ត្រឹមឆ្នាំ២០២៣នេះ ក្រុមហ៊ុនAEON វិនិយោគជាង $៧០០លាន សង់ផ្សារទំនើប៣ ខណៈទី៤ ត្រូវបានបង្ហើបពីទីតាំង

គិតត្រឹមឆ្នាំ២០២៣នេះ ក្រុមហ៊ុន AEON Mall (Cambodia) Co., Ltd. បានបណ្តាក់ទុនប្រមាណ ៧០៦លានដុល្លារ ក្នុងការសាងសង់ផ្សារទំនើបចំនួន ៣ទីតាំង នៅប្រទេសកម្ពុជា។ នេះបើតាមជំនួបពិភាក្សាការងាររវាងឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយលោក TSUBOYA MASAYUKI នាយកគ្រប់គ្រងផ្សារទំនើបអ៊ីអនម៉ល កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤។ ជំនួបនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីពិភាក្សាលើសំណើសុំអនុសាសន៍ណែនាំពី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក្នុងកិច្ចការងារវិនិយោគរបស់ផ្សារទំនើបអ៊ីអនម៉ល នៅក្នុងប្រទេសកម្ពុជា។ កន្លងមក ក្រុមហ៊ុន AEON Mall (Cambodia) Co., Ltd. បានបណ្ដាក់ទុនវិនិយោគប្រមាណ ៧០៦លានដុល្លារ បង្កើតផ្សារទំនើបចំនួន ៣ទីតាំង នៅប្រទេសកម្ពុជា។ ក្នុងនោះ គម្រោងវិនិយោគផ្សារទំនើបអ៊ីអនម៉ល ទី១ នៅលើផ្លូវសម្តេចសុធារស ក្នុងខណ្ឌចំការមន ដែលថ្មីៗនេះ ផ្សារបានសម្រេចពង្រីកទំហំជាន់ផ្ទាល់ដី និងបន្ថែមស្ដង់ទំនិញចំនួន ៣០កន្លែងទៀត ដើម្បីបំពេញតម្រូវការ និងទាក់ទាញអ្នកអាជីវកម្មថ្មីៗ។ (អានបន្ថែម) ចំពោះផ្សារទំនើបអ៊ីអនសាខាទី២វិញ […]

អាន​បន្ថែម

ថៃចាប់ផ្តើមសាងសង់ស្ពានអាកាសតភ្ជាប់សមុទ្រតម្លៃ $២៨ពាន់លានហើយ 

គម្រោងយក្សសាងសង់ស្ពានអាកាស (Land Bridge Mega Project) តម្លៃ ២៨ ពាន់លានដុល្លារ (១ ពាន់ពាន់លានបាត) ភ្ជាប់ឈូងសមុទ្រថៃទៅសមុទ្រអាន់ដាននស៊ី (Andanan Sea) នៃមហាសមុទ្រកំពុងចាប់ផ្តើមដំណើរការសាងសង់ហើយ ។ លោកនាយករដ្ឋមន្ត្រី ស្រេតថា ថាវីស៊ីន បានចុះពិនិត្យវឌ្ឍនភាពគម្រោងនេះ នៅការដ្ឋានសាងសង់ដំណាក់កាលដំបូងភ្ជាប់ពីខេត្តរណង (Ranong) ទៅខេត្តជម្ពុន (Chumpon) កាលពីថ្ងៃទី២១ ខែមករាឆ្នាំ ២០២៤។ គម្រោងខ្នាតធំនេះ មិនត្រឹមតែជាកាតាលីករជំរុញការអភិវឌ្ឍក្នុងប្រទេសថៃប៉ុណ្ណោះទេ ថែមទាំងជាដំណោះស្រាយក្នុងតំបន់និងអន្តរទ្វីបដ៏សំខាន់ដើម្បីកាត់បន្ថយការកកស្ទះការដឹកជញ្ជូនទំនិញផ្លូវទឹកនៅច្រកសមុទ្រម៉ាឡាកាផងដែរ។ នាយករដ្ឋមន្ត្រីថៃ លោក ស្រេថាថាវីស៊ីន បានគូសបញ្ជាក់អំពីសារៈសំខាន់ជាយុទ្ធសាស្ត្រនៃគម្រោងមេហ្គានេះ ដោយសង្កត់ធ្ងន់ថា “ការសាងសង់គម្រោងមេហ្គាដែលតភ្ជាប់ឈូងសមុទ្រថៃ និងសមុទ្រអាន់ដាម៉ាន់ទៅកាន់ពិភពលោក មានសារៈសំខាន់ក្នុងការកាត់បន្ថយការកកស្ទះការដឹកជញ្ជូនតាមផ្លូវទឹក ហើយវានឹងនាំមកនូវការអភិវឌ្ឍដល់ប្រទេសផងដែរ ព្រោះវាអាចមានឥទ្ធិពលជួយទាក់ទាញវិនិយោគិនបរទេសកាន់តែច្រើន”។ ក្រោយសាងសង់រួច ផ្លូវឆ្លងកាត់ដ៏សំខាន់នេះជួយសម្រួលដល់ការដឹកជញ្ជូនបាន ៦០% នៃការផ្គត់ផ្គង់ប្រេងរបស់ពិភពលោក នេះបើតាមប្រភពពីកាសែតបាងកកប៉ុស្តិ៍៕

