រដ្ឋបាលខេត្តព្រះសីហនុ អភិវឌ្ឍឆ្នេរអូរត្រេះ២ ដើម្បីទាក់ទាញភ្ញៀវទេសចរ

រដ្ឋបាលខេត្តព្រះសីហនុ កំពុង​សិក្សា​គម្រោង​អភិវឌ្ឍន៍សួនកំសាន្តឆ្នេរអូរត្រេះ២ ប្រវែង១.៧៤៦ ម៉ែត្រដើម្បីបង្កើនសោភណភាពទាក់ទាញទេសចរណ៍ និងឆ្នេរសាធារណៈ​។ នេះ​បើយោង​តាម​គេ​ហទំព័រ​ផ្លូវ​ការ​របស់​ក្រសួង​មហាផ្ទៃ​ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃទី​២៥ ឧសភា ២០២០​កន្លង​ទៅ។ ​លោក ម៉ាត់ លី អ្នកគ្រប់គ្រងក្រុមហ៊ុន អូរត្រេះ មេនេចមេន (OTRES MANAGEMENT CO., LTD.) បានធ្វើបទបង្ហាញ ស្តីពីគម្រោងអភិវឌ្ឍន៍តំបន់ឆ្នេរអូរត្រេះ២ ដែល​មាន​ប្រវែង១.៧៤៦ម៉ែត្រ ដើម្បីចូលរួមអភិវឌ្ឍបង្កើនសោភណភាពទាក់ទាញទេសចរណ៍ និងឆ្នេរសាធារណ:។ គម្រោង​អភិវឌ្ឍន៍​នេះរួម​បញ្ជូល​ ការរៀបចំកែលំអសួនច្បារ និងដាំដើមឈើឡើងវិញ ក្រាលការ៉ូឡាកន្លែងចតរថយន្ត និងសំរាប់ផ្លូវថ្មើជើង​ ដំឡើងបង់អង្គុយលេង ឡានម្ហូបចល័តដែលមានស្តង់ដារអន្តរជាតិ សាងសង់បន្ទប់ទឹកថ្មី រៀបចំកន្លែងលេងកីឡានៅលើឆ្នេខ្សាច់ កន្លែងហាត់ប្រាណបែបធម្មជាតិ និងសួនកុមារផងដែរ។ នៅ​ក្នុង​កិច្ចប្រជុំ ស្តីពីការរៀបចំសួនកំសាន្តឆ្នេរអូរត្រេះ ២ កាលពី​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ បានណែនាំដល់ក្រុមហ៊ុន ឱ្យបន្តសិក្សាឆ្នេរសមុទ្រចាប់ពីកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ រហូតដល់ចុងឆ្នេរជំទាវម៉ៅ ដែលមានប្រវែង ប្រមាណ១៥គីឡូម៉ែត្រ ដើម្បីពង្រីកសក្តានុពលកែលម្អឆ្នេរសមុទ្រកម្ពុជាបន្ថែមទៀត។ ​បច្ចុប្បន្ន​នេះ អាជ្ញាធររៀបចំសណ្ដាប់ធ្នាប់ឆ្នេរ បានចំនួន […]

