ជប៉ុនផ្ដល់ថវិកាយ៉ាងហោចជិត ១ពាន់លានដុល្លារ សាងសង់ហេដ្ឋារចនាសម្ព័ន្ធជាច្រើននៅកម្ពុជា

ជប៉ុនបាននិងកំពុងផ្ដល់ថវិកាយ៉ាងហោចជិត ១ពាន់លានដុល្លារ ដើម្បីជួយសាងសង់ ស្ដារ និងលើកកម្ពស់ហេដ្ឋានរចនាសម្ព័ន្ធស្ពាន-ថ្នល់ជាច្រើននៅកម្ពុជា ដែលទំហំថរិកានេះរួមបញ្ចូលទាំងជំនួយឥតសំណង និងកម្ចី។ នេះបើយោងតាមប្រសាសន៏របស់ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងពិធីប្រគល់-ទទួលគ្រឿងចក្រសាងសង់ ដែលជាជំនួយឥតសំណងរបស់ប្រទេសជប៉ុនកាលពីថ្ងៃទី ១២ ខែតុលា កន្លងមកនេះ។ (អានបន្ថែម) ឯកឧត្តម ស៊ុន ចាន់ថុល បានមានប្រសាសន៍ថា ជប៉ុនដែលបានផ្ដល់ជំនួយឥតសំណង ព្រមទាំងហិរញ្ញប្បទានដ៏ច្រើនសន្ធឹកសន្ធាប់សម្រាប់ការស្ដារ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ជាច្រើនដូចជា៖ -ផ្លូវជាតិ លេខ៦ ផ្លូវជាតិ លេខ៧ និងផ្លូវជាតិលេខ១ ដែលមានប្រវែងសរុប ២៥៤,៣គម និងប្រើប្រាស់ថវិកាប្រមាណ ១៨៩,១ លានដុល្លារអាមេរិក។ -គម្រោងស្ពានគីហ្សូណា និងស្ពានត្សឹបាសា ដែលមានប្រវែងសរុប ៣៥៧៥ ម៉ែត្រ និងចំណាយថវិកាប្រមាណ ១៨៦ លានដុល្លារអាមេរិក។ -គម្រោងជួសជុលស្ពានជ្រោយចង្វារប្រវែងសរុប ១០៨០ម៉ែត្រ ចំណាយថវិកាប្រមាណ ៣០ លានដុល្លារអាមេរិក។ -គម្រោងស្ដារផ្លូវជាតិលេខ៥ ប្រវែងសរុប ៣៦៦គីឡូម៉ែត្រ ក្នុងទំហំថវិកាប្រមាណ ៥០០លានដុល្លារ […]

អាន​បន្ថែម

ចិនត្រៀមចុះហត្ថលេខាលើគម្រោងអភិវឌ្ឍន៍ ៣ ធំៗ បន្ថែមទៀតនៅកម្ពុជា

ចិនកំពុងត្រៀមចុះហត្ថលេខាលើគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ៣ធំៗបន្ថែមទៀតនៅកម្ពុជា រួមមាន គម្រោងខ្សែកាប្លិ៍អុបទិកក្រោមបាតសមុទ្រ គម្រោងសាងសង់ផ្លូវជាតិ71C និងគម្រោងខ្សែបញ្ជូនអគ្គិសនីជនបទជំហានទី៧។ នេះបើតាមឱ្យដឹងពី កិច្ចប្រជុំការងាររវាងឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង និង ឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី១១ តុលា កន្លងមកនេះ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានឱ្យដឹងថា តាមរយៈការប្រើប្រាស់ឥណទានសម្បទាន (Loan) និងហិរញ្ញប្បទានឥតសំណង (Grant) សម្រាប់បេក្ខភាពគម្រោងអាទិភាពឆ្នាំ២០២០ កម្ពុជា-ចិន នឹងអនុវត្តន៍គម្រោងចំនួន ៨។ ក្នុងនោះ គម្រោងដែលត្រៀមនឹងចុះហត្ថលេខារួមមាន គម្រោងខ្សែកាប្លិ៍អុបទិកក្រោមបាតសមុទ្រ ទីក្រុងព្រះសីហនុ-ទីក្រុងហុងកុង គម្រោងសាងសង់ផ្លូវជាតិលេខ 71C គម្រោងខ្សែបញ្ជូនអគ្គិសនីជនបទជំហានទី៧ និងគម្រោងជំរុញផលិកម្មស្រូវ និងនាំចេញអង្ករផងដែរ។ ក្រៅពីនេះ គម្រោងដែលកំពុងតែរៀបចំ និងសិក្សា រួមមាន៖ គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៤១ លេខ៣៣ និងលេខ៣១ គម្រោងប្រព័ន្ធស្រោចស្រព និងការពារទឹកជំនន់ស្ទឹងព្រែកត្នោតផងដែរ។ បន្ថែមពីនេះ ភាគីមិត្តចិន ក៏បានផ្ដល់ជំនួយឥតសំណងកម្ពុជាប្រមាណ ១៤០លានដុល្លារ សម្រាប់អនុវត្តគម្រោងប្រញាប់មួយចំនួន […]

