មីយ៉ាន់ម៉ាគ្រោងសង់ផ្លូវល្បឿនលឿនតម្លៃ ៤៣០ លានដុល្លារតភ្ជាប់ជាមួយកម្ពុជា វៀតណាម ថៃ ឡាវ

មីយ៉ាន់ម៉ាទទួលបានកម្ចី ៤៨៣,៨ លានដុល្លារអាមេរិកពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដើម្បីសាងសង់ផ្លូវល្បឿនលឿនមួយខ្សែ ដែលផ្លូវនេះនឹងជាផ្នែកមួយនៃគម្រោងច្រករបៀងសេដ្ឋកិច្ចបូព៌ា-បស្ចិម (East West Economic Corridor) តភ្ជាប់ជាមួយ ប្រទេសកម្ពុជា វៀតណាម ឡាវ និងថៃ នាពេលអនាគត។ នេះបើយោងតាមសារព័ត៌មាន Irrawaddy កាលពីសប្តាហ៍មុននេះ។ គម្រោងផ្លូវល្បឿនលឿនពីកាហ្គោ-ខៃហិតូ (Bago-Kyaik Hto Expressway)នេះ មានប្រវែងសរុបប្រមាណ ៦២ គីឡូម៉ែត្រ ចែកជាបួនគន្លង ដែលអាចជួយសន្សំពេលវេលា នៅពេលធ្វើដំណើរពី ក្រុងកាហ្គោ ទៅកាន់តំបន់ខៃហិតូ ក្នុងរដ្ឋមននៃប្រទេសមីយ៉ាន់ម៉ា។ ផ្លូវនេះនឹងជាផ្លូវសំខាន់មួយ តភ្ជាប់កំពង់ផែ Thilawa នៃប្រទេសមីយ៉ាន់ម៉ា ទៅកំពង់ផែដាណាង (Da Nang) នៃប្រទេសវៀតណាមនៅថ្ងៃអនាគត។ លោកបណ្ឌិត Kyaw Lin អនុរដ្ឋមន្រ្តីក្រសួងសំណង់មីយ៉ាន់ម៉ា បានឲ្យដឹងថា គម្រោងនេះគ្រោងនឹងចាប់ផ្តើមនៅឆ្នាំក្រោយហើយនឹងបញ្ចប់នៅឆ្នាំ ២០២៧។ លោកបានបន្តថា គម្រោងនេះ មិនត្រឹមតែជួយជម្រុញដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់មីយ៉ាន់ម៉ាប៉ុណ្ណោះទេ ថែមទាំងអាចតភ្ជាប់ពាណិជ្ជកម្មរវាង កម្ពុជា វៀតណាម ឡាវ និងមីយ៉ាន់ម៉ា […]

