គម្រោងវិនិយោគថាមពលដើរដោយខ្យល់ នឹងសម្រេចការព្រមព្រៀងក្នុងឆ្នាំនេះ

កិច្ចព្រមព្រៀងស្តីពីគម្រោងថាមពលដើរដោយខ្យល់ របស់ក្រុមហ៊ុន The Blue Circle ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី រំពឹងថា នឹងត្រូវចុះហត្ថលេខានៅក្នុងឆ្នាំនេះ បន្ទាប់ពីក្រុមហ៊ុនបានចំណាយច្រើនខែបញ្ចប់ការសិក្សាសមិទ្ធលទ្ធភាពដំឡើងស្ថានីយផលិតថាមពលដើរដោយខ្យល់នៅក្នុងប្រទេសកម្ពុជា រួចមក។ លោក វ៉ិចទ័រ ហ្សូណា អគ្គនាយកផ្នែកថាមពល និងជាអ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល បានឲ្យដឹងថា កាលពីថ្ងៃទី២៦ ខែមីនាថា កិច្ចព្រមបព្រៀងថាមពលនេះ គ្រោងនឹងចុះហត្ថលេខានៅក្នុងឆមាសទីមួយឆ្នាំ២០២០ ត្បិតថា បច្ចុប្បន្ននេះ ក្រុមហ៊ុន The Blue Circle និងអគ្គិសនីកម្ពុជា កំពុងចចារលើថ្លៃលក់ថាមពល។ លោក វ៉ិចទ័រ ហ្សូណា ថ្លែងថា៖ “ខ្ញុំមានសុទិដ្ឋិនិយមថា កិច្ចព្រមព្រៀងស្តីពីការវិនិយោគ លើថាមពលដើរដោយខ្យល់នេះ នឹងត្រូវចុះហត្ថលេខា នៅក្នុងឆមាសទី១នេះ ដោយសារការចចារ លើថ្លៃលក់ថាមពល រវាងក្រុមហ៊ុន Blue Circle និងអគ្គិសនីកម្ពុជា ( EDC ) កំពុងតែរកចំណុចថ្លៃរួមមួយ ដើម្បីធ្វើឲ្យយ៉ាងណា ឲ្យការវិនិយោគនេះ ចំណេញទាំងសងខាង”។ បើតាមលោក វ៉ិចទ័រ ហ្សូណា ថ្លៃលក់ថាមពល […]

អាន​បន្ថែម

រដ្ឋសភា៖ អនុម័តសេចក្តីព្រាងច្បាប់ចំនួន ៣ លើការអនុញ្ញាតសាងសង់រោងច្រកអគ្គិសនីធ្យូងថ្ម

រដ្ឋសភា អនុម័តសេចក្តីព្រាងច្បាប់ លើការធានាទូទាត់របស់រដ្ឋឱ្យក្រុមហ៊ុនចំនួនពីរ ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប សម្រាប់គម្រោងសាងសង់រោងចក្រអគ្គិសនីដុតធ្យូងថ្ម ដែលមានអានុភាព ៧០០មេហ្គាវ៉ាត់ នៅខេត្តកោះកុង និងក្រុមហ៊ុន ហាន សេង ខូល ម៉ាញ លើគម្រោងសាងសង់រោងចក្រអគ្គិសនីដុតធ្យូងថ្ម អានុភាព ២៦៥ មេហ្កាវ៉ាត់ នៅខេត្តឧត្តរមានជ័យ និងគម្រោងសាងសង់ខ្សែបណ្តាញបញ្ជូនអគ្គិសនីតង់ស្យុង ២៣០ គីឡូវ៉ុល ពីខេត្តឧត្តរមានជ័យ មកអនុស្ថានីយសៀមរាបខាងកើត។ ការអនុម័តលើសេចក្តីព្រាងច្បាប់នេះ ធ្វើឡើងនាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០នេះ ក្នុងកិច្ចប្រជុំវិសាមញ្ញរបស់រដ្ឋសភាជាតិ ក្រោមសំឡេងគាំទ្រ ១០៩ សំឡេង។ ដោយឡែក យោងតាមការប្រកាសរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប បន្ថែមលើការសាងសង់រោងចក្រអគ្គិសនីដុតធ្យូងថ្មនាំចូល ដែលមានអានុភាព ៧០០ មេហ្គាវ៉ាត់នេះ សម្បទានអនុវត្តគម្រោងនេះ មានភ្ជាប់នឹងលក្ខខណ្ឌសំខាន់ៗបន្ថែមមួយចំនួន។ លក្ខខណ្ឌបន្ថែមទាំងនោះ មានដូចជា៖ សាងសង់ប្រព័ន្ធតភ្ជាប់អគ្គិសនី តង់ស្យុង ២៣០ គីឡូវ៉ុល ប្រវែង៥០គីឡូម៉ែត្រ ដោយតភ្ជាប់ពីរោងចក្រអនុស្ថានីយបុទុមសាគររបស់អគ្គិសនីកម្ពុជា សាងសង់ស្ពានដឹកជញ្ជូនធ្យូងថ្ម មាន ២ កំណាត់ ប្រវែងសរុប៦គីឡូម៉ែត្រ និងកន្លែងស្តុកធ្យូងថ្ម សាងសង់ផ្លូវចូលទីតាំងគម្រោង […]

