គម្រោងអភិវឌ្ឍន៍
ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ដ៏ធំដំបូងគេនៅភ្នំពេញគ្រោងបើកការដ្ឋានសាងសង់នៅចុងខែមេសា
គម្រោងសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ដ៏ធំដំបូងគេនៅភ្នំពេញ ដែលមានសមត្ថភាពបំលែងទឹកកខ្វក់បានជាង៥០០០ម៉ែត្រគីប/ថ្ងៃ គ្រោងនឹងបើកការដ្ឋាននៅចុងខែមេសា ឆ្នាំ២០២១ ខាងមុខនេះហើយ។ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ លោក សាំ ពិសិដ្ឋ បានឱ្យដឹងថាកាលពីថ្ងៃទី១៥ ខែកុម្ភៈ ថា ស្ថានីយនឹងត្រូវនឹងសាងសង់ឡើងលើដី៣ ហិកតា នៅម្ដុំបឹងជើងឯក ដែលផ្នែកមួយនៃតំបន់អភិវឌ្ឍន៍បឹងទំពុន។ ក្រោយសាងសង់រួច ស្ថានីយនេះនឹងមានសមត្ថភាពបំលែងទឹកកខ្វក់ចេញពីខណ្ឌមួយចំនួនដូចជា ខណ្ឌចំការមន ខណ្ឌ៧មករា និងខណ្ឌបឹងកេងកង ជាដើម។ លោកបន្តថា ក្រុមការងារបានប្រជុំដោះស្រាយផលប៉ះពាល់ជាច្រើនលើកច្រើនសារួចមកហើយ ពោលគឺតាំងពីឆ្នាំ២០១៨មកម៉្លេះ ដែលមានប្រជាពលរដ្ឋ ចំនួន២២គ្រួសារទទួលរងផលប៉ះពាល់នៃគម្រោងខាងលើ ។ «ប៉ុន្តែទោះបីជាយ៉ាងណាក្តី យើងនឹងជំរុញដោះស្រាយឱ្យរួចរាល់នៅខែមីនា ដោយនៅថ្ងៃទី២៦ ខែ មេសា យើងនឹងអាចប្រគល់ទីតាំងទៅឱ្យអង្គការ JICA ដើម្បីអនុវត្តគម្រោង» លោកបានបន្ថែម។ អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង ធ្លាប់បានលើកឡើងដែរថា តំបន់អភិវឌ្ឍន៍ភាគខាងត្បូងរាជធានីភ្នំពេញ មានទំហំដី៥២០ហិកតា ដោយក្នុងនោះ ១៨១ហិតតាជាដីរបស់រដ្ឋ ដែលនឹងប្រើធ្វើអាងស្តុកទឹក អាងប្រព្រឹត្តកម្មទឹកស្អាត និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត។ គួរបញ្ជាក់ផងដែរថា គម្រោងនេះស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ មានតម្លៃ ២៧លានដុល្លារអាមេរិក ដែលផ្តល់ដោយរដ្ឋាភិបាលជប៉ុនតាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ […]
អានបន្ថែមការសិក្សាគម្រោងផ្លូវរថភ្លើងទាំង៣ ប្រភេទនឹងបញ្ចប់នៅខែមីនានេះ ខណៈរដ្ឋកំពុងស្វែងរកទុន
រដ្ឋាភិបាលកំពុងរង់ចាំលទ្ធផលការសិក្សាលទ្ធភាពគម្រោងផ្លូវរថភ្លើងក្រោមដីនៅរាជធានីភ្នំពេញ ដែលនឹងបញ្ចប់នៅខែ មីនា ខាងមុខនេះ ដើម្បីយកទៅប្រៀបធៀបនឹងការសិក្សាដែលបានបញ្ចប់រួចហើយ ២ ទៀត ពោលគឺ រថភ្លើងលើអាកាស AGT និងរថភ្លើង Mono Rail មុននឹងសម្រេចថាសង់ប្រភេទរថភ្លើងមួយណា។ ក្នុងអំឡុងពេលនេះដែរ រដ្ឋាភិបាលក៏កំពុងស្វែងរកប្រភពហរិញ្ញប្បទានដើម្បីយកមកអនុវត្តន៍គម្រោង នេះបើយោងតាមប្រសាសន៍របស់ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២០ កាលពីព្រឹកថ្ងៃទី ១៦ កុម្ភៈ នេះ។ ឯកឧត្តម បានមានប្រសាសន៍ថា៖ «ដំបូងយើងឱ្យខាងជប៉ុនសិក្សារថភ្លើងលើអាកាសដែលបើកបរដោយស្វ័យប្រវត្តិឬ AGT តែអាចនឹងចំណាយថវិកាអស់ដល់ជាង ២ ពាន់លាន ដូច្នេះយើងរកទុនមិនបាន ទើបយើងឱ្យក្រុមហ៊ុនឯកជន [ចិន] ២ ទៀត សិក្សាគម្រោង Monorail និង រថភ្លើងក្រោមដី»។ «ពេលនេះ Monorail បានសិក្សាចប់រួចរាល់ហើយ ដោយនៅខែក្រោយរថភ្លើងក្រោមដីក៏នឹងចប់ហើយដែរ។ បន្ទាប់មក យើងនឹងយកជម្រើសទាំង ៣ នេះទៅរាយការណ៍ជូនសម្ដេចតេជោហ៊ុន សែន ដើម្បីយើងរកថវិកាប្រភពទុនមកកសាង» ឯកឧត្តម បានបន្ត។ ទាក់ទិននឹងប្រភពទុន […]
អានបន្ថែមត្រឹមដើមឆ្នាំ ២០២១ ជប៉ុនវិនិយោគផ្ទាល់នៅកម្ពុជាដល់ទៅ ១៤៤ គម្រោង ឬស្មើនឹង ៣ពាន់លានដុល្លារ
បើគិតត្រឹមចុងខែ មករា ឆ្នាំ២០២១ កម្ពុជាទទួលបានការវិនិយោគផ្ទាល់ពីប្រទេសជប៉ុនសរុបចំនួន ១៤៤ គម្រោង ឬស្មើនឹងទុនវិនិយោគប្រមាណជិត ៣ពាន់លានដុល្លារអាមេរិក។ នេះបើតាមឱ្យដឹងពី សេចក្តីប្រកាសព័ត៌មានកិច្ចប្រជុំលើកទី២១ នៃគណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុន កាលពីថ្ងៃទី ១១ កុម្ភៈ កន្លងទៅ ដែលដឹកនាំដោយឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងឯកឧត្តម ម៉ាសាហ៊ីរ៉ុ មីខាមី (Masahiro MIKAMI) ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជាផងដែរ។ ក្នុងចំណោម គម្រោងចំនួន ១៤៤ គម្រោងចំនួន ៦៦ ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស ឬស្មើនឹងទុនវិនិយោគសរុប ៣៤០ លានដុល្លារ។ លោក ឈួ វិចិត្រ ប្រធានក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសសានកូប៉ោយប៉ែត បា្រប់កាសែត ភ្នំពេញ ប៉ុស្តិ៍ ថា ក្រុមហ៊ុនជប៉ុនចំនួន ៩ កំពុងមានប្រតិបត្តិការនៅតំបន់នោះ ដោយរោងចក្រទាំងនោះភាគច្រើនជារោងចក្រផលិតគ្រឿងផ្គុំយានយន្ត គ្រឿងផ្គុំអេឡិចត្រូនិក និងអគ្គិសនី។ គួរបញ្ជាក់ផងដែរថា គិតត្រឹមខែតុលា ឆ្នាំ ២០២០ រដ្ឋាភិបាលជប៉ុន បាននិងកំពុងផ្ដល់ថវិកាយ៉ាងហោចជិត […]
អានបន្ថែមអាជ្ញាធរខេត្តឯកភាពគ្នាលើ ៤ចំណុចធំៗ ដើម្បីកែលម្អស្ទឹងសៀមរាបជំហាន២
