គម្រោងអភិវឌ្ឍន៍
ក្នុងឆ្នាំ ២០២០ ផ្ទៃដីបឹងតាមោកយ៉ាងហោចជិត ៧០០ ហិកតាត្រូវបានកាត់ឱ្យស្ថាប័នរដ្ឋ និងឯកជន
ក្នុងឆ្នាំ ២០២០ នេះ រដ្ឋាភិបាលកម្ពុជាបានសម្រេចកាត់ដីបឹងតាមោកយ៉ាងហោច ៩ លើក ឬស្មើនឹង៦៨២ ហិកតា ឱ្យទៅជាកម្មសិទ្ធិឯកជន និងស្ថាប័នរដ្ឋមួយចំនួន។ នេះបើយោងតាមឯកសារដែលទស្សនាវដ្ដីសំណង់ និងអចលនទ្រព្យទទួលបាន។ ការកាត់ផ្ទៃដីនៅបឹងតាមោកនេះចំនួន ៩ ដងនោះ រួមមាន៖ ដើមខែមិនា ឆ្នាំ ២០២០៖ ដី ៨៣ ហិកតា ត្រូវបានរាជរដ្ឋាភិបាល សម្រេចកាត់ជូនរដ្ឋបាលរាជធានីភ្នំពញ ដើម្បីអភិវឌ្ឍសួន និងឧទ្យានធម្មជាតិសាធារណៈនេះ និងត្រូវបានបែងចែកជា ២ ផ្នែក។ ផ្នែកទី១ រាជរដ្ឋាភិបាលយល់ព្រមផ្តល់ផ្ទៃបឹងតាមោក (បឹងកប់ស្រូវ) ទំហំ៨ហិកតា ស្ថិតនៅសង្កាត់គោករកាខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដើម្បីសាងសង់អគារ និងហេដ្ឋារចនាសម្ព័ន្ធនាយកដ្ឋានកណ្តាលសន្តិសុខ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ។ ផ្នែកទី ២ រាជរដ្ឋាភិបាលយល់ព្រមផ្តល់ផ្ទៃបឹងតាមោកទំហំ ៧៥ ហិកតា ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងបង្កើតសួន ព្រមទាំងឧទ្យានធម្មជាតិសាធារណៈ។ (អានបន្ថែម) នៅថ្ងៃ ២៧ មេសា ឆ្នាំ២០២០៖ រដ្ឋាភិបាលបានសម្រេចដោះដូរដី ក្នុងទំហំ ៣០ […]
អានបន្ថែមរោងចក្រផលិតដែកចេញពីអេតចាយតម្លៃ ១៧ លានដុល្លារ នៅកំពង់ស្ពឺ បើកឱ្យដំណើការជាផ្លូវការហើយ
រោងចក្រស្លដែក និងផលិតដែកតម្លៃជាង ១៧ លានដុល្លារថ្មីមួយ នៅស្រុកឧត្តុង ខេត្តកំពង់ស្ពឺ បានដាក់ឱ្យដំណើរការជាផ្លូវការហើយកាលពីចុងសប្តាហ៍មុន ដែលរួមចំណែកបង្កើនចំនួនរោងចក្រស្លដែកសរុបនៅកម្ពុជា ដល់ទៅ ៤ រោងចក្រ។ គម្រោងនេះ វិនិយោគដោយក្រុមហ៊ុនចិន Hong De Sheng (Cambodia) ដោយជំហានដំបូងនេះ រោងចក្រនឹងប្រើប្រាស់ការរំលាយដែកអេតចាយជាសំណល់រឹងនានាក្នុងប្រទេស ដោយអាចផលិតដែកក្នុងបរិមាណ កន្លះលានតោន ក្នុងមួយឆ្នាំ។ ឯកឧត្តម អ៊ុំ សុថា អ្នកនាំពាក្យក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានឱ្យដឹងថា៖ «វត្តមាន រោងចក្រស្លដែកនេះ នឹងរួមចំណែកដល់ការងារអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងសំណង់ ទាំងឯកជន និងរដ្ឋនៅកម្ពុជា»។ គួរបញ្ជាក់ផងដែរថា ក្រៅពីរោងចក្រស្លដែក Hong De Sheng (Cambodia) កម្ពុជាក៏មានរោងចក្រស្លដែកចំនួន ៣ ទៀត រួមមាន រោងចក្ររបស់ក្រុមហ៊ុន Cambodian Jin Liang Metallic Technology ស្ថិតនៅខេត្តព្រះសីហនុ ក្រុមហ៊ុន Dopro […]