អាន​បន្ថែម

ចាប់ពីឆ្នាំ២០២០ កម្ពុជានឹងផ្អាកផែនការទំនប់វារីអគ្គិសនីលើដងទន្លេមេគង្គក្នុងរយៈពេល ១០ ឆ្នាំ

ចាប់ពីឆ្នាំ ២០២០ ដល់ឆ្នាំ ២០៣០ កម្ពុជាមិនមានផែនការការអភិវឌ្ឍទំនប់វារីអគ្គិសនីលើដងទន្លេមេគង្គទៀតទេ ដោយសារកម្ពុជានឹងងាកទៅស្វែងរកប្រភពថាមពលពីធ្យូងថ្ម ឧស្ម័នធម្មជាតិ និងថាមពលពន្លឺព្រះអាទិត្យជំនួសវិញ។ ការសម្រេចដូច្នេះ ត្រូវបានធ្វើឡើងដោយក្រសួងរ៉ែ និងថាមពលក្នុងពេលកន្លងទៅថ្មីៗនេះ ដោយមានការអបអរសាទរយ៉ាងខ្លាំងពីសង្គមស៊ីវិលជាពិសេសក្រុមសកម្មជនបរិស្ថាន និងប្រជាជនដែលរងផលប៉ះពាល់ពីគម្រោងនេះ។ ក្រោយការសម្រេចនេះ អង្គការ WWF បានចេញសេចក្តីថ្លែងការណ៍ជាផ្លូវការមួយ ក្នុងចេតនាបង្ហាញការគាំទ្រដល់ការសម្រេចចិត្តដ៏ឈ្លាសវៃរបស់រដ្ឋាភិបាល នេះ។ “ការថែរក្សារបបទឹកទន្លេមេគង្គនៅកម្ពុជាឱ្យហូរតាមធម្មជាតិ គឺជាការសម្រេចចិត្តដ៏ប្រសើរបំផុតសម្រាប់ទាំងមនុស្ស និងសម្រាប់ធម្មជាតិ។” ប្រសាសន៍របស់លោក ទៀសេង នាយកប្រចាំប្រទេសរបស់អង្គការ WWF ។ ការព្យួរគម្រោងទំនប់អគ្គិសនីនេះ ក៏ធ្វើឡើងក្រោយពេលដែលប្រទេសឡាវបានបើកទំនប់ថ្មីចំនួន ២ បន្ថែមទៀត នៅលើដងទន្លេមេគង្គក្នុងរយៈពេល ៦ ខែចុងក្រោយនេះ។ ឡាវមានផែន យកគម្រោងសាងសង់វារីអគ្គិសនីនៅអាងទន្លេមេគង្គក្រោម ទ្រទ្រង់ការផ្គត់ផ្គង់ថាមពលសម្រាប់ប្រជាជនប្រមាណ ៦០ លាននាក់។ សូមបញ្ជាក់ថា ការសាងសង់ទំនប់វារីអគ្គសនីលើដងទន្លេមង្គនេះ ធ្លាប់ត្រូវបានក្រុមអ្នកបរិស្ថានបានព្រមានថា នឹងបង្កអន្តរាយដល់ជលផល និងការធ្វើកសិកម្មតាមបណ្តោយទន្លេមេគង្គក្រោម ប្រមាណ២, ៣៩០ គីឡូម៉ែត្រ។ ឯកឧត្តម វិចទ័រ ហ្សូនា អគ្គនាយកដ្ឋានថាមពលបានប្រាប់សារព័ត៌មាន Reuters ថា ៖ «រដ្ឋាភិបាលកំពុងតាមដានការសិក្សាមួយដែលធ្វើឡើងដោយទីប្រឹក្សាជប៉ុន […]

