រដ្ឋាភិបាលប្រកាសដាក់ឱ្យប្រើប្រាសផ្លូវចំនួន ២ ខ្សែទៀត នៅស្ពានអាកាសចោមចៅ

រដ្ឋាភិបាល បានប្រកាសដាក់ឱ្យដំណើរការផ្លូវចំនួន ២ ខ្សែទៀត ដែលនៅទីតាំងស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ ដើម្បីសម្រួលចរាចរណ៍ដល់ប្រជាពលរដ្ឋ។ នេះបើយោងតាមប្រសាសន៍ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពិធីបើកសម្ពោធជាផ្លូវការអគារទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃ ២២ ខែមករា នេះ។ (អានបន្ថែម) សម្ដេច បានឱ្យដឹងថា៖ «កាលពីថ្ងៃទី ១០ ខែតុលា ឆ្នាំ២០២០ នៅពេលបើកការដ្ឋានសាងសង់នៅទីនោះ ខ្ញុំបានប្រកាសដាក់ឱ្យប្រើប្រាស់នូវផ្លូវក្រោមដីជាបណ្ដោះអាសន្នមួយខ្សែ។ ប៉ុន្តែឥឡូវនេះ គឺបើកឱ្យប្រើប្រាស់ផ្លូវពង្រីក ប្រវែង ២០៤ ម៉ែត្រ ទទឹង ៥ ម៉ែត្រកន្លះ ដែលមានទិសដៅចរាចរណ៍ពីផ្លូវជាតិលេខ ៤ ឆ្ពោះទៅផ្លូវជាតិលេខ ៣។ ហ្នឹងជាផ្លូវទីមួយ…»។ សម្ដេចបានបន្ថែមថា៖ «ផ្លូវក្រោមដីទី ២ មានបណ្ដោយ ៥៥៨ ម៉ែត្រ ទទឹង ៨,៥០ ម៉ែត្រ មានទិសដៅចរាចរណ៍ពីផ្លូវជាតិលេខ ៤ ឆ្ពោះទៅផ្លូវចោមចៅ។ អញ្ចឹងសុំឯកឧត្តម ឃួង ស្រេង ប្រកាសជាផ្លូវការ […]

អាន​បន្ថែម

អគារទីស្តីការថ្មីនៃក្រសួងរៀបចំដែនដី នឹងត្រូវដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅដើមខែមេសា ខាងមុខនេះ

អគារទីស្តីការថ្មីរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅខណ្ឌសែន សុខ នឹងត្រូវបើកឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី ៤ ខែមេសា ខាងមុខនេះ។ អគារទីស្តីការថ្មីនេះ មានទីតាំងស្ថិតនៅភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ឬខាងជើងខ្លោងទ្វារហ្ក្រេនភ្នំពេញ ដែលជាតំបន់កំពុងមានការអភិវឌ្ឍខ្លាំងផ្នែកលំនៅឋាន។ អគារនេះ ត្រូវបានចាប់ផ្ដើមសាងសង់តាំងពីថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២០ មកម្លេះ ដែលលាតសន្ធឹងលើផ្ទៃដី ៣ហិកតា មានកម្ពស់ ៥ជាន់ និងមានផ្ទៃក្រឡាសំណង់ជាង ៥ម៉ឺនម៉ែត្រការ៉េ។ (អានបន្ថែម) នៅក្នុងគម្រោងអគារនេះ ត្រូវបានបែងចែកចេញជា២ ផ្នែក គឺអគារទីស្តីការក្រសួង និងអាគារពិសោធន៍សំណង់ ហើយត្រូវបានរចនាជារចនាបថខ្មែរ ដែលមានបុស្បុកប្រាំពីរថ្នាក់ និងដំបូលហោជាងមុខដាច់ ក្នុងគោលបំណងលើកស្ទួយសា្នដៃស្ថាបត្យកម្មបុរាណ។ ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ធ្លាប់បានឱ្យដឹងថា ការផ្លាស់ប្តូរអគារទីស្តីការក្រសួងថ្មី នឹងជួយពន្លឿនការងារក្នុងវិស័យដីធ្លី និងសំណង់ឲ្យកាន់តែមានប្រសិទ្ធភាព និងគុណភាពខ្ពស់ជាងមុន៕

