ផ្លូវក្រវ៉ាត់ក្រុងទី៤ កំពុងស្ថិតក្នុងការសិក្សា ឯទីតាំងជាក់លាក់ត្រូវទុកជាអាថ៌កំបាំង

គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងទី៤ ជុំវិញរាជធានីភ្នំពេញ បច្ចុប្បន្នកំពុងស្ថិតនៅក្នុងដំណាក់កាលសិក្សា ដែលគម្រោងមួយនេះគឺត្រូវបានបញ្ចូលក្នុងផែនការមេក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក្រុងរួចហើយ។ នេះបើយោងតាមប្រសាសន៍របស់ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន។ ឯកឧត្តម ស៊ុន ចាន់ថុល បានឱ្យដឹងដូច្នេះ កាលពីព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងសន្និសីទសារពត៌មានស្តីពី វឌ្ឍនភាព និងទិសដៅការងារបន្តរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅទីស្តីការគណៈរដ្ឋមន្ត្រី ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរបស់រាជរដ្ឋាភិបាល។ ឯកឧត្តម ស៊ុន ចាន់ថុល បានមានប្រសាសន័ថា ៖ «ទាក់ទងនឹងផ្លូវ Ring Road ទី៤ [ក្រវាត់ក្រុងទី៤]នេះ ខ្ញុំមិនទាន់ដឹងថាគេសិក្សាដល់ណាហើយទេ តែយើងអនុញ្ញាតឱ្យគេសិក្សាហើយ។ តែបើសិក្សាហើយ ក៏ខ្ងុំមិនប្រាប់ដែរ ព្រោះបើប្រាប់ប្រជាជននាំគ្នាទៅទិញដីអស់រលីង បើនាំគ្នាទៅទិញដីច្រើន តម្លៃដីនឹងឡើងថ្លៃ ដូច្នេះចំណាយសាងសង់ក៏អស់ច្រើនទៀតដែរ ហើយច្នឹងមិនប្រាប់ទេ»។ គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នទីក្រុងភ្នំពេញមានផ្លូវក្រវ៉ាត់ក្រុងចំនួន២ ដែលកំពុងប្រើប្រាស់ ហើយផ្លូវក្រវ៉ាត់ក្រុងទី ៣ គឺកំពុងសាងសង់ ដែលបានបើកការដ្ឋានសាង់កាលពី១៤ ខែ មករា ឆ្នាំ ២០១៩ កន្លងមកនេះ។ (អានបន្ថែម)

អាន​បន្ថែម

ថវិកាប្រមាណ ២០០ លានដុល្លារត្រូវបានចំណាយជួសជុលផ្លូវខូចខាតក្នុងមួយឆ្នាំៗ

ក្នុងមួយឆ្នាំៗ ក្រសួងសាធារណៈការ និងដឹកជញ្ជូន ត្រូវចំណាយថវិកាប្រមាណពី ១៥០ លានដុល្លារ ទៅដល់ ២០០លានដុល្លារ ក្នុងមួយឆ្នាំៗ ក្នុងការយកមកជួសជុលថែទាំផ្លូវដែលខូចខាតទូទាំងប្រទេស។ នេះបើយោងតាមប្រសាសន៍របស់ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន។ ឯកឧត្តម ស៊ុន ចាន់ថុល បានឱ្យដឹងដូច្នេះ កាលពីព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងសន្និសីទសារពត៌មានស្តីពី វឌ្ឍនភាព និងទិសដៅការងារបន្តរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅទីស្តីការគណៈរដ្ឋមន្ត្រី ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរបស់រាជរដ្ឋាភិបាល។ ឯកឧត្តមបានបន្ថែមថា៖ «បើសិនគ្រប់យាន្តយន្តមិនដឹកទំនិញលើសទម្ងន់ដែលកំណត់ដោយច្បាប់ នោះផ្លូវទាំងអស់នឹងមានសភាពស្ថិតស្ថេរយូរអង្វែង ដែលអាចចំណាយតិចជាង២០០លានដុល្លារ ហើយលុយសល់នេះយកទៅកសាងសាលារៀន មន្ទីរពេទ្យជាដើម។ គួរបញ្ជាក់ផងដែរថា ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជា មានការអភិវឌ្ឍន៍ឥតឈប់ឈរ ដែលជារឿងធម្មតានៅពេលដែលមានផ្លូវច្រើន ការចំណាយសម្រាប់ការជួសជុលផ្លូវក៏កាន់តែច្រើនដែរ។