អាន​បន្ថែម

គម្រោងគ្រប់គ្រងទឹកកខ្វក់នៅខេត្តព្រះសីហនុតម្លៃជាង ១៤០លានដុល្លារសម្រេចបាន៣០%ហើយ

ស្ថានីយបូមទឹកកខ្វក់ក្រុងព្រះសីហនុ ចំនួន ៣ កន្លែង តម្លៃជាង១៤០លានដុល្លារ ដែលអនុវត្តដោយក្រុមហ៊ុន BUCG បច្ចុប្បន្នសម្រចបានប្រមាណ ៣០%ហើយ។ នេះបើយោងតាមការឱ្យដឹងពី ក្រុមការងារក្រសួងសាធារណការនិងដឹកជញ្ជូន ដែលបានចុះពិនិត្យការដ្ឋាននៅ នៅខេត្តព្រះសីហនុ កាលពីថ្ងៃទី៣១ កក្កដានេះ។ បើយោងតាមការសិក្សាផែនការមេ គម្រោងនេះនឹងត្រូវអនុវត្តជា ៣ ដំណាក់កាល គឺ ដំណាក់កាលទី១ ពីឆ្នាំ២០១៩ ដល់២០២១ ដំណាក់កាលទី២ ពីឆ្នាំ ២០២១ ដល់ ២០២៣ និង ដំណាក់កាលទី៣ ពីឆ្នាំ ២០២៣ ដល់ ២០៣០។ ដោយឡែកទុនវិនិយោគប៉ាន់ស្មានសម្រាប់ដំណាក់កាលទី ១ គឺប្រមាណ ១៤៣ លានដុល្លារអាមេរិក។ (អានបន្ថែម) ក្នុងថ្ងៃជាមួយគ្នានេះដែរ ក្រុមការងារក៏បានបន្តដំណើរទៅពិនិត្យទីតាំងសំរាប់សាងសង់ទីលានចាក់សម្រាម (Landfills) តម្លៃប្រមាណ ៥លានដុល្លារ ដែលកំពុងរៀបចំដំណើរការ ស្ថិតនៅក្នុងនៅក្រុងព្រះសីហនុនេះផងដែរ។ (អានបន្ថែម)

អាន​បន្ថែម

ផ្លូវចូលគម្រោងព្រលានយន្តហោះខេត្តមណ្ឌលគិរីបើកការដ្ឋានសាងសង់

ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី កាលពីព្រឹកថ្ងៃទី ៣១ កក្កដា បានចុះបើកការដ្ឋានសាងសង់ផ្លូវចូលទីតាំងគម្រោងព្រលានយន្តហោះថ្មី ដែលមានទីតាំងស្ថិតនៅក្នុង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។ ឯកឧត្តមអភិបាលខេត្ត បានប្រាប់ទស្សនាវដ្ដី សំណង់ និងអចលនទ្រព្យថា ផ្លូវចូលព្រលាននេះមានប្រវែង ៣ គ.ម ទទឹង ៦០ ម ដែលត្រូវឈូសបើកទ្រូងផ្លូវ ៦០ម តែលើកជាតួផ្លូវតែ១២មសិន និងត្រូវបានសង់ជាប្រភេទផ្លូវក្រួសក្រហមសិន។ ឯកឧត្តមបានបន្តថា ផ្លូវនេះនឹងអាចធ្វើជាពីរគន្លងដែលមានសួនច្បារនៅចំកណ្ដាលនិងមានបំពាក់ភ្លើងបំភ្លឺសងខាងផ្លូវដើម្បីធ្វើឲ្យផ្លូវនេះកាន់តែមានភាពស្រស់ស្អាត ។ ការបើកការដ្ឋានសាងសង់ផ្លូវនេះ ក្នុងគោលបំណងបម្រើផលប្រយោជន៍សាធារណៈជាពិសេសប្រជាពលរដ្ឋនៅក្នុងតំបន់នេះ និងសម្រួលដល់ការដឹកជញ្ជូនគ្រឿងចក្រនិងគ្រឿងសំណង់ផ្សេងៗនៅពេលដែលការដ្ឋានព្រលានយន្តហោះចាប់ផ្ដើមដំណើរការ ។ ចំពោះការចំណាយថវិកា ខាងរដ្ឋបាលខេត្តមិនអាចបញ្ជាក់បានទេ គឺខាងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ជាអ្នកគ្រប់គ្រង។ បន្ថែមពីនេះ ខាងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ក៏នឹងមានគម្រោងសាងសង់និងអភិវឌ្ឍន៍នូវ ហេដ្ឋារចនាសម្ព័ន្ធនានាជុំវិញបរិវេណព្រលាននេះជាបណ្តើរៗទៀត។ គួរបញ្ជាក់ផងដែរថា រដ្ឋបាលខេត្តមណ្ឌលគិរី បានត្រៀមដី ជាង ៦០០ ហិកតា រួចជាស្រេចហើយសម្រាប់គម្រោងនេះ ដោយកាលពីថ្មីៗនេះ បានដោះស្រាយផលប៉ះពាល់ និងបោះបង្កោលព្រំប្រទល់ដី រួចរាល់ ហើយ បច្ចុប្បន្នកំពុងតែរងចាំការវិនិយោគពីអាកាសចរណ៍ស៊ីវិលតែប៉ុណ្ណោះ គម្រោងសាងសង់អាកាសយានដ្ឋានមណ្ឌលគីរីនេះ […]

