UNESCO បារម្ភថាគម្រោងរីសតតម្លៃជាង ៣៥០ដុល្លាររបស់ NagaCorp នៅសៀមរាប អាចប៉ះពាល់ដល់ប្រាសាទអង្គរវត្ត

អង្គការយូណេស្កូ បានសម្ដែងក្ដីព្រួយបារម្ភថា គម្រោងរមណីយដ្ឋានមិនមែនកាស៊ីណូដ៏ធំតម្លៃជាង ៣៥០ លានដុល្លាររបស់ក្រុមហ៊ុន NagaCorp អាចនឹងជះឥទ្ធិពលអវិជ្ជមានដល់ទឹកដីប្រាសាទអង្គរវត្ត ដែលជាបេតិកភ័ណ្ឌពិភពលោក ទោះបីក្រុមហ៊ុនអះអាងថាទីតាំងគម្រោងគឺនៅក្រៅតំបន់អភិរក្សក្ដី។ អង្គការយូណេស្កូ បានចេញសេចក្ដីប្រកាសព័ត៌មានកាលពីថ្ងៃទី ១៧ កុម្ភៈ ថា លទ្ធផលនៃកិច្ចប្រជុំនៃគណៈកម្មាធិការអន្តរជាតិសម្រាប់រមណីយដ្ឋានអង្គរ (ICC) បានឱ្យដឹងថា ទាំងអ្នកបច្ចេកទេស និងជំនាញផ្នែកអភិរក្ស សុទ្ធតែយល់ថា គម្រោងនេះអាចប៉ះពាល់ដល់រមណីយដ្ឋានអង្គរ។ សេចក្ដីប្រកាសបានបន្តថា គម្លាតពីគម្រោងទៅតំបន់អភិរក្ស ក៏ដូចជាសកម្មភាពដែលក្រុមហ៊ុនគ្រោងនឹងធ្វើ ពិតជាអាចជះឥទ្ធិពលដល់ប្រាសាទអង្គរ ពោលគឺអាចប៉ះពាល់ដល់ការរៀបចំជុំវិញតំបន់អភិរក្ស បញ្ហាបរិស្ថាន និងវត្ថុបុរាណ ដែលជាការងារសំខាន់មួយនៃសម្បត្តិបេតិកភណ្ឌពិភពលោក។ ក្រៅពីសម្ដែងក្ដីបារម្ភនេះ អង្គការយូណេស្កូក៏នឹងបន្តតាមដានសកម្មភាពរបស់គម្រោងនេះជាបន្តបន្ទាប់។ ក្នុងនោះដែរ គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នឹងពិភាក្សាបញ្ហានេះបន្ថែមទៀត នៅសម័យប្រជុំលើកទី ៤៤ នៅខែមិថុនា ដល់ខែ កក្កដា ឆ្នាំ ២០២១ ខាងមុខនេះ។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន NagaCorp បានប្រកាសថានឹងអភិវឌ្ឍគម្រោងនេះកាលពីខែ វិច្ឆិកា ឆ្នាំ ២០២០ កន្លងនេះ។ ក្រុមហ៊ុនអះអាងថា គម្រោងនេះមិនមែនជាកាស៊ីណូទេតែជារមណីយដ្ឋានចំរុះដែលរួមមានជា សណ្ឋាគារ ឧទ្យានទឹក កន្លែងជិះទុកកម្សាន្ត […]

អាន​បន្ថែម

សណ្ឋាគារផ្កាយ៥ ស្ដង់ដារអន្តរជាតិប្រេនWyndham ដំបូងបង្អស់បើកទ្វារជាផ្លូវការនៅខេត្តព្រះសីហនុ

