ការស្វែងរកទុនសាងសង់ស្ពានឆ្លងទន្លេមេគង្គ ក្រចេះ-កំពង់ធំ អាចពន្យារទៅឆ្នាំ២០២៣ ទោះសិក្សាចប់ហើយក្ដី

ការស្វែងរកប្រភពទុនពីដៃគូអភិវឌ្ឍន៍ពោលគឺប្រទេសចិន សម្រាប់ការសាងសង់ស្ពានឆ្លងកាត់ទន្លេ តភ្ជាប់ពីខេត្តកំពង់ធំ ទៅខេត្តក្រចេះ អាចនឹងត្រូវពន្យារទៅឆ្នាំ២០២៣ខាងមុខ ទោះការការសិក្សាគម្រោងបានបញ្ចប់មួយរយៈក្ដី។ ឯកឧត្តម វ៉ាស៊ីម សុរិយា អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា គម្លាតរយៈពេលនៃការចរចាលើការស្វែងរកហិរញ្ញប្បទានអនុវត្តគម្រោងនេះ គឺផ្អែកទៅលើគម្រោងអតិភាព។ ឯកឧត្តម ថ្លែងថា៖ “ធម្មតារយៈពេល៥ឆ្នាំម្តង យើងដាក់ផែនការមេទៅក្នុងក្របខណ្ឌនៃ គម្រោងយុទ្ធសាស្រ្តផ្លូវ និងខ្សែក្រវ៉ាត់របស់ចិន អីចឹង យើងមានលំដាប់អតិភាព លើកលែងតែយើង ឬមួយអន្តរាគមន៍ពី ជាពិសេសក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប៉ុន្តែមួយឆ្នាំ យើងអាចធ្វើបានតែពីរ ឬបីគម្រោងទេ”។ កាលពីខែមិថុនា ក្រសួងសាធារណការ និងដឹកជញ្ជូនបានប្រកាសថាគម្រោងនេះបានសិក្សាចប់សព្វគ្រប់ និងឈានដល់ដំណាក់កាលត្រៀមចរចាហើយ។ ជំហានបន្ទាប់ គឺការដាក់សំណើគម្រោងទៅកាន់រដ្ឋាភិបាលចិនដើម្បីសុំប្រាក់កម្ចី ក្រោយពីបានឯកភាពពីនាយករដ្ឋមន្ត្រី។ សូមបញ្ជាក់ថា គម្រោងស្ពានឆ្លងទន្លេមេគង្គនៅខេត្តក្រចេះនេះ មានប្រវែង សរុប ១៧៦១ ម៉ែត្រ ដោយបើតាមផែនការដំបូងគឺគ្រោងសាងសង់នៅឆ្នាំ ២០២១ ប៉ុន្តែអាចនឹងត្រូវពន្យារដោយត្រូវប្រើពេលស្វែករកទុន។ (អានបន្ថែម) ចំពោះទីកន្លែងចំណុចសាងសង់ គឺមិនទាន់ច្បាស់ការនៅឡើយទេ។ ប៉ុន្តែមានព័ត៌មានលើកឡើងថា ប្រហែលជាអាចនឹងធ្វើពីចន្លោះកោះទ្រុង និងកោះឆាង បើមើលតាមផែនទី។ តែទីតាំងជាក់លាក់ ធ្លាប់ត្រូវបានលោករដ្ឋមន្ត្រីបញ្ជាក់ថា អាចនឹងត្រូវសាងសង់ឆ្ងាយពីទីក្រុងបន្តិច […]

អាន​បន្ថែម

ស្ថានីយសូឡាតម្លៃជិត៣០លានដុល្លារនៅខេត្តពោធិ៍សាត់ នឹងបញ្ចេញថាមពលពេញ ៩០MW ដើមឆ្នាំក្រោយ