អានបន្ថែមឯកឧត្តមស៊ុន ចាន់ថុល ជំរុញឱ្យពន្លឿនបញ្ចប់ការសាងសង់កំពង់ផែទេសចរណ៍កំពតត្រឹមខែ មិថុនា ឆ្នាំនេះ
ឯកឧត្តមស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាឱ្យក្រុមហ៊ុនទទួលខុសត្រូវបន្ថែមកំលាំង និងដាក់ផែនការឱ្យបានច្បាស់លាស់ ធ្វើយ៉ាងណាពន្លឿនបញ្ចប់ការសាងសង់កំពង់ផែទេសចរណ៍កំពត ឱ្យបានក្នុងខែ មិថុនា ឆ្នាំ ២០២១ នេះ ក្រោយពន្យារពេលជាច្រើនសារមក។ ឯកឧត្តម ស៊ុន ចាន់ថុល បានមានប្រសាសន៍ក្នុងកិច្ចត្រួតពិនិត្យកំពង់ផែ កាលពីព្រឹកថ្ងៃទី ៤ ខែមករា នេះ ថា៖ «ក្រុមហ៊ុន គួរបន្ថែមមនុស្សធ្វើការទៀត ឬដាក់ផែនការរាប់ថយក្រោយឱ្យបានច្បាស់លាស់ ធ្វើយ៉ាងណាឱ្យចប់តាមផែនការនៅខែ ៦»។ «យើងធ្វើយឺតយ៉ាវបែបនេះ គឺមិនល្អទេ ខាងក្រសួងទេសចរណ៍ក៏មិនសប្បាយចិត្ត ខាងADB ក៏មិនសប្បាយចិត្ត។ ដូច្នេះ ត្រូវតែគោរពតាមលក្ខណៈបច្ចេកទេស សាងសង់ឲ្យបានត្រឹមត្រូវ ត្រឹមខែ ៦ តាមការសន្យាជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ» ឯកឧត្តម បានបន្ត។ ក្រុមហ៊ុនសាងសង់ បានទទួលសំណើរបស់ ឯកឧត្តម ស៊ុន ចាន់ថុល ហើយក៏បានរាយការណ៍ថា មកទល់បច្ចុប្បន្នការសាងសង់សម្រេចបាន ៤៥% ហើយ ដោយនៅខែ មេសា ខាងមុខនេះ គឹគ្រោងនឹងបញ្ចប់គ្រោងអគារទាំងមូល។ គួរបញ្ជាក់ផងដែរថា […]
អានបន្ថែមសហគ្រិនស្ត្រីឆ្នើមពីក្រោយភាពជោគជ័យនៃគម្រោងខុនដូល្បី Urban Village បង្ហាញពីគន្លឹះធ្វើអាជីវកម្ម
«ទោះកើតមកជាស្រ្តីមានរាងកាយតូច និងមានកម្លាំងទន់ខ្សោយជាងបុរសក្ដី មិនមែនមានន័យថាស្រ្តីមាន ខួរក្បាលតូចជាង ឬឆ្លាតចាញ់បុរសនោះទេ » លោកស្រី Catherine Chan ស្ថាបនិក និង នាយិកាប្រតិបត្តិនៃគម្រោង Urban Village & Factory Phnom Penh និងនាយិកាក្រុមហ៊ុន Goldfame Group។ លោកស្រី Catherine Chan គឺជាអ្នកដឹកនាំស្ត្រីមួយរូបដែលបច្ចុប្បន្នកំពុងគ្រប់គ្រងអាជីវកម្មតម្លៃរាប់ពាន់លានដុល្លារ ទាំងក្នុងវិស័យអចលនទ្រព្យ និងឧស្សាហកម្មកាត់ដេរនៅកម្ពុជា។ លោកស្រីគឺជាស្ថាបនិក និងជានាយិកាប្រតិបត្តិនៃគម្រោងខុនដូល្បី Urban Village & Factory Phnom