គម្រោងអភិវឌ្ឍន៍
ការស្ថាបនាផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ សម្រេចបានជិត៤០%ហើយ
គិតត្រឹមដើមឆ្នាំ២០២១ នេះ ការស្ថាបនាផ្លូវល្បឿនលឿនពីរាជធានីពីភ្នំពេញទៅខេត្តព្រះសីហនុ សម្រេចបាន ៣៩% ហើយ ដោយគ្រោងនឹងបញ្ចប់នៅឆ្នាំ ២០២៣ ខាងមុននេះ។ នេះបើតាមរបាយការណ៍របស់ស្ថានទូតចិននៅកម្ពុជា។ របាយការណ៍ដែលបានចេញផ្សាយកាលពីថ្ងៃទី ១ មករា កន្លងមកនេះ បានឱ្យដឹងថា ដំណើរការសាងសង់គម្រោងនេះ ធ្វើទៅដោយរលូន បើទោះបីជាមានវិបត្តិកូវីដ១៩ក្តី។ គម្រោងនេះ គឺជាផ្លូវល្បឿនលឿនដំបូងបង្អស់នៅកម្ពុជា និងជាគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏ធំសម្បើមមួយដែលចំណាយថវិកាសាងសង់ប្រមាណ ២ពាន់លានដុល្លារអាមេរិក ដោយសាងសង់ជា ៤គន្លង និងមានប្រវែងសរុប ១៩០ គីឡូម៉ែត្រឆ្លងកាត់ខេត្ត-ក្រុងចំនួន ៥។ ផ្លូវមួយខ្សែនេះកំពុងសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) ហើយគ្រោងដំណើរការនៅត្រឹមខែមីនា ឆ្នាំ២០២៣ ខាងមុខនេះ។ គួរបញ្ជាក់ផងដែរថា ចាប់ពីខែ មករា ដល់ ខែវិច្ឆិកា ឆ្នាំ ២០២០ កម្ពុជាទទួលបានការវិនិយោគផ្ទាល់ (FDI) ពីចិនចំនួន ៨៦០ លានដុល្លារ ដែលកើនឡើងប្រមាណ ៧០% បើប្រៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៩ ហើយក្នុងនោះភាគច្រើនជាគម្រោងហេដ្ឋារចនាសម្ព័ន្ធ។ (អានបន្ថែម)
អានបន្ថែមមណ្ឌលចត្តាឡីស័កតម្លៃជិត៨០ម៉ឺនដុល្លារ នៅព្រែកព្នៅ បើកឱ្យប្រើប្រាស់ជាផ្លូវការហើយ
មណ្ឌលចត្តាឡីស័កតម្លៃជិត៨០ម៉ឺនដុល្លារ នៅព្រែកព្នៅ បានបញ្ចប់ការសាងសង់ជាស្ថាពរហើយ ដោយបានបើកឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី ៦ មករា ឆ្នាំ ២០២១ នេះក្រោមអធិបតីភាពអភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង នឹងមន្រ្តីពាក់ព័ន្ធ។ មណ្ឌលចត្តាឡីស័កថ្មីនេះ មានសរុប ៤ អគារ និង៥០៤បន្ទប់ ដែលសាងសង់លើផ្ទៃដីជិត ១ ហិកតា ស្ថិតក្នុងភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ។ គម្រោងនេះ បានចាប់ផ្តើមសាងសង់នៅខែកញ្ញា ឆ្នាំ ២០២០ កន្លងមកនេះ។ មណ្ឌលចត្តាឡីស័ករាជធានីភ្នំពេញដែលបានសាងសង់រួចនេះ គឺត្រូវបានដាក់ឱ្យប្រើប្រាស់ដើម្បីអនុវត្តវិធានការចត្តាឡីស័កចំពោះអ្នកដំណើរដែលចូលមកព្រះរាជាណាចក្រកម្ពុជាតាមអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ លោកជំទាវ យក់ សម្បត្ដិ រដ្ឋលេខាធិការក្រសួងសុខាភិបាល ធ្លាប់បានប្រាប់អ្នកសារព័ត៌មានថា គម្រោងនេះបានប្រើប្រាស់ថវិកាប្រមាណ ៧៩០ពាន់ដុល្លារ ដែលជាថវិការបស់រាជរដ្ឋាភិបាលកម្ពុជា។