អាន​បន្ថែម

CDC អនុម័តគម្រោងវិនិយោគធំៗ ៣ តម្លៃប្រមាណ ១៦៦លានដុល្លារ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងរបស់ក្រុមហ៊ុនចំនួន ៣ ដែលមានតម្លៃទុនវិនិយោគ សរុប​ប្រមាណ ១៦៦លានដុល្លារ ​រួមមានគម្រោង​អាជីវកម្មសណ្ឋាគារផ្កាយ៥ នៅ​ព្រះខេត្តសីហនុ រោងចក្រផលិតបន្ទះសូឡា ខេត្ត​កំពង់ស្ពឺ និង​ស្ថានីយផលិតអគ្គិសនី ដើរដោយថាមពលព្រះអាទិត្យ ខេត្តបាត់ដំបង។ ​យោង​តាម​គេហទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការ​របស់​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាល​ពីថ្ងៃ​ទី​ ២២​ ឧសភា ២០២០​ គម្រោង​ទាំង​បី​នោះ ​មាន​ដូច​ជា​៖​ គម្រោង​ទី​១ គឺ​គម្រោងសាងសង់ និងអាជីវកម្មសណ្ឋាគារផ្កាយ៥  ដោយ​ក្រុម​ហ៊ុន​ YONG WANG (CAMBODIA) CO., LTD ក្រោម​ទុនវិនិយោគប្រមាណ១០៧, ៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៨៥៨ កន្លែង។ សណ្ឋាគារ​នេះ​ មាន​ចំនួន ៧០០ បន្ទប់ មានទីតាំងវិនិយោគស្ថិតនៅភូមិ ៤ សង្កាត់លេខ ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ គម្រោង​ទី​២ គឺ​គម្រោងបង្កើតរោងចក្រផលិត និងផ្គុំដំឡើងបន្ទះសូឡា ដោយ​ក្រុម​ហ៊ុន​ ​PROSPECT ENERGY (CAMBODIA) CO., LTD […]

អាន​បន្ថែម

សណ្ឋាគារ ហាយ៉ាត់ រីជិនស៊ី ភ្នំពេញ ត្រៀមខ្លួនស្វាគមន៍ភ្ញៀវទេសចរ ក្នុងពេលដ៏ខ្លី ខាងមុខ

សំណង់សណ្ឋាគារផ្កាយប្រាំ ហ៊ាយ៉ាត់ រីជិនស៊ី សម្រេចបានប្រហែល ៩៧% ហើយ រង់ចាំតែបង្ហើយផ្នែកខ្លះ ដូចជាការតុបតែងលម្អរចនាបថផ្ទៃក្នុង ការបំពាក់គ្រឿងសង្ហារិម និងរៀបចំបន្ទប់ស្ប៉ាបន្ថែមទៀតប៉ុណ្ណោះ ការសាងសង់នឹងចប់សព្វគ្រប់ហើយ។ នេះបើតាមការឱ្យដឹងពីលោក សាយមឹន ឌែល ( Simon Dell ) អគ្គនាយករងជាន់ខ្ពស់នៃសណ្ឋាគារ និងបដិសណ្ឋារកិច្ចរបស់ក្រុមហ៊ុន ជីប ម៉ុង។ ពាក់ព័ន្ធនឹងបញ្ហាកូវីដ១៩ ទៅលើដំណើរការសាងសង់ ក៏ដូចជាការបើកសណ្ឋាគារ លោក Simon Dell មានប្រសាសន៍ប្រាប់ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យថា៖ “ស្ទើរតែគ្រប់អាជីវកម្មទាំងអស់ បានទទួលរងផលប៉ះពាល់ដោយសារការផ្ទុះឡើងនៃមេរោគ COVID-19 ហើយសម្រាប់គម្រោងសាងសង់នៃសណ្ឋាគារយើងក៏ដូច្នោះដែរ។ ដោយសារតែមានការពន្យារពេលនៃការធ្វើដំណើររបស់អ្នកជំនាញពិគ្រោះយោបល់ ក៏ដូចជាការមកដល់យឺតនៃផលិតផល និងអ្នកផ្គត់ផ្គង់មួយចំនួន ដែលមានមូលដ្ឋាននៅទីនេះ ឬមកពីបរទេសផងដែរ ដែលនេះជាបញ្ហាប្រឈមទៅលើពេលវេលារបស់យើង។ ទោះយ៉ាងណា យើងកំពុងធ្វើការឆ្លងកាត់បញ្ហាប្រឈមទាំងនេះ ហើយយើងមានទំនុកចិត្តថា យើងនឹងអាចជំរុញគម្រោងនេះឱ្យបញ្ចប់ ក៏ដូចជាបើកដំណើរការសណ្ឋាគារ ហ៊ាយ៉ាត់ រីជិនស៊ី ភ្នំពេញក្នុងរយៈប៉ុន្មានខែខាងមុខទៀតនេះ។” ដោយសារមានលក្ខណៈជាសណ្ឋាគារលំដាប់ផ្កាយ៥នេះ គុណភាពអគារ និងសេវាកម្មក្នុងសណ្ឋាគារនេះ សុទ្ធតែត្រូវបានរៀបចំឡើងប្រកបដោយភាពប្រណីត និងស្របតាមស្តង់ដារអន្តរជាតិលំដាប់ខ្ពស់។ ក្នុងនោះរួមមាន បន្ទប់លំដាប់ប្រណីតៗ […]