ស្ថានីយថាមពលសូឡា នៅស្រុកក្រគរ ខេត្តពោធិ៍សាត់ តម្លៃប្រមាណ ២៨លានដុល្លារអាមេរិក គ្រោងនឹងបញ្ចេញថាមពលពេញលេញដល់ទៅ ៩០មេហ្គាវ៉ាត នៅដើមឆ្នាំក្រោយ ខណៈបច្ចុប្បន្នស្ថានីយសូឡានេះកំពុងបញ្ចេញថាមពលចូលបណ្តាញជាតិ ៣០មេហ្គាវ៉ាតរួចហើយ។ ក្រុមហ៊ុនបានឱ្យដឹងដូច្នេះនៅក្នុងដំណើរទស្សនកិច្ចរបស់ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល កាលពីថ្ងៃទី ០១ ខែធ្នូ កន្លងមកនេះ។ វិនិយោគដោយក្រុមហ៊ុន SCHNEITEC CO., Ltd គម្រោងស្ថានីយសូឡានេះត្រូវបានសាងសង់ឡើងលើផ្ទៃដីសរុប ១៣៥ហិកតា ស្ថិតក្នុងភូមិអន្សរក្តាម ឃុំស្នាអន្សា ស្រុកក្រគរ។ កាលពីខែកញ្ញា កន្លងមកនេះរោងចក្រនេះបានបញ្ចេញថាមពលចូលបណ្ដាញជាតិ ៣០មេហ្គាវ៉ាត់ រួចមកហើយ ដោយដើមឆ្នាំក្រោយអំឡុងខែ មករា ឬកុម្ភៈ នឹងបញ្ចេញបន្ថែម ៦០មេហ្គាវ៉ាត់ ទៀត ពោលគឺសរុបបានដល់ទៅ ៩០មេហ្គាវ៉ាត់។ (អានបន្ថែម) គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំ២០១៩ រាជរដ្ឋាភិបាលបានអនុម័តឱ្យសាងសង់រោងចក្រថាមពលថ្មីចំនួន២ នៅក្នុងខេត្តពោធិ៍សាត់ រួមមាន រោងចក្រសូឡានៅស្រុកក្រគរមួយនេះ និងគម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់១ ស្ថិតក្នុងឃុំប្រម៉ោយ ស្រុកវាលវែង។ ក្រៅពីស្ថានីយសូឡានៅខេត្តពោធិ៍សាត់ ថាមពលស្អាតដទៃទៀតនៅកម្ពុជា រួមមាន ស្ថានីយសូឡានៅបាវិត […]

អាន​បន្ថែម

រោងចក្រថាមពលពន្លឺព្រះអាទិត្យដ៏ធំនៅលើកោះរ៉ុងសន្លឹម ចាប់ផ្ដើមសាងសង់ហើយ

រោងចក្រអគ្គសនីដើរដោយពន្លឺព្រះអាទិត្យខ្នាតធំនៅលើកោះរ៉ុងសន្លឹម បានចាប់ផ្ដើមសាងសង់ហើយ ដោយគ្រោងនឹងបញ្ចប់នៅខែ មេសា ឆ្នាំ ២០២១។ នេះបើយោងតាមគេហទំព័រ Yahoo Finance កាលពីថ្ងៃទី ៣០ វិច្ឆិកានេះ។ គម្រោងនេះជាការគ្នាសហការគ្នារវាង ក្រុមហ៊ុន Total Solar Cambodia និង Canopy Power ដែលអាចផ្គត់ផ្គង់អគ្គីសនីដល់ប្រជាជន និងអាជីវកម្ម បានច្រើនជាងពាក់កណ្ដាលនៃចំនួនប្រជាជនសរុប នៅលើកោះរ៉ុងសន្លឹមនេះ។ គម្រោងនេះ រួមបញ្ជូលទាំងរោងចក្រផលិតអគ្គីសនីអានុភាព ១.២៥ MWp (Mega Watt peak) និងប្រព័ន្ធអាគុយ ២ MWp ព្រមទាំង ម៉ាស៊ីនភ្លើងម៉ាស៊ូត និងឧបករណ៍បញ្ជាឆ្លាតវៃ ដែលធ្វើឱ្យគម្រោងនេះ ក្លាយជាគម្រោងថាមពលកកើតឡើងវិញដ៏ធំមួយនៅអាស៊ីអាគ្នេយ៍។ (អានបន្ថែម) គម្រោងនេះ នឹងត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន Canopy Power ដែលជាអ្នកម៉ៅការផ្នែកវិស្វកម្ម លទ្ធកម្ម និងសំណង់។ ចំណែកឯ ក្រុមហ៊ុន Total Solar Cambodia នឹងជាងអ្នកវិនិយោគ គ្រប់គ្រង និងដំណើរការរោងចក្រនេះ។ […]

