គម្រោងអភិវឌ្ឍន៍
ក្រុមហ៊ុនសិង្ហបូរីកំពុងទិញដីទំហំ ១,២ ហិកតា នៅទួលគោកដើម្បីសាងសង់គម្រោងអភិវឌ្ឍចម្រុះថ្មីមួយ
ក្រុមហ៊ុន Public Housing Development (Cambodia) ដែលជាបុត្រសម្ព័ន្ធរបស់ HLH Group (ហុង ឡៃហួត គ្រុប) កាលពីថ្មីៗនេះ បានព្រមព្រៀងជាមួយ ឡៅ ចាន់ណារ៉ា ទិញដីទំហំ ១,២ ហិកតា នៅខណ្ឌទួលគោក ដើម្បីសាងសង់គម្រោងអភិវឌ្ឍចម្រុះថ្មីមួយ។ យោងតាមសារព័ត៌មាន The Business Times ភាគីទាំង ២ បានព្រមព្រៀងលើការទិញលក់នេះ កាលពីថ្ងៃទី ១១ ខែកញ្ញា កន្លងមកនេះ ក្នុងតម្លៃ ២២.៥ លានដុល្លារអាមេរិក។ HLH Group បានឱ្យដឹងថា ការទិញដីនេះគឺជាផ្នែកមួយនៃកិច្ចខិតខំស្វែងរកឱកាសអភិវឌ្ឍន៍ថ្មីៗ នៅក្នុងតំបន់។ ប្រភពដដែលបានឱ្យដឹងថា ក្រុមហ៊ុននឹងទិញដីនេះ ដោយប្រើមូលនិធិផ្ទៃក្នុង និងកម្ចីពីធនាគារ។ ទោះយ៉ាងណា វានឹងមិនប៉ះពាល់ដល់ទ្រព្យសម្បត្តិជាក់ស្តែង ឬប្រាក់ចំណូលក្រុមហ៊ុនសម្រាប់ឆ្នាំ ២០២០ នេះទេ។ HLH Group មិនទាន់បានបង្ហាញព័ត៌មានលម្អិត ដូចជាកាលបរិច្ឆេទនៃការចាប់ផ្ដើមសាងសង់ និងទុនវិនិយោគនៃគម្រោងអភិវឌ្ឍន៍ចម្រុះថ្មីនេះទេ។ គួរបញ្ជាក់ផងដែរថា HLH […]
អានបន្ថែមគម្រោងពង្រីកផ្លូវជាតិលេខ ៣ សម្រេចបាន ៨០% ហើយ
គម្រោងពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣ សម្រេចបាន ៨០% ហើយបច្ចុប្បន្នកំពុងសាងសង់សួនច្បារចែកទ្រូងផ្លូវ និងសាងសង់ស្ពានរំលងផ្លូវផងដែរ។ នេះបើយោងតាមឯកឧត្ដម ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងដំណើរចុះពិនិត្យវឌ្ឍនភាពនៃផ្លូវនេះកាលពីថ្ងៃទី១០ កញ្ញា កន្លងទៅ។ ឯកឧត្តម បានឱ្យដឹងថា តាមលក្ខណៈបច្ចេកទេស ការសាងសង់សួនច្បារចែកទ្រូងផ្លូវនេះ ត្រូវរក្សាគម្លាតពី១,៥គីឡូម៉ែត្រ ទៅ២គីឡូម៉ែត្រ នៅក្រៅទីប្រជុំជន និងចន្លោះពី ៤០០ម៉ែត្រ ទៅ ៧០០ម៉ែត្រ នៅក្នុងទីប្រជុំជន។ កំណាត់ផ្លូវជាតិលេខ៣ (ភ្នំពេញ-កំពត) មានប្រវែងសរុប ១៣៤,៧៩៦គីឡូម៉ែត្រ ដោយក្នុងនោះ ប្រវែង៦៩គីឡូម៉ែត្រ ចាប់ពីចោមចៅ ដល់បែកគុស ត្រូវសាងសង់ជាផ្លូវ ៤គន្លង ហើយចាប់ពីបែកគូស ដល់ទីរួមខេត្តកំពត ប្រវែង ៦៥,៧៩៦ គីឡូម៉ែត្រ ត្រូវសាងសង់ជាផ្លូវ ២គន្លង ដោយក្រាលបេតុងកៅស៊ូ (AC)។ គម្រោងសាងសង់នេះ ចំណាយទឹកប្រាក់ប្រមាណជាង ២១៩ លានដុល្លារអាមេរិក ប្រតិបត្តិការដោយក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន ដោយបានបើកការដ្ឋានកាលពីថ្ងៃទី ៧ ឧសភា ២០១៨ កន្លងមកនេះ […]