Penh និងជានាយិកាក្រុមហ៊ុន Goldfame Group ផងដែរ។ ទោះបីមានកំណើតនៅទីក្រុងហុងកុង និងទទួលបានការអប់រំពីចក្រភពអង់គ្លេសក្ដី លោកស្រី Catherine មានសញ្ជាតិជាខ្មែរហុងកុង ហើយអ្វីដែលសំខាន់ជាងនេះទៅទៀត លោកស្រីតែងតែមានមោទនភាពថា ខ្លួនជាកូនខ្មែរ ធ្វើអាជីវកម្មនៅស្រុកខ្មែរ និងផ្ដល់ផលប្រយោជន៍ឲ្យប្រទេសកម្ពុជា។ ភាពជោគជ័យ និងសមិទ្ធិផលក្នុងការធ្វើអាជីវកម្មរបស់លោកស្រីបានក្លាយជាកម្លាំងចលករ ជំរុញឲ្យស្ត្រីខ្មែរជាច្រើនរូបទៀតមិនខ្លាចនឹងឈានជើងចូលមកប្រឡូកក្នុងវិស័យអចលនទ្រព្យ ដែលមនុស្សភាគច្រើនគិតថាជាអាជីវកម្មដែលគ្រប់គ្រងដោយបុរស។ ទោះបីជាលោកស្រី Catherine […]
អានបន្ថែមផ្លូវជាតិលេខ ៣ នឹងមានជញ្ជីងវាស់ទម្ងន់រថយន្តតាមស្ថានីយ ២កន្លែង និងកាមេរ៉ាវាស់ល្បឿន ១១កន្លែង
ផ្លូវជាតិលេខ ៣ នឹងត្រូវបំពាក់ដោយជញ្ជីងថ្លឹងទម្ងន់រថយន្តតាមស្ថានីយចំនួន ២កន្លែង និងកាមេរ៉ាចាប់ល្បឿនចំនួន ១១កន្លែង ក្នុងគោលបំណងដើម្បីធានាបាននូវសុវត្ថិភាព និងគុណភាពផ្លូវដែលនឹងជួសជុលរួចរាល់ឆាប់ៗនេះ។ នេះបើយោងតាម ឯកឧត្តម ស៊ុន ចាន់ថុល ក្នុងឱកាសចុះត្រួតពិនិត្យការដ្ឋាន កាលពីថ្ងៃទី ៤ មករា។ ឯកឧត្តមបានមានប្រសាសន៍ថា ៖ «យើងនឹងរៀបចំដាក់ជញ្ចឹងកប់ក្រោមផ្លូវទាំងសងខាងផ្លូវ ប៉ុន្តែឥឡូវហ្នឹងយើងកំពុងពិភាក្សាគ្នាដើម្បីរកថវិកា ប៉ុន្តែមិនមែនថវិការបស់គម្រោងទេ។ តែយើងបានដាក់សាកល្បងប្រើជញ្ជឹងក្រោមដីនេះហើយ។ ដោយឡែក កាមេរ៉ាចាប់ល្បឿន ក៏នឹងដាក់តាមផ្លូវផងដែរ»។ ឯកឧត្តមបានបន្ថែមថា ក្រុមការងារក៏កំពុងពិភាក្សាពីការដាក់ជញ្ជីងក្រោមដី និងជញ្ជីងថ្លឹងទម្ងន់រថយន្តតាមស្ថានីយនៅលើផ្លូវនេះ ដើម្បីត្រួតពិនិត្យលើរថយន្តដែលបើកបរនៅលើផ្លូវនេះ ក៏ដូចជារក្សាគុណភាពផ្លូវផងដែរ។ ជាមួយគ្នានេះដែរ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានសម្រេចឱ្យសាងសង់ស្ពានអាកាសថ្មើរជើងឆ្លងផ្លូវជាតិលេខ ៣ នេះផងដែរ បើទោះជាមានការតវ៉ាពីប្រជាជនក្នុងតំបន់ជាច្រើនក្ដី។ (អានបន្ថែម) គួរបញ្ជាក់ផងដែរថា ការស្ថាបនាផ្លូវជាតិលេខ ៣ (ភ្នំពេញ – កំពត) ចំណាយទឹកប្រាក់អស់ប្រមាណជាង ២១៩ លានដុល្លារអាមេរិក។ គិតមកដល់បច្ចុប្បន្នការស្ថាបនា សម្រចបានប្រមាណ ៩០% ហើយគ្រោងនឹងបញ្ចប់នៅខែ កញ្ញា ឆ្នាំនេះ ពោលគឺបញ្ចប់មុនការគ្រោងទុក។ […]