អាន​បន្ថែម

ផ្នែកមួយនៃគម្រោងតារាសាគរតម្លៃរាប់ពាន់លានដុល្លារ បើកលក់ជាផ្លូវការហើយ

ទោះបីជាកំពុងមានរឿងចម្រូងចម្រាស់ជាមួយនឹងអាមេរិកក្ដី ផ្នែកមួយនៃគម្រោងតំបន់វិសម្សកាលតារាសាគរតម្លៃរាប់ពាន់លានដុល្លារនៅខេត្ដកោះកុង  Dara Sakor Stardeam Lake Tourism Town បានបើកលក់ជាផ្លូវការហើយ។ ពិធីសម្ពោធបើកលក់ជាផ្លូវការនេះ ប្រារព្ធទៅកាលពីថ្ងៃទី ៩ តុលា កន្លងមកនេះ ក្រោមអធិបតីភាពរបស់អភិបាលខេត្តកោះកុង លោកជំទាវ មិថុនា ភូថង និងតំណាងរបស់ក្រុមហ៊ុន Union Development Group (UDG)។ ក្នុងឱកាសនោះដែរ លោកជំទាវអភិបាលខេត្ត បានគូសបញ្ជាក់ថា គម្រោង Dara Sakor Stardeam Lake Tourism Town ជាសមិទ្ធផលដ៏ធំមួយរបស់ទីក្រុងតារាសាគរ និងជាសហគមន៍ភូមិគ្រឹះលក្ខណៈចម្រុះ ដែលបង្កើតឡើងដោយយកអេកូឡូស៊ីនៃមហាសមុទ្រ និងបឹងបៃតងជាកម្មវត្ថុ។ គួរបញ្ជាក់ផងដែរ គម្រោងតារាសាគរនេះ ជាប្រធានបទក្ដៅគគុកមួយ ដោយកាលពីថ្មីៗនេះ សហរដ្ឋអាមេរិកបានសម្រេចដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុន UDG ថាការអនុវត្តគម្រោង ជាការរំលោភសិទ្ធិមនុស្ស និងការប្រព្រឹត្តិអំពើពុករលួយយ៉ាងធ្ងន់ធ្ងរ។ ការដាក់ទណ្ឌកម្ម រួមមានការបិទប្រតិបត្តិការហិរញ្ញវត្ថុ ការបិទមិនឱ្យផ្តល់ទំនិញ និងសេវាកម្មរបស់ក្រុមហ៊ុននេះ នៅសហរដ្ឋអាមេរិក។ (អានបន្ថែម) ជាការពិតគម្រោងនេះ កន្លងមកតែងតែទទួលបានការរិះគន់ជាច្រើនពីអ្នកវិភាគអន្តរជាតិថា សាងសង់ឡើងសម្រាប់បម្រើវិស័យយោធាចិន […]