គម្រោងកែលម្អស្ទឹងសៀមរាប បានឈានមកដល់ដំណាក់ការវាយតម្លៃផលប៉ះពាល់បរិស្ថាន និងសង្គមហើយ ដោយក្រសួងសាធារណការ និងដឹកជញ្ជូន និងភាគីពាក់ព័ន្ធថ្នាក់ខេត្ត កាលពីថ្មីៗនេះ បានឯកភាពគ្នាលើ ៤ ចំណុចធំៗ។ បើយោងតាម អភិបាលរងខេត្តសៀមរាប លោក ង៉ាន់ ភិរុណ ចំណុចដែលឯកភាពទាំងនោះរួមមាន៖ ១-ម្ចាស់គម្រោងត្រូវរៀបចំដាំស្តារដើមឈើសងខាងស្ទឹងសៀមរាបឡើងវិញ ក្រោយពីបញ្ចប់គម្រោងកែលម្អស្ទឹងសៀមរាប។ ២-ត្រូវរៀបចំធ្វើផ្លូវសងខាងស្ទឹងសម្រាប់ទុកជាចំណត ផ្លូវថ្មើជើង ផ្លូវជិះកង់ និងផ្លូវសម្រាប់ជនពិការ។ ៣-ត្រូវរៀបចំប្រព័ន្ធលូទឹកកខ្វក់ និងប្រព័ន្ធលូទឹកភ្លៀង កុំឱ្យហូរចូលក្នុងស្ទឹងសៀមរាប ឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស។ ៤-មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ត្រូវសហការ ជាមួយ មន្ទីរសុរិយោដីខេត្ត ដើម្បីរៀបចំប្លង់មេឱ្យបានត្រឹមត្រូវ។ គួរបញ្ជាក់ផងដែរថា គម្រោងនេះត្រូវបាន រដ្ឋាភិបាលអនុម័ត កាលព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅនេះ ពោលគឺប្រើថវិកាដែលសេសសល់ពីការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៤ ខ្សែរនៅព្រះសីហនុ យកមកប្រើប្រាស់ក្នុងការកែលម្អដងស្ទឹងសៀមរាបឡើងវិញ។ ស្ទឹងសៀមរាបនឹងត្រូវកែលម្អនេះមានប្រវែងសរុបជិត ៩គីឡូម៉ែត្រ ដោយចំណាយថវិកាប្រមាណ៥លានដុល្លារអាមេរិក។ (អានបន្ថែម)
អានបន្ថែមក្រសួងកំពុងពន្លឿនបញ្ចប់ការរៀបរៀងសេចក្តីព្រាងច្បាប់ស្តីពីទឹកកខ្វក់ និងប្រព័ន្ធលូ ឱ្យបានឆាប់ៗនេះ
ក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងបន្តពិនិត្យលើសេចក្ដីសម្រេចលើច្បាប់ស្តីពីទឹកកខ្វក់ និងប្រព័ន្ធលូ ឡើងវិញ ពោលគឺនឹងពន្លឿនឱ្យច្បាប់នេះដាក់ឱ្យប្រើប្រាស់ជាផ្លូវការឱ្យបានលឿនបំផុត ក្នុងគោលចំណងដើម្បីដោះស្រាយបញ្ហាប្រព័ន្ធលូគ្មានសណ្ដាក់ធ្នាប់ និងប្រព័ន្ធប្រព្រឹត្តិកម្មទឹកកខ្វក់ឱ្យមានប្រសិទ្ធភាពជាងមុន។ លោក កឹម បូរី អនុរដ្ឋលេខាធិការនៃក្រសួង ថ្លែងក្នុងកិច្ចប្រជុំពិភាក្សាកាលថ្ងៃទី១០ ខែកុម្ភៈ ថាក្រុមការងារជំនាញបច្ចេកទេសពាក់ព័ន្ធទទួលបន្ទុករៀបចំសេចក្តីព្រាងច្បាប់ស្តីនេះ ត្រូវតែពន្លឿនការរៀបចំពិនិត្យសេចក្ដីព្រាងច្បាប់នេះឱ្យបានចប់សព្វគ្រប់ក្នុងពេលឆាប់ៗនេះ។ លោក បានបន្តថា ក្រោយសេចក្ដីព្រាងមានលក្ខណៈគ្រប់ជ្រុងជ្រោយប្រកបដោយគុណភាព