អានបន្ថែមសម្ដេច ហ៊ុន សែន សម្រេចឱ្យសង់ស្ពានអាកាសឆ្លងផ្លូវជាតិលេខ ៣ ជាក់លាក់ហើយ ទោះមានការតវ៉ាជាច្រើនក្ដី
សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសម្រេចឱ្យសាងសង់ស្ពានអាកាសថ្មើរជើងឆ្លងកាត់ផ្លូវជាតិលេខ ៣ ជាក់លាក់ហើយ ទោះមានការតវ៉ាពីប្រជាជនក្នុងតំបន់ជាច្រើនលើកច្រើនសារក្ដី។ នេះបើយោងតាម ឯកឧត្តម ស៊ុន ចាន់ថុល ក្នុងឱកាសចុះត្រួតពិនិត្យការដ្ឋានសាងសង់ផ្លូវជាតិលេខ៣ កាលពីថ្ងៃទី ៤ មករា នេះ។ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល បានឱ្យដឹងថា៖ «ស្ពានអាកាសនេះ មិនមែនស្ពានអាកាសសម្រាប់ឡានទេ គឺស្ពានថ្មើរជើង ឆ្លងកាត់មុខផ្សារត្រាំខ្នាថ្មី និងវិទ្យាល័យមួយ ដោយយើងបានសម្រេចឱ្យសាងសង់ហើយ»។ «កន្លងមកក៏មានការ តវ៉ាថាមិនគួរមានស្ពានទេ ព្រោះអាចធ្វើឱ្យខូចគុណភាពផ្សារ ហើយក៏មានការស្នើសុំពីសាលាថាឱ្យយើងបើកទ្រូងផ្លូវជំនួសវិញ» ឯកឧត្តមបានបន្ត។ ទាក់ទិននឹងបញ្ហានេះ ឯកឧត្តមបានធ្វើលិខិតស្ដីពីលក្ខខណ្ឌបច្ចេកទេសជូនទៅ សម្ដេច ស ខេង និងសម្ដេច ហ៊ុន សែន ថាគួរ ឬមិនគួរសង់ស្ពាននេះ។ ក្រោយពិចារណាសម្ដេចទាំង ២ បានឯកភាពឱ្យសង់ ហើយក្រើនឱ្យប្រជាជនក្នុងតំបន់ឱ្យចូលរួមសហការ។ ឯកឧត្តម ស៊ុន ចាន់ថុល បានឱ្យទៀតដឹងថា៖ «គោលបំណងចំបងនៃការធ្វើស្ពាននេះ គឺដើម្បីសុវត្ថិភាពរបស់អ្នកដើរផ្សារ និងសិស្សសាលា។ ផ្លូវដល់ទៅ […]
អានបន្ថែមរដ្ឋាភិបាលអនុម័តឱ្យក្រុមហ៊ុនចិនសាងសង់គម្រោងអាកាសយានដ្ឋាននៅមណ្ឌលគិរី
រដ្ឋាភិបាល សម្រេចជាផ្លូវការឱ្យសាងសង់គម្រោងអាកាសយានដ្ឋាននៅមណ្ឌលគិរី ដោយក្រុមហ៊ុនចិនត្រូវបានជ្រើសរើសជាក្រុមហ៊ុនអភិវឌ្ឍន៍គម្រោងនេះ។ នេះបើតាមឱ្យដឹងពី សេចក្ដីប្រកាសរបស់ទីស្ដីការគណរដ្ឋមន្ត្រី ចុះថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២០នេះ។ យោងតាមប្រភពដដែល រដ្ឋាភិបាលសម្រេចជ្រើសរើសក្រុមហ៊ុន Powerchina International Group ឱ្យសិក្សា និងអភិវឌ្ឍន៍លើគម្រោងសាងសង់អាកាសយានដ្ឋានថ្មីខ្នាតតំបន់ នៅខេត្តមណ្ឌលគិរី និងអនុញ្ញាត្តឱ្យរដ្ឋលេខាធិការដ្ឋានអាកាចរស៊ីវិល ដឹកនាំរៀបចំកិច្ចព្រមព្រៀងក្របខ័ណ្ឌជាមួយក្រុមហ៊ុនអភិវឌ្ឍន៍។ គួរបញ្ជាក់ផងដែរថា គម្រោងសាងសង់ព្រលានយន្តហោះនេះ មានទីតាំងស្ថិតនៅក្នុង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ត្រូវបានសិក្សាតាំងពីឆ្នាំ ២០១៩ បច្ចុប្បន្នកំពុងស្ថិតក្នុងដំណាក់កាលសិក្សាលទ្ធភាព ហើយគ្រោងនឹងបញ្ចប់នៅដើមឆ្នាំក្រោយ។ សម្រាប់ជំហានដំបូង គម្រោងនេះនឹងត្រូវសាងសង់លើដី ៣០០ ហិកតា ហើយពង្រីកជា ៦០០ហិកតាវិញ។ (អានបន្ថែម និងបន្ថែម) កាលពីព្រឹកថ្ងៃទី ៣១ កក្កដា ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានចុះបើកការដ្ឋានសាងសង់ផ្លូវចូលទីតាំងគម្រោងព្រលានយន្តហោះថ្មី ប្រវែង ៣ គ.ម ទទឹង ៦០ ម ដែលនឹងត្រូវឈូសបើកទ្រូងផ្លូវ ៦០ម ហើយលើកជាតួផ្លូវតែ១២មសិន […]
អានបន្ថែមធនាគារជាតិ៖ ឆ្នាំ២០២១ វិស័យហិរញ្ញវត្ថុរឹងមាំ សេដ្ឋកិច្ចកើន ៤% វិស័យសំណង់នឹងងើបសន្សឹមៗ
ធនាគារជាតិព្យាករថា នៅឆ្នាំ ២០២១ វិស័យហិរញ្ញវត្ថុនៅកម្ពុជានៅតែបន្តមានវឌ្ឍនភាព ដោយឡែកសេដ្ឋកិច្ចកម្ពុជានឹងកើនប្រមាណ ៤% ខណៈវិស័យសំណង់ និងអចលនទ្រព្យនឹងបន្តងើបឡើងវិញជាសន្សឹមៗ។ សេចក្ដីប្រកាសរបស់ធនាគារជាតិនៃកម្ពុជា ស្ដីអំពីវឌ្ឍនភាពម៉ាក្រូសេដ្ឋកិច្ចនិងវិស័យធនាគារឆ្នាំ២០២០ និងទស្សនវិស័យឆ្នាំ២០២១ ចុះថ្ងៃទី៣១ ធ្នូ ២០២០ បានឱ្យដឹងថា សម្រាប់វិស័យហិរញ្ញវត្ថុ ទ្រព្យសកម្មប្រមាណ ៩០% ជាទ្រព្យសកម្មវិស័យធនាគារ ដែលបន្តភាពវឌ្ឍនភាព និងភាពធន់ បើទោះជាទទួលរងសម្ពាធពីការធ្លាក់ចុះនៃវិស័យរូបវន្តក៏ដោយ។ យ៉ាងណាមិញ ក្នុងអំឡុងពេលមានវិបត្តិកូវីដ ១៩ វិស័យដែលទទួលរងការប៉ះពាល់ខ្លាំងជាងគេគឺ វិស័យទេសចរណ៍ និងវិស័យនាំចេញសម្លៀកបំពាក់ និងស្បែកជើង។ ហើយវិស័យដែលរងផលប៉ះពាល់ធ្ងន់បន្ទាប់គឺ វិស័យសំណង់ និងអចលនទ្រព្យ។ ទោះជាយ៉ាងណាក្ដី ធនាគារជាតិជឿជាក់ថា វិស័យសំណង់ និងអចលនទ្រព្យ នឹងងើបឡើងសន្សឹមៗ ស្របពេលជាមួយនឹងកំណើនការវិនិយោគផ្ទាល់បរទេស ការងើបឡើងវិញនៃចំណូល និងការរីកចម្រើននៃសេដ្ឋកិច្ចជារួមពេលអនាគត។ ជាមួយគ្នានេះ វិស័យសណ្ឋាគារ និងភោជនីយដ្ឋាន ក៏ដូចជាវិស័យដឹកជញ្ជូន ក៏នឹងអាចបន្តកើនវិញតែក្នុងល្បឿនយឺត ដោយសារការធ្លាក់ចុះនៃភ្ញៀវទេសចរអន្តរជាតិ។ លើសពីនេះ ធនាគារជាតិក៏បានព្យាករថា ឆមាសទី ១ ឆ្នាំ ២០២១ សេដ្ឋកិច្ចកម្ពុជារំពឹងថា នឹងអាចងើបឡើងវិញក្នុងរង្វង់ ៤% […]
អានបន្ថែមវិវឌ្ឍនភាពលម្អិតនៃដំណើរការសាងសង់ព្រលានយន្តហោះសៀមរាបថ្មីតម្លៃជាង ៩០០លានដុល្លារ
