គម្រោងអភិវឌ្ឍន៍
អភិបាលខេត្តត្បូងឃ្មុំកៀរគរក្រុមហ៊ុនម៉ាឡេស៊ីខ្នាតធំមកវិនិយោគលើគម្រោងអភិវឌ្ឍន៍ថាមពលកកើតឡើងវិញ
ឯកឧត្តម ជាម ច័ន្ទសោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីក្នុងជំនួបធុរកិច្ច ជាមួយក្រុមហ៊ុនខ្នាតធំផ្នែកថាមពលកកើតឡើងវិញរបស់ម៉ាឡេស៊ី Sunview Group Berhad តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន Fabulous Sunview Sdn ដើម្បីកៀរគរឱ្យក្រុមហ៊ុននេះមកវិនិយោគលើគម្រោងអភិវឌ្ឍថាមពលកកើតឡើងវិញ និងគម្រោងនានាពាក់ព័ន្ធនឹងការកាត់បន្ថយភាពក្រីក្រនៅក្នុងខេត្តត្បូងឃ្មុំ កាលថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៤។ ជំនួបរវាងថ្នាក់ដឹកនាំខេត្តនិងធុរជនឆ្នើមៗរបស់ម៉ាឡេស៊ីនេះ ត្រូវបានធ្វើឡើងក្រោមវត្តមានចូលរួមដោយឥស្សរជនឆ្នើមៗ រួមមាន៖ ព្រះអង្គម្ចាស់ Tuanku Syed Faizuddin Putra Ibni Tuanku Syed Sirajuddin Jamalillail, ព្រះអង្គម្ចាស់ Perlis, ឯកឧត្តម ជាម ច័ន្ទសោភ័ណ្ឌ អភិបាលខេត្តត្បូងឃ្មុំ, លោក Dato’ Sohaimi Bin Shahadan នាយក និងម្ចាស់ភាគហ៊ុននៃក្រុមហ៊ុន Sirage Energy Sdn Bhd ដែលជាប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មអាស៊ាន។ ជាលទ្ធផលនៃកិច្ចប្រជុំ ដោយមើលឃើញពីសក្តានុពលរបស់ខេត្តត្បូងឃ្មុំដែលត្រូវបានលើកឡើងដោយតំណាងរដ្ឋបាលខេត្ត ភាគីម៉ាឡេស៊ីបានបង្ហាញឆន្ទៈរបស់ខ្លួនក្នុងការវិនិយោគនៅក្នុងខេត្តនេះ […]
អានបន្ថែមOCIC ចាប់ដៃគូជាមួយបារាំង បង្កើតសាលាសរសេរកូដលំដាប់ពិភពលោកនៅកោះពេជ្រ
ក្រុមហ៊ុន OCIC Group ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏លេចធ្លោរបស់កម្ពុជា បានសហការជាមួយក្រុមហ៊ុន Platform Impact ដើម្បីបង្កើតសាលាសរសេរកូដលំដាប់ពិភពលោកនៅកោះពេជ្រ ដោយយកគំរូសិក្សាតាមប្រព័ន្ធរបស់សាលា School 42 ដែលជាស្ថាប័នអប់រំបច្ចេកវិទ្យាឈានមុខនៅអ៊ឺរ៉ុប។ អនុស្សរណៈនៃការយោគយល់គ្នា (MOU) ត្រូវបានចុះហត្ថលេខាក្នុងអំឡុងដំណើរទស្សនកិច្ចរបស់គណៈប្រតិភូកម្ពុជាទៅកាន់ប្រទេសបារាំង នៅចំពោះមុខលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅ Medef នេះបើយោងតាមរបាយការណ៍របស់ CIR news នៅថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២៤។ បន្ទាប់ពីពិធីចុះហត្ថលេខានេះ ភាគីពាក់ព័ន្ធសំខាន់ៗរួមមាន លោកស្រី Sophie Viger នាយកគ្រប់គ្រងសាលា School 42 អនុប្រធាន Thierry Tea នៃក្រុមហ៊ុន OCIC Group និងលោក Wisal Hin ប្រធានក្រុមហ៊ុន Platform Impact បានជួបជាមួយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដើម្បីពិភាក្សាអំពីវឌ្ឍនភាព និងចក្ខុវិស័យសម្រាប់ បង្កើតស្ថាប័នប្រកបដោយនវានុវត្តន៍ក្នុងប្រទេសកម្ពុជាដែលបានបំផុសគំនិតដោយជោគជ័យរបស់សាលា School […]
អានបន្ថែមអភិបាលខេត្តត្បូងឃ្មុំកៀរគរក្រុមហ៊ុនម៉ាឡេស៊ីខ្នាតធំមកវិនិយោគលើគម្រោងអភិវឌ្ឍន៍ថាមពលកកើតឡើងវិញ
ឯកឧត្តម ជាម ច័ន្ទសោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីក្នុងជំនួបធុរកិច្ច ជាមួយក្រុមហ៊ុនខ្នាតធំផ្នែកថាមពលកកើតឡើងវិញរបស់ម៉ាឡេស៊ី Sunview Group Berhad តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន Fabulous Sunview Sdn ដើម្បីកៀរគរឱ្យក្រុមហ៊ុននេះមកវិនិយោគលើគម្រោងអភិវឌ្ឍថាមពលកកើតឡើងវិញ និងគម្រោងនានាពាក់ព័ន្ធនឹងការកាត់បន្ថយភាពក្រីក្រនៅក្នុងខេត្តត្បូងឃ្មុំ កាលថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៤។ ជំនួបរវាងថ្នាក់ដឹកនាំខេត្តនិងធុរជនឆ្នើមៗរបស់ម៉ាឡេស៊ីនេះ ត្រូវបានធ្វើឡើងក្រោមវត្តមានចូលរួមដោយឥស្សរជនឆ្នើមៗ រួមមាន៖ ព្រះអង្គម្ចាស់ Tuanku Syed Faizuddin Putra Ibni Tuanku Syed Sirajuddin Jamalillail, ព្រះអង្គម្ចាស់ Perlis, ឯកឧត្តម ជាម ច័ន្ទសោភ័ណ្ឌ អភិបាលខេត្តត្បូងឃ្មុំ, លោក Dato’ Sohaimi Bin Shahadan នាយក និងម្ចាស់ភាគហ៊ុននៃក្រុមហ៊ុន Sirage Energy Sdn Bhd ដែលជាប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មអាស៊ាន។ ជាលទ្ធផលនៃកិច្ចប្រជុំ ដោយមើលឃើញពីសក្តានុពលរបស់ខេត្តត្បូងឃ្មុំដែលត្រូវបានលើកឡើងដោយតំណាងរដ្ឋបាលខេត្ត ភាគីម៉ាឡេស៊ីបានបង្ហាញឆន្ទៈរបស់ខ្លួនក្នុងការវិនិយោគនៅក្នុងខេត្តនេះ និងយល់ព្រមវិនិយោគលើសំណើគម្រោងដំឡើងស្ថានីយថាមពលកកើតឡើងវិញដែលមានសមត្ថភាពផលិតថាមពលបានចន្លោះពី ១០០ […]
