គម្រោងពង្រីកកំពង់ផែខេត្តព្រះសីហនុនឹងពន្យារការបើកការដ្ឋានសាងសង់ទៅពាក់កណ្តាលឆ្នាំ២០២២

គម្រោងពង្រីកកំពង់ផែខេត្តព្រះសីហនុជំហានទី១ ដែលគ្រោងនឹងសាងសង់ឡើងក្នុងឆ្នាំ២០២១នេះ នឹងត្រូវពន្យារទៅពាក់កណ្តាលឆ្នាំ២០២២ វិញ ដោយសារវិបត្តិជំងឺកូវីដ-១៩។ នេះ​បើតាម​ការឱ្យដឹងពីមន្រ្តីជាន់ខ្ពស់នៃកំពង់ផែស្វ័យតក្រុងព្រះសីហនុ។ លោក សុខគល់ ចិន្តា ប្រធានរដ្ឋបាលនៃអង្គភាពគ្រប់គ្រងគម្រោងកំពង់ផែស្វយ័តក្រុងព្រះសីហនុបានប្រាប់សារព័ត៌មាន cambonomist កាលពីថ្មីៗនេះថា ការពន្យារពេលនេះ ទី១គឺដោយសារតែជំងឺកូវីដ-១៩ ផង និងទី២ ក្រុមការងារនឹងកែសម្រួលគំរូប្លង់លម្អិតមួយចំនួនបន្ថែមទៀតផងដែរ។ សម្រាប់ជំហានទី១នេះ ក្រុមការងារនឹងពង្រីកកំពង់ផែទៅជម្រៅ១៤,៥ម៉ែត្រ ជាមួយនឹងការសាងសង់ស្ថានីយកុងតឺន័រថ្មី ដោយការសិក្សាគំរូប្លង់បានបញ្ចប់រួចរាល់តាំងពីឆ្នាំ ២០២០​ មកម្ល៉េះ។ គម្រោងនេះទៀតសោត នឹងត្រូវសាងសង់ក្រោមកម្ចីជាង ២០០លានដុល្លារ ពីប្រទេសជប៉ុន។ (អានបន្ថែម) បើយោងតាមផែនការឆ្នាំ ២០២០-២០៣០ គម្រោងពង្រីកកំពង់ផែទឹកជ្រៅខេត្តព្រះសីហនុមានសរុប ៥ ជំហាន។ ក្រោយជំហានទី ១ (ជម្រៅ១៤,៥ម៉ែត្រ) សាងសង់រួច កំពង់ផែនៅកម្ពុជានឹងធានាដល់ការចូលចតនាវាកុងតឺន័រខ្នាតធំៗ មានចំណុះរហូតដល់ទៅ ៦ម៉ឺនតោន ឬ ស្មើនឹង ៩៣% នៃចំនួននាវាប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ ដោយឡែក រដ្ឋាភិបាលកំពុងបើកឱ្យដៃគូអភិវឌ្ឍសិក្សាជំហានទី ២ និងទី៣ ដែលមានជម្រៅ ១៦ម៉ែត្រ និង ១៧,៥០ម៉ែត្រ។ ហើយបើតាមប្រសាសន៍របស់ឯកឧត្តម ស៊ុន ចាន់ថុល […]

អាន​បន្ថែម

ខណៈពិភពលោកកំពុងមានវិបត្តិ ទីផ្សារអចលនទ្រព្យវៀតណាមបែរជាមានសន្ទុះ ពិសេសទីផ្សារការិយាល័យ