អានបន្ថែមវៀតណាមអនុម័តរមណីយដ្ឋានទេសចរណ៍ជាប់សមុទ្រតម្លៃជាង ៩ពាន់លានដុល្លារដើម្បីស្ដារសេដ្ឋកិច្ច
រដ្ឋាភិបាលវៀតណាម កាលពីថ្មីៗនេះ បានអនុម័តគម្រោងលំនៅដ្ឋាន និងរមណីយដ្ឋានទេសចរណ៍ជាប់សមុទ្រដ៏ធំសម្បើមមួយតម្លៃប្រមាណ ៩,៣ ពាន់ដុល្លារ នៅក្នុងតំបន់ឆ្នេរ Can Gio ជាយក្រុងហូជីមិញ។ គម្រោងអភិវឌ្ឍន៍នេះ មានចម្ងាយ ៤០ គម ពីទីក្រុងហូជីមិញ លាតសន្ធឹងនៅលើផ្ទៃដីព្រៃកោងកាងទំហំជិត ៨ ម៉ឺនហិកតា ហើយកំពុងត្រូវបានអនុវត្តដោយក្រុមហ៊ុនភាគហ៊ុន Can Gio Tourist Urban Joint Stock Company ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនធំលំដាប់ទី២ នៃប្រទេសវៀតណាម Vinhomes ។ គម្រោងនេះ រួមមានការសាងសង់ទីក្រុងថ្មីមួយលើមានផ្ទៃដីជាង ២ ពាន់ហិកតា ដែលបានមកពីការចាក់បំពេញទឹកសមុទ្រ ។ ក្រោយបញ្ចប់ការសាងសង់នៅឆ្នាំ ២០៣១ គម្រោងនេះនឹងក្លាយជាលំនៅដ្ឋានរបស់ប្រជាជនកប្រមាណ ២៣ម៉ឺននាក់ និងជាសណ្ឋាគារសម្រាប់ភ្ញៀវរហូតដល់ ៩ លាននាក់ក្នុងមួយឆ្នាំៗ។ កាលពីឆ្នាំ ២០០០ គម្រោងនេះត្រូវបានជំទាស់ដោយក្រុមបរិស្ថានដែលព្រួយបារម្ភថានឹងផលប៉ះពាល់ដល់ព្រៃកោងកាង។ ទោះយ៉ាងណារដ្ឋាភិបាលវៀតណាមបាន យល់ឃើញថាគម្រោងនេះគឺជាដំណោះស្រាយជាក់ស្តែង ដើម្បីស្ដារសេដ្ឋកិច្ច និង វិស័យទេសចរណ៍ពីវិបត្តិកូវីដ១៩ ។
អានបន្ថែមកម្ពុជាបើកដំណើរការច្រកទ្វាអន្តរជាតិកម្ពុជា-វៀតណាមថ្មី នៅខេត្តស្វាយរៀង
ច្រកទ្វារព្រៃវល្លិ៍ ដែលជាច្រកទ្វាអន្តរជាតិកម្ពុជា-វៀតណាមថ្មីនៅខេត្តស្វាយរៀង តម្លៃជាង ៦លានដុល្លារ បានបើកឱ្យដំណើរការជាបណ្ដោះអាសន្នហើយ ដោយគ្រោងនឹងសម្ពោធជាផ្លូវការក្នុងពេលឆាប់ៗនេះ។ នេះបើយោងឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី ១០ កញ្ញា នេះ។ ឯកឧត្តម បានមានប្រសាសន៍ថា៖ «យើងមកកន្លែងនេះ គឺដើម្បីបើកច្រកទ្វារព្រំដែនព្រៃវល្លិ៍នេះ និងរៀបចំនីតិវីធីយ៉ាងណាដើម្បីសម្រួលរាល់ទំនិញឆ្លងកាត់រវាងកម្ពុជា និងវៀតណាមតាមរយៈច្រកទ្វាព្រំដែនអន្តរជាតិថ្មីនេះ។ «ដោយសារនៅបាវិតមានការកកស្ទះច្រើន ដូច្នេះយើងចង់បញ្ចៀសទំនិញមួយចំនួនឲ្យដឹកឆ្លងកាត់តាមច្រកទ្វារ “ព្រៃវល្លិ៍“ នេះឯង» ឯកឧត្តមបានបន្ត។ ឯកឧត្តម ស៊ុន