គម្រោងអភិវឌ្ឍន៍
រដ្ឋអនុម័តជាផ្លូវការលើរោងចក្រអគ្គិសនីដុតធ្យូងថ្ម៧០០មេហ្គាវ៉ាត់ តម្លៃ១ពាន់លានដុល្លារ នៅកោះកុង
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាកាលពីព្រឹកថ្ងៃទី ៨ ខែធ្នូនេះ បានសម្រេចអនុញ្ញាតឱ្យក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប Botum Sakor Energy Co., Ltd ដំណើរការវិនិយោគលើរោងចក្រអគ្គិសនីដុតធ្យូងថ្ម ៧០០មេហ្គាវ៉ាត់ តម្លៃជាង១ពាន់លានដុល្លារ នៅកោះកុងខេត្តកោះកុង។ មានទីតាំងស្ថិតនៅភូមិថ្មស និងភូមិចម្លងគោ ឃុំថ្មស ស្រុកបុទុមសាគរ រោងចក្រអគ្គិសនីដ៏ធំនេះនឹងអាចជួយបង្កើតការងារបានយ៉ាងតិច ៣៦០ កន្លែងសម្រាប់ប្រជាជនក្នុងស្រុក ហើយជាពិសេសនឹងចូលរួមចំណែកយ៉ាងខ្លាំងដល់វិស័យថាមពលនៃប្រទេសកម្ពុជា។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Botum Sakor Energy Co., Ltd កាលពីខែវិច្ឆិកា កន្លងមកនេះ បានចុះហត្ថលេខាជាមួយក្រុមហ៊ុនចិន Sinosteel Engineering & Technology រួចរាល់ ដោយក្រុមហ៊ុនចិននេះ នឹងទទួលធ្វើការរចនាប្លង់ ផ្គត់ផ្គង់ឧបករណ៍ និងសាងសង់។ (អានបន្ថែម) ការងារសាងសង់ដំណាក់កាលទី១ គ្រោងនឹងបញ្ចប់ក្នុងរយៈពេល ៣៦ខែ បន្ទាប់ពីការបើកការដ្ឋាន ហើយដំណាក់កាលទី២ នឹងបញ្ចប់ក្នុងរយៈពេល ៤៨ ខែ។
អានបន្ថែមមជ្ឈមណ្ឌលពាណិជ្ជកម្មតម្លៃជិត១០លានដុល្លារគ្រោងនឹងបង្ហាញខ្លួនតាមផ្លូវជាងលេខ២ ក្នុងសង្កាត់ចាក់អង្រែលើ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឬ CDC កាលពីថ្មីៗនេះ សម្រចអនុម័តឱ្យក្រុមហ៊ុន Blissful Capital Co., Ltd បង្កើតគម្រោងមជ្ឈមណ្ឌលពាណិជ្ជកម្មថ្មីមួយតម្លៃប្រមាណ ៩,៥លានដុល្លារអាមេរិក តាមបណ្តោយផ្លូវជាតិលេខ២ ភាគខាងត្បូងនៃរាជធានីភ្នំពេញ ។ មាននៅក្នុងដីឡូតិ៍៥៣២ តាមបណ្ដោយផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មជ្ឈមណ្ឌលពាណិជ្ជកម្មថ្មីមួយនេះ នឹងចូលរួមបង្កើតការងាដល់ប្រជាជនក្នុងតំបន់បានចំនួនជាង ២០០កន្លែង។ គួរបញ្ជាក់ផងដែរ នៅថ្ងៃទី ៤ ធ្នូ ជាមួយគ្នានេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក៏បាន អនុម័តគម្រោងធំៗ ចំនួន ៤ ទៀត ជាមួយនឹងទុនវិនិយោគសរុបជាង ១១២ លានដុល្លារអាមេរិក ដែលរួមមាន៖ -គម្រោងបង្កើតរោងចក្រផលិតសម្ភារពីក្រណាត់ សម្រាប់សត្វចិញ្ចឹម តម្លៃ២,៦លានដុល្លារ នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ (ក្រុមហ៊ុន CHUNTENG INDUSTRIAL (CAMBODIA) CO., LTD)។ -គម្រោងបង្កើតរោងចក្រផលិតផលិតផលពីប្លាស្ទិក តម្លៃ១១,៧លានដុល្លារអាមេរិក នៅស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលវិនិយោគដោយក្រុមហ៊ុន SING FU SUN […]
អានបន្ថែមខេត្តកោះកុងអនុញ្ញាតឱ្យក្រុមហ៊ុនចិនស្ថាបនាផ្លូវជាតិលេខ ១៥៥១ តែស្នើឱ្យសិក្សាផលប៉ះពាល់សិន
ថ្នាក់ដឹកនាំខេត្តកោះកុង អនុញ្ញាតឱ្យក្រុមហ៊ុនចិន ដែលទើបឈ្នះការដេញថ្លៃកាលពីពេលថ្មីៗនេះ ស្ថាបនាផ្លូវជាតិលេខ ១៥៥១ ប៉ុន្តែស្នើឱ្យសិក្សាលើផលប៉ះពាល់ទីតាំងភូមិសាស្ត្រ ប្រជាជន និងបរិស្ថានសិន។ នេះបើយោងតាម កិច្ចប្រជុំស្តីពីការពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ សម្រាប់គម្រោងស្ថាបនាផ្លូវជាតិលេខ ១៥៥១ តាមប្រព័ន្ធអនឡាញ ក្រោម វត្តមាន លោក អ៊ុក ភ័ក្ត្រា អភិបាលរងខេត្តកោះកុង កាលពីថ្ងៃទី ៣ ធ្នូ នេះ។ ជាលទ្ធផលនៃការប្រជុំ ថ្នាក់ដឹកនាំខេត្តកោះកុងទាំងអស់ គាំទ្រនូវគម្រោងសាងសង់ផ្លូវជាតិលេខ ១៥៥១នេះ ដោយសូមស្នើសុំឱ្យមានការដោះស្រាយផលប៉ះពាល់ដីធ្លីដូចជា ដីលំនៅឋាន និង ដីចម្ការ ជាដើមជូនប្រជាពលរដ្ឋឲ្យបានសមរម្យ ព្រមទាំងស្នើសុំឲ្យក្រុមហ៊ុនគិតគូរអំពីចរន្តផ្លូវចរាចរណ៍ដល់បងប្អូនប្រជាពលរដ្ឋផងដែរ ក្នុងអំឡុងពេលសាងសង់។ បន្ថែមពីនេះ ខាងរដ្ឋបាលខេត្តក៏បានស្នើឱ្យមានការកាត់បន្ថយផលប៉ះពាល់បរិស្ថានខ្ពស់ជាពិសេស តំបន់ការពារធម្មជាតិក្នុងខេត្តនេះផងដែរ។ គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី ២៤ វិច្ឋិកា នេះ ក្រុមហ៊ុនចិន MCC Shen Kan បានឈ្នះការដេញថ្លៃលើការងារសាងសង់ផ្លូវជាតិ ៤ ខ្សែធំៗ ក្នុងនោះក៏រួមមានផ្លូវជាតិលេខ ១៥៥១ ប្រវែង ៦៧ […]
អានបន្ថែមវិស្វករបារាំងបង្លាញប្លង់អគារខ្ពស់បំផុតលើលោកដែលអាចស្រូបឧស្ម័នពុលពីក្នុងខ្យល់បាន
ក្រុមហ៊ុនស្ថាបត្យកម្មបារាំង Rescubika កាលពីថ្មីៗនេះ បានគូរប្លង់ និងស្នើសាងសង់ឱ្យអគារកម្ពស់ ៧៣០ ម៉ែត្រ ដែលអាចស្រូបឧស្ម័នពុលកាបូនិចពីក្នុងខ្យល់បាន នៅឯទីក្រុងញូវយ៉ក។ ប្រសិនបើគម្រោងនេះត្រូវបានសាងសង់ពិតមែន អគារនេះនឹងក្លាយជាអាគារខ្ពស់បំផុតលើលោក ដែលជួយការពារបរិស្ថាន ពោលគឺអាចស្រូបយកឧស្ម័នពុលកាបូនិកច្រើនជាងការបញ្ចេញ។ អគារនេះមានឈ្មោះថា Mandragora ដែលឌីស៉ាញជារូបរាងដើមឈើដែលមានឬសដូចមុខមនុស្ស។ អគារនេះជាអគារបៃតង ដោយសារតែថាមពលដែលប្រើប្រាស់ក្នុងអគារគឺបានមកពីថាមពលស្អាតរួមមាន ទួរប៊ីនខ្យល់ចំនួន ៣៦ និងបន្ទះសូឡាជិតជាង ២០០០ ម៉ែត្រការ៉េ។ លើសពីនេះ អគារកម្ពស់ ១៦០ ជាន់នេះ នឹងសាងសង់ដោយប្រើវត្ថុធាតុដើមដែលមិនប៉ះពាល់ដល់បរិស្ថាន ហើយពិសេសជាងនេះ គឺនឹងគ្របដណ្ដប់ដោយរុក្ខជាតិសរុបជាង ១០,០០០ ដើម នៅតាមជាន់នីមួយៗ។ អគារនេះនឹងប្រើប្រាស់ជាលំនៅឋាន និងអគារពាណិជ្ជកម្ម ដោយយូនីតនីមួយៗក៏នឹងរួមបញ្ចូលការិយាល័យដែលជាការលើកទឹកចិត្តឱ្យអ្នកស្នាក់នៅធ្វើការពីផ្ទះ ជាជាងធ្វើដំណើរទៅទៅធ្វើការ ហើយប្រើប្រាស់រថយន្តបំពុលបរិស្ថាន។ គួរបញ្ជាក់ផងដែរថា ស្ថាបត្យកររូបនេះ ចង់ឱ្យអគាររនេះក្លាយជាការតភ្ជាប់រវាងមនុស្សនិងធម្មជាតិ ជាពិសេសនៅក្នុងទីក្រុងធំៗ ដូចជាញូវយ៉ក ពោលគឺដើម្បីឆ្លើយតបទៅនឹងគំនិតនៃ “ទីក្រុងអនាគត” ឬ ទីក្រុងគ្មានកាបូននៅឆ្នាំ ២០៥០ ។ រូបភាព៖ Rescubika
អានបន្ថែមក្រុមហ៊ុនចិន MCC Shen Kan ឈ្នះការដេញថ្លៃលើការសាងសង់ផ្លូវជាតិធំៗ ៤ខ្សែ ប្ររែងជាង ២៧០គ.ម
ក្រុមហ៊ុនចិន MCC Shen Kan បានឈ្នះការដេញថ្លៃលើការងារសាងសង់ផ្លូវជាតិ ៤ ខ្សែធំៗ ប្រវែងសរុបប្រមាណ ២៧០ គីឡូម៉ែត្រ ដែលមានទីតាំងក្នុងខេត្តចំនួនប្រាំ រួមមាន ខេត្តពោធិ៍សាត់ កោះកុង កំពង់ស្ពឺ កំពត និងតាកែវ។ នេះបើយោងតាមសេចក្ដីប្រកាសរបស់ក្រុមហ៊ុន កាលពីថ្ងៃទី ២៤ វិច្ឋិកា ២០២០ នេះ។ ផ្លូវ ដែលក្រុមហ៊ុនដេញថ្លៃឈ្នះ រួមមាន ផ្លូវជាតិលេខ ៤១ (ប្រមាណ ៩៥ គីឡូម៉ែត្រ) ផ្លូវជាតិលេខ ៣១ (ប្រមាណ ៥២ គីឡូម៉ែត្រ) ផ្លូវជាតិលេខ ៣៣ (ប្រមាណ ៥៣ គីឡូម៉ែត្រ) និងផ្លូវជាតិលេខ ១៥៥១ (ប្រមាណ ៦៧ គីឡូម៉ែត្រ)។ ប្រភពដដែល បានឱ្យដឹងទៀតថា ផ្លូវទាំង ៤ ខ្សែនេះ នឹងត្រូវបានរចនាជាផ្លូវហាយវេកម្រិតទី២ ដោយក្រុមហ៊ុននេះនឹងទទួលបន្ទុកក្នុងការសិក្សា និងសាងសង់។ យ៉ាងណាមិញ […]
អានបន្ថែមក្រសួងកំពុងរងចាំលទ្ធផលការសិក្សាចុងក្រោយដើម្បីពិចារណាថានឹងសង់រថភ្លើងលើអាកាស ឬក្រោមដី ឬ Monorail
ការសិក្សាលទ្ធភាពសាងសង់គម្រោងរថភ្លើងលើអាកាសនៅភ្នំពេញនៅតែបន្ត ដោយមានមួយបានបញ្ចប់រួច និងពីរផ្សេងទៀតកំពុងរង់ចាំលទ្ធផល។ អំឡុងពេលនេះ រដ្ឋាភិបាលក៏កំពុងស្វែងរកប្រភពហរិញ្ញប្បទានដើម្បីយកមកអនុវត្តន៍គម្រោងនេះផងដែរ។ ឯកឧត្តម លី បូរិន អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងកាលពីថ្មីៗនេះថា តាមការប៉ាន់ស្មាន