អាន​បន្ថែម

ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុសម្រេចបានប្រមាណជាង ២៦% ហើយ

គិតមកត្រឹមចុងខែកញ្ញានេះ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ សម្រេចបានប្រមាណ ២៦% ហើយ គ្រោងនឹងបញ្ចប់ជាស្ថាពរនៅឆ្នាំ ២០២២ ខាងមុខ។ នេះបើយោងតាមអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន។ លោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រាប់វិទ្យុជាតិកម្ពុជា កាលពីថ្ងៃទី ០៩ តុលា ថា គិតត្រឹមដំណាច់ខែកញ្ញា ឆ្នាំ២០២០ ការស្ថាបនាផ្លូវល្បឿនលឿននេះ សម្រេចបាន ២៦ % ហើយ ដែលបច្ចុប្បន្ន ក្រុមហ៊ុនសាងសង់បាន និងកំពុងអនុវត្តន៍គម្រោង ដោយចែកក្រុមការងារសាងសង់ជា ៥កំណាត់ លើប្រវែងផ្លូវសរុប។ យ៉ាងណាមិញ កាលពីខែ សីហា កន្លងទៅ រដ្ឋក៏បានដោះស្រាយផលប៉ះពាល់នៃគម្រោងនេះជិតរួចរាល់ហើយផងដែរ។ ដោយឡែក សម្រាប់ការលើកតួថ្នល់គឺសម្រេចបានប្រមាណជាង ៧០ភាគរយ ហើយ។ (អានបន្ថែម) គួរបញ្ជាក់ផងដែរថា ផ្លូវនេះគឺផ្លូវល្បឿនលឿនដំបូងបង្អស់នៅកម្ពុជា និងជាគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏ធំសម្បើមមួយដែលចំណាយថវិកាសាងសង់ប្រមាណ ២ពាន់លានដុល្លារអាមេរិក។ គម្រោងនេះសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) ហើយគ្រោងដំណើរការនៅត្រឹមខែមីនា ឆ្នាំ២០២៣ ខាងមុខនេះ។ ផ្លូវល្បឿនលឿនមួយខ្សែនេះ សាងសង់ជា […]

អាន​បន្ថែម

ក្រុមហ៊ុនចិនបញ្ចប់ការសិក្សាគម្រោងផ្លូវដែកភ្នំពេញ-វៀតណាមហើយ

ក្រុមហ៊ុនឯកជនចិន កាលពីពេលថ្មីៗនេះ បានបញ្ចប់ការសិក្សាសមិទ្ធលទ្ធភាពសាងសង់ផ្លូវរថភ្លើងពីរាជធានីភ្នំពេញទៅក្រុងបាវិតហើយ។ នេះបើយោងតាមមន្រ្តីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូន។ ឯកឧត្តម វ៉ាស៊ីម សុរិយា អ្នកនាំពាក្យក្រសួងបានឱ្យដឹងកាលពីថ្ងៃទី ៦ តុលា នេះថា គម្រោងផ្លូវរថភើ្លងនេះ ជាការអភិវឌ្ឍរបៀងសេដ្ឋកិច្ចរវាងកម្ពុជា និងវៀតណាម ដោយនឹងសម្រួលដល់ការដឹកជញ្ជូន ជំរុញសកម្មភាពសេដ្ឋកិច្ច និងការធ្វើដំណើររបស់អ្នកទេសចរ។ ឯកឧត្តមថ្លែងថា៖ “ឯកឧត្តមទេសរដ្ឋមន្រ្តីបានប្រគល់ជូនក្រុមហ៊ុនចិនមួយ ដើម្បីសិក្សា ហើយការសិក្សាហាក់ដូចជាចប់ហើយ ប៉ុន្តែយើងមិនទាន់បានឃើញរបាយការណ៍របស់គាត់ ហើយក៏មិនទាន់មានប្រជុំផ្សព្វផ្សាយទេ”។ ឯកឧត្តម វ៉ាស៊ីម សុរិយា ក៏មិនបានបង្ហាញឈ្មោះក្រុមហ៊ុនចិនទទួលបានភ្លើងខៀវសិក្សាគម្រោងនេះទេ តែគ្រាន់តែបញ្ជាក់ថាជាក្រុមហ៊ុនខុសគ្នាពីក្រុមហ៊ុនដែលទទួលបានគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត។ ឯកឧត្តម បញ្ជាក់ថាទៀតថា៖ «យើងគ្រាន់តែចង់ដឹងថាខ្សែផ្លូវហ្នឹងកាត់កន្លែងណា ហើយផលប្រយោជន៍សេដ្ឋកិច្ចយ៉ាងម៉េច ហើយចាំមើលការសិក្សាគេ Recommend យើងជា BOT ឬក៏វិនិយោគដោយរដ្ឋ»។ ប្រភពដដែលនេះបានឱ្យដឹងថា កន្លងមក មានការសិក្សាលើគម្រោងកសាងផ្លូវរថភ្លើងពីភ្នំពេញទៅព្រំដែនវៀតណាម ជាច្រើនដងមកហើយ ដោយតាំងពីឆ្នាំ២០០០មក ការសិក្សាធ្វើឡើងដោយក្រុមហ៊ុនជាច្រើនដូចជា ម៉ាឡេស៊ី កូរ៉េ និងចិន។ គួរបញ្ជាក់ផងដែរថា សម្រាប់គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិតវិញ ក្រុមហ៊ុន China Railway International Group Co., […]