អាន​បន្ថែម

ក្រុមហ៊ុនឈានមុខផ្នែកថាមពលបៃតងនៅប្រទេសថៃគ្រោងពង្រីកទីផ្សារមកកម្ពុជា

រូបភាពតំណាង ក្រុមហ៊ុនឯកទេសឈានមុខគេផ្នែកថាមពលកកើតឡើងវិញ (Renewable Energy) នៅប្រទេសថៃ BCPG គ្រោងនឹងពង្រីកទីផ្សារមកកម្ពុជា ឡាវ វៀតណាម និងមីយ៉ាន់ម៉ា ជាមួយនឹងផលិតផលថ្មីចុងក្រោយបំផុតរបស់ខ្លួន គឺប្រព័ន្ធម៉ាស៊ីនត្រជាក់សម្រាប់អគារ (DCS) ដែលប៉ះពាល់ដល់បរិស្ថានតិច។ លោក Bundit Sapianchai ជាប្រធាន និងនាយកប្រតិបត្តិរបស់ BCPG បានប្រាប់សារព័ត៌មាន THE NATION កាលពីសប្ដាហ៍មុនថា៖ «DCS គឺជាអាជីវកម្មថ្មីមួយក្រោមគំនិតផ្តួចផ្តើមថាមពលបៃតងដែលមានទីផ្សារសក្តានុពល សម្រាប់ប្រើប្រាស់នៅក្នុងអគារការិយាល័យ ផ្សារទំនើប មជ្ឈមណ្ឌលសន្និបាត អាកាសយានដ្ឋាន សាកលវិទ្យាល័យ និងអគារប្រើប្រាស់ចម្រុះជាច្រើនទៀត»។ លោកបានបន្តថា ក្រុមហ៊ុនមានអតិថិជនជាច្រើននៅក្នុងតំបន់ទីក្រុង ហើយក្រុមហ៊ុនក៏គ្រោងនឹងពង្រីកទីផ្សារខ្លួនក្នុងប្រទេសជិតខាងផងដែរ រួមមានប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម។ កាលពីថ្មីៗនេះ BCPG បានសហការជាមួយ Keppel DHCS មកពីប្រទេសសិង្ហបូរី និងក្រុមហ៊ុនឈ្នះការដេញថ្លៃដទៃទៀត ដើម្បីបង្កើត Chula Smart City ក្នុងវិទ្យាល័យ Chulalongkon ដែលនឹងគ្រោងចាប់ផ្ដើមសាងសង់នៅឆ្នាំ ២០២៧នេះ។ គួរបញ្ជាក់ផងដែរថា […]

អាន​បន្ថែម

តំបន់សេដ្ឋកិច្ចតម្លៃ៦៦ លានដុល្លារ លើផ្លូវជាតិ៤៤ ខេត្តកំពង់ស្ពឺ កំពុងបង្ហាញខ្លួនបណ្ដើរៗហើយ