អាន​បន្ថែម

រដ្ឋបាលខេត្តព្រះសីហនុស្នើប្រជាជនឱ្យរុះរើសំណង់ស៊ីចំណីផ្លូវ ដើម្បីសាងសង់វិថី៧មករាថ្មី

រដ្ឋបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី ១ ធ្នូ នេះ បានបង្ហាញពីគម្រោងស្ថាបនាឡើងវិញនូវវិថី៧មករា ឬផ្លូវលេខ២០០ ដែលផ្លូវពាត់ជុំវិញមន្ទីរពេទ្យបង្អែកខេត្ត ក៏ដូចជាស្នើឱ្យប្រជាជនរុះរើសំណង់ណា ដែលមានផលប៉ះពាល់ដល់ការសាងសង់នេះ។ ផ្លូវលេខ២០០ នឹងជាផ្លូធំមានទទឹង ៤០ ម៉ែត្រ ដោយសាងសង់ឡើងក្នុងគោលបំណង អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ លើកស្ទួយសោភ័ណ្ឌភាពទីក្រុង និងសុវត្ថិភាពសាធារណៈ ផងដែរ។ ដើម្បីសម្រេចតាមផែនការ រដ្ឋបាលខេត្តក៏បានស្នើសុំឱ្យមានការសហការពីបងប្អូនប្រជាពលរដ្ឋ ដែលបានរស់នៅ និងកំពុងធ្វើការសាងសង់សំណង់មិនរៀបរយ នៅលើដីចំណីផ្លូវ (ផ្លូវលេខ២០០)នេះ ដោយរុះរើសំណង់របស់ខ្លួន និងប្រគល់ទីតាំងដីផ្លូវលេខ២០០នេះ មកឱ្យរដ្ឋបាលខេត្តធ្វើការ ស្ថាបនាផ្លូវ ទៅតាមផែនការអភិវឌ្ឍន៍របស់ខេត្ត។ គួរបញ្ជាក់ផងដែរ គម្រោងស្ថាបនាផ្លូវលេខ២០០ គឺជាគម្រោងបន្ថែមលើ ផ្លូវ ៣៤ ខ្សែ ដែលសម្រេចស្ទើទាំងស្រុងហើយ។ គម្រោងនេះនៅសល់តែផ្នែកសោភណភាពដូចជា ការដាំបង្គោលភ្លើងបំភ្លឺផ្លូវ ការក្រាលថ្មក្រានីត និងការបំពាក់អំពូលភ្លើងវៃឆ្លាតប៉ុណ្ណោះ។ សមិទ្ធិផលនេះ សាងសង់ឡើងក្រោមថវិកាវិនិយោគប្រមាណ ៣០០លានដុលា្លរ ដែលបានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅ។ (អានបន្ថែម)

