គម្រោងអភិវឌ្ឍន៍
រដ្ឋបាលខេត្តសៀមរាបនឹងរៀបចំបង្កប់ខ្សែកាបរញ៉េរញ៉ៃតាមដងផ្លូវទៅក្រោមដី
រដ្ឋបាលខេត្តសៀមរាប កំពុងរៀបចំបង្កប់ខ្សែកាប្លិ៍អុបទិករញ៉េរញ៉ៃតាមដងផ្លូវនានា ទៅក្រោមដីវិញ ក្នុងអំឡុងពេលសាងសង់ផ្លូវ ៣៨ ខ្សែ ដើម្បីបង្កើនសោភ័ណភាពទូទាំងខេត្ត និងជាផ្នែកមួយនៃការអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ។ នេះបើយោងតាមកិច្ចប្រជុំពិភាក្សា និង សិក្សាហេដ្ឋារចនាសម្ព័ន្ធបំពង់ផ្លូវកាប្លិ៍អុបទិកទូរគមនាគមន៍ក្នុងក្រុងសៀមរាប កាលពីថ្ងៃទី ១៩ ខែតុលា កន្លងមកនេះ។ ការប្រជុំនេះបានលើកយកប្រធានបទទីក្រុងឆ្លាត ៤ មកពិភាក្សារួមមាន ហេដ្ឋារចនាសម្ព័ន្ធបំពង់ផ្លូវកាប្លិ៍ឌីជីថល អ៊ីនធឺណែត ល្បឿនលឿន 5G និង Public Wifi កាម៉េរ៉ាសុវត្ថិភាព និងមជ្ឈមណ្ឌលទិន្នន័យខ្នាតតូច ផងដែរ។ ឯកឧត្តម ជា ម៉ានិត រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានមានប្រសាសន៍ថា៖ «នាពេលនេះ យើងកំពុងរៀបចំជាយុទ្ធសាស្រ្តអនុវត្ត និងគ្រប់គ្រងទូរគមនាគមន៍កម្ពុជា ជាពិសេសលើការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវកាប្លិ៍អុបទិក នៅលើផ្លូវ ៣៨ ខ្សែដែលនឹងចាប់ផ្តើមស្ថាបនា នាពេលឆាប់ៗខាងមុខនេះ»។ ជាមួយគ្នា ឯកឧត្តមក៏បានលើកឡើងទាក់ទិននឹងគម្រោង ធ្វើឱ្យក្រុងសៀមរាបក្លាយជាទីក្រុងវ័យឆ្លាត(Smart City) ផង ដោយនឹងកំណែលំអហេដ្ឋារចនាសម្ព័ន្ធថ្មីៗ វប្បធម៌ ប្រវត្តិសាស្រ្ត និងទេសចរណ៍ ក្នុងខេត្តផងដែរ។ (អានបន្ថែម) គួរបញ្ជាក់ផងដែរថា ផ្លូវក្រុងទាំង […]
អានបន្ថែមក្រសួងសារធារណការនឹងស្វែងរកថវិកាមកជួសជុលផ្លូវខូចខាតដោយជំនន់ជាង ៤០០គ.ម
ក្រសួងសារធារណការ និងដឹកជញ្ជូន នឹងស្វែងរកថវិកាមកជួសជុលហេដ្ឋារចនាសម្ព័ន្ធទាំងឡាយដែលខូចខាតដោយសារទឹកជំនន់ ដែលមកដល់បច្ចុប្បន្នមានប្រវែងជាង ៤០០ គីឡូម៉ែត្រទូទាំងប្រទេស។ នេះបើយោងតាមការឱ្យដឹងពី ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងពេលពិនិត្យស្ថានភាពផ្លូវជាតិដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង កាលពីថ្ងៃទី ១៩ តុលា នេះ។ ឯកឧត្តមបានមានប្រសាសន៍ថា៖ «របាយការណ៍ ដែលខ្ញុំទទួលបានចុងក្រោយបង្អស់ហ្នឹង គឺថ្ងៃទី ១៧។ ផ្លូវ ១២៣ ខ្សែ ៣០៨ កំណាត់ ហើយខូចខាត ៤០០ គីឡូម៉ែត្រ នៅក្នុងនោះដីក្រហមប្រហែលជា ១៤០ គីឡូម៉ែត្រ ហើយក្រៅពីហ្នឹងជាដីកៅស៊ូរបស់យើង»។ ឯកឧត្តមបានបន្តថា៖ «យើងនឹងស្វែងរកថវិកាមកជួសជុលបន្ទាន់ អាចជាថវិកាជាតិ ឬ ថវិកាពីដៃគូអភិវឌ្ឍន៍យើង ក៏អាចចូលរួមដោះស្រាយបញ្ហាប៉ះពាល់ផ្លូវថ្នល់របស់ពួកយើង។» បច្ចុប្បន្ន ក្រសួងសារធារណការ និងដឹកជញ្ជូន កំពុងចាត់វិធានការមួយចំនួនរួមមានដូចជា ការទប់ទឹកមិនឱ្យហូរលើផ្លូវ ការបង្អាកចរាចរណ៍ និងរថយន្តដឹកទំនិញធំៗឆ្លងកាត់ផ្លូវ។ ឯកឧត្តម ក៏បានបញ្ជាក់ថា សម្រាប់ម៉ោង ១២ យប់នេះ ខាងក្រសួង នឹងបើកឱ្យមានចរាចរណ៍ឡើងវិញហើយចំពោះផ្លូវជាតិលេខ ៤។ […]
អានបន្ថែមក្រសួងសាធារណការចាប់ផ្តើមពិគ្រោះយោបល់ជ្រើសរើសទីតាំងផ្លូវក្រវាត់ក្រុងទី៤
ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីព្រឹកថ្ងៃទី ១៩ ខែតុលា នេះ បានបើកសិក្ខាសាលាពិគ្រោះយោបល់ដើម្បីជ្រើសរើសរើសទីតាំងសម្រាប់សាងសង់ផ្លូវក្រវាត់ក្រុងទី៤ ដែលផ្លូវមួយខ្សែនេះនឹងអាចឆ្លងកាត់ខេត្តចំនួន៤ នៃប្រទេសកម្ពុជា។ សិក្ខាសិលានេះធ្វើឡើង ដោយមានការចូលរួមពីតំណាងក្រសួងពាក់ព័ន្ធចំនួន ៨ និងតំណាងក្រុមហ៊ុនឯកជនក្នុងស្រុក និងក្រៅប្រទេស ចំនួន ១០។ តាមរយៈ សិក្ខាសាលាពិគ្រោះយោបល់នេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ផ្លូវក្រវាត់ក្រុងទី៤នេះ មានប្រវែង១៩៥ គីឡូម៉ែត្រ ឆ្លងកាត់១៤ ស្រុក និង ៤ ខេត្ត រួមមាន ៣ ស្រុកក្នុងខេត្តកំពង់ស្ពឺ ១ស្រុកក្នុងខេត្តតាកែវ ៨ស្រុកក្នុងខេត្តកណ្តាល និង២ ស្រុកក្នុងខេត្តព្រៃវែង។ ការសិក្សាគម្រោងផ្លូវក្រវាត់ក្រុងទី៤ គឺត្រូវបានធ្វើបទបង្ហាញដោយក្រុមហ៊ុន សាជីវកម្មផ្លូវ និងស្ពានចិន (CRBC) មកពីប្រទេសចិន នៅក្នុងកិច្ចប្រជុំពិគ្រោះយោបល់នេះ។ គួរបញ្ជាក់ថា ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណៈ និងដឹកជញ្ជូន កាលពីចុងខែកញ្ញានេះ បានឱ្យដឹងថា ក្រសួងបានបញ្ចប់ការសិក្សាផ្លូវក្រវាត់ក្រុងទី៤ នេះហើយ។ (អានបន្ថែម) ដោយឡែក […]
អានបន្ថែមការសាងសង់ផ្លូវជាតិលេខ ២ និង ២២ សម្រេចបាន ១៦%ហើយ