អាន​បន្ថែម

ការសាងសង់រោងចក្រថាមពលអគ្គិសនីដុតប្រេងខ្មៅ នៅស្រុកល្វាឯម ប្រឈមការពន្យាពេលដោយសារកូរ៉ូណា

ការសាងសង់រោងចក្រថាមពលអគ្គិសនី ដុតប្រេងខ្មៅ ចំនួនពីរ ដែលមានអានុភាពសរុប ៤០០ មេហ្គាវ៉ាត នឹងត្រូវពន្យារពេលដំណើរការការតភ្ជាប់បណ្តាញជាតិ ឱ្យបានទាន់តាមការគ្រោងទុក ដោយសារការក្រុមហ៊ុនសាងសង់ មកពីប្រទេសចិន រងផលប៉ះពាល់ដោយសារការរីករាលដាលនៃវីរុស កូវីដ ១៩។ បើយោងតាមគម្រោង ក្រោយពីបានចាប់ផ្តើមសាងសង់នៅខែតុលា ឆ្នាំ២០១៩ រួចមក រោងចក្រថាមពលអគ្គិសនីទាំងពីរនេះ នឹងត្រូវដាក់ឲ្យដំណើរការ និងភ្ជាប់ចូលបណ្តាញជាតិ នៅខែឧសភា ឬមិថុនា ឆ្នាំ២០២០ នេះតែម្តង។ ប៉ុន្តែដោយសារក្រុមហ៊ុនម៉ៅការសាងសង់ជាក្រុមហ៊ុនមកពីប្រទេសចិន ពិបាកនឹងធ្វើដំណើរ ដោយត្រូវប្រឈមនឹងការដាក់ក្នុងចត្តាឡីស័ក (Quarantine) ដើម្បីបង្ការការរីករាដាលជំងឺកូវីដ ១៩ ធ្វើឲ្យដំណើរការសាងសង់ ត្រូវពន្យារពេល។ លោក វ៉ិចទ័រ ហ្សូណា អគ្គនាយកនៃអគ្គនាយកដ្ឋានថាមពល និងជាអ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល បានឲ្យដឹងថា “ការពន្យារពេលដាក់ឱ្យដំណើរការផលិតថាមពល អាចមានរហូតដល់ ៦ខែ បើសិនស្ថានភាពកូវីដ១៩ ប្រសើរឡើងវិញ។” ដោយសារការគំរាមកំហែងនៃការរីករាលដាលមេរោគនេះ ទៅលើអភិវឌ្ឍន៍សេដ្ឋកិច្ច មានការលើកឡើងពីការព្រួយបារម្ភមួយចំនួន អំពីការធ្លាក់ចុះនៃសេដ្ឋកិច្ចជាតិ ជាពិសេសនៅក្នុងវិស័យថាមពល ព្រោះវាអាចមានការដកការវិនិយោគថាមពល និងការពន្យារពេលក្នុងការអនុវត្តគម្រោងថាមពលនានា។ ទោះជាយ៉ាងណា ឆ្លើយតបចំពោះបញ្ហានេះ លោក វ៉ិចទ័រ […]

