គម្រោងអភិវឌ្ឍន៍
ក្រុមហ៊ុនឯកជនស្នើសង់អាងចម្រោះទឹកកខ្វក់លើផ្ទៃដី ៣ ហិកតាក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ
ក្រុមហ៊ុនឯកជន កំពុងសិក្សាផលប៉ះពាល់លើគម្រោងសាងសង់អាងចម្រោះទឹកកខ្វក់ចំនួន ៤ លើផ្ទៃដី ៣ហិកតា ក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ។ នេះបើយោងតាមកិច្ចប្រជុំរវាងអភិបាលរងខេត្តព្រះសីហនុ ឯកឧត្តម ឈិន សេងងួន និងតំណាងក្រុមហ៊ុន កាលពីថ្ងៃទី ២៣ កុម្ភៈនេះ។ គម្រោងនេះស្នើដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស អេធីអឹម ហ្គ្រីនខនសាល់ធេនស៊ី ដោយមានកញ្ញា ឡុក គឹមហៀក ជាតំណាង។ បើទទួលបានការអនុម័ត គម្រោងនេះនឹងត្រូវសាងសង់ឡើងក្នុងតំបន់សេដ្ឋកិច្ចពិសេសថ្មី ដែលទីតាំងស្ថិតនៅភូមិវាល ស្រុកកំពង់សីលា នៃខេត្តព្រះសីហនុ។ ជាការឆ្លើយតប អភិបាលរងខេត្តព្រះសីហនុ បានណែនាំឱ្យក្រុមហ៊ុន សិក្សាទីតាំង និងជំរឿនប្រជាជនឱ្យបានច្បាស់ បំពាក់ម៉ាស៊ីនស្វ័យប្រវត្តិ ដើម្បីត្រួតពិនិត្យគុណភាពចុងក្រោយ ក៏ដូចជាប្រមូលទិន្នន័យឱ្យបានគ្រប់គ្រាន់មុននឹងឱ្យក្រុមការងារបច្ចេកទេសវាយតម្លៃ និងពិនិត្យហេតុប៉ះពាល់បរិស្ថាន នៅទីតាំងគម្រោង។ ក្រៅពីគម្រោងនេះ ខេត្តព្រះសីហនុក៏មានគម្រោងអាងប្រព្រឹត្តិទឹកកខ្វក់តម្លៃជាង ១៤០ លានដុល្លារ មួយផ្សេងទៀតដែលកំពុងសាងសង់ ដែលមកទល់បច្ចុប្បន្នសម្រេចបាន ៤៨% ហើយ។ (អានបន្ថែម)
អានបន្ថែមអគាររដ្ឋបាលខេត្តកំពង់ស្ពឺ គ្រោងនឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំនេះ
គម្រោងសាងសង់អគាររដ្ឋបាលថ្មី នៃខេត្តកំពង់ស្ពឺ គ្រោងនឹងបញ្ចប់ការសាងសង់ជាស្ថាពរនៅចុងឆ្នាំ២០២១។ នេះបើយោងតាមសេចក្ដីប្រកាសរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី ២៤ កុម្ភៈ។ អគាររដ្ឋបាលថ្មី មានកម្ពស់ ៤ជាន់ មានទំហំ ១២០ម៉ែត្របួនជ្រុង សាងសង់ឡើងតាមរចនាបទនាសម័យដើម ហើយបានបើកដ្ឋានសាងសង់តាំងពី ថ្ងៃទី ០១ ខែឧសភា ឆ្នាំ២០១៧ មកម្លេះ។ អគារនេះជាសមិទ្ធិផលថ្មីមួយបន្ថែមទៀត នៅក្នុងចំណោមសមិទ្ធិផលដទៃទៀតសម្រាប់ខេត្តកំពង់ស្ពឺ ដែលជាខេត្តដែលកំពុងមានសក្ដានុពលមួយលើគ្រប់វិស័យ។ គួររំលឹកថា កាលពីពេលថ្មីៗនេះ រដ្ឋបាលខេត្ត ទើបតែបានបើកការដ្ឋានសាងសង់កីឡដ្ឋានខេត្តកំពង់ស្ពឺតម្លៃជាង ២ លានដុល្លារជាផ្លូវជាការ ក្រោមអធិបតីភាពរបស់ ឯកឧត្តម ហ៊ុន ម៉ានី ដែលជាអ្នកតំណាងរាស្ដ្រមណ្ឌលខេត្តកំពង់ស្ពឺ។ (អានបន្ថែម)