ទីផ្សារការិយាល័យនៅទីក្រុងហាណូយប្រទេសវៀតណាម បាន និងកំពុងទាក់ទាញអ្នកវិនិយោគជាបន្តបន្ទាប់ ពិសេសក្នុងវិបត្តិកូវីដ-១៩ នេះ អ្នកវិនិយោគភាគច្រើនកំពុងទិញ និងសាងសង់ការិយាល័យទុក ដោយរំពឹងថាក្រោយកូវីដ ទីក្រុងមួយនេះនឹងក្លាយជាបណ្ដុំការិយាល័យរបស់ក្រុមហ៊ុនធំៗជាច្រើន។ នេះបើយោងតាមទិន្នន័យរបស់ CBRE វៀតណាម។ ប្រភពដដែលបានវិភាគទៀតថា មូលហេតុដែលធ្វើឱ្យទីផ្សារមួយនេះរីកចម្រើនទោះស្ថិតក្នុងវិបត្តិកូវីដក្ដី រួមមាន ទីផ្សារការិយាល័យនៅទីក្រុងហាណូយនៅមានឱកាសវិនិយោគច្រើន ចំនួនអ្នកឆ្លងមេរោគកូវីដ១៩នៅប្រទេសវៀតណាមគឺនៅតិច និងជាពិសេសទំនុកចិត្តពីអ្នកវិនិយោគពីប្រទេសធំ។ កង្វះអគារការិយាល័យកម្រិត A ដែលមានគុណភាពខ្ពស់ ក៏ជាចំណុចទាក់ទាញអ្នកវិនិយោគដ៏សំខាន់មួយទៀត។ ឱកាសនេះបានធ្វើឱ្យវិនិយោគិនពីប្រទេសធំៗ ជាច្រើនដូចជា កូរ៉េខាងត្បូង សិង្ហបុរី និងជប៉ុន ចាប់អារម្មណ៍មកអភិវឌ្ឍគម្រោងអគារការិយាល័យកម្រិត A នៅក្នុងទីក្រុងមួយនេះ។ ដោយសារតែកត្តាទាំងនេះ បានធ្វើឱ្យអ្នកជំនាញព្យាករថា កំណើនប្រាក់ចំណេញនៅក្នុងទីផ្សារការិយាល័យនៅទីហាណូយ នឹងកើនឡើងដល់ទៅ ៨០ ភាគរយ ក្រោយចប់កូវីដ។ គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ន អត្រាជួលការិយាល័យក្នុងរដ្ឋធានីមួយនេះគឺពេញដល់ ៩៤% ដែលជាអត្រាដែលខ្ពស់ខ្លាំង ហើយតម្រូវការក៏ត្រូវបានព្យាករថានឹងកើនឡើងជាបន្តបន្ទាប់ ពិសេសសម្រាប់ការិយាល័យគុណភាពខ្ពស់។ រូបភាព៖ TripSavvy

អាន​បន្ថែម

CDC អនុម័តរោងចក្រថ្មីមួយទៀតហើយ ក្រោយអនុម័តជាច្រើនគម្រោងតម្លៃសរុបជាង ៧០០ លានដុល្លារ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឬCDC កាលពីពេលថ្មីៗនេះ បានអនុតម័តឱ្យក្រុមហ៊ុនឯកជនសាងសង់រោងចក្រថ្មីមួយកន្លែងទៀតនៅខេត្តកណ្តាល ខណៈគម្រោងរោងចក្រជាច្រើនត្រូវបានអនុម័ត នៅឆ្នាំ ២០២១ នេះ ដោយគិតត្រឹមចុងខែកុម្ភៈ មានទុនសរុបដល់ទៅជាង ៧០០លានដុល្លារ។ ក្រុមហ៊ុនដែលទទួលបានសិទ្ធិវិនិយោគ គឺក្រុមហ៊ុន JIANGYAO (CAMBODIA) GARMENTS CO., LTD. ដោយវិនិយោគប្រមាណ ២,១លានដុល្លារ លើគម្រោងបើករោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងនៅផ្លូវជាតិលេខ២១ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។ បើយោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គម្រោងនេះនឹងចូលរួមបង្កើតការងារជាង ២,៦០០ កន្លែង។ សម្រាប់ឆ្នាំ ២០២១ នេះ គិតត្រឹមដើមខែមីនា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចអនុម័តគម្រោងធំៗ យ៉ាងហោច ១៥ គម្រោង រួចមកហើយ ដែលរួមទាំងគម្រោងខាងលើនេះផងដែរ។ ក្នុងនោះទុនវិនិយោគសរុបមានប្រមាណជាង ៧០០ លានដុល្លារ។ (អានបន្ថែម និង បន្ថែម និងបន្ថែម)

អាន​បន្ថែម

ទុនវិនិយោគប្រមាណ ៥៣ ពាន់លានដុល្លារ កំពុងត្រូវការដើម្បីពង្រីកព្រលានយន្តហោះនានា ទូទាំងប្រទេសវៀតណាម