អាន​បន្ថែម

ក្រុមហ៊ុនបារាំង VINCI ប្រកាសសង់ចំណតស្ថានីយ៍អ្នកដំណើរថ្មី នៅព្រលានក្រុងព្រះសីហនុ

ក្រុមហ៊ុនអភិវឌ្ឍន៍អាកាសយានដ្ឋានបារាំង VINCI Airports ដែលវិនិយោគលើអាកាសយានដ្ឋានអន្តរជាតិនៅកម្ពុជា ប្រកាសនឹងសាងសង់ស្ថានីយ៍អ្នកដំណើរថ្មីនៅអាកាសយានដ្ឋានអន្តរជាតិព្រះសីហនុ ដែលគ្រោងនឹងដាក់ឱ្យដំណើរការនៅឆ្នាំ២០២៦ខាងមុខ។​ លោក Emmanuel MENANTEAU ប្រធានប្រចាំតំបន់ នៃក្រុមហ៊ុន VINCI Airports បានលើកឡើងយ៉ាងដូច្នេះ នៅក្នុងជំនួបរវាងលោក និងឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី0១ ខែកុម្ភៈ ឆ្នាំ២០២៤។ លោកប្រធានប្រចាំតំបន់ នៃក្រុមហ៊ុន VINCI Airports បានជ្រាបជូន ឯកឧត្តមឧបនាយករដ្ឋមន្ត្រីថាគម្រោងបង្កើតចំណតស្ថានីយថ្មី(New Terminal)នេះ គ្រោងនឹងបញ្ចប់ក្នុងឆ្នាំ២០២៦ខាងមុខនេះ។ លោក Emmanuel MENANTEAU ក៏បានស្នើសុំអនុសាសន៍ណែនាំពី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី លើកិច្ចការងារវិនិយោគរបស់ក្រុមហ៊ុននៅក្នុងប្រទេសកម្ពុជា ទាក់ទងនឹងគម្រោងវិនិយោគអាកាសយានដ្ឋានផងដែរ។ ក្រុមហ៊ុន VINCI Airports មានបទពិសោធន៍ប្រមាណ២៥ឆ្នាំនៅកម្ពុជា លើការវិនិយោគក្នុងគម្រោងអាកាសយានដ្ឋាន ដោយក្នុងនោះមានអាកាសយានដ្ឋានចំនួន៣ ដែលក្រុមហ៊ុនធ្លាប់បាននិងកំពុងមានប្រតិបត្តិការនៅប្រទេសកម្ពុជារួមមាន អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ អាកាសយានដ្ឋានអន្តរជាតិសៀមរាប និងអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ។ ក្រុមហ៊ុននេះ គឺជាបុត្រសម្ព័ន្ធនៃ VINCI Group ដែលជាក្រុមហ៊ុនឈានមុខលើការវិនិយោគគម្រោងសម្បទាននានា គ្របដណ្ដប់លើសេវាកម្មដូចជា៖ […]

