សំណង់វារីអគ្គិសនីច្រើនហួសជាផ្នែកមួយបង្កឱ្យកម្រិតទឹកទន្លេសាបស្រកខ្លាំង

ក្រៅពីកត្តាបម្រែបម្រួលអាកាសធាតុ គម្រោងសាងសង់ទំនប់វារីអគ្គិសនីធំៗលើដងទន្លេមេគង្គច្រើន ជាពិសេសនៅចិន និងឡាវ ក៏ជាកត្តាសំខាន់មួយដែលបណ្ដាលឲ្យកម្រិតទឹកក្នុងបឹងទន្លេសាបស្រកចុះយ៉ាងខ្លាំងក្នុងឆ្នាំនេះ ហើយប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការនេសាទនៅកម្ពុជា។ នេះបើយោងតាមអ្នកជំនាញផ្នែកបរិស្ថាន។ លោក Brian Eyler សមាជិកជាន់ខ្ពស់ និងជានាយកកម្មវិធីអាស៊ីអាគ្នេយ៍របស់មជ្ឈមណ្ឌល Stimson ទីក្រុងវ៉ាស៊ីនតោន បានឱ្យដឹងថាទន្លេមេគង្គលើកំពុងជួបនឹងគ្រោះរាំងស្ងួតដោយសារគម្រោងវារីអគ្គីសនីជាច្រើនសន្ធឹកសន្ធាប់នេះ។ លោកបានបង្ហោះសារនៅលើហ្វេសប៊ុកថា៖ «ទំនប់វារីអគ្គិសនីរាប់រយត្រូវបានសាងសង់លើដងទន្លេមេគង្គ រួមមាន ចិនច្រើនជាង ១០០ គម្រោង ឡាវច្រើនជាង ១០០ គម្រោង វៀតណាមច្រើនជាង ១៦ គម្រោង ថៃច្រើនជាង ៩ គម្រោង និង កម្ពុជា ២ គម្រោង ។ លោកបានបន្ថែមថា៖ «ទំនប់វារីអគ្គិសនីធំៗ ២ នៅប្រទេសចិន គឺគម្រោងនៅ Nuo zhadu និង Xiaowan ដែលស្ថិតនៅផ្នែកខាងលើទន្លេមេគង្គ បិទចរន្តទឹកប្រមាណ ២០ ពាន់លានម៉ែត្រគូបមិនឲ្យហូរចុះមកទន្លេមេគង្គផ្នែកខាងក្រោម។ នេះជាកត្តាដែលធ្វើឲ្យកម្រិតទឹកនៅតាមបណ្តោយដងទន្លេមេគង្គស្រកចុះ នឹងធ្វើឲ្យការហូរត្រឡប់នៃទឹកក្នុងបឹងទន្លេសាបកាន់តែយឺត»។ យោងតាមរបាយការណ៍របស់ក្រុមហ៊ុន Eye on Earth និងក្រុមហ៊ុន […]

អាន​បន្ថែម

មន្ទីរពេទ្យតម្លៃ១, ៤លានដុល្លារនៅខេត្តត្បូងឃ្មុំបានបើកការដ្ឋានសាងសង់ហើយ

មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារតម្លៃជាង ១,៤លានដុល្លារ ត្រូវបានប្រកាសបើកការដ្ឋាន កាលពីព្រឹកថ្ងៃទី២៧ កក្កដា នេះ ហើយគ្រោងនឹងបញ្ចប់ការសាងសង់ និងដំណើរការនៅដើមឆ្នាំ ២០២២ ខាងមុខនេះ។ យោងតាមគេហទំព័រគណបក្សប្រជាជន មន្ទីរពេទ្យនេះ ជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន ហើយនឹងចំណាយពេល១៨ខែ ក្នុងការសាងសង់។ លោកវេជ្ជៈបណ្ឌិត កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ បានឲ្យដឹងថា អគារមន្ទីរពេទ្យបង្អែកថ្មីនេះ គឺសាងសង់លើផ្ទៃដីទំហំ ១៣.០០០ ម៉ែត្រក្រឡា មានកម្ពស់ដល់ទៅ ៤ជាន់ និងមានទំហំសរុបប្រមាណ ៤១៣.០០០ ម៉ែត្រក្រឡា។ មន្ទីរពេទ្យនេះ នឹងត្រូវបំពាក់ដោយបរិក្ខារទំនើបៗ ដូចជាម៉ាស៊ីន Ct Scan, ម៉ាស៊ីនX-Ray ឌីជីថល, ម៉ាស៊ីនអេកូសាស្ត្រជាដើម។ លោកវេជ្ជបណ្ឌិត កែវ វណ្ណៈ ក៏បានឱ្យដឹងទៀតថា ក្រោយសាងសង់រួច មន្ទីរពេទ្យនេះនឹងជួយបម្រើសេវាសុខាភិបាលដែលមានបច្ចេកវិទ្យាទំនើបជូនពលរដ្ឋក្នុងខេត្តត្បូងឃ្មុំ ក៏ដូចជាសម្រាប់ខេត្តដែលនៅក្បែរនេះផងដែរ។