ប្រទេសវៀតណាម កំពុងត្រៀមស្វែងរកថវិកាសរុបប្រមាណ ៥៣ ពាន់លានដុល្លារអាមេរិក ដើម្បីបំពេញ មហិច្ឆតាពង្រីកសមត្ថភាពអាកាសយានដ្ឋាននានាក្នុងប្រទេស ក៏ដូចជាពង្រឹងវិស័យអាកាសចរណ៍របស់ខ្លួន ក្នុងរយៈពេល ៣០ ឆ្នាំខាងមុខ។ នេះបើយោងតាមអាជ្ញាធរអាកាសចរណ៍ស៊ីវិលវៀតណាម (CAAV) កាលពីថ្មីនេះ។ ប្រភពដដែលបានឱ្យដឹងថា ទឹកប្រាក់ ១៥,៨ ពាន់លានដុល្លារ នឹងត្រូវការជាចាំបាច់ក្នុងរយៈពេល ១០ ឆ្នាំខាងមុខ ហើយថវិកាប្រមាណ ៣៧ ពាន់លានដុល្លារបន្ថែមទៀត នឹងត្រូវការនៅចន្លោះឆ្នាំ ២០៣០ ទៅ ២០៥០។ ក្នុងផែនការមេនេះ រួមមានទាំងការសាងសង់អាកាសយានដ្ឋានថ្មី ក៏ដូចជាការពង្រីកសមត្ថភាពអាកាសយានដ្ឋានដែលមានស្រាប់។ ចំពោះអាកាសយានដ្ឋានដែលនឹងត្រូវសាងសង់ថ្មីរួមមាន អាកាសយានដ្ឋានអន្ដរជាតិ Long Thanh នៅទីក្រុងហូជីមិញ (គ្រោងចំណាយ ៥ ពាន់លានដុល្លារ) អាកាសយានដ្ឋាន Quang Tri នៅភាគកណ្ដាលនៃប្រទេស និង អាកាសយានដ្ឋាន SaPa ដែលស្ថិតនៅភាគខាងជើង។ ដោយឡែក អាកាសយានដ្ឋានដែលត្រូវពង្រីករួមមាន អាកាសយានដ្ឋាន Tan Son Nhat នៅទីក្រុងហូជីមីញ (គ្រោងចំណាយ៥ ពាន់លានដុល្លារ) […]

អាន​បន្ថែម

កម្ពុជា-សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងគម្រោងភ័ស្ដុភារកម្មនៅកម្ពុជាជាផ្លូវការហើយ

ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុនYCH និងInfrastructure Asia (IA) របស់ប្រទេសសិង្ហបុរី បានចុះហត្ថលេខាជាផ្លូវការហើយ លើកិច្ចព្រមព្រៀងក្របខណ្ឌលើគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភ័ស្តុភារកម្មភ្នំពេញ កាលពីថ្ងៃទី ០៤ ខែមីនា នេះ។ ជាលទ្ធផល កម្ពុជាបានសម្រេចជ្រើសរើសក្រុមហ៊ុន YCH និង Infrastructure Asia (IA) របស់ប្រទេសសិង្ហបុរី ជាដៃគូឯកជនដើម្បីសិក្សា និងអភិវឌ្ឍសំណើគម្រោងមជ្ឈមណ្ឌលភ័ស្តុភារកម្មភ្នំពេញ ដោយ ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងក្លាយជាប្រធានគណៈកម្មាធិការជាតិភ័ស្តុភារកម្មទៀតផង។ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គម្រោងនេះ នឹងដើរតួនាទីជាចំណុចកណ្តាលសម្រាប់បណ្តាញចែកចាយទំនិញនៅក្នុងប្រទេស និងជាចំណុចតភ្ជាប់នៃការដឹកជញ្ជូនទាំង ផ្លូវថ្នល់ ផ្លូវដែក ផ្លូវទឹក និងផ្លូវអាកាស។ គម្រោងនេះដែរ មានទីស្ថិតនៅចម្ងាយ ប្រមាណ ១០គីឡូម៉ែត្រពីទីក្រុង និងអាចបម្រើជាមណ្ឌលដឹកជញ្ជូន និងភ័ស្តុភារកម្មផងដែរ។ ឯកឧត្ដម ស៊ុន ចាន់ថុល ក៏ធ្លាប់មានប្រសាសន៍ថា៖ «ការអភិវឌ្ឍគម្រោងនេះ គឺស្របតាមផែនការមេភ័ស្តុភារកម្មកម្ពុជា ដែលចង់ប្រែក្លាយកម្ពុជាទៅជាមជ្ឈមណ្ឌលភ័ស្តុភារកម្មក្នុងតំបន់ បម្រើឱ្យការដឹកជញ្ជូនឆ្លងកាត់ព្រំដែនរវាងប្រទេសថៃ […]