អានបន្ថែមការវិនិយោគផ្ទាល់ពីចិនមានដល់ ៨៦០ លានដុល្លារក្នុងរយៈពេល ១១ ខែ ឆ្នាំ២០២០ កើនឡើង ៧០%
ចាប់ពីខែ មករា ដល់ ខែវិច្ឆិកា ឆ្នាំ ២០២០ កម្ពុជាទទួលបានការវិនិយោគផ្ទាល់ (FDI) ពីចិនចំនួន ៨៦០ លានដុល្លារ ពោលគឺកើនឡើងប្រមាណ ៧០% បើប្រៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៩។ នេះបើតាមការឱ្យដឹងពីការប្រកាសព័ត៌មានរបស់ស្ថានទូតចិននៅកម្ពុជាកាលពីពេលថ្មីៗនេះ។ ប្រភពដដែលបានឱ្យដឹងថា បើទោះជាវិបត្តិកូវីដ-១៩ ធ្វើឱ្យប៉ះពាល់ដល់កំណើនសេដ្ឋកិច្ច និងវិនិយោគបរទេសក្ដី ប៉ុន្តែគម្រោងហេដ្ឋារចនាសម្ព័ន្ធបានដំណើរការទៅមុខយ៉ាងរលូនរួមមាន គម្រោងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី (AIAI) ដែលសម្រេចបាន៣៥% ហើយ និងគម្រោងផ្លូវល្បឿនលឿនពីភ្នំពេញ-ព្រះសីហនុ ដែលបានបញ្ចប់ ៣៩% នៃសំណង់វិស្វកម្មសរុបផងដែរ។ ជាមួយគ្នានេះ គម្រោងសាងសង់រោងចក្រថាមពលអគ្គីសនីផ្សេងៗ ក៏ដំណើរការទៅដោយរលូនដែរ ក្នុងនោះ ស្ថានីយ៍អគ្គិសនី Huadian នៅខេត្តព្រះសីហនុ ដែលដើរដោយថាមពលកម្តៅ បានបញ្ចប់ការតម្លើងគ្រោងដែកនៃរោងចក្រហើយ។ ចំណែកឯ ក្រុមហ៊ុន Sinomach Heavy Equipment Group CO.,Ltd ក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើគម្រោងវិនិយោគ BOT នៃស្ថានីយ៍វារីអគ្គិសនីស្ទឹងតាតៃលើផងដែរ។ បន្ថែមពីនេះ ចំនួនសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុបានកើនឡើងជាបន្តបន្ទាប់ ដែលក្នុងនោះ បរិមាណនៃការនាំចូល និងនាំចេញ ក៏កើនឡើងគួរឱ្យកត់សម្គាល់ផងដែរ។ ឧត្តមស៊ុន […]
អានបន្ថែមរដ្ឋាភិបាល សម្រេចទុកជាមោឃៈការកាត់ដីបឹងតាមោកទំហំ ៣០ ហិកតា ដែលអនុម័តកាលពីឆ្នាំមុន