អាន​បន្ថែម

ឥណ្ឌូណេស៊ីស្វាគមន៍ជប៉ុនឱ្យដេញថ្លៃគម្រោងរថភ្លើងល្បឿនលឿនបានឌុង-សូរាបាយ៉ា

ដើម្បីសម្របសម្រួលប្រកួតប្រជែងរវាងចិន និងជប៉ុន រដ្ឋាភិបាលឥណ្ឌូនេស៊ីកំពុងស្វាគមន៍ក្រុមហ៊ុនជប៉ុន ឱ្យមកដេញថ្លៃលើគម្រោងរពង្រីកផ្លូវពីរថភ្លើងពីបានឌុង (Bandung) ទៅ សូរាបាយ៉ា (Surabaya) ក្រោយប្រទេសចិនបានឈ្នះដេញថ្លៃលើគម្រោងវិនិយោគផ្លូវដែកល្បឿនលឿនហ្សាកាតា – បានឌុង (Jakarta-Bandung ) តម្លៃប្រមាណ ៦ ពាន់លានដុល្លារ កន្លងមកនេះ។ នេះបើយោងតាម រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចឥណ្ឌូណេស៊ីលោក Airlangga Hartarto ធ្វើសេចក្តីប្រកាសស្តីពីការពង្រីកបណ្តាញផ្លូវដែករួមគ្នាក្នុងសន្និសីទកាសែតតាមប្រព័ន្ធអនឡាញ កាលពីថ្មីៗនេះ។ លោកបានមានប្រសាសន៍ថា៖ «គម្រោងផ្លូវដែកហ្សាកាតា – បានឌុង (Jakarta-Bandung ) មិនគួរតែបញ្ចប់នៅត្រឹមទីក្រុងបានឌុងទេ តែគួរបន្តទៅដល់ស៊ូរ៉ាបាយ៉ាទៀត ក្នុងគោលបំណងជំរុញសក្តានុពលផ្នែកសេដ្ឋកិច្ច” ។ ប្រធានាធិបតី Widodo ក៏បានឱ្យដឹងថា រដ្ឋាភិបាលបានស្នើឱ្យមានសម្ព័ន្ធក្រុមហ៊ុនវិនិយោគិនជប៉ុនឱ្យមកចូលរួមក្នុងសម្ព័ន្ធក្រុមហ៊ុនឥណ្ឌូនេស៊ី – ចិនដើម្បីសាងសង់ផ្លូវរថភ្លើងមួយខ្សែនេះ។ គួរបញ្ជាក់ផងដែរថា គម្រោងរថភ្លើងល្បឿនលឿននេះជាផ្នែកមួយនៃគម្រោងហេដ្ឋារចនាសម្ព័ន្ធចំនួន ៨៩ តម្លៃប្រមាណ១០០ ពាន់លានដុល្លារ របស់ឥណ្ឌូណេស៊ីដែលបានគ្រោងទុករហូតដល់ឆ្នាំ ២០២៣។ ដោយឡែកដោយសារការរីករាលដាលនៃជំងឺកូវីដ ១៩ គម្រោងនេះនឹងត្រូវបញ្ចប់យឺតជាងការគ្រោងទុករហូតដល់ទៅមួយឆ្នាំ ។