អាន​បន្ថែម

ស្ថានីយឧតុនិយមតម្លៃ ៧លានដុល្លារ គ្រោងសាងសង់នៅខេត្តកំពង់ធំ នៅឆ្នាំក្រោយ

ស្ថានីយឧតុនិយមទីពីរ គ្រោងសាង់សង់នៅឆ្នាំ ២០២១ នៅខេត្តកំពង់ធំ ដើម្បីបង្កើនបច្ចេកវិទ្យា និងសមត្ថភាពបំពេញការងារព្យាករការប្រែប្រួលអាកាសធាតុ និងកម្រិតទឹកភ្លៀង ក្នុងប្រទេសកម្ពុជា នេះបើយោងតាមការប្រកាសថ្មីៗនេះ របស់ក្រសួងធនធានទឹក និងឧតុនិយម។ លោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម ថ្លែងនៅក្នុងសន្និសីទព័ត៌មាន នៅអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល នៅថ្ងៃច័ន្ទនេះថា ស្ថានីយឧតុនិយម ឬហៅថាស្ថានីយរាដា នឹងត្រូវសាងសង ក្រោមកិច្ចសហប្រតិបត្តិការ រវាងរដ្ឋាភិបាលកម្ពុជា និងធនាគារអភិវឌ្ឍន៍អាស៊ី ADB ដែលមានតម្លៃប្រមាណ ៧លានដុល្លារ។ លោក ចាន់ យុត្ថា មិនបានបញ្ជាក់ ពីទីតាំង នៃការសាងសង់ស្ថានីយឧតុនិយម ក្នុងខេត្តកំពង់ធំនៅឡើយទេ។ ទោះយ៉ាងណាក្តី លោកបានបង្ហើបឱ្យដឹងថា គម្រោងសាងសង់ស្ថានីយឧតុនិយមទីពីរនេះ នឹងត្រូវចាប់ផ្តើមនៅឆ្នាំក្រោយ ដែលក្នុងគម្រោងនេះ រួមបញ្ជូលទាំងការបណ្តុះបណ្តាលមន្រ្តីជំនាញផ្នែកឧតុនិយម ជាមួយនឹងការបំពាក់ឧបករណ៍ទំនើបៗថែមទៀតផង។ បច្ចុប្បន្ន កម្ពុជា មានស្ថានីយឧតុនិយម ទីមួយ ឈ្មោះ ស្ថានីយឧតុនិយម “តេជោសែន” មានទីតាំងនៅជិតច្រមុះជ្រូកក្បាលថ្នល់ ក្នុងបរិវេណក្រសួងធនធានទឹក និងឧតុនិយម។ ស្ថានីយឧត្តុនិយមនេះ មានកំពស់ ៦០ម៉ែត្រ […]

អាន​បន្ថែម

សំណង់ស្ពានអាកាសនៅផ្លូវបំបែកចោមចៅសម្រេចបាន ៤០ ភាគរយហើយ

ដំណើរការនៃសំណង់ស្ពានអាកាសនៅផ្លូវបំបែកចោមចៅគិតមកដល់មកដល់ពេលនេះ សម្រេចបាន៤០ភាគរយ បន្ទាប់ពីបានដំណើរការសាងសង់ចាប់តាំងពី ខែមិថុនា ឆ្នាំ ២០១៨មក។ គម្រោងនេះ គ្រោងនឹងបញ្ចប់មុនចុងឆ្នាំ ២០២១។ យោងតាមគេហទំព័រផ្លូវការរបស់ក្រសួងព័ត៌មាន លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានបញ្ជាក់ថា «មកដល់ពេលនេះ សំណង់ស្ពានអាកាសនៅផ្លូវបំបែកចោមចៅ ត្រូវបានដំណើរសាងសង់ស្ទើរតែរួចរាល់ហើយ។ យើងទើបនឹងបានបង្ហើយការជីកច្រកក្រោមដីចំនួន២ កន្លែង និងផ្លូវរូងក្រោមដីចំនួន២។ យើងកំពុងពង្រីកផ្លូវសងខាងនៃកន្លែងការដ្ឋានសាងសង់។» លោកបន្ថែមទៀតថា «ក្រុមជំនាញកំពុងមមាញឹកក្នុងការស្ថាបនាសំណង់ស្ពានអាកាសនេះ ឲ្យបានសម្រេចតាមផែនការដែលបានគ្រោងទុក។» គួរបញ្ជាក់ផងដែរថា សំណង់ស្ពានអាកាស នឹងចំណាយថវិកាប្រមាណ ២២ លាន ដុល្លាអាមេរិក ក្នុងការសាងសង់ ដែលអនុវត្តដោយក្រុមហ៊ុន OCIC របស់អ្នកឧកញ៉ា ពង់ ឃៀវសែ។ នៅពេលសាងសង់រួច គម្រោងនេះ គឺក្លាយជាគម្រោងទី ៦ ក្នុងចំណោមគម្រោងស្ពានអាកាសនៅក្នុងរាជធានីភ្នំពេញចំនួន៥ទៀត ដែលកំពុងដាក់ឲ្យប្រើប្រាស់ រួមមាន៖ ស្ពានអាកាសក្បាលថ្នល់ ស្ពានអាកាសស្ទឹងមានជ័យ ស្ពានអាកាស៧មករា ស្ពានអាកាស៥មករា(តិចណូ) និងស្ពានអាកាសផ្សារដីហ៊ុយ៕ (អានបន្ថែម)