អាន​បន្ថែម

រោងចក្រថាមពលអគ្គិសនីដើរដោយខ្យល់ដំបូងបង្អស់នៅកម្ពុជា អាចនឹងសាងសង់ឆាប់ៗ

គម្រោងរោងចក្រថាមពលអគ្គិសនីដើរដោយខ្យល់ដំបូងបង្អស់នៅកម្ពុជា ដែលសិក្សាដោយក្រុមហ៊ុន The Blue Circle (Cambodia) ជិតឈានដល់ដំណាក់កាលសាងសង់ហើយ ដោយនៅពេលនេះ ក្រុមហ៊ុនកំពុងពិភាក្សាលើតម្លៃអគ្គិសនីលក់ចេញទៅអគ្គិសនីកម្ពុជា។ លោក ជា សោភ័ណ នាយកគ្រប់គ្រងអភិវឌ្ឍន៍នៃក្រុមហ៊ុន The Blue Circle (Cambodia) បានឲ្យដឹងថា បច្ចុប្បន្នក្រុមហ៊ុនកំពុងពិភាក្សាលើតម្លៃលក់ចេញទៅអគ្គិសនីកម្ពុជា ហើយនៅពេល EDC ព្រមទទួលតម្លៃចុងក្រោយហើយ ក្រុមហ៊ុននឹងចាប់ផ្តើមសាងសង់គម្រោងភ្លាមៗតែម្តង។ លោកបានបន្តថា៖ «ក្រុមហ៊ុនបានជ្រើសរើសយកខេត្តកំពត ដើម្បីវិនិយោគសាងសង់រោងចក្រថាមពលដើរដោយថាមពលខ្យល់ បន្ទាប់ពីបានសិក្សាសក្តានុពល នៅគ្រប់ទូទាំងប្រទេសចាប់តាំងពីឆ្នាំ២០១៦ មក»។ ប្រទេសកម្ពុជារងរបបខ្យល់ម៉ូសុង២ ប្រភេទ ហើយជាបឋមក្រុមហ៊ុនរកឃើញថាសក្តានុពលខ្យល់ប្រមាណ ១៣០០ មេហ្កាវ៉ាត់ ក្នុងនោះលទ្ធភាពដែលអាចទាញយកអគ្គិសនីប្រើបានភ្លាមៗ គឺ ១២០មេហ្កាវ៉ាត់។ លោក ជា សោភ័ណ បន្តថា៖ «គម្រោងថាមពលខ្យល់ដំបូងបង្អស់នៅខេត្តកំពតអាចផលិតអគ្គិសនីបាន ២២៥ ជីហ្គាវ៉ាតម៉ោង (GWh) ជារៀងរាល់ឆ្នាំ ដែលអាចផ្គត់ផ្គង់ដល់ប្រជាជនចំនួន ១៥០.០០០ គ្រួសារ និងសន្សំសំចៃឧស្ម័នកាបូនិកបានជាង ១៣០.០០០ តោនជារៀងរាល់ឆ្នាំ»។ យោងតាមរបាយការណ៍ពី Clean Energy […]

អាន​បន្ថែម

រដ្ឋលុបចោលកម្មវិធីសម្ពោធស្ពានស្ទឹងត្រង់-ក្រូចឆ្មារ ដោយសារព្រឹត្តិការណ៍«សហគមន៍២៨វិច្ឆិកា»

