គម្រោងស្ថាបនាផ្លូវជាតិលេខ១០ ភ្ជាប់ពីកោះកុងទៅបាត់ដំបង សម្រេចបានជាង ៧៧% ហើយ

គម្រោងស្ថាបនាផ្លូវជាតិលេខ១០ ភ្ជាប់ពីខេត្តកោះកុង ទៅបាត់ដំបង ឆ្លងកាត់ពោធិ៍សាត់ ដែលមានប្រវែងសរុប ១៩៨,​៥១៨ គីឡូម៉ែត្រ សម្រេចបាន ៧៧,៨១% នៃគម្រោងទាំងមូល។ នេះបើតាមលោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ ​និងដឹកជញ្ជូន ដែលបានផុសក្នុងទំព័រហ្វេសប៊ុក កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤។ គួរបញ្ជាក់ថា ក្នុងគម្រោងស្ថាបនាផ្លូវជាតិលេខ១០នេះ ក៏មានការសាងសង់ស្ពាន១ខ្សែដែលខ្ពស់ជាងគេនៅប្រទេសកម្ពុជា គឺមានកម្ពស់ ៥៣០ម៉ែត្រ ស្ថិតនៅត្រង់គីឡូម៉ែត្រ ១២៨+៩១៥ ហើយពេលនេះសម្រេចការសាងសង់បាន ៣៩% ផងដែរ។ (អានបន្ថែម) គម្រោងស្ថាបនាផ្លូវជាតិលេខ ១០នេះ ជាប្រភេទផ្លូវ Grade III មានទទឹង ៩ម៉ែត្រ ដោយក្រាលកៅស៊ូពីរស្រទាប់ (DBST)។ គម្រោងនេះ នឹងប្រើរយៈពេលសាងសង់ ៦៦ខែ ដែលបានចាប់ផ្តើមថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ គ្រោងនឹងបញ្ចប់ខែមិថុនា ឆ្នាំ២០២៥។ គួរបញ្ជាក់ថា ផ្លូវជាតិលេខ១០នេះ ត្រូវបានតភ្ជាប់ពីសំឡូត ខេត្តបាត់ដំបង ឆ្លងវាលវែង អូរសោម ខេត្តពោធិ៍សាត់ រហូតដល់ខេត្តកោះកុង […]

អាន​បន្ថែម

ម៉ាឡេស៊ីគ្រោងវិនិយោគ $៨ពាន់លាន ពង្រីកកំពង់ផែថ្មីដើម្បីប្រកួតជាមួយសិង្ហបុរីនិងថៃ

ក្រុមហ៊ុនខ្នាតយក្ស Westports Holdings Bhd. ដែលជាប្រតិបត្តិករកំពង់ផែធំជាងគេរបស់ម៉ាឡេស៊ី កំពុងសម្លឹងរកដៃគូវិនិយោគយុទ្ធសាស្ត្រពីខាងក្រៅដើម្បីជួយផ្តល់មូលនិធិលើគម្រោងពង្រីកកំពង់ផែរបស់ខ្លួនដែលត្រូវការទុនជាទំហំទឹកប្រាក់ប្រមាណ ៣៩,៦ ពាន់លានរីងហ្គីត (៨,៣ ពាន់លានដុល្លារ)។ ផែនការនេះ ពាក់ព័ន្ធនឹងការបង្កើនសមត្ថភាពកំពង់ផែជិតពីរដងសម្រាប់ប្រើប្រាស់ក្នុងរយៈពេលជាច្រើនទសវត្សរ៍ខាងមុខទៀត ដោយខ្លួនមានមហិច្ឆតាចង់ប្រែក្លាយជាទីតាំងនិងជាតួអង្គសំខាន់នៅក្នុងទិដ្ឋភាពកំពង់ផែអាស៊ីអាគ្នេយ៍ដែលកំពុងចាប់ផ្តើមមានការប្រកួតប្រជែងខ្លាំងនេះតែម្តង យោងតាមកាសែត Bloomberg ចុះថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២៤។ ប្រធានប្រតិបត្តិក្រុមហ៊ុនលោក Ruben Emir Gnanalingam បានចេតនាបើកចំហចំពោះការវិនិយោគពីភាគីបណ្តាក់ទុនពីខាងក្រៅដោយនិយាយថា “យើង បើកចំហចំពោះវិនិយោគិនណា ដែលអាចចូលមកបន្ថែមតម្លៃដល់យើងបាន” ។ គំនិតផ្តួចផ្តើមពង្រីកកំពង់ផែបន្ថែមថ្មី ដែលគ្រោងនឹងដាក់ឱ្យដំណើរការដល់ឆ្នាំ ២០៨២ រំពឹងថា នឹងបង្កើនសមត្ថភាពពី ១៤ លាន TEU (ម្ភៃហ្វីតកុងទីន័រ) ទៅ ២៧ លានTEU បើគិតជាម៉ែត្រគុប កំពង់ផែននេះនឹងត្រូវពង្រីកសមត្ថភាពផ្ទុកពីប្រមាណពី ៨៥.៤០០k ម៉ែត្រគូប ទៅ ១៦៤.៧០០k ម៉ែត្រគូប។ នៅក្នុងបទសម្ភាសន៍មួយនៅឯស្ថានីយពស្តុភារ Klang របស់ម៉ាឡេស៊ី លោកនាយក Ruben បានលើកឡើងពីមធ្យោបាយហិរញ្ញប្បទានដ៏មានសក្តានុពល រួមទាំងផែនការវិនិយោគឡើងវិញបូករួមទាំងភាគលាភ […]