អានបន្ថែមរដ្ឋបើកការដ្ឋានសង់អគាររដ្ឋបាល-អគ្គបញ្ជាការដ្ឋានថ្មី លើដីជាង ៧៤ហិកតា នៅតំបន់បឹងតាមោក
ក្រសួងការពារជាតិប្រកាសបើកការដ្ឋានសាងសង់អគារអគ្គបញ្ជាការដ្ឋានថ្មី កម្ពស់ ៩ជាន់ លើផ្ទៃដីជាង ៧៤ហិកតា នៅតំបន់បឹងតាមោក (កប់ស្រូវ) ស្ថិតនៅសង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ នេះបើតាមពិធីបញ្ចុះបឋមសិលាបើកការដ្ឋាន ក្រោមអធិបតីភាព ឯកឧត្ដម នាយឧត្ដមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤។ គួរបញ្ជាក់ថា អគារថ្មីនេះ នឹងត្រូវសាងសង់ចែកចេញជាបីតំបន់ ក្នុងនោះតំបន់ទី១ គ្រោងនឹងសាងសង់ទីលានសួនច្បារ និងអគាររដ្ឋបាលអគ្គបញ្ជាការ ដែលមានកម្ពស់ ៩ជាន់។ សាងសង់សាលប្រជុំធំ ដែលអាចដាក់មនុស្សបានរហូតដល់ទៅ ២.១៤៥នាក់ “កៅអី” អគារមន្ទីរអដ្ឋកោណថ្នាក់យុទ្ធសាស្ត្រសម្រាប់ប្រើប្រាស់កម្រិតធម្មតា ទី១ ទី២ និងទី៣ និងកម្រិតយុទ្ធសាស្ត្រជាតិ ដែលចំពោះមុខគ្រោងនឹងរៀបចំតែអគារនៅលើ មានកម្ពស់ ៣ជាន់។ បន្ថែមពីនេះ អគារនេះ នឹងត្រូវសាងសង់មានលក្ខណៈបច្ចេកទេស ជារចនាបទស្ថាបត្យកម្ម ធ្វើការសិក្សាតាម រចនាបទបុរាណខ្មែរ រួមផ្សំជាមួយ សម័យទំនើប មានបំពាក់បណ្តាញផ្គត់ផ្គង់អគ្គិសនី បណ្តាញទិន្នន័យ ប្រព័ន្ធទូរស័ព្ទនិងប្រព័ន្ធដ៏ទៃទៀត ដែលនឹងឆ្លើយតបយ៉ាងត្រឹមត្រូវ ទៅនឹងសេចក្តីត្រូវការចាំបាច់នានានៃការបំពេញការងាររដ្ឋបាលប្រចាំថ្ងៃ។ នាឱកាសនោះដែរ […]
អានបន្ថែមសក្តានុពលថាមពលកកើតឡើងវិញនៅកម្ពុជា កំពុងទាក់ទាញអារម្មណ៍អ្នកវិនិយោគបារាំង «Blue Circle»
Blue Circle ជាក្រុមហ៊ុនជំនាញផ្នែកបង្កើតថាមពលកកើតឡើងវិញដោយកម្លាំងខ្យល់ បានមើលឃើញពីសក្តានុពលខ្ពស់លើការវិនិយោគថាមពលកកើតឡើងវិញនៅប្រទេសកម្ពុជា។ លោក Olivier Duguet ប្រធាននិងជានាយកប្រតិបត្តិក្រុមហ៊ុន Blue Circle បានលើកឡើងបែបនេះ ក្នុងពេលចូលជួបសម្តែងការគួរសម សម្តេចម ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៥ ខែមករា នៅទីក្រុងប៉ារីស ប្រទេសបារាំង។ ក្នុងជំនួបខាងលើនេះ លោក Olivier Duguet លើកឡើងថា ក្រុមហ៊ុនក៏ធ្លាប់អញ្ជើញមកកាន់តំបន់អាស៊ី រួមទាំងកម្ពុជាផងដែរ និងបានជួបពិភាក្សាជាមួយក្រុមហ៊ុនដែលជាដៃគូក្នុងស្រុក ក្នុងការសិក្សាស្វែងយល់ពីស្ថានភាពភូមិសាស្រ្តនៅកម្ពុជា