អាន​បន្ថែម

គម្រោងបុរីដ៏ធំមួយកំពុងបង្ហាញសក្ដានុពលនៅប៉ូលសេដ្ឋកិច្ចថ្មី ជាមួយនឹងទូតសុច្ឆន្ទៈថ្មី

អត្ថបទផ្សព្វផ្សាយ គម្រោងបុរីដ៏ធំមួយនៅដង្កោ បូរី ទី លាង ដង្កោហ្រ្គីនផាក កាលពីថ្មីៗនេះ ទើបប្រកាសបង្ហាញទូតសុច្ឆន្ទៈតំណាងថ្មី គឺ កញ្ញា រឿន ណាត ដែលជាអតីត Miss Universe 2018។ បន្ទាប់ពីបានទទួលកិច្ចសហការការងារជាមួយ បុរី ទី លាង ដង្កោហ្រ្គីនផាកនេះ កញ្ញាបានបង្ហាញអារម្មណ៍រំភើប និងសប្បាយចិត្តយ៉ាងខ្លាំង ព្រោះថាកញ្ញាធ្លាប់តែថតស្ប៉ត សម្តែងក្នុងរឿងភាគភាពយន្តផ្សេងៗ ហើយឥឡូវនេះបានទទួលបទពិសោធថ្មីមួយទៀតគឺធ្វើជាទូតសុច្ឆន្ទៈតំណាងឲ្យបុរី។ លើសពីនេះ ក៏មានវត្តមានតារាកំប្លែងជើងចាស់អ្នកមីងគ្រតចូលរួមសម្តែងផងដែរ ។ កញ្ញា ពិតជាពេញចិត្តលើបុរីនេះយ៉ាងខ្លាំង ព្រោះជាបុរីដែលធំជាគេនៅក្នុងតំបន់ សាងសង់លើផ្ទៃដី ២០ ហិកតា មានទីតាំងស្ថិតនៅលើផ្លូវព្រៃស 30m ក្នុងបុរីមាននូវផ្សារទំនើបកម្ពស់៣ជាន់ មានរោងកុន មានសួនច្បារ និងសួនកុមារ ពិសេសក្លឹបហាត់ប្រាណយ៉ាងសម្បូរបែប។ លើសពីនេះទៀតកញ្ញាបានប្រាប់ថា បុរីនេះមានតម្លៃសមរម្យហើយផ្តល់ជូននូវការបង់ប្រាក់ងាយស្រួល “កុំភ្លេចណាមកធ្វើជាអ្នកជិតខាងជាមួយខ្ញុំណា!” ដែលនេះជាការសំដែងនូវចំណាប់អារម្មណ៍ និងសេចក្តីរំភើបយ៉ាងខ្លាំងមកលើ បុរី ទី លាង ដង្កោហ្រ្គីនផាកស្របពេលដែលកញ្ញាកំពុងតែស្វែងរកលំនៅបែបនេះតែម្តង! សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ៖ 060982829 / […]

អាន​បន្ថែម

មន្ទីរពិសោធន៍ជាតិកម្ពស់៧ ជាន់ ដ៏ថ្មីស្រឡាងមួយរបស់ក្រសួងឧស្សាហកម្ម បានបញ្ចប់ការសាងសង់

