គម្រោងអភិវឌ្ឍន៍
ស្ថានីយសូឡានៅបាត់ដំបងទទួលបានទុនបន្ថែម ៤៥លានដុល្លារ ខណៈការសាងសង់សម្រេចបាន៩០% ហើយ
ក្រុមហ៊ុនចិន Risen Energy កាលពីពេលថ្មីៗនេះ បានបោះទុនប្រមាណ ៤៥ លានដុល្លារ បន្ថែមទៀតទៅក្នុងគម្រោងរោងចក្រថាមពលពន្លឺព្រះអាទិត្យអានុភា ព៧៣ មេហ្គាវ៉ាត់ថ្មីមួយទៀតនៅខេត្តបាត់ដំបង ខណៈដែលការសាងសង់រោងចក្រនេះបានបញ្ចប់ជាង ៩០% ហើយ។ បើយោងតាមរបាយការណ៍របស់ក្រុមហ៊ុន ថវិកាបន្ថែមនេះគឺទទួលបានជាទម្រង់ឥណទានពីស្ថាប័នហិរញ្ញវត្ថុអឺរ៉ុប DEG និង ICCF ដែលនេះជាលើដំបូងដែលក្រុមហ៊ុនចិនទទួលបានហិរញ្ញប្បទានពីអឺរ៉ុប។ ក្រុមហ៊ុនបញ្ជាក់ទៀតថា ឥណទាននេះនឹងជួយឱ្យក្រុមហ៊ុនមានដើមទុនគ្រប់គ្រាន់សម្រាប់វិនិយោគថាមពលសូឡានៅកម្ពុជា និងបង្ហាញពីការបោះជំហានថ្មីក្នុងទីផ្សារកម្ពុជា ព្រមទាំងអាចពង្រីកខ្លួនទៅកាន់ទីផ្សារខាងក្រៅទៀតផង។ គួរបញ្ជាក់ផងដែរថា គម្រោងថាមពលសូឡារបស់ Risen Energy គឺជាគម្រោងមួយនៃគម្រោងថាមពលសូឡាចំនួន៤ ដែលរាជរដ្ឋាភិបាលកម្ពុជាបានអនុម័តកាលពីឆ្នាំ២០១៩កន្លងទៅនេះ។ ឯកឧត្តម វ៉ិចទ័រ ហ្សូណា អគ្គនាយកថាមពលនៃក្រសួងរ៉ែ និងថាមពល បានឱ្យដឹងកាលពីពេលថ្មីៗនេះថា ស្ថានីយថាមពលនេះ នឹងចាប់ផ្តើមបញ្ចេញថាមពល នៅដើមឆ្នាំក្រោយ ភ្ជាប់ចូលបណ្តាញជាតិ នៅក្រោមកិច្ចសន្យាទិញលក់ថាមពលជាមួយអគ្គិសនីកម្ពុជា ក្នុងតម្លៃ ៧,៦សេន (US$) ក្នុងមួយគីឡូវ៉ាតម៉ោង។
អានបន្ថែមក្រសួងរ៉ែនិងថាមពល៖ អនុម័តឱ្យក្រុមហ៊ុនឯកជន២ រុករករ៉ែលើដីជាង ២ម៉ឺនហិកតានៅខេត្តត្បូងឃ្មុំ និងខេត្តរតនគិរី
ក្រសួងរ៉ែ និងថាមពល កាលពីថ្ងៃទី ២១ ខែធ្នូ កន្លងមកនេះ បានសម្រេចចេញអាជ្ញាបណ្ណដល់ក្រុមហ៊ុនឯកជនចំនួន ២កន្លែង ដើម្បីបន្តរុករករ៉ែលើផ្ទៃដីសរុបជាង ២ម៉ឺនហិកតានៅក្នុងខេត្តត្បូងឃ្មុំ និងខេត្តរតនគិរី។ ក្រុមហ៊ុនទី១ គឺក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល ( ខេមបូឌៀ) លីមីធីត (RENAISSANCE MINERALS (CAMBODIA) LIMITED) ដែលនឹងប្រតិបត្តិការរុករករ៉ែលើផ្ទៃដី ទំហំ ១០៧.១០ គីឡូម៉ែត្រក្រឡា នៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ដោយឡែកក្រុមហ៊ុនទី២ ក្រុមហ៊ុន អរៀនថល វីសដឹម ខនសាល់ធីង សឺវីស (ខេមបូឌៀ) អិនវេសមិន ឯ.ក (ORIGINAL WISDOM CONSULTING SERVICES (CAMBODIA) INVESTMENT CO, LTD.) ដែលនឹងរុករករ៉ែលើផ្ទៃដីទំហំ ១០០ គីឡូម៉ែត្រក្រឡា នៅតំបន់ភ្នំប៉ាង ស្រុកអូយ៉ាដាវ ខេត្តរតនគិរី។ គួរបញ្ជាក់ថា ក្រសួងរ៉ែ និងថាមពល បានប្រកាសបើកឱ្យក្រុមហ៊ុនជាតិ […]