និងរកទីតាំងដែលសម្បូរខ្យល់ ក្នុងកម្រិតល្បឿនល្អដែលអាចផលិតជាថាមពលអគ្គីសនីបាន។ នាយកប្រតិបត្តិក្រុមហ៊ុន Blue Circle បន្តថា ក្រោយពីការសិក្សាទៅលើស្ថានភាពភូមិសាស្រ្តរួចមក ខាងក្រុមហ៊ុន បានកត់សម្គាល់ពីទីតាំងមួយចំនួនដែលអាចផ្តល់លទ្ធភាពផលិតអគ្គិសនីដើរដោយកម្លាំងខ្យល់បាន ក្នុងនោះរួមមាន តំបន់ភ្នំបូកគោ ខេត្តកំពត និងខេត្តមណ្ឌលគីរី។ លោកបន្តទៀតថា៖ “ក្រុមហ៊ុននឹងអាចផលិតថាមពលអគ្គិសនីបានច្រើន ដោយក្នុងដំណាក់កាលដំបូង ក្រុមហ៊ុនអាចនឹងផលិតថាមពល បានរហូតដល់ ១០០មេហ្កាវ៉ាត់ និងអាចឈានទៅពង្រីកជាបន្តបន្ទាប់ ទៅថ្ងៃអនាគត” ។ ក្រុមហ៊ុន បានគោរពជម្រាបជូនសម្តេចធិបតីថា ជាមួយការជួយជ្រោមជ្រែង […]
អានបន្ថែមអាជ្ញាធរអប្សរាទើបបញ្ចប់ការសាងសង់ស្ពានថ្មី១ ដើម្បីសម្រួលដល់ការជិះកង់កំសាន្តក្នុងតំបន់អង្គរ
អាជ្ញាធរជាតិអប្សរា បានបញ្ចប់ការងារសាងសង់ស្ពានផ្លូវកង់ស្របតាមស្ពានប្រាសាទតាកែវថ្មី ០១ទីតាំងទៀត ដើម្បីសម្រួលដល់ការជិះកង់ របស់ភ្ញៀវទេសចរក្នុងរមណីយដ្ឋានអង្គរឱ្យកាន់តែងាយស្រួល។ លោក សុខ សូសិលា អនុប្រធាននាយកដ្ឋានទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ចាប់តាំងពីឆ្នាំ២០២០មក អាជ្ញាធរជាតិអប្សរាបានចាប់ផ្តើមសង់ផ្លូវកង់ក្នុងរមណីយដ្ឋានអង្គរ ដើម្បីសម្រួលដល់ភ្ញៀវទេសចរដែលនិយមជិះកង់កម្សាន្ត ខណៈផ្លូវនេះមានប្រវែងសរុបជាង ២៣គីឡូម៉ែត្រ ហើយក្នុងនោះក៏មានស្ពានឆ្លងស្ទឹងចំនួន ៤ទីតាំងផងដែរ។ លោកអនុប្រធាននាយកដ្ឋាន បានបន្តថា ស្ពានផ្លូវកង់ប្រាសាទតាកែវ ត្រូវបានសាងសង់រួចរាល់ ដោយមានទទឹង២.៥ម៉ែត្រ និងបណ្ដោយ ៦៥ម៉ែត្រ ដែលបានសាងសង់សម្រួលដល់អ្នកជិះកង់ ដោយចង់បែងចែកឱ្យដាច់ រវាងផ្លូវឬស្ពានធ្វើដំណើរទូទៅ និងផ្លូវកង់។ ដោយឡែក ស្ពានសម្រាប់ជិះកង់ ៣ទីតាំងផ្សេងទៀត រួមមាន៖ ស្ពានអង្គរ ស្ពានក្រាំងក្រូច និងស្ពាននាគព័ន្ធ។ លោកអនុប្រធានបានបញ្ជាក់បន្តថា ក្រៅពីស្ពានខាងលើ ក្នុងតំបន់រមណីយដ្ឋានអង្គរ ក៏មានស្ពានខ្នាតតូចឆ្លងកាត់២ទីតាំងទៀត ដូចជាកសិន្ធុយសោធរ និងអតីតទ្វារទឹកនាគព័ន្ធ។ គួរបញ្ជាក់ថា គោលបំណងសំខាន់នៃការបង្កើតផ្លូវកង់ក្នុងរមណីយដ្ឋានអង្គរ គឺការចង់បែងចែកឱ្យដាក់ពីគ្នារវាងផ្លូវ ចរាចរណ៍ធម្មតា និងផ្លូវកង់ ដើម្បីលើកកម្ពស់កីឡាជិះកង់ ការកាត់បន្ថយគ្រោះថ្នាក់នៅ លើដងផ្លូវរវាងអ្នកជិះយានយន្ត និងអ្នកជិះកង់ ពិសេសកាត់បន្ថយផ្សែងយានយន្ត ដែលប៉ះពាល់ដល់ថ្មប្រាសាទ។