អាន​បន្ថែម

សិង្ហបុរីគ្រោងវិនិយោគ $២ពាន់លាន អភិវឌ្ឍលំនៅឋានប្រណីតៗនៅភូកេត ប្រទេសថៃ

ក្រុមហ៊ុន Banyan Group ដែលជាក្រុមហ៊ុនផ្នែកបដិសណ្ឋារកិច្ចខ្នាតអន្តរជាតិដែលមានមូលឋាននៅប្រទេសសិង្ហបុរី បានប្រកាសពីផែនការសាងសង់គម្រោង Laguna Lakelands ដែលមានតម្លៃ ២ ពាន់លានដុល្លារ ដើម្បីអភិវឌ្ឍលំនៅឋានបែបប្រណីតៗបំផុតលំដាប់តំបន់ និងត្រៀមខ្លួនកំណត់ស្តង់ដារថ្មីក្នុងការរស់នៅដ៏សំបូរបែប នៅលើឆ្នេរភូកេតដ៏ស្រស់ស្អាតនៃប្រទេសថៃ នេះបើតាមសេចក្តីរាយការណ៍ដោយ Asia Nikkei នៅថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ ២០២៤។ ទីតាំងជាយុទ្ធសាស្ត្រនៅលើឆ្នេរសមុទ្រភាគខាងលិចនៃកោះ Laguna Lakelands គ្រោងនឹងចាប់ផ្តើមការសាងសង់នៅចុងឆ្នាំនេះ ដោយមានសរុបចំនួន ៦000 យូនីត ក្រោយពេលសាងសង់បញ្ចប់។ ជាមួយនឹងតម្លៃជាមធ្យម ៣២៥.000 ដុល្លារ គម្រោងអភិវឌ្ឍនិវាសនដ្ឋាននេះ នឹងត្រូវបានអនុវត្តឡើងជាដំណាក់កាលៗក្នុងរយៈពេល ៥ ទៅ ១០ ឆ្នាំខាងមុខ។ រហូតមកទល់ពេលនេះ ក្រុមហ៊ុន Banyan បានសម្រេច ២០% នៃសំណង់និវាសនដ្ឋានចំនួន ៣០០ យូនីតដំបូងរួចមកហើយ ក្នុងនោះមានខុនដូ និងវីឡាប្រកបដោយរចនាប័ទ្មបែបស៊ីវិល័យ។ ការបណ្តាក់ទុកលើគម្រោងអភិវឌ្ឍលំនៅឋានដ៏ធំសម្បើមនេះ ប៉ះចំទីតាំងល្អដែលស្ថិតនៅជិតរមណីយឋាន Laguna Phuket ដ៏ល្បីល្បាញ មានទំហំធំទូលាយប្រមាណ ១លានម៉ែត្រការ៉េ […]

អាន​បន្ថែម

អគារសម្ភពថ្មីតម្លៃ ៣លានដុល្លារ ក្នុងមន្ទីរពេទ្យគន្ធបុប្ផាសៀមរាប បើកឱ្យដំណើរការហើយ