អាន​បន្ថែម

គម្រោងសាងសង់ស្ពានអាកាសថ្មើរជើងផ្សារដើមគរ សម្រេចបាន៨៥% ហើយ

សំណង់ស្ពានអាកាសថ្មើរជើង ត្រង់ចំណុចផ្សារដើមគរ ត្រូវបានស្ថាបនាសាងសង់ បាន៨៥ភាគរយហើយ នៃគម្រោងទាំងមូល បន្ទាប់ពីបើកការដ្ឋានសាងសង់កាលពីចុងឆ្នាំ២០១៩ កន្លងមកនេះ។ រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា តួរស្ពាន ដំឡើងដោយគ្រោងដែក មានប្រវែងបណ្តោយ ២៧ម៉ែត្រ និងទទឺង ៣ម៉ែត្រ ត្រូវបានលើកផ្គុំរួចហើយ គិតត្រឹមថ្ងៃទី២០ កុម្ភៈ។ ការដ្ឋានសាងសង់ស្ពានអាកាសថ្មើរជើងនេះ មានទីតាំងត្រង់ភ្លើងស្តុបផ្សារដើមគរ ចំណុចប្រសព្វរវាងមហាវិថីម៉ៅសេទុង និងផ្លូវលេខ៣៣៦ ក្នុងខណ្ឌទួលគោក ហើយគម្រោងនេះត្រូវបានបើកការដ្ឋានសាងសង់កាលពីចុងខែធ្នូ ឆ្នាំ២០១៩ កន្លងមកនេះ។ បើយោងតាមប្រភពដដែល គម្រោងនេះនឹងចំណាយពេល ៦ខែ ដើម្បីបញ្ចប់ការសាងសង់។ ការស្ថាបនាស្ពានអាកាសថ្មើរជើងផ្សារដើមគរនេះ ត្រូវបានធ្វើព្រមគ្នាជាមួយនឹងការស្ថាបនាស្ពានអាកាសថ្មើរជើងនៅត្រង់ចំណុចភ្លើងស្តុប សាលាសន្ធរម៉ុក។ រដ្ឋបាលសាលារាជធានីភ្នំពេញ បញ្ជាក់ថា ការស្ថាបនាស្ពានអាកាសថ្មើរជើងឡើង គឺដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋក្នុងការឆ្លងកាត់ផ្លូវប្រកបដោយសុវត្ថិភាព និងមិនមានការប្រឈមគ្រោះថ្នាក់ណា មួយកើតឡើង។ រដ្ឋបាលរាជធានីភ្នំពេញ ក៏គ្រោងនឹងសាងសង់ស្ពានអាកាសថ្មើរជើងនៅលើផ្លូវផ្សេងៗមួយចំនួនទៀត ជាពិសេសនៅមុខសាលារៀន មន្ទីរពេទ្យ និងផ្សារ ជាដើម ដើម្បីបង្កើនការការពារផ្នែកសុវត្តិភាពជូនប្រជាពលរដ្ឋនៅពេលឆ្លងកាត់ផ្លូវ។ សូមបញ្ជាក់ថា មកដល់ពេលនេះ រាជធានីភ្នំពេញមានស្ពានអាកាសថ្មើរ ជើងចំនួន៣កន្លែងហើយ គឺនៅតំបន់ជម្ពូវ័ន្ត ស្ថិតក្នុងខណ្ឌពោធិសែនជ័យ មានចំនួន២កន្លែង និងនៅចំណុចភ្លើងស្តុបនាងគង្ហីង មានចំនួន១កន្លែង៕