អាន​បន្ថែម

រដ្ឋាភិបាលបើកភ្លើងខៀវសម្រាប់គម្រោងបង្កើតកំពង់ផែទេសចរណ៍នៅគៀនស្វាយ

សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជំរុញឱ្យបង្កើតកំពង់ផែទេសចរណ៍មួយ នៅក្នុងមជ្ឈមណ្ឌលកម្សាន្ត ព្រីនស៍ ម៉ាណ័រ ក្នុងស្រុកគៀនស្វាយ ដើម្បីជាការលើកកម្ពស់ដល់វិស័យទេសចរណ៍នៅកម្ពុជា។ សម្ដេចបានថ្លែងយ៉ាងដូច្នេះនៅក្នុងពិធីបើកសម្ពោធមជ្ឈមណ្ឌលកម្សាន្តព្រីនស៍ ម៉ាណ័រនេះ កាលពីថ្ងៃទី ០៧ តុលានេះ។ សម្ដេចបានមានប្រសាសន៍ថា៖ «ព្រីនស៍ មាណ័រ ក៏បានវិនិយោគលើតំបន់ទាក់ទាញមួយដែលជំរុញដល់វិស័យទេសចរណ៍កម្ពុជា ហើយក្នុងហ្នឹងមានតាំងកន្លែងសម្រាប់វិស័យកសិកម្មផងដែរ ខ្ញុំក៏សូមលើកទឹកចិត្តធ្វើបន្តទៀត»។ «កន្លែងនេះ ខ្ញុំជឿថាថ្ងៃក្រោយអាចរៀបចំជាកំពង់ផែទេសចរណ៍ ព្រោះអាចនឹងមានអ្នកទេសចរតាមច្រកហ្នឹង ហើយចេញពីហ្នឹងចុះទៅខាងក្រោម ឬឡើងទៅខាងលើដើម្បីតភ្ជាប់គ្នា នៃរបៀងនាវាទេសចរណ៍ ដែលអាចឱ្យនាវាទេសចរណ៍ចូលមកចត។ ខ្លះចូលលេងក្នុងហ្នឹង ម៉ាយប់ពីរយប់ ព្រោះគេមានសណ្ឋាគារស្នាក់នៅកន្លែងនោះផងដែរ» សម្ដេចបានបន្ត។ លើសពីនេះ សម្ដេចក៏ស្នើដល់ក្រសួងសាធារណការ និងអាជ្ញាធរគ្រប់ខេត្តទាំងអស់ឱ្យជួយសម្រួលដល់ការតភ្ជាប់នេះផងដែរ។ គួរបញ្ជាក់ផងដែរថា ជាក់ស្ដែង ក្រុមហ៊ុន Prince Real Estate Group បានសិក្សាគម្រោងកំពង់ផែទេសចរណ៍នេះមួយរយៈមកហើយ ដោយអាចនឹងសាងសង់ចន្លោះចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌល Prince Manor នេះ។ (អានបន្ថែម)