ចាន់ថុល ក៏បានឱ្យដឹងទៀតថា ក្រសួងកំពុងរៀបចំរបាយការណ៍ជូនទៅសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងរង់ចាំពេលវេលាសមស្របមួយ ដើម្បីគោរពអញ្ជើញសម្តេចមកបើកសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ។ គួរបញ្ជាក់ផងដែរថា ច្រកទ្វារព្រំដែនអន្តរជាតិមួយនេះ បានចំណាយថវិកាអស់ប្រមាណ ៦លានដុល្លារអាមេរិកដើម្បីសាងសង់ ដែលជាកម្ចីធនាគារអភិវឌ្ឍអាស៊ី (ADB)។ បន្ថែមពីនេះ ឯកឧត្តមក៏បានជំរុញឱ្យមានការលើកកម្ពស់ផ្លូវនៃតំបន់ច្រកទ្វារនេះពី DBST ទៅ AC ដែលមានប្រវែងប្រមាណ ២៥ គីឡូម៉ែត្រ ក៏ដូចជាសិក្សាឡើងវិញចំពោះផ្លូវច្រកចូលនៃច្រកទ្វារអន្តរជាតិ។
អានបន្ថែមឧកញ៉ា សៀ ឫទ្ធី នឹងសាងសង់បណ្តុំសហគ្រាសធុនតូច និងមធ្យម តម្លៃ ៣០ លានដុល្លារ នៅតាខ្មៅ
ក្រុមហ៊ុន WorldBridge Industrial Developments Co., Ltd. នឹងសាងសង់គម្រោងបណ្តុំសហគ្រាសធុនតូច និងមធ្យម ឧស្សាហកម្ម ៤.០ តម្លៃជិត ៣០លានដុល្លារ លើផ្ទៃដីប្រមាណជាង ៦ហិកតា នៅក្រុងតាខ្មៅ។ មានទីតាំងនៅជិតគម្រោងលំនៅដ្ឋានតម្លៃសមរម្យ តាមបណ្ដោយផ្លូវជាតិលេខ ២១ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ គម្រោងនេះគ្រោងនឹងបើកការសាងសង់នៅខែតុលាខាងមុននេះ ហើយនឹងបញ្ចប់ជាស្ថាពរនៅចុងខែមេសា ឆ្នាំ២០២១។ លោកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាល WorldBridge Group បានប្រាប់ទស្សនាវដ្ដីសំណង់ និងអចលនទ្រព្យថា៖ «ទីតាំងនេះគឺជាទីតាំងសក្ដានុពល ដោយសារទី១ គឺងាយស្រួលក្នុងការចែកចាយ និងដឹកជញ្ជូន និង ទី២ នៅជិតគម្រោងលំនៅដ្ឋានតម្លៃសមរម្យ ដែលនឹងជួយបង្កើតការងារដល់អ្នករស់នៅទីនោះផងដែរ»។ គោលបំណងនៃការបង្កើត SME Cluster នេះគឺដើម្បីផ្សារភ្ជាប់គម្លាតរវាងអ្នកវិនិយោគផ្នែកផលិតកម្មអន្តរជាតិ និងសហគ្រាសធុនតូច និងមធ្យមក្នុងប្រទេសកម្ពុជា។ SME Cluster នឹងដាក់ចេញនូវខ្សែចង្វាក់ផលិតកម្មពេញលេញមួយ ដែលមានលក្ខណៈបត់បែន និងងាយស្រួលក្នុងការចូលរួម។ គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី ០៩ ខែកញ្ញា កន្លងមកនេះ […]
អានបន្ថែមក្រសួងសាធារណការ និង JICA សហការលើកកម្ពស់ប្រព័ន្ធដឹកជញ្ជូននៅកម្ពុជា
ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី ១០ កញ្ញា នេះ បានចុះហត្ថលេខាជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) សហការគ្នាលើកកម្ពស់បប្រព័ន្ធព័ស្តុភារកម្មនៅកម្ពុជា ដំណាក់កាលទី២។ ឯកឧត្ដម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងថា ការធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនទាំងផ្នែករឹង និងផ្នែកទន់ និងការធ្វើឱ្យប្រសើរឡើងច្រកទ្វារព្រំដែនអន្តរជាតិ គឺជាកម្លាំងចលករលើកកម្ពស់វិស័យព័ស្តុភារកម្មដែលអាចប្រកួតប្រជែងបានជាមួយប្រទេសក្នុងតំបន់។ ជាមួយគ្នានោះផងដែរ ឯកឧត្ដមទេសរដ្ឋមន្ត្រីបានធ្វើបច្ចុប្បន្នភាពអំពីស្ថានភាពច្រកទ្វារព្រំដែនស្ទឹងបត់-បានណងអៀង ដោយកម្ពុជាបានស្នើភាគីថៃដាក់ឱ្យដំណើរការបណ្ដោះអាសន្ន ពោលគឺបើកឱ្យរថយន្តដឹកទំនិញ(កុងទីន័រ) ចេញចូលតាមច្រកស្ទឹងបត់ ចំណែកការបំពេញបែបបទឯកសារត្រូវធ្វើនៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត។ (អានបន្ថែម) ជាមួយគ្នានេះ តំណាងទីភ្នាក់ងារសហប្រតិបត្តិអន្តរជាតិជប៉ុន បានបង្ហាញការគាំទ្រលើគម្រោងធ្វើឱ្យប្រសើរឡើងវិស័យព័ស្តុភារកម្ម និងដឹកជញ្ជូននេះ ជាពិសេសការធ្វើឱ្យប្រសើរឡើងច្រកទ្វារព្រំដែនអន្តរជាតិនានាជាមួយប្រទេសជិតខាង ដើម្បីលើកកម្ពស់ឧត្ដមប្រយោជន៍សេដ្ឋកិច្ចជាតិ៕
អានបន្ថែមសិង្ហបុរីគ្រោងបង្កើតកំពង់ផែបែបទំនើបមួយនៅភ្នំពេញ
រដ្ឋាភិបាលកម្ពុជា សហការជាមួយភាគីសិង្ហបុរី គ្រោងនឹងបង្កើតមជ្ឈមណ្ឌលព័ស្តុភារកម្មដ៏ទំនើបមួយកន្លែងនៅរាជធានីភ្នំពេញ (Phnom Penh SuperPort+ ) ដើម្បីពង្រឹងវិស័យដឹកជញ្ជូនជាមួយប្រទេសក្នុងតំបន់ ជាពិសេសថៃ វៀតណាម ឡាវ និងភូមាជាដើម។ នេះបើយោងតាមពីកិច្ចរវាងឯកឧត្ដម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ភាគីហិរញ្ញវត្ថុសិង្ហបុរី ហេដ្ឋរចនាសម្ព័ន្ធអាស៊ី និងក្រុមហ៊ុន YCH កាលពីថ្ងៃទី ៩ កញ្ញា នេះ។ គម្រោងនេះបច្ចុប្បន្នកំពុងស្ថិតក្នុងដំណាក់គ្រោងសិក្សា ដោយក្នុងកិច្ចប្រជុំ ឯកឧត្ដម ស៊ុន ចាន់ថុល បានជំរុញឱ្យភាគីសិង្ហបិរីទាក់ទងមកក្រុមការងារបច្ចេកទេសឱ្យជួយសម្របសម្រួល ដើម្បីឱ្យការអនុវត្តគម្រោងដើរតាមជំហាន និងកាលបរិច្ឆេទ។ ឯកឧត្ដម ស៊ុន ចាន់ថុល បានលើកឡើងថា មជ្ឈមណ្ឌលព័ស្តុភារកម្មភ្នំពេញ ជាផ្នែកមួយនៃផែនការមេ និងផែនការមេអន្តរកាលស្ដីពីការតភ្ជាប់ប្រពន្ធ័ដឹកជញ្ជូនពហុមធ្យោបាយ និងព័ស្តុភារកម្មកម្ពុជា។ ផែនការយុទុ្ធសាស្ត្រនេះ ជាការបង្ហាញពីការតភ្ជាប់រវាងផ្លូវគោក ផ្លូវដែក ផ្លូវទឹក និងផ្លូវអាកាស សំដៅធានាបាននូវខ្សែសង្វាក់ដឹកជញ្ជូនប្រកបដោយភាពរលូន និងមានប្រសិទ្ធភាព។
