គម្រោងអភិវឌ្ឍន៍
មជ្ឈមណ្ឌលពាណិជ្ជកម្មដារាសំណាង នៅខេត្តព្រះសីហនុ បើសម្ពោធជាផ្លូវការ
អភិបាលខេត្តព្រះសីហនុឯកឧត្ដម គួច ចំរើន កាលពីថ្ងៃទី ២៨ សីហានេះ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការមជ្ឈមណ្ឌលពាណិជ្ជកម្ម ដារាសំណាង តម្លៃជាង ១ លានដុល្លារអាមេរិក។ លោក មុំ តារា តំណាងក្រុមហ៊ុន តារា ស៊ីណា ប្រូឃ័រ បានឱ្យដឹងថា មជ្ឈមណ្ឌលពាណិជ្ជកម្មនេះ ត្រូវបានសាងសង់លើផ្ទៃដី ១២.៨៨៦ ម៉ែត្រការ៉េ ដែលមានទីតាំងស្ថិតនៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ លោកបានឱ្យដឹងទៀតថា ក្រុមហ៊ុនប្រើរយៈពេល ១២ខែ ក្នុងការសាងសង់គម្រោងនេះ ដោយចំណាយថវិកាសរុបប្រមាណ ១,៥ លាន ដុល្លារអាមេរិក។ មជ្ឍមណ្ឌលពាណិជ្ជកម្មនេះ រួមមាន តូបនិងស្តង់សរុបចំនួន ៤០៨ ចំណតរថយន្ត ចំនួន២កន្លែង អាចចតរថយន្តបាន៩០គ្រឿង ចំណតទោចក្រយានយន្ត បន្ទប់អនាម័យចំនួន ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗមួយចំនួនទៀត។
អានបន្ថែមស្ថាបត្យករហុងកុងសាងសង់ស្ថានីយបំប្លែងទឹកភ្លៀងជាទឹកស្អាតប្លែកថ្មីមួយនៅកម្ពុជា
ក្រុមហ៊ុនស្ថាបត្យករហុងកុង បានសាងសង់ស្ថានីយស្ដុក និងបំប្លែងទឹកភ្លៀងឱ្យទៅជាទឹកស្អាតមួយកន្លែង នៅភូមិស្នឹង ខេត្តបាត់ដំបង ដោយប្រើប្រាស់បច្ចេកវិទ្យាវិស្វកម្មបែបថ្មីមិនធ្លាប់មានពីមុនមក ក្នុងគោលបំណងដើម្បីជួយដោះស្រាយបញ្ហាទឹកកខ្វក់ និងគ្រោះរាំងស្ងួត។ នេះបើយោងតាមសារព័ត៌មាន DeZeen។ អាងស្តុងទឹកភ្លៀងនេះ ហៅថា WaterHall ដែលត្រូវបានរចនាឡើងដោយក្រុមហ៊ុន Orient Occident Atelier។ គម្រោងនេះមានទំហំ ៦០ម៉ែត្រការ៉េ ដោយមាន ២អាង សាងសង់ឡើងដោយការតម្រៀបឥដ្ឋជាចន្លោះៗ ដើម្បីចម្រោះទឹកស្អាតមុននឹងយកមកប្រើប្រាស់។ អាងទី ១ ជាការរៀបឥដ្ឋបិទជិត ដោយធ្វើការបូមទឹកចេញពីបឹងនៅតំបន់ក្បែរនោះ តាមរយៈប្រព័ន្ធបូមទឹកបង្កប់ក្នុងដី និងបម្លែងទឹកកង្វក់ទៅជាទឹកស្អាតមុននឹងចែកចាយឱ្យប្រើប្រាស់។ ចំណែកឯអាងទី ២ គឺជាការសាងសង់ឡើងជាសាលបើកចំហរពាក់កណ្ដាល ដោយរៀបឥដ្ឋបិទជិតពាក់កណ្ដាល និងចំហរពាក់កណ្ដាល មានដំបូលដែកសាងសង់ជារាងចានគោម ដើម្បីទ្រនិងស្តុកទុកទឹកភ្លៀង។ គួរបញ្ជាក់ផងដែរថា គម្រោងនេះសាងសង់ឡើងក្រោមជំនួយរបស់ក្រុមហ៊ុន ២ គឺ ក្រុមហ៊ុន Orient Occident Atelier និងក្រុមហ៊ុន Hong Kong Institute of Architects (HKIA) Community Project Fund ផងដែរ។ […]