អគារសម្ភពថ្មីនៃមន្ទីរពេទ្យជ័យវរ្ម័នទី៧ ខេត្តសៀមរាប (ហៅមន្ទីពេទ្យគន្ធបុប្ផាទី៣) តម្លៃ ៣លានដុល្លារ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ។ អគារសម្ភពថ្មីនេះ ត្រូវបានសម្ពោធឡើងក្រោមអធិបតីភាពឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាអនុប្រធានក្រុមប្រឹក្សាភិបាលមូលនិធិគន្ធបុប្ផាកម្ពុជា កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤។ គួរបញ្ជាក់ថា អគារសម្ភពថ្មីនៃមន្ទីរពេទ្យជ័យវរ្ម័នទី៧នេះ ត្រូវបានសាងសង់បន្ថែមជាលើកទី២ មានគ្រែសរុបចំនួន១២០គ្រែ ក្នុងនោះមាន ៤០គ្រែ សម្រាប់សង្គ្រោះបឋមទារកទើបកើត ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣។ អគារទាំងមូល ត្រូវបានសាងសង់ឡើងមានកម្ពស់ ៣ជាន់ និងមានក្រឡាផ្ទៃសរុបប្រមាណ ១៥០០ម២ ​នៃផ្ទៃដីសរុបរបស់មន្ទីរពេទ្យទាំងមូល ដែលមានក្រឡាផ្ទៃប្រមាណ ៥,៥ហិចតា។ អគារសម្ភពថ្មីនេះ ត្រូវបានសាងសង់ឡើងក្រោមទុនវិនិយោគប្រមា​ណ ២​,​៥លានដុល្លារ ហើយប្រមាណ៥០ម៉ឺនដុល្លារទៀត ត្រូវបានចំណាយលើការបំពាក់សម្ភារៈបរិក្ខារពេទ្យដែលចាំបាច់នាពេលបន្តបន្ទា​​​ប់ទៀត​។ គម្រោងនេះ ត្រូវបានសាងសង់ឡើងក្រោមមូលនិធិគន្ធបុប្ផាស្វីស ដើម្បីបម្រើសេវាជូនស្ត្រីមានផ្ទៃពោះ និងទារក ក្នុងការចូលរួមកាត់បន្ថ​យ​អត្រាមរណភាពមាតា ទារក ពេលសម្រាលក្នុងមន្ទីរពេទ្យ ជាពិសេសទទួលបាននូវអត្ថប្រយោជន៍ជាសាច់ប្រាក់ឧបត្ថម្ភ​អំពី​គោលនយោបាយសមធម៌ និងគាំពារសង្គមរបស់រាជរដ្ឋាភិបាលកម្ពុជា។ នាឱកាសនោះដែរ ឯកឧត្តមសាស្ដ្រាចារ្យរដ្ឋមន្រ្តី ​​​​បានណែនាំឱ្យមន្ត្រីរាជការនៃមន្ទីរពេទ្យឱ្យចូលរួមថែរក្សាអគារថ្មី និងព្យាបាលអ្នកជំងឺប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ ហើយបន្តស្រាវជ្រាវ និងធ្វើនវានុវត្តន៍បច្ចេកវិទ្យាក្នុងវិស័យសុខាភិបាលបន្ថែមទៀត។

អាន​បន្ថែម

អាជ្ញាធរខេត្តកំពតគ្រោងរៀបចំឆ្នេរកម្សាន្ត២ទៀត ខណៈទើបទទួលបានពានជាក្រុងទេសចរណ៍ស្អាតនៅអាស៊ាន