អគារមន្ទីរពិសោធន៍ជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដ៏ថ្មីស្រឡាងមួយកន្លែងរបស់ក្រសួងឧស្សាហកម្ម ដែលមានទីតាំងនៅតាមបណ្ដោយផ្លូវជាតិលេខ ២ សង្កាត់ចាក់អង្រែលើ បានបញ្ចប់ការសាងសង់ជាស្ថាពរ ដោយពិធីប្រគល់-ទទួលអគារ ត្រូវបានធ្វើឡើងកាលពីរសៀលថ្ងៃទី៣ ខែមីនា កន្លងមកនេះ។ ពិធីចុះហត្ថលេខាលើលិខិតប្រគល់-ទទួលអគារនេះធ្វើឡើងរវាង ឯកឧត្តម ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាមួយក្រុមហ៊ុនសាងសង់ លី ឈួង សំណង់ & អាហរ័ណ នីហរ័ណ។ ឯកឧត្តម ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មានប្រសាសន៍ថា៖ «អគារមន្ទីរពិសោធន៍ជាតិថ្មីនេះ មានទំហំ ៤.៨០០ ម៉ែត្រ ការ៉េ កំពស់៧ជាន់ ដោយបានសាងសង់ចប់ត្រឹមត្រូវ តាមបទដ្ឋានបច្ចេកទេស និងគំនូសប្លង់ស្របតាមកិច្ចសន្យា»។ គួរបញ្ជា្កក់ផងដែរថា អគារមន្ទីរពិសោធន៍ជាតិមួយនេះត្រូវបានសាងសង់តាំងពីឆ្នាំ ២០១៨ មកម្លេះ។ ហើយនេះគឺជាសមិទ្ធិផលថ្មីមួយក្នុងការជួយជួយលើកកម្ពស់និងជួយអភិវឌ្ឍគុណភាពសមត្ថភាពរបស់ហគ្រាសធុនតូច និងមធ្យមក្នុងវិស័យឧស្សាហកម្ម ឲ្យមានភាពរីកចម្រើនជាងមុន។ (អានបន្ថែម)

អាន​បន្ថែម

ក្រសួងដែនដីនឹងប្តូរទៅទីតាំងថ្មីនៅថ្ងៃទី ១៥ មីនានេះ ទោះមិនទាន់បើកសម្ពោធផ្លូវការក្ដី

ទីស្ដីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងប្តូរទៅទីតាំងថ្មី នៅខណ្ឌសែន សុខ នៅថ្ងៃទី ១៥ ខែមីនា ឆ្នាំ២០២១ខាងមុខនេះហើយ ខណៈពិធីសម្ពោធជាផ្លូវការនឹងធ្វើឡើងនៅខែមេសា តាមការគម្រោងទុក។ នេះបើយោងតាមសេចក្ដីប្រកាសរបស់ក្រសួងចុះថ្ងៃទី ៣ មីនា។ សេចក្តីប្រកាសបានឱ្យដឹងថា ទីស្ដីការក្រសួងនឹងប្តូរទីតាំងចាស់ ដែលស្ថិតនៅមហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចម្ការមន ទៅទីតាំងថ្មី ដែលស្ថិតនៅដីឡូតិ៍លេខ ២០០៥ ផ្លូវលេខ ៣០៧ ខណ្ឌសែនសុខ វិញ។ គួររម្លឹកថាទីស្ដីការក្រសួងនេះបានចាប់ផ្ដើមបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ មកម្លេះ លើផ្ទៃដី៣ហិកតា។ សមិទ្ធផលថ្មីនេះនឹង មានទំហំ ៥ម៉ឺនម៉ែត្រការ៉េ កម្ពស់៥ជាន់ ហើយបែងចែកជាពីរផ្នែក គឺអគារទីស្ដីការក្រសួង និងមន្ទីរពិសោធន៍។ (អានបន្ថែម) សម្ដេច ហ៊ុន សែន បានថ្លែងកាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ថា សម្តេចបានសម្រេចយកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១ខាងមុខនេះ ធ្វើជាពិធីសម្ពោធអគារថ្មីទីស្តីការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់៕ (អានបន្ថែម)