អានបន្ថែមNagaCorp នឹងសិក្សាបន្ថែមមុនចាប់ផ្ដើមសាងសង់រីសតនៅសៀមរាប ក្រោយ UNESCO បារម្ភថាអាចប៉ះពាល់ដល់ប្រាសាទ
ជាការឆ្លើយតបនឹងក្ដីបារម្ភរបស់ UNESCO ដែលថាគម្រោងរីសតតម្លៃជាង ៣៥០ លានដុល្លារ អាចប៉ះពាល់ដល់ប្រាសាទអង្គរវត្ត ប្រធានក្រុមហ៊ុនវិនិយោគកាស៊ីណូ NagaCorp Ltd បាននិយាយថា ក្រុមហ៊ុនតែងតែប្រយ័ត្នប្រយែង និងគិតគូរពីបេតិកភ័ណ្ឌ និងបរិស្ថាននៅប្រទេសកម្ពុជាជានិច្ច ហើយនឹងបន្តសិក្សាលើគម្រោងនេះបន្ថែមទៀត ដើម្បីជៀសវាងផលប៉ះពាល់។ លោក Tim McNally សរសេរសារតាមអ៊ីម៉ែលប្រាប់សារព័ត៌មាន GGRAsia ថា៖ «យើងតែងខិតខំប្រឹងប្រែងក្នុងការលើកកម្ពស់វប្បធម៌ ក៏ដូចជាទឹកដីរបស់ប្រទេសកម្ពុជា ដែលជាគោលដៅទេសចរណ៍។ យើងគោរព និងពិចារណាលើការអភិវឌ្ឍទូទៅរបស់ប្រទេសកម្ពុជា»។ លោក McNally បានបន្ថែមទៀតថា៖ «យើងនឹងសិក្សាបន្ថែ និងវាយតម្លៃរាល់ព័ត៌មានពាក់ព័ន្ធទាំងអស់ ដែលយើងទទួលបាន មុននឹងអភិវឌ្ឍគម្រោង។ ហើយរាល់គម្រោងដែលអភិវឌ្ឍន៍ដោយ Naga នៅកម្ពុជា តែងឆ្លងកាត់ការពិភាក្សា និងវាយតម្លៃ ក៏ដូចជាការសម្របសម្រួលពីសំណាក់រដ្ឋាភិបាលកម្ពុជាជានិច្ច»។ គួរបញ្ជាក់ផងដែរថា អង្គការយូណេស្កូ កាលពីពេលថ្មីៗនេះ បានសម្ដែងក្ដីព្រួយបារម្ភថា គម្រោងរមណីយដ្ឋានមិនមែនកាស៊ីណូដ៏ធំតម្លៃជាង ៣៥០ លានដុល្លាររបស់ក្រុមហ៊ុន NagaCorp អាចនឹងជះឥទ្ធិពលអវិជ្ជមានដល់ទឹកដីប្រាសាទអង្គរវត្ត ដែលជាបេតិកភ័ណ្ឌពិភពលោក ទោះបីក្រុមហ៊ុនអះអាងថាទីតាំងគម្រោងគឺនៅក្រៅតំបន់អភិរក្សក្ដី។ (អានបន្ថែម) សេចក្ដីប្រកាសបានបន្តថា គម្លាតពីគម្រោងទៅតំបន់អភិរក្ស ក៏ដូចជាសកម្មភាពដែលក្រុមហ៊ុនគ្រោងនឹងធ្វើ ពិតជាអាចជះឥទ្ធិពលដល់ប្រាសាទអង្គរ […]
អានបន្ថែមសម្តេច ហ៊ុន សែន ពន្យារពេលបើកសម្ពោធសណ្ឋាគារអន្តរជាតិផ្កាយ ៥ Hyatt Regency Phnom Penh