អាន​បន្ថែម

រដ្ឋាភិបាលសម្រេចលើកកម្ពស់គុណភាពផ្លូវជាតិ ៣ ខ្សែនៅក្នុងខេត្តកំពត

រដ្ឋាភិបាលកាលពីពេលថ្មីៗនេះ សម្រេចសាងសង់ និងស្ដារគុណភាពផ្លូវ ៣ ខ្សែបន្ថែមទៀត នៅក្នុងខេត្តកំពត រួមមានផ្លូវជាតិលេខ៤១ លេខ៣១ និងលេខ ៣៣ ដែលបច្ចុប្បន្នកំពុងរង់ចាំការអនុម័តពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុតែប៉ុណ្ណោះ។ នេះបើយោងតាមប្រសាសន៍របស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងឱកាសអញ្ជើញបើកសម្ពោធមជ្ឈមណ្ឌលកម្សាន្តព្រីនស៍ ម៉ាណ័រ កាលពីថ្ងៃទី ០៧ តុលានេះ។ (អានបន្ថែម) សម្ដេច បានមានប្រសាសន៍ថា៖ «ម្សិលមិញ ខ្ញុំសម្រចបានគម្រោង ៣ សុំលុយពីចិនទៀតហើយ ព្រោះចរចារត្រូវថ្លៃហើយ។ ទី១ គឺផ្លូវជាតិលេខ ៤១ តភ្ជាប់លេខ ៤ ទៅកំពត ទី២ គឺផ្លូវជាតិលេខ ៣១ នៅកំពត និងទី៣ ផ្លូវជាតិលេខ៣៣ នៅខេត្តកំពតទៀត។ អាហ្នឹងយើងបានឯកភាពគ្នាហើយ យើងបានប្រថាប់ត្រាហើយ បើឯកឧត្តម អូន ពន្ធមុន្នីរ័ត្ន ចុះហត្ថលេខាហើយ យើងធ្វើតែម្តង»។ គួរបញ្ជាក់ផងដែរ កាលពីថ្ងៃទី ៣០ កញ្ញាកន្លងទៅនេះ ឯកឧត្ដម ស៊ុន ចាន់ថុល […]

អាន​បន្ថែម

សម្ដេច ហ៊ុន សែន នឹងអញ្ជើញបើកការដ្ឋានស្ពានកោះនរានៅចុងខែតុលានេះ

សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងអញ្ជើញបើកការដ្ឋានសាងសង់ស្ពានតភ្ជាប់កោះពេជ្រ ទៅកោះនរា នៅចុងខែតុលានេះហើយ។ នេះបើតាមយោងតាមប្រសាសន៍ សម្តេច ក្នុងពិធីសម្ពោធមជ្ឈមណ្ឌល ព្រីនស៍ម៉ាណ័រ កាលពីថ្ងៃទី ០៧ តុលានេះ។ សម្ដេចបានមានប្រសាសន៍ថា៖ «ថ្ងៃទី២៦ ខែតុលា ខ្ញុំនឹងទៅបើកការដ្ឋានទៀត កសាងស្ពានតភ្ជាប់កោះពេជ្រ ទៅកោះនរា។ ធ្វើទៀត! អ្វីដែលយើងធ្វើ យើងត្រូវតែធ្វើ កុំខ្វល់ពីសម្ដីអ្នកដទៃ»។ យ៉ាងណាមិញ ទាក់ទិននឹងព័ត៌មានលម្អិតនៃគម្រោង ក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) នឹងបញ្ជាក់លម្អិតព័ត៌មានផ្លូវការរបស់គម្រោងនៅថ្ងៃសម្តេចចុះសម្ពោធតែម្តង។។ ដោយឡែកបើយោងតាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ច កាលពី ខែឧសភា កន្លងមក ក្រុមហ៊ុន OCIC បានស្នើសុំគោលការណ៍នាំចូលសម្ភារ និងគ្រឿងចក្រមួយចំនួន ដែលមានតម្លៃសរុបប្រមាណ ៤០លានដុល្លារអាមេរិក សម្រាប់សាងសង់ស្ពាននេះ។ (អានបន្ថែម) ក្រៅពីគម្រោងនេះ ក្រុមហ៊ុន OCIC ក៏គ្រោងនឹងប្រែក្លាយកោះនរាតាមបណ្តោយទន្លេមេគង្គក្រោម (ខាងកើតទីក្រុងកោះពេជ្រ) ឱ្យក្លាយជាទីក្រុងពាណិជ្ជកម្មដ៏សម្បូរបែបមួយលាតសន្ធឹងលើផ្ទៃដីទំហំសរុបប្រមាណជា ១០០ ហិកតា ក្រោមទុនវិនិយោគប្រមាណជិត ២ ប៊ីលានដុល្លារអាមេរិក ។ (អានបន្ថែម)