អាន​បន្ថែម

១ខែមករា ឆ្នាំ២០២៤ កម្ពុជាទទួលបានគម្រោងវិនិយោគថ្មីចំនួន ៣២គម្រោង តម្លៃ $១៨៧លាន

រយៈពេល១ខែមករា ដើមឆ្នាំ២០២៤នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងថ្មីៗចំនួន ៣២គម្រោង មានតម្លៃប្រមាណ ១៨៧លានដុល្លារ អាចបង្កើតការងារបានរហូតដល់ ២៩ពាន់កន្លែង។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅថ្ងៃទី០១ កុម្ភៈ ឆ្នាំ២០២៤។ ក្នុងចំណោមគម្រោងថ្មីៗទាំង៣២នេះ មានគម្រោងធំៗចំនួន៤ ដែលលេចធ្លោជាងគេ ក្នុងនោះរួមមាន៖ ទី១_គម្រោងបង្កើតរោងចក្រផលិតគ្រឿងអេឡិចត្រូនិកនៅស្រុកសំរោង ខេត្តតាកែវ, ទី២_គម្រោងបង្កើតរោងចក្រផ្គុំដំឡើងម៉ូតូ, កង់, រ៉ឺម៉ក (អគ្គិសនី), និងឧបករណ៍បញ្ចូល ឬសាកថ្ម នៅស្រុកកៀនស្វាយ ខេត្តកណ្តាល, ទី៣_គម្រោងបង្កើតរោងចក្រកែច្នៃអាលុយមីញ៉ូម, ដែក, និងទង់ដែងនៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ និងទី៤_គម្រោងបង្កើតរោងចក្រតម្បាញក្រណាត់ និងកាត់ដេរសម្លៀកបំពាក់នៅស្រុកកំពង់សីលា ខេត្តព្រះសីហនុ។ គួរបញ្ជាក់ថា គម្រោងវិនិយោគទាំង ៣២ខាងលើ ផ្តោតលើវិស័យឧស្សាហកម្មទាំងអស់(១០០%)។ រីឯទុនវិនិយោគ បានមកពីប្រភពផ្សេងៗគ្នា ក្នុងនោះរួមមាន ប្រទេសចិនមានប្រមាណជាង ៧៨%, ប្រទេសសិង្ហបុរីមាន ៩,៦៥%, សហរដ្ឋអាមេរិកមាន ៥,៣៤%, សាធារណរដ្ឋកូរ៉េមាន ៣,៥៥%, និងកម្ពុជា (ប្រភពក្នុងស្រុក)មាន ២,៧៣% ។

អាន​បន្ថែម

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួងមហាផ្ទៃ សង់អគារសិក្សា និងអគារអន្តេវាសិកដ្ឋាន នៃសាលាជាតិរដ្ឋបាលមូលដ្ឋាន នៅលើផ្ទៃដី ៨ហិកតា ស្ថិតក្នុងភូមិត្រពាំងវែង សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដោយបច្ចុប្បន្នបានបើកការដ្ឋានសាងសង់ហើយ។ នេះបើតាមពិធីបញ្ចុះបឋមសិលាបើកការដ្ឋាន ក្រោមអធិបតីភាពឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ គម្រោងសាងសង់អគារសិក្សា និងអន្តេវាសិកដ្ឋាននេះ ត្រូវបានសាងសង់នៅលើផ្ទៃដីទំហំប្រមាណជា ៨ហិកតា ដោយរួមបញ្ចូលនូវហេដ្ឋារចនាសម្ព័ន្ធផ្លូវ ចំណត ទីលានកីឡា និងសួនច្បារផងដែរ។ ក្នុងនោះ អគារសិក្សាថ្មី មានទំហំបណ្ដោយ៨០ម៉ែត្រ ទទឹង៥០ម៉ែត្រ កម្ពស់៣ជាន់ ចំណែកអគារអន្តេវាសិកដ្ឋានមានទំហំបណ្ដោយ៦០ម៉ែត្រ ទទឹង៣០ម៉ែត្រ កម្ពស់២ជាន់។ គួរបញ្ជាក់ថា គម្រោងសាងសង់នេះ ស្ថិតក្រោមហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលជាផ្នែកមួយនៃគម្រោងកំណែទម្រង់សំខាន់ៗក្នុងវិស័យសេវាសាធារណៈនៅកម្ពុជា ដែលមានទឹកប្រាក់កម្ចីចំនួន ៤០លានដុល្លារអាមេរិក។

អាន​បន្ថែម

អភិបាលខេត្តត្បូងឃ្មុំកៀរគរក្រុមហ៊ុនម៉ាឡេស៊ីខ្នាតធំមកវិនិយោគលើគម្រោងអភិវឌ្ឍន៍ថាមពលកកើតឡើងវិញ