អាន​បន្ថែម

CDC អនុម័តគម្រោងបង្កើតរោងចក្រសម្ភារសំណង់ ៤ កន្លែងតម្លៃជាង ២៥ លានដុល្លារ

ក្រុមប្រឹក្សាអភិវឌ្ឍន៏កម្ពុជា (CDC) កាលពីពេលថ្មីនេះ បានសម្រេចចេញ វិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរជូនដល់ក្រុមហ៊ុនចំនួន ៤ ក្នុងការវិនិយោគលើទឹកប្រាក់ជាង ២៥ លានដុល្លារ សាងសង់រោងចក្រសម្ភារសំណង់នៅខេត្តព្រះសីហនុ និងស្វាយរៀង ដែលគម្រោងទាំង៤ នេះ នឹងជួយបង្កើតការងារជាង ១០០០ កន្លែងដល់ប្រជាជនក្នុងតំបន់។ ក្រុមហ៊ុនទាំង ៤ នោះរួមមាន ក្រុមហ៊ុន Kaining Metal Product (Cambodia) Co.,Ltd ក្រុមហ៊ុន Hong Yao Cable & Wire (Cambodia) Co.,Ltd ក្រុមហ៊ុន Run Yang & Run Jie (Cambodia) Logistic Safety Equipment Manufacturing Co.,Ltd និងក្រុមហ៊ុន Cambodian Saiban Wood Co.,Ltd។ សម្រាប់ក្រុមហ៊ុន Kaining Metal Product (Cambodia) […]

អាន​បន្ថែម

ឆ្នេររាមនឹងក្លាយជាតំបន់អភិវឌ្ឍន៍ទេសចរណ៍ដ៏ធំមហិមាតម្លៃ ១៦ ពាន់លានដុល្លារ

ឃុំរាម ឬ ស្គាល់ជាទូទៅថាឆ្នេរសមុទ្ររាម នៃខេត្តព្រះសីហុនគ្រោងនឹងផ្លាស់ប្ដូរមុខមាត់ថ្មីទៅជា តំបន់អភិវឌ្ឍន៍ទេសចរណ៍ដ៏ធំមហិមាមួយ លាតសន្ធឹងលើផ្ទៃដីជាង ៨០០ ហិកតា ក្រោមទុនវិនិយោគប្រមាណ ១៦ ពាន់លានដុល្លារ។ នេះបើយោងតាមក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ការប្រកាសឱ្យដឹងពីគម្រោងនេះធ្វើឡើងក្នុងកិច្ចប្រជុំរវាង ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងអន្តរក្រសួង ក្រោមអធិបតីភាពរបស់ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី ១៤ កុម្ភៈ កន្លងមកនេះ។ គម្រោងនេះ មានឈ្មោះថា ‘ទីក្រុងរាម’ ដែលស្នើដោយក្រុមហ៊ុន ខានូពីស៊ែន ឌីវេឡុបមិន ឯ.ក (Canopy Sands Development Co., Ltd)។ ក្រុមហ៊ុននឹងអភិវឌ្ឍផ្ទៃដីកម្មសិទ្ធរបស់ខ្លួនទំហំ ៨៣៤ ហិកតា ទៅជា សណ្ឋាគារ ភោជនីយដ្ឋាន រមណីយដ្ឋាន អគារស្នាក់នៅ សាលប្រជុំ សាលសន្និសិទ មជ្ឈមណ្ឌលពាណិជ្ជកម្មនិងហិរញ្ញវត្ថុ មជ្ឈមណ្ឌលកីឡា […]