អាន​បន្ថែម

ជីប ម៉ុង លែន នឹងប្តូរមុខមាត់ដី ១២០ ហិកតា ក្នុងតំបន់ជ្រោយចង្វា ទៅជាគម្រោងដ៏សម្បើមមួយ

ជីប ម៉ុង លែន បានប្រកាសបើកលក់គម្រោង ផាក លែន ៦A ដ៏ធំរបស់ខ្លួននៅតំបន់ជ្រោយចង្វាជាផ្លូវការ ចាប់ពីថ្ងៃទី២២នេះ ដល់ថ្ងៃទី ២៤ ខែមករា ឆ្នាំ២០២១ ជាមួយការបញ្ចុះតម្លៃដ៏អស្ចារ្យជូនអតិថិជន រហូតដល់ ៨% មិនចាំបាច់មានប្រាក់កក់ និងមិនគិតការប្រាក់រហូតដល់ ១៨ ខែ។ ផាក លែន ៦A គឺជាគម្រោងអភិវឌ្ឍន៍លំនៅឋានដ៏ប្រណិត ដែលលាតសន្ធឹងលើផ្ទៃដីរហូតដល់ ១២០ ហិកតា ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ៦A និងអមដោយទន្លេធំៗចំនួនពីរ គឺទន្លេសាប និងទន្លេមេគង្គ ដែលធ្វើអោយទីនេះត្រជាក់ស្រស់ស្រាយគ្រប់រដូវកាល។ លោកឧកញ៉ា លាង ហួង (ហេនរី) អគ្គនាយកក្រុមហ៊ុន ជីប ម៉ុង លែន បានមានប្រសាសន៍ថា គម្រោងផាក លែន ៦A ត្រូវបានអភិវឌ្ឍប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងយុទ្ធសាស្ត្រច្បាស់លាស់ ដោយមានគោលដៅមួយរួមចំណែកក្នុងការអភិវឌ្ឍតំបន់ជ្រោយចង្វានេះ ឲ្យក្លាយជាតំបន់រស់នៅប្រកបដោយភាពស៊ីវិល័យ ថ្លៃថ្នូរ ផាសុកភាព និងមានអ្វីៗគ្រប់បែបយ៉ាង។ លោកឧកញ៉ា លាង ហួង […]

អាន​បន្ថែម

អគារថ្មី ២ របស់ក្រសួងសាធារណការ ត្រូវបានដាក់សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ

អគារទីស្ដីការក្រសួងថ្មី និងវិទ្យាស្ថាន តេជោសែនសាធារណការ និងដឹកជញ្ជូន ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី ថ្ងៃ ២២ ខែមករា ឆ្នាំ២០២១ នេះហើយ។ ពិធីបើសម្ពោធជាផ្លូវការនេះ ធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និង ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។ អគារទាំង ២ នេះ មានទីតាំងនៅលើ ផ្លូវ ៥៩៨ (ផ្លូវ ឯកឧត្តម ជា សុផារ៉ា) សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ ក្នុងទីតាំងថ្មីនេះ គឺជាបរិវេណរួមមាននៃ អគាររដ្ឋបាលទីស្ដីការក្រសួង វិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូន អគាររដ្ឋបាល «ក» អគាររដ្ឋបាល «ខ» អគារ មន្ទីពិសោធសំណង់ សាលប្រជុំ បណ្ណាល័យ និងរោងគ្រឿងចាក់ផងដែរ។ គួរបញ្ជាក់ផងដែរថា អគារទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូនថ្មី ត្រូវបានសាងសង់នៅលើផ្ទៃដី ៣,៩៦ហិកតា ដែលជាទីតាំងដីអតីតអគ្គនាយកដ្ឋានដឹកជញ្ជូន ។

អាន​បន្ថែម

ក្រុមហ៊ុនឯកជនមួយគ្រោងនឹងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅខេត្តកំពង់ស្ពឺ

