គម្រោងអភិវឌ្ឍន៍
ក្រុមហ៊ុនចិនបង្ហាញគំរូប្លង់ ៣ សម្រាប់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលលឿនបំផុតគឺ១២០គីឡូម៉ែត្រក្នុងម៉ោង
ក្រុមហ៊ុន China Railway International Group Co., Ltd កាលពីថ្ងៃទី ៧ កញ្ញានេះ បានបង្ហាញគំរូរប្លង់ចំនួន ៣ សម្រាប់គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលល្បឿនលឿនបំផុតបានត្រឹម ១២០គ.ម ក្នុងមួយម៉ោង។ យោងតាមរបាយការណ៍សិក្សា គម្រោងសាងសង់ផ្លូវនេះមាន ៣ជម្រើស ហើយបើផ្អែកតាមទីតាំងភូមិសាស្ត្រ និងផលប៉ះពាល់ គឺអាចរចនាឡើងក្នុងល្បឿនលឿនបំផុតត្រឹម ១២០គ.ម ក្នុងមួយម៉ោង ស្របតាមអនុស្សរណៈយោគយល់រវាងកម្ពុជា និងវៀតណាម។ ឯកឧត្តម សូរ វិចទ័រ រដ្ឋលេខាធិការ នៃក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា៖ «ក្រសួងក៏ដូចជារាជរដ្ឋាភិបាលត្រូវការសិក្សាពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយលើជម្រើសផ្លូវទាំង ៣ នេះ មុននឹងធ្វើការសម្រេចថាតើត្រូវជ្រើសរើសយកជម្រើសផ្លូវមួយណា»។ ជាពិសេស ក្រសួងក៏កំពុងរង់ចំាលទ្ធផលរបាយការណ៍សិក្សាផ្នែកហិរញ្ញវត្ថុពីក្រុមហ៊ុននៅពាក់កណ្ដាលខែតុលា ឆ្នាំ២០២០ ខាងមុខនេះ ដើម្បីយកជាមូលដ្ឋានក្នុងការសម្រេចចិត្ត។ ឯកឧត្តមបានបន្តថា៖ «ការជ្រើសរើសយកជម្រើសណាមួយនោះត្រូវផ្ដោតជាសំខាន់លើក្របខណ្ឌនៃផលប៉ះពាល់សង្គម សេដ្ឋកិច្ច និងថវិកាសម្រាប់សាងសង់»។ គួរបញ្ជាក់ផងដែរ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត នឹងមានប្រវែងសរុបប្រហែល ១៣៥ គ.ម ដោយចេញពីរាជធានីភ្នំពេញ ឆ្លងកាត់ខេត្តកណ្តាល ព្រៃវែង និងស្វាយរៀង ឆ្ពោះទៅទីក្រុងបាវិត […]
អានបន្ថែមផ្លូវថ្មីទទឹង ៣០ម៉ែត្រពីម្ដុំ Aeon សែនសុខទៅមហាវិថីឈ្នះឈ្នះ បានបើកការដ្ឋានហើយ
អភិបាលរាជធានីភ្នំពេញឯកឧត្ដម ឃួង ស្រេង កាលពីព្រឹកថ្ងៃទី ០៧ កញ្ញានេះ បានអញ្ជើញជាអធិបតីភាព បើកការដ្ឋានសាងសង់ផ្លូវថ្មីទទឹង ៣០ម៉ែត្រ តភ្ជាប់ពីម្ដុំ Aeon សែនសុខទៅមហាវិថីឈ្នះឈ្នះ។ ផ្លូវនេះ មានប្រវែងជិត ៦គីឡូម៉ែត្រ មានទទឹង ៣០ម៉ែត្រ ជាប្រភេទផ្លូវបេតុង មានសួនច្បារកណ្តាល ២ម៉ែត្រ។ ផ្លូវនេះមាន ៣គន្លងទៅ ៣គន្លងមក ១គន្លងទៅ មកសម្រាប់ម៉ូតូ ចិញ្ចើមផ្លូវសងខាង ២ម៉ែត្រសម្រាប់អ្នកថ្មើរជើង