អាន​បន្ថែម

ផ្លូវថ្នល់១១ ខែ្សនៅខេត្តព្រះសីហនុបានបើកការដ្ឋានជួសជុលនៅក្នុងខែកុម្ភៈនេះ

ផ្លូវថ្នល់ចំនួន១១ខ្សែ ប្រវែងសរុប១៦,៣៧៤គីឡូម៉ែត្រ នៅខេត្តព្រះសីហនុ ត្រូវបានប្រារព្ធពិធីបើកការដ្ឋានសាងសង់ជាផ្លូវការហើយ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោមអធិបតីភាព ឯកឧត្តម សួង ហេង រដ្ឋលេខាធិការនៃក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងដ៏ខ្ពង់ខ្ពង់ ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល។ ឯកឧត្តមបញ្ជាក់ថា គម្រោងស្ថាបនាជួសជុលហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ចំនួន១១ខ្សែនេះ រួមមានការពង្រីកកំណាត់ផ្លូវជាតិលេខ៤ ពី ២គន្លង ទៅ ៦គន្លង ខ័ណ្ឌដោយសួនច្បារតាមបណ្ដោយទ្រូងផ្លូវ ដែលមានប្រវែងសរុប ៦,៧០គីឡូម៉ែត្រ និងស្ថាបនាផ្លូវថ្នល់ក្នុងក្រុងចំនួន១០ខ្សែ ប្រវែងសរុប ៩,៦៧៤គីឡូម៉ែត្រផងដែរ។ គួរបញ្ជាក់ផងដែរថា គម្រោងស្ថាបនានេះស្ថិតនៅក្នុងក្របខណ្ឌនៃកញ្ចប់ថវិកាសន្សំរបស់ជាតិ ១០០ លានដុល្លារ និងស្ថិតក្រោមអាណាប័ករបស់ក្រសួងសាធារណៈការ និងដឹកជញ្ជូន។ ខេត្តព្រះសីហនុត្រូវបានរាជរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់ខ្ពស់ មានចក្ខុវិស័យមុតស្រួច និងវែងឆ្ងាយក្នុងការប្រែក្លាយខេត្តភាគនិរតីដ៏មានសក្ដានុពលមួយនេះឱ្យក្លាយទៅជាទីក្រុងទំនើប រមណីយដ្ឋានឆ្នេរសមុទ្រស្អាត និងជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។

អាន​បន្ថែម

រដ្ឋាភិបាលអនុញ្ញាតការស្វែងរករ៉ែប្រេងកាតក្នុងប្លុក D

ក្រសួងរ៉ែ និងថាមពល បានចុះហត្ថលេខាកិច្ចព្រមព្រៀងរុករករ៉ែប្រេងកាត នៅក្នុងប្លុក D ក្នុងដែនសមុទ្រខ្មែរ ឲទៅក្រុមហ៊ុន Cambodia Resources Energy Development Co.។ ការចុះហត្ថលេខាកិច្ចព្រមព្រៀងរុករករ៉ែប្រេងកាត គឺធ្វើឡើងនៅក្នុងខែធ្នូ ឆ្នាំ២០១៩ ហើយការចាប់ផ្តើមរុករករ៉ែប្រេងកាត និងចាប់ផ្តើមនៅឆ្នាំ២០២០។ នេះបើយោងតាម ឯកឧត្តម ជៀប សួរ អគ្កនាយកប្រេងកាត នៃក្រសួងរ៉ែ និងថាមពល។ ឯកឧត្តម ជៀប សួរ មានប្រសាសន៍ថា ការចុះហត្ថលេខាកិច្ចព្រមព្រៀង គឹដើម្បីធ្វើការសិក្សា ស្រាវជ្រាវ អណ្តូងប្រេងកាតក្នុងប្លុក D។ អណ្តូងប្រេងក្នុងប្លុក D មានទំហំ ៥ ៥០០ គឺឡូម៉ែត្រក្រឡា លាតសន្ធឹងលើផ្នែកមួយនៃដែនសមុទ្រខ្មែរ ក្នុងឈូងសមុទ្រប្រទេសថៃ។ ឯកឧត្តម ជៀប សួរ បញ្ជាក់ថា៖ “កិច្ចព្រមព្រៀងមានរយៈ៣០ឆ្នាំ ក្នុងហ្នឹងរយៈពេលសិក្សាស្រាវជ្រាវ ៧ឆ្នាំ គាត់អាចបន្តដល់ ១០ឆ្នាំ បើសិនគាត់រកឃើញប្រេង គាត់បន្តទៀត រហូតដល់ ៣០ឆ្នាំ តាមច្បាប់ប្រេងកាត”។ […]