អានបន្ថែមគម្រោងព្រលានយន្តហោះដ៏ធំសម្បើមនៅកោះកុង គ្រោងបញ្ចប់ដំណាក់កាលទី ១នៅចុងឆ្នាំនេះ
គម្រោងអាកាសយានដ្ឋានតារាសាគរដ៏ធំសម្បើមនៅកោះកុង គ្រោងនឹងបញ្ចប់ការសាងសង់ដំណាក់កាលទី ១ នៅចុងឆ្នាំ ២០២០នេះហើយ។ នេះបើតាមការឱ្យដឹងពី លោក លី តៅ ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន Union Development ដែលជាក្រុមហ៊ុនអភិវឌ្ឍគម្រោងនេះ។ លោក លី តៅ បានឱ្យដឹងដូច្នេះ ក្នុងជំនួបជាមួយ ឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល កាលពីព្រឹកថ្ងៃទី ២៦ សីហា កន្លងមកនេះ។ លោកបានឱ្យដឹងថា ការងារសាងសង់អាកាសយានដ្ឋានអន្តរជាតិ គឺប្រព្រឹត្តទៅតាមផែនការ ហើយគ្រោងនឹងបញ្ចប់ការសាងសង់ដំណាក់កាលទី១ ក្នុងឆ្នាំនេះ។ ជាមួយគ្នានេះដែរ លោកក៏បានស្នើសុំការគាំទ្រពីឯកឧត្តមរដ្ឋមន្ត្រី ឱ្យបន្តជួយដល់ការសាងសង់បន្ថែមទៀតផងដែរ។ តាមផែនការ គម្រោងនេះ នឹងត្រូវចំណាយទឹកប្រាក់ ២០០លានដុល្លារ ដោយគម្រោងទាំងមូលរួមមានការស្ថាបនាផ្លូវសម្រាប់យន្តហោះរត់ ដែលមានប្រវែងបណ្តោយ ៣២០០ម៉ែត្រ និងទទឹង ៦០ម៉ែត្រ និងស្ថានីយ៍អ្នកដំណើរ។ ក្រោយសាងសង់រួច អាកាសយានដ្ឋានអន្តរជាតិ នឹងអនុញ្ញាតឱ្យយន្តហោះធុនយក្ស ប្រភេទ ប៊ូអីង ៧៧៧ និងអ៊ែរបើស A៣៤០ ចុះចតបាន។ (អានបន្ថែម) […]
អានបន្ថែមCDC អនុម័តឱ្យឯកជនបោះទុនជិត ៤០លានដុល្លារ សាងសង់រោងចក្រសូឡាធំមួយនៅបន្ទាយមានជ័យ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីថ្ងៃទី ២៥ សីហានេះ បានអនុម័តឱ្យក្រុមហ៊ុន RAY POWER SUPPLY CO., LTD បោះទុនប្រមាណជិត ៤០លានដុល្លារ សាងសង់ស្ថានីយថាមពលពន្លឺសូឡាអានុភាព ៣០មេហ្គាវ៉ាត់មួយកន្លែងនៅខេត្តបន្ទាយមានជ័យ។ គម្រោងនេះមានទីតាំងស្ថិតនៅភូមិឫស្សីខាង និងភូមិសំរោងធំ ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ហើយនឹងអាចបង្កើតការងារបានរាប់រយកន្លែងដល់ប្រជាជនក្នុងតំបន់។ នៅថ្ងៃជាមួយគ្នានេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏បានអនុម័តឱ្យក្រុមហ៊ុន K&K PIPE (CAMBODIA) CO., LTD បោះទុនប្រមាណ ៦លានដុល្លារ សាងសង់រោងចក្រផលិតទុយោទឹកថ្មីមួយ នៅខណ្ឌព្រែកព្នៅ ផងដែរ។ គម្រោងនេះនឹងជួយអាចបង្កើតការងារបានចំនួន ១៣១កន្លែង ដល់ប្រជាជនក្នុងតំបន់៕ ទាក់ទិននឹងការវិនិយោគលើថាមពលសូឡា កាលពីចុងឆ្នាំ២០១៩ រដ្ឋាភិបាលកម្ពុជាក៏បានអនុម័តគម្រោងរោងចក្រសូឡាចំនួន ៤ កន្លែង ដែលមានសមត្ថភាពផលិតថាមពលសរុបរហូតដល់ ១៤០ មេហ្គាវ៉ាត់។ ហើយបើទោះបីជាមានការរីករាលដាលជំងឺកូវីដ ១៩ ក្ដី គម្រោងទាំង ៤ នឹងដំណើរការតាមការគ្រោងទុក។ (អានបន្ថែម)
អានបន្ថែមក្រុមហ៊ុនវិនិយោគចិន ២ គ្រោងសង់រោងចក្រនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ
រូបភាពតំណាង ការវិនិយោគនៅកម្ពុជានៅតែមានដង្ហើម ទោះពីវិបត្តិកូវីដនៅមិនទាន់ស្ងប់ក្ដី ដោយមានក្រុមហ៊ុនចិនថ្មីចំនួន ២ គ្រោងសាងសង់រោងចក្របច្ចេកវិទ្យាអេឡិចត្រូនិក ក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSEZ)។ សេចក្ដីប្រកាសនៃតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (Phnom Penh SEZ) កាលពីសប្តាហ៍មុន បានឱ្យដឹងថា បញ្ហាកូវីដ ១៩ ធ្វើឲ្យប៉ះពាល់ដល់វិស័យនានា ហើយក៏ប៉ះពាល់ដល់បណ្ដាញការផ្គត់ផ្គង់ផងដែរ។ លើសពីនេះ ក្រុមហ៊ុនធំៗដែលកំពុងដំណើរការក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញក៏កំពុងទទួលរងឥទ្ធិពលផងដែរ។ យ៉ាងណាមិញនៅក្នុងវិបត្តិក៏នៅមានឱកាស ដោយមានក្រុមហ៊ុនវិនិយោគចិនធំៗ ថ្មីចំនួន ២ បានសម្រេចចិត្តវិនិយោគនៅតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា ទោះបីមានបញ្ហាកូវីដកើតឡើងក៏ដោយ។ ក្រុមហ៊ុនទាំង ២ នេះរួមមាន ក្រុមហ៊ុន SEIKAWA (Cambodia) Technology Co., Ltd ដែលជាក្រុមហ៊ុនផលិតគ្រឿងបន្លាស់ប្លាស្ទិកសម្រាប់ឧបករណ៍អគ្គិសនី និងអេឡិចត្រូនិក និងក្រុមហ៊ុន WCFO (Cambodia) Co., Ltd ជាក្រុមហ៊ុនផលិតឧបករណ៍ហ្វាយប៊ឺអុបទិក និងនាំចេញទៅប្រទេសជប៉ុន និងអាមេរិក។ ប្រភពដដែលនេះបានបន្តថា៖ «ក្រុមហ៊ុនវិនិយោគទាំង ២ នេះ សម្លឹងឃើញថាកម្ពុជាជាប្រទេសមូលដ្ឋានមួយ ដែលងាយស្រួលសម្រាប់ហ្វឹកហាត់ កម្លាំងពលកម្មវ័យក្មេង តម្លៃទាប និងភាពអនុគ្រោះ ដែលជាឱកាសល្អក្នុងការវិនិយោគ […]
អានបន្ថែមកម្ពុជា និង ជប៉ុន ពិភាក្សាគម្រោងអភិវឌ្ឍន៍កំពង់ផែទឹកជ្រៅនៅខេត្តព្រះសីហនុ