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសម្រេចលុបចោលកម្មវិធីសម្ពោធស្ពានស្ទឹងត្រង់-ក្រូចឆ្មារ ដែលគ្រោងនឹងធ្វើនៅថ្ងៃទី០៧ ខែធ្នូ ខាងមុខ ដោយសារព្រឹត្តិការណ៍«សហគមន៍២៨វិច្ឆិកា»។ នេះបើតាមប្រសាសន៍របស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពិធីបើកការដ្ឋានសាងសង់ និងកែលំអផ្លូវទាំង ៣៨ខ្សែ ក្នុងក្រុងសៀមរាប កាលពីព្រឹកថ្ងៃចន្ទ ទី៣០ ខែវិច្ឆិកា នេះ។ សម្ដេចបានឱ្យដឹងថា៖ «ខ្ញុំបានស្នើឱ្យឯកឧត្តម ស៊ុន ចាន់ថុលលុបចោលកម្មវិធីសម្ពោធស្ពានស្ទឹងត្រង់ក្រូចឆ្មានៅកំពង់ចាមនៅថ្ងៃទី ៧ ធ្នូនេះ ព្រោះខ្ញុំត្រូវធ្វើដំណើរតាមឧទ្ធម្ភាគចក្រ អញ្ចឹងខ្ញុំអត់អាចធ្វើដំណើរទៅបានទេ។» សម្ដេចបានបន្ថែមថា៖ «វាមិនមែនជាការចាំបាច់ពេកទេ គ្រាន់តែជានិមិត្តរូបនៃការតភ្ជាប់ស្ពាន អញ្ចឹងឱ្យគេធ្វើសិនទៅ …អត់មានបញ្ហាទេ»។ មានទីតាំងនៅក្នុងឃុំត្រពាំងកក់ ស្រុកស្ទឹងត្រង់ខេត្តកំពង់ចាម ស្ពានស្ទឹងត្រង់ក្រូចឆ្មា មានបណ្តោយប្រវែង ១ ១៣១ ម៉ែត្រ ទទឹងប្រវែង ១៣.៥០ ម៉ែត្រ និងចំណាយថវិកាជិត ៥៧លានដុល្លារ ដែលជាហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលចិន រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។ គម្រោងនេះត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ កន្លងទៅនេះ ដោយក្រោយសាងសង់រួច ស្ពាននេះនឹងជួយជំរុញការអភិវឌ្ឍន៏ និងកំណើនសេដ្ឋកិច្ច នៅក្នុងខេត្តកំពង់ចាម ក៏ដូចជាជួយសម្រួលដល់ការធ្វើដំណើរ […]

អាន​បន្ថែម

ផ្លូវចំនួន ៣៨ ខ្សែនៅសៀមរាប បើកការដ្ឋានសាងសង់ជាផ្លូវការហើយ

គម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ ខ្សែនៅសៀមរាប បានបើកការដ្ឋានជាស្ថាពរហើយ ក្រោមអធីបតីភាពរបស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពី ព្រឹកថ្ងៃទី ៣០ វិច្ឆិកានេះ។ ខ្សែផ្លូវសរុបទាំង៣៨ នេះមានប្រវែង ១០៨,៧៤ គីឡូម៉ែត្រ ដោយគ្រោងប្រើប្រាស់ថវិកាជាតិសរុបប្រមាណ១៤០លានដុល្លារអាមេរិក។ គម្រោងនេះនឹងសាងសង់រយៈ ១៣ខែ ដោយគ្រោងនឹងនៅចុងឆ្នាំ ២០២១ ខាងមុខនេះ។ បន្ថែមពីនេះ ថវិការប្រមាណ ៩ លានដុល្លារអាមេរិកទៀត នឹងត្រូវបានចំណាយសម្រាប់ការងារចាំបាច់ក្នុងការរៀបចំស្ថាបនាប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ ដែលនៅក្រៅគម្រោងសាងសង់ខ្សែផ្លូវទាំង ៣៨ នេះ។ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសារធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា៖ «ដើម្បីធានាគុណភាពនៃការសាងសង់ផ្លូវទាំង៣៨ ខ្សែនេះឱ្យស្របនឹង បទដ្ឋាន និងលក្ខណៈបច្ចេកទេសតាមប្រភេទខ្សែផ្លូវនីមួយៗ គណៈកម្មការអន្តរក្រសួង បានសម្រេចបង្កើតក្រុមការងារត្រួតពិនិត្យ និងវាយតម្លៃការងាររបស់អ្នកទទួលការ និងមានក្រុមការងារត្រួតពិនិត្យបច្ចេកទេសអន្តរក្រសួងចំនួន៩ទៀត ជាសេនាធិការដែលមានភារកិច្ចប្រចាំការនៅតាមការដ្ឋាននីមួយៗ ផងដែរ។» នៅថ្ងៃដដែលនេះ សម្ដេចបានសម្រេចបង្វែរថវិកា ៥ លានដុល្លា ដែលសេសសល់ពីការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅសីហនុមកកែលម្អ ដងស្ទឹងសៀមរាប ដែលមានប្រវែងជាង ៩ គីឡូម៉ែត្រ […]