ក្រុមហ៊ុនចិន បោះទុនប្រមាណ ៦៦ លានដុល្លារ សាងសង់តំបន់សេដ្ឋកិច្ចពិសេសមួយកន្លែងលើផ្ទៃដីជាង ៦៧ ហិចតាតាមបណ្ដោយផ្លូវជាតិ៤៤ ខេត្តកំពង់ស្ពឺ ។ នេះបើយោងតាម អភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម វ៉ី សំណាង។ ឯកឧត្តម វ៉ី សំណាង បានប្រាប់ទស្សនាវដ្ដីសំណង់ និងអចលនទ្រព្យកាលពីថ្ងៃទី ៣១ កក្កដា នេះថា៖ «គម្រោងនេះគឺការវិនិយោគដោយក្រុមហ៊ុនចិន បច្ចុប្បន្នកំពុងសាងសង់បណ្ដើរៗ ដោយសម្រេចបានប្រមាណ ៤ ឬ ៥ អគារហើយ»។ ឯកឧត្តមបន្តថា៖ «ក្រោយបញ្ចប់ការសាងសង់ តំបន់សេដ្ឋកិច្ចពិសេសនេះ នឹងមានរោងចក្រចំនួន ២០ នៅក្នុងហ្នឹង។ រោងចក្រទាំងអស់នេះ គឺផលិតដូចជាគ្រឿងបង្គុំអេឡិចត្រូនិច ដំឡើងរថយន្ត ធ្វើខ្សែភ្លើង និងធ្វើអាគុយជាដើម»។ ប្រភពដដែល បានឱ្យដឹងថា គម្រោងតំបន់សេដ្ឋកិច្ចពិសេសនេះ នឹងជួយបង្កើតការងារដល់ប្រជាជនក្នុងតំបន់ដល់ទៅ ១១០០០ នាក់។ គួរបញ្ជាក់ផងដែរថា ខេត្តកំពង់ស្ពីជាខេត្តដែលមានសក្ដានុពលមួយ ដោយគិតមកទល់បច្ចុប្បន្នខេត្តនេះ បានស្រូបយកគម្រោងវិនិយោគទុនធំៗ ជាច្រើនរាប់រយគម្រោង ជាមួយនឹងទុនវិនិយោគជាង ២០០លានដុល្លារ។ (អានបន្ថែម) ជាមួយនេះគ្នាដែរ […]

អាន​បន្ថែម

អភិបាលខេត្តព្រះសីហនុស្នើឱ្យជប៉ុនជួយសាងសង់កំពង់ផែទេសចរណ៍ និងមណ្ឌលសុខភាព

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានស្នើសុំឱ្យជប៉ុនផ្ដល់ជំនួយឥតសំណង គាំទ្រគម្រោងសាងសង់កំពង់ផែទេសចរណ៍នៅក្នុងក្រុងព្រះសីហនុ និងជួយសាងសង់មណ្ឌលសុខភាពនៅរាម និងនៅកោះរ៉ុង។ សំណើរនេះ ត្រូវធ្វើក្នុងជំនួបជាមួយឯកឧត្តម MIKAMI MASAHIRO ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តមអភិបាលខេត្ត កាលពីថ្ងៃទី៣០ កក្កដា ២០២០ កន្លងមកនេះ។ បើយោងតាមប្រភពដដែលនេះ ឯកអគ្គរាជទូតជប៉ុនពុំទាន់បានឆ្លើយតបទៅនឹងសំណើរខាងលើទេ ដោយឡែកសន្យាជួយផ្សព្វផ្សាយពីសក្តានុពលខេត្តព្រះសីហនុ ដល់ប្រជាជនជប៉ុន ដើម្បីស្វែងឱកាសវិនិយោគ និងដើរទេសចរណ៍កំសាន្តក្នុងខេត្តនេះ។ គួរបញ្ជាក់ផងដែរថា ខេត្តព្រះសីហនុមានការអភិវឌ្ឍជាបន្តបន្ទាប់ លើគ្រប់វិស័យជាពិសេសការកសាងហេដ្ឋារចនាសម្ព័ន្ធ ដូចជា ការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុដែលសម្រេចប្រមាណ ៣០ ភាគរយហើយ (អានបន្ថែម) ការស្ថាបនាឡើងវិញនៃផ្លូវ ៣៤ខ្សែ ដែលបញ្ចប់ជិតទាំងស្រុងហើយ (អានបន្ថែម) ក៏ដូចជាការពង្រីកកំពង់ផែដែលនឹងចាប់បើកការដ្ឋានឆាប់ៗនេះ (អានបន្ថែម)។