គម្រោងរថភ្លើងលើអាកាសនេះ មានតម្លៃខ្ពស់ណាស់សម្រាប់វិនិយោគ។ ឯកឧត្តមថ្លែងថា៖ “ការសិក្សារថភ្លើងលើអាកាស យើងបានសិក្សារួចហើយ ប៉ុន្តែគម្រោងនឹងវាអស់ច្រើនពេក… ទាល់តែរដ្ឋាភិបាលជាអ្នកសម្រេច ហើយយើងគ្រាន់តែដឹងថាបានសិក្សា”។ សម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធនៅរាជធានីភ្នំពេញ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញថា ក្រសួងកំពុងជ្រើសរើសរវាង រថភ្លើងលើអាកាស រថភ្លើង Mono Rail និងរថភ្លើងក្រោមដី។ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ធ្លាប់មានប្រសាសន៍ថា គម្រោងសិក្សារថភ្លើងលើអាកាស គឺខាង JICA បានសិក្សារួចហើយ ហើយក្រសួងនៅរង់ចាំលទ្ធផលសិក្សា។ ដោយឡែក គម្រោងរថភ្លើង Monorail និងរថភ្លើងក្រោមដី ក្រុមហ៊ុនចិនជាអ្នកសិក្សា។ ក្រោយការសិក្សាចប់ ក្រសួងនឹងប្រៀបធៀបដើម្បីជ្រើសរើសយកគម្រោងណាមួយដែលមានតម្លៃសមរម្យ និងឆ្លើយតបទៅនឹងការអភិវឌ្ឍន៍។ បើតាមឯកឧត្តមរដ្ឋមន្ត្រី គម្រោងនេះអាចនឹងប្រើប្រាស់ថវិកាប្រមាណចន្លោះពី ១ពាន់លានដុល្លារ ទៅ ១,៤ […]
អានបន្ថែមរដ្ឋសម្រេចរើផ្លូវរថភ្លើងចូលអាកាសយានដ្ឋានភ្នំពេញចោល ដើម្បីបញ្ជៀសគ្រោះថ្នាក់ចរាចរណ៍
កំណាត់ផ្លូវរថភ្លើង ដែលមានផ្លូវដែកពុះកាត់ចុះកណ្ដាលទ្រូងថ្នល់ បំបែកចូលអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កំពុងត្រូវបានលុបចោល ដោយសារសេវាដឹកអ្នកដំណើរពីស្ថានីយទៅចំណុចអាកាសយានដ្ឋានផ្អាក និងជាពិសេសដើម្បីបញ្ជៀសគ្រោះថ្នាក់ចរាចរណ៍ដែលកើតមានជាញឹកញាប់។ ឯកឧត្តម លី បូរិន អនុរដ្ឋាលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន ទទួលបន្ទុកផ្លូវដែក បានមានប្រសាសន៍កាលពីថ្ងៃទី៣ ខែធ្នូ នេះថា សេវាដឹកអ្នកដំណើរលើកំណាត់ផ្លូវរថភ្លើងនេះ មិនសូវទទួលបានការគាំទ្រពីអ្នកដំណើរទេ ទើបក្រុមហ៊ុន Royal Railway ឯកភាពជាមួយក្រសួងរើចោលកំណាត់ផ្លូវរថភ្លើងនេះ។ ឯកឧត្តម ថ្លែងថា៖ “ដោយសារអាកាសយានដ្ឋានគេដូរទៅកន្លែងថ្មី ហើយដោយសារតាំងពីកូវីដមក យើងអត់ដែលរត់ទេ ទុកទៅវាមានគ្រោះថ្នាក់ដល់ប្រជាជន មានគ្រោះថ្នាក់ជាបន្តបន្ទាប់ អីចឹង ជាគោលការណ៍យើងត្រូវរើចោល”។ គួរបញ្ជាក់ផងដែរថា ខ្សែរថភ្លើងនេះ បានដាក់ឱ្យដំណើរការជាផ្លូវការកាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨កន្លងទៅ។ លើសពីនេះ ក្រុមហ៊ុន Royal Railway ក៏បាននាំចូលទូរថភ្លើង ទំនើប ល្បឿនលឿនជាងមុន ដើម្បីដាក់បម្រើសេវាដឹកអ្នកដំណើរតាមរថភ្លើងនេះផងដែរ។