អាន​បន្ថែម

សម្ដេចបង្វែរថវិកាសល់ពីការសាងសង់ផ្លូវនៅសីហនុ ៥ លានដុល្លារ មកកែលម្អដងស្ទឹងសៀមរាបវិញ

ថវិកាដែលសេសសល់ពីការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៤ ខ្សែរនៅព្រះសីហនុ នឹងត្រូវយកមកប្រើប្រាស់ក្នុងការកែលម្អដងស្ទឹងសៀមរាបឡើងវិញ ដែលមានប្រវែងជិត ៩ គីឡូម៉ែត្រ ដើម្បីជួយបង្កើនភ្ញៀវទេសចរក្នុងស្រុកឱ្យកាន់តែច្រើន។ នេះបើតាមការឱ្យដឹងរបស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពិធីបើកការដ្ឋានសាងសង់ និងកែលំអរផ្លូវទាំង ៣៨ខ្សែ ក្នុងក្រុងសៀមរាប កាលពីព្រឹកថ្ងៃចន្ទ ទី៣០ ខែវិច្ឆិកា នេះ។ (អានបន្ថែម) សម្ដេចបានមានប្រសាសន៍ថា៖ «ដោយសារតែថវិកាសាងសង់នៅឯខេត្តព្រះសីហនុនៅសល់ប្រមាណ ៥ លានដុល្លារសហរដ្ឋអាមេរិក មុននេះខ្ញុំបានបញ្ជាឱ្យបញ្ជូលទៅក្នុងថវិកាជាតិ ប៉ុន្តែឥឡូវនេះ ខ្ញុំបង្វែរថវិកានេះដោយត្រង់ចេញពីខេត្តព្រះសីហនុមកខេត្តសៀមរាបតែម្ដង គឺកែលម្អក្នុងតម្លៃ ៥ លានដុល្លាទៅលើដងស្ទឹងសៀមរាបរបស់យើងទាំងសងខាង។» សម្ដេចបានបន្ថែមថា៖ «ដូច្នេះ ពួកយើងនឹងធ្វើឱ្យខេត្តសៀមរាបរបស់យើងជាកញ្ចប់ ដែលបានលើកឡើងវាមានទាំងផ្លូវ មានទាំងលូ ប្រឡាយទឹកស្អុយ ទឹកភ្លៀង មានទាំងបណ្ដាញទឹក មានទាំងកាម៉េរ៉ាសុវត្ថិភាពដល់ប្រជាជនយើង។ ហើយវានឹងក្លាយទៅជាទឹកក្រុងទេសចរណ៍ដ៏រឹងមាំមួយសាកសមនឹងឋានៈជាអតីតរាជធានីនៃអណាចក្រខ្មែរ។» យ៉ាងណាមិញសម្ដេចបានបន្តថា បន្ទាប់ពីធូរស្បើយកូវីដទៅ នៅឆ្នាំ ២០២២ រដ្ឋាភិបាលនឹងរៀបចំឱ្យមានព្រឹត្តិការណ៍សង្រ្គានឡើងវិញ ហើយខេត្តសៀមរាបនឹងបន្តសក្ដានុពលវិស័យទេសចរណ៍របស់ខ្លួនឡើងវិញផងដែរ។

