មានគម្រោងអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំមួយផងដែរ ដោយក្នុងនោះនឹងរួមមាន តំបន់លំនៅឋាន តំបន់ពាណិជ្ជកម្ម តំបន់ចម្រុះ តំបន់ដឹកជញ្ជូន តំបន់ទេសចរណ៍ តំបន់រដ្ឋបាល និងសេវាកម្មសាធារណៈ តំបន់លំហសាធារណៈ តំបន់វប្បធម៍ និងសាសនា ក៏ដូចជាតំបន់ហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេសជាដើម។ (អានបន្ថែម) គួរបញ្ជាក់ផងដែរ អ្នកបរិស្ថាន ក៏ដូចជាអង្គការក្រៅរដ្ឋាភិបាលមួយចំនួន […]
អានបន្ថែមព្រលានមណ្ឌលគិរីទៅមុខមួយជំហានទៀតហើយ ឯកជនទើបបង្ហើបរបាយការណ៍ការសិក្សាជូនរដ្ឋព្រឹកមិញនេះ
ក្រុមហ៊ុនឯកជន កាលពីព្រឹកថ្ងៃទី ៣០ ខែមីនា នេះ បានធ្វើបទបង្ហាញពីរបាយការណ៍សង្ខេបស្តីពី ការសិក្សាគម្រោងព្រលានយន្តហោះមណ្ឌលគិរីថ្មី និងតំបន់ឧស្សាហកម្មជាប់ព្រលាន ជូនទៅដល់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ដើម្បីពិចារណា។ នេះសឱ្យឃើញពីការបោះជំហានទៅមុខមួយកម្រិតទៀតនៃគម្រោងដ៏ធំនេះ។ កិច្ចប្រជុំនេះ ដឹកនាំដោយ ឯកឧត្តម បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងចូលរួមដោយតំណាងក្រុមហ៊ុម ក៏ដូចជាអ្នកពិគ្រោះយោបល់ Consultant។ គោលបំណងនៃកិច្ចប្រជុំគឺដើម្បីស្វែងយល់ និងផ្តល់ធាតុចូលបន្ថែមលើរបាយការណ៍ ដោយឯកឧត្តមហាវណ្ណាល់ បានផ្តល់អនុសាសន៍ ២ ចំណុចធំៗ រួមមាន៖ ១-ត្រូវបញ្ចូលបន្ថែមនូវសកម្មភាពអភិវឌ្ឍន៍ទេសចរណ៍ និង សេដ្ឋកិច្ច ឱ្យស្របតាមគោលនយោបាយរបស់ក្រសួងទេសចរណ៍ ២-ត្រូវរកវិធីសាស្រ្តថ្មីៗដើម្បីទាក់ទាញក្រុមហ៊ុនអាកាសចរណ៍ឱ្យធ្វើការហោះហើរទៅតំបន់នោះច្រើនជាមុន។ ឧទាហរណ៍ដូចជា ការបង្កើតតំបន់ទេសចរណ៍ ឬសកម្មភាពសេដ្ឋកិច្ចថ្មីៗជាដើម។ ជាការឆ្លើយតប ក្រុមហ៊ុន ក៏ដូចជាអ្នកពិគ្រោះយោបល់ ប្ដេជ្ញាថានឹងខិតខំសិក្សានូវធាតុចូលបន្ថែមទៀតទៅក្នុងរបាយកាណ៍នេះ។ គួរបញ្ជាក់ផងដែរថា គម្រោងព្រលានយន្តហោះនេះ កំពុងសិក្សា ហើយនឹងត្រូវអភិវឌ្ឍដោយក្រុមហ៊ុនចិន China Power International Group ក្នុងលក្ខខណ្ឌសាងសង់-ធ្វើប្រតិបត្តិការ-ផ្ទេរ។ នេះបើយោងតាមសេចក្ដីសម្រេចរបស់រដ្ឋាភិបាលកាលចុងឆ្នាំ ២០២០។ (អានបន្ថែម) បើតាមផែនការ ការសាងសង់អាចនឹងចាប់ផ្ដើមនៅឆ្នាំ ២០២២ […]