ក្រុមហ៊ុន Khmer Holding Group គ្រោងនឹងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសកសិ-ឧស្សាហកម្មមួយ នៅក្នុងខេត្តកំពង់ស្ពឺ ដើម្បីបម្រើឱ្យវិស័យកសិកម្ម ប្រមូលផ្តុំកសិផល ឃ្លាំងស្តុកត្រជាក់ កែច្នៃ និងនាំចេញ។ នេះបើតាមកិច្ចប្រជុំថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ លោកឧកញ៉ា ឆាវ អ៊ីនទ័រ អ្នកតំណាងក្រុមហ៊ុនបានឱ្យដឹងថា ក្រៅពីគម្រោងដ៏ធំនេះ ក្រុមហ៊ុនក៏កំពុងរៀបចំគម្រោងវិនិយោគ ២ ទៀត គឺការវិនិយោគដាំដុះរុក្ខជាតិឱសថ និងការបង្កើតវិទ្យាស្ថានស្រាវជ្រាវរុក្ខជាតិឱសថ ដំណាំកសិកម្ម និងផលិតជីសរីរាង្គ។ លោកឧកញ៉ា បន្តថា ក្រុមហ៊ុន កន្លងមកបានចុះសិក្សាខេត្តគោលដៅ ដូចជាខេត្តមណ្ឌលគីរី ឧត្តរមានជ័យ ស្ទឹងត្រែង និងខេត្តកោះកុង ដើម្បីជ្រើសយកជាកន្លែងបង្កើតវិទ្យាស្ថានស្រាវជ្រាវរុក្ខជាតិឱសថ និងរោងចក្រចំរាញ់ កែច្នៃ វេចខ្ចប់ សម្រាប់នាំចេញ។ យ៉ាងណាមិញ ក្រុមហ៊ុន មិនទាន់បានបញ្ជាក់ពីទឹកប្រាក់វិនិយោគ និងព័ត៌មានលម្អិតនៃគម្រោងឡើយ ដោយបច្ចុប្បន្នក្រុមហ៊ុនកំពុងរៀបចំឯកសារដាក់ជូនទៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ដើម្បីពិនិត្យសម្រេច។ ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម បានគាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសកសិ-ឧស្សាហកម្ម នៅក្នុងខេត្តកំពង់ស្ពឺ។ បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី […]

អាន​បន្ថែម

ស្ពានបុរាណអាយុកាលជិត ៩០០ឆ្នាំ នៅខេត្តសៀមរាប នឹងជួសជុលរួច នាខែមិថុនាខាងមុខ

ស្ពានតាអោង ឬ តាអុង ដែលស្ពានបុរាណអាយុកាលជិត៩០០ឆ្នាំ នៅស្រុកជីក្រែង ខេត្តសៀមរាប ត្រូវបានបើកការដ្ឋានជួសជុលជាលើកដំបូង កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ ហើយបើយោងតាមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា ការដ្ឋានគ្រោងនឹងបញ្ចប់នៅខែមិថុនា ខាងមុខនេះ។ លោក ពុទ្ធ សុទ្ធ មន្ត្រីនាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរ និងជាប្រធានគម្រោងជួសជុលស្ពានតាអោងឱ្យដឹងថា ស្ពាននេះ មានបណ្តោយប្រវែង៧០ម៉ែត្រ ទទឹង១៣ម៉ែត្រ និងមានរន្ធត្រដេវចំនួន១៤។ លោកថា ជាជំហានដំបូង អាជ្ញាធរជាតិអប្សរាផ្តើមគម្រោងជួសជុលដំណាក់កាលទី១ ចំនួន ២ចំណុចសំខាន់ៗ គឺនៅជញ្ជាំងស្ពានផ្នែកខាងជើងដែលបានរលុះធ្លាក់ និងមានរហែកធំចេញក្រៅប្រឈមនឹងការរលុះធ្លាក់។ ជាមួយគ្នានេះ ក្រុមការងារនឹងធ្វើសម្រង់ប្លង់ ចុះបញ្ជីថ្ម ការជួសជុលថ្ម ការរៀបចំពង្រឹងជើងសសរថ្មដែលរលុះធ្លាក់ឡើងវិញ ការបង្ហាប់ដីកន្លែងច្រោះនៅគល់ស្ពានខាងលិច និងការរៀបចំបង្កាន់ដៃនាគដាក់ចូលតាមទីតាំងដើមឡើងវិញ។ គួរបញ្ជាក់ថា គម្រោងជួសជុលស្ពានបុរាណនេះ គឺបានប្រើថវិកាមូលនិធិរបស់អាជ្ញាធរជាតិអប្សរា ហើយនឹងបញ្ចប់គម្រោងនៅខែមិថុនា ឆ្នាំ២០២១៕