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចលុបចោលការទៅចូលរួមជាអធិបតីភាពនៃពិធីសម្ពោធសណ្ឋាគារ Hyatt Regency Phnom Penh នៅថ្ងៃទី២៦ ខែកុម្ភៈ ខាងមុខនេះ ដោយនឹងពន្យារទៅពេលក្រោយវិញ ដោយសារព្រឹត្តិការណ៍ឆ្លងក្នុងសហគមន៍ ២០ កុម្ភៈ។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ នេះ។ គួរបញ្ជាក់ផងដែរថា សណ្ឋាគារលំដាប់ផ្កាយប្រាំនេះ ត្រូវបានសាងសង់រួចតាំងពីចុងឆ្នាំ ២០២០ ហើយបានបើកដំណើរការនៅដើមឆ្នាំ ២០២១ តែមិនទាន់មានការបើកសម្ពោធជាផ្លូវការនោះទេ។ មានទីតាំងស្ថិតលើផ្លូវលេខ ១៧៨ ជិតព្រះបរមរាជវាំង និងសារមន្ទីរជាតិ សណ្ឋាគារនេះគឺ សណ្ឋាគារប្រេន Hyatt Regency ដំបូងបង្អស់នៅកម្ពុជា ដែលអភិវឌ្ឍដោយក្រុមហ៊ុន ជីប ម៉ុង តាំងពីឆ្នាំ ២០១៧ មកម្លេះ ក្រោមទុនវិនិយោគជិត ២០០ លានដុល្លារ។ (អានបន្ថែម)
អានបន្ថែមអ្នកឧកញ៉ាពុង ឃាវសែ៖ ព្រលានយន្តហោះភ្នំពេញថ្មីគ្រោងសម្រេចឱ្យបាន ៥០% នៅចុងឆ្នាំ ២០២១
អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមហ៊ុនអ្នកអភិវឌ្ឍខ្នាតធំ និងឈានមុខគេមួយនៅកម្ពុជា OCIC បានឱ្យដឹងថា ការដ្ឋានសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីតម្លៃជាង ១,៥ ពាន់លានដុល្លារ នៅខេត្តកណ្ដាល គ្រោងនឹងសម្រេចឱ្យបាន ៥០% នៅចុងឆ្នាំ ២០២១ នេះ។ អ្នកឧកញ៉ា បានប្រាប់ទស្សនាវដ្ដីសំណង់ និងអចលនទ្រព្យ កាលពីដើមខែកុម្ភនេះ ថា៖ «បើតាមផែនការ ឆ្នាំ ២០២១ យើងត្រូវសម្រេចឱ្យហើយយ៉ាងហោចណាស់ក៏ ៥០% ដែរ ប៉ុន្តែតួរលេខអាចប្រែប្រួល អាស្រ័យលើស្ថានភាពជាក់ស្ដែង [ដូចជាបញ្ហាកូវីដជាដើម]»។ អ្នកឧកញ៉ា ក៏បានបង្ហើបត្រួសៗថា មកទល់បច្ចុប្បន្ន គម្រោងព្រលានយន្តហោះភ្នំពេញថ្មីនេះ សម្រេចបានប្រមាណ ២០% ទៅ ៣០% ហើយ។ ប៉ុន្តែតួរលេខនេះ គ្រាន់តែជាការប៉ាន់ប្រមាណប៉ុណ្ណោះ ដោយអ្នកឧកញ៉ា មិនមានឯកសារជាក់លាក់ក្នុងដៃក្នុងអំឡុងពេលផ្ដល់កិច្ចសម្ភាសន៍នោះទេ។ ដោយឡែក បើតាមប្រសាសន៍របស់ ឯកឧត្តម ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល ថ្លែងក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី២២ ខែកុម្ភៈ កន្លងមកនេះ បានឱ្យដឹងថា ដំណើរការសាងសង់គឺប្រព្រឹត្តទៅដោយរលូន។ […]