រដ្ឋបាលខេត្តកំពត គ្រោងនឹងប​ង្កើ​តឆ្នេរខ្សាច់កម្សាន្ត ០២កន្លែងបន្ថែមទៀត ខណៈទើបតែទទួលបានពានរង្វាន់ទីក្រុងទេសចរណ៍ស្អាតអាស៊ាន លើកទី៤ ឆ្នាំ២០២៤។ នេះបើតាមមន្ទីរព័ត៌មានខេត្តកំពត កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤។ មន្ទីរព័ត៌មាន បានឱ្យដឹងថា ក្នុងដំណើរចុះពិនិត្យ និងសិក្សាគម្រោងកែលម្អសោភាពសួនច្បារដងព្រែក ត្រង់ចំណុចទីលានកីឡាលើទឹកចាស់ ក្បែររូបសំណាកត្រីផ្សោត នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតបានមានប្រសាសន៍ថា រដ្ឋបាលខេត្ត បាននិងកំពុងអនុវត្តគម្រោងកែលម្អសោភាពក្រុងជាច្រើន ក្នុងនោះមានដូចជា គម្រោងបង្កើតឆ្នេរខ្សាច់កម្សាន្ត ០២កន្លែងបន្ថែមទៀត ក្នុងនោះរួមមាន_ទី១ គឺឆ្នេរខ្សាច់ចន្លោះស្ពានចាស់ និងស្ពានថ្មី និងទី២ ឆ្នេរខ្សាច់ចន្លោះស្ពានថ្មី និងស្ពានរថភ្លើង។ ឯកឧត្តមបានបន្តថា រដ្ឋបាលខេត្ត បាននឹងកំពុងរៀបចំឆ្នេរទាំង០២ទីតាំងនេះ ដោយក្រាលការ៉ូម៉ាបតាមសួនច្បារដងព្រែ​កកំពង់បាយ ការបង្កើតបំពាក់រូបសេះសមុទ្របាញ់ទឹកនៅវេរ៉ងដាខាងមុខសាលាខេត្តចាស់ ការកែសម្រួលទីលា​ន​កីឡាលើទឹកមកជាសួនច្បារ ការរៀបចំសណ្តាប់ធ្នាប់សំណង់នៅតាមបណ្តោយមាត់ព្រែកត្រើយខាងលិច ដើម្បីបង្កើតផ្លូវ និងសួនច្បារ គម្រោងរៀបចំសួនច្បារសាធារណៈនៅទល់មុខវត្តត្រើយកោះជាដើម។ បន្ថែមពីនេះ រដ្ឋបាលខេត្ត នឹងកែលម្អពង្រីកសួនច្បារត្រង់ចំណុចកីឡាលើទឹក (បរិវេណហាត់ប្រាណ) ឱ្យកាន់តែធំទូលាយ ដើម្បីឱ្យព្រែកកំពង់បាយស្អាត ហើយឆ្នេរខាងលិចព្រែកទល់មុខគ្នា ក៏ត្រូវរៀបចំឈូសឆាយដីព្រៃ កុំឱ្យបាំងទេសភាពព្រែក និងស្ពានត្រើយកោះ។ ឯកឧត្តមអភិបាល […]

អាន​បន្ថែម

មហាវិទ្យាល័យសេដ្ឋកិច្ចបច្ចេកវិទ្យាឌីជីថលសាខាវាលស្បូវ តម្លៃជាង ៦លានដុល្លារ បើកដំណើរការផ្លូវការហើយ

មហាវិទ្យាល័យសេដ្ឋកិច្ចបច្ចេកវិទ្យាឌីជីថលតម្លៃជាង៦លានដុល្លារ សាងសង់លើផ្ទៃដី ៦ហិកតា នៅស្ថិតនៅភូមិវាលស្បូវ សង្កាត់ វាលស្បូវ ខណ្ឌច្បារអំពៅរាជធានីភ្នំពេញ ត្រូវបានសម្ពោធបើកដំណើរការជាផ្លូវការហើយ។ ពិធីសម្ពោធនេះ ត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពរបស់ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៥ កុម្ភៈ ២០២៤។ គួរបញ្ជាក់ថា មហាវិទ្យាល័យសេដ្ឋកិច្ចបច្ចេកវិទ្យាឌីជីថលនេះ គឺជាសាខាថ្មីរបស់សាកលវិទ្យាល័យជាតិគ្រប់គ្រង ដែលទើបតែទទួលបានចំណាត់ថ្នាក់ចូលក្នុងបញ្ជីឈ្មោះរបស់គណៈកម្មការចំណាត់ថ្នាក់សាកលវិទ្យាល័យពិភពលោក (World University Rankings for Innovations) ក្នុងរយៈពេល ៣ឆ្នាំជាប់ៗគ្នា។ ក្នុងមហាវិទ្យាល័យសេដ្ឋកិច្ចបច្ចេកវិទ្យាឌីជីថលថ្មីនេះ មានអគារសិក្សាថ្មី១ខ្នង (កម្ពស់៤ជាន់ មាន១៥បន្ទប់) សាងសង់លើដីទំហំ ៦ហិកតា ដោយប្រើរយៈពេលជិត ៥ឆ្នាំ សម្រាប់​រៀបចំការអភិវឌ្ឍន៍ ដោយសម្រេចបានជំហានទី១ និង​បានប្រើប្រាស់ថវិកា​សរុបអស់​ចំនួនជាង ៦លានដុល្លារ ក្នុងនោះរួមមាន៖ រៀបចំជាអភិវឌ្ឍផ្នែករឹង ហេដ្ឋារចនាសម្ពន្ធ័រូបវន្ត និង​ផ្នែកទន់ និងការរៀបចំអភិវឌ្ឍកម្មវិធីសិក្សាថ្មីៗស្របតាមនិន្នាការថ្មី។ គួររំលឹកទៀតថា មហាវិទ្យាល័យថ្មីនេះ ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១ ក្រោមអធិបតីភាពរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ […]