អាន​បន្ថែម

ថៃនឹងផ្តល់រ៉ៃរថភ្លើងប្រវែងជាង ១០០គម ដល់កម្ពុជា នៅខែសីហានេះដើម្បីបង្កើនសមត្ថភាពដឹកជញ្ជូន

រដ្ឋាភិបាលថៃ គ្រោងនឹងចាប់ផ្តើមបញ្ជូនរ៉ៃរថភ្លើងដែលប្រើរួច ប្រវែងជាង ១០០ គីឡូម៉ែត្រ ដល់កម្ពុជា នៅខែសីហាខាងមុខនេះ ដើម្បីយកមកជួសជុលបង្កើនសមត្ថភាពដឹកជញ្ជូនតាមផ្លូវដែក។ ការប្រគល់រ៉ៃរថភ្លើងនេះ គឺធ្វើឡើងតាមការសន្យារបស់ប្រទេសថៃសន្យា នៅក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់បណ្តោះអាសន្នស្ពានមិត្តភាពឆ្លងកាត់ព្រំដែន ស្ទឹងបត់-បានណុងអៀន កាលពីឆ្នាំ២០១៩ កន្លងទៅនេះ។ លោក វ៉ាស៊ីម សុរិយា អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងនៅថ្ងៃទី៣០ កក្កដានេះថា៖ «រដ្ឋាភិបាលថៃនឹងប្រគល់ដែករ៉ៃដែលប្រើរួចមកឲ្យកម្ពុជា ដែលមានប្រវែងជាង ១០០ គីឡូម៉ែត្រ ហើយនឹងចាប់ផ្តើមប្រគល់ចាប់ពីខែសីហានេះ ដើម្បីយកមកជួសជុលបង្កើនសមត្ថភាពដឹក ដោយទីមួយ គឺបង្កើនល្បឿនរថភ្លើង និងទីពីរ បង្កើតសមត្ថភាពដឹក ពី១៥តោន ទៅ២០តោន»។ លោកបន្ថែមថា នៅពេលទទួលបានដែករ៉ៃរួចហើយ ការជួសជុលបង្កើនសមត្ថភាពផ្លូវរថភ្លើង នៅមិនទាន់ចាប់ផ្តើមភ្លាមៗ នោះទេ។ លោកថ្លែងថា៖ “ដំបូង យើងនឹងបង្កើនសមត្ថភាពខ្សែខាងជើង ប៉ុន្តែយើងអត់ទាន់មានថវិកានៅឡើយទេ ក្នុងការអនុវត្ត គឺយើងយកមកទុកសិន”។ ប្រទេសកម្ពុជា និងប្រទេសថៃ បានភ្ជាប់ជាផ្លូវការផ្លូវរថភ្លើងឆ្លងកាត់ព្រំដែន នៅចុងឆ្នាំ២០១៩ ប៉ុន្តែមិនទាន់មានការដឹកទំនិញ ឬអ្នកដំណើរតាមរយៈរថភ្លើងនេះនៅឡើយទេ ដោយសារការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធគាំទ្រមួយចំនួន ដូចជាស្ថានីយ៍អ្នកដំណើររថភ្លើង មិនទាន់បានស្ថាបនាចប់។ (អានបន្ថែម) លោក […]

