គម្រោងអភិវឌ្ឍន៍
សរុបព្រឹត្តិការណ៍ព័ត៌មានសំណង់និងអចលនទ្រព្យប្រចាំសប្តាហ៍ទី១២៥ (៣០ មករា ២០២១)
មាតិកាប្រចាំសប្តាហ៍ ៣០ មករា ២០២១៖ #1 ក្រុមហ៊ុនយក្សចិនប្រកាសវិនិយោគលើគម្រោងផ្សារទំនើបដ៏ធំមួយនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្សី [អានបន្ថែម] #2 ការដ្ឋានផ្លូវជាតិលេខ ១០ ពីបាត់ដំបង ទៅកោះកុងសម្រេចបាន ៤៣% ហើយ គ្រោងបញ្ចប់ឆ្នាំ ២០២៣ [អានបន្ថែម] #3 ក្រុមហ៊ុនឯកជនស្នើចង់វិនិយោគគម្រោងធំៗ ២ លើដីជិត ៧០០ ហិកតានៅកោះកុង [អានបន្ថែម] #4 ក្រសួងសេដ្ឋកិច្ច៖ វិស័យសំណង់និងអចលនទ្រព្យនឹងកើនត្រឹម ២,៩% និង ២,៧% ប៉ុណ្ណោះក្នុងឆ្នាំ២០២១ [អានបន្ថែម] #5 រដ្ឋចាប់ផ្ដើមដាំបង្គោល និងកំណត់ព្រំដី សម្រាប់គម្រោងព្រលានយន្តហោះខេត្តបាត់ដំបង [អានបន្ថែម] ដើម្បីតាមដានព័ត៍មានថ្មីៗជាច្រើនទៀតនៅក្នុងវិស័យសំណង់និងអចលនទ្រព្យនៅកម្ពុជា សូមចុច Subscribe នៅលើយូធូប Construction & Property TV Channel និងចូលបណ្តាញព័ត៌មានតាមតេឡេក្រាម https://t.me/ConstructionAndProperty ។
អានបន្ថែមអាកាសចរស៊ីវិលគ្រោងរៀបចំឱ្យមានផ្លូវហោះចុះឡើងដែលមានស្ដង់ដានៅកោះពេជ្រ
មន្រ្តីរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល កាលពីព្រឹកថ្ងៃទី២៨ ខែ មករា កន្លងមកនេះ បានចុះត្រួតពិនិត្យ និងសម្របសម្រួលសុវត្ថិភាពទីលានចុះចតឧទ្ធម្ភាចក្រ នៅកោះពេជ្រ ហើយក៏ត្រៀមរៀបចំឱ្យមានផ្លូវហោះចុះ និងផ្លូវហោះឡើងដែលមានស្ដង់ដាជាងមុននៅទីនោះផងដែរ។ ឯកឧត្តម ខាន់ វណ្ណា អគ្គនាយកបច្ចេកទេសនៃរដ្ឋលេខាធិការអាកាសចរស៊ីវិល បានឱ្យដឹងកាលពីថ្ងៃថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ នេះថា៖ «ការត្រួតពិនិត្យនិងរៀបចំឱ្យមានផ្លូវហោះចុះឡើងនេះ គឺដើម្បីជាផលប្រយោជន៍សុវត្ថិភាពដល់សាធារណជន»។ ដោយឡែក ឯកឧត្តម ក៏មិនបានបញ្ជាក់ពីទុនចំណាយ និងព័ត៌មានលម្អិតនៃការរៀបចំគម្រោងនេះនៅឡើយទេ។ គួរបញ្ជាក់ផងដែរថា ក្នុងឱកាសនេះ ឯកឧត្តមក៏បាន សង្កត់ធ្ងន់លើការអនុវត្តច្បាប់ច្បាប់អាកាសចរស៊ីវិល CCAR PART 12 ផងដែរ ក្នុងគោលបំណងរឹងបន្តឹងវិស័យអាកាសចរនៅកម្ពុជា។
អានបន្ថែមស្ថានីយសូឡាខ្នាតតូចមួយនៅសៀមរាមបើកដំណើរការ ខណៈស្ថានីយ ៣ ធំៗទៀត ក៏គ្រោងនឹងបើកក្នុងឆ្នាំនេះដែរ