សណ្ឋាគារ Howard Johnson Plaza by Wyndham Blue Bay ដែលជាសណ្ឋាគារផ្កាយ ៥ ស្ដង់ដារអន្តរជាតិប្រេន Wyndham ដំបូងបង្អស់នៅកម្ពុជា បានបើកទ្វារជាផ្លូវការនៅតាមបណ្តោយឆ្នេរឯករាជ្យនៃខេត្តព្រះសីហនុ។ នេះបើយោងតាមគេហទំព័រសារព័ត៌មាន PR Newswire។ បើយោងតាមប្រភពដដែល នេះជាលើកទីមួយហើយដែល ក្រុមហ៊ុនផ្គត់ផ្គង់ និងគ្រប់គ្រងសេវាកម្មបដិសណ្ឋារកិច្ចឈានមុខគេមួយលើពិភពលោក Wyndham Hotels & Resorts មកបើកសណ្ឋាគារនៅកម្ពុជា។ សណ្ឋាគារ Howard Johnson Plaza by Wyndham Blue Bay នេះ មានកំពស់ ៣៦ ជាន់ និងមានបន្ទប់ ៣២២ បន្ទប់។ សណ្ឋាគារក៏មានសេវាកម្មផ្សេងៗទៀត ដូចជា ទាំងអាងហែលទឹកដែលអាចមើលឃើញទេសភាពសមុទ្រ កន្លែងហាត់ប្រាណ ផ្សារទំនើប និងភោជនីយដ្ឋានជាដើម។ លោក Joon Aun Ooi ប្រធានក្រុមហ៊ុន Wyndham Hotels & […]

អាន​បន្ថែម

គម្រោងកីឡដ្ឋានខេត្តកំពង់ស្ពឺតម្លៃជាង ២ លានដុល្លារ នឹងបើកការដ្ឋាននៅចុងខែកុម្ភៈនេះ

គម្រោងកីឡដ្ឋានខេត្តកំពង់ស្ពឺតម្លៃជាង ២ លានដុល្លារ នឹងត្រូវបើកការដ្ឋានសាងសង់ជាផ្លូវជាការ នៅថ្ងៃទី២១ ខែកុម្ភៈ នេះ ក្រោមអធិបតីភាពរបស់ ឯកឧត្តម ហ៊ុន ម៉ានី ដែលជាអ្នកតំណាងរាស្ដ្រមណ្ឌលខេត្តកំពង់ស្ពឺ។ អភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម រ៉ី សំណាង បានថ្លែងប្រាប់ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ ថា៖ «កាលពីខែធ្នូឆ្នាំ ២០១៩ យើងធ្លាប់បើការដ្ឋានម្ដងហើយ តែគឺគ្រាន់បើកការសាងសង់របង ដោយឡែកនៅចុងសប្តាហ៍ហ្នឹងគឺគេរៀបចំបុកគ្រឹះស្តាតតែម្តង»។ ឯកឧត្តមបន្ថែមថា៖ «បើទោះបីជាមានវិបត្តិកូវីដក្ដី កីឡដ្ឋានមួយនេះនៅតែបន្តសាងសង់ និងបញ្ចប់ការសាងសង់ដូចការគ្រោងទុក ព្រោះម្ចាស់ជំនួយនៅតែបន្តផ្ដល់ជំនួយ»។ គួររំលឹកថា កីឡដ្ឋានស្តង់ដារអន្តរជាតិនេះ កំពុងសាងសង់ក្រោមជំនួយឧបត្ថម្ភជាង ២លានដុល្លារ របស់មូលនិធិណាហ្គាវើល ដែលគ្រោងនឹងបញ្ចប់ការសាងសង់ទាំងមូលឱ្យទាន់ពេលវេលាដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម ឆ្នាំ២០២៣។ កីឡដ្ឋានស្តង់ដារអន្តរជាតិមួយនេះមានទីតាំងស្ថិតនៅក្នុងភូមិ តាម៉ុល សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដែលនឹងត្រូវសាងសង់លើផ្ទៃដីប្រមាណ ៤ហិចតា។

អាន​បន្ថែម

ម៉ាឡេស៊ី និងជប៉ុន គ្រោងវិនិយោគ ៤១ លានដុល្លារសាងសង់ខ្សែបញ្ចូនថាមពលក្រោមដីនៅកម្ពុជា