អាន​បន្ថែម

ផ្ទៃដីបឹងតាមោក ៨៣ ហិកតា ត្រូវបានរាជរដ្ឋាភិបាលសម្រេចកាត់ជូនរដ្ឋបាលរាជធានីភ្នំពញ

ផ្ទៃដីបឹងតាមោក (បឹងកប់ស្រូវ) ទំហំ ៨៣ហិកតា ត្រូវបានរាជរដ្ឋាភិបាលសម្រេចកាត់ជូនរដ្ឋបាលរាជធានីភ្នំពញ ដើម្បីអភិវឌ្ឍសួន និងឧទ្យានធម្មជាតិសាធារណៈ។ ក្នុងសេចក្តីសម្រេចនោះ ក៏មានរាប់បញ្ចូលគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ដូចជាសំណង់អគារ និងគម្រោងសាងសង់នាយកដ្ឋានកណ្តាលសន្តិសុខ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ របស់ក្រសួងមហាផ្ទៃផងដែរ។ ដី ៨៣ ហិកតានេះ ត្រូវបានបែងចែកជា ២ ផ្នែក។ ផ្នែកទី១ រាជរដ្ឋាភិបាលយល់ព្រមផ្តល់ផ្ទៃបឹងតាមោក (បឹងកប់ស្រូវ) ទំហំ៨ហិកតា ស្ថិតនៅសង្កាត់គោករកាខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដើម្បីសាងសង់អគារ និងហេដ្ឋារចនាសម្ព័ន្ធនាយកដ្ឋានកណ្តាលសន្តិសុខ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ។ ចំនែកទី ២ រាជរដ្ឋាភិបាលយល់ព្រមផ្តល់ផ្ទៃបឹងតាមោកទំហំ ៧៥ ហិកតា ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងបង្កើតសួន ព្រមទាំងឧទ្យានធម្មជាតិសាធារណៈ។ ការសម្រេចនេះ យោងតាមលិខិតលេខ០១៦.២០ លស.គចុះថ្ងៃទី៥ ខែមីនាឆ្នាំ២០២០របស់ រដ្ឋបាលរាជធានីភ្នំពេញ។ លិខិលេខ ១២៨.ខន .០២០ សជ ណ ចុះថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០ របស់ខុទ្ទកាល័យ សម្តេចតេជោ និងយោងតាមចំណារដ៏ខ្ពង់ខ្ពស់បំផុត របស់ សម្តេច […]

អាន​បន្ថែម

ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីតម្លៃ១,៥ពាន់លានដុល្លាររចនាប្លង់ដោយក្រុមហ៊ុនស្ថាបត្យកម្មដ៏ល្បីល្បាញមួយរបស់អង់គ្លេស

ក្រុមហ៊ុនរចនាប្លង់ដ៏ធំ​ និងល្បីល្បាញនៅប្រទេសអង់គ្លេសត្រូវបានជ្រើសរើសឲ្យក្លាយជាអ្នករចនាប្លង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ដែលមានតម្លៃវិនិយោគប្រមាណជា ១,៥ ពាន់លានដុល្លារអាមេរិកមានទីតាំងស្ថិតនៅក្នុងខេត្តកណ្តាល និងតាកែវ នេះបើតាមការបញ្ជាក់ផ្ទាល់របស់ម្ចាស់គម្រោង។ ព្រលានយន្តហោះភ្នំពេញថ្មី​ គឺជាគម្រោងអភិវឌ្ឍន៍ដ៏ធំមួយរបស់កម្ពុជាដែលនឹងត្រូវសាងសង់នៅលើផ្ទៃដីទំហំ ២.៦០០ហិកតា  និងជាការវិនិយោគដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា ឬ ហៅកាត់ថា OCIC​ ដោយដំណាក់កាលទីមួយ នឹងត្រូវបញ្ចប់ការសាងសង់ក្នុងឆ្នាំ ២០២៣។ (អានបន្ថែម) តាមការលើកឡើងក្នុងកិច្ចសម្ភាសន៍ផ្តាច់មុខជាមួយទស្សនាវដ្តីសំណង់ និងអចលនទ្រព្យ អ្នកឧកញ៉ា ពុង ឃាវ សែ ប្រធានក្រុមប្រឹក្សាភិបាលនៃកាណាឌីយ៉ាគ្រុប  និង OCIC បានឲ្យដឹងថា គម្រោងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីនេះ គឺចេញប្លង់សាងសង់ដោយក្រុមហ៊ុន Foster & Partners ដែលជាក្រុមហ៊ុនល្បីល្បាញមួយនៅលើពិភពលោក។ អាកាសយានដ្ឋានថ្មីនេះ ត្រូវបានរចនាឡើងលំដាប់ថ្នាក់ 4F ជាអាកាសយានដ្ឋានធំបំផុតលំដាប់ទី៩ នៅក្នុងពិភពលោក ដែលស្ថិតនៅលំដាប់ពីក្រោយអាកាសយានដ្ឋាន Chicago O’Hare និងលំដាប់មុខអាកាសយានដ្ឋានអន្តរជាតិទីក្រុងប៉េកាំងរបស់ប្រទេសចិន។ នៅពេលសាងសង់ចប់ អាកាសយានដ្ឋានថ្មីនេះនឹងសមត្ថភាពទទួលយន្តហោះដឹកជញ្ជូនធុនធ្ងន់ផ្លូវឆ្ងាយ ព្រមទាំងមានសមត្ថភាពទទួលអ្នកដំណើរបានចំនួន ២៧លាននាក់នៅឆ្នាំ ២០៣០ ហើយនៅឆ្នាំ ២០៥០ វានឹងអាចផ្ទុកអ្នកដំណើររហូតដល់ ៣០លាននាក់ស្របតាមផែនការមេ។ ក្រុមហ៊ុនមួយនេះ មានដើមកំណើតនៅប្រទេសអង់គ្លេសតាំងពីឆ្នាំ១៩៦៧ ហើយជាក្រុមហ៊ុនដែលបានរចនាអគារល្បីៗជាច្រើន […]