ស្ថានីយផលិតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យអនុភាព ៣២គីឡូវ៉ាត់ នៅខេត្តសៀមរាប បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយកាលពីថ្ងៃទី២៧ ខែមករា កន្លងមកនេះ ខណៈរោងចក្រថាមពលសូឡា ៣ ផ្សេងទៀត សរុបអនុភាពជាង ១១០ មេហ្គាវ៉ាត ក៏គ្រោងដាក់ដំណើរការក្នុងដើមឆ្នាំ ២០២១ នេះដែរ។ បើយោងតាមក្រសួងបរិស្ថាន ស្ថានីយនេះមានទីតាំងស្ថិតនៅ មជ្ឈមណ្ឌលស្រាវជ្រាវនិងអភិរក្សកេសរកូល សុខ អានភ្នំគូលែន ដែលអាចផលិតថាមពលបានក្នុងរង្វង់ ១៥០គីឡូវ៉ាត់ម៉ោងក្នុងមួយថ្ងៃ ដែលគ្រប់គ្រាន់សម្រាប់ការប្រើប្រាស់ម៉ាស៊ីនត្រជាក់ និងម៉ាស៊ីនបូមទឹកបានរៀងរាល់ថ្ងៃ។ គម្រោងនេះផ្ទាល់គឺ ជាការបណ្ដាក់ទុនរួមរវាងក្រសួងបរិស្ថាន កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) និងដៃគូអភិវឌ្ឍមួយចំនួន។ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកឡើងនៅក្នុងពិធីសម្ពោធថា ស្ថានីយសូឡានេះ នឹងជួយឱ្យមជ្ឈមណ្ឌលស្រាវជ្រាវសុខ អាន ភ្នំគូលែន នេះ មានប្រភពអគ្គិសនីស្អាតប្រើបាស់។ ជាមួយគ្នានេះ លោកស្រី Sonali Dayaratne តំណាង UNDP ប្រចាំកម្ពុជា ក៏បានវាយតម្លៃខ្ពស់លើគោលជំហរកម្ពុជាក្នុងការផលិតថាមពលស្អាតដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។ គួរបញ្ជាក់ផងដែរថា គម្រោងរោងចក្រសូឡា ៣ ទៀតដែលគ្រោងនឹងបើកដំណើរការឆ្នាំ នេះ រួមមាន ស្ថានីយសូឡាអនុភាព២០មេហ្គាវ៉ាតនៅខេត្តស្វាយរៀង […]
អានបន្ថែមរដ្ឋចុះបញ្ជីភ្នំ ២ ទំហំជាង ១០០ហិកតា ក្នុងខេត្តកំពតជាតំបន់បេតិកភណ្ឌធម្មជាតិ
ក្រសួងបរិស្ថាន បានសម្រេចចុះបញ្ជីភ្នំធម្មជាតិ ២ ក្នុងខេត្តកំពត ដែលមានផ្ទៃដីសរុបប្រមាណ១០៨.៤៤ ហិកតា ជាតំបន់បេតិកភណ្ឌធម្មជាតិ ដើម្បីពង្រឹង និងថែរក្សាប្រព័ន្ធអេកូឡូស៊ីសម្រាប់មនុស្សជំនាន់ក្រោយ។ នេះបើតាមអនុក្រឹត្យលេខ១២ អនក្រ.បក និងលេខ១៣ អនក្រ.បក ចុះថ្ងៃទី២២ ខែមករា ឆ្នាំ២០២១។ ក្នុងអនុក្រឹត្យបញ្ជាក់ថា តំបន់បេតិកភណ្ឌធម្មជាតិទី១ គឺភ្នំព្រះគុហារហ្លួង ដែលមានផ្ទៃដីទំហំ២៥ ហិកតា ស្ថិតក្នុងភូមិសាស្ត្រឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត។ ចំណែកបេតិកភណ្ឌធម្មជាតិទី២ គឺភ្នំទទុង-ភ្នំតូច ដែលមានផ្ទៃដីទំហំ៨៣.៤៤ ហិកតា ស្ថិតក្នុងភូមិសាស្ត្រស្រុកដងទង់ និងស្រុកបន្ទាយមាស ខេត្តកំពត។ ការចុះបញ្ជីភ្នំធម្មជាតិទាំងពីរនេះ គឺដើម្បីការពារសោភ័ណភាព និងតម្លៃធម្មជាតិនៃតំបន់នេះ សម្រាប់បម្រើការកម្សាន្ត ការទស្សនា ការអប់រំ ការសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រ និងជំនឿ។ គួរបញ្ជាក់ថា កន្លងមកក្រសួងបរិស្ថាន បានដាក់ចេញអនុក្រឹត្យបង្កើតតំបន់បេតិកភណ្ឌធម្មជាតិ បានចំនួន ១១ កន្លែង ដែលជារមណីយដ្ឋានភ្នំមានលក្ខណៈជាប្រវត្តិសាស្ត្រ នៅលើផ្ទៃដីសរុបប្រមាណជាង ២ម៉ឺន ៨ ពាន់ហិកតា រួចមកហើយ។ (អានបន្ថែម)
អានបន្ថែមនាទីស្វែងយល់ ភាគទី ៦០៖ តើបច្ចុប្បន្នភាពរបស់ទីផ្សារអចលនទ្រព្យធំៗ ទាំង ៤ ប្រភេទនៅកម្ពុជាមានលក្ខណៈយ៉ាងណាខ្លះ?
តើបច្ចុប្បន្នភាពរបស់ទីផ្សារអចលនទ្រព្យធំៗ ទាំង ៤ ប្រភេទនៅកម្ពុជាមានលក្ខណៈយ៉ាងណាខ្លះ? តើយើងស្ថិតនៅចំណុចណានៃវដ្ដទីផ្សារ?
អានបន្ថែមអគារកម្ពស់ ២៦ ជាន់ តម្លៃ ៣០ លានដុល្លារ នៅផ្លូវ ៦០ ម៉ែត្រ បានបញ្ចប់ការសាងសង់គ្រោងអគារហើយ
អគារការិយាល័យកម្ពស់ ២៦ ជាន់ Maritime Tower តម្លៃជាង ៣០លានដុល្លារ បានបញ្ចប់ការសាងសង់គ្រោងអគារហើយ ដោយត្រៀមនឹងបង្ហាញខ្លួនយ៉ាងពេញលេញតាមបណ្ដោយផ្លូវ៦០ម៉ែត្រ នាពេលឆាប់ៗនេះ។ គម្រោងនេះ ត្រូវបានអភិវឌ្ឍន៍ដោយក្រុមហ៊ុន ម៉ារីថាម អាសិត ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ម៉ារីថាម គ្រុប ដោយពិធីបិទបញ្ចប់ការសាងសង់គ្រោងអគារ ទើបតែធ្វើឡើងកាលពីថ្ងៃទី ២៦ ខែមករា កន្លងទៅនេះ។ លោក គង់ វ៉ារ៉ា អគ្គនាយកប្រតិបត្តិការ និងជាអនុប្រធានក្រុមហ៊ុន ម៉ារីថាមគ្រុប បានឱ្យដឹងថា បើទោះជា ស្ថិតក្នុងវិបត្តិកូវីដ ១៩ ក្តី អគារការិយាល័យទំនើប Maritime Tower ក៏បានបញ្ចប់ការសាងសង់គ្រោងអគារដោយស្ថាបពរដែរ។ គួរបញ្ចាក់ផងដែរថា អគារការិយាល័យទំនើបលំដាប់អន្តរជាតិនេះ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩ ហើយគ្រោងបញ្ចប់ដាក់ឱ្យប្រើប្រាស់នៅឆ្នាំ ២០២១ នេះ។
អានបន្ថែមជប៉ុនផ្តល់ជំនួយជាង៣០លានដុល្លារ សាងសង់ហេដ្ឋារចនាសម្ព័ន្ធមួយចំនួននៅភ្នំពេញ និងបាត់ដំបង
ហេដ្ឋារចនាសម្ព័ន្ធអគារថ្មីមួយចំនួននៅក្នុងវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ និងខេត្តបាត់ដំបង ដែលសាងសង់ឡើងក្រោមជំនួយឥតសំណង់ជាង ៣០លានដុល្លារពីរដ្ឋាភិបាលជប៉ុន បានបញ្ចប់ជាស្ថាពរហើយ។ នេះបើយោងតាមទីភា្នក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ឬJICA។ JICA បានឱ្យដឹងកាលពីថ្ងៃទី២៥ ខែមករា នេះ ថា ពិធីប្រគល់អគារថ្មីទាំងនេះ បានប្រារព្ធឡើង ២ ផ្សេងគ្នា ដោយមួយធ្វើនៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញនាថ្ងៃទី១២ ខែមករាឆ្នាំ ២០២១ និងមួយទៀតធ្វើនៅវិទ្យាស្ថានគរុកោសល្យខេត្តបាត់ដំបង នាថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១។ បើយោងតាមប្រភពដដែល ហេដ្ឋារចនាសម្ព័ន្ធទាំងនោះរួមមាន បណ្ណាល័យ អគារទីចាត់ការ ការបង្រៀន