គម្រោងអភិវឌ្ឍន៍
តើម៉ាស៊ីនព្រីន 3D នឹងជួយផ្លាស់ប្តូរឧស្សាហកម្មសំណង់បានយ៉ាងណាខ្លះ នាពេលអនាគត?
អ្នកប្រហែលជាធ្លាប់ដឹងរួចមកហើយថា ម៉ាស៊ីនព្រីន 3D គឺម៉ាស៊ីនដែលអាចព្រីន ឬផលិតវត្ថុពិតៗណាមួយបាន ដោយគ្រាន់តែឌីស៉ាញគំរូ 3D ក្នុងកុំព្យូទ័រ ដាក់បញ្ចូលវត្ថុធាតុដើម ហើយចុចព្រីន។ បច្ចេកវិទ្យានេះត្រូវបានគេប្រើជាទូទៅក្នុងការផលិតវត្ថុគំរូគ្រប់ប្រភេទដូចជាង តុ ទូ កៅអី ឬអនុស្សារីយ៍ជាដើម។ ដោយឡែក ក្នុងវិស័យសំណង់វិញ តើម៉ាស៊ីនព្រីន 3D អាចជួយអ្វីបានខ្លះ? អ្នកអាចសាងសង់អគារពាណិជ្ជកម្មនានាបានដោយគ្រាន់តែចុចព្រីន នៅថ្ងៃអនាគត អគារពាណិជ្ជកម្មនានាដូចជា ការិយាល័យ បណ្ណាល័យ ឬហាងកាហ្វេ គឺសុទ្ធតែអាចព្រីនបានដោយម៉ាស៊ីនព្រីន 3D។ តួរយ៉ាង អគារពាណិជ្ជកម្មមួយនៅទីក្រុងឌូបៃគឺ Dubai Future Foundation មានកម្ពស់ ៦ ម៉ែត្រ បានបំបែកឯកទកម្មជាការអគារពាណិជ្ជកម្មដំបូងគេ ដែលសាងសង់ដោយម៉ាស៊ីនព្រីន 3D។ វិស្វករបានប្រើប្រាស់ពេល ១៧ ថ្ងៃ ដើម្បីព្រីនគ្រោងឆ្អឹងអគារ និងរយៈពេល ៣ ខែ ដើម្បីបញ្ចប់ការដ្ឋានទាំងមូល ដោយក្នុងនោះបានកាត់បន្ថយកម្លាំងពលកម្មបានទៅដល់ ៥០% និងសំណល់ពីការដ្ឋានបានដល់ ៦០% ដែលនេះជាគំរូដ៏ល្អមួយក្នុងការអភិវឌ្ឍន៍ ដោយមិនធ្វើឱ្យប៉ះពាល់បរិស្ថានខ្លាំង និងចំណាយថវិការសមរម្យ។ វិធីសាស្ត្រសាងសង់ងាយស្រួលជាងមុន […]
អានបន្ថែមអភិបាលខេត្តកំពង់ស្ពឺ ប្ដេជ្ញាជំរុញវិស័យស្នូល ២ ដើម្បីទាក់ទាញវិនិយោគិនឱ្យកាន់តែច្រើន
អភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម វ៉ី សំណាង កាលពីថ្មីៗនេះ បានប្ដេជ្ញាថានឹងបន្តលើកកម្ពស់វិស័យធំៗ ២ នៅខេត្តកំពង់ស្ពឺ ពោលគឺវិស័យឧស្សាហកម្ម និងវិស័យទេសចរណ៍ ខណៈវិស័យទាំង ២ នេះ បាន និងកំពុងដើរតួរជាស្នូលដ៏សំខាន់ក្នុងការទាក់ទាញអ្នកវិនិយោគជាបន្តបន្ទាប់។ ឯកឧត្តម បានឱ្យដឹងកាលពី ថ្ងៃទី១ ខែមីនា កន្លងមកនេះថា៖ «ខេត្តកំពង់ស្ពឺ គឺនៅជិតកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ និងមានផ្លូវជាតិ ៣ ខ្សែ គឺផ្លូវលេខ៥១ ផ្លូវលេខ៤៤ និងផ្លូវលេខ៤១ ដែលជាផ្លូវមានគម្រោងអភិវឌ្ឍន៍ និងតំបន់សេដ្ឋកិច្ចពិសេស»។ «ក្នុងនោះផ្លូវ៥១ ជាគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុន OCIC ដែលមានផ្ទៃដី ៥០០ហិកតា ផ្លូវលេខ៤១ មានគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុនសិង្ហបុរី និងផ្លូវលេខ៤៤ មានក្រុមហ៊ុនជាច្រើនកំពុងអភិវឌ្ឍន៍លើវិស័យជាច្រើន។ កត្តាទាំងនេះហើយដែលធ្វើឱ្យខេត្តកំពង់ស្ពឺ កំពុងមានភាពទាក់ទាញលើវិស័យអចលនទ្រព្យផងដែរ»។ ដោយឡែក វិស័យទេសចរណ៍វិញ បើតាម លោក សៅ សារ៉ន ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ខេត្តកំពង់ស្ពឺមានលក្ខណៈពិសេស ព្រោះខេត្តនេះសម្បូរភូមិជនជាតិចម្រុះរស់នៅ និងមានតំបន់ធម្មជាតិច្រើន។ ជាមួយគ្នានេះ ខេត្តកំពង់ស្ពឺក៏មានរមណីយដ្ឋានបែបប្រវត្តិសាស្រ្តជាច្រើនកន្លែងផងដែរ។ លោកបន្តថា […]
អានបន្ថែមជប៉ុនបោះជំនួយ១០ លានដុល្លារបន្ថែម ពីលើកម្ចី២០០ លានដុល្លារ ដើម្បីលើកកម្ពស់កំពង់ផែសីហនុ
ជប៉ុននឹងផ្ដល់ហិរញ្ញប្បទានឥតសំណងដល់កម្ពុជា ក្នុងទំហំទឹកប្រាក់សរុបប្រមាណ ១០.៨ លានដុល្លារអាមេរិក ដើម្បីលើកកម្ពស់ចរាចរណ៍នាវា នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។ នេះបើតាមសេចក្តីប្រកាសពត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចុះថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១។ យោងតាមប្រភពនេះ ឯកឧត្ដម ប្រាក់ សុខុន និង ឯកឧត្ដម MIKAMI Masahiro ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នឹងចុះហត្ថលេខាលើលិខិតប្ដូរសារស្ដីពីការផ្ដល់ហិរញ្ញប្បទានឥតសំណង នៅថ្ងៃទី០១ ខែមីនា នេះ។ ហិរញ្ញប្បទានឥតសំណងនេះ នឹងរួមចំណែកយ៉ាងសំខាន់ដល់ការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមប្រទេសកម្ពុជា ដោយកាន់តែរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ គួរបញ្ជាក់ផងដែរថា កំពង់ផែស្វយ័តក្រុងព្រះសីហនុ ត្រូវបានពង្រីក និងលើកកម្ពស់គុណភាពជាបន្តបន្ទាប់ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលភាគច្រើនធ្វើឡើងក្រោមជំនួយ និងកម្ចីពីប្រទេសជប៉ុន។ បើយោងតាមផែនការឆ្នាំ ២០២០-២០៣០ គម្រោងពង្រីកកំពង់ផែទឹកជ្រៅខេត្តព្រះសីហនុមានសរុប ៥ ជំហាន។ ក្នុងនោះ ជំហានទី ១ (ជម្រៅ១៤,៥ម៉ែត្រ) បានបញ្ចប់ការរចនាប្លង់ហើយ ដោយនឹងចាប់ផ្ដើមសាងសង់ឆាប់ៗនេះ ក្រោមកម្ចីជាង ២០០ លានដុល្លារពីប្រទេសជប៉ុន។ (អានបន្ថែម) ក្រោយជំហានទី ១ សាងសង់រួចនៅឆ្នាំ ២០២៣ កំពង់ផែនៅកម្ពុជានឹងធានាដល់ការចូលចតនាវាកុងតឺន័រខ្នាតធំៗ […]
អានបន្ថែមរថភ្លើងល្បឿនលឿនសិង្ហបុរី-ម៉ាឡេស៊ីតម្លៃ ២៧,៣ ពាន់លានដុល្លារត្រូវបានលុបចោល ក្រោយសិក្សាជាង៧ ឆ្នាំ
ក្រោមត្រៀមផែនការ សិក្សា និងពិភាក្សាអស់រយៈពេលជាង ៧ ឆ្នាំ គម្រោងផ្លូវដែកល្បឿនលឿនពីទីក្រុងកូឡាឡាំពួរ ទៅសិង្ហបុរី ត្រូវបានលុបចោលជាផ្លូវការ ដោយរដ្ឋាភិបាលនៃប្រទេសទាំង ២ ចរចាពិភាក្សាមិនចុះសម្រុងគ្នា។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ចុងក្រោយកាលពីដើមឆ្នាំ ២០២១ កន្លងទៅនេះ។ បើយោងតាមរបាយការណ៍ដដែល បញ្ហាធំៗដែលធ្វើឱ្យភាគីទាំង២ ចរចាមិនត្រូវគ្នា គឺបញ្ហាការចំណាយខ្ពស់ រយៈពេលនៃការសាងសង់ដែលអូសបន្លាយយូរ ការជ្រាតជើងចូលពីវិនិយោគិនចិន និងបញ្ហានយោបាយរបស់ប្រទេសម៉ាឡេស៊ី។ ជាការពិតគម្រោងនេះ ត្រូវបាន ផ្អាកម្ដងហើយ នៅនាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក Mahathir Mohammed បានចូលកាន់តំណែងនៅពីឆ្នាំ ២០១៨ ។ លោកបានផ្អាកគម្រោងជាច្រើនដែលប្រើទុនពីប្រទេសចិន ដោយឱ្យហេតុផលថាចំណាយខ្ពស់ និងពិបាកគ្រប់គ្រង។ លើសពីនេះ បញ្ហាផលប៉ះពាល់នៃជំងឺកូវីដ១៩ ក៏ជាហេតុផលមួយផងដែរ នៃការលុបចោលគម្រោងរថភ្លើងល្បឿនលឿននេះ ព្រោះម៉ាឡេស៊ីព្យាយាមកាត់បន្ថយការចំណាយ។ ទោះជាយ៉ាងណាក្ដី សម្រាប់ប្រទេសសិង្ហបុរីកន្លងមកបានចុះហត្ថលេខាជាមួយអ្នកម៉ៅការ ៥ ក្រុមហ៊ុនរួចហើយ ដើម្បីអភិវឌ្ឍកំណាត់ផ្លូវដែលស្ថិតនៅក្នុងប្រទេសសិង្ហបុរី តែសោកស្ដាយដែលគម្រោងត្រូវបានលុយចោលទៅវិញ។ គួរបញ្ជាក់ផងដែរថា ផ្លូវដែកមួយខ្សែនេះមានប្រវែង ៣៥០ គីឡូម៉ែត្រ ដែលអាចកាត់បន្ថយពេលវេលាធ្វើដំណើររវាងប្រទេសទាំង ២ ពី ៧ ម៉ោងមកត្រឹម ៩០ នាទី […]
