គម្រោងអភិវឌ្ឍន៍
ប្រទេសថៃកំពុងដឹកនាំគំនិតផ្តួចផ្តើមទីក្រុងឆ្លាតអាស៊ាន
នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានប្រចាំឆ្នាំ ២០១៩ មុនពេលមានការរីករាលដាលនៃជំងឺកូវីដ-១៩ ប្រទេសថៃបានបង្ហាញគំនិតផ្តួចផ្តើមច្រករបៀងសេដ្ឋកិច្ចបូព៌ា (EEC) ជាមួយនឹងប្លង់មេសេដ្ឋកិច្ច ៤.០ របស់ខ្លួនក្នុងគោលបំណងបំឡែងខេត្តចំនួន ៣ ទៅជាទីក្រុងឆ្លាត ព្រមទាំងអភិវឌ្ឍទីក្រុងឆ្លាតចំនួន ១០០ ទៀតផងដែរ។ កាលពីថ្មីៗនេះ ទីភ្នាក់ងារលើកកម្ពស់សេដ្ឋកិច្ចឌីជីថល (DEPA) របស់ប្រទេសថៃ បានប្រកាសថា បណ្តាខេត្តក្រុងមួយចំនួនរួមមាន បាងកក ឈៀងម៉ៃ ខុនគេន ឈុនបូរី រ៉ាយ៉ង ភូកេត និងឆាក់ឈើងសៅ កំពុងតែចាប់ផ្តើមផ្លាស់ប្តូរខ្លួនទៅជាទីក្រុងឆ្លាត។ គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍទីក្រុងឆ្លាត ក៏បានបើកឱ្យទីក្រុងនានាដាក់ពាក្យមកគណៈកម្មាធិការ ដើម្បីស្នើសុំវាយតម្លៃដើម្បីចូលរួមជាទីក្រុងឆ្លាត។ កន្លងមក មានទីក្រុងចំនួន ៣៩ របស់ថៃ ដែលបានដាក់សំណើរួចមកហើយ។ បន្ទាប់ពីទីក្រុងនេះទទួលបានការអនុម័ត ពួកគេនឹងមានសិទ្ធិប្រើប្រាស់ឡូហ្គូនៃទីក្រុងឆ្លាតវៃថៃ(Smart City Thailand) ហើយមានសុំសិទ្ធិថវិកាវិនិយោគបន្ថែមពីរដ្ឋ តាមរយៈក្រុមប្រឹក្សាវិនិយោគនៃប្រទេសថៃ។
អានបន្ថែមគម្រោងបង្កើតរដ្ឋធានីថ្មីរបស់ឥណ្ឌូនេស៊ីត្រូវបានផ្អាក ដោយសារវិបត្តិកូវីដ-១៩
រូបភាពដោយ Get About Asia គម្រោងបង្កើតរដ្ឋធានីថ្មីតម្លៃរាប់ពាន់ដុល្លារនៅប្រទេសឥណ្ឌូនេស៊ីនៅលើកោះ Borneo ត្រូវបានផ្អាកការសាងសង់ដោយសារផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច ដែលបង្កពីការរាតត្បាតនៃជំងឺកូវីដ-១៩។ រដ្ឋមន្រ្តីក្រសួងផែនការអភិវឌ្ឍន៍ជាតិឥណ្ឌូនេស៊ីលោក Suharso Monoarfa បានប្រាប់សារព័ត៌មាន Reuters កាលពីថ្ងៃទី ១៩ ខែសីហានេះថា៖ «អ្វីដែលយើងត្រូវធ្វើចំបងនៅពេលនេះគឺ ស្តារសេដ្ឋកិច្ចឡើងវិញ និងយកឈ្នះលើជំងឺកូវីដនេះ។ នៅពេលដែលស្ថានការណ៍ប្រសើរឡើងវិញ យើងនឹងពិចាណារបន្តគម្រោងរដ្ឋធានីថ្មីនេះ»។ គម្រោងផ្លាស់ប្តូររដ្ឋធានីថ្មីទៅកាន់តំបន់ Borneo មុនកូវីដរំពឹងថានឹងចាប់ផ្តើមសាងសង់ពីឆ្នាំ ២០២១ ហើយការផ្លាស់ប្ដូរនេះ ដោយសារតែទីក្រុងហ្សាការតាចាស់ ចរាចរណ៍មានការកើនឡើង ដែលកើតឡើងមកពីការគ្រប់គ្រងទីក្រុងមិនល្អ។ យ៉ាងណាមិញ ការសាងសង់អាចនឹងពន្យាដល់ទៅឆ្នាំ ២០២២ ឬ ២០២៣ ដោយការងារដែលត្រូវផ្អាករួមមាន ការសាងសង់វិមានរដ្ឋានភិបាលថ្មី ការតំឡើងអាកាសយានដ្ឋាន កំពង់ផែ និងផ្លូវថ្នល់សម្រាប់ធ្វើដំណើរជាដើម។ គួរបញ្ជាក់ផងដែរថា ផលិតផលក្នុងស្រុកសរុប (GDP) របស់ឥណ្ឌូណេស៊ី ថមថយ ៥,៣% ក្នុងត្រីមាសទី ២ ឆ្នាំ ២០២០ ដែលធ្វើឱ្យគម្រោងដ៏ធំនេះផ្អាក។
អានបន្ថែមអូស្ត្រាលីគ្រោងផ្គត់ផ្គង់អគ្គិសនីឱ្យសិង្ហបុរីតាមបណ្ដាញក្រោមបាតសមុទ្រប្រវែងជិត៤ ពាន់គ.ម.
រដ្ឋាភិបាលអូស្រ្តាលីបាន អនុម័តជាគោលការណ៍លើគម្រោងសាងសង់រោងចក្រថាមពលព្រះអាទិត្យធំជាងគេបំផុតនៅលើពិភពលោក នៅភាគខាងជើងនៃប្រទេស ដោយថាមពលនេះនឹងបញ្ជូនតាមបណ្ដាញខ្សែភ្លើងក្រោមបាតសមុទ្រប្រវែង ៣ ៧០០ គីឡូម៉ែត្រ ឱ្យទៅប្រទេសសិង្ហបុរី។ យោងតាមក្រុមហ៊ុនអភិវឌ្ឍន៍ Sun Cable រោងចក្រសូឡានេះសាងសង់ក្រោមទុនវិនិយោគប្រមាណ ១៥,៧ ពាន់លានដុល្លារ លាតសន្ធឹងលើផ្ទៃដី ១២ ០០០ ហិកតា ហើយមានអាគុយខ្នាតយក្សសម្រាប់ផ្ទុកថាមពលអានុភាពដល់ទៅ 30GWh។ គម្រោងដ៏ធំសម្បើមនេះ គឺធំដល់ថ្នាក់អាចមើលឃើញពីទីអវកាសបាន ហើយអាចផ្គត់ផ្គងអគ្គិសនីដល់ទៅ ២០% នៃតម្រូវការរបស់ប្រទេសសិង្ហបុរីទាំងមូល។ ប្រភពដដែលក៏បានឱ្យដឹងថា ផែនការតភ្ជាប់ថាមពលពីអូស្ត្រាលីទៅកាន់តំបន់អាស៊ាន (AAPL) អាចដំណើរការបាននៅឆ្នាំ ២០២៧។ ដោយឡែកសម្រាប់ផែនការរយៈពេលវែង ក្រុមហ៊ុនក៏គ្រោងនឹងផ្តល់ថាមពលដល់ប្រទេសឥណ្ឌូណេស៊ី និងប្រទេសផ្សេងទៀតៗក្នុងតំបន់ផងដែរ។ ទោះបីត្រូវបានទទួលបានពានរង្វាន់ជា “គម្រោងធំជាងគេ” ពីរដ្ឋាភិបាលអូស្រ្តាលីក៏ដោយ ក៏នៅមានបទប្បញ្ញត្តិជាច្រើនដែលក្រុមហ៊ុនត្រូវតែអនុវត្ត មុននឹងចាប់ផ្តើមសាងសង់ និងបើកដំណើរការជាផ្លូវការ។ គម្រោងនេះត្រូវបានអ្នកជំនាញ ស្ទាបស្ទង់ភូមិសាស្ត្រ តាំងតែពីខែ ឧសភា មកម្ល៉េះ។ (អានបន្ថែម)