អាន​បន្ថែម

ការដ្ឋានស្ពានបេតុងឫស្សីកែវ-ជ្រោយចង្វា បញ្ចប់បាន ៣៦% ហើយ

ការដ្ឋានសាងសង់ស្ពានបេតុងឆ្លងកាត់ទន្លេសាប ពីផ្លូវជាតិលេខ ៥ ម្តុំឃ្លាំងសាំងខណ្ឌឫស្សីកែវ តភ្ជាប់ទៅតំបន់អភិវឌ្ឍន៍ជ្រោយចង្វារ គិតត្រឹមថ្ងៃទី ២០ មករា ឆ្នាំ២០២១ នេះ សម្រេចបាន ៣៦% ហើយ ។ នេះបើយោងតាម មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ។ ស្ពានបេតុងមួយខ្សែនេះ គឺកំពុងសាងសង់ស្របនឹងស្ពានបាឡេដែលកំពុងប្រើប្រាស់ប្រចាំថ្ងៃ ហើយក្រោយស្ពានបេតុង រដ្ឋាភិបាលនឹងរុះស្ពានបាឡេចេញ។ ស្ពានបេតុងឫស្សីកែវ-ជ្រោយចង្វា មានប្រវែង ៩២២ម៉ែត្រ ទទឹង២០,៥ម៉ែត្រ និងចិញ្ចើមស្ពានសម្រាប់ថ្មើរជើង ១,២៥ម៉ែត្រ សងខាង។ ហើយគម្រោងនេះត្រូវបានបើកការដ្ឋានសាងសង់តាំងពីថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០១៧ មកម្ល៉េះ។ (អានបន្ថែម) ស្ពាននេះ មានតួនាទីសំខាន់ ក្នុងការរួមមចំណែក រំដោះចរាចរលើផ្លូវជាតិលេខ៦ និងផ្លូវជាតិលេខ៥ ក៏ដូចជាច្រកចេញចូលរាជធានីភ្នំពេញផងដែរ។

អាន​បន្ថែម

បូរីខុនដូរីកដូចផ្សិត តែហេតុអ្វីប្រជាជនភាគច្រើនគ្មានផ្ទះនៅ?គួរដោះស្រាយបញ្ហានេះដូចម្ដេច?

បើយោងតាមទិន្នន័យរបស់ CBRE Cambodia គិតចុងត្រឹមឆ្នាំ ២០២០ ខុនដូជាង ២៥ ០០០ យូនីត ត្រូវបានផ្គត់ផ្គង់នៅក្នុងទីផ្សារ ហើយរំពឹងថានឹងកើនឡើងដល់ ៣៨ ០០០ យូនីតក្នុងឆ្នាំ ២០២១។ លើសពីនេះ ទិន្នន័យរបស់ Knight Frank Cambodia បានឱ្យដឹងថាត្រឹមចុងឆ្នាំ ២០១៩ ផ្ទះក្នុងបូរីសរុបជាង ៥៥ ០០០ ខ្នងត្រូវបានដាក់លក់ក្នុងទីផ្សារ ហើយ ២២ ០០០ ខ្នងទៀត រំពឹងថានឹងបញ្ចប់នៅឆ្នាំ ២០២២។ ប៉ុន្តែបើក្រឡេកមើលទៅស្ថានភាពប្រជាជនវិញ បើយោងតាមទិន្នន័យរបស់ The Borgen Project ប្រជាជនកម្ពុជាយ៉ាងហោច ១០ លាននាក់មិនមានផ្ទះសម្បែងសមរម្យស្នាក់នៅ។ លើសពីនេះ ១ ភាគ ៥ នៃប្រជាជនក្នុងក្រុងភ្នំពេញ កំពុងរស់នៅក្នុងសំណង់អនាធិបតេយ្យ នេះបើយោងតាមទិន្នន័យរបស់អង្គការ Habitat for Humanity។ សំខាន់ជាងនេះទៅទៀត ប្រជាជនក្នុងទីក្រុងភ្នំពេញនាពេលបច្ចុប្បន្ន មានដល់ជិត ២ លាននាក់ […]