អាន​បន្ថែម

គម្រោងកំពង់ផែទឹកជ្រៅដ៏ធំសម្បើមមួយទៀតនៅខេត្តកំពត សម្រេចការសាងសង់ជាបណ្ដើរៗហើយ

គម្រោងសាងសង់កំពង់ផែទឹកជ្រៅដ៏ធំសម្បើមមួយនៅខេត្តកំពត បានសម្រេចសមិទ្ធផលជាបណ្ដើរៗហើយ ដូចជាកន្លែងចូលចត និងផ្លូវចូលទៅកាន់កំពង់ផែជាដើម។ នេះបើយោងទៅតាមប្រសាសន៍របស់លោក សយ ស៊ីណុល ប្រធានមន្ទីទេសចរណ៍ខេត្តកំពត ថ្លែងក្នុង សន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់រដ្ឋបាលខេត្តកំពត» នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០នេះ។ លោក បានមានប្រសាសន៍ថា៖ «កំពង់ផែនេះ គឺជាកំពង់ផែរបស់ឯកជនដែលគាត់វិនិយោគ។ ហើយអ្វីដែលគាត់បានសាងសង់ហើយ ខ្ញុំមិនអាចវាយតម្លៃជាភាគរយបានទេ ដោយសារកំពង់ផែនេះមានទំហំធំធេង។ គ្រាន់តែថា កន្លែងដែលចូលចតនោះ គាត់បានសាងសង់រួចហើយ ផ្លូវចូលគាត់បានធ្វើហើយ នៅតែសេវាសម្បទា បូកជាមួយនឹងអាជ្ញាធរមានសមត្ថកិច្ច ដែលរាជរដ្ឋាភិបាលលោកនឹងអនុញ្ញាតនៅពេលខាងមុខនេះ។» ឯកឧត្តមបានបន្តថា៖ «អ្វីដែលយើងជជែកគ្នាពីមុនគឺ យើងចង់ធ្វើឲ្យបាននៅដើមឆ្នាំ២០២០នេះ។ ហើយខ្ញុំគិតថាក្រោយពីជំងឺកូវីដស្ងប់ស្ងាត់ ឬក៏សភាពការណ៍យើងល្អប្រសើរ សកម្មភាពជំរុញក្នុងការចូលចតនាវាធំៗនៅខេត្តកំពតនេះ យើងនឹងជំរុញធ្វើជាមួយនឹងផ្នែកឯកជន។» ការកសាងកំពង់ផែទឹកជ្រៅនេះ គឺជាហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រដ៏សំខាន់មួយ មានគោលដៅតភ្ជាប់ការដឹកជញ្ជូនតាមរបៀងមាត់សមុទ្រក្នុងតំបន់ គឺតភ្ជាប់ពីតំបន់ហាទៀង នៃប្រទេសវៀតណាម ទៅខេត្តត្រាតរបស់ព្រះរាជាណាចក្រថៃ ដោយឆ្លងកាត់ខេត្តកំពត ខេត្តព្រះសីហនុ និងខេត្តកោះកុង តាមផ្លូវជាតិលេខ ៤៨។ នេះបើយោងតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តកំពត កាលពីថ្ងៃទី ២ មេសា ២០១៩ […]