អាន​បន្ថែម

ផ្លូវជាតិលេខ ១០ ពីសំឡូតនៃខេត្តបាត់ដំបងទៅកោះកុងនឹងបើកការដ្ឋានសាងសង់នៅខែមីនានេះ

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងអញ្ជើញបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ ១០ គឺតភ្ជាប់រវាងសំឡូតនៃខេត្តបាត់ដំបងទៅកោះកុង នៅក្នុងកំឡុងខែមីនាខាងមុខនេះ ក្រោយពីធ្វើការសិក្សាជាច្រើនខែ។ សម្តេច ហ៊ុន សែន បានឱ្យដឹងដូច្នេះនៅក្នុងពិធីបើកការដ្ឋានស្ដារ និងសាងសង់ផ្លូវជាតិលេខ២ និងលេខ២២ កាលពីព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ កន្លងមកនេះ។ បើតាមក្រសួងសាធារណការ ផ្លូវជាតិលេខ១០នេះ ដែលមានប្រវែងសរុប ១៩៧ គីឡូម៉ែត តភ្ជាប់ពីតំបន់សំឡូតនៃខេត្តបាត់ដំបង ភ្ជាប់ជារបៀង មកកាន់ខេត្តពោធិ៏សាត់ ហើយមកកាន់កោះកុង និងបន្តចុះមកក្រុងព្រះសីហនុតាមផ្លូវជាតិលេខ៤៨។ ទាក់ទងនឹងផ្លូវមួយខ្សែរនេះ សម្តេច ហ៊ុន សែន បានមានប្រសាសន៍ថា៖ « អ្នកនៅបាត់ដំបង ពោធិ៍សាត់ បន្ទាយមានជ័យ ប៉ៃលិន មិនចាំបាច់ធ្វើដំណើរកាត់តាមទីក្រុងភ្នំពេញទៅកាន់ខេត្តព្រះសីហនុទេ។ ប្រជាពលរដ្ឋអាចធ្វើដំណើរតាមផ្លូវថ្មីមួយខ្សែនេះ ចេញទៅខេត្តកោះកុង រួចហើយចេញទៅខេត្តព្រះសីហនុតែម្តងគឺចំណេញចំងាយផ្លូវលើសពី ១០០ គីឡូម៉ែត ដែលជាផលចំណេញសម្រាប់ប្រជាពលរដ្ឋ។» គួរបញ្ជាក់ផងដែរថា ផ្លូវនេះនឹងសាងសង់ក្រោមឥណទានពីប្រទេសចិន ដែលប៉ុន្មានខែចុងក្រោយនេះ ក្រុមការងារអន្តរក្រសួងបាននិងកំពុងពន្លឿនការសិក្សាផលប៉ះពាល់នៃគម្រោងយ៉ាងមមារញឹក មុននឹងសម្រេចបើកការដា្ឋន។ (អានបន្ថែម)

អាន​បន្ថែម

រដ្ឋាភិបាលនឹងដាក់គម្រោងស្ពានជ្រោយចង្វារស្វាយជ្រុំជាគម្រោងអាទិភាពចេញពីកញ្ចប់កម្ចី ៧០០ លានពីកូរ៉េ