ឯកឧត្តម ជាម ច័ន្ទសោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីក្នុងជំនួបធុរកិច្ច ជាមួយក្រុមហ៊ុនខ្នាតធំផ្នែកថាមពលកកើតឡើងវិញរបស់ម៉ាឡេស៊ី Sunview Group Berhad តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន Fabulous Sunview Sdn ដើម្បីកៀរគរឱ្យក្រុមហ៊ុននេះមកវិនិយោគលើគម្រោងអភិវឌ្ឍថាមពលកកើតឡើងវិញ និងគម្រោងនានាពាក់ព័ន្ធនឹងការកាត់បន្ថយភាពក្រីក្រនៅក្នុងខេត្តត្បូងឃ្មុំ កាលថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៤។ ជំនួបរវាងថ្នាក់ដឹកនាំខេត្តនិងធុរជនឆ្នើមៗរបស់ម៉ាឡេស៊ីនេះ ត្រូវបានធ្វើឡើងក្រោមវត្តមានចូលរួមដោយឥស្សរជនឆ្នើមៗ រួមមាន៖ ព្រះអង្គម្ចាស់ Tuanku Syed Faizuddin Putra Ibni Tuanku Syed Sirajuddin Jamalillail, ព្រះអង្គម្ចាស់ Perlis, ឯកឧត្តម ជាម ច័ន្ទសោភ័ណ្ឌ អភិបាលខេត្តត្បូងឃ្មុំ, លោក Dato’ Sohaimi Bin Shahadan នាយក និងម្ចាស់ភាគហ៊ុននៃក្រុមហ៊ុន Sirage Energy Sdn Bhd ដែលជាប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មអាស៊ាន។ ជាលទ្ធផលនៃកិច្ចប្រជុំ ដោយមើលឃើញពីសក្តានុពលរបស់ខេត្តត្បូងឃ្មុំដែលត្រូវបានលើកឡើងដោយតំណាងរដ្ឋបាលខេត្ត ភាគីម៉ាឡេស៊ីបានបង្ហាញឆន្ទៈរបស់ខ្លួនក្នុងការវិនិយោគនៅក្នុងខេត្តនេះ […]

អាន​បន្ថែម

OCIC ចាប់​ដៃគូជាមួយ​បារាំង បង្កើត​សាលា​សរសេរ​កូដលំដាប់ពិភពលោកនៅ​កោះ​ពេជ្រ

ក្រុមហ៊ុន OCIC Group ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏លេចធ្លោរបស់កម្ពុជា បានសហការជាមួយក្រុមហ៊ុន Platform Impact ដើម្បីបង្កើតសាលាសរសេរកូដលំដាប់ពិភពលោកនៅកោះពេជ្រ ដោយយកគំរូសិក្សាតាមប្រព័ន្ធរបស់សាលា​ School 42 ដែលជាស្ថាប័នអប់រំបច្ចេកវិទ្យាឈានមុខនៅអ៊ឺរ៉ុប។ អនុស្សរណៈនៃការយោគយល់គ្នា (MOU) ត្រូវបានចុះហត្ថលេខាក្នុងអំឡុងដំណើរទស្សនកិច្ចរបស់គណៈប្រតិភូកម្ពុជាទៅកាន់ប្រទេសបារាំង នៅចំពោះមុខលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅ Medef នេះបើយោងតាមរបាយការណ៍របស់ CIR news នៅថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២៤។ បន្ទាប់ពីពិធីចុះហត្ថលេខានេះ ភាគីពាក់ព័ន្ធសំខាន់ៗរួមមាន លោកស្រី Sophie Viger នាយកគ្រប់គ្រងសាលា School 42 អនុប្រធាន Thierry Tea នៃក្រុមហ៊ុន OCIC Group និងលោក Wisal Hin ប្រធានក្រុមហ៊ុន Platform Impact បានជួបជាមួយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដើម្បីពិភាក្សាអំពីវឌ្ឍនភាព និងចក្ខុវិស័យសម្រាប់ បង្កើត​ស្ថាប័ន​ប្រកបដោយ​នវានុវត្តន៍​ក្នុង​ប្រទេស​កម្ពុជា​ដែល​បាន​បំផុសគំនិត​ដោយ​ជោគជ័យ​របស់​សាលា School […]