អាន​បន្ថែម

ក្រុមហ៊ុនចិន ស្នើគម្រោងវិនិយោគសាងសង់ស្ថានីយចំណតយានយន្ត តម្លៃ ១៦០លានដុល្លារ នៅជាយរាជធានីភ្នំពេញ

ក្រុមហ៊ុន China Good Cars Holding Ltd ស្នើគម្រោងវិនិយោគសាងសង់ស្ថានីយចំណតយានយន្តធុនធំ និងទំនើបមួយ នៅជាយរាជធានីភ្នំពេញ ក្នុងទំហំទឹកប្រាក់វិនិយោគប្រមាណ១៦០លាន ដុល្លារអាមេរិក ដើម្បីចូលរួមចំណែកកាត់បន្ថយការកកស្ទះចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ។ សំណើនេះ ត្រូវបានធ្វើឡើងដោយតំណាងក្រុមហ៊ុន China Good Cars Holding ដែលបានសុំចូលជួបឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នៅទីស្តីការក្រសួង កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០។ នេះបើតាមការទំព័រហ្វេកប៊ុកផ្លូវការរបស់ក្រសួងសាធារណៈការ និងដឹកជញ្ជូន។ ក្នុងជំនួបនោះ ភាគីក្រុមហ៊ុនចិនបានបង្ហាញគោលបំណងធំៗពីរនៃសំណើគម្រោងវិនិយោគរបស់ខ្លួន ដែលគ្រោងនឹងអនុវត្តជាពីរដំណាក់កាល។ ជាជំហានដំបូង ក្រុមហ៊ុននឹងវិនិយោគសាងសង់ស្ថានីយចំណតយានយន្តធុនធំ នៅជាយរាជធានីភ្នំពេញជាមុនសិន ដើម្បីរំដោះចរាចរណ៍ ដែលកំពុងប្រឈមបញ្ហាកកស្ទះកាន់តែណែនទៅៗ នៅតំបន់កណ្តាលរាជធានី។ ជំហានបន្ទាប់ ក្រុមហ៊ុននឹងវិនិយោគលើគម្រោងសេវារថយន្តក្រុងសាធារណៈលើបណ្តាញផ្លូវជាតិ ដើម្បីតភ្ជាប់តំបន់កណ្តាលក្រុង ទៅតំបន់ក្រៅក្រុង និងទៅបណ្តាខេត្តនានា ដែលស្ថិតនៅជុំវិញរាជធានីភ្នំពេញ។ ឆ្លើយតបចំពោះសំណើវិនិយោគនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានសម្តែងការស្វាគមន៍វត្តមានក្រុមហ៊ុន China Good Cars Holding និងគាំទ្រគម្រោងរបស់នេះ។ មិនតែប៉ុណ្ណោះ ឯកឧត្តមទេសរដ្ឋមន្រ្តីបានជួយសម្រួលឱ្យអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក […]