បន្ទាប់ពីបើកការដ្ឋានការដ្ឋានកាលពីខែ កុម្ភៈ មក ការដ្ឋានស្ដារ និងសាងសង់ផ្លូវជាតិលេខ ២ និងលេខ ២២ (ពីតាខ្មៅ ដល់ អង្គតាសោម) មកដល់បច្ចុប្បន្នសម្រេចបាន ១៦% ហើយ។ នេះបើតាមការឱ្យដឹងពី ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន ក្នុងឱកាសចុះត្រួតពិនិត្យស្ថានភាពផ្លូវដែលប៉ះពាល់ដោយជំនន់ទឹកភ្លៀង កាលពីថ្ងៃទី ១៦ តុលានេះ។ ឯកឧត្តមបានឱ្យដឹងថា៖ «តាមការគ្រោងទុក គឺអត់ខុសអីទេ សន្ទុះនៃការធ្វើ បើយើងធ្វើការប្រៀបធៀបទៅនឹងផែនការ គឺយើងបាន ១៦ភាគរយ នេះបើតាមរបាយការណ៍អ្នកបច្ចេកទេសរបស់ខ្ញុំ ដែលបានមកត្រួតពិនិត្យ»។ ឯកឧត្តម តែងណែនាំក្រុមការងារមកត្រួតពិនិត្យការស្ថាបនាផ្លូវទាំងពីរខែ្សនេះដោយឌិតដល់ ដើម្បីជៀសវាងកុំឲ្យមានការយឺតយ៉ាវដំណើរការសាងសង់ ដូចដែលពេល ឯកឧត្តមបានចុះទៅពិនិត្យការដ្ឋានផ្ទាល់កាលពីខែ ឧសភា កន្លងទៅ។ (អានបន្ថែម) គួរបញ្ចាក់ផងដែរថា ផ្លូវជាតិលេខ២ និងលេខ២២ ដែលត្រូវស្ដារឡើងវិញ គឺមានប្រវែងសរុបជាង ៧២គីឡូម៉ែត្រ។ គម្រោងនេះកំពុងសាងសង់ដោយប្រើប្រាស់ថវិកាប្រមាណ ៥៦លានដុល្លារ ដែលជាហិរញ្ញប្បទានពីរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។ ផ្លូវទាំង ២ ខ្សែរនេះ នឹងសាងសង់ជាប្រភេទផ្លូវបេតុងកៅស៊ូ […]
អានបន្ថែមតំណាង Hyatt Regency បញ្ជាក់ថាសណ្ឋាគារនឹងបើកទ្វារនៅដើមឆ្នាំ២០២១
អ្នកគ្រប់គ្រងទូទៅនៃសណ្ឋាគារ Hyatt Regency Phnom Penh លោក Herman Kemp បានបញ្ជាក់ជាមួយទស្សនាវដ្ដីសំណង់ និងអចលនទ្រព្យ កាលពីថ្ងៃទី ១៦ តុលានេះថា សណ្ឋាគារនឹងបើកដំណើរការជាក់លាក់នៅត្រីមាសទី ១ ឆ្នាំ ២០២១ ខាងមុខនេះ បន្ទាប់ពីពន្យារពេលមួយរយៈមក ដោយសារតែការរាតត្បាតនៃវីរ៉ុសកូវីដ ១៩។ យោងតាមប្រភពដដែលនេះ ការសាងសង់បានបញ្ចប់ ១០០ ភាគរយហើយ ដោយបច្ចុប្បន្នក្រុមការងារកំពុងធ្វើការតុបតែងផ្នែកខាងក្នុងនៃបន្ទប់ភ្ញៀវ ភោជនីយដ្ឋាន និងកន្លែងផ្សេងៗទៀត។ លោក Herman Kemp បានឱ្យដឹងថា៖ «សណ្ឋាគារនឹងបើកទ្វារនៅត្រីមាសទី ១ ឆ្នាំ ២០២១ ដោយមានបន្ទប់ភ្ញៀវចំនួន ២៤៧ បន្ទប់ ទីធ្លាប្រើប្រាស់ចម្រុះ និងបន្ទប់សិក្ខាសាលាចំនួន ៩ កន្លែង បារ និងភោជនីយដ្ឋានដែលមានមុខម្ហូបទាំងក្នុងស្រុក និងក្រៅស្រុកជាច្រើនប្រភេទ»។ ដំបូងសណ្ឋាគារនេះ គ្រោងនឹងបើកបើកនៅឆ្នាំនេះ ប៉ុន្តែដោយសារតែការរាតត្បាតនៃវីរ៉ុសកូវីដ ១៩ ទើបពន្យារទៅឆ្នាំក្រោយ។ លោក Herman Kemp បានឱ្យដឹងទៀតថា៖ […]