អានបន្ថែមស្ដូបសមិទ្ធផលនយោបាយនៅវិមានឈ្នះឈ្នះសម្រេចបាន ៩៤% គ្រោងនឹងបញ្ចប់ខែវិច្ឆិកានេះ
ស្ដូបសមិទ្ធិផលនយោបាយ ដែលស្ថិតក្នុងបរិវេណសួនវិមានឈ្នះឈ្នះ គិតមកដល់បច្ចុប្បន្នសម្រេចការសាងសង់បានប្រមាណ ៩៤% ហើយ ដោយគ្រោងបញ្ចប់នៅខែវិច្ឆិកាខាងមុខនេះ។ នេះបើយោងតាមដំណើរចុះពិនិត្យការដ្ឋានរបស់អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ នេត សាវឿន កាលពីថ្ងៃទី ២២ កញ្ញា នេះ។ ការងារសាងសង់ដែលរួចរាល់រួមមាន ការងារសង់ចាក់គ្រឹះ និងប្រាង្គរបស់ស្តូប បំពាក់ក្បាច់ផ្កាភ្ញី រចនាបទ ចាក់ពុម្ពដាក់រូបសំណាក់ស្ពាន់របស់នគរបាលជាមួយកងរាជអាវុធហត្ថនៅលើកំពូលស្តូប ជាដើម។ នាយឧត្តមសេនីយ៍ នេត សាវឿន បានឱ្យដឹងថា៖ «ស្តូបនេះតំណាងឱ្យសន្តិសុខ សុវត្ថិភាពសង្គម ដែលមានកងកម្លាំងទាំងពីរស្នូល និងជាប្រតិបត្តិករដ៏ពិសិដ្ឋរបស់រាជរដ្ឋាភិបាល»។ តួស្តូបនេះមានបាតមានទំហំ ១០១ ម៉ែត្រការ៉េ មានកម្ពស់សរុបជិត ១០ ម៉ែត្រ សាងសង់នៅលើផ្ទៃដីសរុបជាង ៧០០ ម៉ែត្រការ៉េ ។ ខឿនតួស្តូបទាំងមូល មានរាងបួនជ្រុង និងមានស្តូបចំកណ្តាលមានកម្ពស់ ៨ ម៉ែត្រកន្លះ។ គួរបញ្ជាក់ផងដែរថា សួនសមិទ្ធផលនយោបាយឈ្នះឈ្នះ មានចំនួនសរុបទាំងអស់ ៤ រួមមាន សួនឃឿនការពារជាតិ សួនវិស័យរក្សាសន្តិភាព សួនវិស័យសន្តិសុខសង្គមសាធារណៈ និងសួនប្រវត្តិកាលស្ថាបត្យកម្មវិមានឈ្នះឈ្នះ។ (អានបន្ថែម)
អានបន្ថែមរោងចក្រសូឡាតម្លៃ២៩លានដុល្លារនៅខេត្តពោធិ៍សាត់ចាប់ផ្តើមបញ្ចេញថាមពេលចូលបណ្តាញជាតិ