អាន​បន្ថែម

ផ្សារទំនើប AEON ៣ នៅផ្លូវ ៦០ម៉ែត្របើកការដ្ឋានសាងសង់ជាផ្លូវការ

ក្រុមហ៊ុនជប៉ុន កាលពីព្រឹកថ្ងៃទី ៧ ខែតុលានេះ បានបើកការដ្ឋានសាងសង់ផ្សារទំនើបAEONទី ៣ នៅតាមបណ្ដោយផ្លូវ ៦០ម៉ែត្រ បន្ទាប់ពីជោគជ័យលើកគម្រោងផ្សារទំនើបអេអនទី១ និងទី២ នៅកម្ពុជា។ ពិធីបើកការដ្ឋាននេះធ្វើឡើងក្រោមវត្តមានរបស់ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក៏ដូចជាតំណាងក្រុមហ៊ុនជប៉ុន AEON MALL (CAMBODIA) CO.,LTD ។ មានទីតាំងវិនិយោគស្ថិតនៅភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ គម្រោងផ្សារទំនើប AEON ៣ កំពុងសាងសង់ក្រោមទុនវិនិយោគប្រមាណ ២៩០លានដុល្លារអាមេរិក ហើយនឹងមានទំហំធំជាងផ្សារ Aeon ទី១ និងទី ២ បូកបញ្ចូលគ្នាទៅទៀត ពោលគឺនឹងមានផ្ទៃឡាសរុប ១៧៤០០០ ម៉ែត្រការ៉េ។ តាមការគ្រោងទុក ផ្សារទំនើប AEON ៣ គឺនឹងបើកដំណើរការក្នុងឆ្នាំ២០២៣ ខាងមុខនេះ។ ឯកឧត្ដម ឃួង ស្រេង បានថ្លែងនៅក្នុងពិធីសម្ពោធថា ៖ «ការបង្កើតផ្សារទំនើប AEON នៅរាជធានីភ្នំពេញរហូតដល់ ៣កន្លែង ឆ្លុះបញ្ចាំងឱ្យឃើញពីកំណើននៃទីផ្សារលក់រាយនៅកម្ពុជាកំពុងមានសន្ទុះកើនឡើង»។ […]

អាន​បន្ថែម

មជ្ឈមណ្ឌលកម្សាន្តខ្នាតយក្សដំបូងបង្អស់នៅកម្ពុជាតម្លៃ ៨៥លានដុល្លារ បើកសម្ពោធជាផ្លូវការហើយ

សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីព្រឹកថ្ងៃទី ៧ ខែតុលា នេះ បានអញ្ជើញជាអធិបតីភាព បើកសម្ពោធមជ្ឈមណ្ឌលកម្សាន្តខ្នាតយក្សដំបូងនៅកម្ពុជា «ព្រីនស៍ ម៉ាណ័រ»។ មណ្ឌលកម្សាន្តព្រីនស៍ ម៉ាណ័រ មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ ស្រុកកៀនស្វាយ ខេត្តកណ្តាល ពោលគឺមានចម្ងាយប្រមាណជាង ២០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។ គម្រោងនេះ លាតសន្ធឹងលើផ្ទៃដី ជិត ១៣ហិកតា ដែលសាងសង់ដោយក្រុមហ៊ុនចិន ព្រីនស៍ ខលឈ័រ អេន ធួរីហ្សឹម ឌីវេឡុបម៉ិន ឯ.ក ក្រោមទុនវិនិយោគប្រមាណ ៨៥ លានដុល្លារ។ ព្រីនស៍ ម៉ាណ័រ ជារមណីយដ្ឋានអេកូឡូស៊ីខ្នាតអន្តរជាតិ ដែលផ្ដល់នូវ ការសម្រាកលំហែវិស្សមកាលជាមួយទេសភាពស្រស់បំព្រង និងកន្លែងកម្សាន្តសំខាន់ៗ ដូចជា កន្ត្រកវិលកម្ពស់ ៨៨ម៉ែត្រ ពិភពទឹកកម្សាន្តព្រីនស៍ ដែលមានទំហំប្រមាណ ១ហិកតា ទីវាលប្រណាំងឡានប្រកបដោយស្តង់ដារ និងសួនរុក្ខជាតិអេកូឡូស៊ី ជាដើម។ ក្រៅពីនេះ ក៏នៅមានឧបករណ៍កម្សាន្តផ្សេងៗទៀត ដូចជា ឧបករណ៍ជិះទម្លាក់ កៅអីវិលហោះហើរ សេះវិល ទូកចោរសមុទ្រ […]

អាន​បន្ថែម