អាន​បន្ថែម

សណ្ឋាគារ Hyatt Regency ដំបូងបង្អស់នៅភ្នំពេញនឹងបើកដំណើរការដើមឆ្នាំក្រោយ

សណ្ឋាគារផ្កាយប្រាំតម្លៃជិត ២០០ លានដុល្លារ Hyatt Regency Phnom Penh គ្រោងនឹងបើកដំណើរការឆាប់ៗនៅដើមឆ្នាំក្រោយ ខណៈក្រុមហ៊ុនជីបម៉ុងគ្រុប ដែលជាម្ចាស់គម្រោងទើបតែធ្វើពិធីសែនក្រុងពាលីកាលពីថ្មីៗនេះ។ ពិធីសែនក្រុងពាលីសណ្ឋាគារលំដាប់ផ្កាយប្រាំនេះ ធ្វើឡើងកាលពីថ្ងៃទី ២៦ វិច្ឆិកា នេះ ដោយមានមានចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ក្រុមហ៊ុន ជីប ម៉ុង រួមមាន លោកជំទាវអ្នកឧកញ៉ា ភាព ហៀក អ្នកឧកញ៉ា លាង ឃុន និងអ្នកឧកញ៉ា លាង ម៉េង។ អ្នកគ្រប់គ្រងទូទៅនៃសណ្ឋាគារ Hyatt Regency Phnom Penh លោក Herman Kemp ធ្លាប់បានបញ្ជាក់ថានៅគម្រោង ការសាងសង់បានបញ្ចប់ ១០០ភាគរយហើយ។ «សណ្ឋាគារនឹងបើកទ្វារនៅត្រីមាសទី១ ឆ្នាំ២០២១ ដោយមានបន្ទប់ភ្ញៀវចំនួន ២៤៧បន្ទប់ ទីធ្លាប្រើប្រាស់ចម្រុះ និងបន្ទប់សិក្ខាសាលាចំនួន ៩កន្លែង បារ និងភោជនីយដ្ឋានដែលមានមុខម្ហូបទាំងក្នុងស្រុក និងក្រៅស្រុកជាច្រើនប្រភេទ» លោក Herman បានបញ្ជាក់។ សណ្ឋាគារ Hyatt Regency […]

អាន​បន្ថែម

បណ្តុំសហគ្រាសធុនតូចនិងមធ្យមតម្លៃ ៣០លានដុល្លារ របស់ឧកញ៉ា សៀ ឬទ្ធី នៅតាខ្មៅ បើកការដ្ឋានហើយ

គម្រោងបណ្តុំសហគ្រាសធុនតូច និងមធ្យម ឧស្សាហកម្ម ៤.០ តម្លៃជិត ៣០លានដុល្លារ របស់ក្រុមហ៊ុន WorldBridge Industrial Developments Co., Ltd. បានបើកការដ្ឋានហើយការពីព្រឹកថ្ងៃទី ២៧ វិច្ឆិកា នេះ។ កម្មវិធីបើកការដ្ឋាននេះ ធ្វើឡើងក្រោមអធីបតីភាព ឯកឧត្តម ចម ប្រសិទ្ធិ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងលោកឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន វើលដ៍ប្រ៊ីដគ្រុប និងភ្ញៀវកត្តិយសដទៃទៀតផងដែរ។ គម្រោងនេះ សាងសង់លើផ្ទៃដីប្រមាណជាង ៦ ហិកតា មានទីតាំងនៅជិតគម្រោងលំនៅដ្ឋានតម្លៃសមរម្យ តាមបណ្ដោយផ្លូវជាតិលេខ ២១ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ។ គម្រោងនេះ គ្រោងនឹងបញ្ចប់ជាស្ថាពរនៅចុងខែមេសា ឆ្នាំ២០២១ នេះ។ គោលបំណងនៃការបង្កើត SME Cluster នេះគឺដើម្បីផ្សារភ្ជាប់គម្លាតរវាងអ្នកវិនិយោគផ្នែកផលិតកម្មអន្តរជាតិ និងសហគ្រាសធុនតូច និងមធ្យមក្នុងប្រទេសកម្ពុជា។ SME Cluster នឹងដាក់ចេញនូវខ្សែចង្វាក់ផលិតកម្មពេញលេញមួយ ដែលមានលក្ខណៈបត់បែន និងងាយស្រួលក្នុងការចូលរួម។ (អានបន្ថែម)

អាន​បន្ថែម