ប្រទេសកម្ពុជា និងជប៉ុន កាលពីពេលថ្មីៗនេះ បានពិភាក្សាបន្ថែមអំពីគម្រោងអភិវឌ្ឍកំពង់ផែកុងតឺន័រថ្មីនៅក្រុងព្រះសីហនុ ក្នុងគោលបំណងពង្រីកសកម្មភាពសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។ ការពិភាក្សានេះធ្វើឡើងក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់រដ្ឋមន្ត្រីការបរទេសជប៉ុន Motegi Toshimitsu នៅកម្ពុជាកាលពីថ្ងៃទី ២១ និង ២២ ខែសីហា កន្លងទៅនេះ។ គម្រោងអភិវឌ្ឍកំពង់ផែ ត្រូវបានលើកឡើងមកពិភាក្សាស្របពេលដែលប្រទេសកម្ពុជាកំពុងស្វែងរកទុនវិនិយោគសម្រាប់ការពង្រីកកំពង់ផែដំណាក់កាលទី ២ និងដំណាក់កាលទី ៣ ។ យោងតាមលោក ថៃ ឫទ្ធី អគ្គនាយករងអាជីវកម្មនៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានឱ្យដឹងថា ប្រទេសកម្ពុជា បាននិងកំពុងពង្រីកកំពង់ផែព្រះសីហនុជាបន្តបន្ទាប់ ដោយត្រូវបានអនុវត្តជាដំណាក់កាលៗ។ មកទល់ដល់បច្ចុប្បន្ន ការរចនាប្លង់ដំណាក់កាលទី ១ ត្រូវបានបញ្ចប់ ហើយការសាងសង់គ្រោងនឹងចាប់ផ្តើមនៅឆ្នាំ ២០២១ ដោយរំពឹងថានឹងបញ្ចប់នៅឆ្នាំ ២០២៤។ (អានបន្ថែម) កំពង់ផែទឹកជ្រៅនេះដំណាក់កាលទី ១ នឹងមានជម្រៅទឹក ១៤,៥ម៉ែត្រ ប្រវែង៣៥០ ដែលកសាងដោយប្រើកម្ចីពីប្រទេសជប៉ុន ប្រមាណ២០៩លានដុល្លារ។ លោក ថៃ ឫទ្ធី ក៏បានឱ្យដឹងទៀតថា ថ្នាក់ដឹកនាំរបស់កំពង់ផែ និង អ្នកបច្ចេកទេស កំពុងសិក្សាជំហានទី២ និង ជំហានទី៣ ដើម្បីឱ្យកំពង់ផែទឹកជ្រៅនេះ […]
អានបន្ថែមអាជ្ញាធរខេត្តរតនគិរីនឹងបញ្ចូលតំបន់ចំនួន ៩ ជាតំបន់អេកូទេសចរណ៍ប្រចាំខេត្ត
រូបភាព៖ បឹងលំកុដ លោក ង៉ែត ពិទូ ប្រធានមន្ទីទេសចរណ៍ខេត្តរតនគិរី បានឱ្យដឹងកាលពីថ្មីៗនេះថា ក្រោយពីចប់កូវីដ ១៩ អាជ្ញាធរខេត្តរតនគិរីនឹងដាក់បញ្ចូលរមណីយដ្ឋានដែលមានស្រាប់ចំនួន៥ កន្លែង និងរមណីយដ្ឋានបង្កើតថ្មី ៤ កន្លែងទៀត ទៅជាតំបន់អេកូទេសចរណ៍ប្រចាំខេត្ត។ បើយោងតាមវិទ្យុជាតិកម្ពុជា រមណីយដ្ឋានកែច្នៃរបស់ឯកជនចំនួន ៥ កន្លែងនោះរួមមាន រតនៈរីស៊ត ភូមិខ្មែររីស៊ត ម្លិះកន្និកា ប៉ារ៉ាដាយ និងភូមិយើង។ ដោយឡែក រមណីយដ្ឋានដែលនឹងត្រូវបង្កើតថ្មីចំនួន ៤ កន្លែងទៀត រួមមាន ទឹកជ្រោះអូចាយ និង តំបន់វប្បធម៌ជនជាតិដើមភាគតិចតាមដងទន្លេសេសាន ដែលស្ថិតក្នុងស្រុកអណ្តូងមាស ក៏ដូចជា តំបប់យក្សអូមយក្សការ៉ា និង បឹងយក្សម៉ាយ ដែលស្ថិតក្នុងស្រុកលំផាត់។ បច្ចុប្បន្នខេត្តរតនគិរី