អាន​បន្ថែម

អាមេរិកសម្រេចជួយកម្ពុជាជួសជុល និងកែលម្អ ប្រាសាទព្រះវិហារ និងប្រាសាទបាក់ខែង

សហរដ្ឋអាមេរិក កាលពីថ្មីនេះ សម្រេចផ្ដល់ជំនួយជិតកន្លះលានដុល្លារដើម្បីជួសជុលប្រាសាទបុរាណពីរនៅកម្ពុជា គឺប្រាសាទព្រះវិហារ និងប្រាសាទភ្នំបាខែង។ នេះបើយោងតាម ការឱ្យដឹងពីស្ថានទូតអាមេរិកនៅកម្ពុជា កាលពីថ្ងៃទី ១៧ មករាកន្លងទៅ។ កិច្ចព្រមព្រៀងជំនួយនេះ ត្រូវបានចុះហត្ថលេខាដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា និងមូលនិធិវិមានពិភពលោក (WMF) របស់សហរដ្ឋអាមេរិក។ បើយោងតាមកិច្ចព្រមព្រៀង ថវិកាប្រមាណ ១២ ម៉ឺនដុល្លារអាមេរិក នឹងត្រូវប្រើប្រាស់សម្រាប់ជួសជុលជណ្តើរខាងជើងនៃប្រាសាទព្រះវិហារ និងដើម្បីស្តារប្រព័ន្ធលូបុរាណនៅតាមជណ្តើរទាំងសងខាង។ ចំណែកឯ ថវិកាចំនួន ៣០ ម៉ឺនដុល្លារទៀត នឹងផ្ដល់ទៅឱ្យមូលនិធិវិមានពិភពលោក WMF សម្រាប់បន្តការងារអភិរក្សគម្រោងនៅភ្នំបាខែង ដំណាក់កាលទី ៥ រហូតដល់ឆ្នាំ ២០២២ ។ គួរបញ្ជាក់ផងដែរថា គម្រោងនេះ ស្ថិតក្នុងគម្រោងមូលនិធិឯកអគ្គរដ្ឋទូតសម្រាប់ការអភិរក្សវប្បធម៌ ដែលត្រូវបានបង្កើតឡើង ក្នុងបំណងជួយអភិរក្សតំបន់បេតិកភណ្ឌវប្បធម៌សំខាន់ៗនៅជុំវិញពិភពលោក។

អាន​បន្ថែម

រោងចក្រផលិតទឹកស្អាត តម្លៃជាង១៩០លានដុល្លារ នៅជាយក្រុងភ្នំពេញ នឹងបើកការដ្ឋាននៅចុងខែមករានេះ

គម្រោងរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតនៅបាក់ខែង គ្រោងនឹងចាប់ផ្ដើមបើកការដ្ឋាននៅចុងខែមករា នេះ ដោយនឹងមានសមត្ថភាពផលិតទឹកស្អាតបានដល់ទៅ ១៩៥ ០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ។ ពិធីបើកការដ្ឋានសាងសង់រោងចក្រផលិតទឹកស្អាតនៅបាក់ខែងនេះ នឹងប្រព្រឹត្តិទៅក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ ការសាងសង់គម្រោងនេះ នឹងត្រូវថវិកាប្រមាណ ១៩០លានដុល្លារ ដែលជាសហហិរញ្ញប្បទានរបស់ភ្នាក់ងារអភិវឌ្ឍន៍បារាំង French Development Agency ធនាគារ European Investment Bank និងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។ ហើយនឹងត្រូវអនុវត្តដោយក្រុមហ៊ុន Vinci Construction Grands Projects។ សម្រាប់ដំណាក់កាលទី១ រួមមានការសាងសង់រោងចក្រ និងការតបណ្តាញបំពង់មេ ដោយនឹងចំណាយថវិកាប្រមាណ ១៥៥លានដុល្លារ។ ដោយឡែក ដំណាក់កាលទី ២ គឺនឹងចំណាយ ៤៥លានដុល្លារទៀត ដើម្បីបង្កើនសមត្ថភាពផលិតទឹកស្អាតឱ្យបានដល់ទៅ ៣៩០ ០០០ ម៉ែត្រគូប/ថ្ងៃ។ គួរបញ្ជាក់ផងដែរថា ដំណាក់កាលទី១ ត្រូវបានចុះហត្ថលេខាព្រមព្រៀងតាំងពីខែវិច្ឆិកា ឆ្នាំ ២០១៩ មកម្លេះ ហើយដំណាក់កាលទី ២ ក៏ត្រូវបានប្រកាសតាំងពីដើមឆ្នាំ ២០២០។ ប៉ុន្តែមកទល់បច្ចុប្បន្ន […]

អាន​បន្ថែម