អាន​បន្ថែម

អភិបាលខេត្តកំពតកំពុងសិក្សាឱ្យចិនសាងសង់ស្ពានឆ្លងព្រែកកំពង់បាយថ្មីមួយខ្សែ

រដ្ឋបាលខេត្តកំពត សហការជាមួយក្រុមហ៊ុន China Road កំពុងសិក្សាគម្រោងសាងសង់ស្ពានថ្មីមួយខ្សែឆ្លងព្រែកកំពង់បាយ ដើម្បីសម្រួលចរាចរណ៍ ខណៈស្ពានចាស់មិនអាចឆ្លើយតបទៅនឹងកំណើនចរាចរណ៍បាន។ គម្រោងស្ពានថ្មីត្រូវបានលើកយកមកពិភាក្សានៅក្នុងកិច្ចប្រជុំរវាងសាលាខេត្តកំពត និង ក្រុមហ៊ុន China Road ក្រោមវត្តមានរបស់ ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត កាលពីថ្ងៃទី ២៣ កក្កដាកន្លងមកនេះ។ លោក អ៊ឺង ឆាយ អភិបាលរងខេត្តកំពត បានឲ្យដឹងថា គម្រោងនេះ គឺដើម្បីឆ្លើយតបទៅនឹង កំណើនភ្ញៀវទេសចរណ៍យ៉ាងច្រើនកុះករជារៀងរាល់សប្តាហ៍ ដែលបណ្តាលឲ្យមានការកកស្ទះយានយន្ត ជាពិសេសលើស្ពានឆ្លងព្រែកកំពង់បាយ។ លោកថ្លែងថា៖ «ស្ពានតែមួយយើងប្រើអត់គ្រប់ ជាពិសេសរៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ គឺស្ទះខ្លាំង ដូច្នេះរដ្ឋបាលខេត្តមានគោលការណ៍ដើម្បីកសាងស្ពានមួយទៀត ដើម្បីអោយមានស្ពាន ២ កុំមានការកកស្ទះ»។ លោកបានឱ្យដឹងទៀតថា បច្ចុប្បន្នគម្រោងនេះស្ថិតនៅក្នុងការសិក្សា ដូច្នេះមិនទាន់មានព័ត៌មានលម្អិតដូចជា ទំហំទឹកប្រាក់ និងរយៈពេលក្នុងសាងសង់នោះទេ។ ដោយឡែក គម្រោងនេះ ទទួលបានការឯកភាពពីប្រមុខរាជរដ្ឋាភិបាលកម្ពុជារួចហើយ ដោយកន្លងមក ឯកឧត្តម ជាវ តាយ ក៏ធ្លាប់បានដឹកនាំក្រុមការងារជំនាញចុះពិនិត្យទីតាំងមួយចំនួនសម្រាប់គម្រោងស្ពានថ្មីនេះរួចហើយដែរ៕

អាន​បន្ថែម

ស្ពានអាកាសថ្មើរជើងផ្សារដើមគរដាក់ដំណើរការប្រើប្រាស់ជាផ្លូវការហើយ

ស្ពានអាកាសថ្មើរជើងផ្សារដើមគរ ត្រូវបានដាក់ដំណើរការឲ្យប្រើប្រាស់ជាផ្លូវការហើយ កាលពីព្រឹកថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០២០នេះ ក្រោយសាងសង់អស់រយៈពេល ៧ ខែ ដែលនឹងជួយសម្រួលការកកស្ទះចរាចរណ៍ក្នុងតំបន់នេះបានមួយផ្នែកធំ។ ស្ពានអាកាសថ្មើរជើងនេះ មានទីតាំងស្ថិតនៅត្រង់ភ្លើងស្តុបផ្សារដើមគរ ចំណុចប្រសព្វរវាងមហាវិថីម៉ៅសេទុង និងផ្លូវលេខ៣៣៦ ក្នុងខណ្ឌទួលគោក ដែលតួរស្ពានគឺដំឡើងដោយគ្រោងដែក មានប្រវែងបណ្តោយ ២៧ម៉ែត្រ និងទទឺង ៣ម៉ែត្រ។ (អានបន្ថែម) លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងក្នុងពិធីបើកសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការថា ថា គោលបំណងធំៗ ៣ សំខាន់ក្នុងការសាងសង់ស្ពានអាកាសថ្មើរជើងផ្សារដើមគរនេះ គឺទី១ ដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លងផ្លូវរបស់បងប្អូនប្រជាពលរដ្ឋ ទី២ កាត់បន្ថយការកកស្ទះចរាចរណ៍ និងទី៣ គឺបង្កើនសោភណភាពទីក្រុង។ បន្ថែមពីនេះ រដ្ឋបាលរាជធានីភ្នំពេញក៏គ្រោង សាងសង់ស្ពានអាកាសថ្មើរជើងចំនួន ២៥ ទៀត ដើម្បីសម្រួលដល់សុវត្ថិភាពធ្វើដំណើរនៃអ្នកដំណើរឆ្លងកាត់ទ្រូងផ្លូវ និងលំហូរនៃចរាចរណ៍តាមដងផ្លូវ។ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានប្រាប់ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យកាលពីខែ មិថុនា ថាទីតាំងនៃគម្រោងចំនួន ២៥ ត្រូវបានជ្រើសរើសរួចហើយ និងកំពុងរង់ចាំតែការចាប់ផ្តើមបើកការដ្ឋានសាងសង់ប៉ុណ្ណោះ។ ចំណែកទីតាំងនៃគម្រោងនឹងត្រូវប្រកាសដោយ […]