អានបន្ថែមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាអនុម័តគម្រោងសាងសង់រោងចក្រធំៗ២កន្លែងតម្លៃជាង១២លានដុល្លារ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីពេលថ្មីៗនេះ បានអនុម័តឱ្យក្រុមហ៊ុនឯកជនវិនិយោគសាងសង់រោងចក្រធំៗចំនួន២ តម្លៃជាង១២លានដុល្លារ នៅខេត្តកំពង់ស្ពឺ និងខេត្តកោះកុង។ ក្រុមហ៊ុនទី១ គឺក្រុមហ៊ុន OCEAN APPAREL MANUFACTURING CO., LTD ដែលនឹងវិនិយោគទុនប្រមាណ ៤លានដុល្លារ លើគម្រោងបង្កើតរោងចក្រកាត់ដេរសំម្លៀកបំពាក់ ដែលមានទីតាំងផ្លូវជាតិលេខ៤ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ដោយឡែក ក្រុមហ៊ុនទី២ គឺក្រុមហ៊ុន GLAMOR GLASS CO., LTD ដែលនឹងវិនិយោគប្រមាណ ៧,៨លានដុល្លារ លើគម្រោងបង្កើតរោងចក្រផលិតផ្ទាំងកញ្ចក់សូឡា ដែលមានទីតាំងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស គិរីសាគរ ខេត្តកោះកុង។ បើយោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គម្រោងទាំង ២ នេះនឹងចូលរួមបង្កើតការងារជាង ២,៤០០ កន្លែង។ បើរាប់បញ្ចូលទាំងគម្រោង ២ ខាងលើនេះ ក្នុងអំឡុងត្រឹម២៦ ថ្ងៃ នៃខែកុម្ភៈ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចអនុម័តគម្រោងធំៗ យ៉ាងហោច ១៤ គម្រោង រួចមកហើយ ឬស្មើនឹងទុនវិនិយោគសរុបប្រមាណ ៧០០ លានដុល្លារ។ (អានបន្ថែម […]
អានបន្ថែមគម្រោងស្ពានកំពង់ឆ្នាំងទៅកំពង់ធំជាអាទិភាពបន្ទាប់ ព្រោះរដ្ឋត្រូវសង់ស្ពានក្រចេះ-កំពង់ធំសិននៅឆ្នាំនេះ
ក្រសួងសាធារណការ និងដឹកជញ្ជូនបានបញ្ជាក់ថា គម្រោងសាងសង់ស្ពានវែងជាងគេនៅកម្ពុជាឆ្លងកាត់ទន្លេសាប តភ្ជាប់ខេត្តកំពង់ឆ្នាំងទៅកំពង់ធំ នឹងត្រូវសាងសង់បន្ទាប់ពីគម្រោងសាងសង់ស្ពានក្រចេះ-កំពង់ធំបញ្ចប់ ដោយបញ្ជាក់ថារាល់គម្រោងហេដ្ឋារចនាសម្ព័ន្ធស្ពានថ្នល់នានាត្រូវធ្វើតាមលំដាប់លំដោយនៃអាទិភាព។ ឯកឧត្តម វ៉ាស៊ឺម សុរិយា អ្នកនាំពាក្យក្រសួងសាធារណការ បានមានប្រសាសន៍នៅថ្ងៃទី២៥ កុម្ភៈ នេះថា រដ្ឋាភិបាលចាត់ទុកគម្រោងសាងសង់ស្ពានកំពង់ឆ្នាំង-កំពង់ធំ ជាគម្រោងអាទិភាពក្រោយ ដោយពេលនេះ គឺផ្តោតសំខាន់ទៅលើការសាងសង់ស្ពានក្រចេះ-កំពង់ធំសិន។ ឯកឧត្តមថ្លែងថា៖«គម្រោងស្ពានហ្នឹង ស្ថិតក្នុងអាទិភាពក្រោយ បន្តិចទៀតយើងធ្វើស្ពានឆ្លងកាត់ខេត្តក្រចេះមុន។ អាទិភាព វាទៅជាកញ្ចប់ៗ បន្តបន្ទាប់គ្នា»។ គួរបញ្ជាក់ផងដែរថា គម្រោងស្ថាបនាស្ពានកំពង់ឆ្នាំង-កំពង់ធំ អាចនឹងមានមានប្រវែងដល់ទៅ៣,៩០០ ម៉ែត្រដែលនឹងតភ្ជាប់ពីស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ឆ្ពោះទៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ ហើយបើតាមផែនការចាស់ គម្រោងនេះគួរតែត្រូវបានសាងសង់តាំងពីឆ្នាំ ២០១៩ មកម្លេះ ក្រោមជំនួយរបស់ប្រទេសចិន។ (អានបន្ថែម) ដោយឡែក ចំពោះស្ពានក្រចេះ-កំពង់ធំវិញ បើយោងតាមប្រសាសន៍របស់ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនកាលពីដើមខែកុម្ភៈ ស្ពានគ្រោងនឹងបើកការដ្ឋានសាងសង់នៅក្នុងឆ្នាំនេះ ដោយការសិក្សាត្រូវបានធ្វើចប់សព្វគ្រប់អស់ហើយ។ (អានបន្ថែម)
អានបន្ថែមអ្នកអភិរក្ស៖ គម្រោងអភិវឌ្ឍចម្រុះទីក្រុងបូកគោ អាចគំរាមកំហែងដល់បរិស្ថាននៃឧទ្យានជាតិ
អ្នកបរិស្ថាន ក៏ដូចជាអង្គការក្រៅរដ្ឋាភិបាលមួយចំនួន កាលពីថ្មីៗនេះ បានសម្តែងការព្រួយបារម្ភថាផែនការអភិវឌ្ឍលើផ្ទៃដីប្រមាណ ២៨ ០០០ ហិកតានៅលើភ្នំបូកគោទៅជាទីក្រុងអភិវឌ្ឍចម្រុះ អាចបង្កហានិភ័យដល់សត្វព្រៃ និងព្រៃឈើនៅក្នុងឧទ្យានជាតិព្រះមុនីវង្សបូកគោ។ នេះបើយោងតាមសារព័ត៌មានបរទេស Mongabay កាលពីថ្ងៃទី ២៥ ខែកុម្ភៈ កន្លងទៅនេះ។ ផែនការ“ ទីក្រុងបូកគោ” នេះ ត្រូវបានអនុម័តដោយអនុក្រឹត្យដែលចុះហត្ថលេខាដោយសម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែន តាំងពីខែ មិថុនា ឆ្នាំ ២០១៩ មកម្លេះ ហើយនឹងត្រូវបន្តអភិវឌ្ឍដល់ឆ្នាំ ២០៣៥។ បើយោងផែនការមេ គម្រោងនឹងត្រូវអភិវឌ្ឍជាតំបន់សំខាន់ៗ រួមមាន តំបន់លំនៅឋាន ពាណិជ្ជកម្ម ទេសចរណ៍ សេវាកម្មសាធារណៈ តំបន់លំហបៃតង តំបន់វប្បធម៍ និងសាសនា ជាដើម។ (អានបន្ថែម) លើសពីនេះ បើយោងតាមអត្ថបទរបស់ Mongabay ដីមួយផ្នែកធំនៃគម្រោងទាំងមូល ពោលគឺប្រមាណ ២០.០០០ ហិកតា ត្រូវបានផ្តល់ជាងដីសម្បទានដល់ក្រុមហ៊ុនឯកជន [Sokha Real Estate] ក្នុងការអភិវឌ្ឍ។ ប្រភពដដែលបានបន្ថែមថា ដីសម្បទានដែលត្រូវបានអនុម័តនេះ ភាគច្រើនគ្របដណ្ដប់ដោយព្រៃឈើ ដែលជាជម្រកដ៏សំខាន់សម្រាប់សត្វព្រៃ […]