អានបន្ថែមរោងចក្រផលិតដែកចេញពីអេតចាយតម្លៃជិត ១៧លានដុល្លារ នៅខេត្តកំពង់ស្ពឺនឹងបើកដំណើរការក្នុងខែនេះ
រោងចក្រផលិតដែកចេញអេតចាយ និងដែកនាំចូល របស់ក្រុមហ៊ុនចិនតម្លៃប្រមាណ១៧លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងបើកដំណើរកផលិតកម្មនៅចុងឆ្នាំនេះ ដោយនឹងចូលរួមចំណែកផ្គត់ផ្គង់វិស័យសំណង់នៅកម្ពុជាបានមួយផ្នែកធំ។ នៅក្នុងជំនួបជាមួយ ឯកឧត្តម កែវ រតន អគ្គនាយកអគ្គិសនីកម្ពុជា កាលពីថ្ងៃទី២៧ ខែវិច្ឆិកា កន្លងទៅ លោក Lin Xiangrong អគ្គនាយកក្រុមហ៊ុន Hong De Sheng (Cambodia) លើកឡើងថា នៅពេលបើកដំណើរក្នុងដំណាក់កាលដំបូង ក្រុមហ៊ុនអាចផលិតដែកសរុប កន្លះលានតោន ក្នុងមួយឆ្នាំ។ ក្រុមហ៊ុន Hong De Sheng (Cambodia) ផលិតដែកច្រើនប្រភេទផ្សេងៗគ្នា ដែលនឹងបម្រើទីផ្សារសំណង់នៅ កម្ពុជាប្រកបដោយគុណភាពខ្ពស់និងសេវាកម្មល្អឥតខ្ចោះ។ រោងចក្រនេះ មានទីតាំងស្ថិតនៅស្រុកឧត្តុង ខេត្តកំពង់ស្ពឺ វិនិយោគដោយក្រុមហ៊ុនចិន ហុង ឌី សេង (ខេមបូឌា) ស្ទីល ឯ.កជាមួយទឹកប្រាក់ប្រមាណជិត១៧ លានដុល្លារ។ រោងចក្រនេះ ដំណើរការដោយការប្រមូលដែកអេតចាយក្នុងស្រុក និងនាំចូលដែកពាក់កណ្តាលសម្រេចពីក្រៅ ប្រទេសមកកែច្នៃផលិតដែក។ (អានបន្ថែម) យោងតាមឯកឧត្តម យស់ មុន្នីរ៉ាត់ អគ្គនាយករ៉ែ […]
អានបន្ថែមការស្វែងរកទុនសាងសង់ស្ពានឆ្លងទន្លេមេគង្គ ក្រចេះ-កំពង់ធំ អាចពន្យារទៅឆ្នាំ២០២៣ ទោះសិក្សាចប់ហើយក្ដី
ការស្វែងរកប្រភពទុនពីដៃគូអភិវឌ្ឍន៍ពោលគឺប្រទេសចិន សម្រាប់ការសាងសង់ស្ពានឆ្លងកាត់ទន្លេ តភ្ជាប់ពីខេត្តកំពង់ធំ ទៅខេត្តក្រចេះ អាចនឹងត្រូវពន្យារទៅឆ្នាំ២០២៣ខាងមុខ ទោះការការសិក្សាគម្រោងបានបញ្ចប់មួយរយៈក្ដី។ ឯកឧត្តម វ៉ាស៊ីម សុរិយា អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា គម្លាតរយៈពេលនៃការចរចាលើការស្វែងរកហិរញ្ញប្បទានអនុវត្តគម្រោងនេះ គឺផ្អែកទៅលើគម្រោងអតិភាព។ ឯកឧត្តម ថ្លែងថា៖ “ធម្មតារយៈពេល៥ឆ្នាំម្តង យើងដាក់ផែនការមេទៅក្នុងក្របខណ្ឌនៃ គម្រោងយុទ្ធសាស្រ្តផ្លូវ និងខ្សែក្រវ៉ាត់របស់ចិន អីចឹង យើងមានលំដាប់អតិភាព លើកលែងតែយើង ឬមួយអន្តរាគមន៍ពី ជាពិសេសក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប៉ុន្តែមួយឆ្នាំ យើងអាចធ្វើបានតែពីរ ឬបីគម្រោងទេ”។ កាលពីខែមិថុនា ក្រសួងសាធារណការ និងដឹកជញ្ជូនបានប្រកាសថាគម្រោងនេះបានសិក្សាចប់សព្វគ្រប់ និងឈានដល់ដំណាក់កាលត្រៀមចរចាហើយ។ ជំហានបន្ទាប់ គឺការដាក់សំណើគម្រោងទៅកាន់រដ្ឋាភិបាលចិនដើម្បីសុំប្រាក់កម្ចី ក្រោយពីបានឯកភាពពីនាយករដ្ឋមន្ត្រី។ សូមបញ្ជាក់ថា គម្រោងស្ពានឆ្លងទន្លេមេគង្គនៅខេត្តក្រចេះនេះ មានប្រវែង សរុប ១៧៦១ ម៉ែត្រ ដោយបើតាមផែនការដំបូងគឺគ្រោងសាងសង់នៅឆ្នាំ ២០២១ ប៉ុន្តែអាចនឹងត្រូវពន្យារដោយត្រូវប្រើពេលស្វែករកទុន។ (អានបន្ថែម) ចំពោះទីកន្លែងចំណុចសាងសង់ គឺមិនទាន់ច្បាស់ការនៅឡើយទេ។ ប៉ុន្តែមានព័ត៌មានលើកឡើងថា ប្រហែលជាអាចនឹងធ្វើពីចន្លោះកោះទ្រុង និងកោះឆាង បើមើលតាមផែនទី។ តែទីតាំងជាក់លាក់ ធ្លាប់ត្រូវបានលោករដ្ឋមន្ត្រីបញ្ជាក់ថា អាចនឹងត្រូវសាងសង់ឆ្ងាយពីទីក្រុងបន្តិច […]
អានបន្ថែមស្ថានីយសូឡាតម្លៃជិត៣០លានដុល្លារនៅខេត្តពោធិ៍សាត់ នឹងបញ្ចេញថាមពលពេញ ៩០MW ដើមឆ្នាំក្រោយ
ស្ថានីយថាមពលសូឡា នៅស្រុកក្រគរ ខេត្តពោធិ៍សាត់ តម្លៃប្រមាណ ២៨លានដុល្លារអាមេរិក គ្រោងនឹងបញ្ចេញថាមពលពេញលេញដល់ទៅ ៩០មេហ្គាវ៉ាត នៅដើមឆ្នាំក្រោយ ខណៈបច្ចុប្បន្នស្ថានីយសូឡានេះកំពុងបញ្ចេញថាមពលចូលបណ្តាញជាតិ ៣០មេហ្គាវ៉ាតរួចហើយ។ ក្រុមហ៊ុនបានឱ្យដឹងដូច្នេះនៅក្នុងដំណើរទស្សនកិច្ចរបស់ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល កាលពីថ្ងៃទី ០១ ខែធ្នូ កន្លងមកនេះ។ វិនិយោគដោយក្រុមហ៊ុន SCHNEITEC CO., Ltd គម្រោងស្ថានីយសូឡានេះត្រូវបានសាងសង់ឡើងលើផ្ទៃដីសរុប ១៣៥ហិកតា ស្ថិតក្នុងភូមិអន្សរក្តាម ឃុំស្នាអន្សា ស្រុកក្រគរ។ កាលពីខែកញ្ញា កន្លងមកនេះរោងចក្រនេះបានបញ្ចេញថាមពលចូលបណ្ដាញជាតិ ៣០មេហ្គាវ៉ាត់ រួចមកហើយ ដោយដើមឆ្នាំក្រោយអំឡុងខែ មករា ឬកុម្ភៈ នឹងបញ្ចេញបន្ថែម ៦០មេហ្គាវ៉ាត់ ទៀត ពោលគឺសរុបបានដល់ទៅ ៩០មេហ្គាវ៉ាត់។ (អានបន្ថែម) គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំ២០១៩ រាជរដ្ឋាភិបាលបានអនុម័តឱ្យសាងសង់រោងចក្រថាមពលថ្មីចំនួន២ នៅក្នុងខេត្តពោធិ៍សាត់ រួមមាន រោងចក្រសូឡានៅស្រុកក្រគរមួយនេះ និងគម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់១ ស្ថិតក្នុងឃុំប្រម៉ោយ ស្រុកវាលវែង។ ក្រៅពីស្ថានីយសូឡានៅខេត្តពោធិ៍សាត់ ថាមពលស្អាតដទៃទៀតនៅកម្ពុជា រួមមាន ស្ថានីយសូឡានៅបាវិត […]
អានបន្ថែម