អាន​បន្ថែម

ភ្នំពេញនឹងក្លាយជារាជធានីដ៏ទាក់ទាញបំផុតសម្រាប់អ្នកវិនិយោគ និងទេសចរ ព្រោះរដ្ឋាភិបាលនឹង…

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រួមនឹងក្រសួង-ស្ថាប័នពាក់ព័ន្ធផ្សេងទៀត កំពុងរៀបចំគម្រោងពិសេសមួយ ដោយផ្តោតលើការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ដើម្បីកែប្រែមុខមាត់ក្រុងភ្នំពេញឱ្យក្លាយជារាជធានីដែលមានភាពទាក់ទាញបំផុតសម្រាប់អ្នកវិនិយោគ និងភ្ញៀវទេសចរ ។ ក្នុងកិច្ចប្រជុំអន្តរក្រសួងស្ដីពីការរៀបចំហេដ្ឋារចនាសម្ព័ន្ធក្នុងរាជធានីភ្នំពេញនាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកឡើងថា គម្រោងរៀបចំហេដ្ឋារចនាសម្ព័ន្ធក្នុងរាជធានី នឹងធ្វើឱ្យអ្នកភ្នំពេញ មានមោទកភាពក្នុងការបង្ហាញប្រាប់ទៅកាន់ពិភពលោកថា “យើងខ្ញុំជាអ្នករស់នៅទីក្រុងភ្នំពេញ ដែលជារាជធានីដ៏ស្រស់បំព្រងនៃព្រះរាជាណាចក្រកម្ពុជា”។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា គម្រោងនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីកែប្រែមុខមាត់រាជធានីរបស់យើងឱ្យកាន់តែមានភាពស្រស់បំព្រង លើកកម្ពស់ផាសុកភាពក្នុងការរស់នៅ បង្កភាពងាយស្រួលក្នុងការប្រកបរបរចិញ្ចឹមជីវិត និងទាក់ទាញការវិនិយោគ ដែលគឺធ្វើឱ្យគុណភាពជីវិត និងបែបបទនៃការរស់នៅរបស់ប្រជាពលរដ្ឋក្នុងរាជធានី កាន់តែមានភាពប្រសើរឡើង ស្របតាមចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ជាប្រទេសមានប្រាក់ចំណូលខ្ពស់។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានប្តេជ្ញាចូលរួមសហការជាមួយក្រសួងរៀបចំដែនដី ដើម្បីជំរុញឱ្យគម្រោងនេះលេចជារូបរាងឡើង សំដៅធ្វើឱ្យភ្នំពេញក្លាយជារាជធានីដែលមានភាពទាក់ទាញប្រកបដោយមោទនភាព។