អានបន្ថែមជប៉ុនផ្តល់ជំនួយប្រមាណ ២០៩លានយ៉េន ជួយស្តារហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា
រដ្ឋាភិបាលជប៉ុន កាលពីថ្មីៗនេះ សម្រេចផ្តល់ជំនួយឥតសំណងប្រមាណ ២០៩លានយ៉េន ឬស្មើនឹង២លានដុល្លាអាមេរិក ដើម្បីជួយស្តារហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ដែលបានខូចខាតពីគ្រោះទឹកជំនន់ កាលពីខែតុលា ឆ្នាំ២០២០ កន្លងមកនេះ។ ថ្លែងក្នុងពិធីចុះហត្ថលេខាលើលិខិតប្តូរសារស្តីពីជំនួយឥតសំណង កាលពី ថ្ងៃទី២២ ខែ កុម្ភៈ នេះ ឯកឧត្តម មិកាមិ មាសាហ៊ីរ៉ូ ឯកអគ្គរាជនៃប្រទេសជប៉ុនប្រចាំកម្ពុជា បានឱ្យដឹងថា ជំនួយឥតសំណង ប្រមាណ២លានដុល្លាអាមេរិក នឹងផ្តល់តាមរយៈកម្មវិធីស្បៀងអាហារពិភពលោក។ ឯកឧត្តម ក៏បានបញ្ជាក់ថា ជំនួយនេះនឹងគាំទ្រដល់ការស្តារឡើងវិញនូវសហគមន៍ និងហេដ្ឋារចនាសម្ព័ន្ធដែលខូចខាតដោយទឹកជំនន់ ដូចជាប្រព័ន្ធធារាសាស្ត្រ និងផ្លូវតាមទីជនបទជាដើម។ ឯកឧត្តមសង្ឃឹមថា គម្រោងនេះនឹងជួយកាត់បន្ថយផលប៉ះពាល់អវិជ្ជមានទៅលើក្រុមគ្រួសារ និងសហគមន៍ដែលរងគ្រោះពីទឹកជំនន់ ហើយក៏ជួយរួមចំណែកលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង ២ ផងដែរ។ គួរបញ្ជាក់ផងដែរថា ទឹកជំនន់កាលពីខែតុលា កន្លងមកនេះ បានធ្វើឱ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធសរុបជាង ៣ពាន់គីឡូម៉ែត្រ ដែលរដ្ឋាភិបាលកម្ពុជាបានប៉ាន់ប្រមាណថា នឹងត្រូវការថវិកាប្រមាណ ៩១ លាន ដើម្បីជួសជុល។ (អានបន្ថែម)
អានបន្ថែមសាលសន្និបាត PH Grand Hall នឹងបើកដំណើរការនៅដើមឆ្នាំ ២០២២
សាលសន្និបាត និងសាលមង្គលការ លំដាប់ផ្កាយប ៥ ភីអេច ហ្គ្រេនហល (PH Grand Hall) របស់ក្រុមហ៊ុន ប៉េង ហួត គ្រុប គ្រោងនឹងបើកដំណើរការជាផ្លូវនៅដើមឆ្នាំ ២០២២ខាងមុខនេះហើយ។ សាលសន្និបាតនេះ មានទីតាំង ចម្ងាយ ២គ.ម ពីស្ពានព្រះមុន្នីវង្ស ពោលគឺស្ថិតនៅក្នុងគម្រោងបុរី ប៉េង ហួត បឹងស្នោ តាមបណ្តោយផ្លូវជាតិលេខ១ ក្បែរសួនសម្សាន្តយូរ៉ូផាក។ ក្រោយសាងសង់រួច សាលមួយនេះនឹងអាចទទួលភ្ញៀវបានរាប់ពាន់នាក់ សម្រាប់ការរៀបចំកម្មវិធីសន្និសីទ កម្មវិធីតាំងពិព័រណ៍ កិច្ចប្រជុំតូចធំ កម្មវិធីអាពាហ៍ពិពាហ៍ និងកម្មវិធីជួបជុំផ្សេងៗ។ គួរបញ្ជាក់ផងដែរថា តំបន់បឹងស្នោរនៅតាមបណ្តោយផ្លូវជាតិលេខ១ នេះ ជាតំបន់ដែលកំពុងតែមានសក្ដានុពលសំបូរទៅដោយគម្រោងលំនៅដ្ឋាន ផ្សារទំនើប ធនាគារ សាលារៀន និងហេដ្ឋារចនាសម្ព័ន្ធសាធារណៈជាច្រើនទៀត។