អានបន្ថែមអគារក្រសួងសាធារណការថ្មីនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅខែមករា
អគារទីស្ដីការក្រសួងថ្មី គ្រោងនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី ២២ ខែមករា ឆ្នាំ២០២១ ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន។ នេះបើយោងតាមការឱ្យដឹងពីឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។ ឯកឧត្តម បានឱ្យដឹងដូច្នេះក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំក្រសួងប្រចាំសប្ដាហ៍ តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ កាលពីថ្ងៃទី២៣ ខែធ្នូ កន្លងមកនេះ។ កិច្ចប្រជុំនេះ បានផ្តោតសំខាន់លើការត្រៀមរៀបចំផ្លាស់ប្តូរទីស្តីការអគារថ្មី និង ដំណោះស្រាយមួយចំនួនដែលពាក់ព័ន្ធនឹងការងាររបស់ក្រសួង។ ឯកឧត្តមបានបញ្ជាក់ថា៖ «ការផ្លាស់ប្ដូរទីស្ដីការក្រសួងទៅកាន់ទីតាំងថ្មីនេះ គឺដើម្បីប្រមូលផ្ដុំអង្គភាពក្រោមឱវាទក្រសួងទាំងអស់ឱ្យស្ថិតនៅទីតាំងតែមួយ ដែលមានទីធ្លាធំទូលាយ ហើយឆ្លើយតបទៅតាមទំហំការងារ នាពេលបច្ចុប្បន្ន»។ គួរបញ្ជាក់ផងដែរថា អគារទីស្ដីការក្រសួងថ្មីនេះ មានទីតាំងស្ថិតនៅផ្លូវលេខ ៥៩៨ (ផ្លូវឯក ឧត្ដម ជា សុផារ៉ា) សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ (អានបន្ថែម)
អានបន្ថែមកូរ៉េគ្រោងកែប្រែតំបន់សង្រ្គាមនៅប៉ៃលិនទៅជាតំបន់ការអភិវឌ្ឍន៍តម្លៃជាង ១០លានដុល្លារ
ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េខាងត្បូង ឬ KOICA គ្រោងនឹងចំណាយថវិកាប្រមាណ ១០លានដុល្លារ ដើម្បីអភិវឌ្ឍន៍តំបន់សង្រ្គាមនៃប៉ែលិន ឲ្យក្លាយទៅជាតំបន់អភិវឌ្ឍចម្រុះថ្មីមួយ។ នេះបើយោងតាមរដ្ឋបាលខេត្តប៉ៃលិនកាលពីពេលថ្មីៗនេះ ។ ក្នុងកិច្ចប្រជុំជាមួយនឹងរដ្ឋបាលខេត្តប៉ែលិន កាលពីថ្ងៃទី២៣ ខែធ្នូនេះ លោក រ៉ូ ហ៊ុនជុន តំណាង KOICA ប្រចាំប្រទេសកម្ពុជា បានឱ្យដឹងគោលបំណងសំខាន់ៗនៃគម្រោងនេះ គឺដើម្បីដោះស្រាយបញ្ហាប្រឈម ក្នុងការអភិវឌ្ឍសហគមន៍ និងកាត់បន្ថយភាពក្រីក្រ ក្នុងចំណោមគ្រួសារដែរងាយរងគ្រោះបំផុត។ លោកបានឲ្យទៀតដឹងថា៖ «ប្រសិនបើគម្រោងនេះជាប់ក្នុងការជ្រើសរើស គម្រោងនឹងត្រូវអនុវត្តន៍នៅក្នុងប្រទេសកម្ពុជារយៈពេល ៦០ខែ ចាប់ពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៥ » ។ គួរបញ្ជាក់ផងដែរថា រដ្ឋាភិបាលកូរ៉េខាងត្បូង តាមរយៈKOICA បាន និងកំពុងផ្ដល់ជំនួយជាច្រើនសន្ធឹកសន្ធាប់ដល់កម្ពុជា ជាពិសេសសម្រាប់យកមកអភវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ។ កាលពីខែតុលា កន្លងមកនេះ KOICA ទើបសម្រេចផ្ដល់ហិរញ្ញប្បទានឥតសំណងប្រមាណ ៨០ លានដុល្លារ ឱ្យកម្ពុជាយកមកអភិវឌ្ឍគម្រោងអាទិភាពចំនួន ១២ គម្រោង។ (អានបន្ថែម) ដោយឡែកបើរាប់លើគម្រោងអភិវឌ្ឍជារួម គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០១៩ កូរ៉េខាងត្បូងបានផ្តល់ហិរញ្ញប្បទានដល់កម្ពុជាប្រមាណដល់ទៅ ៨៨៩ លានដុល្លារ […]
អានបន្ថែមគម្រោងអាកាសយានដ្ឋានសៀមរាបថ្មីសម្រេចបាន ៣៥% ហើយ គ្រោងបញ្ចប់តាមកាលកំណត់
គិតមកដល់បច្ចុប្បន្ន គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី (AIAI) សម្រេចបានប្រមាណ ៣៥%ហើយ ដោយគ្រោងបញ្ចប់នៅខែមីនា ឆ្នាំ២០២៣ ដូចការគ្រោងទុក។ នេះបើយោងតាមការចុះត្រួតពិនិត្យការដ្ឋាន របស់ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រី ទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល កាលពីថ្ងៃ ២៣ ធ្នូ នេះ។ ក្នងឱកាសនេះ ក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co., Ltd. ក៏បានធ្វើបទបង្ហាញ ជូនឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីនូវចំណុចសំខាន់ៗទាក់ទិននឹងផែនការសាងសង់អាកាសយានដ្ឋានទាំងមូល ក៏ដូចជារាយការណ៍អំពីវឌ្ឍនភាពគម្រោងកាលពីឆ្នាំ ២០២០ និងសម្រាប់ឆ្នាំ ២០២១ ផងដែរ។ គម្រោងអាកាសយានដ្ឋានសៀមរាបនេះ បានចាប់ផ្ដើមសាងសង់ ចាប់តាំងពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ មកម្ល៉េះ គ្រោងនឹងបញ្ចប់ក្នុងរយៈពេល ៣៦ ខែ។ គួរបញ្ចាក់ផងដែរថា ការសាងសង់ព្រលានយន្តហោះអន្តរជាតិសៀមរាបថ្មីនេះ នឹងចំណាយទុនវិនិយោគប្រមាណ ៩០០ លានដុល្លារ ដែលនឹងសាងសង់លើផ្ទៃដីប្រមាណ ៧០០ ហិកតា រួមជាមួយនឹងផ្ទៃដីនៃតំបន់សេដ្ឋកិច្ចពិសេសចំនួន ១០០០ ហិកតា ទៀតផង។ […]
អានបន្ថែមក្រុមហ៊ុនដាណឺម៉ាក និងម៉ាឡេស៊ីឈ្នះការដេញថ្លៃរចនាប្លង់មេកោះសិប្បនិម្មិតទំហំ១៨០០ហិកតានៅ Penang