អាន​បន្ថែម

ព្រលានយន្តហោះភ្នំពេញថ្មីបង្ហាញពីមហិច្ឆតាក្នុងការជំរុញសេដ្ឋកិច្ច អំឡុងវិបត្តិកូវីដ១៩

ដំណើរអញ្ជើញរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ចុះត្រួតពិនិត្យការដ្ឋានសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី មានន័យលើសពីការពិនិត្យការដ្ឋានធម្មតា។ ក្រៅពីដើម្បីបញ្ជាក់ពីការសម្រេចសមិទ្ធផលព្រលានដែលមានអ្នកខ្លះនៅពិភាល់ថាតើគម្រោងនេះ មានមែនឬអត់នោះ ស្នាមជើងសម្តេចដែលបានចុះជាន់ទឹកដីការដ្ឋាន កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ នេះ កន្លងមកនេះបានបង្ហាញពីភាពរឹងមាំនៃវិស័យសំណង់ និងជំហរសេដ្ឋកិច្ចជាតិនៅចំពោះមុខវិបត្តិសេដ្ឋកិច្ច ដែលបណ្តាលដោយកូវីដ១៩។ វត្តមានសម្តេចនៅការដ្ឋានព្រលានយន្តហោះ បានធ្វើឱ្យបច្ចុប្បន្នភាពនៃដំណើរការសាងសង់ព្រលានយន្តថ្មីនេះ ដែលអ្នកខ្លះនៅតែមន្ទិលសង្ស័យថា ឮតែធ្វើៗ តែមិនដឹងហើយពេលណា និងមានខ្លះទៀតថា ប្រហែលជាផ្អាកបាត់ហើយ ដោយសារឥទ្ធិពលកូវីដ ១៩ នោះ ឱ្យឃើញច្បាស់ទាំងអស់គ្នាថា សំណង់ដ៏សំខាន់មួយនេះ មិនត្រឹមតែមិនផ្អាកដោយសារកូវីដ១៩ទេ តែស្ងាត់ៗបែរជាសង់សម្រេចបាន ៣០% រួចទៅហើយ។ បើតាមរបាយការណ៍ពីក្រុមហ៊ុន OCIC គម្រោងសាងសង់មាន ៣ ដំណាក់កាល។ សម្រាប់ដំណាក់កាលទី១ ដែលនឹងបង្ហើយផ្នែកសំខាន់ៗនៃព្រលាន ដើម្បីអាចទទួលភ្ញៀវទេសចរប្រមាណ ១៣ លាននាក់ក្នុងមួយឆ្នាំៗ ឱ្យទាន់សម្រាប់ដាក់ឱ្យប្រើប្រាស់ឆ្នាំ ២០២៣ នេះ នឹងចាយថវិកាសាងសង់ចំនួន ១,៥ លានដុល្លារ។ សម្រាប់ដំណាក់កាលទី ២ គ្រោងនឹងបញ្ចប់ក្នុងឆ្នាំ ២០៣០ ដែលគ្រោងនឹងពង្រីកវិសាលភាពសំណង់ សម្រាប់ទទួលបានភ្ញៀវទេសចរ ប្រមាណ […]