អានបន្ថែមក្រសួង៖គម្រោងស្ពានជ្រោយចង្វា-ស្វាយជ្រុំឈានដល់ដំណាក់កាលពិភាក្សាបច្ចេកទេសរវាងកម្ពុជា-កូរ៉េហើយ
អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ភាគីកម្ពុជា និងមន្រ្តីជំនាញរបស់ប្រទេសកូរ៉េខាងត្បូង កំពុងពិភាក្សាបច្ចេកទេសលើគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ភ្ជាប់ពីតំបន់ជ្រោយចង្វារ ទៅតំបន់ស្វាយជ្រុំ និងអរិយក្សត្រ។ ឯកឧត្តម វ៉ាស៊ីម សុរិយា បានឱ្យដឹងនៅថ្ងៃទី ២៥ កុម្ភៈនេះ ថាការពិភាក្សារវាងមន្រ្តីជំនាញ និងប្រទេសទាំងពីរ គឺផ្តោតទៅលើបច្ចេកទេសសិន ចំណែកឯព័ត៌មានលម្អិត នឹងត្រូវសិក្សាពេលក្រោយ។ ឯកឧត្តម ថ្លែងថា៖ «អត់ទាន់និយាយដល់កាលបរិច្ឆេទ និយាយពីតម្លៃ និងទីតាំងនៃការសាងសង់នោះទេ ព្រោះគេត្រូវការពេលវេលាសិក្សាបច្ចេកទេសសាងសង់ និងថវិកាបន្ថែមទៀត»។ «ជាទូទៅ ការពិភាក្សាអំពីបច្ចេកទេសនេះ គឺត្រូវជជែកវែកញែក មុននឹងចាប់ផ្ដើមសិក្សាជាផ្លូវការ» ឯកឧត្តមបានបន្ត។ គួរបញ្ជាក់ផងដែរថា ប្រធានាធិបតីសាធារណរដ្ឋកូរ៉េ លោក មូន ជេអ៊ីន កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ ២០២០ ធ្លាប់បានប្រកាសថា ប្រទេសកូរ៉េនឹងជួយសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ឆ្លងកាត់ទន្លេមេគង្គ។ (អានបន្ថែម)
អានបន្ថែមរោងចក្រអគ្គិសនីដើរដោយខ្យល់បណ្ដែតទឹក តម្លៃជាង ១ ពាន់លានដុល្លារ គ្រោងសាងសង់នៅឆ្នាំនេះ
ក្រុមហ៊ុនផ្គត់ផ្គង់អគ្គិសនីដ៏ធំរបស់អេស្បាញ Iberdrola គ្រោងវិនិយោគទឹកប្រាក់ ១,២ ពាន់លានដុល្លារអាមេរិក ដើម្បីសាងសង់រោងចក្រអគ្គសនីដើរដោយខ្យល់ ដែលអណ្ដែតលើទឹកខ្នាតយក្សមួយ អនុភាព ៣០០ មេហ្គាវ៉ាត់ នៅភាគពាយព្យនៃប្រទេសអេស្បាញ។ នេះបើយោងតាមសារព័ត៌មាន GCR កាលពីសប្ដាហ៍មុន។ ប្រភពដដែលបានឱ្យដឹងថា ក្រុមហ៊ុនបច្ចុបន្នកំពុងស្វែងរកទុក ដោយបានដាក់សំណើទៅកម្មវិធី Next Generation របស់សហភាពអឺរ៉ុបរួចហើយ។ បើទទួលបានទុន គម្រោងនេះ រំពឹងថានឹងចាប់ផ្តើមសាងសង់នៅឆ្នាំនេះ ហើយនឹងបើកប្រតិបត្តិការបញ្ចេញថាមពលនៅឆ្នាំ ២០២៦។ ប្រសិនបើត្រូវបានអនុម័តឱ្យសាងសង់ពិតមែន គម្រោងនេះនឹងក្លាយជារោងចក្រអគ្គសនីដើរដោយខ្យល់បណ្តែតទឹកធំបំផុតលើពិភពលោក។ ដោយឡែក ក្រុមហ៊ុនមិនទាន់បានបង្ហាញពីទីតាំងពិតប្រាកដនៃគម្រោងនេះនៅឡើយទេ ប៉ុន្តែបានបង្ហើបត្រួសៗថា រោងចក្រនេះនឹងមានទីតាំងស្ថិតនៅតំបន់ Andalucía ឬ បណ្ដុំកោះ Canary។ យោងតាម GCR គម្រោងនេះគឺផ្នែកមួយក្នុងចំណោមគំនិតផ្តួចផ្តើមចំនួន ១៥០ ទៀត ទាក់ទិននឹងវិស័យថាមពល ដែលត្រូវបានដាក់ស្នើសុំទុនពីកម្មវិធី EU’s Next Generation។ ហើយបើរួមគម្រោងទាំងអស់ចូលគ្នា គឺអាចនឹងប្រើទុនវិនិយោគសរុបជាង ២៥ ពាន់លានដុល្លារអាមេរិកឯណោះ។
អានបន្ថែមចិនគ្រោងនឹងសាងសង់ផ្លូវរថភ្លើងដឹកទំនិញខ្នាតធំបំផុតតម្លៃ ៩៤០ លានដុល្លារអាមេរិក នៅប្រទេសហ្វីលីពីន
រដ្ឋាភិបាលនៃប្រទេសហ្វីលីពីន កាលពីថ្មីៗនេះ បានចុះអនុសារណៈជាមួយសាធារណៈរដ្ឋប្រជាមានិតចិន ក្នុងការកសាងផ្លូវរថភ្លើងដឹកទំនិញខ្នាតធំមួយខ្សែ នៅកោះលូហ្សុននៃប្រទេសប្រទេសហ្វីលីពីន។ គម្រោងរថភ្លើងដឹកទំនិញ Subic-Clark មួយខ្សែនេះ គ្រោងចំណាយថវិកាប្រមាណ ៩៤០ លានដុល្លារអាមេរិកក្នុងការសាងសង ប៉ុន្តែប្រទេសទាំង២ នៅមិនទាន់សម្រេចលើកិច្ចចរចារលើហិរញ្ញប្បទាននោះទេ។ បើគម្រោងមួយនេះត្រូវបានអនុម័តឱ្យសាងសង់ពិតមែន វានឹងក្លាយគម្រោងដ៏ធំ និងថ្លៃបំផុតដែលធ្វើឡើងក្រោមការសហការរបស់ប្រទេសទាំង ២។ ផ្លូវរថភ្លើងដឹកទំនិញមួយខ្សែនេះ នឹងមានប្រវែង ៧១ គីឡូម៉ែត្រ ដែលនឹងតភ្ជាប់តំបន់ស៊ូប៊ែរប៊្រីកផត ទៅនិងព្រលានយន្តហោះអន្តរជាតិក្លាក នៅជំហានដំបូង ដោយនឹងត្រូវពង្រីកទៅដល់តំបន់សេដ្ឋកិច្ចពិសេសញូក្លាកស៊ីធី នៅជំហានបន្ទាប់។ បើយោងតាមផែនការ ជំហានទី១ នឹងត្រូវចំណាយពេលសាងសង់រយៈប្រមាណ ៤២ ខែ។ ក្រោយបញ្ចប់ការសាងសង់ ផ្លូវដែកមួយខ្សែនេះសង្ឃឹមថានឹងជួយធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធភាពដឹកជញ្ចូន កាត់បន្ថយថ្លៃដើមនៃការដឹកជញ្ជូន ក៏ដូចជាជំរុញសកម្មភាពសេដ្ឋកិច្ចនៅក្នុងតំបន់ផងដែរ។
អានបន្ថែម