អាន​បន្ថែម

គម្រោងដំឡើងរោងចក្រផលិតដែក និងរោងចក្រអគ្គិសនី នឹងជំរុញការអភិវឌ្ឍខេត្តកោះកុងជាក្រុងវិស្សមកាលដ៏មានសក្តានុពល

អាកាសយានដ្ឋានអន្តរជាតិតារាសាគរ កំពង់ផែទឹកជ្រៅតារាសាគរ រោងចក្រផលិតដែក និងរោងចក្រអគ្គិសនី កំពុងកែប្រែសម្រស់កោះកុង ខេត្តពណ៌បៃតងដ៏ល្បីឈ្មោះរបស់កម្ពុជា ឱ្យក្លាយទៅជាក្រុងវិស្សមកាលទេសចរណ៍ដ៏មានសក្តានុពលមួយទាំងក្នុងប្រទេស និងក្នុងតំបន់។ ក្រៅពីឮល្បីថា មានគម្រោងធំៗរួមមានព្រលានយន្តហោះ និងកសាងទីក្រុងតារាសាគរដោយវិនិយោគិនចិនធំៗរួចមក ពេលនេះ ខេត្តកោះកុង កំពុងរៀបចំសិក្សាលទ្ធភាពដំឡើងរោងចក្រផលិតដែក និងរោងចក្រអគ្គិសនីបន្ថែមទៀត។ កាលពីថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០២០ ថ្មីៗនេះ លោក ណឹម ភិរម្យ អភិបាលរង នៃគណៈអភិបាលស្រុកគិរីសាគរ និងអ្នកតំណាងក្រុមហ៊ុន Celestial បានចុះពិនិត្យទីតាំងស្ថិតក្នុងតំបន់ឧទ្យានជាតិបុទុមសាគរ ស្រុកគិរីសាគរ ខេត្តកោះកុង សម្រាប់គម្រោងវិនិយោគឧស្សាហកម្មធុនធ្ងន់ខាងលើ។ ជាលទ្ធផល ដីទំហំ ៨៣៦ ហិចតា ដែលស្ថិតក្នុងឃុំព្រែកខ្សាច់ និងទីតាំងមួយកន្លែងទៀតស្ថិតនៅតំបន់អតីតក្រុមហ៊ុនឋានសួគ៌ ត្រូវបានសិក្សាកំណត់ទំហំដីសម្រាប់សាងសង់ រោងចក្រផលិតដែក និងរោងចក្រអគ្គិសនី។ ចំណែកឯ ដីទំហំ ៤០០ ហិចតា ដែលស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសរបស់ឧកញ៉ាលី យ៉ុងផាត់ ក៏ត្រូវបានសិក្សា និងកំណត់ដីស្របពេលគ្នានេះផងដែរ ដើម្បីអនុវត្តគម្រោងសាងសង់កំពង់ផែទឹកជ្រៅ។ គួរបញ្ជាក់ផងដែលថា ខេត្តកោះកុងជាខេត្តមួយដែលមានសក្តានុពលសេដ្ឋកិច្ច និងទេសចរណ៍ខ្ពស់ ។ គម្រោងវិនិយោគធំៗ […]