អាន​បន្ថែម

ផ្សារទំនើប K MALL លើផ្ទៃដី ៦ហិកតា គ្រោងនឹងមានវត្តមានលើផ្លូវវេងស្រេងក្នុងឆ្នាំ២០២១

ផ្សារទំនើប K MALL ដែលកំពុងសាងសង់លើផ្ទៃដីទំហំ ៦ហិកតា តាមបណ្ដោយផ្លូវវេងស្រេង គ្រោងនឹងបើកដំណើរការក្នុងឆ្នាំ ២០២១ ខាងមុខនេះ។ នេះយោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រុមហ៊ុន Urbanland កាលពីថ្ងៃទី ២០ កក្កដា នេះ។ គម្រោងនេះមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវវេងស្រេង ប្រមាណ ២, ៥គីឡូម៉ែត្រពីសង្កាត់ស្ទឹងមានជ័យ។ ផ្សារទំនើប K Mall នេះគឺជាផ្នែកមួយនៃគម្រោង ខេអិមអេស (KMS Park) ដែលគម្រោងមេនេះ នឹងរួមមាន ផ្ទះអាជីវកម្មទំនើប (shop house) ចំនួន ៤០ ខ្នង ផ្សារសហគមន៍កម្ពស់ ៣ជាន់ អគារការិយាល័យកម្ពស់ ៩ ជាន់ កីឡាដ្ឋានបាល់ទាត់ និងសួនច្បារលំហែរកាយផងដែរ។ គួរបញ្ជាក់ផងដែរថា កាលពីថ្មីៗ ក៏មានការបើកសម្ភោធ ផ្សារទំនើបបែបសហគមន៍ថ្មីមួយ គឺ Khalandale Mall ដែលបានបន្ថែមបរិមាណផ្គត់ផ្គង់ក្នុងទីផ្សារសរុបប្រមាណ ៣,៧១%។ ទាក់ទងនឹងទីផ្សារទំនើបនេះដែរ ភ្នាក់ងារអចលនទ្រព្យ CBRE បានឱ្យដឹង […]

អាន​បន្ថែម

តើវិនិយោគិនចិនបាត់ពីទីផ្សារអចលនទ្រព្យកម្ពុជាដូចម្ដេចនិងប៉ះពាល់អ្នកក្នុងស្រុកយ៉ាងណា?