និងអគាររដ្ឋបាលជាដើម។ JICA សង្ឃឹមថា ហេដ្ឋារចនាសម្ព័ន្ធទាំងនេះនឹងជួយវិទ្យាស្ថានគរុកោសល្យឱ្យប្រែក្លាយខ្លួនទៅជាគ្រឹះស្ថានអប់រំកម្រិតបរិញ្ញាប័ត្របាន។ មិនតែប៉ុណ្ណោះ គម្រោងនេះ ក៏នឹងអាចចូលរួមចំណែកលើកកម្ពស់គុណភាពការអប់រំនៅបឋម និងមធ្យមសិក្សាបឋមភូមិ តាមរយៈការលើកកម្ពស់គុណភាពគ្រូបង្រៀនផងដែរ។ គួរបញ្ជាក់ផងដែរថា គិតត្រឹមខែតុលា ឆ្នាំ ២០២០ រដ្ឋាភិបាលជប៉ុន បាននិងកំពុងផ្ដល់ថវិកាយ៉ាងហោចជិត ១ ពាន់លានដុល្លារអាមេរិកដល់កម្ពុជា ដើម្បីជួយសាងសង់ ស្ដារ និងលើកកម្ពស់ហេដ្ឋានរចនាសម្ព័ន្ធស្ពាន-ថ្នល់ជាច្រើននៅកម្ពុជា។ (អានបន្ថែម)
អានបន្ថែមក្រុមហ៊ុនយក្សចិនប្រកាសវិនិយោគលើគម្រោងផ្សារទំនើបដ៏ធំមួយនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្សី
ក្រុមហ៊ុនអចលនទ្រព្យចិន Prince Real Estate group កាលពីថ្ងៃទី ២៥ មករា កន្លងទៅ បានចុះហត្ថលេខាកិច្ចព្រមព្រៀងវិនិយោគ បង្កើតផ្សារទំនើបដ៏ធំមួយឈ្មោះថា Prince Square ដែលនឹងចូលរួមផ្លាស់ប្តូរមុខមាត់ទីក្រុងភ្នំពេញឱ្យកាន់តែទាន់សម័យជាងមុន។ មានទីតាំងស្ថិតនៅក្នុងគម្រោងមជ្ឈមណ្ឌលពាណិជ្ជកម្ម Prince International Plaza ពោលគឺនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្សីជិតភ្នំពេញវ៉តធើផាកចាស់ គម្រោងផ្សារទំនើបនឹងសាងសង់ជាអគារកម្ពស់ ៤ ជាន់ ហើយមានផ្ទៃក្រឡាសរុបជាង ៣៥ ០០០ ម៉ែត្រការ៉េ។ បើយោងតាមរបាយការណ៍របស់ក្រុមហ៊ុន អ្នកជំនាញបានសិក្សាយ៉ាងល្អិតល្អន់ថាទីតាំងនេះ នឹងមានសក្ដានុពលខ្លាំងបំផុត ព្រោះវាជាចំណុចប្រសព្វនៃតំបន់ធំៗ ដូចជា សែន សុខ ទួលគោក និងមានជ័យ និងជាពិសេសគឺ ផ្លូវសហព័ន្ធរុស្សី។ លើសពីនេះ ផ្សារទំនើប Prince Square ក៏នឹងរួមបញ្ចូលនូវ រោងកុនអន្តរជាតិ ក្លឹបហាត់ប្រាណ ភោជនីយដ្ឋានអន្តរជាតិ សួនកម្សាន្តកុមារ និងហាងសម្លៀកបំពាក់ទាន់សម័យជាដើម។ ហើយមកទល់បច្ចុប្បន្ន ផលិតម៉ាកល្បី ៗ ជាង ៥០ ប្រេន គ្រោងនឹងបើកហាងរបស់ពួកគេនៅក្នុងផ្សារទំនើបនេះ។ គួរបញ្ជាក់ផងដែរថា […]
អានបន្ថែមក្រុមហ៊ុនឯកជនគ្រោងសាងសង់រោងចក្រផលិតទឹកស្អាតលើដីទំហំជាង ៣០០ ហិកតា នៅកោះកុង