មានរមណីយដ្ឋានទេសចណ៍បែបធម្មជាតិ និងវប្បធម៌ចំនួន១៤កន្លែង រួមមាន បឹងយក្សឡោម បឹងលំកុដ ទឹកធ្លាក់កាចាញ ទឹកធ្លាក់ចាអ៊ុង ទឹកធ្លាក់កាទៀង និងទឹកធ្លាក់អូរស៊ិនលែរ៍ជាដើម។ គួរបញ្ជាក់ផងដែរថា ក្នុងកំឡុងការឈប់សម្រាកសងថ្ងៃបុណ្យចូលឆ្នាំខ្មែររយៈពេល៥ថ្ងៃនេះ ខេត្តរតនគិរីទទួលបានភ្ញៀវទេសចរច្រើនជាង ៥មឺុននាក់ ដែលក្នុងនោះរមណីយដ្ឋាន ដែលពេញនិយមជាងគេរួមមាន រមណីយដ្ឋានបឹងយក្សឡោម […]
អានបន្ថែមស្រុកកំពង់ត្រាចគ្រោងនឹងស្វាគមន៍មជ្ឈមណ្ឌលពាណិជ្ជកម្មជាប់សមុទ្រតម្លៃជាង ២៥លានដុល្លារ
ក្រុមហ៊ុន Gold Coast International Development Co.,LTD គ្រោងនឹងវិនិយោគ ២៤,៨ លានដុល្លារ បង្កើតមជ្ឍមណ្ឌលពាណិជ្ជកម្មជាប់មាត់សមុទ្រដ៏ធំមួយ លើផ្ទៃដី ៤២ហិកតា ក្នុងស្រុកកំពង់ត្រាច ខេត្តកំពត។ នេះបើយោងតាមរដ្ឋបាលខេត្តកំពត កាលពីថ្ងៃទី ១៣ សីហានេះ។ គម្រោងដែលបានដាក់ស្នើនេះ មានទីតាំងស្ថិតនៅភូមិថ្កូវ ឃុំឬស្សី ស្រុកកំពង់ត្រាច ខេត្តកំពត។ គម្រោងនេះទាំងមូលរួមមាន មជ្ឈមណ្ឌលពាណិជ្ជកម្ម សណ្ឋាគារកម្រិតផ្កាយ៤ អាគារផ្សារទំនើប មណ្ឌលកំសាន្ត ខុនដូរ និងសេវាទេសចរណ៍។ ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត បានមានប្រសាសន៍ថា៖ «រដ្ឋបាលខេត្ត បានទទួលយកសំណើសុំវិនិយោគរបស់ក្រុមហ៊ុនរួចហើយ និងត្រៀមរៀបចំក្រុមការងារជំនាញធ្វើការលើការងារបច្ចេកទេស ផ្លូវច្បាប់ និងឯកសារពាក់ព័ន្ធ»។ «ក្រោយសិក្សារួច នឹងគោរពស្នើសុំទៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ពិនិត្យ និងសម្រេចលើគម្រោងស្នើសុំនេះ» ឯកឧត្តម បានបន្ត។ គួរបញ្ជាក់ផងដែរថា អ្នកជំនាញអចលនទ្រព្យ កាលពីថ្មីៗនេះ បានឱ្យដឹងថា ទោះបីជាមានវិបត្តិកូវីដក្ដី ខេត្តកំពត […]
អានបន្ថែមអគារផ្គុំស្រាប់ខ្ពស់ជាងគេលើលោក នឹងបង្ហាញខ្លួននៅសិង្ហបុរីក្នុងឆ្នាំ ២០២៣
អគារផ្គុំស្រាប់ខ្ពស់ជាងគេនៅលើពិភពលោក បច្ចុប្បន្នកំពុងដំណើរការសាងសង់ ហើយគ្រោងនឹងបង្លាញខ្លួននៅក្នុងប្រទេសសិង្ហបុរីក្នុងឆ្នាំ ២០២៣ ខាងមុខនេះ។ នេះបើយោងតាមសារព័ត៌មាន CNN កាលពីថ្ងៃ ១០ សីហា។ អគានេះមានឈ្មោះថា Avenue South Residences ដែលសាងសង់ជាអគារភ្លោះកម្ពស់ ១៩២ ម៉ែត្រ ឬស្មើនឹងប្រមាណ ៥៦ ជាន់ ហើយនឹងមានគេហដ្ឋានសរុបចំនួន ៩៨៨ យូនីត។ ភាពអស្ចារ្យនៃគម្រោងនេះគឺ សំណង់អគារមិនធ្វើឡើងនៅការដ្ឋានផ្ទាល់ទេ តែគឺផ្នែកនៃសំណង់ ត្រូវបានផ្គុំស្រាប់ចេញពីរោងចក្រក្នុងម៉ាឡេស៊ី ដែលមានចំនួនសរុប ៣០០០ ដុំ ដោយបង្គុំនីមួយៗ មានរាងជាប្រអប់ ៦ជ្រុង។ ម្ចាស់គម្រោងក្រុមហ៊ុន ADDP Architects បានឱ្យដឹងថា បើបង្គុំនីមួយៗ ធ្វើរួចរាស់នៅរោងចក្រ គម្រោងទាំងមូលគឺដូចជាបញ្ចប់ ៨០% ទៅហើយ ពោលគឺគ្រាន់តែយកមកដុំនីមួយៗមកភ្ជាប់គ្នាជាការស្រេច។ គួរបញ្ជាក់ផងដែរថា អគារផ្គុំស្រាប់គឺជាវិធីសាស្រ្តសាងសង់ដែលកំពុងពេញនិយមនៅប្រទេសអាមេរិក និងអឺរ៉ុប ដោយសារវាជួយកាត់បន្ថយចំណាយ ប្រើប្រាស់កម្លាំងពលកម្មតិច កាត់បន្ថយសំណល់ និងសម្លេងកងរំពង នៅការដ្ឋានផងដែរ។ បន្ទាប់ពីសាងសង់រួច ក្នុងឆ្នាំ ២០២៣ អគារនេះនឹងក្លាយជាអគារផ្គុំស្រាប់ខ្ពស់ជាងគេលើពិភពលោក […]
អានបន្ថែមរដ្ឋាភិបាលនឹងស្តារស្ទឹងព្រែកត្នោតនៅឆ្នាំក្រោយ ដើម្បីដោះស្រាយបញ្ហាទឹកជំនន់
ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ក្រសួងបានចរចាជាមួយក្រុមហ៊ុនចិន ដើម្បីត្រៀមស្ដារស្ទឹងព្រែកត្នោតឡើងវិញទាំងស្រុងនៅឆ្នាំក្រោយ ដើម្បីដោះស្រាយបញ្ហាទឹកជំនន់នៅភ្នំពេញ។ ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធនធានទឹកនិងឧតុនិយម បានថ្លែងក្នុងសន្និសីទ កាលពីថ្ងៃទី១០ ខែសីហា ថា ទឹកជន់លិចរាជធានីភ្នំពេញ គឺដោយសារ ជំនន់ទឹកភ្លៀង ជំនន់ទន្លេមេគង្គ និងជំនន់ស្ទឹងព្រែកត្នោត។ ឯកឧត្តមបានបន្តទៀតថា៖ «ក្រសួងធនធានទឹកកំពុងចរចាថ្លៃ ដោយមានការចូលរួមពីតំណាងក្រុមហ៊ុនមកពីប្រទេសចិន និងតំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញាវត្ថុ។ យើងចរចាថ្លៃដើម្បីរៀបចំស្តារបើកស្ទឹងព្រែកត្នោតឡើងវិញទាំងស្រុងចាប់ពីឆ្នាំក្រោយទៅ»។ គួរបញ្ជាក់ផងដែរថា ការងារស្ដារស្ទឹងនេះនឹងប្រើរយៈពេលក្នុងរង្វង់ប្រមាណ ៣០ខែ ។ បន្ទាប់ពីស្តាររួច ស្ទឹងនេះនឹងជួយទប់ទល់គ្រោះទឹកជំនន់ផង និងអាចស្ទុកទឹកយកទៅស្រោចស្រពដំណាំបានលើផ្ទៃដីជាង ១ម៉ឺនហិកតា ផងដែរ។ គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នផ្នែកខាងក្រោមនៃស្ទឹងព្រែកត្នោតនេះ គឺរួមតូច ធ្វើឱ្យពិបាករំដោះទឹកចេញ ដែលបង្កឱ្យមានទឹកជំនន់ក្នុងទីក្រុងភ្នំពេញ ក្នុងបរិមាណប្រហែល ១២០០ ម៉ែត្រគីបក្នុងមួយវិនាទី។
អានបន្ថែម