អាន​បន្ថែម

រដ្ឋាភិបាលសម្រេចដោះដូរផ្ទៃបឹងតាមោក ទំហំ ៣0 ហិកតា ជាមួយនឹងទីតាំងដី៣កន្លែងផ្សេងទៀត

រដ្ឋាភិបាលសម្រេចដោះដូរផ្ទៃបឹងតាមោក ទំហំ ៣៤ ហិកតា ស្ថិតនៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជរាជធានីភ្នំពេញទៅឲ្យលោកស្រី គីម ហ៊ាង និងផ្ទៃដីដែលនៅទីតាំងដី៣កន្លែងផ្សេងៗគ្នាទៀត។ នេះបើយោងតាមលិខិតរបស់ទីស្តី ការគណៈរដ្ឋមន្ត្រីដែល ដែលបានផ្ញើរជូន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ចុះហត្ថលេខា កាលពីថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២០ កន្លងទៅ។ លិខិតនេះបានសម្រេចដោះដូរដី ក្នុងទំហំ៣០ហិកតា នៃផ្ទៃដីបឹងតាមោក ស្ថិតនៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ និងទីតាំងបីកន្លែងទៀតរួមមាន ផ្ទៃដីទំហំ ៣ហិកតា ដែលស្ថិតនៅខាងកើតវិមានឈ្នះ ឈ្នះ ក្នុងនោះដីទំហំ ២ហិកតា ស្ថិតនៅតំបន់ទីក្រុងរណបហ្គាឌិនស៊ីធី ព្រែកព្នៅ ខណ្ឌព្រែកព្នៅ និងដីអតីតទីលានចាក់សំរាម ស្ទឹង មានជ័យទំហំ៤,៨ហិកតា ស្ថិតនៅខណ្ឌមានជ័យ ទៅឲ្យលោកស្រី គីម ហ៊ាង។ សេចក្តីសម្រេចនេះ ភ្ជាប់ជាមួយ ខចែងពីរ៖ ១) ត្រូវដោះស្រាយគោលនយោបាយ […]

អាន​បន្ថែម

ស្ពានអាកាសក្បាលថ្នល់ថ្មីមួយទៀត បានដាក់ឱ្យដំណើរការជាផ្លូវការហើយ

ស្ពានអាកាសក្បាលថ្នល់ពីមហាវិថីព្រះមុនីវង្ស បត់ឆ្វេងឆ្ពោះទៅមហាវិថីព្រះនរោត្តម បានដាក់ឱ្យដំណើរការជាផ្លូវការហើយ ចាប់ពីថ្ងៃទី ០១ ខែឧសភា ឆ្នាំ២០២០ នេះតទៅ ដើម្បីដោះស្រាយបញ្ហាកកស្ទះចរាចរណ៍នៅម្តុំក្បាលថ្នល់នេះ។ យោងតាមគេហទំព័រផ្លូវការរបស់ក្រសួងព័ត៌មាន កាលពីថ្ងៃទី៣០ ខែឧសភា ២០២០ លោកម៉េត មាស ភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ស្ពានអាកាសបត់ឆ្វេងមួយខ្សែថ្មីនេះ ស្ថិតនៅជាប់នឹងស្ពាន អាកាសក្បាលថ្នល់ចាស់ ដែលតភ្ជាប់ពី មហាវិថីព្រះមុនីវង្ស បត់មកមហាវិថីព្រះនរោត្តម បានស្ថាបនារួចរាល់ នឹងបើកឲ្យដំណើរការចាប់ពីម៉ោង ៨ព្រឹក ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ នេះតទៅ។ លោកបន្ថែមទៀតថា បច្ចុប្បន្ននេះរាជធានីភ្នំពេញមានកំណើនយានយន្តរបស់ប្រជាពលរដ្ឋ កើនឡើងយ៉ាងខ្លាំង ធ្វើឲ្យផ្លូវមួយចំនួនក្នុងរាជធានីភ្នំពេញមានការកកស្ទះចរាចរណ៍ ពិសេសនៅត្រង់ចំណុចក្បាលថ្នល់នេះតែម្ដង។ ចំពោះគម្រោងនេះ ស្ថាបនាដោយក្រុមហ៊ុន OCIC របស់អ្នកឧកញ៉ា ពុង ឃាវសែ។ ស្ពាននេះ លាតសន្ធឹងចាប់ពីចំណុចស្ពានអាកាសក្បាលថ្នល់ពី មហាវិថីព្រះមុនីវង្ស ទៅមហាវិថីព្រះនរោត្តមមានប្រវែង ៧៧ ម៉ែត្រ ពីផ្លូវដីដល់គល់ស្ពានក្បាលថ្នល់ និងពីគល់ស្ពានដល់ស្ពានអាកាសចាស់ មានប្រវែង១២៣ ម៉ែត្រ ដែលមានទទឹង៧ម៉ែត្រកន្លះ ពីមហាវិថីព្រះមុនីវង្ស បត់ឆ្វេងឡើងស្ពានឆ្ពោះទៅមហាវិថីព្រះនរោត្តម។ […]