ក្រុមហ៊ុនវិស្វកកម្ម និងស្ថាបត្យកម្ម ពីប្រទេសដាណឺម៉ាក និងម៉ាឡេស៊ី កាលពីថ្មីៗនេះ បានឈ្នះការដេញថ្លៃ យកការងាររៀបចំរចនាប្លង់មេ សម្រាប់គម្រោងអភិវឌ្ឍកោះសិប្បនិម្មិតទំហំ ១៨០០ហិកតា នៅទីក្រុងPenang ប្រទេសម៉ាឡេស៊ី។ គម្រោងនេះមានឈ្មោះថា BiodiverCity (ទីក្រុងជីវៈចម្រុះ) ដែលនឹងត្រូវរចនាជាទីក្រុងដ៏ធំមួយ ពោលគឺអាចទទួលអ្នកស្នាក់នៅដល់ទៅ ១៦ ០០០ នាក់ នៅតាមបណ្តោយមាត់ទឹកប្រវែង ២៥ គីឡូម៉ែត្រ ឆ្នេរប្រវែង ៤,៦ គីឡូម៉ែត្រ និងសួនទំហំ ២៤០ ហិកតា។ បើយោងតាមក្រុមហ៊ុនទាំងពីរ ខាងលើ គម្រោងនេះនឹងសាងសង់ឡើងដោយប្រើវត្ថុធាតុដើមដែលមិនសូវប៉ះពាល់ដល់បរិស្ថាន និងប្រើប្រាស់ថាមពលបៃតងដូចជា ថាមពលពន្លឺព្រះអាទិត្យ និងខ្យល់ ជាប្រភពអគ្គីសនី។ លើសពីនេះ តំបន់នេះនឹងត្រូវរចនាទៅជាតំបន់ធម្មជាតិគ្មានផ្សែងពុល ឬហៅថាតំបន់បៃតងផងដែរ។ លក្ខណៈសំខាន់ៗ បី របស់កោះសិប្បនិម្មិតនេះគឺ៖ • The Channels ជាតំបន់ដែលអាចរៀបចំជាសួនបច្ចេកវិទ្យា វិទ្យាស្ថានស្រាវជ្រាវ និងមជ្ឈមណ្ឌលវប្បធម៌ • The Mangroves ជាតំបន់ព្រៃកោងកាងនៅជុំវិញទីក្រុង និងមានអគារខ្ពស់មួយនៅចំកណ្ដាលសម្រាប់ការប្រជុំសន្និសីទ និងព្រឹត្តិការណ៍នានា • The […]
អានបន្ថែមផ្លូវ ៦០ ម៉ែត្រនឹងស្វាគមន៍គម្រោងលំនៅដ្ឋានដ៏ធំមួយទៀតក្នុងពេលឆាប់ៗនេះ
គម្រោងលំនៅដ្ឋានប្រណីត THE RESIDENCE ដែលមានទីតាំងនៅតំបន់សក្ដានុពលនៃផ្លូវ ៦០ ម៉ែត្រ នឹងបើកលក់ជាផ្លូវការ នៅថ្ងៃពុធ ទី២៣ ខែធ្នូនេះ ដែលនឹងរួមចំណែកធ្វើឲ្យតំបន់តាមបណ្ដោយមហាវិថីនេះ ក្លាយជាបណ្ដុំពាណិជ្ជកម្មថ្មីមួយក្នុងពេលឆាប់ៗ។ គម្រោង THE RESIDENCE មានប្រភេទផ្ទះអាជីវកម្ម ៤ប្រភេទ មានសរុបចំនួន ៥៧៤ផ្ទះ ដែលសាងសង់នៅលើផ្ទៃដីអភិវឌ្ឍសរុបចំនួន ៨៨ ០០០ម៉ែត្រការ៉េ។ គម្រោងនេះ មានទីតាំងដ៏ល្អស្ថិតនៅលើវិថី ៦០ម៉ែត្រ និងចំណាយពេលត្រឹមតែ៥នាទីពីផ្សារទំនើប AEON Mall 3។ ទីតាំងហ៊ុមព័ទ្ធទៅដោយសាលារៀនអន្តរជាតិ មន្ទីរពេទ្យ ផ្សារទំនើប អាគារពាណិជ្ជកម្ម និងប្រភេទលំនៅដ្ឋានសំបូរបែបផ្សេងៗជាច្រើនទៀត។ លើសពីនេះ គម្រោងមានផ្លូវខ្វែងខ្វាត់ ដែលផ្ដល់ភាពងាយស្រួលដល់លោកអ្នកក្នុងការប្រកបអាជីវកម្មគ្រប់ប្រភេទ ទុកសម្រាប់រស់នៅ ឬអាចវិនិយោគទិញទុកលក់យកចំណេញក៏បាននៅក្នុងពេលអនាគត។ អ្នកស្រី អាន សុធីតា អគ្គនាយិកាក្រុមហ៊ុន