អាន​បន្ថែម

អភិបាលខេត្តត្បូងឃ្មុំកៀរគរក្រុមហ៊ុនម៉ាឡេស៊ីខ្នាតធំមកវិនិយោគលើគម្រោងអភិវឌ្ឍន៍ថាមពលកកើតឡើងវិញ

ឯកឧត្តម ជាម ច័ន្ទសោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីក្នុងជំនួបធុរកិច្ច ជាមួយក្រុមហ៊ុនខ្នាតធំផ្នែកថាមពលកកើតឡើងវិញរបស់ម៉ាឡេស៊ី Sunview Group Berhad តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន Fabulous Sunview Sdn ដើម្បីកៀរគរឱ្យក្រុមហ៊ុននេះមកវិនិយោគលើគម្រោងអភិវឌ្ឍថាមពលកកើតឡើងវិញ និងគម្រោងនានាពាក់ព័ន្ធនឹងការកាត់បន្ថយភាពក្រីក្រនៅក្នុងខេត្តត្បូងឃ្មុំ កាលថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៤។ ជំនួបរវាងថ្នាក់ដឹកនាំខេត្តនិងធុរជនឆ្នើមៗរបស់ម៉ាឡេស៊ីនេះ ត្រូវបានធ្វើឡើងក្រោមវត្តមានចូលរួមដោយឥស្សរជនឆ្នើមៗ រួមមាន៖ ព្រះអង្គម្ចាស់ Tuanku Syed Faizuddin Putra Ibni Tuanku Syed Sirajuddin Jamalillail, ព្រះអង្គម្ចាស់ Perlis, ឯកឧត្តម ជាម ច័ន្ទសោភ័ណ្ឌ អភិបាលខេត្តត្បូងឃ្មុំ, លោក Dato’ Sohaimi Bin Shahadan នាយក និងម្ចាស់ភាគហ៊ុននៃក្រុមហ៊ុន Sirage Energy Sdn Bhd ដែលជាប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មអាស៊ាន។ ជាលទ្ធផលនៃកិច្ចប្រជុំ ដោយមើលឃើញពីសក្តានុពលរបស់ខេត្តត្បូងឃ្មុំដែលត្រូវបានលើកឡើងដោយតំណាងរដ្ឋបាលខេត្ត ភាគីម៉ាឡេស៊ីបានបង្ហាញឆន្ទៈរបស់ខ្លួនក្នុងការវិនិយោគនៅក្នុងខេត្តនេះ និងយល់ព្រមវិនិយោគលើសំណើគម្រោងដំឡើងស្ថានីយថាមពលកកើតឡើងវិញដែលមានសមត្ថភាពផលិតថាមពលបានចន្លោះពី ១០០ […]

អាន​បន្ថែម

រដ្ឋបើកការដ្ឋានសង់អគាររដ្ឋបាល-អគ្គបញ្ជាការដ្ឋានថ្មី លើដីជាង ៧៤ហិកតា នៅតំបន់បឹងតាមោក