ក្រុមហ៊ុនម៉ាឡេស៊ី PESTECH ដែលជាដៃគូគ្នាជាមួយនឹងក្រុមហ៊ុនជប៉ុន Furukawa Electric Co Ltd កាលពីថ្មីៗនេះ ទើបតែទទួលបានកិច្ចសន្យាពី អគ្គិសនីកម្ពុជា(EDC) ក្នុងការវិនិយោគសាងសង់ខ្សែបញ្ចូនថាមពលអគ្គិសនីក្រោមដីតម្លៃជាង ៤១ លានដុល្លាអាមេរិក នៅរាជធានីភ្នំពេញ។ បើយោងតាមសេចក្ដីប្រកាសរបស់ក្រុមហ៊ុន ការងារបែងចែកចេញជា ២ ផ្នែក គឺ ទី១ គម្រោងពង្រីកខែ្សបញ្ចូន និងបណ្ដាញចែកចាយអគ្គិសនីនៅរាជធានីភ្នំពេញដំណាក់កាលទី ២ (ប្រើប្រាស់ថវិកាប្រមាណ ២១ លានដុល្លារ) និងទី ២ គម្រោងលទ្ធកម្មបណ្តាញបញ្ជូនអគ្គិសនីក្រោមដី (ប្រើប្រាស់ថវិកាប្រមាណ ២០ លានដុល្លារ)។ ខ្សែបណ្តាញអគ្គីសនីនេះ នឹងមានតង់ស្យុង ២៣០ គីឡូវ៉ុល និង ២២០ គីឡូវ៉ុល ដែលក្រុមហ៊ុន PESTECH នឹងមានតួនាទីរចនាប្លង់ ស្ទង់មតិ ធ្វើផលិតកម្ម ធ្វើតេស្ត៍ និងដំឡើងបង្គោលផងដែរ។ ដោយឡែក ក្រុមហ៊ុនក៏បានឱ្យដឹងថា ចំពោះកាលបរិច្ឆេទចាប់ផ្តើមសាងសង់ និងបញ្ចប់គម្រោង គឺនឹងត្រូវសម្រេចដោយអគ្គិសនីកម្ពុជា (EDC) នៅពេលចរចាកិច្ចសន្យាជាមួយក្រុមហ៊ុន។

អាន​បន្ថែម

រដ្ឋសម្រេចកំណត់យកដីជាង ៣ពាន់ហិកតាក្នុងស្រុក៤នៃខេត្តព្រៃវែងជាតំបន់ប្រើប្រាស់ច្រើនយ៉ាង

រាជរដ្ឋាភិបាលបានសម្រេចដាក់តំបន់ទួលព័ន្ធតាឡី បឹងស្នេហ៍ ដែលមានផ្ទៃដីសរុបប្រមាណ ៣៥៥៧ ហិកតា នៅខេត្តព្រៃវែង ជាតំបន់ប្រើប្រាស់ច្រើនយ៉ាង។ នេះបើយោងតាមអនុក្រឹត្យលេខ១៦ អនក្រ.បក និងលេខ១៧ អនក្រ.បក ចុះថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១។ តំបន់ទួលព័ន្ធតាឡី បឹងស្នេហ៍នេះ មានទីតាំងស្ថិតនៅក្រុងព្រៃវែង ស្រុកស្វាយអន្ទរ ស្រុកពាមរក៍ និងស្រុកបាភ្នំ នៃខេត្តព្រៃវែង ហើយត្រូវបានបែកចែកជា ២ តំបន់បន្ថែមទៀត រួមមានតំបន់ស្នូល និងតំបន់ប្រើប្រាស់ដោយចីរភាព ដើម្បីគ្រប់គ្រង ថែរក្សា អភិរក្ស និងអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយនិរន្តភាព។ ក្នុងនោះដែរ តំបន់ស្នូលមានទំហំផ្ទៃដីប្រមាណ៨៦ ហិកតា ស្ថិតនៅស្រុកបាភ្នំ និងស្រុកស្វាយអន្ទរ។ ចំណែកឯ តំបន់ប្រើប្រាស់ដោយចីរភាព មានទំហំផ្ទៃដីប្រមាណ៣៤៧១ ហិកតា ស្ថិតនៅក្នុងក្រុងព្រៃវែង ស្រុកស្វាយអន្ទរ ស្រុកពាមរក៍ និងស្រុកបាភ្នំ។ គួរបញ្ជាក់ថា ការសម្រេចបង្កើតតំបន់ប្រើប្រាស់យ៉ាងនេះ គឺដើម្បីថែរក្សា និងការពារសោភណភាពធម្មជាតិ ប្រព័ន្ធអេឡូស៊ី ជីវចម្រុះ បរិស្ថាន និងវប្បធម៌នៅក្នុងខេត្ត។ លើសពីនេះ កាលពីខែមុន រាជរដ្ឋាភិបាលក៏បានសម្រេចចុះបញ្ជីភ្នំធម្មជាតិ ២ […]