អានបន្ថែមកម្ពុជាកំពុងសិក្សាសេចក្តីព្រាងច្បាប់ស្តីពីកំពង់ផែដើម្បីពង្រឹងការដឹកជញ្ជូនផ្លូវទឹក
ក្រសួងសាធារណការ និងដឹកជញ្ជូន រួមជាមួយនឹងស្ថាប័នជំនាញពាក់ព័ន្ធ កំពុងពិភាក្សា និងសិក្សាឡើងវិញអំពីសេចក្តីព្រាងច្បាប់ស្តីពីកំពង់ផែ ក្នុងគោលបំណងដើម្បីពង្រឹង និងពង្រីក ប្រព័ន្ធដឹកជញ្ជូនផ្លូវទឹកនៅកម្ពុជាឱ្យកាន់តែប្រសើរឡើង។ កិច្ចប្រជុំពិភាក្សានេះធ្វើឡើងកាលពីថ្ងៃទី ១៤ តុលានេះ ក្រោមអធិបតីភាពរបស់រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល។ គោលបំណងសំខាន់នៃកិច្ចប្រជុំ គឺដើម្បីពិនិត្យ កំណត់យកឃ្លាប្រយោគ និងនិយមន័យ ឱ្យបានគ្រប់ជ្រុងជ្រោយនិងស៊ីជម្រៅ ដោយអង្គប្រជុំបានឯកភាពគ្នាកែសម្រួលអត្ថន័យតាមមាត្រានីមួយៗឱ្យមានខ្លឹមសារគ្រប់គ្រាន់។ ឯកឧត្តម ស៊ុន ចាន់ថុល បានឱ្យដឹងថា ច្បាប់នេះបង្កើតឡើងក្នុងគោលបំណង ដើម្បីគ្រប់គ្រង និងអភិវឌ្ឍន៍កំពង់ផែឱ្យកាន់តែមានសណ្ដាប់ធ្នាប់ ក៏ដូចជាជំរុញពាណិជ្ជកម្មជាតិ និងអន្តរជាតិផងដែរ។ ក្នុងកិច្ចប្រជុំ ឯកឧត្តម ក៏បានជំរុញឱ្យក្រុមការងារធ្វើការត្រួតពិនិត្យ និងប្រៀបធៀបខ្លឹមសារ សេចក្តីព្រាងច្បាប់នេះ ទៅនឹងច្បាប់ពាក់ព័ន្ធផ្សេងៗទៀតនៅកម្ពុជា និងប្រទេសដទៃទៀត ដើម្បីធានាថាច្បាប់នេះមិនងាកចេញពីខ្លឹមសារនៃច្បាប់អន្តរជាតិ។ គួរបញ្ចាក់ផងដែរថា ប្រទេសកម្ពុជាមានកំពង់ផែសមុទ្រចំនួន ២៧ និងកំពង់ផែទឹកសាបចំនួន ៧៨ ដែលស្ថិតនៅតាមបណ្តោយដងទន្លេមេគង្គ ទន្លេសាប ទន្លេបាសាក់ និងនៅតាមបណ្ដាខេត្តនានា។
អានបន្ថែមរដ្ឋាភិបាលសម្រេចកាត់ដីគម្របព្រៃឈើជាង ៦០០ហិកតា នៅខេត្តព្រះសីហនុឱ្យឯកជនធ្វើកម្មសិទ្ធ
រាជរដ្ឋាភិបាលកម្ពុជា សម្រេចធ្វើអនុប្រយោគឆ្វៀលដីទំហំ ៦០០ហិកតា ចេញពីដែនព្រៃលិចទឹក និងគម្របព្រៃឈើឆ្នាំ ២០០២ នៅខេត្តព្រះសីហនុ ឱ្យទៅជាកម្មសិទ្ធិរបស់លោកឧកញ៉ា សេង ញ៉ក និងលោកជំទាវ លី អាផណ ដែលជាប្រធានក្រុមហ៊ុន ដឺព្រេមៀ លែន (The Premiere Land Co Ltd) ដើម្បីធ្វើការអភិវឌ្ឍ។ យោងតាមអនុក្រិត្យ លេខ ៨២អនក្រ.