ដោយៈ Eric Wong Chon Lap ការរីករាលដាលនៃវីរុសកូវីដ១៩ មិនត្រឹមតែបង្កឱ្យមានវិបត្តិសេដ្ឋកិច្ចប៉ុណ្ណោះទេ វាក៏បានធ្វើឱ្យវិនិយោគិនចិនផ្អាកធ្វើដំណើរមកប្រទេសកម្ពុជាផងដែរ។ នេះជាកត្ដាចំបងធ្វើឱ្យទីផ្សារអចលនទ្រព្យកម្ពុជាបាត់បង់ប្រភពវិនិយោគសំខាន់បំផុតរបស់ខ្លួន។ ផ្ទុយស្រឡះពីប៉ុន្មានឆ្នាំមុន ដែលវិនិយោគិនចិនសម្រុកទិញខុនដូនៅកម្ពុជា បច្ចុប្បន្នដោយសារតែវិបត្តិកូវីដ វិនិយោគិនភាគច្រើនបានផ្អាកការទិញលក់។ លើសពីនេះ គោលនយោបាយគ្រប់លំហូរសាច់ប្រាក់ចេញពីប្រទេសចិន ក៏ជាកត្តាអវិជ្ជមានមួយទៀតសម្រាប់ ទីផ្សារអចលនទ្រព្យនៅកម្ពុជា ក៏ដូចជានៅជុំវិញពិភពលោកផងដែរ ។ វិបត្តិកូវីដ បានប៉ះពាល់ដល់វិស័យសណ្ឋាគារ និងខុនដូដែលបម្រើដល់ភ្ញៀវទេសចរ និងពិសេសវិនិយោគិនក្នុងវិស័យអចលនទ្រព្យយ៉ាងខ្លាំង ហើយការដាក់កំហិតលើការធ្វើដំណើររបស់ចិន ក៏ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អ្នកអភិវឌ្ឍន៍អចលនទ្រព្យនៅកម្ពុជា ខ្លាំងណាស់ដែរ ដោយសារតែអតិថិជនចិនមិនអាច ឬមិនចង់ហោះហើរចូលមកកម្ពុជាឡើយ។ លើសពីនេះ ការដែលរដ្ឋាភិបាលបានបញ្ឈប់ការចេញទិដ្ឋាការទេសចរណ៍ ក៏បានធ្វើឱ្យអ្នកទិញ ឬ ម្ចាស់អចលនទ្រព្យរឹតមិនអាចចូលពិនិត្យការដ្ឋានសាងសង់របស់គម្រោងឡើយ។ ទន្ទឹមនឹងនេះ មានគម្រោងខុនជាច្រើនបានបញ្ចប់ការសាងសង់ ប៉ុន្តែ អ្នកទិញគម្រោង ដែលជាជនជាតិចិនទាំងនោះ ភាគច្រើនមិនអាច ឬមិនចង់បង់ប្រាក់ផ្តាច់ក្នុងការផ្ទេរកម្មសិទ្ធនោះទេ។ ពួកគេសុខចិត្តឱ្យម្ចាស់គម្រោងដកហូតប្រាក់កក់ ឬស្នើសុំប្រាក់ដែលបានបង់វិញ។ នេះជាបញ្ហាធំបំផុតដែលប៉ះពាល់យ៉ាងខ្លាំងដល់ហិរញ្ញវត្ថុរបស់អ្នកអភិវឌ្ឍន៍។ ដូច្នេះ ក្នុងកាលៈទេសៈនេះ អ្នកអភិវឌ្ឍន៍អចលនទ្រព្យគួរតែពង្រឹង និងពង្រីកការផ្សព្វផ្សាយទីផ្សារ ដើម្បីទាក់ទាញអ្នកទិញក្នុងស្រុក ហើយនេះក៏ជាឱកាសសម្រាប់អតិថិជនក្នុងស្រុកក្នុងការទិញយូនីតខុនដូក្នុងតម្លៃសមរម្យ ឬទាបជាងតម្លៃទីផ្សារ។ ម៉្យាងវិញទៀត វិបត្តិកូវីដនេះក៏បានធ្វើឱ្យ អ្នកលក់អចលនទ្រព្យមួយចំនួនកំពុងខ្វះសាច់ប្រាក់ខ្លាំង ព្រោះពួកគេបានសុំកម្ចីហួសពីលទ្ធភាពរបស់ខ្លួនយកមកទិញអចលទ្រព្យថ្លៃ ក្នុងគោលបំណងចង់ចំណេញច្រើន […]

អាន​បន្ថែម

រដ្ឋាភិបាលគ្រោងសង់ទីលានចាក់សំរាមតម្លៃ ៥លានដុល្លារនៅខេត្តព្រះសីហនុ

ក្រសួងសេដ្ឋកិច្ច សហការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន នឹងសាងសង់ទីលានចាក់សំរាមថ្មីមួយលើផ្ទៃដីជាង១៧ ហិកតា ក្នុងខេត្តព្រះសីហនុ ក្រោមថវិកាជាតិប្រមាណ ៥លានដុល្លារ ។ នេះបើយោងតាមហ្វេសប៊ុកផ្លូវការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនកាលពីថ្ងៃទី ២១ កក្កដា ២០២០នេះ។ ទីលាននេះមានទីតាំងក្នុង ភូមិអូតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ និងមានចម្ងាយប្រមាណ ៣ គីឡូម៉ែត្រពីផ្លូវជាតិលេខ៤។ គម្រោងនេះ គឺត្រូវសាងសង់ដោយក្រុមហ៊ុន ហេង សម្បត្តិ អាហរ័ណ នីហរ័ណ ដោយចាប់ផ្ដើមកាលពីថ្ងៃទី០១ ខែកក្កដា កន្លងមកនេះ ហើយគ្រោងនឹងបញ្ចប់ការក្នុងរយៈពេល ១៧ខែ ខាងមុខ។ រយៈពេល៥ ឆ្នាំដំបូង ទីលានចាក់សំរាមថ្មីនេះនឹងមានសមត្ថភាពអាចផ្ទុកសំរាមបានជាង ៨៨ ម៉ឺនម៉ែត្រគីប ដោយមានរណ្ដៅចំនួន ៤ (ទទឹងគិតជាមធ្យម១៣០ ម៉ែត្រ បណ្ដោយ១៥០ម៉ែត្រ និងជម្រៅចាប់ពី២-៤ម៉ែត្រ) មានប្រព័ន្ធរំដោះទឹកភ្លៀងចាប់ពីបាតរណ្ដៅ ប្រព័ន្ធប្រមូលទឹកកខ្វក់ពីរណ្ដៅចាក់សំរាម និងបំពង់បញ្ចេញឧស្ម័នពុលផងដែរ។ គួរបញ្ជាក់ផងដែរ ថ្មីៗនេះ ក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមែនខបភើរេសិន […]

អាន​បន្ថែម

ការសិក្សាគំរូប្លង់កំពង់ផែទឹកជ្រៅចប់រួចរាល់ហើយ ដំណាក់ទី១គ្រោងនឹងបើកការដ្ឋានឆ្នាំក្រោយ

ការសិក្សាគំរូប្លង់ពង្រីកកំពង់ផែទឹកជ្រៅក្រុងព្រះសីហនុបានបញ្ចប់រួចរាល់ហើយ រីឯការសាងសង់ដំណាក់កាលទី១ គ្រោងនឹងចាប់ផ្ដើមនៅឆ្នាំ២០២១ ហើយគ្រោងបញ្ចប់ និងដាក់ឲ្យដំណើរការនៅឆ្នាំ២០២៤​ ខាងមុខនេះ ដែលយឺតជាងផែកការដំបូងមួយឆ្នាំ។ លោក ថៃ ឫទ្ធី អគ្គនាយករងអាជីវកម្មនៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានឲ្យដឹងថាគម្រោងប្លង់លម្អិតនៃគម្រោងនេះត្រូវបានបញ្ចប់ ហើយពេលនេះស្ថិតនៅក្នុងដំណាក់កាលជ្រើសរើសក្រុមហ៊ុនសាងសង់។ លោកបានថ្លែងថា៖ “ការសាងសង់កំពង់ផែទឹកជ្រៅដំណាក់កាលទី១ គឺបានចាប់ផ្តើមហើយ  ដោយនៅពេលនេះគម្រោងប្លង់លម្អិតនោះគឺបានបញ្ចប់។ ហើយឥឡូវនេះយើងបានឈានចូលទៅក្នុងដំណាក់កាលជ្រើសរើសអ្នកសាងសង់ ហើយការសាងសង់នឹងចាប់ផ្តើមនៅឆ្នាំ២០២១ ហើយគ្រោងនឹងបញ្ចប់នៅក្នុងរង្វង់ឆ្នាំ២០២៤”។ កំពង់ផែទឹកជ្រៅនេះដំណាក់កាលទី ១ នឹងមានជម្រៅទឹក ១៤,៥ម៉ែត្រ ប្រវែង៣៥០ម៉ែត្រ ដែលនឹងធានាដល់ការចូលចតនាវាកុងតឺន័រខ្នាតធំៗ មានចំណុះរហូតដល់ទៅ ៦ម៉ឺនតោន ឬ ស្មើនឹង ៩៣% នៃចំនួននាវាប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ (អានបន្ថែម) គម្រោងនេះដែរ គឺត្រូវកសាងដោយប្រើកម្ចីពីប្រទេសជប៉ុន ប្រមាណ២០៩លានដុល្លារ ដែលបានអនុម័តកាលពីខែ មិនា ២០១៩ កន្លងមកនេះ។ (អានបន្ថែម) លោក ថៃ ឫទ្ធី បានបន្តថា ថ្នាក់ដឹកនាំរបស់កំពង់ផែ និង អ្នកបច្ចេកទេស កំពុងសិក្សាជំហានទី២ និង ជំហានទី៣ ដើម្បីឱ្យកំពង់ផែទឹកជ្រៅនេះ អាចឲ្យនាវាធុនយក្សចេញចូលបាន នៅក្នុងរង្វង់ពីឆ្នាំ២០២៧ ទៅ […]

អាន​បន្ថែម