ស្ថានីយថាមពល អនុភាព៣០មេហ្គាវ៉ាត នៅខេត្តពោធិ៍សាត់ បានចាប់ផ្តើមបញ្ចេញថាមពលចូលបណ្តាញជាតិហើយ ខណៈគម្រោងថាមពលសូឡាដែលទទួលបានការអនុម័តដទៃទៀត គ្រោងនឹងបញ្ចេញថាមពលចាប់ពីចុងឆ្នាំនេះ ដល់មុនដាច់ឆ្នាំ២០២២។ ស្ថិតនៅស្រុកគ្រករ ខេត្តពោធិ៍សាត់ រោងចក្រសូឡានេះអនុម័តដោយរដ្ឋាភិបាលកាលពីខែមេសាឆ្នាំ២០១៩ កន្លងទៅនេះ ដែលវិនិយោគដោយក្រុមហ៊ុន Schneitec Infinite Co Ltd ក្នុងទឹកប្រាក់ប្រមាណ ២៩លានដុល្លារ។ ស្ថានីយផលិតថាមពលដោយពន្លឺព្រះអាទិត្យ ៣០ មេហ្កាវ៉ាត់ថ្មី នេះត្រូវភ្ជាប់ជាមួយបណ្តាញជាតិ ពីឃុំស្នាអន្សា ទៅឃុំស្វាយស ដែលជាទីតាំងអនុស្ថានីយតង់ស្យុងខ្ពស់ ២៣០គីឡូវ៉ុលថ្មី។ ឯកឧត្តម វ៉ិចទ័រ ហ្សូណា អគ្គនាយកថាមពលនៃក្រសួងរ៉ែ និងថាមពល បានមានប្រសាសន៍ថា៖ «ស្ថានីយថាមពលសូឡានេះ បញ្ចេញថាមពលមុនគេ ក្នុងចំណោមថាមពលសូឡាទាំង៤ សរុបអនុភាព១៤០មេហ្គាវ៉ាត ដែលរដ្ឋាភិបាលអនុម័តកាលពីឆ្នាំមុន២០១៩។ ចំណែកគម្រោងសូឡា ៣ ទៀត គ្រោងបញ្ចេញថាមពលនៅចុងឆ្នាំ២០២០នេះ»។ (អានបន្ថែម) ឯកឧត្តមបន្តថា៖ «ថាមពលស្អាតជាបន្តបន្ទាប់បានភ្ជាប់ចូលបណ្តាញជាតិហើយ ដើម្បីបំពេញបន្ថែមតាមតម្រូវការ ហើយតាមផែនការ ថាមពលស្អាតនឹងមានសរុប ៤៥០មេហ្គាវ៉ាត គិតត្រឹមឆ្នាំ២០២២»។ គួរបញ្ជាក់ផងដែរថា មកទល់ពេលនេះ ថាមពលស្អាតនៅកម្ពុជារួមមាន ស្ថានីយសូឡានៅបាវិត ដែលបញ្ចេញថាមពល ១០មេហ្គាវ៉ាត […]
អានបន្ថែមរោងចក្រស្លដែកតម្លៃ១៧ លានដុល្លារនៅខេត្តកំពង់ស្ពឺនឹងបើកដំណើការឆាប់ៗនេះ
រោងចក្រផលិតដែក ស្ល (រំលាយ)ចេញពីដែកអេតចាយ ដែលប្រមូលពីក្នុងស្រុក គ្រោងនឹងដំណើរការក្នុងពេលឆាប់ៗនេះ ដែលនឹងផលិតដែកផ្គត់ផ្គង់ក្នុងស្រុកបម្រើឱ្យវិស័យសំណង់ និងចូលរួមកាត់បន្ថយការនាំចូលដែកពីបរទេស។ រោងចក្រនេះ មានទីតាំងស្ថិតនៅស្រុកឧត្តុង ខេត្តកំពង់ស្ពឺ វិនិយោគដោយក្រុមហ៊ុនចិន ហុង ឌី សេង (ខេមបូឌា) ស្ទីល ឯ.