អានបន្ថែមថៃពិចារណាជំនួសគម្រោងព្រែកជីកដោយផ្លូវលើអាកាសភ្ជាប់ពីមហាសមុទ្រឥណ្ឌាមកឈូងសមុទ្រថៃ
រដ្ឋាភិបាលកំពុងពិចារណាជំនួសគម្រោងព្រែកជីក ដោយផ្លូវលើអាកាសតភ្ជាប់ពីមហាសមុទ្រឥណ្ឌា មកឈូងសមុទ្រថៃ ដោយគ្រោងនឹងបង្ហាញទីតាំងជាក់លាក់នៅខែមិថុនាខាងមុននេះ។ នេះបើយោងតាមរដ្ឋមន្រ្តីក្រសួងដឹកជញ្ជូនរបស់ប្រទេសថៃ លោក Saksayam Chidchob កាលពីសប្ដាហ៍មុននេះ។ គម្រោងនេះត្រូវបានរដ្ឋាភិបាលថៃអនុម័តឱ្យសិក្សាតាំងពីខែកញ្ញា ឆ្នាំមុនមកម្ល៉េះ ដោយការសិក្សានឹងត្រូវចំណាយថវិកាប្រមាណ ២,២ លានដុល្លារ ហើយរួមមាន ការវាយតម្លៃផលប៉ះពាល់បរិស្ថាន សេដ្ឋកិច្ច និងសង្គម ការសិក្សាគំរូអភិវឌ្ឍន៍អាជីវកម្ម និងកម្មវិធីបង្កើតការយល់ដឹងជាសាធារណៈអំពីគម្រោងជាដើម។ បើយោងតាមផែនការដំបូង គម្រោងយក្សនេះជាការភ្ជាប់មហាសមុទ្រឥណ្ឌា មកឈូងសមុទ្រថៃ ត្រង់ចំណុចស្ដួចជាងគេនៃប្រទេស ពោលគឺរវាងខេត្តឈុមផន និងខេត្តរ៉ាក់ណង។ (ដូចក្នុងផែនទី) គម្រោងនឹងរួមមាន ការសាងសង់កំពង់ផែទឹកជ្រៅថ្មីមួយក្នុងខេត្តឈុមផន ការលើកកម្ពស់កំពង់ផែចាស់នៅខេត្តរ៉ាក់ណង ការសាងសង់ផ្លូវដែកស្របគ្នា២ខ្សែ និងផ្លូវលើអាកាសប្រវែង ១២០ គីឡូម៉ែត្រ។ ប្រភពដដែលបង្ហាញថា គម្រោងនេះអាចនឹងត្រូវចំណាយថវិកាប្រមាណ ៣១ពាន់លានដុល្លារ ដែលរដ្ឋាភិបាលថៃកំពុងពិចារណាបើកឱ្យឯកជនចូលរួមវិនិយោគ។ អត្ថប្រយោជន៍សំខាន់មួយនៃគម្រោងនេះ គឺការជួយសម្រួលដល់ដឹកជញ្ជូន ពោលគឺកប៉ាល់មិនចាំបាច់ជិះវាងឆ្លងកាត់ច្រកម៉ាឡាកានោះទេ ដោយកាត់បន្ថយពេលវេលាដឹកជញ្ជូនបានដល់ទៅមួយថ្ងៃ។ គួរបញ្ជាក់ផងដែរថា គម្រោងនេះ ត្រូវបានស្នើឡើងដើម្បីជំនួសគម្រោងព្រែកជីកក្រះតម្លៃ ៦៦ពាន់លានដុល្លារអាមេរិក។ ការជំនួសនេះទៀតសោត គឺដោយសារតែគម្រោងព្រែកជីកមានការចំណាយខ្ពស់ពេក បូកផ្សំនឹងបញ្ហាផ្សេងៗ ដូចជាសេដ្ឋកិច្ចនយោបាយ បរិស្ថាន និងសង្គម។ រូបភាពពី៖ Bangkok Post