អានបន្ថែមប្រព័ន្ធការពារទឹកជំនន់ជំហានទី៤ បញ្ចប់ការខួងដាក់បណ្តាញក្រោមដីហើយ
គម្រោងប្រព័ន្ធការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូក្នុងរាជធានីភ្នំពេញ ជំហានទី៤ បច្ចុប្បន្នបានបានបញ្ចប់ការខួងដាក់បណ្តាញលូក្រោមដីនៅតំបន់មួយចំនួនហើយ ដោយគ្រោងបញ្ចប់ជាស្ថាពរនៅឆ្នាំ ២០២១ ខាងមុខនេះ។ នេះបើយោងតាមហ្វេសប៊ុកទីភ្នាក់ងារ JICA កាលពីសប្ដាហ៍មុន។ ប្រភពដដែលបានឱ្យដឹងថា ការដ្ឋាននេះសាងសង់ដោយប្រើបច្ចេកវិទ្យាខួងដាក់បណ្ពាញលូក្រោមដី មានប្រវែង១.៥៥២ម៉ែត្រ។ ពីចំណុចសា្តតចាស់ទៅអាងស្តុកទឹកក្រោមដីមុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ត្រូវបានបញ្ចប់ហើយ ដោយឡែកតំបន់វត្តភ្នំខាងជើង និងទួលគោក កំពុងដំណើរការសាងសង់។ បច្ចុប្បន្ន បច្ចេកទេសដាក់លូដោយការខួងក្រោមដី ត្រូវបានអនុវត្តយ៉ាងទូលំទូលាយនៅតាមតំបន់ទីប្រជុំជនដែលមានទីតាំងតូចចង្អៀត និង មានចរាចរណ៍មមារញឹកខ្លាំង ដែលនឹងជួយកាត់បន្ថយការជន់លិច និងថែរក្សាបរិស្ថាន។ គួរបញ្ជាក់ផងដែរថា ជំហានទី៤ នឹងចំណាយទឹកប្រាក់សរុបប្រមាណ ៣៦លានដុល្លាអាមេរិក ជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ដោយរួមមាន ការសាងសង់អាងស្តុបទឹកក្រោមដី ស្ថានីយបូមទឹក របារត្រងសម្រាមមេកានិចស្វ័យប្រវត្តិ និងរថយន្តបំពាក់ម៉ាស៊ីនបូមទឹកជាដើម។ (អានបន្ថែម) គម្រោងនេះត្រូវបានបើកការដ្ឋានសាងសង់កាលពីនៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩ ក្រោមអធិបតីភាពសម្តេចនាយករដ្ឋមន្ត្រីតេជោ ហ៊ុន សែន។
អានបន្ថែមទោះទុនវិនិយោគសំណង់កើនឡើងក្ដី តែគម្រោងជាច្រើនពន្យារការបើកការដ្ឋានដោយសារកូវីដ
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានអនុម័តគម្រោងសាងសង់ចំនួនជាង ២៥០០គម្រោងក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំនេះ ដែលមានតម្លៃវិនិយោគប្រមាណ ៣,៨ ពាន់លានដុល្លារអាមេរិក។ ប៉ុន្តែដោយសារការប៉ះពាល់នៃជំងឺរាតត្បាតកូវីដ១៩ ម្ចាស់គម្រោងដែលទទួលបានលិខិតអនុញ្ញាតសាងសង់ភាគច្រើន ពន្យារការបើកការដ្ឋាន