អាន​បន្ថែម

គម្រោងអភិវឌ្ឍន៍អាងទឹកដងកាំបិត ក្នុងខេត្តកំពង់ធំ បើកការដ្ឋានសាងសង់ហើយ

គម្រោងអភិវឌ្ឍន៍អាងទឹកដងកាំបិត ស្ថិតក្នុងភូមិស្រែខ្សាច់ ឃុំដងកាំបិត ស្រុកសណ្តាន់ ខេត្តកំពង់ធំ បើកការដ្ឋានសាង​សង់ហើយ។ នេះបើតាមពិធីបើកការដ្ឋានសាងសង់ ក្រោមអធិបតីភាពឯកឧត្តម ថោ ជេដ្ឋា រដ្ឋ​មន្ត្រី​ក្រសួង​ធន​ធាន​ទឹក​ និង​ឧតុនិយម​ កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤។ ថ្លែងក្នុងពិធីបើកការដ្ឋានខាងលើ ឯកឧត្តម​រដ្ឋមន្ត្រី​ គម្រោងនេះ ជាការធានាការផ្គត់ផ្គង់ទឹកសម្រាប់ស្រោចស្រពផ្ទៃដីកសិកម្មនៅផ្នែកខាងក្រោម បង្កើនផលិតកម្មស្បៀង ព្រមទាំងធានាទឹកសម្រាប់ប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ និងក្នុងផ្នែកឧស្សាហកម្ម កសិកម្ម។ បើតាមក្រសួងធនធានទឹក និងឧតុនិយម គម្រោងអភិវឌ្ឍន៍អាងទឹកដងកាំបិតនេះ ត្រូវប្រើរយៈពេល ៤៨ខែ​ ដើម្បីសាងសង់ ដោយគិតចាប់ពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣។ ក្នុងនោះមានការសាងសង់ខ្នងទំនប់សរុបប្រវែង ២.៦៨០ម៉ែត្រ ដែលរួមមានទំនប់​ដី​ខាងឆ្វេង​ប្រវែង​ ១.១៣៦ម៉ែត្រ​ ទំនប់​បង្ហៀរទឹកប្រវែង ៣០៦ម៉ែត្រ ទំនប់​បេតុងប្រវែង ៥០ម៉ែត្រ និងទំនប់ដីខាងស្តាំប្រវែង ១.១៨៨ម៉ែត្រ ខ្នង​ទំនប់មានកម្ពស់ ៤០ម៉ែត្រធៀបនឹងនីវ៉ូទឹកសមុទ្រ។ ជាការរំពឹងទុក ក្រោយការ​សាង​សង់​រួច ប្រជាកសិករចំនួន ២៥.០០០គ្រួសារ ស្មើនឹង ៨៥.៣០០នាក់ ក្នុង​ស្រុកបារាយណ៍ ស្រុកសណ្តាន់ ស្រុកសន្ទុក ស្រុកស្ទោង ស្រុកកំពង់ស្វាយ […]

អាន​បន្ថែម

គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១ សម្រេចបាន៤០%ហើយ

គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៤នេះ គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១ សម្រេចបាន ៤០ភាគរយ ហើយ។ នេះបើយោងតាមការចុះពិនិត្យការដ្ឋានផ្ទាល់ដោយក្រុមការងារបច្ចេកទេសរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC), តំណាងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន និងមន្ត្រីជំនាញពីអង្គភាពពាក់ព័ន្ធផងដែរ។ គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី០៦ កុម្ភៈ ២០២៤ គម្រោងខាងលើនេះសម្រេចលទ្ធផលការងារសរុបប្រមាណ៤០% ក្នុងនោះមានដូចជា៖ ១). ការងារសាងសង់តួថ្នល់ Sub-grade ៨៤,២៦% ២). ការងារសាងសង់ស្រទាប់គ្រឹះរង Sub-base ៦៩,៩០% ៣). ស្រទាប់គ្រឹះសំរាំង Base-Course ៤៦.៤៦% ៤).ការងារសាងសង់លូមូល (Pipe Culvert) សម្រេចបាន ៨៧,៨៤% និងការសាងសង់លូជ្រុង (Box Culvert) សម្រេចបាន៩០.៩១%។ ទន្ទឹមនឹងពេលសាងសង់គម្រោងខាងលើ រដ្ឋាភិបាលក៏បានសង់ផ្លូវវាងទីប្រជុំជនចំនួនពីរកន្លែង ទី១_នៅផ្សារអង្គរជ័យ ការសាងសង់សម្រេចបាន ១៧%(កំពុងធ្វើការងារ Embankment) និងទី២_នៅផ្សារបន្ទាយមាស សម្រេចបាន៤៥%(កំពុងធ្វើការងារ Subbase ជាន់ទី២)។ គួររំលឹកថា ផ្លូវនេះមានប្រវែងសរុបប្រមាណ ប្រវែង៥៣,៥៣៩ គ.ម គិតចាប់ពីថ្នល់បែកគុស (ចំណុចប្រសព្វផ្លូវជាតិលេខ៣) […]