ហើយក្រសួងនឹងដាក់ឆ្លងទៅអន្តរក្រសួងអនុម័តនាពេលខាងមុខនេះ ។ លើសពីនេះ អង្គប្រជុំក៏បានជជែកពិភាក្សាលើមាត្រា ៣០ (២៧ថ្មី) នៃសេចក្តីព្រាងច្បាប់នេះ ដើម្បីកែសម្រួល និងកំណត់យកឃ្លា ប្រយោគ ពាក្យពេចន៍ឱ្យបានច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយស៊ីជម្រៅបន្ថែមទៀត ចៀសវាងការបកស្រាយខុសនៅពេលអនុវត្ត។
អានបន្ថែមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាអនុម័តគម្រោងវិនិយោគធំៗ ២ ទៀត តម្លៃជិត ៧០ លានដុល្លារ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីថ្មីៗនេះ បានអនុម័តឱ្យក្រុមហ៊ុនឯកជនវិនិយោគសាងសង់រោងចក្រធំៗចំនួន ២ តម្លៃជិត ៧០ លានដុល្លារ នៅខេត្តកណ្តាល និងស្វាយរៀង។ ក្រុមហ៊ុនទី ១ គឺក្រុមហ៊ុន ONION MOBILITY CO., LTD ដែលនឹងវិនិយោគ ២០ លានដុល្លារអាមេរិក បង្កើតរោងចក្រផ្គុំតម្លើងទោចក្រយានយន្ត និងត្រីចក្រយានយន្ត ដើរដោយថាមពលអគ្គិសនី ដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស សុវណ្ណភូមិ ខេត្តកណ្តាល។ ដោយឡែក ក្រុមហ៊ុនទី ២ គឺក្រុមហ៊ុន SHANE (CAMBODIA) FURNITURE CO., LTD ដែលនឹងវិនិយោគ ៤៧,៧ លានដុល្លារអាមេរិក បង្កើតរោងចក្រផលិតសាឡុង គ្រែ និងគ្រឿងសង្ហារឹមគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស៊ីន បាវិត ខេត្តស្វាយរៀង។ បើយោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គម្រោងទាំង ២ នេះនឹងចូលរួមបង្កើតការងារជាង ១២០០ កន្លែងដល់ប្រជាពលរដ្ឋក្នុងតំបន់។ គួរបញ្ជាក់ផងដែរថា ក្នុងអំឡុងត្រឹម១៥ ថ្ងៃ នៃខែកុម្ភៈ […]
អានបន្ថែមព្រលានយន្តហោះខេត្តមណ្ឌលគិរី អាចនឹងចាប់សាងសង់នៅឆ្នាំ ២០២២
គម្រោងសាងសង់ព្រលានយន្តហោះខេត្តមណ្ឌលគិរីអាចនឹងចាប់ផ្ដើមនៅឆ្នាំ ២០២២ ខាងមុខនេះ ក្រោយសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីសប្តាហ៍មុន បានសម្រេចបង្កើតគណៈកម្មការអន្តរក្រសួងពិសេសមួយ ដើម្បីសម្របសម្រួល និងជំរុញការអនុវត្តគម្រោងដ៏ធំមួយនេះ។ ថ្លែងប្រាប់សារព័ត៌មាន Fresh News កាលពីសប្តាហ៍មុន ឯកឧត្តម ស៊ិន ចាន់សិរីវុត្ថា អ្នកពាក្យអាកាសចរណ៍ស៊ីវិល បានឱ្យដឹង ការសិក្សាគម្រោងអាចនឹងបញ្ចប់នៅក្នុងខែកុម្ភៈ នេះ ហើយនឹងដាក់ជូនរាជរដ្ឋាភិបាលសម្រេចក្នុងពេលឆាប់ៗ។ «គម្រោងនេះ បានជ្រើសរើសអ្នកវិនិយោគរួចហើយ និងបានផ្ដល់សិទ្ធិទៅឱ្យក្រុមហ៊ុន China Power International Group ជាអ្នកអភិវឌ្ឍក្នុងលក្ខខណ្ឌសាងសង់-ធ្វើប្រតិបត្តិការ-ផ្ទេរ» ឯកឧត្តម បានបន្ត។ (អានបន្ថែម) ឯកឧត្តម បានបន្ថែមទៀតថា អ្វីដែលយើងធ្វើឥឡូវនេះ គឺអនុម័តការសិក្សា និងការកំណត់កាតព្វកិច្ច រវាងភាគីរដ្ឋ និងឯកជន ឱ្យបានលម្អិតនិងគ្រប់ជ្រុងជ្រោយសិន មុននឹងដាក់ក្នុងកិច្ចព្រមព្រៀងសម្បទាន ដែលត្រូវការពេលប្រហែលជាជិត១ឆ្នាំទៀត ទើបអាចចាប់ផ្ដើមបាន។ ទាក់ទិននឹងគម្រោងព្រលានយន្តហោះខេត្តមណ្ឌលគិរីនេះ សម្តេចនាយករដ្ឋមន្ត្រីតេជោ កាលពីថ្ងៃទី ១០ កុម្ភៈ កន្លងនេះ ក៏បានបានសម្រេចបង្កើតគណៈកម្មការអន្តរក្រសួងមួយដើម្បីដឹកនាំ សម្របសម្រួល និងជំរុញការអនុវត្តគម្រោងនេះ ឱ្យបានកាន់តែរលូន និងលឿនជាងមុន។ […]
អានបន្ថែមកម្ពុជា នឹងដាក់ឱ្យប្រើប្រាស់ស្ថានីយជញ្ជីងថ្លឹងរថយន្តថ្មី នៅផ្លូវក្រវ៉ាត់ក្រុងទី២ និងខេត្តក្រចេះ
ដើម្បីបង្កាបញ្ហាផ្លូវខូចខាត ដែលភាគច្រើនបណ្ដាលមកពីរថយន្តលើសទម្ងន់ ក្រសួងនឹងដាក់ឱ្យប្រើប្រាស់ស្ថានីយជញ្ជីងថ្លឹងរថយន្តថ្មី ចំនួន២បន្ថែមទៀត នៅផ្លូវក្រវ៉ាត់ក្រុងទី២ និងខេត្តក្រចេះ នាពេលឆាប់ៗខាងមុខនេះ ហើយក៏គ្រោងសាងសង់ ២ កន្លែង បន្ថែមទៀតនៅតាមបណ្ដាខេត្តដែលមានតម្រូវការចាំបាច់។ ឯកឧត្ដម សេង ឈួន ប្រធានគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងកាលពីថ្ងៃទី ៥ ខែកុម្ភៈ នេះថា ៖ « ស្ថានីយជញ្ជីងថ្មីទាំង ២ កន្លែង នេះ នឹងជួយជំរុញឱ្យអ្នកដឹកទំនិញ គោរពច្បាប់ទាំងអស់គ្នា និងចេះប្រើប្រាស់ផ្លូវបានយូរអង្វែង»។ បើតាមរបាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុង១ ឆ្នាំ២០២០ មានករណីរថយន្តដឹកលើសទម្ងន់ជាង ៥៨ ម៉ឺនគឿង ឬស្មើនឹង ២៧,៧៩ % នៃរថយន្តដែល បើកបរលើផ្លូវសរុប។ គួរបញ្ជាក់ផងថា កាលពីដើមខែកុម្ភៈកន្លងមកនេះ ក្រសួងសាធារណការ ទើបតែបើកសម្ពោធ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារមជ្ឈមណ្ឌលបណ្ដុះបណ្ដាលបើកបរយានយន្តធុនធ្ងន់ថ្មីមួយ នៅខណ្ឌព្រែកព្នៅ ក្នុងគោលបំណងដើម្បីបង្រៀនទៅអ្នកបើកបររថយន្តធុនធ្ងន់ ទាំងបច្ចេកទេស និងច្បាប់។ (អានបន្ថែម)
អានបន្ថែមប្លង់មេសម្រាប់គម្រោងអភិវឌ្ឍន៍ទីក្រុងរាមតម្លៃជាង ១៦ ពាន់លានដុល្លារ ត្រូវបានអនុម័តហើយ