គម្រោងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី (AIAI) ចាប់ផ្ដើមសាងសង់ ចាប់តាំងពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ មកម្ល៉េះ ដោយគ្រោងនឹងបញ្ចប់ក្នុងរយៈពេល ៣៦ ខែ ពោលគឺនៅឆ្នាំ ២០២៣។ គម្រោងនេះ នឹងចំណាយទុនវិនិយោគប្រមាណ ៩០០ លានដុល្លារ ដែលនឹងសាងសង់លើផ្ទៃដីប្រមាណ ៧០០ ហិកតា រួមជាមួយនឹងផ្ទៃដីនៃតំបន់សេដ្ឋកិច្ចពិសេសចំនួន ១០០០ ហិកតា ទៀតផង។ គិតមកត្រឹមខែធ្នូ នេះ គម្រោងទាំងមូលសម្រេចបានប្រមាណ ៣៥% ហើយ។ បើយោងតាមរបាយការណ៍របស់ក្រុមហ៊ុនទទួលខុសត្រូវសាងសង់ ខាងក្រោមនេះ គឺជាទិន្នន័យលម្អិតផ្នែកនីមួយៗ នៃគម្រោងទាំងមូល៖ ក. ការងារសាងសង់ស្ថានីយអ្នកដំណើរ សម្រេចបាន ១២% ក្នុងនោះ បញ្ចប់ការងាររៀបចំគ្រឹះ និងចាក់ប្លង់សេដល់ជាន់ទី ២ និងបន្តចាក់ប្លង់សេនៅជាន់ទី ៣ បាន ២៥%។ ខ. ការងារសាងសង់ទីធ្លាចតយន្តហោះ សម្រេចបានប្រមាណ ៥% ក្នុងនោះការងារឈូសឆាយដី និងពង្រាបដី សម្រេចបាន ៦០% ហើយការងារចាក់បំពេញដី បានប្រមាណ ១០%។ […]
អានបន្ថែមក្រុមហ៊ុនវិស្វកម្មជប៉ុនទទួលសាងសង់រថភ្លើងល្បឿនលឿនឆ្លងសមុទ្រតម្លៃ ២,៤ពាន់លានដុល្លារពីប្រទេសសិង្ហបូរីទៅម៉ាឡេស៊ី
ក្រុមហ៊ុនវិស្វកម្មរបស់ជប៉ុន Penta-Ocean Construction កាលពីថ្មីៗនេះ ឈ្នះការដេញថ្លៃអនុវត្តការងារសាងសង់មួយផ្នែកធំនៃគម្រោងរថភ្លើងល្បឿនលឿនតភ្ជាប់ពីទីក្រុង Johor Bahru នៅប្រទេសម៉ាឡេស៊ី ទៅសិង្ហបូរី ក្រោមការអនុម័តដោយអាជ្ញាធរដែនដីរបស់សិង្ហបុរី (LTA) ។ ក្រុមហ៊ុន Penta-Ocean នឹងទទួលខុសត្រូវលើផ្នែកសាងសង់ផ្លូវក្រោមដី សាងសង់ស្ថានីយចំណត Woodland North នៅសិង្ហបូរី ស្ថានីយ Bukit Chaga នៅម៉ាឡេស៊ី អគារគយ អគារអន្តោប្រវេសន៍ និង អគារចត្តាឡីស័ក នៅឯសឹង្ហបូរី ក៏ដូចជាសំណង់ស្រដៀងគ្នាមួយផ្នែកធំទៀតនៅម៉ាឡេស៊ី។ ដំណើរការសាងសង់ នឹងចាប់ផ្តើមនៅដើមឆ្នាំក្រោយ ដោយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៦។ ក្រោយដាក់ឱ្យដំណើរការ ប្រព័ន្ធរថភ្លើងថ្មីមួយនេះ នឹងជួយកាត់បន្ថយការកកស្ទះចរាចរណ៍បានយ៉ាងច្រើន ព្រោះអាចដឹកអ្នកដំណើរបានដល់ទៅ ៤១,៤០០ នាក់ក្នុងមួយថ្ងៃៗ។ គួរបញ្ជាក់ផងដែរថា ការស្នើសុំធ្វើគម្រោងនេះដំបូង គឺតាំងពីឆ្នាំ ១៩៩១ មកម្លេះ តែត្រូវបានបន្លាយពេលជិត ៣០ ឆ្នាំមកហើយ មុននឹងអនុម័ត។
អានបន្ថែម