អានបន្ថែមគម្រោងលំនៅដ្ឋានតម្លៃ ១០០ លានដុល្លារ លើផ្ទៃដី ៦៦ ហិកតា កំពុងបង្ហាញខ្លួនលើទឹកដីព្រះសីហនុ
គម្រោងអភិវឌ្ឍន៍លំនៅដ្ឋាន លន ស៊ីធី ឡូតធឺសស៊ីថោន តម្លៃ ១០០ លានដុល្លារ ដែលនឹងត្រូវសាងសង់លើផ្ទៃដី ៦៦ ហិកតា នៅខេត្តព្រះសីហនុ បានបើកសម្ពោធលក់ជាផ្លូវការហើយ កាលពីថ្ងៃទី ២២ កុម្ភៈ នេះ។ ពិធីបើកសម្ពោធ ត្រូវបានធ្វើឡើងក្រោមអធិបតីភាពរបស់ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ និង ឯកឧត្តមអ្នកឧកញ៉ា លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភា ក៏ដូចជាមន្ត្រីពាក់ព័ន្ធដទៃទៀតផងដែរ។ គម្រោងនេះ មានទីតាំងស្ថិតក្នុងឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលនឹងសាងសង់ជាលំនៅដ្ឋាន ផ្ទះល្វែង បុរី វីឡា និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀតរួមមាន សាលារៀន សួនច្បារ ស្ថានីយ៍ប្រេងឥន្ទនៈ អាហារដ្ឋាន និងកន្លែងហាត់ប្រាណជាដើម។ ឯកឧត្តមគួច ចំរើន អភិបាលខេត្តព្រះសីហនុ បានឱ្យដឹងក្នុងពិធីសម្ពោធនេះថា បើទោះបីជាមានវិបត្តិកូវីដ-១៩ក្តី ប៉ុន្តែចំពោះការវិនិយោគលើវិស័យអចលនទ្រព្យ និងសំណង់នៅប្រទេសកម្ពុជា ក៏ដូចជាក្នុងខេត្តព្រះសីហនុ នៅតែមានសកម្មភាពជាបន្តបន្ទាប់។ ឯកឧត្តមបានបន្តថា ខេត្តព្រះសីហនុ គឺជាខេត្តតំបន់ឆ្នេរមួយ ដែលមានការអភិវឌ្ឍន៍លើគ្រប់វិស័យ […]
អានបន្ថែមអគារសួនច្បារអាកាសខ្ពស់បំផុតលើពិភពលោក តម្លៃ ២ពាន់លានដុល្លារ គ្រោងបើកការដ្ឋានឆ្នាំនេះ
អគារធនាគារ Southbank តម្លៃជាង ២ ពាន់លានដុល្លារនៅទីក្រុង Melbourne នៃប្រទេសអូស្រ្តាលី នឹងក្លាយជាអគារសួនច្បារលើអាការ ឬ Vertical Garden Tower ខ្ពស់ជាងគេបំផុតនៅលើពិភពលោក ក្រោយសាងសង់រួចនៅពេល ៥ឆ្នាំខាងមុខ។ យោងតាមរបាយការណ៍របស់គេហទំព័រ Architecture & Design គម្រោងនេះនឹងត្រូវសាងសង់ ដោយក្រុមហ៊ុន Beulah និងត្រូវបានរចនាប្លង់ដោយ UNStudio និង Cox Architecture