បក ចុះហត្ថលេខាដោយសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០ ដីរដ្ឋជាង ៦០០ ហិកតា នេះ មានទីតាំងស្ថិតនៅ ឃុំរាម និងឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ផែនទីបង្ហាញក្នុងឧបសម្ព័ន្ធនៃអនុក្រឹត្យ ក៏បានបង្ហាញថា ទីតាំងដីដែលត្រូវបានឆ្វៀលនេះ គឺស្ថិតនៅជាប់នឹងទីតាំងព្រលានយន្តហោះអន្តរជាតិព្រះសីហនុ ភាគខាងត្បូង។ ដោយឡែក ក្រុមហ៊ុន ដឹព្រេមៀ លែន ឯ.ក មិនទាន់បានបញ្ជាក់ជាសាធារណៈនៅឡើយទេ ថានឹងអភិវឌ្ឍដី ៦០០ ហិកតានេះទៅជាគម្រោងអ្វី។ ឧកញ៉ា […]
អានបន្ថែមការពង្រីកផ្លូវរត់ព្រលានយន្តហោះព្រះសីហនុបញ្ចប់ការសាងសង់ដោយនឹងបើកដំណើរការចុងឆ្នាំនេះ
ការពង្រីក និងជួសជុលផ្លូវរត់(Runway) នៃអាកាសយាន្តដ្ឋានអន្តរជាតិ ខេត្តព្រះសីហនុ បានបញ្ចប់ការសាងសង់ជាស្ថាពរហើយ ដោយគ្រោងបើកដំណើរការជាផ្លូវការនៅត្រីមាសចុងក្រោយ ឆ្នាំ២០២០។ នេះបើយោងតាមរដ្ឋបាលខេត្តព្រះសីហនុ។ ពិធីសូត្រមន្តប្រោះព្រំ ការបញ្ចប់ការងារពង្រីក និងជួសជុលត្រូវបានធ្វើឡើងកាលពីថ្ងៃទី១៣ តុលា នេះ ក្រោមអធិបតីភាព ឯកឧត្ដម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការអាកាសចរណ៍សុីវិល និង ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ។ ផ្លូវរត់យន្តហោះ(Runway)នេះ ត្រូវបានពង្រីក និងជួសជុលក្រោមការវិនិយោគទឹកប្រាក់ ៥៨ លានដុល្លារអាមេរិក ដែលពង្រីកពីប្រវែង ២ ៥០០ ម៉ែត្រ ទៅ ៣ ៣០០ ម៉ែត្រ ដើម្បីអនុញ្ញាតឲ្យយន្តហោះខ្នាតធំចុះចត និងហោះចេញបានងាយស្រួលជាងមុន ពោលគឺដើម្បីឆ្លើយតបទៅនឹងកំណើនអ្នកដំណើរ។ (អានបន្ថែម) ការពង្រីកផ្លូវរត់នេះ ធ្វើឱ្យអាកាសយាន្តដ្ឋាននេះ មានសមាសភាពអាចទទួលការចុះចតយន្តហោះធំៗ (កូដ E) ដូចជាយន្តហោះ B-777-300ER រឺយន្តហោះ A-350- 1000 ដែលធ្វើប្រតិបត្តិការហោះហើរត្រង់រយៈចម្ងាយឆ្ងាយទៅមកពីអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ។ បើយោងតាមទិន្នន័យរបស់ក្រុមហ៊ុនអាកាសចរណ៍កម្ពុជា នៅចន្លោះឆ្នាំ ២០១៥ និង […]
អានបន្ថែមព្រលានយន្តហោះតារាសាគរនឹងបើកឱ្យធ្វើការហោះហើរសាកល្បងមុនខែមីនាឆ្នាំ២០២១
គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតារាសាគរនៅកោះកុង នៅតែបន្តដំណើរការដោយរលូនតាមកាលកំណត់ ដោយគ្រោងនឹងបើកឱ្យធ្វើការហោះហើរសាកល្បងនៅមុនថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ខាងមុខនេះ។ នេះបើយោងតាមរបាយការណ៍ដំណើរចុះពិនិត្យការដ្ឋានរបស់ឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល កាលពីថ្ងៃទី ១០ ដល់ទី ១២ ខែតុលានេះ។ ក្នុងបេសកម្មចុះពិនិត្យនេះ ក្រុមការងារបច្ចេកទេសបានពិនិត្យលើរបាយការណ៍នៃការសាងសង់ដែលរាយកាណ៍ដោយក្រុមហ៊ុន Union Development Group (UDG) ក៏ដូចជាចុះពិនិត្យទីតាំងគម្រោងសាងសង់ផ្ទាល់ផងដែរ។ ក្រុមការងារសម្រេចចេញជាកាលបរិច្ឆេទសំខាន់ៗមួយនេះដូចជា៖ – ការរៀបចំធ្វើ សុពលភាពហោះហើរ (Flight Validation) គ្រោងបញ្ចប់នៅខែធ្នូ ឆ្នាំ ២០២០ – បញ្ចប់ សុពលភាពហោះហើរ (Flight Validation) នឹងធ្វើនៅខែកុម្ភៈ ឆ្នាំ២០២១ – ទទួលបញ្ចប់គម្រោងសាងសង់អាកាសយានដ្ឋាន មុនថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ – ធ្វើការហោះហើរសាកល្បងនៅមុនថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ – ទទួលបញ្ចប់គម្រោងអាកាសយានដ្ឋានផ្សេងៗទៀត មុនថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ – ទទួលគម្រោងអាកាសយានដ្ឋាន ដោយរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល […]
អានបន្ថែមជប៉ុនផ្តល់ជំនួយឥតសំណងតម្លៃ ៣៥ លានដុល្លារ សាងសង់ស្ពានចំនួន ៧ នៅព្រៃវែង និងក្រចេះ
ជប៉ុនកំពុងផ្ដល់ជំនួយឥតសំណង ៣៥ លានដុល្លារអាមេរិក សម្រាប់គម្រោងសាងសង់ស្ពានឡើងវិញចំនួន ៧ នៅខេត្តព្រៃវែង និងក្រចេះ ដែលជាតំបន់កំពុងប្រឈមនឹងទឹកជំនន់ផងដែរ។ នេះបើតាមការឱ្យដឹងពី ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងពិធីប្រគល់ និងទទួលគ្រឿងចក្រសាងសង់ផ្លូវនេះធ្វើឡើង កាលពីព្រឹកថ្ងៃទី១២ ខែតុលា នេះ។ (អានបន្ថែម) ឯកឧត្តមបានឱ្យដឹងថា៖ «បច្ចុប្បន្ននេះ ជប៉ុនកំពុងផ្ដល់ជំនួយឥតសំណងសម្រាប់គម្រោងសាងសង់ស្ពានឡើងវិញជាបន្ទាន់នៅតំបន់កំពុងប្រឈមនឹងទឹកជំនន់ ដែលនឹងត្រូវសាងសង់ស្ពានចំនួន ៧កន្លែងស្ថិតក្នុងខេត្តព្រៃវែង និងខេត្តក្រចេះ ចំណាយថវិកាប្រមាណ ៣៥លានដុល្លារអាមេរិក»។ គួរបញ្ជាក់ផងដែរថា ជប៉ុន បាននិងកំពុងផ្ដល់ថវិកាយ៉ាងហោចជិត ១ ពាន់លានដុល្លារអាមេរិក ដើម្បីជួយសាងសង់ ស្ដារ និងលើកកម្ពស់ហេដ្ឋានរចនាសម្ព័ន្ធស្ពាន-ថ្នល់ជាច្រើននៅកម្ពុជា ដែលទំហំថរិកានេះរួមបញ្ចូលទាំងជំនួយឥតសំណង និងកម្ចី។ (អានបន្ថែម)
អានបន្ថែម