និងលូនៅសងខាងផ្លូវទំហំ៨តឹកផងដែរ។ មហាវិថីថ្មីនេះ មានទីតាំងស្ថិតនៅស្របប្រឡាយមេខាងជើងរាជធានីភ្នំពេញ ចាប់ពីផ្លូវលេខ ១០០៣ (ផ្លូវបត់ចូលផ្សារទំនើបអេអន ម៉ល សែនសុខ) ដល់មហាវិថី ឈ្នះឈ្នះ ក្នុងខណ្ឌឫស្សីកែវ។ គម្រោងនេះនឹងត្រូវប្រើប្រាស់រយៈពេល ៦ ខែដើម្បីសាងសង់ ក្នុងគោលបំណងកាត់បន្ថយការកកស្ទះចរាចរ នៅតំបន់ភាគខាងជើងរាជធានីភ្នំពេញនាពេលបច្ចុបន្ន ។ (អានបន្ថែម)
អានបន្ថែមក្រុមហ៊ុនឯកជនវិនិយោគលើគម្រោងឆ្នេរខ្សាច់សិប្បនិម្មិតទំហំ ២៣៤ហិកតា នៅខេត្តកំពត
រដ្ឋបាលខេត្តកំពត សហការជាមួយក្រុមហ៊ុនវិនិយោគឯកជន IGB Cambodia Co Ltd គ្រោងនឹងបង្កើតរមណីយដ្ឋានឆ្នេរមាសតេជោសែន ដែលជាឆ្នេរខ្សាច់សិប្បនិមិ្មតទំហំ ២៣៤ហិកតា។ នេះបើយោងតាមដឹងក្នុងកិច្ចប្រជុំរវាងភាគីទាំង ២ កាលពីថ្ងៃទី ៤ ខែកញ្ញា កន្លងមកនេះ។ ឆ្នេរមាសតេជោសែននេះ មានទីតាំងស្ថិតនៅភូមិទទឹងថ្ងៃ និងភូមិកែបថ្មី ឃុំបឹងទូក ស្រុកទឹកឈូ។ ដោយឡែក ការបែងចែកផលប្រយោជន៍នៃគម្រោង គឺក្រុមហ៊ុន IGB Cambodia Co Ltd កាន់កាប់ដី ៦០% ហើយ រដ្ឋបាលខេត្តកំពត មានសិទ្ធ ៤០% ភាគរយ។ បច្ចុប្បន្ន គម្រោងស្ថិតនៅក្នុងដំណាក់កាលបង្កើតសេចក្តីព្រាងសេចក្តីសម្រេចស្ដីពីការបង្កើតគណៈកម្មការ និងអនុគណៈកម្មការខេត្ត ដើម្បីគ្រប់គ្រងលើការអភិវឌ្ឍន៍នេះ។ ក្រោយពីសេចក្តីសម្រេចត្រូវបានចុះហត្ថលេខារួច ឯកឧត្តមអភិបាលខេត្ត ជាវ តាយ នឹងជំរុញឱ្យក្រុមហ៊ុន IGB CO.LTD សាងសង់ផ្លូវចូល និងចាក់ខ្សាច់បំពេញឆ្នេរ ដើម្បីជំរុញឱ្យមានកំណើនភ្ញៀវទេសចរណ៍បន្ថែមទៀត និងការអភិវឌ្ឍន៍គម្រោងនេះបានឆាប់រហ័ស៕
អានបន្ថែមផ្លូវថ្មីទទឹង ៣០ម៉ែត្រពីម្ដុំ Aeon សែនសុខទៅមហាវិថីឈ្នះឈ្នះ នឹងបើកការដ្ឋានសប្ដាហ៍ក្រោយ
រដ្ឋបាលរាជធានីភ្នំពេញ នឹងបើកការដ្ឋានសាងសង់ផ្លូវថ្មីមួយខ្សែ ទទឹង ៣០ម៉ែត្រ ចាប់ពីម្ដុំផ្សារទំនើបអេអន ម៉ល សែនសុខ ដល់មហាវិថី ឈ្នះឈ្នះ នៅដើមសប្ដាហ៍ក្រោយ។ នេះបើយោងតាមមន្ទីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីព្រឹកថ្ងៃទី ០៤ កញ្ញា នេះ។ មហាវិថីថ្មីនេះ មានទីតាំងស្ថិតនៅស្របប្រឡាយមេខាងជើងរាជធានីភ្នំពេញ ចាប់ពីផ្លូវលេខ ១០០៣ (ផ្លូវបត់ចូលផ្សារទំនើបអេអន ម៉ល សែនសុខ) ដល់មហាវិថី ឈ្នះឈ្នះ ក្នុងខណ្ឌឫស្សីកែវ។ ផ្លូវនេះ មានប្រវែងជិត ៦គីឡូម៉ែត្រ មានទទឹង ៣០ម៉ែត្រ ជាប្រភេទផ្លូវបេតុង មានសួនច្បារកណ្តាល ២ម៉ែត្រ ផ្លូវ១២ម៉ែត្រ សងខាង ដែលអាចឱ្យរថយន្តធ្វើចរាចរណ៍បាន៣គន្លងទៅ ៣គន្លងមក និងមាន១គន្លងទៅ មកសម្រាប់ម៉ូតូ ហើយមានចិញ្ចើមផ្លូវសងខាង២ម៉ែត្រសម្រាប់អ្នកថ្មើរជើង ជាមួយនឹង ការដាក់លូនៅសងខាងផ្លូវទំហំ៨តឹកផងដែរ។ គម្រោងនេះនឹងត្រូវប្រើប្រាស់រយៈពេល ៦ ខែដើម្បីសាងសង់ ក្នុងគោលបំណងកាត់បន្ថយការកកស្ទះចរាចរ នៅតំបន់ភាគខាងជើងរាជធានីភ្នំពេញនាពេលបច្ចុបន្ន ។ នេះបើតាមឲ្យដឹងពី លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន […]
អានបន្ថែមក្រសួងសាធារណការ បញ្ចប់ការសិក្សាគម្រោងផ្លូវដែកចំនួន ៣ និងហេដ្ឋារចនាសម្ព័ន្ធធំៗមួយចំនួនទៀត
បើគិតមកដល់ពេលបច្ចុប្បន្ន ក្រសួងសាធារណការ និងដឹកជញ្ជូនបានបញ្ចប់ការសិក្សា និងចុះហត្ថលេខា លើគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធធំៗជាច្រើនរួមមាន គម្រោងផ្លូវដែកចំនួន ៣ខ្សែ ផ្លូវល្បឿនលឿន ស្ពានឆ្លងទន្លេមេគង្គ និងគម្រោងផ្សេងៗមួយចំនួនទៀត។ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងកាលពីថ្ងៃទី ២ កញ្ញា នេះថា គម្រោងទាំងនោះ មានដូចជា គម្រោងផ្លូវដែកពីភ្នំពេញ-ហូជីមិញ (សហការជាមួយភាគីវៀតណាម) ផ្លូវដែកទំនើបម៉ូណូរ៉េល (កិច្ចសហការជាមួយក្រុមហ៊ុនឯកជន) ផ្លូវដែកក្រោមដីក្នុងទីក្រុងភ្នំពេញ ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត គម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គ គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិ និងគម្រោងផ្សេងៗជាច្រើនទៀត ។ ជាមួយគ្នានេះដែរ ក្រសួង និងរដ្ឋាភិបាលក៏បាន សម្រេចបានសមិទ្ធិផលផ្លូវជាតិសំខាន់ៗជាច្រើន រួមមានដូចជា ការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ការស្ដារផ្លូវដែកទាំង ២ ខ្សែ ការចុះ MOU ជាមួយប្រទេសថៃទាក់ទងនឹងការដឹកជញ្ជូនតាមផ្លូវដែកឆ្លងកាត់ព្រំដែន ការពង្រីកកំពង់ផែកុងតឺន័រក្រុងភ្នំពេញ និងក្រុងព្រះសីហនុ និងការដាក់ឱ្យដំណើរការនាវាដឹកអ្នកដំណើរជាដើម។
អានបន្ថែមគម្រោងព្រីនស៍ អ៊ីនធើណាសិនណល ផ្លាហ្សា បញ្ចប់ការសាងសង់គ្រោងឆ្អឹងអគារជាស្ថាពរ