រាជរដ្ឋាភិបាលបានសម្រេចនរាករណ៍ ឬទុកជាមោឃៈការកាត់ដីបឹងតាមោក ៣០ ហិកតា ឱ្យទៅក្រសួងអភិវឌ្ឍន៍ជនបទ និងអគារអង្គភាពចំនួន ៣ ទៀត ដែលធ្វើឡើងកាលពីឆ្នាំមុន ក៏ដូចជាប្រកាសឱ្យដោះដូរទីតាំងស្ថាប័នរដ្ឋមួយចំនួនផងដែរ។ យោងតាមសេចក្ដីប្រកាសរបស់ទីស្ដីការគណៈរដ្ឋមន្ត្រីចុះថ្ងៃទី ៤ មករា ឆ្នាំ២០២១ រដ្ឋាភិបាលសម្រេចទុកជាមោឃៈលើលិខិតលេខ ៧៩០ សជណ.មឃ ដែលសម្រេចឱ្យកាត់ដីបឹងតាមោក ទំហំ ១៥ ហិកតា ដើម្បីសាងសង់អគារក្រសួងអភិវឌ្ឍន៍ជនបទថ្មី កាលពីឆ្នាំមុន។ (អានបន្ថែម) សេចក្ដីប្រកាសដដែលក៏បានសម្រេចទុកជាមោឃៈលិខិតលេខ ៧៩១ សជណ.មឃ ដែលសម្រេចឱ្យកាត់ដីបឹងតាមោក ទំហំ ១៥ ហិកតា ដើម្បីសាងសង់អគារអង្គភាពចំនួន ៣ រួមមាន ១) អគារគណៈកម្មការជាតិគ្រប់គ្រងមហន្តរាយ ២) អគារគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និង ៣) អគារអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន។ លើសពីនេះ លិខិតដដែលក៏បានសម្រេចឱ្យដោះដូរអគាររដ្ឋមួយចំនួន ដូចតទៅ៖ – ប្រគល់អគារក្រសួងរៀបចំដែនដី នគរូបនីយកម្ម សំណង់ បច្ចុប្បន្ន ជូនទៅក្រសួងអភិវឌ្ឍន៍ជនបទ – ប្រគល់អគារក្រសួងអភិវឌ្ឍន៍ បច្ចុប្បន្ន ជូនមន្ទីររៀបចំដែនដីភ្នំពេញ […]
អានបន្ថែមក្រសួងរ៉ែបើកឱ្យឯកជនដេញថ្លៃធ្វើអាជីវកម្មបូមខ្សាច់លើទីតាំងទំហំជាង២ពាន់ហិកតានៅខេត្តពីរ
ក្រសួងរ៉ែ និងថាមពល បានប្រកាសជ្រើសរើសក្រុមហ៊ុនធ្វើអាជីវកម្មល្បាយខ្សាច់នៅលើទីតាំងចំនួន ០៧កន្លែង លើផ្ទៃសរុបប្រមាណ ២១៤៣,២ ហិកតា ដោយក្នុងនោះ ៣ទីតាំងនៅខេត្តកោះកុង និង ៤ទីតាំងទៀតនៅខេត្តព្រះសីហនុ។ នេះបើយោងតាមលិខិតចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ របស់ក្រសួងរ៉ែ និងថាមពល។ ទីតាំងដែលស្ថិតក្នុងខេត្តកោះកុង រួមមាន ទីតាំងទី១ ស្ថិតនៅឃុំតានូន ស្រុកបូទុមសាគរ មានទំហំ ១០៩ហិកតា ទីតាំងទី២ ស្ថិតនៅឃុំអណ្តូងទឹក និងឃុំកណ្តាល ស្រុកបូទុមសាគរ មានទំហំ ៨៨២ហិកតា និងទីតាំងទី៣ ស្ថិតនៅឃុំដងពែង ឃុំជីខក្រោម និងឃុំជ្រោយស្វាយ ស្រុកស្រែអំបិល មានទំហំ ៤៦៤ហិកតា។ ចំណែកឯ ទីតាំងដែលស្ថិតក្នុងខេត្តព្រះសីហនុរួមមាន ទីតាំងទី១ ស្ថិតនៅឃុំកែវផុស ស្រុកស្ទឹងហាវ មានទំហំ ៣១៨,៧០ហិកតា ទីតាំង២ ស្ថិតនៅឃុំទំនប់រលក ស្រុកស្ទឹងហាវ មានទំហំ ៨១,៥០ហិកតា ទីតាំងទី៣ ស្ថិតនៅឃុំអូរជ្រៅ ស្រុកព្រៃនប់ មានទំហំ ៦០ហិកតា និងទីតាំងទី៤ ស្ថិតនៅឃុំរាម […]
អានបន្ថែមក្នុងឆ្នាំ ២០២០ ផ្ទៃដីបឹងតាមោកយ៉ាងហោចជិត ៧០០ ហិកតាត្រូវបានកាត់ឱ្យស្ថាប័នរដ្ឋ និងឯកជន