កជាមួយទឹកប្រាក់ប្រមាណជិត១៧ លានដុល្លារ។ រោងចក្រនេះ ដំណើរការដោយការប្រមូលដែកអេតចាយក្នុងស្រុក និងនាំចូលដែកពាក់កណ្តាលសម្រេចពីក្រៅប្រទេសមកកែច្នៃផលិតដែក។ ឯកឧត្តម យស់ មុន្នីរ៉ាក់ អគ្គនាយករ៉ែ នៃក្រសួងរ៉ែ និងថាមពល មានប្រសាសន៍ថា៖ «កន្លងមកមានក្រុមហ៊ុនស្នើសុំរុករកដែក ស្ថិតនៅខេត្តព្រះវិហារ ប៉ុន្តែមិនទាន់បានបង្កើតចេញជារោងចក្រកែច្នៃផលិតដែកចេញពីរ៉ែដែកក្នុងស្រុកនៅឡើយទេ ដោយសារបរិមាណនៅតិច អត់គ្រប់គ្រាន់ក្នុងការសាងសង់រោងចក្រមួយ»។ ឯកឧត្តមបានបន្តថា៖ «បច្ចុប្បន្ន ក្រុមហ៊ុន ដែលកែច្នៃផលិតដែក ចេញពីដែកអេតចាយចំនួន ២ ប៉ុណ្ណោះ»។ យោងតាមវេបសាយរបស់ក្រុមហ៊ុន រោងចក្រនឹងចាប់ផ្តើមផលិតជាផ្លូវការនៅឆ្នាំ ២០២០ នេះ ដែលផលិតផលសំខាន់ៗរួមមាន ដែកថ្នាំងអំពៅ និង ដែកកង ដែលមានសមត្ថផលិតប្រមាណ ៥០ម៉ឺនតោន៕
អានបន្ថែមមីយ៉ាន់ម៉ាពុះគម្រោងបង្កើតទីក្រុងយ៉ាំងហ្គោនថ្មីជាផ្នែកៗ ដើម្បីជំរុញសក្ដានុពលការវិនិយោគ
រូបភាព៖ UK-ASEAN Business Council រដ្ឋាភិបាលមីយ៉ាន់ម៉ា បានបែងចែកតំបន់អភិវឌ្ឍន៍ពាណិជ្ជកម្ម «ទីក្រុងយ៉ាំងហ្គោន» របស់ខ្លួនជា ២ តំបន់ ដើម្បីបង្កើនការប្រកួតប្រជែងពាណិជ្ជកម្ម និងការវិនិយោគពីក្រុមហ៊ុនធំៗរបស់ចិន។ គម្រោងទីក្រុងយ៉ាំងហ្គោនថ្មីនេះ នឹងរៀបចំជាតំបន់ពាណិជ្ជកម្មឧស្សាហកម្មលើទំហំដីប្រមាណ ៨ ពាន់ ហិកតា នៅតាមដងទន្លេយ៉ាំងហ្គោន ដែលនឹងត្រូវចំណាយទឹកប្រាក់ប្រមាណ ៨ ពាន់លានដុល្លារ។ តាមប្លង់ដំបូង គម្រោងនេះនឹងរួមមាន ការសាងសង់ស្ពានចំនួន ២ តំបន់ឧស្សាហកម្មទំហំ ១៣ គីឡូម៉ែត្រក្រឡា អគារពាណិជ្ជកម្ម និងអគារលំនៅដ្ឋានផ្សេង ដែលស្នើដោយក្រុមហ៊ុន Aecom ។ កាលពីឆ្នាំ ២០១៨ រដ្ឋាភិបាលមីយ៉ាន់ម៉ាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងតម្លៃ ១,៥ ពាន់លានដុល្លារអាមេរិកជាមួយក្រុមហ៊ុនម៉ៅការសំណង់ចិន (CCCC)។ យ៉ាងណាមិញ កិច្ចព្រមព្រៀងនៅតែមិនទាន់សម្រេច ១០០% នៅឡើយទេ ដែលបើកឱកាសឱ្យអ្នកវិនិយោគផ្សេងទៀតអាចដេញថ្លៃបាន។ យ៉ាងណាមិញ កាលពីថ្ងៃទី ២៩ ខែកក្កដាកន្លងមកនេះ រដ្ឋមន្រ្តីក្រសួងវិនិយោគ មីយ៉ាន់ម៉ា លោក U Thaung Tun បានប្រកាសបំបែកគម្រោងយក្សនេះ […]