អាន​បន្ថែម

រដ្ឋនិងOCIC កំពុងធ្វើសាឡាងឆ្លងកោះនរា-កោះពេជ្រហើយក៏គ្រោងនឹងសង់ស្ពានថ្មីមួយទៀតនៅព្រែកប្រា

រដ្ឋបាលរាជធានីភ្នំពេញ និង ក្រុមហ៊ុន OCIC កំពុងរៀបចំធ្វើសាឡាងឆ្លងពីកោះនរា ទៅកោះពេជ្រ ជាបណ្ដោះអាសន្ន ដើម្បីបញ្ចៀសបញ្ហាការកកស្ទះចរាចរណ៍តាមផ្លូវជាតិលេខ១ និងផ្លូវជាតិលេខ២។ លើសពីនេះ ភាគីទាំង២ ក៏គ្រោងនឹងស្ថាបនាស្ពានបេតុងមួយខ្សែបន្ថែមទៀតផងដែរ នៅតំបន់ព្រែកប្រាផងដែរ។ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានប្រាប់សារព័ត៌មាន Fresh News កាលពីថ្ងៃទី១៧ ខែកុម្ភៈ ថា៖ «សាលារាជធានីភ្នំពេញបានគ្រោងនឹងសាងសង់ស្ពានមួយទៀត នៅភាគខាងត្បូង ដើម្បី រំដោះចរាចរណ៍លើផ្លូវជាតិលេខ១ និង ផ្លូវជាតិលេខ២»។ ឯកឧត្តម បន្ថែមថា៖ «រដ្ឋបាលរាជធានីភ្នំពេញ ក៏បានគិតគូរជាមួយខាងក្រុមហ៊ុន OCIC ដើម្បីខ្ចីកោះនរា ដាក់សាឡាងឆ្លងទៅកោះពេជ្រផងដែរ»។ បើយោងតាមប្រភពដដែលនេះ សាឡាងគឺនឹងប្រើប្រាស់បណ្តោះអាសន្នប៉ុណ្ណោះ ពោលគឺប្រើប្រាស់ក្នុងអំឡុងពេលស្ពានខ្សែកាបតភ្ជាប់ពីកោះពេជ្រ ទៅកោះនរាកំពុងសាងសង់។ គួរបញ្ជាក់ផងដែរ ស្ពានខ្សែកាបនេះត្រូវបានបើកការដ្ឋានសាងសង់តាំងពីខែតុលា ឆ្នាំ ២០២០ កន្លងមកនេះ ដោយនឹងប្រើប្រាស់រយៈពេលសាងសង់ប្រមាណ ៣៥ខែ។ (អានបន្ថែម)

អាន​បន្ថែម

សេចក្ដីព្រាង ២ ទាក់ទិននឹងពាណិជ្ជកម្មលើផ្លូវទឹកនៅកម្ពុជាបានបញ្ចប់ជាស្ថាពរ

សេចក្ដីព្រាងច្បាប់កំពង់ផែថ្មី និងកិច្ចព្រមព្រៀងលើគម្រោងអភិវឌ្ឍមជ្ឍមណ្ឌលភ័ស្ដុភារកម្មភ្នំពេញដែលវិនិយោគដោយក្រុមហ៊ុនសិង្ហបូរី ត្រូវបានបញ្ចប់ជាស្ថាពរ និងកំពុងបន្តទៅជំហានបន្ទាប់។ នេះបើយោងតាមប្រសាសន៍របស់ឯកឧត្តម ស៊ុន ចាន់ថុល កាលពីព្រឹកថ្ងៃទី ១៦ កុម្ភៈ នេះ។ ឯកឧត្តម បានឱ្យដឹងថា សម្រាប់សេចក្ដីព្រាងច្បាប់កំពង់ផែ គឺសម្រេចបាន ១០០% ហើយ ប៉ុន្តែនៅមិនទាន់លម្អិតនៅឡើយ ពោលគឺនៅត្រូវកែសម្រួលអក្ខរាវិរុទ្ធមួយចំនួនសិន មុននឹងដាក់ឱ្យគណរដ្ឋមន្ត្រីអនុម័ត។ បើយោងតាមឯកឧត្តម ច្បាប់នេះបង្កើតឡើងក្នុងគោលបំណង ដើម្បីគ្រប់គ្រង និងអភិវឌ្ឍន៍កំពង់ផែឱ្យកាន់តែមានសណ្ដាប់ធ្នាប់ ក៏ដូចជាជំរុញពាណិជ្ជកម្មជាតិ និងអន្តរជាតិផងដែរ។ (អានបន្ថែម) ដោយឡែក កិច្ចព្រមព្រៀងជាមួយនឹងក្រុមហ៊ុន YCH មកពីប្រទេសសិង្ហបូរី ក្នុការបង្កើតមជ្ឃមណ្ឌល Logistic នៅភ្នំពេញ ក៏បានបញ្ចប់ហើយដែរ ដោយភាគីទាំង ២ នឹងចុះហត្ថលេខានៅចុងខែមីនានេះ ដើម្បីឱ្យក្រុមហ៊ុនចាប់ផ្ដើមអនុវត្តគម្រោង។ គម្រោងនេះស្នើដោយក្រុមហ៊ុនសិង្ហបុរី YHC តាំងទីឆ្នាំ ២០២០ មកម្លេះ ដែលធ្វើឡើងដើម្បីចង់ប្រែក្លាយកម្ពុជាទៅជាមជ្ឈមណ្ឌលភ័ស្តុភារកម្មក្នុងតំបន់ បម្រើឱ្យការដឹកជញ្ជូនឆ្លងកាត់ព្រំដែនរវាងប្រទេសថៃ កម្ពុជា វៀតណាម ភូមា និងឡាវជាដើម។ (អានបន្ថែម)