ក្នុងឆ្នាំ ២០២០ នេះ រដ្ឋាភិបាលកម្ពុជាបានសម្រេចកាត់ដីបឹងតាមោកយ៉ាងហោច ៩ លើក ឬស្មើនឹង៦៨២ ហិកតា ឱ្យទៅជាកម្មសិទ្ធិឯកជន និងស្ថាប័នរដ្ឋមួយចំនួន។ នេះបើយោងតាមឯកសារដែលទស្សនាវដ្ដីសំណង់ និងអចលនទ្រព្យទទួលបាន។ ការកាត់ផ្ទៃដីនៅបឹងតាមោកនេះចំនួន ៩ ដងនោះ រួមមាន៖ ដើមខែមិនា ឆ្នាំ ២០២០៖ ដី ៨៣ ហិកតា ត្រូវបានរាជរដ្ឋាភិបាល សម្រេចកាត់ជូនរដ្ឋបាលរាជធានីភ្នំពញ ដើម្បីអភិវឌ្ឍសួន និងឧទ្យានធម្មជាតិសាធារណៈនេះ និងត្រូវបានបែងចែកជា ២ ផ្នែក។ ផ្នែកទី១ រាជរដ្ឋាភិបាលយល់ព្រមផ្តល់ផ្ទៃបឹងតាមោក (បឹងកប់ស្រូវ) ទំហំ៨ហិកតា ស្ថិតនៅសង្កាត់គោករកាខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដើម្បីសាងសង់អគារ និងហេដ្ឋារចនាសម្ព័ន្ធនាយកដ្ឋានកណ្តាលសន្តិសុខ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ។ ផ្នែកទី ២ រាជរដ្ឋាភិបាលយល់ព្រមផ្តល់ផ្ទៃបឹងតាមោកទំហំ ៧៥ ហិកតា ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងបង្កើតសួន ព្រមទាំងឧទ្យានធម្មជាតិសាធារណៈ។ (អានបន្ថែម) នៅថ្ងៃ ២៧ មេសា ឆ្នាំ២០២០៖ រដ្ឋាភិបាលបានសម្រេចដោះដូរដី ក្នុងទំហំ ៣០ […]
អានបន្ថែមរោងចក្រផលិតដែកចេញពីអេតចាយតម្លៃ ១៧ លានដុល្លារ នៅកំពង់ស្ពឺ បើកឱ្យដំណើការជាផ្លូវការហើយ
រោងចក្រស្លដែក និងផលិតដែកតម្លៃជាង ១៧ លានដុល្លារថ្មីមួយ នៅស្រុកឧត្តុង ខេត្តកំពង់ស្ពឺ បានដាក់ឱ្យដំណើរការជាផ្លូវការហើយកាលពីចុងសប្តាហ៍មុន ដែលរួមចំណែកបង្កើនចំនួនរោងចក្រស្លដែកសរុបនៅកម្ពុជា ដល់ទៅ ៤ រោងចក្រ។ គម្រោងនេះ វិនិយោគដោយក្រុមហ៊ុនចិន Hong De Sheng (Cambodia) ដោយជំហានដំបូងនេះ រោងចក្រនឹងប្រើប្រាស់ការរំលាយដែកអេតចាយជាសំណល់រឹងនានាក្នុងប្រទេស ដោយអាចផលិតដែកក្នុងបរិមាណ កន្លះលានតោន ក្នុងមួយឆ្នាំ។ ឯកឧត្តម អ៊ុំ សុថា អ្នកនាំពាក្យក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានឱ្យដឹងថា៖ «វត្តមាន រោងចក្រស្លដែកនេះ នឹងរួមចំណែកដល់ការងារអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងសំណង់ ទាំងឯកជន និងរដ្ឋនៅកម្ពុជា»។ គួរបញ្ជាក់ផងដែរថា ក្រៅពីរោងចក្រស្លដែក Hong De Sheng (Cambodia) កម្ពុជាក៏មានរោងចក្រស្លដែកចំនួន ៣ ទៀត រួមមាន រោងចក្ររបស់ក្រុមហ៊ុន Cambodian Jin Liang Metallic Technology ស្ថិតនៅខេត្តព្រះសីហនុ ក្រុមហ៊ុន Dopro […]