អានបន្ថែមក្រុមហ៊ុនហ្វាំងឡង់ធានាផលិតថាមពលពន្លឺព្រះអាទិត្យ ២០០ មេហ្កាវ៉ាត់នៅកម្ពុជារយៈពេល ៥ ឆ្នាំ
ក្រុមហ៊ុនបច្ចេកវិទ្យាប្រទេសហ្វាំងឡង់ Wärtsilä បានចុះហត្ថលេខាជាមួយនឹងអគ្គីសនីកម្ពុជា (EDC) លើគម្រោងរោងចក្រថាមពល C7 ស្ថិតនៅទីក្រុងភ្នំពេញ ដោយធានាផ្គត់ផ្គង់ថាមពលអគ្គីសនីនៅកម្ពុជាសម្រាប់រយៈពេល ៥ ឆ្នាំ។ នេះបើយោងតាមគេហទំព័រ Power Engineering កាលពីថ្ងៃទី ១៧ កញ្ញានេះ។ ចំពោះកិច្ចព្រមព្រៀងនេះទៀតសោត ក្រុមហ៊ុន SchneiTec ដែលជាក្រុមហ៊ុនផ្គត់ផ្គង់វិស្វកម្មថាមពលអគ្គីសនី នឹងទទួលគ្រប់គ្រងអនុវត្តលើគម្រោងនេះ។ កិច្ចព្រមព្រៀងនេះនឹង ដាក់ឱ្យដំណើរការនូវម៉ាស៊ីន Wärtsilä 50DF ចំនួន ១២ គ្រឿង ដែលបង្កើតថាមពលសរុបដល់ទៅ ២០០ មេហ្កាវ៉ាត់ចូលក្នុងបណ្តាញអគ្គិសនីកម្ពុជា។ លោក Tann Tourthang អគ្គនាយកក្រុមហ៊ុន HFO / LNG និងក្រុមហ៊ុន SchneiTec Co.Ltd បានមានប្រសាសន៍ថា៖ « យើងគាំទ្រក្រុមហ៊ុន Wärtsilä ក្នុងការអនុវត្តគម្រោងនេះ។ ក្នុងនាមជាអ្នកផ្គត់ផ្គង់ម៉ាស៊ីនឧបករណ៍គ្រឿងបន្លាស់ យើងនឹងធ្វើការងារនេះ ឱ្យអស់ពីសមត្ថភាព»។
អានបន្ថែមUrban Village សហការជាមួយសមាគមអចលនទ្រព្យសកលដើម្បីពង្រឹងការលក់ក្នុងកំឡុងកូវីដ ១៩
ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Urban Village កាលពីថ្ងៃទី ១៤ កញ្ញា ២០២០នេះ បានចុះអនុស្សរណៈយោគយល់គ្នាជាមួយសមាគមនអចលនទ្រព្យសកល (GRA) ដើម្បីពង្រឹងការលក់របស់ខ្លួន ក្នុងកំឡុងវិបត្តិកូវីដ ១៩។ លោក Ben Li ស្ថាបនិក និងអគ្គនាយកក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Urban Village បានប្រាប់ទស្សនាវដ្ដីសំណង់ និងអចលនទ្រព្យថា ៖ «អនុស្សារណៈយោគយល់នេះ គឺដើម្បីជាការជួយគាំទ្រគ្នាទៅវិញទៅមក ពោលគឺ ខាងសមាគម (GRA) នឹងជួយពង្រឹកការលក់ខុនដូរបស់យើង ហើយយើងនឹងជួយគាំទ្រដល់កម្មវិធីផ្សេងៗដល់សមាគមវិញ»។ លោកបានបន្ថែមថា៖ « GRA មានមេដឹកនាំឆ្នើមដូច លោក សំ សុខ នឿន (សេម) ដែលជាបុគ្គលលេចធ្លោនៅក្នុងអចលនទ្រព្យ ដែលតែងតែផ្តោតសំខាន់លើគុណភាព ក៏ដូចជាធ្វើការស្រាវជ្រាវយ៉ាងលម្អិតលើគម្រោងនីមួយៗ។ មុនពេលសហការជាមួយយើង លោក សេម បានខិតខំយកចិត្តទុកដាក់សិក្សាស្រាវជ្រាវលើគម្រោងយើងអស់រយៈពេលជាងកន្លះឆ្នាំ។ នេះជាហេតុផលដែលយើងសហការជាមួយ GRA»។ គួរបញ្ជាក់ផងដែរ គម្រោង Urban Village ដំណាក់កាលទី ២ គឺជាគម្រោងទី ៣ […]
អានបន្ថែមសម្ដេច ហ៊ុន សែន ស្នើឱ្យខេត្តកំពតសិក្សាបង្កើតតំបន់រដ្ឋបាល និងសាងសង់ពហុកីឡដ្ឋានថ្មី
រូបតំណាង សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើឱ្យរដ្ឋបាលខេត្តកំពត សិក្សាលទ្ធភាពរៀបចំតំបន់រដ្ឋបាលប្រមូលផ្តុំ និងគម្រោងសាងសង់ពហុកីឡាដ្ឋានថ្មីមួយទៀតនៅក្នុងខេត្តនេះ។ នេះបើយោងតាមរដ្ឋបាលខេត្តកំពតកាលពីថ្ងៃទី ១២ កញ្ញា កន្លងទៅនេះ។ បើយោងតាម រដ្ឋបាលខេត្តកំពត ក្រុមការងារកំពុងធ្វើការយ៉ាងសកម្មសិក្សា លើសំណើរបស់សម្ដេចនាយករដ្ឋមន្ត្រីនេះ ដោយនឹងរាយការណ៍លទ្ធផលជូនសម្ដេចក្រោយសិក្សារួចក្នុងពេលឆាប់ៗ។ បន្ថែមពីនេះ រដ្ឋបាលខេត្តកំពត ក៏កំពុងសិក្សាគម្រោងស្ពាន ២ បន្ថែមទៀតនៅក្នុងខេត្ត គឺទី១ គម្រោងព្រែកកំពង់បាយចាស់ សិក្សាដោយក្រុមហ៊ុន China Road និងទី ២ គម្រោងសិក្សាស្ពានថ្មី សិក្សាដោយកងវិស្វកម្មក្រសួងការពារជាតិ ដែលបច្ចុប្បន្នសម្រេចបានប្រមាណជាង៧០% ហើយ។ ក្រោយពីសិក្សាចប់សព្វគ្រប់ គម្រោងទាំងនេះ នឹងត្រូវឆ្លងថ្នាក់ដឹកនាំមន្ត្រីរាជការខេត្តកំពត និងដាក់ស្នើទៅកាន់សម្ដេចនាយករដ្ឋមន្ត្រី ដើម្បីអនុម័តដំណើរការសាងសង់។ លោក អ៊ឺង ឆាយ បានឲ្យដឹងថា គម្រោងស្ពានកំពង់បាយនេះ ធ្វើឡើងដើម្បីឆ្លើយតបទៅនឹង កំណើនភ្ញៀវទេសចរណ៍យ៉ាងច្រើនកុះករជារៀងរាល់សប្តាហ៍ ដែលបណ្តាលឲ្យមានការកកស្ទះយានយន្ត ជាពិសេសលើស្ពានឆ្លងព្រែកកំពង់បាយ។ (អានបន្ថែម)
អានបន្ថែម