អាន​បន្ថែម

គម្រោងពង្រីកផ្លូវជាតិលេខ៥ ទាំងបីដំណាត់សម្រេចបានប្រមាណ ៩០%, ២៣% និង ៣៦% ហើយ

ទោះបីជាមានការរីករាលត្បាតជំងឺកូវីដី១៩ក្តី គម្រោងស្ដារ និងស្ថាបនាផ្លូវជាតិលេខ៥ នៅតែបន្តដំណើរការដោយរលូនដូចការគ្រោងទុក ដោយជារួម សម្រេចបានប្រមាណ ៥០% ហើយ។ បើយោងតាមរបាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ នេះ គម្រោងពង្រីកផ្លូវជាតិលេខ៥ សម្រេចបានដូចតទៅ៖ ១/ ផ្នែកខាងជើង (បាត់ដំបង-សិរីសោភ័ណ) មានប្រវែងសរុបប្រមាណ ៨៤គ.ម សម្រេចបាន ៨៩,៧៥% ហើយគ្រោងបញ្ចប់ ខែកក្កដា ២០២១ ២/ ផ្នែកកណ្តាល (ធ្លាម្អម-បាត់ដំបង) មានប្រវែងសរុបប្រមាណ ១៣៤គ.ម សម្រេចបាន ២៣,០២% ហើយគ្រោងបញ្ចប់ ខែមេសា ឆ្នាំ២០២២ ៣/ ផ្នែកខាងត្បូង (ព្រែកក្តាម-ធ្លាម្អម) មានប្រវែងសរុបប្រមាណ ១៣៥គ.ម សម្រេចបាន៣៥,៦២% ហើយ ដោយគម្រោងបញ្ចប់នៅ ខែសីហា ឆ្នាំ២០២២ លើសពីនេះ ក្រសួងក៏កំពុងជ្រើសរើសក្រុមហ៊ុនម៉ៅការសាងសង់ សម្រាប់កំណាត់ពីសិរីសោភ័ណ ទៅ ប៉ោយប៉ែត ដែលប្រវែងប្រមាណ ៣៤គ.ម ផងដែរ។ គួរបញ្ជាក់ផងដែរថា […]

អាន​បន្ថែម

ក្រសួង ប្តេជ្ងាលុបបំបាត់ពាក្យ «ធ្វើមុខខូចក្រោយ ធ្វើក្រោយខូចមុខ» លើកំណាត់ផ្លូវធំៗ ២ ខ្សែ

រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ស៊ុន ចាន់ថុល បានប្ដេជ្ញាថានឹងលុបបំបាត់ពាក្យថា «ធ្វើមុខខូចក្រោយ ធ្វើក្រោយខូចមុខ» លើកំណាត់ផ្លូវ២ ខ្សែ ពោលគឺកំណាត់ផ្លូវជាតិលេខ៣ កំពត-វាលរេញ និងផ្លូវជាតិលេខ៧ ត្បូងឃ្មុំ-ក្រចេះ។ ឯកឧត្តម ស៊ុន ចាន់ថុល បានមានប្រសាសន៍កាលពីព្រឹកថ្ងៃទី ១៦ កុម្ភៈ នេះថា បញ្ហាធ្វើមុខខូចក្រោយនេះធ្វើឱ្យប្រជាពលរដ្ឋមិនសប្បាយចិត្តខ្លាំងណាស់ ដូច្នេះឯកឧត្តម កំពុងរិះរកនីតិវិធីជួសជុលយ៉ាងណាឱ្យផ្លូវនេះជាប់បានយូរអង្វែង ដោយថ្មីៗនេះ ទើបតែបានជួប ជាមួយរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ដើម្បីសុំអនុសាសន៍។ ឯកឧត្តម បានឱ្យដឹងថា៖ «លើកនេះ យើងចង់ធ្វើម្ដង ធ្វើឱ្យលម្អិត ធ្វើឱ្យជាប់បានយូរ។ ត្រូវសិក្សាឱ្យបានដិតដល់ ជាពិសេសកំណាត់ ២០ គម ពីត្រពាំងរពៅ ទៅវាលរេញ ធ្វើចេះតែខូច ដោយសារដីស្អុយមានភួកជម្រៅ ១៨ ម៉ែត្រ អញ្ចឹងយើងត្រូវរកវិធីចាក់គ្រឹះធ្វើស្ពានក្រោមដី។ បើធ្វើមិនបាន បើត្រូវដូរ alignment [ប្លង់] គឺត្រូវតែដូរ។ «ដូច្នេះ ខ្ញុំសូមស្នើឱ្យអ្នកធ្វើផ្លូវទាំងអស់កុំធ្វើផ្លូវឱ្យរួចពីដៃ […]

អាន​បន្ថែម

គម្រោងពង្រីកកំពង់ផែទឹកជ្រៅជំហានទី ១ តម្លៃជាង ២០០លានដុល្លារ គ្រោងនឹងបញ្ចប់នៅឆ្នាំ ២០២៣

គម្រោងពង្រីកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដំណាក់កាលទី ១ ជម្រៅ ១៤,៥ម៉ែត្រ ដែលកំពុងធ្វើឡើងក្រោមកម្ចីជប៉ុនជាង ២០០ លានដុល្លារ គ្រោងនឹងបញ្ចប់ជាស្ថាបពរនៅក្នុងឆ្នាំ២០២៣ ខាងមុខ។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ នឹងដឹកជញ្ជូន។ ឯកឧត្តម ស៊ុន ចាន់ថុល បានថ្លែងក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២០ កាលពីថ្ងៃទី១៦ ខែកុម្ភៈ នេះថា៖ «យើងកំពុងត្រៀមសាងសង់កំពង់ផែកុងតឺន័រជម្រៅ ១៤,៥ម៉ែត្រ ហើយត្រៀមនឹងធ្វើឱ្យបាននៅឆ្នាំ ២០២៣»។ «លើសពីនេះ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ក៏កំពុងសិក្សាលើកំពង់ផែទឹកជ្រៅ ១៧ម៉ែត្រ មួយទៀត ដើម្បីស្វាគមន៍នូវនាវាធំៗអន្តរជាតិមកចូលចតឱ្យបានច្រើនជាងមុន »។ បើយោងតាមផែនការឆ្នាំ ២០២០-២០៣០ គម្រោងពង្រីកកំពង់ផែទឹកជ្រៅខេត្តព្រះសីហនុមានសរុប ៥ ជំហាន។ ក្នុងនោះ ជំហានទី ១ បានបញ្ចប់ការរចនាប្លង់ហើយ ដោយនឹងចាប់ផ្ដើមសាងសង់ឆាប់ៗនេះ ក្រោមកម្ចីជាង ២០០ លានដុល្លារពីប្រទេសជប៉ុន។ (អានបន្ថែម) ក្រោយជំហានទី ១ សាងសង់រួចនៅឆ្នាំ ២០២៣ កំពង់ផែនៅកម្ពុជានឹងធានាដល់ការចូលចតនាវាកុងតឺន័រខ្នាតធំៗ មានចំណុះរហូតដល់ទៅ ៦ម៉ឺនតោន […]

អាន​បន្ថែម