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងដាក់គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ពីជ្រោយចង្វារទៅ ដល់ស្វាយជ្រុំ ជាគម្រោងអាទិភាព ក្នុងការស្នើថវិកាចេញពីកញ្ចប់ឥណទាន ៧០០ លានដុល្លារពីកូរ៉េសម្រាប់ឆ្នាំ ២០១៩-២០២៣។ សម្ដេច ហ៊ុន សែន ថ្លែងដូច្នេះក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ ២ និង ២២ កាលពីព្រឹកថ្ងៃទី ១១ ខែកុម្ភៈ កន្លងមកនេះ។ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ «បើយោងតាមការសិក្សា គម្រោងស្ពានតភ្ជាប់រវាងជ្រោយចង្វារ ទៅស្វាយជ្រុំ នេះគឺនឹងចំណាយប្រមាណ ៤០ ទៅ ៥០ លានដុល្លារប៉ុណ្ណោះ…»។ «កូរ៉េគឺផ្ដល់កញ្ចប់ឥណទានដល់ ៧០០ លានដុល្លារ សុំយក៤០ ទៅ ៥០ លានដុល្លារ គឺនឹងមិនមានបញ្ហា។ តែគឺនៅលើយើងថា នឹងដាក់គម្រោងមួយណាជាគម្រោងអាទិភាព ដែលយើងនឹងដាក់គម្រោងស្ពាននេះ» សម្ដេចបានបន្ត។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) នឹងធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជា ហើយនឹងសិក្សានៅទីតាំងនោះនៅចុងខែកុម្ភៈឆ្នាំ ២០២០ […]

អាន​បន្ថែម

ក្រុមហ៊ុនជប៉ុនធំៗ ៣ គ្រោងមកវិនិយោគលើប្រព័ន្ធគ្រប់គ្រងសំរាមនៅរាជធានីភ្នំពេញ

ក្រុមហ៊ុនជប៉ុនធំៗ ចំនួន ៣ កាលពីថ្មីៗចាប់សំដែងការអារម្មណ៍មករវិនិយោគលើប្រព័ន្ធគ្រប់គ្រងសំរាមនៅរាជធានីនៅភ្នំពេញ ខណៈពេលដែលការប្រមូលសំរាមនៅក្នុងទីក្រុង កំពុងតែទាមទារឱ្យមានការរៀបចំរចនាសម្ព័ន្ធគ្រប់គ្រងថ្មី និងមានប្រសិទ្ធភាពជាងមុន។ ការបង្ហាញពីចំណាប់អារម្មណ៍នេះ ធ្វើឡើងនៅក្នុងជំនួបរវាង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងលោក មីកាមី ម៉ាសាហ៊ីរ៉ូ (Mikami Masahiro) ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា កាលពីព្រឹកថ្ងៃទី១២ កុម្ភៈ កន្លងមកនេះ ដែលភាគជប៉ុនបានលើកឡើងថា ក្រុមហ៊ុនជប៉ុនចំនួនបី នឹងចូលរួមដេញថ្លៃក្នុងការប្រមូលសំរាមនៅពេលខាងមុខ។ លោក លោក មីកាមី ម៉ាសាហ៊ីរ៉ូ បញ្ជាក់ថា៖ «ជប៉ុនកំពុងយកចិត្តទុកដាក់លើវិស័យនេះ បន្ទាប់ពីបានជួយរាជធានីភ្នំពេញលើវិស័យទឹកស្អាត លើវិស័យចំរោះទឹក ពេលនេះក៏បានយកចិត្តទុកដាក់ទៅលើបញ្ហាសំរាមផងដែរ។ សំរាមគឺជាកត្តាចាំបាច់ ហើយជប៉ុនក៏មានក្រុមហ៊ុន០៣ ដែលមានចំណាប់អារម្មណ៍វិនិយោគ និងចូលរួមចំណែកដេញថ្លៃក្នុងការប្រមូលសំរាមនៅកម្ពុជា»។ នៅពេលនេះរដ្ឋបាលរាជធានីភ្នំពេញ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កំពុងតែដាក់ការប្រមូលសំរាមនេះស្ថិតនៅក្នុងអន្តរកាល ព្រោះថាក្រុមហ៊ុនចាស់ពុំអាចទទួលការងារនេះបានទៀតទេ ដោយសារទីក្រុងភ្នំពេញមានការរីកធំ ពីប្រមាណ៣០០គីឡូម៉ែត្រក្រឡា ទៅ ៦០០គីឡូម៉ែត្រក្រឡា។ ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖ «នៅពេលដ៏ខ្លីខាងមុខនេះ ស្ថាប័នទាំងពីរគឺ សាលារាជធានីភ្នំពេញ […]

អាន​បន្ថែម