អាន​បន្ថែម

អាងហែលទឹកស្តង់ដារអន្តរជាតិនៅពហុកីឡដ្ឋានជាតិអូឡាំពិក ជួសជុលរួចរាល់ហើយ

ការជួសជុលអាងហែលទឹកស្តង់ដារអន្តរជាតិនៅពហុកីឡដ្ឋានជាតិអូឡាំពិក ដែលចំណាយថវិកាអស់ជិត ៣លានដុល្លារ បានសម្រេចជាស្ថាពរហើយ។ នេះបើយោងទៅតាម ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក ក្នុងឱកាសចុះត្រួតពិនិត្យ វឌ្ឍនភាពការដ្ឋានសាងសង់ អាងហែលទឹកនៅពហុកីឡដ្ឋានជាតិអូឡាំពិក នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០នេះ។ ឯកឧត្តមបានឲ្យដឹងថា ការសាងសង់អាងហែលទឹកនៅពហុកីឡដ្ឋានជាតិអូឡាំពិកនេះ គឺបានធ្វើរួចរាល់ហើយដោយប្រើប្រាស់ ពេលវេលាអស់១៨ខែ និងចំណាយថវិកាអស់ជិត ៣លានដុល្លារ ជាជំនួយរបស់ក្រុមហ៊ុនសៀងហៃ ខនស្រ្តាកស្ហឹន ( Shanghai Construction Company )។ ឯកឧត្តមបានបន្តថា ការសាងសង់នេះរួមបញ្ជូលទាំងការជួសជុលនិងពង្រីក ទាំងអាងហែលទឹក និងកន្លែងលោតទឹក។ ក្រៅពីនោះទៀតគឺ មានការដំឡើងថ្មីទាំងអស់នូវម៉ាស៊ីនបូមទឹក ម៉ាស៊ីនចម្រោះទឹក និងបានដាក់កៅអីអង្គុយបានជាង ១,៦០០កៅអី និងបានធ្វើជាបន្ទប់ ដាក់ឧបកណ៍ហ្វឹកហាត់បន្ថែមទៀតផង។ ឯកឧត្តម ក៏បានអំពាវនាវឱ្យយុវជនទាំងអស់ នាំគ្នាចូលរួមហ្វឹកហាត់កីឡា ហែលទឹកដោយឥតគិតថ្លៃដើម្បីត្រៀមខ្លួនយក មេដៃជូនជាតិក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ នាឆ្នាំ២០២៣ ខាងមុខនេះ។ គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះ កម្ពុជាមានអាងហែលទឹកកំពង់ចាម នៅពហុកីឡដ្ឋានជាតិមរតកតេជោ និងអាងហែលទឹកកីឡដ្ឋានស្រុកកោះធំ ដែលទើបសម្រេចជាស្ថាពរ […]