ក្រសួងការពារជាតិប្រកាសបើកការដ្ឋានសាងសង់អគារអគ្គបញ្ជាការដ្ឋានថ្មី កម្ពស់ ៩ជាន់ លើផ្ទៃដីជាង ៧៤ហិកតា នៅតំបន់បឹងតាមោក (កប់ស្រូវ) ស្ថិតនៅសង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ នេះបើតាមពិធីបញ្ចុះបឋមសិលាបើកការដ្ឋាន ក្រោមអធិបតីភាព ឯកឧត្ដម នាយឧត្ដមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤។ គួរបញ្ជាក់ថា អគារថ្មីនេះ នឹងត្រូវសាងសង់ចែកចេញជាបីតំបន់ ក្នុងនោះតំបន់ទី១ គ្រោងនឹងសាងសង់ទីលានសួនច្បារ និងអគាររដ្ឋបាលអគ្គបញ្ជាការ ដែលមានកម្ពស់ ៩ជាន់។ សាងសង់សាលប្រជុំធំ ដែលអាចដាក់មនុស្សបានរហូតដល់ទៅ ២.១៤៥នាក់ “កៅអី” អគារមន្ទីរអដ្ឋកោណថ្នាក់យុទ្ធសាស្ត្រសម្រាប់ប្រើប្រាស់កម្រិតធម្មតា ទី១ ទី២ និងទី៣ និងកម្រិតយុទ្ធសាស្ត្រជាតិ ដែលចំពោះមុខគ្រោងនឹងរៀបចំតែអគារនៅលើ មានកម្ពស់ ៣ជាន់។ បន្ថែមពីនេះ អគារនេះ នឹងត្រូវសាងសង់មានលក្ខណៈបច្ចេកទេស ជារចនាបទស្ថាបត្យកម្ម ធ្វើការសិក្សាតាម រចនាបទបុរាណខ្មែរ រួមផ្សំជាមួយ សម័យទំនើប មានបំពាក់បណ្តាញផ្គត់ផ្គង់អគ្គិសនី បណ្តាញទិន្នន័យ ប្រព័ន្ធទូរស័ព្ទនិងប្រព័ន្ធដ៏ទៃទៀត ដែលនឹងឆ្លើយតបយ៉ាងត្រឹមត្រូវ ទៅនឹងសេចក្តីត្រូវការចាំបាច់នានានៃការបំពេញការងាររដ្ឋបាលប្រចាំថ្ងៃ។ នាឱកាសនោះដែរ […]

អាន​បន្ថែម

សក្តានុពលថាមពលកកើតឡើងវិញនៅកម្ពុជា កំពុងទាក់ទាញអារម្មណ៍អ្នកវិនិយោគបារាំង «Blue Circle» 

Blue Circle​ ជាក្រុមហ៊ុនជំនាញផ្នែកបង្កើតថាមពលកកើតឡើងវិញដោយកម្លាំងខ្យល់ បានមើលឃើញពីសក្តានុពលខ្ពស់លើការវិនិយោគថាមពលកកើតឡើងវិញនៅប្រទេសកម្ពុជា។ លោក Olivier Duguet ប្រធាននិងជានាយកប្រតិបត្តិក្រុមហ៊ុន Blue Circle បានលើកឡើងបែបនេះ ក្នុងពេលចូលជួបសម្តែងការគួរសម សម្តេចម ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៥ ខែមករា នៅទីក្រុងប៉ារីស ប្រទេសបារាំង។​ ក្នុងជំនួបខាងលើនេះ លោក Olivier Duguet លើកឡើងថា ក្រុមហ៊ុនក៏ធ្លាប់អញ្ជើញមកកាន់តំបន់អាស៊ី រួមទាំងកម្ពុជាផងដែរ និងបានជួបពិភាក្សាជាមួយក្រុមហ៊ុនដែលជាដៃគូក្នុងស្រុក ក្នុងការសិក្សាស្វែងយល់ពីស្ថានភាពភូមិសាស្រ្តនៅកម្ពុជា និងរកទីតាំងដែលសម្បូរខ្យល់ ក្នុងកម្រិតល្បឿនល្អដែលអាចផលិតជាថាមពលអគ្គីសនីបាន។ នាយកប្រតិបត្តិក្រុមហ៊ុន Blue Circle បន្តថា ក្រោយពីការសិក្សាទៅលើស្ថានភាពភូមិសាស្រ្តរួចមក ខាងក្រុមហ៊ុន បានកត់សម្គាល់ពីទីតាំងមួយចំនួនដែលអាចផ្តល់លទ្ធភាពផលិតអគ្គិសនីដើរដោយកម្លាំងខ្យល់បាន ក្នុងនោះរួមមាន តំបន់ភ្នំបូកគោ ខេត្តកំពត និងខេត្តមណ្ឌលគីរី។ លោកបន្តទៀតថា៖ “ក្រុមហ៊ុននឹងអាចផលិតថាមពលអគ្គិសនីបានច្រើន ដោយក្នុងដំណាក់កាលដំបូង ក្រុមហ៊ុនអាចនឹងផលិតថាមពល បានរហូតដល់ ១០០មេហ្កាវ៉ាត់ និងអាចឈានទៅពង្រីកជាបន្តបន្ទាប់ ទៅថ្ងៃអនាគត” ។ ក្រុមហ៊ុន បានគោរពជម្រាបជូនសម្តេចធិបតីថា ជាមួយការជួយជ្រោមជ្រែង […]

អាន​បន្ថែម