ក្រុមហ៊ុន Canopy Sands Development ដែលក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Prince Holdings Group កាលពីថ្មីៗនេះ បានសម្រេចអនុម័តទទួលយកប្លង់មេនៃគម្រោងអភិវឌ្ឍន៍ទីក្រុងរាមតម្លៃជាង ១៦ ពាន់លានដុល្លារ ដែលទើបតែសិក្សារួចរាល់ដោយក្រុមហ៊ុនសិង្ហបូរី Surbana Jurong។ នេះបើយោងតាមសារព័ត៌មាន The Straits Times។ គម្រោងរាមទីក្រុងនេះ នឹងត្រូវអភិវឌ្ឍលើផ្ទៃដី ៨៣៤ ហិកតា ពោលគឺនឹងផ្លាស់ប្តូរមុខមាត់តំបន់រាមទៅជាទីក្រុងពាណិជ្ជកម្ម និងអេកូទេសចរណ៍ថ្មីមួយ ដែលអាចទទួលយកអ្នកស្នាក់នៅដល់ទៅ ១៣០ ០០០ នាក់។ យោងតាមប្រភពដដែល ក្រុមហ៊ុន Canopy Sands Development បានប្រគល់ភារកិច្ចឱ្យក្រុមហ៊ុនសិង្ហបូរី Surbana Jurong រៀបចំផែនការប្លង់មេ រចនាប្លង់ទីក្រុង និងធ្វើការងារវិស្វកម្មផ្សេងៗនៃគម្រោងនៅតាមឆ្នេរសមុទ្រ។ ហើយមកទល់បច្ចុប្បន្ន ផែនការមេត្រូវបានរៀបចំរួចរាល់ និងត្រូវបានអនុម័តហើយ។ លោក Yeo Choon Chong នាយកប្រតិបត្តិប្រចាំតំបន់អាស៊ានរបស់ Surbana Jurong បានប្រាប់ The Straits Time ថា […]
អានបន្ថែមក្រុមហ៊ុនចិននឹងសម្រុកសាងសង់ព្រលានយន្តហោះសៀមរាបថ្មីឱ្យសម្រេចបាន ៦៧% ក្នុងឆ្នាំ ២០២១
ក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co., Ltd. ហៅកាត់ថា AIAI នឹងពន្លឿនការសាងសង់គម្រោងព្រលានយន្តហោះសៀមរាបថ្មីឱ្យសម្រេចបាន ៦៧% ក្នុងឆ្នាំ ២០២១ ដើម្បីឈានដល់ការសម្រេចទាំងស្រុងនៅឆ្នាំ ២០២៣ តាមផែនការ។ នេះបើយោងតាម ការចុះពិនិត្យវឌ្ឍនភាពនៃការដ្ឋានសំណង់ របស់ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប កាលពីថ្ងៃទី ០៦ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅនេះ។ ក្រមហ៊ុនបានរាយការថា គិតត្រឹមចុងឆ្នាំ ២០២០ ជារួមគម្រោងទាំងមូលសម្រេចបានប្រមាណ ៣៥% ហើយ។ ក្នុងនោះ ស្ថានីយ៍អ្នកដំណើរសម្រេចបាន១៥% ខណៈសំណង់តំបន់ហោះហើរសម្រេចបានប្រមាណ ១០% ។ សម្រាប់ឆ្នាំ ២០២១ នេះ ក្រុមហ៊ុនគ្រោងនឹងបញ្ចប់ការសាងសង់ស្ថានីយអ្នកដំណើរឱ្យបាន ៧៨% សម្រេចការកសាងតំបន់ហោះហើរឱ្យបាន ៤៥% និងបញ្ចប់សំណង់ហេដ្ឋារចនាសម្ព័ន្ធទូទៅឱ្យបាន ៥០%។ លើសពីនេះ ក្រុមហ៊ុនក៏ធានាបានថា ការហោះហើរ និងចុះចត នឹងមិនមានផលអវិជ្ជមានលើប្រាសាទអង្គវត្ត និងសំណង់ស្ថាបត្យកម្មជុំវិញនោះឡើយ […]
អានបន្ថែម