អាន​បន្ថែម

រដ្ឋាភិបាល គ្រោងបើកដំណើរការព្រលានយន្តហោះខេត្តបាត់ដំបងឡើងវិញ

ដំណឹងលេចឮអំពីគម្រោងបើកដំណើរការឡើងវិញព្រលានយន្តហោះបាត់ដំបង កាន់តែច្បាស់ការណ៍ឡើង ក្រោយប្រមុខរដ្ឋាភិបាលកម្ពុជា បានប្រកាសឱ្យសិក្សាសមិទ្ធិលទ្ធភាពកែលម្អ និងឱ្យដាក់ដំណើរការឡើងវិញ នៅពេលខាងមុខនេះ ក្រោយពីត្រូវបានទុកចោលជាងបីទសវត្សរ៍មកហើយ។ ថ្លែងពីខេត្តបាត់ដំបង ក្នុងពិធីបុណ្យទន្លេ កាលពីចុងសប្តាហ៍ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានណែនាំអោយសាលាខេត្ត និងក្រសួងមន្ទីរពាក់ព័ន្ធនានា ឱ្យជួយថែរក្សាព្រលានយន្តហោះបាត់ដំបង ដោយជូនដំណឹងដល់ពលរដ្ឋកុំអោយសាងសំណង់ខ្ពស់ៗនៅទីតំបន់ព្រលានចាស់នោះ ព្រោះអាចប៉ះពាល់ដល់គម្រោងសាងសង់ព្រលានយន្តហោះនាពេលអនាគតខាងមុខ។ សម្តេចក៏បានស្នើស្ថាប័នពាក់ព័ន្ធសិក្សាសមិទ្ធលទ្ធភាពក្នុងការកែលម្អ និងដាក់ឱ្យដំណើរការព្រលានយន្តហោះនេះឡើងវិញផងដែរ។ សម្តេចតេជោ ហ៊ុន សែន ថ្លែងថា៖ “ពិតណាស់ ពេលប្រជាពលរដ្ឋមានជីវភាពរស់នៅកាន់តែល្អប្រសើរ គឺនៅពេលនោះតម្រូវការកសាងព្រលានយន្តហោះ គឺត្រូវតែមាន ដើម្បីពលរដ្ឋមានជម្រើសមធ្យោបាយធ្វើដំណើរតាមឡាន ឬតាមរថភ្លើង ឬតាមយន្តហោះ ឬឧទ្ធម្ភាគចក្រ ជាដើម”។ ទន្ទឹមនឹងសំណើរបស់សម្តេចបែបនេះ ក្រសួងទេសចរណ៍បង្ហាញផែនការដាក់ឲ្យដំណើការឡើងវិញ ព្រលានយន្តហោះដែលត្រូវបានបោះបង់ចោល នៅខេត្តបាត់ដំបង ក្នុងគោលបំណងសម្រួលដល់ការធ្វើការដំណើរផ្លូវអាកាសក្នុងស្រុក និងជំរុញកំណើនទេសចរជាតិ និងអន្តរជាតិ។ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ធ្លាប់បានលើកឡើងថា “ព្រលានយន្តហោះខេត្តបាត់ដំបង គួរត្រូវបានស្តារ និងដាក់ឲ្យដំណើរការឡើងវិញ ដើម្បីសម្រួលដល់ការធ្វើដំណើរ និងទេសចរណ៍”។ សូមរម្លឹកថា ព្រលានយន្តហោះខេត្តបាត់ដំបង ត្រូវបានបិទដំណើរការយូរមកហើយ គឺតាំងពីឆ្នាំ ១៩៩១ មកម្ល៉េះ ក្រោយពេលដាក់ឱ្យបម្រើវិស័យអាកាសចរណ៍យោធាមួយរយៈក្នុងសម័យរដ្ឋកម្ពុជា។ ព្រលានយន្តហោះនេះ ធ្លាប់បានបិទមិនឱ្យដំណើរការម្តងរួចមកហើយ […]

អាន​បន្ថែម