ដែលសុទ្ធសឹងតែជាក្រុមហ៊ុនល្បីល្បាញ។ អគារ Southbank by Beulah នេះ នឹងមានកម្ពស់ ៣៦៥ ម៉ែត្រនោះ ហើយគ្រប់ដណ្ដប់ដោយសួនច្បារអាកាស ឬ Vertical Garden ដ៏ធំ ពោលគឺស្មើនឹង ១,៥ ដងនៃផ្លូវរត់ជុំវិញសួន Royal Botanic Gardens នៃទីក្រុង Melbourne។ សួនច្បារអាកាសទាំងអស់គឺមានទំហំតូចៗ ដែលតភ្ជាប់គ្នាពីផ្នែកនីមួយៗនៃអគារ ដើម្បីបង្កើតជាសហគមន៍បៃតងមួយ ចាប់ពីជាន់ក្រោមដីដល់ជាន់លើបំផុត។ ហើយបើបូកសរុបផ្ទៃសួនទាំងអស់គឺអាចនឹងស្មើ ១៥.៥០០ […]
អានបន្ថែមរដ្ឋបាលខេត្តព្រះសីហនុ ស្នើចិនជួយអភិវឌ្ឍលើកកម្ពស់ប្រព័ន្ធផ្លូវដែកនៅកម្ពុជា
រដ្ឋបាលខេត្តព្រះសីហនុ បានដាក់សំណើរទៅកាន់ប្រទេសចិន តាមរយៈលោកប្រធានការិយាល័យកុងស៊ុលចិន ឱ្យជួយអភិវឌ្ឍលើកម្ពស់ផ្លូវដែកកម្ពុជាកាន់តែប្រសើរឡើង ជាពិសេសលើការងារបច្ចេកទេស។ នេះបើយោងតាមជំនួបសម្តែងការគួរសមរវាង អភិបាលខេត្តព្រះសីហនុឯកឧត្តម គួច ចំរើន និងលោក JIANG WEI ប្រធានតំណាងការិយាល័យកុងស៊ុលចិនប្រចាំខេត្តព្រះសីហនុត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ កន្លងទៅនេះ។ ឯកឧត្តម គួច ចំរើន បានលើកឡើងថា បច្ចុប្បន្នខេត្តព្រះសីហុនុមានផ្លូវដែកតភ្ជាប់ទៅកាន់រាជធានីភ្នំពេញ ក្នុងការដឹកជញ្ជូនទំនិញ និងអ្នកដំណើរ ក៏ប៉ុន្តែមិនទាន់ឆ្លើយតបតាមតម្រូវការនៃការអភិវឌ្ឍរបស់កម្ពុជានៅឡើយទេ។ ហេតុនេះ លោកសង្ឃឹមថា លោកប្រធានការិយាល័យកុងស៊ុលចិន នឹងជួយរកដៃគូរជាជំនួយបច្ចេកទេស ដើម្បីជំរុញការអភិវឌ្ឍផ្លូវដែកនៅកម្ពុជាបន្ថែមទៀត។ លោកបន្តថា ជំនួយបច្ចេកទេសនេះ នឹងអាចកាត់បន្ថយចំណាយលើការដឹកជញ្ជូនតាមផ្លូវដែក កាត់បន្ថយគ្រោះថ្នាក់ និងការខូចខាតផ្លូវជាដើម។ ក្រៅពីស្នើចិនឱ្យជួយលើវិស័យផ្លូវដែក រដ្ឋបាលខេត្តព្រះសីហនុក៏ស្នើឱ្យចិនជួយពន្លឿនការសាងសង់មន្ទីរពិសោធន៍វេជ្ជសាស្រ្តនៅក្នុងមន្ទីរពេទ្យបង្អែកឱ្យបានឆាប់រួចរាល់ផងដែរ។ ជាការឆ្លើយតប លោក JIANG WEI បានមានប្រសាសន៍ថា ប្រទេសចិនគាំទ្រពេញទំហឹងដល់ខេត្តព្រះសីហនុ ក្នុងការជួយជំរុញការសាងសង់មន្ទីរពេទ្យនៅខេត្តព្រះសីហនុ និងជាពិសេសនឹងបន្តជំរុញអ្នកវិនិយោគចិនមកកាន់ខេត្តនេះបន្ថែមទៀត ៕
អានបន្ថែម