អាន​បន្ថែម

CDC អនុម័តគម្រោងអភិវឌ្ឍន៍រោងចក្រ១កន្លែងតម្លៃជាង១លានដុល្លារអាមេរិក

កាលពីពេលថ្មីៗនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តលើគម្រោងវិនិយោគសាងសង់រោងចក្រគ្រឿងបរិក្ខារសំណង់ធ្វើពីឈើ មួយកន្លែងក្នុងខេត្តព្រះសីហនុ របស់ក្រុមហ៊ុន Mountain Moon Millwork Co., Ltd ក្នុងទំហំទឹកប្រាក់វិនិយោគទុនប្រមាណជាង ១ លានដុល្លារអាមេរិក ។ ក្រុមហ៊ុន Mountain Moon Millwork Co., Ltd សាងសង់រោងចក្រនេះ ដើម្បីផ្គត់ផ្គង់សម្ភារៈសំណង់ឈើសម្រាប់បំពេញតម្រូវការទីផ្សារក្នុងប្រទេស ដែលផលិតទាំងនោះរួមមាន ស៊ុមទ្វារ បង្អួច ក្តារបន្ទះ ក្តារប៉ាកេរ គ្រឿងតុបតែងធ្វើអំពីបន្ទះឈើ។ រោងចក្រនេះ នឹងដំឡើងក្នុង ទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។ យោងទៅតាមសេចក្តីប្រកាសពត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ គម្រោង ១លានដុល្លារនេះ នឹងអាចបង្កើតការងារបានចំនួន៤៣០ កន្លែង សម្រាប់ប្រជាជនក្នុងខេត្តព្រះសីហនុ។ ការវិនិយោគក្នុងអំឡុងពេលនៃការផ្ទុះឡើងកូវីដ១៩ នេះ បានបង្ហាញពីទំនុកចិត្តរបស់អ្នកវិនិយោគបរទេសចំពោះស្ថេរភាពសង្គម នយោបាយ និងម៉ាក្រូសេដ្ឋកិច្ចកម្ពុជា ដែលកំពុងតែគំរាមកំហែងដោយជំងឺឆ្លងនេះ៕

អាន​បន្ថែម

ក្រុមហ៊ុន Hyundai Engineering ទទួលបានសិទ្ធិសាងសង់ផ្សារទំនើប AEON ទី៣

ក្រុមហ៊ុនវិស្វកម្មហ៊ីយ៉ាន់ដាយ (Hyundai Engineering) របស់កូរ៉េខាងត្បូង បានទទួលគម្រោងសាងសង់ផ្សារទំនើបអ៊ីអនម៉លទី៣ (AEON 3) នៅក្នុងប្រទេសកម្ពុជាក្នុងទំហំទឹកប្រាក់១៦៤ លានដុល្លារអាមេរិក។ នេះជាការលើកឡើងរបស់បុគ្គលិកម្នាក់របស់ក្រុមហ៊ុននេះ ដែលបានចុះផ្សាយរបស់គេហទំព័រ Korea IT TIMES កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០។ ផ្សារទំនើបនេះ នឹងត្រូវបានសាងសង់ជាប្រាំជាន់ រួមជាមួយទីកន្លែងចតយានជំនិះមួយ លើដីមានផ្ទៃក្រឡាសរុបរហូតដល់ទៅ ១៧៤០០០ ម៉ែត្រការ៉េ ធំជាងផលបូកផ្ទៃក្រឡាផ្សារទំនើប AEON ទី១ (៦៨០០០ ម៉ែត្រការ៉េ) និងផ្សារទំនើបAEON ២ សែនសុខ (១០០០០០ ម៉ែត្រការ៉េ)។ តាមការបញ្ជាក់ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC គម្រោងនេះមានទីតាំងវិនិយោគស្ថិតនៅភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ គម្រោងសាងសង់នេះ នឹងត្រូវប្រើរយៈពេល ២៧ខែ ក្នុងការសាងសង់ ដែលគិតចាប់ពីថ្ងៃចាប់ផ្តើមសាងសង់ ផ្សារទំនើបAEONទី៣ថ្មីនេះ នឹងដាក់ឲ្យដំណើរការក្នុងឆ្នាំ២០២៣ ខាងមុខនេះ។ (អានបន្ថែម) នេះជាលើកទីពីរហើយដែលក្រុមហ៊ុន Hyundai Engineering ទទួលបានគម្រោងសាងសង់ពីក្រុមហ៊ុន AEON Mall (Cambodia) […]

អាន​បន្ថែម