អាន​បន្ថែម

ហ្គ្រេនភ្នំពេញស៊ីធី បើកលក់ទីតាំងថ្មី និងផ្តល់ជូនការបញ្ចុះតម្លៃរហូតដល់៧%

គម្រោង ហ្គ្រេនភ្នំពេញស៊ីធី ប្រកាសបើកលក់ទីតាំងថ្មីជូនដល់អតិថិជន នៅថ្ងៃទី១ និងទី២ ខែសីហា ឆ្នាំ២០២០ ខាងមុខ ជាមួយការបញ្ចុះតម្លៃរហូតដល់៧%។ ការបើកលក់ទីតាំងថ្មីនៃគម្រោង ហ្គ្រេនភ្នំពេញស៊ីធី របស់ ជីប ម៉ុង លែន នៅពេលនេះ គឺដើម្បីឆ្លើយតបនឹងតម្រូវការ និងការគាំទ្រយ៉ាងខ្លាំងលើប្រភេទម៉ូតផ្ទះថ្មីរបស់គម្រោងហ្គ្រេនភ្នំពេញស៊ីធី។ នាពេលដ៏ខ្លីខាងមុខនេះសាលារាជធានីភ្នំពេញទើបតែបើកការដ្ឋានសាងសង់រុក្ខវិថីអង្គរទទឹង៣០ម៉ែត្រ ចាប់ ពីមហាវិថីឈ្នះ ឈ្នះ (ផ្លូវទំនប់កប់ស្រូវ) កាត់មុខគម្រោង ហ្គ្រេនភ្នំពេញស៊ីធី ដល់រង្វង់មូលកាំកូ ដែលសម្រួលដល់ការធ្វើដំណើររបស់អតិថិជនក្នុងគម្រោង ហ្គ្រេនភ្នំពេញស៊ីធី កាន់តែងាយស្រួល។ គម្រោង ហ្គ្រេនភ្នំពេញស៊ីធី គឺជាគម្រោងដែលមានសួនច្បារ Central Park ដ៏ធំដំបូងគេបង្អស់មួយនៅក្នុងរាជធានីភ្នំពេញ និងជាគម្រោងអភិវឌ្ឍន៍ចម្រុះបែបទំនើប ដែលមានមជ្ឈមណ្ឌលពាណិជ្ជកម្ម អគារស្ថាប័នរដ្ឋ និងអគារការិយាល័យ ជាដើម។ អតិថិជនដែលមានចំណាប់អារម្មណក្នុងការទិញលំនៅឋាន អាចអញ្ជើញ ទៅកាន់ការិយាល័យលក់របស់គម្រោង ហ្គ្រេនភ្នំពេញស៊ីធីផ្ទាល់ ដោយគ្រាន់តែឆ្លងកាត់ខ្លោងទ្វារសេះ ហ្គ្រេនភ្នំពេញស៊ីធី បត់ស្តាំត្រង់រង្វង់មូល រួចធ្វើដំណើរទៅត្រង់បន្តិច នឹងឃើញទីតាំងការិយាល័យលក់របស់គម្រោង។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់ ០៦១ ៩៩៧ ៨៨៨៕