ក្រុមហ៊ុន អានកូ វ៉ធើរ សឹបផ្លាយ គ្រោងវិនិយោគសាងសង់រោងចក្រផ្គត់ផ្គង់ទឹកស្អាតលើផ្ទៃដីសរុបទំជាង ៣៣០ ហិកតា ក្នុងស្រុកគិរីសាគរ ខេត្តកោះកុង ក្នុងគោលបំណងដើម្បីចែកចាយទឹកស្អាតដល់ប្រជាពលរដ្ឋនៅក្នុងតំបន់ ដែលកំពុងតែមានកំណើនជាលំដាប់។ បើយោងតាមទំព័រវេបសាយផ្លូវការរបស់រដ្ឋបាលខេត្តកោះកុង បច្ចុប្បន្នគម្រោងនេះកំពុងស្ថិតនៅដំណាក់កាលត្រួតពិនិត្យ ដោយរដ្ឋបាលបាលខេត្តកោះកុង និងក្រសួងក្រសួងបរិស្ថាន កាលពីថ្ងៃទី២១ ខែមករា កន្លងទៅនេះ បានចុះទៅពិនិត្យផ្ទៀងផ្ទាត់ទីតាំងវិនិយោគរួចហើយ។ ក្រោយត្រួតពិនិត្យ រដ្ឋបាលខេត្តកោះកុង បានគាំទ្រយ៉ាងពេញទំហឹងលើគម្រោងនេះ តែបានស្នើឱ្យក្រុមហ៊ុនផ្តល់សំណងសមរម្យដល់ប្រជាពលរដ្ឋដែលប៉ះពាល់ សិក្សានិងសហការជាមួយអាជ្ញាធរមូលដ្ឋានឱ្យបានម៉ត់ហ្មត់ ក៏ដូចជារក្សាលំនឹងស្ថានប្រព័ន្ធ និងច្រករបៀងសត្វព្រៃ។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនមិនទាន់បានបញ្ជាក់លម្អិតពីទឹកប្រាក់វិនិយោគ ឬកាលបរិច្ឆេទនៃការសាងសង់នៃគម្រោងនេះទេ។
អានបន្ថែមរដ្ឋសម្រេចកាត់ដីបឹងត្របែកជាសម្បត្តិរដ្ឋ ហើយនឹងស្ដារហេដ្ឋារចនាសម្ព័ន្ធមួយចំនួននៅទីនោះ
រដ្ឋាភិបាលកម្ពុជា បានសម្រេចកំណត់យកផ្ទៃអាងស្តុកទឹកបឹងត្របែកទំហំជាង ១៤ ហិកតា ជាសម្បត្តិរដ្ឋ ហើយក៏គ្រោងនឹងស្ថាបនាជញ្ជាំងទប់ដីថ្មី និងជីកស្តារអាងស្តុកទឹកផងដែរ ដើម្បីដោះស្រាយបញ្ហារំលោភដីរដ្ឋ និងទឹកជំនន់ក្នុងក្រុងភ្នំពេញ។ នេះបើយើងតាមអនុក្រឹត្យលេខ២២១ អនក្រ.បក ចុះថ្ងៃ៣០ ខែធ្នូ ឆ្នាំ២០២០ និងលិខិតលេខ១១០៣ សជណ.មយ ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ របស់ទីស្តីការគណៈរដ្ឋមន្ត្រី។ លិខិតដដែលនេះ ក៏បានឱ្យដឹងថា ការស្ថាបនាជញ្ជាំងទប់នឹងត្រូវធ្វើពីបេតុងអារម៉េ ឬ Concrete Shite pileំ ដែលនឹងព័ទ្ធជុំវិញអាងស្តុកទឹកបឹងត្របែក ដើម្បីការពារមិនឱ្យមានរំលោភបន្តទៀត។ មួយវិញទៀត រដ្ឋនឹងធ្វើការជីកស្តារអាងទឹកបឹងត្របែកផ្នែកខាងលើឱ្យជ្រៅជាងមុន ដើម្បីឱ្យស្ថានីយបូមទឹកអាចបូមទម្លាក់បន្តទៅកាន់ប្រព័ន្ធបង្ហូរទឹក នៅតំបន់ភាគខាងត្បូងរាជធានីភ្នំពេញបាន។ ការស្តារនេះ នឹងធ្វើឱ្យអាងស្តុកទឹកមានសមត្ថភាពគ្រប់គ្រាន់ក្នុងការស្តុកទឹកភ្លៀង ដើម្បីបញ្ចៀសនូវការលិចលង់នៅក្នុងក្រុង។
អានបន្ថែម