អានបន្ថែមឯកឧត្តមស៊ុន ចាន់ថុល ជំរុញឱ្យពន្លឿនបញ្ចប់ការសាងសង់កំពង់ផែទេសចរណ៍កំពតត្រឹមខែ មិថុនា ឆ្នាំនេះ
ឯកឧត្តមស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាឱ្យក្រុមហ៊ុនទទួលខុសត្រូវបន្ថែមកំលាំង និងដាក់ផែនការឱ្យបានច្បាស់លាស់ ធ្វើយ៉ាងណាពន្លឿនបញ្ចប់ការសាងសង់កំពង់ផែទេសចរណ៍កំពត ឱ្យបានក្នុងខែ មិថុនា ឆ្នាំ ២០២១ នេះ ក្រោយពន្យារពេលជាច្រើនសារមក។ ឯកឧត្តម ស៊ុន ចាន់ថុល បានមានប្រសាសន៍ក្នុងកិច្ចត្រួតពិនិត្យកំពង់ផែ កាលពីព្រឹកថ្ងៃទី ៤ ខែមករា នេះ ថា៖ «ក្រុមហ៊ុន គួរបន្ថែមមនុស្សធ្វើការទៀត ឬដាក់ផែនការរាប់ថយក្រោយឱ្យបានច្បាស់លាស់ ធ្វើយ៉ាងណាឱ្យចប់តាមផែនការនៅខែ ៦»។ «យើងធ្វើយឺតយ៉ាវបែបនេះ គឺមិនល្អទេ ខាងក្រសួងទេសចរណ៍ក៏មិនសប្បាយចិត្ត ខាងADB ក៏មិនសប្បាយចិត្ត។ ដូច្នេះ ត្រូវតែគោរពតាមលក្ខណៈបច្ចេកទេស សាងសង់ឲ្យបានត្រឹមត្រូវ ត្រឹមខែ ៦ តាមការសន្យាជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ» ឯកឧត្តម បានបន្ត។ ក្រុមហ៊ុនសាងសង់ បានទទួលសំណើរបស់ ឯកឧត្តម ស៊ុន ចាន់ថុល ហើយក៏បានរាយការណ៍ថា មកទល់បច្ចុប្បន្នការសាងសង់សម្រេចបាន ៤៥% ហើយ ដោយនៅខែ មេសា ខាងមុខនេះ គឹគ្រោងនឹងបញ្ចប់គ្រោងអគារទាំងមូល។ គួរបញ្ជាក់ផងដែរថា […]
អានបន្ថែមសហគ្រិនស្ត្រីឆ្នើមពីក្រោយភាពជោគជ័យនៃគម្រោងខុនដូល្បី Urban Village បង្ហាញពីគន្លឹះធ្វើអាជីវកម្ម
«ទោះកើតមកជាស្រ្តីមានរាងកាយតូច និងមានកម្លាំងទន់ខ្សោយជាងបុរសក្ដី មិនមែនមានន័យថាស្រ្តីមាន ខួរក្បាលតូចជាង ឬឆ្លាតចាញ់បុរសនោះទេ » លោកស្រី Catherine Chan ស្ថាបនិក និង នាយិកាប្រតិបត្តិនៃគម្រោង Urban Village & Factory Phnom Penh និងនាយិកាក្រុមហ៊ុន Goldfame Group។ លោកស្រី Catherine Chan គឺជាអ្នកដឹកនាំស្ត្រីមួយរូបដែលបច្ចុប្បន្នកំពុងគ្រប់គ្រងអាជីវកម្មតម្លៃរាប់ពាន់លានដុល្លារ ទាំងក្នុងវិស័យអចលនទ្រព្យ និងឧស្សាហកម្មកាត់ដេរនៅកម្ពុជា។ លោកស្រីគឺជាស្ថាបនិក និងជានាយិកាប្រតិបត្តិនៃគម្រោងខុនដូល្បី Urban Village & Factory Phnom Penh និងជានាយិកាក្រុមហ៊ុន Goldfame Group