ក្រុមហ៊ុនព្រីនស៍រៀលអ៊ីស្តេត (ខេមបូឌា) គ្រុប កាលពីថ្ងៃទី ២៩ សីហានេះ បានបញ្ចប់គ្រោងឆ្អឹងនៃសំណង់គម្រោងព្រីនស៍ អ៊ីនធើណាសិនណល ផ្លាហ្សា បន្ទាប់ពីបានបើកការដ្ឋានកាលពីឆ្នាំ ២០១៨ កន្លងទៅ។ បើយោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រុមហ៊ុន គម្រោងនេះត្រូវចំណាយរយៈពេល ២ ឆ្នាំ គិតចាប់ពីការបុកគ្រឹះរហូតការបញ្ចប់ការងារសាងសង់គ្រោងឆ្អឹងអគារជាផ្លូវការនៃគម្រោងនេះ។ គម្រោងនេះមានផ្ទៃដីទំហំ ២០០ពាន់ម៉ែត្រការ៉េ ដែលនឹងសាង់សង់ជាមជ្ឈមណ្ឌលរស់នៅបែបច្រកចេញចូលតែមួយ រួមមាន ការិយាល័យ លំនៅដ្ឋានប្រណីត និងមជ្ឈមណ្ឌលពាណិជ្ជកម្មផងដែរ។ គួរបញ្ជាក់ផងដែរថា គម្រោងអភិវឌ្ឍន៍ចម្រុះ ព្រីនស៍ អ៊ីនធើណាសិនណល ផ្លាហ្សា (Prince International Plaza) មានទីតាំងស្ថិតនៅជិតអតីតសួនទឹកវ៉តធរផាក ទល់មុខនឹងអគារប៊ូយុ៉ងថោន ស្ថិតនៅលើមហាវិថីសហព័ន្ធរុស្សុី។ ក្រៅពីគម្រោង ព្រីនស៍ អ៊ីនធើណាសិនណលផ្លាហ្សានេះ ក្រុមហ៊ុន Prince Real Estate Group ក៏មានម្ចាស់គម្រោងធំៗជាច្រើនទៀតដូចជា គម្រោង Prince Central Plaza គម្រោង Prince Modern Plaza និងគម្រោង Diamond One […]
អានបន្ថែមគម្រោងពង្រីកផ្លូវជាតិលេខ៥ ទាំងបីកំណាត់សម្រេចបាន ៧៩% ៣០% និង ១៩% ហើយ
គិតមកត្រឹមខែ សីហានេះ គម្រោងពង្រីកផ្លូវជាតិលេខ៥ ទាំងបីកំណាត់ ដែលមានប្រវែងសរុបចំនួន ៣៦៦គីឡូម៉ែត្រ សម្រេចបានប្រមាណ ៤២,៩៩% ហើយ ដោយគ្រោងនឹងត្រូវបញ្ចប់ជាស្ថាពរយ៉ាងយូរត្រឹមឆ្នាំ ២០២២។ បើយោងតាមរបាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលទស្សនាវដ្ដីសំណង់ និងអចលនទ្រព្យទទួលបានកាលពីថ្ងៃទី ១ កញ្ញានេះ វឌ្ឍនភាពនៃកំណាត់ផ្លូវនីមួយៗ មានដូចតទៅ៖ ១/ ផ្នែកខាងជើង (បាត់ដំបង-សិរីសោភ័ណ) មានប្រវែងសរុបប្រមាណ ៨៤ គម សម្រេចបាន ៧៩, ០៥% គ្រោងបញ្ចប់ ខែកក្កដា ២០២១ ២/ ផ្នែកកណ្តាល (ធ្លាម្អម-បាត់ដំបង) មានប្រវែងសរុបប្រមាណ ១៤៦ គម សម្រេចបាន ៣០,៤៨% គ្រោងបញ្ចប់ ខែមេសា ឆ្នាំ២០២២ ៣/ ផ្នែកភាគខាងត្បូង(ព្រែកក្តាម -ធ្លាម្អម) មានប្រវែងសរុបប្រមាណ ១៣៥ គម សម្រចបាន ១៩,៤៤% គ្រោងបញ្ចប់ ខែសីហា ឆ្នាំ២០២២ គួរបញ្ចាក់ផងដែរថា គម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៥ […]