អាន​បន្ថែម

រោងចក្រអគ្គីសនីអនុភាព ៤០០មេហ្គាវ៉ាតនៅល្វាឯមនឹងបើកដំណើរការចុងខែសីហានេះ

គម្រោងរោងចក្រអគ្គីសនីដើរដោយប្រេងខ្មៅ និងឧស្ម័នអានុភាព ៤០០ម៉េហ្កាវ៉ាត់ នៅស្រុកនៅល្វាឯម សម្រេចការសាងសង់បានប្រមាណ ៩០ភាគរយ ហើយ ដោយគ្រោងនឹងដាក់ដំណើរការចុងខែសីហានេះ។ បើយោងតាមការចុះត្រួតពិនិត្យការសាងសង់ របស់ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាលកាលពីថ្ងៃទី២៩ កក្កដា នេះ គម្រោងទាំងមូលរួមមាន រោងចក្រអានុភាព ៤០០ម៉េហ្កាវ៉ាត់សម្រាប់ការប្រើប្រាស់អគ្គីសនីនៅទូទាំងប្រទេស និងអនុស្ថានីយ ១កន្លែង អនុភាព២៣០គីឡូវ៉ុល សម្រាប់ផ្គត់ផ្គង់ក្នុងខេត្តកណ្តាលទាំងមូល។ ឯកឧត្តម គង់ សោភ័ណ្ឌ បានមានប្រសាសន៍ថា ក្រោយបញ្ចប់ការសាងសង់ រោងចក្រអគ្គីសនីដ៏ធំនេះ នឹងផ្ដល់ថាមពលអគ្គីសនីប្រើប្រាស់គ្រប់គ្រាន់តាមតម្រូវការ។ គួរបញ្ជាក់ផងដែរថា គម្រោងនេះ ត្រូវបានសាងសង់ឡើងលើផ្ទៃដីសរុប ៤៣ហិកតា មានតម្លៃវិនិយោគប្រមាណ ៣៨០ លានដុល្លារអាមេរិក ចែកចេញជាពីរគម្រោងធំៗ ទី១ គឺ ការសាងសង់រោងចក្រម៉ាស៊ីនភ្លើង អនុភាពទំហំ២០០មេហ្គាវ៉ាត នាំចូលពីប្រទេសហ្វាំងឡង់ និងសាងសង់ដោយក្រុមហ៊ុនចិន China Gezhouba Group Corporation និង ទី២ គឺជាការសាងសង់រោងចក្រម៉ាស៊ីនភ្លើងអនុភាព២០០មេហ្គាវ៉ាត នាំចូលពីប្រទេសអាឡឺម៉ង់ នឹងត្រូវសាងសង់ដោយក្រុមហ៊ុនចិន China National […]

អាន​បន្ថែម

រដ្ឋាភិបាលគ្រោងនឹងសាងសង់សារមន្ទីនគរបាលជាតិថ្មីមួយ

សម្ដេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គាំទ្រគម្រោងសាងសង់សារមន្ទីនគរបាលជាតិសម្រាប់ទទួលគណប្រតិភូអន្តរជាតិ និងទុកជាស្នាដៃប្រវត្តិសាស្ត្របន្សល់ទុកដល់កូនចៅជំនាន់ក្រោយផងដែរ។ នេះបើតាមប្រសាសន៍របស់សម្ដេចក្រឡាហោម កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ នេះ។ សម្ដេចក្រឡាហោមបានថ្លែងថា៖ «នគរបាលរបស់យើងក៏បានធ្វើសកម្មភាពយ៉ាងច្រើន មិនមែនត្រឹមតែថែរក្សាសណ្ដាប់ធ្នាប់សន្តិសុខទេ ហើយក៏ច្បាំងជាមួយគេដែរ ដូច្នេះហើយយើងត្រូវតែមានសារមន្ទីរមួយនេះ ដើម្បីទុកជាកេរ្តិ៍មរតកសម្រាប់កូនចៅ និងសង្គមយើងនៅពេលអនាគត»។ សម្តេចក្រឡាហោមបានបន្តថា៖ «ប៉ុន្តែបើតាមមើលទៅទំហំដីនៅបណ្ឌិតសភាយើងហ្នឹង ប្រហែលធ្វើមិនបានទេ។ យ៉ាងហោចណាស់យើងត្រូវមានដី១ហិកតា បានអាចធ្វើទៅបាន ដើម្បីឲ្យវាមានទីធ្លា សោភណភាពល្អទាក់ទាញ។ យើងនឹងខិតខំស្វែងរកទីតាំងណាដែលសមស្រប ប្រហែលជារាងឆ្ងាយបន្តិច ប៉ុន្តែបើបានធ្វើនៅក្នុងក្រុងវាល្អជាង។» បន្ទាប់ពីសាងសង់រួច នគរបាលជាតិអាចរៀបចំកម្មវិធីផ្សេងៗ នៅក្នុងសារមន្ទីនេះ ដើម្បីត្រៀមទទួលគណប្រតិភូបរទេសរួមមាន វៀតណាម ឡាវ ថៃ និងបណ្ដាលប្រទេសផ្សេងៗផងដែរ។

អាន​បន្ថែម