ផងដែរ។ ទោះបីមានកំណើតនៅទីក្រុងហុងកុង និងទទួលបានការអប់រំពីចក្រភពអង់គ្លេសក្ដី លោកស្រី Catherine មានសញ្ជាតិជាខ្មែរហុងកុង ហើយអ្វីដែលសំខាន់ជាងនេះទៅទៀត លោកស្រីតែងតែមានមោទនភាពថា ខ្លួនជាកូនខ្មែរ ធ្វើអាជីវកម្មនៅស្រុកខ្មែរ និងផ្ដល់ផលប្រយោជន៍ឲ្យប្រទេសកម្ពុជា។ ភាពជោគជ័យ និងសមិទ្ធិផលក្នុងការធ្វើអាជីវកម្មរបស់លោកស្រីបានក្លាយជាកម្លាំងចលករ ជំរុញឲ្យស្ត្រីខ្មែរជាច្រើនរូបទៀតមិនខ្លាចនឹងឈានជើងចូលមកប្រឡូកក្នុងវិស័យអចលនទ្រព្យ ដែលមនុស្សភាគច្រើនគិតថាជាអាជីវកម្មដែលគ្រប់គ្រងដោយបុរស។ ទោះបីជាលោកស្រី Catherine […]
អានបន្ថែមផ្លូវជាតិលេខ ៣ នឹងមានជញ្ជីងវាស់ទម្ងន់រថយន្តតាមស្ថានីយ ២កន្លែង និងកាមេរ៉ាវាស់ល្បឿន ១១កន្លែង
ផ្លូវជាតិលេខ ៣ នឹងត្រូវបំពាក់ដោយជញ្ជីងថ្លឹងទម្ងន់រថយន្តតាមស្ថានីយចំនួន ២កន្លែង និងកាមេរ៉ាចាប់ល្បឿនចំនួន ១១កន្លែង ក្នុងគោលបំណងដើម្បីធានាបាននូវសុវត្ថិភាព និងគុណភាពផ្លូវដែលនឹងជួសជុលរួចរាល់ឆាប់ៗនេះ។ នេះបើយោងតាម ឯកឧត្តម ស៊ុន ចាន់ថុល ក្នុងឱកាសចុះត្រួតពិនិត្យការដ្ឋាន កាលពីថ្ងៃទី ៤ មករា។ ឯកឧត្តមបានមានប្រសាសន៍ថា ៖ «យើងនឹងរៀបចំដាក់ជញ្ចឹងកប់ក្រោមផ្លូវទាំងសងខាងផ្លូវ ប៉ុន្តែឥឡូវហ្នឹងយើងកំពុងពិភាក្សាគ្នាដើម្បីរកថវិកា ប៉ុន្តែមិនមែនថវិការបស់គម្រោងទេ។ តែយើងបានដាក់សាកល្បងប្រើជញ្ជឹងក្រោមដីនេះហើយ។ ដោយឡែក កាមេរ៉ាចាប់ល្បឿន ក៏នឹងដាក់តាមផ្លូវផងដែរ»។ ឯកឧត្តមបានបន្ថែមថា ក្រុមការងារក៏កំពុងពិភាក្សាពីការដាក់ជញ្ជីងក្រោមដី និងជញ្ជីងថ្លឹងទម្ងន់រថយន្តតាមស្ថានីយនៅលើផ្លូវនេះ ដើម្បីត្រួតពិនិត្យលើរថយន្តដែលបើកបរនៅលើផ្លូវនេះ ក៏ដូចជារក្សាគុណភាពផ្លូវផងដែរ។ ជាមួយគ្នានេះដែរ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានសម្រេចឱ្យសាងសង់ស្ពានអាកាសថ្មើរជើងឆ្លងផ្លូវជាតិលេខ ៣ នេះផងដែរ បើទោះជាមានការតវ៉ាពីប្រជាជនក្នុងតំបន់ជាច្រើនក្ដី។ (អានបន្ថែម) គួរបញ្ជាក់ផងដែរថា ការស្ថាបនាផ្លូវជាតិលេខ ៣ (ភ្នំពេញ – កំពត) ចំណាយទឹកប្រាក់អស់ប្រមាណជាង ២១៩ លានដុល្លារអាមេរិក។ គិតមកដល់បច្ចុប្បន្នការស្ថាបនា សម្រចបានប្រមាណ ៩០% ហើយគ្រោងនឹងបញ្ចប់នៅខែ កញ្ញា ឆ្នាំនេះ ពោលគឺបញ្ចប់មុនការគ្រោងទុក។ […]
អានបន្ថែម