អាន​បន្ថែម

ផ្សារព្រំដែនតម្លៃជាង២ លានដុល្លារ ថ្មីមួយទៀតគ្រោងសាងសង់នៅទល់ដែនវៀតណាមខេត្តកំពត

ក្រសួងពាណិជ្ជកម្ម និងរដ្ឋបាលខេត្តកំពតបានកំណត់ទីតាំងសម្រាប់សាងសង់ផ្សារព្រំដែនថ្មីមួយទៀត នៅខេត្តស្រុកកំពង់ត្រាច ខេត្តកំពត ដោយការសាងសង់នឹងចាប់ផ្ដើមឆាប់ៗនេះ ហើយគ្រោងនឹងបញ្ចប់នៅពាក់កណ្តាលឆ្នាំ ២០២២ ខាងមុខ។ មានឈ្មោះថាផ្សារព្រែកចាក ផ្សារព្រំដែននេះនឹងត្រូវសាងសង់លើផ្ទៃដី ២ហិកតា ស្ថិតនៅក្នុងភូមិថ្ងូវ ឃុំឬស្សីស្រុកខាងកើត ស្រុកកំពង់ត្រាច។ ទីតាំងនេះ ស្ថិតនៅជិតច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក ជាប់នឹងខេត្តកៀនយ៉ាង របស់ប្រទេសវៀតណាម។ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន់ សូរស័ក្តិ និងអភិបាលខេត្តកំពត ឯកឧត្តមជាវ តាយ បានដឹកនាំមន្រ្តីប្រតិភូ ចុះពិនិត្យទីតាំងសម្រាប់សាងសង់ផ្សារ កាលពីថ្ងៃសៅរ៍សប្តាហ៍មុននេះ។ តាមការគ្រោងទុក ផ្សារព្រំដែនព្រែកចាកនេះ នឹងត្រូវសាងសង់ដោយប្រើប្រាស់ថវិកាប្រមាណ ២លានដុល្លារ ដែលជាថវិការបស់រដ្ឋាភិបាល។ ឯកឧត្តម ប៉ាន់ សូរស័ក្តិ ជំរុញឱ្យអាជ្ញាធរមូលដ្ឋានខេត្តកំពត សម្រួលដល់ក្រុមហ៊ុនសាងសង់ ដើម្បីឱ្យដំណើរការសាងសង់បញ្ចប់តាមការគ្រោងទុក។ ក្រោយសាងសង់ចប់ និងដាក់ឱ្យដំណើរការ ផ្សារនេះនឹងក្លាយជាផ្សារព្រំដែនទី២ បន្ទាប់ពីផ្សារពំ្រដែនទី១ ដែលស្ថិតនៅខេត្តត្បូងឃ្មុំ ដែលត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់នៅដើមឆ្នាំ២០១៩។ ឯកឧត្តម ប៉ាន់ សូរស័ក្តិ បានមានប្រសាសន៍ថា ផ្សារព្រំដែនទី៣ នឹងត្រូវសាងសង់ឡើងនៅខេត្តស្វាយរៀង៕

អាន​បន្ថែម

ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ នឹងចាប់ផ្តើមក្រាលកៅស៊ូឆាប់ៗនេះខណៈបច្ចុប្បន្នសម្រេចបាន៤០% ហើយ

គម្រោងការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-សីហនុសម្រេចបានមួយដំណាក់កាលទៀតហើយ ដោយនឹងចាប់ផ្តើមដំណើរការការក្រាលកៅស៊ូ នៅពេលឆាប់ៗនេះ ខណៈមកទល់បច្ចុប្បន្នគម្រោងនេះសម្រេចបានប្រមាណជិត ៤០% ហើយ។ បើយោងតាមទំព័រហ្វេសប៊ុកផ្លូវការណ៍របស់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ កាលពីថ្ងៃទី២ ខែមីនាការចាក់ក្រាលស្រទាប់ក្រោមកៅស៊ូក្រាលថ្នល់ asphalt (ATB-25)ផ្នែកសាកល្បងនៃគម្រោងត្រូវបានបញ្ចប់ជាស្ថាពរហើយ។ ដូច្នេះ ក្នុងពេលឆាប់ៗនេះ វិស្វករនឹងចាប់ផ្តើមដំណើរការការក្រាលកៅស៊ូជារួម ដែលសឱ្យឃើញពីសមិទ្ធិផលមួយជំហានទៀត។ ប្រភពដដែលបានឱ្យដឹងថាវិបត្តិកូវីដ-១៩ មិនបានប៉ះពាល់ដំណើរការសាងសង់គម្រោងទេហើយគិតត្រឹមចុងឆ្នាំ២០២០ ការដ្ឋានសម្រេចបានប្រមាណ៣៩.៩៨% ហើយ។ សូមបញ្ជាក់ថាគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩។ ផ្លូវនេះមានប្រវែង ១៩០គីឡូម៉ែត្រ សាងសង់ដោយក្រុមហ៊ុន Cambodian PPSHV Expressway Co., Ltd ក្រោមថវិកាប្រមាណ ២ពាន់លានដុល្លារ និងប្រើរយៈពេលសាងសង់ ៤៨ខែ៕

អាន​បន្ថែម