អានបន្ថែមគម្រោងថ្មីចំនួន១០ តម្លៃជាង៦០លានដុល្លារ នឹងបង្កើតក្នុងខេត្តក្រុងចំនួន៤ នៅកម្ពុជា
រយៈពេល១៥ថ្ងៃ ក្នុងខែមករា ឆ្នាំ២០២៤នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគចំនួន១០ មានទុនវិនិយោគសរុបប្រមាណជាង ៦០លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១២.៦៩៥កន្លែង។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី១៧ មករា ២០២៤។ អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺ ខេត្តកំពង់ស្ពឺទទួលបានគម្រោងវិនិយោគរហូតដល់ទៅ ៥គម្រោងធំៗ ក្នុងនោះរួមមាន៖ គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន៣, រោងចក្រផលិតគ្រឿងបន្សំសម្លៀកបំពាក់ កាបូប និងស្បែកជើង ចំនូន១, និងរោងចក្រផលិតផលពីប្លាស្ទិក(ធុងទឹកកក, ធុង, ប្រអប់រក្សាកម្តៅ និងទូកកៃយ៉ាក់) ចំនួន១។ គួរបញ្ជាក់ថា រោងចក្រទាំង៥ខាងលើនេះ គ្រោងនឹងបង្កើតនៅក្នុងស្រុកច្បាមន, សំរោងទង, និង គងពិសី នៃខេត្តកំពង់ស្ពឺ។ ទន្ទឹមនឹងនេះដែរ រាជធានីភ្នំពេញក៏ទទួលបានគម្រោងធំៗចំនួន២ ក្នុងនោះរួមមាន៖ រោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន១ ស្ថិតនៅក្នុងខណ្ឌដង្កោ និងរោងចក្រផលិតស្បែកជើងចំនួន១ទៀត ស្ថិតក្នុងខណ្ឌពោធិ៍សែនជ័យ។ ជាមួយគ្នានេះដែរ ខេត្តតាកែវទទួលបានគម្រោងវិនិយោគចំនួន២ដែរ ក្នុងនោះរួមមាន៖ រោងចក្រផលិតគ្រឿងអេឡិចត្រូនិក ស្ថិតក្នុងស្រុកសំរោង និងរោងចក្រផលិតអំពូលភ្លើងគ្រប់ប្រភេទ និងគ្រឿងបន្លាស់ សិ្ថតក្នុងត្រាំកក់។ ដោយឡែកខេត្តកណ្តាលទទួលបានគម្រោងវិនិយោគតែមួយប៉ុណ្ណោះ គឺរោងចក្រកាត់ដេរ និងចាក់សម្លៀកបំពាក់ នៅក្នុងស្រុកស្អាង។
អានបន្ថែមអគារចក្ខុរោគនៅមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី សម្ពោធឱ្យប្រើប្រាស់ផ្លូវការហើយ