CBRE Cambodia ដែលជាភ្នាក់ងារលក់ផ្ដាច់មុខនៃ គម្រោង បានបន្ថែមថា៖ «តំបន់នេះស្ថិតនៅកណ្តាលក្រុងរួចស្រេចទៅហើយ និងជាតំបន់ដែលមានការអភិវឌ្ឍលឿន ដោយសារទីតាំងមានភាពអំណោយផលកៀកនឹងចំណុចកណ្តាលនៃរាជធានីភ្នំពេញ និងជាតំបន់ថ្មី ដែលងាយស្រួលក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ឋ»។ តាមការព្យាករណ៍របស់អ្នកជំនាញ ក្នុងរយៈពេល៥ឆ្នាំខាងមុខ […]
អានបន្ថែមអ្នកឧកញ៉ា ពុង ឃាវសែ ស្វាគមន៍ជានិច្ចរាល់ក្រុមហ៊ុនសំណង់ណាដែលចង់ធ្វើការលើគម្រោងរបស់ OCIC
អ្នកឧកញ៉ា ពុង ឃាវសែ ដែលជាប្រធានក្រុមហ៊ុន OCIC និងប្រធានសមាគមអ្នកសាងសង់កម្ពុជា ក៏ដូចជា ប្រធានក្រុមប្រឹក្សាភិបាលធនាគារកាណាឌីយ៉ា កាលពីថ្ងៃទី ១៩ ធ្នូ នេះ បានឲ្យដឹងថា ក្រុមហ៊ុនរបស់អ្នកឧកញ៉ា បើកចំហរ និងស្វាគមន៍ជានិច្ចរាល់ក្រុមហ៊ុនសំណង់ណា ដែលចង់ធ្វើការងារឲ្យគម្រោងនានារបស់ OCIC។ អ្នកឧកញ៉ា បានមានប្រសាសន៍ថា៖ «យើងមិនដែលបិទទេ គឺយើងបេីកចំហរ អ្នកណាចាប់អារម្មណ៍ចង់មកធ្វើការ អាចដាក់ស្នើមកបាន សម្រាប់គម្រោងនានារបស់OCIC»។ «ឧទាហរណ៍ដូចជាការងារចាក់បំពេញដីនៅព្រលានយន្តហោះភ្នំពេញថ្មី និងនៅលើកោះនរា ជាដើម យើងបើកចំហរ ព្រោះមួយថ្ងៃៗយើងត្រូវការដីច្រើនណាស់» អ្នកឧកញ៉ាបានបន្ត។ អ្នកឧកញ៉ា បានឲ្យដឹងទៀតថាក្រុមហ៊ុនណា ដែលមានបំណងធ្វើការងារអាចទំនាក់ទំនងតាមរយៈ សមាគមន៍សាងសង់កម្ពុជា(CCA) ឬតាមរយៈក្រុមហ៊ុន OCIC ផ្ទាល់ផងដែរ។ គួរបញ្ជាក់ផងដែរថា ក្នុងឆ្នាំ ២០២០ នេះ ក្រុមហ៊ុន OCIC បានវិនិយោគលើគម្រោងហេដ្ឋារចនាសម្ព័ន្ធប្រមាណ ៣០០ លានដុល្លារអាមេរិក។ ហើយសម្រាប់ឆ្នាំក្រោយ ក្រុមហ៊ុន ក៏គ្រោងនឹងវិនិយោគលើគម្រោងទាំងនេះ យ៉ាងហោច ៦០០ លានដុល្លារ បន្ថែមទៀត។ (អានបន្ថែម)
អានបន្ថែមផ្លូវពាណិជ្ជកម្មតភ្ជាប់រវាង ថៃ និងកម្ពុជាតម្លៃប្រមាណជិត ២លានដុល្លារសាងសង់ជិតរួចរាល់ហើយ
ផ្លូវពាណិជ្ជកម្មតភ្ជាប់រវាងច្រកភូមិថាសេន ខេត្តត្រាត ប្រទេសថៃ ទៅច្រកថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ចំណាយថវិកាប្រមាណជិត ២លានដុល្លារ សម្រេចបានប្រមាណ ៩០% ហើយគ្រោងនឹងបញ្ចប់មុនកាលបរិច្ឆេទដែលគ្រោងទុក។ រដ្ឋបាលខេត្តពោធិ៍សាត់ បានឱ្យដឹងកាលពីថ្ងៃទី ២០ ធ្នូ នេះថា ភាគីថៃបានចំណាយថវិកាប្រមាណជិត ២លានដុល្លារនេះ ដើម្បីសាងសង់ផ្លូវតភ្ជាប់ពាណិជ្ជកម្មរវាងប្រទេសទាំង ២ នេះ។ ផ្លូវនេះ ត្រូវបានសាងសង់ ជាប្រភេទបេតុងអាស្វាល (AC) មាន ៤ គន្លង ប្រវែង១,៩ គីឡូម៉ែត្រ និងទទឹង ១៤ ម៉ែត្រ។ ផ្លូវនេះមានទីតាំងស្ថិតនៅចន្លោះ រវាងច្រកព្រំដែន ក្នុងភូមិថាសេន ខេត្តត្រាត របស់ប្រទេសថៃ ទៅច្រកផ្លូវជាតិលេខ៥៥ (ច្រកថ្មដា) ស្ថិតក្នុងភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ សមិទ្ធិផលនេះ ធ្វើឡើងបន្ទាប់ពីសភាថៃបានអនុម័ត តាមរយៈសំណើ របស់អភិបាលខេត្តត្រាត កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩កន្លងទៅ។ ផ្លូវពាណិជ្ជកម្មមួយខ្សែនេះ នឹងក្លាយទៅជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់មួយក្នុងការតភ្ជាប់ពាណិជ្ជកម្មនៃប្រទេសទាំង ២ ជាពិសេសតាមរយៈផ្លូវជាតិលេខ […]
អានបន្ថែមOCIC វិនិយោគយ៉ាងហោច៣០០ លានដុល្លារ នៅឆ្នាំ២០២០ គ្រោងវិនិយោគជាង ៦០០ លានដុល្លារបន្ថែមនៅឆ្នាំក្រោយ
ក្នុងឆ្នាំ ២០២០ នេះ ក្រុមហ៊ុន OCIC បានវិនិយោគលើគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗប្រមាណ ៣០០លានដុល្លារអាមេរិក ហើយគ្រោងនឹងវិនិយោគយ៉ាងហោច ៦០០លានដុល្លារ បន្ថែមទៀតនៅឆ្នាំក្រោយ។ នេះបើយោងតាម ប្រធានក្រុមហ៊ុន OCIC និងប្រធានសមាគមអ្នកសាងសង់កម្ពុជា អ្នកឧកញ៉ា ពុង ឃាវសែ។ អ្នកឧកញ៉ា បានប្រាប់ទស្សនាវដ្ដីសំណង់ និងអចលទ្រព្យយ៉ាងដូច្នេះ កាលពីថ្ងៃទី ១៩ ធ្នូកន្លងទៅនេះថា៖ «ក្រុមហ៊ុន OCIC បានវិនិយោគលើគម្រោងធំៗរួមមាន គម្រោងកោះនរា ប្រមាណ ៧០លានដុល្លារអាមេរិក និងគម្រោងព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ប្រមាណ ២០០លានដុល្លារអាមេរិកសម្រាប់ការងារសាងសង់ នៅឆ្នាំ២០២០»។ បន្ថែមពីនេះ ក្រុមហ៊ុន OCIC ក៏គ្រោងនឹងវិនិយោគលើគម្រោងយ៉ាងហោច ៦០០លានដុល្លារបន្ថែមនៅឆ្នាំក្រោយ ពោលគឺ វិនិយោគលើគម្រោងកោះនរាប្រមាណ ១០០លានដុល្លារ និងប្រមាណ ៥០០លានដុល្លារលើគម្រោងព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី។ គិតមកត្រឹមខែតុលា គម្រោងអភិវឌ្ឍន៍កោះនរា សម្រេចបានជាង ៣០% ហើយ។ ជាមួយគ្នានេះ ក្រុមហ៊ុន ក៏ទើបតែបានបើកការដ្ឋានសាងសង់ស្ពានធំៗចំនួន២ គឺស្ពានឆ្លងកាត់ទន្លេបាសាក់តភ្ជាប់ពីទីក្រុងកោះពេជ្រទៅកោះនរា និងស្ពានតភ្ជាប់ពីកោះនរាទៅផ្លូវជាតិលេខ ១ កាលពីខែតុលាដូចគ្នា។ […]
អានបន្ថែម