ហើយកំពុងរង់ចាំឱ្យវិបត្តិកូវីដស្ងប់សិន នេះបើតាមលោក ជីវ ស៊ីវផេង អ្នកគ្រប់គ្រងទូទៅនៃអគ្គលេខាធិការដ្ឋាន សមាគមអ្នកសាងសង់កម្ពុជា។ លោក ជីវ ស៊ីវផេង បានមានប្រសាសន៍ថា៖ «យើងសង្ឃឹមថាក្រុមហ៊ុនដែលទទួលបានលិខិតអនុញ្ញាតឱ្យសាងសង់ អាចចាប់ផ្តើមសាងសង់ នៅពេលដែលជំងឺរាតត្បាតកូវីដអាចគ្រប់គ្រងបាន»។ លោកបន្តថា មានក្រុមហ៊ុនជាច្រើនទាំងក្នុងស្រុក និងអន្តរជាតិបានស្នើសុំលិខិតអនុញ្ញាតសាងសង់នៅទូទាំងប្រទេស ជាពិសេសនៅខេត្តព្រះសីហនុ ដែលជាហេតុធ្វើឱ្យតួលេខចំនួនគម្រោង និងទុនវិនិយោគកើន។ ប៉ុន្តែជាក់ស្ដែង ចំនួនគម្រោងដែលបើកការដ្ឋានគឺថមថយ។ លោកពន្យល់ថា ម្ចាស់គម្រោងមានសិទ្ធិពន្យារការបើកការដ្ឋាន ដោយសារតែបើយោងតាមច្បាប់ ការលិខិតអនុញ្ញាតសាងសង់មានសុពលភាពរយៈពេលមួយឆ្នាំ។ លោក ជីវ ស៊ីវផេង បានមានប្រសាសន៍ទៀតថា៖ «អ្នកអភិវឌ្ឍគឺព្រួយបារម្ភអំពីកូវីដនោះហើយជាមូលហេតុដែលពួកគេមិនមានសកម្មភាពច្រើន ដែលនេះគឺជារឿងគួរឱ្យបារម្ភដែរ។ ប៉ុន្តែប្រហែលជាបន្ទាប់ពីស្ថានការកូវីដប្រសើរឡើងអ្នកអភិវឌ្ឍន៌នឹងចាប់ផ្តើមសាងសង់»។
អានបន្ថែមរដ្ឋនឹងផ្លាស់ប្តូរទីតាំងសាលាដំបូងនិងសាលាឧទ្ធរណ៍ភ្នំពេញទៅតំបន់អភិវឌ្ឍន៍OCICនៅជ្រោយចង្វារ
ការគណៈរដ្ឋមន្ត្រី បានយល់ព្រមជាផ្លូវការណ៍ នឹងផ្លាស់ប្តូរទីតាំងសាលាដំបូង អយ្យការអមសាលាដំបូង សាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ ទៅអគារកម្ពស់ ៧ ជាន់ថ្មី នៅក្នុងតំបន់អភិវឌ្ឍន៍ OCIC ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា។ បើយោងតាមសេចក្ដីប្រកាសពីទីស្ដីការគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី ៣១ សីហា កន្លងមកនេះ អគារកម្ពស់ ៧ជាន់ថ្មី នឹងមានផ្ទៃក្រឡាសរុប ១៩ ៩៥៦ម៉ែត្រការ៉េ ដែលនឹងសាងសង់ដោយក្រុមហ៊ុនលី ឈួង សំណង់ & អាហរ័ណ នីហរ័ណ។ ដោយឡែក ជាថ្នូរក្នុងការសាងសង់ រដ្ឋាភិបាលនឹងផ្ដល់ជូនដីទីតាំងសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ឱ្យទៅក្រុមហ៊ុន លី ឈួង។ លើសពីនេះ រដ្ឋក៏នឹងចំណាយថវិកាប្រមាណ ៣ លានដុល្លារអាមេរិក សម្រាប់ការបំពាក់បរិក្ខារ និងគ្រឿងសង្ហារិម។ គួរបញ្ជាក់ផងដែរថា គម្រោងសាងសង់នឹងចាប់ផ្ដើមការសាងសង់ក្នុងពេលឆាប់ៗនេះ ក្រោយរដ្ឋាភិបាលបញ្ចប់ការចរចារជាមួយក្រុមហ៊ុន។
អានបន្ថែម