អានបន្ថែមសមិទ្ធិផលហេដ្ឋារចនាសម្ព័ន្ធធំៗ ដែលនឹងជំរុញឱ្យព្រះសីហនុក្លាយជាតំបន់សេដ្ឋកិច្ចពហុបំណង
ក្នុងគោលបំណងប្រែក្លាយក្រុងព្រះសីហនុឱ្យតំបន់សេដ្ឋកិច្ចពហុបំណងស៊ិនជិន រដ្ឋាភិបាលកម្ពុជា បាន និងកំពុងសាងសង់ហេដ្ឋរចនាសម្ព័ន្ធធំៗជាច្រើនក្នុងខេត្តមួយនេះ។ គម្រោងខ្លះបានបញ្ចប់ការសាងសង់រួចហើយ ខ្លះកំពុងសាងសង់ ហើយខ្លះទៀតគ្រោងនឹងសាងសង់ មានដូចខាងក្រោម៖ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បើគិតខែដើមសីហា គម្រោងទាំងមូលផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុសម្រេចការសាងសង់បានច្រើនជាង ២៥% ហើយ តែការលើកតួថ្នល់គឺសម្រេចបានប្រមាណ ៧០%។ មកដល់បច្ចុប្បន្ន្កក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក៏បានដោះស្រាយផលប៉ះពាល់បានប្រមាណជាង ៩៣% ដោយអាចនឹងបញ្ចប់ការងារនេះនៅខែ កញ្ញា ឆ្នាំនេះ។ (អានបន្ថែម) កំពង់ផែទឹកជ្រៅ តាមរយៈកិច្ចសហប្រតិបត្តិការរវាងប្រទេសជប៉ុន និងរដ្ឋាភិបាលកម្ពុជា ខេត្តព្រះសីហនុក៏កំពុងតែពង្រីក កំពង់ផែទឹកជ្រៅដ៏ធំសម្បើម ដែលអាចស្រូបយកទំនិញនាំចេញ-នាំចូលក្នុងប្រទេសបានដល់ ៧០ភាគរយ។ គម្រោងនេះ កំពុងស្ថិតនៅក្នុងដំណាក់កាលទី១ និងទី២ (ពីឆ្នាំ២០២០ ដល់២០២៥) មានជម្រៅទឹក១៣ ម៉ែត្រ និងគ្រោងពង្រីកបន្ថែមទៀតសម្រាប់ ជំហានទី៣ និងទី៤ (ពីឆ្នាំ២០២៦ ដល់២០២៨) មានលទ្ធភាពឱ្យនាវាជម្រៅទឹក ១៥ម៉ែត្រចូលចតបាន ធ្វើឲ្យតម្លៃដឹកជញ្ជូនមានការធ្លាក់ចុះ។ (អានបន្ថែម និងបន្ថែម) ព្រលានយន្តហោះអន្តរជាតិ ព្រលានយន្តហោះអន្តរជាតិ ដែលជាកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនបារាំង ក៏បានពង្រីកផ្លូវហោះហើរ ដែលអាចឱ្យយន្តហោះ ដែលមានកៅអី ៣ជួរ ចុះចតបាន និងមានផ្លូវរត់រហូតដល់ […]
អានបន្ថែមអគារពហុបំណងអន្តរជាតិចំនួន ៤ គ្រោងនឹងលេចរូបរាងឡើងនៅខេត្តក្រុងចំនួន ៣នៃប្រទេសកម្ពុជា
អគារពហុបំណងអន្តរជាតិចំនួន ៤ បាននិងកំពុងលេចរូបរាងឡើងក្នុងទីក្រុងភ្នំពេញ ខេត្តកោះកុង និងខេត្តកែប ដែលគម្រោងទាំងនេះសុទ្ធសឹងតែទទួលបានគាំទ្រដ៏ខ្លាំងខ្លាពីប្រទេសចិន ក្រោមគំនិតផ្តួចផ្តើមផ្លូវមួយខ្សែក្រវ៉ាត់មួយ។ គម្រោងទី ១ គឺអគារអន្តរជាតិចុងហ្វាង ដែលជាអគារខ្ពស់ជាងគេក្នុងចំណោមគម្រោងទាំង ៤ ដែលមានទីតាំងនៅខណ្ឌទួលគោក រាជធានីភ្នំពេញ។ អគារនេះមានកម្ពស់ ១៨០ ម៉ែត្រ មានចំនួន ៦០ ជាន់ ហើយនឹងត្រូវបញ្ចប់ការសាងសង់នៅធ្នូ ឆ្នាំ ២០២០។ អគារអន្តរជាតិចុងហ្វាងនេះ ទើបតែបញ្ចប់ការសាងសង់គ្រោង កាលពីថ្ងៃទី ២៨ សីហា កន្លងទៅនេះ ដោយមានវត្តមានឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្កន៍ ជាអធិបតីភាពក្នុងពិធីសម្ពោធ។ គម្រោងទាំងមូលនៃអគារពហុបំណងនេះរួមមាន ធនាគារពាណិជ្ជកម្មចិន មជ្ឃមណ្ឌលបណ្តុះបណ្តាលសហគ្រាសធុនតូច និងមធ្យម ប្រព័ន្ធគ្រប់គ្រងបច្ចេកវិទ្យា មជ្ឈមណ្ឌលទេសចរណ៍ ពាណិជ្ជកម្ម និងជាអគារហិរញ្ញវត្ថុសម្រាប់តំបន់អាស៊ីអាគ្នេយ៍ផងដែរ ។ លើសពីនេះ ចំណុចពិសេសជាងគេ គឺភោជនីយដ្ឋាននៅជាន់ខ្ពស់ជាងគេនៅក្នុងភ្នំពេញ ដែលជាការនិយមចូលចិត្តលំហែរកាយរបស់អតិថិជន ។ ដោយឡែក គម្រោងពហុបំណង ៣ […]
អានបន្ថែមខេត្តព្រះសីហនុកំពុងអភិវឌ្ឍន៍ឆ្នេរជំទាវម៉ៅឱ្យទៅជាតំបន់កម្សាន្តចំរុះដើម្បីទាក់ទាញភ្ញៀវទេសចរ
អាជ្ញាធរខេត្តព្រះសីហនុ បាន និងកំពុងរៀបចំផែនការមេអភិវឌ្ឍន៍ឆ្នេរពយជំទាវម៉ៅប្រវែង ១៣ គីឡូម៉ែត្រ ឱ្យទៅជាតំបន់កម្សាន្តចំរុះ ដែលអាចដើរកម្សាន្តបានទាំងយប់ទាំងថ្ងៃក្នុងគោបបំណងដើម្បីទាក់ទាញភ្ញៀវទេសចរ។ តាំង សុចិត្រគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានប្រាប់វិទ្យុជាតិកម្ពុជាកាលពីថ្ងៃ ២៨ សីហាថា ឆ្នេរពយជំទាវម៉ៅនឹងក្លាយជាឆ្នេរដែលទាក់ទាញបំផុតនៅខេត្តព្រះសីហនុ ព្រោះអជ្ញាធរនឹងមានរៀបចំរមណីយដ្ឋានឆ្នេរនេះ ដោយបង្កើតឱ្យមានសកម្មភាពកម្សាន្ត Beach Volleyball កន្លែងភ្ញៀវគេង កន្លែងប្រកួតកីឡាផ្សេងៗ ការរៀបចំពិពណ៌ផ្សេងៗ និងមានចំណត បន្ទប់ទឹកស្អាត ហើយអាចរៀបចំទៅជា Food street ស្ដង់ដារវិថីម្ហូបអាហារថែមទៀតផង។ លោកបានបន្ថែមថា អាជ្ញាធរនឹងរៀបចំសកម្មភាពកម្សាន្តផ្សេងៗនៅពេលយប់ ព្រោះវាជាតំបន់ដាច់ដោយឡែកមួយពីភូមិឋានដែលឱ្យភ្ញៀវអាចដើរលេងកម្សាន្តរហូតដល់ភ្លឺបាន។ ចំពោះគម្រោងនេះដែរខាងអាជ្ញាធរកំពុងតែសិក្សា និងអនុវត្តជាបណ្ដើរៗហើយ។ ក្រៅពីនេះ រដ្ឋបាលខេត្តក៏កំពុងរៀបចំអភិវឌ្ឍឆ្នេរសមុទ្រជាបន្តបន្ទាប់ ដែលរួមមានដូចជា ឆ្នេរអារីស្តុន ឆ្នេរអូរត្រេះ និងឆ្នេរអូរឈើទាលជាដើម ។
អានបន្ថែម