អាន​បន្ថែម

ច្រកព្រំដែនកម្ពុជា-ថៃ(បានណងអៀន-ស្ទឹងបត់) គ្រោងបើកដំណើរការចំពេលភាគីថៃនៅមានកង្វល់ពីបញ្ហាមីន

ប្រទេសថៃ និងកម្ពុជា ត្រៀមរៀបចំសម្ពោធបើកដំណើរការច្រកព្រំដែនបានណងអៀន-ស្ទឹងបត់ឆាប់ៗ ដើម្បីជំរុញ និងបង្កើនពាណិជ្ជកម្ម ពិសេសជួយកាត់បន្ថយការកកស្ទះនៅច្រកត្រួតពិនិត្យព្រំដែនរវាងប្រទេសទាំងពីរ។ ដោយឡែកភាគីថៃនៅតែមានកង្វល់ខ្លះៗពាក់ព័ន្ធនឹងបញ្ហាគ្រាប់មីនដែលមាននៅក្នុងស្រុកជាប់ព្រំដែនចំនួន៤ របស់ប្រទេសថៃ។ កិច្ចខិតខំប្រឹងប្រែងរួមគ្នានេះ ដឹកនាំដោយអភិបាលខេត្តស្រះកែវ លោក Parinya Potisat  រួមមានផែនការបន្ថែមសម្រាប់ដោះស្រាយបញ្ហានៅច្រកឆ្លងកាត់ព្រំដែននៅស្រុកអារញ្ញ ដោយសន្យាថានឹងធ្វើឱ្យប្រសើរឡើងនូវការដឹកជញ្ជូនពាណិជ្ជកម្ម និងបញ្ហាដែលនៅសេសសល់ផ្សេងទៀតជាពិសេសគឺបញ្ហាមីនដែលនៅបន្តអូសបន្លាយ នេះបើយោងតាមសារព័ត៌មានថៃ  Pattaya Mail ចុះថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០២៤។ ការបើកច្រកព្រំដែនបានណងអៀន-ស្ទឹងបត់ គឺជាជំហានសំខាន់មួយឆ្ពោះទៅរកការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងសម្រួលប្រតិបត្តិការពាណិជ្ជកម្មឡើងវិញ។ ទោះយ៉ាងណាក៏ដោយ បញ្ហាប្រឈមមួយចំនួនដូចជាវត្តមានគ្រាប់មីននៅក្នុងស្រុកចំនួន ៤ របស់ប្រទេសថៃ នៅតែជាស្រមោលលើការបោះជំហានជាវិជ្ជមានទាំងនេះ។ ទោះបីជាមានការខិតខំប្រឹងប្រែងរួមគ្នាយ៉ាងសកម្មក្នុងការលុបបំបាត់មីនក្នុងខេត្តចំនួនប្រាំពីរ ចាប់តាំងពីឆ្នាំ ២០០០ មកយ៉ាងណាក៏ដោយ  ក៏ក្តីកង្វល់ទាក់ទងនឹងសុវត្ថិភាពនៃការឆ្លងកាត់តំបន់នេះ នៅតែមាន។ បើតាមជំនួបរវាងសម្តេចនាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ត្រីថៃ លោកស្រី ស្រេតថា ថាវីស៊ីន បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរួមគ្នាក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចនៅតំបន់ព្រំដែន និងការដោះស្រាយជម្លោះទឹកដីផងដែរ។ ដើម្បីជម្នះបញ្ហាប្រឈមទាក់ទងនឹងកម្មសិទ្ធិដីធ្លីនៅតំបន់ជម្លោះ គណៈកម្មការចម្រុះមួយត្រូវបានបង្កើតឡើងដើម្បីកំណត់ព្រំដែនឱ្យបានច្បាស់លាស់ ក្នុងគោលបំណងបញ្ចប់ជម្លោះដែលអូសបន្លាយជាយូរមកហើយ និងសម្រួលដល់អន្តរកម្មឆ្លងព្រំដែនឱ្យត្រឡប់មករកប្រក្រតីភាពឡើងវិញនិងមានភាពរលូន។ គួររំលឹកថា រដ្ឋាភិបាលកម្ពុជា និងថៃ បានសម្រេចសាងសង់គម្រោងសាងសង់ច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជា-ថៃ […]

អាន​បន្ថែម