អគារចក្ខុរោគនៅមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី ដែលមានតម្លៃជិត ៩ម៉ឺនដុល្លារអាមេរិក ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ។ នេះបើតាមពិធីសម្ពោធ ក្រោមអធិបតីភាព ឯកឧត្តមវេជ្ជបណ្ឌិត លី ឈួង រដ្ឋលេខាធិការនៃក្រសួងសុខាភិបាល កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤។ បើតាមលោកវេជ្ជបណ្ឌិត ទុយ ស្រស់ ប្រធានមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី បានឲ្យដឹងថា អគារចក្ខុរោគនៃមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី ចាប់ផ្ដើមជួសជុលកែលម្អចាប់ពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣ និងសាងសង់រួចជាស្ថាពរនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមការគាំទ្រថវិកាពីអង្គការមូលនិធិថែទាំ សុខភាពភ្នែក ចំណាយទឹកប្រាក់ចំនួន ៨៤.៩៧៣ដុល្លារ។ ក្នុងនោះ ចំនួនទឹកប្រាក់ជួសជុលអគារសរុបចំនួន ៣១.២៥៨ដុល្លារ និងបំពាក់សម្ភារចក្ខុសាស្ត្រសរុបទឹកប្រាក់ចំនួន ៥៣.៥១៥ដុល្លារ ព្រមទាំងថវិកាបដិភាគមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរីចំនួន ១.០០០ដុល្លារ។ គួរបញ្ជាក់ថា អគារចក្ខុរោគនេះ មានបន្ទប់សម្រាក ១បន្ទប់ មាន៤គ្រែ បន្ទប់វាស់ និងកាត់ វ៉ែនតា១បន្ទប់ បន្ទប់ពិគ្រោះជំងឺ ១បន្ទប់ បន្ទប់ត្រៀមវះកាត់ ១បន្ទប់ បន្ទប់វះកាត់១បន្ទប់ និងលាងចំហុយសម្ភារ ១បន្ទប់៕ ថ្លែងក្នុងពិធីសម្ពោធនេះដែរ ឯកឧត្តមវេជ្ជបណ្ឌិត លី ឈួង […]
អានបន្ថែមវៀតណាមចង់ក្តាប់ទីផ្សារថយន្តអគ្គិសនីសកល ខណៈជំហានដំបូងបោះ US$២ពាន់លាននៅឥណ្ឌា
ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ល្បីរបស់វៀតណាម VinFast Auto Ltd. បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដ៏សំខាន់មួយតម្លៃ ២ពាន់លានដុល្លារ ជាមួយឥណ្ឌា ដើម្បីដំឡើងរោងចក្រផលិតរថយន្តរបស់ខ្លួនក្នុងរដ្ឋទមិឡណាឌូ ( Tamil Nadu )។ ជំហានប្រកបដោយចក្ខុវិស័យនេះ ធ្វើឡើងក្នុងគោលបំណងចាប់យកចំណែកទីផ្សាររថយន្តធំជាងគេទីបីរបស់ពិភពលោក និងកំពុងប្រែក្លាយក្រុមហ៊ុនវៀតណាម VinFast ឱ្យឡើងឋានៈជាក្រុមហ៊ុនឈានមុខគេនៃវិស័យរថយន្តអគ្គិសនីដែលកំពុងរីកចម្រើនខ្លាំង នេះបើយោងតាម Bloomberg កាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ ២០២៤។ បើតាមប្រភពដដែល ជំហានដំបូងវៀតណាមគ្រោងនឹងវិនិយោគចំនួន ៥00លានដុល្លារជាមុនសិន ដោយគ្រោងនឹងចាប់ផ្តើមសាងសង់រោងចក្រនៅឆ្នាំនេះ ដែលនឹងមានសមត្ថភាពផលិតប្រចាំឆ្នាំដ៏ច្រើនសម្បើម គឺរហូតដល់ ១៥០.០០០គ្រឿង។ តួលេខនេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ VinFast ក្នុងការរៀបចំអនាគតនៃការដឹកជញ្ជូនប្រកបដោយនិរន្តរភាព និងបរិស្ថានមេត្រី។ គួររំលឹកថា ថ្មីៗនេះ VinFast មានមហិច្ឆតាធំក្នុងការក្តោបក្តាប់ទីផ្សារសាកល ពោលគឺក្រៅពីប្រទេសឥណ្ឌា ក្រុមហ៊ុនវៀតណាមនេះ ទើបនឹងបានវិនិយោគលើរោងចក្រផលិតរថយន្តរបស់ខ្លួនចំនួន ២ពាន់លានដុល្លារនៅរដ្ឋ North Carolina និងផែនការដំឡើងរោងចក្រថ្មីមួយទៀត នៅក្នុងប្រទេសឥណ្ឌូនេស៊ី។ ជំហានថ្មីជាបន្តបន្ទាប់នេះ គូសបញ្ជាក់ពីភាពលេចធ្លោនៃកម្រិតនវានុវត្តន៍ និងភាពជាអ្នកដឹកនាំទីផ្សារ និងការរៀបចំយុទ្ធសាស្ត្រទីផ្សាររបស់ក្រុមហ៊ុនវៀតណាមដែលកំពុងប្រកួតប្រជែងខ្លាំងតែខ្លួនអាចវាយលុកបានជោគជ័យច្រើន។ ក្រុមហ៊ុនដែលដឹកនាំដោយស្ថាបនិកលោក Pham Nhat Vuong […]
អានបន្ថែមព្រះពុទ្ធបដិមា-កម្ពស់ ៤៥ម៉ែត្រ នៅខេត្តកែប ចាប់ផ្តើមដំណើរការសាងសង់ហើយ
ព្រះពុទ្ធបដិមា “ព្រះពុទ្ធបព្រះអង្គអភ័យ” មានកម្ពស់៤៥ម៉ែត្រ និងសំណង់នានា នៃមជ្ឈមណ្ឌលវិបស្សនាធុរៈខេត្តកែបបើកដំណើរការសាងសង់ហើយ។ នេះបើតាមពិធីក្រុងពលីបញ្ចុះបឋមសិលា ក្រោមអធិបតីភាពសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤។ សំណង់ព្រះពុទ្ធបដិមានេះ ស្ថិតនៅក្នុងភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប នៅលើកំពូលភ្នំ អតីតលោកសង្ឃចិនពីដើម នៃមជ្ឈមណ្ឌលវិបស្សនា ធុរៈខេត្តកែប។ អ្វីដែលសំខាន់នោះគឺ គម្រោងនេះ ត្រូវបានសាងសង់ឡើងដើម្បីរក្សារទុកជាសម្បត្តិព្រះពុទ្ធសាសនា និងវប្បធម៌ទេសចរណ៍សម្រាប់ខេត្តកែប។ ក្រៅតែពីរូបបដិមាករព្រះអង្គអភ័យនេះ នៅមានសំណង់ផ្សេងៗទៀតរួមមាន ខ្លោងទ្វារចូលមានទទឹង ៦ម៉ែត្រ ផ្លូវថ្នល់មានទទឹង ៧ម៉ែត្រ សាលាវិបស្សនាមានទំហំ ២២x៣៥ម៉ែត្រ កុដិចំនួន៦០កុដិ និងជណ្តើរឡើងភ្នំជាដើម។ គួរបញ្ជាក់ថា គម្រោងសាងសង់ព្រះពុទ្ធបដិមានេះ នឹងក្លាយជាទីសក្តារសម្រាប់ពុទ្ធសាសនិកគ្រប់រូប និងជារមណីយដ្ឋានទេសចរណ៍ ដែលអាចទាក់ទាញភ្ញៀវទេសចរមកទស្សនាខេត្តជាប់ឆ្នេរមួយនេះបន្ថែមទៀត។ (អានបន្ថែម)
អានបន្ថែម