អានបន្ថែមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាអនុម័តគម្រោងវិនិយោគធំៗ ចំនួន៥ តម្លៃ ១,៣ ពាន់លានដុល្លារ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តឱ្យក្រុមហ៊ុនឯកជនវិនិយោគសាងសង់រោងចក្រចំនួន ៥កន្លែង តម្លៃសរុបជាង ១,៣ ពាន់លានដុល្លារ នៅរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តស្វាយរៀង។ ក្រុមហ៊ុនទី១ គឺក្រុមហ៊ុន ISLAND LABORATOIRE CO., LTD. ដែលនឹងវិនិយោគប្រមាណ ៦,៣លានដុល្លារ បង្កើតរោងចក្រផលិតឱសថ ដែលមានទីតាំងស្ថិតនៅភូមិបាក់ខែងលើ សង្កាត់បាក់ខែង រាជធានីភ្នំពេញ។ ក្រុមហ៊ុនទី២ គឺក្រុមហ៊ុន FANG HUA POLYURETHANE MATERIAL (CAMBODIA) CO., LTD ដែលនឹងវិនិយោគ ១ លានដុល្លារ បង្កើតរោងចក្រផលិតគ្រឿងសង្ហារឹម ដែលមានទីតាំងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។ ក្រុមហ៊ុនទី៣ គឺក្រុមហ៊ុន HERBA (CAMBODIA) CO., LTD ដែលនឹងវិនិយោគ ៣,៦លានដុល្លារអាមេរិក បង្កើតរោងចក្រកែច្នៃ និងវេចខ្ចប់ផលិតផលកសិកម្ម ដែលមានទីតាំងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ។ ក្រុមហ៊ុនទី៤ គឺក្រុមហ៊ុន Y.T PLASTIC CO., LTD ដែលនឹងវិនិយោគ ៥,៨ […]
អានបន្ថែមគម្រោងទីលានចាក់សំរាមទំហំ ៨ ហិកតា នៅខេត្តកែបសម្រេចបាន ៧៥% ហើយ គ្រោងបញ្ចប់ខែតុលា
គម្រោងទីលានចាក់សំរាមទំហំ ៨ ហិកតា នៅខេត្តកែប ដែលបានបើកការដ្ឋានកាលពីចុងខែ ឧសភា កន្លងទៅនេះ សម្រេចបាន ៧៥% ហើយ ដោយគ្រោងនឹងបញ្ចប់ខែតុលា ឆ្នាំនេះ។ ប្រធានគ្រប់គ្រងគម្រោង លោក ទិត្យ ទីគា បានឱ្យដឹងថា គម្រោងនេះមានទីតាំងស្ថិតនៅក្នុង សង្កាត់ព្រៃធំ ក្រុងកែប ដែលកំពុងសសាងសង់ឡើងក្រោមឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។ សម្រាប់ជំហានទី ១ នៃគម្រោង ក្រុមការងារបានសាងសង់ផ្លូវបេតុង ប្រវែង ៣៥០០ ម៉ែត ទទឹង ៧ ម៉ែត្រ រួមទាំងសំណង់សិល្បការ្យមួយចំនួនផងដែរ។ ដោយឡែក សម្រាប់ជំហានទី២ រួមមានការសាងសង់ អាងស្ទុកសំរាម ចំនួន ៣ កន្លង ដែលមកដល់បច្ចុប្បន្នសម្រេចបានទាំងស្រុងហើយដែរ។ ក្រៅពីនេះ ក្រុមការងារ ក៏កំពុងសាងសង់អាគារញែកសំរាម អគារបុគ្គលិក និងការអ៊ុតកៅស៊ូបាតអាងស្តុកសំរាមផងដែរ ។ គួរបញ្ជក់ផងដែរថា ទីលានចាក់សំរាមនេះគ្រោងនឹងបញ្ចប់ការសាងសង់នៅថ្ងៃទី១១ ខែតុលា ខាងមុខ ដែលនឹងមានសមត្ថភាពអាចស្ទុកសំរាមបានរយៈពេល២០ឆ្នាំ។
អានបន្ថែម