គម្រោងអភិវឌ្ឍន៍
សួនច្បាររលឹកវាលពិឃាតនៃរបបខ្មែរក្រហមនឹងមានវត្តមាននៅក្រុងឡុងបិចក្នុងឆ្នាំ២០២១
សហគមន៍ខ្មែរប្រចាំនៅទីក្រុងឡុងប៊ិច កាលថ្ងៃទី ២ ខែកុម្ភៈ នេះ បានប្រារព្ធពិធីបញ្ចុះបឋមសីលាបើកការដ្ឋានសាងសង់សួនច្បាររំឭកវាលពិឃាតមួយនៅក្នុងទីក្រុងឡុងប៊ិច ក្នុងគោលបំណងគោរពដល់វិញ្ញាណក្ខន្ធរបស់ជនរងគ្រោះក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ បើយោងតាមសារព័ត៌មាន Long Beach Post News សួនច្បារនេះនឹងត្រូវស្ថាបនាឡើងស្ថិតនៅទីតាំងលើទីវាលទំនេរមួយទល់មុខបណ្ណាល័យ The Mark Twain Neighborhood Library ផ្លូវលេខ 1501 E. Anaheim St.។ នៅក្នុងបរិវេណសួនច្បារនេះ នឹងគ្រោងសាងសង់ វេទិការ សួនទឹក និងស្តូបសម្រាប់ដាក់ធាតុជនរងគ្រោះដែលបាត់បង់ជិវិតនៅក្នុងរបបខ្មែរក្រហមផងដែរ។ បច្ចុប្បន្ន គម្រោងមួយនេះត្រូវបានអនុញ្ញាតឲ្យសាងសង់ ហើយដែលរំពឹងថានឹងបញ្ចប់ការសាងសង់ក្នុងឆ្នាំ ២០២១ ខាងមុខនេះ។ ប្រភពដដែលបានបញ្ជាក់ថា គម្រោងនេះធ្វើឡើងក្រោមការសហការរវាងមជ្ឈមណ្ឌលរំឭកវាលពិឃាត និងអង្គការអតីតយុទ្ធជនកម្ពុជា ដោយភាគីទាំងពីរបានចាប់ផ្ដើមគិតពីគម្រោងតាំងពីឆ្នាំ២០០៥ ហើយបញ្ចប់ការរចនាប្លង់ក្នុងឆ្នាំ ២០១៦ មកម្ល៉េះ។ លោក Dee Andrews ដែលជាអភិបាលខណ្ឌ និងជាស្ថានិកមួយរូបសម្រាប់គម្រោង បានបញ្ជាក់ថា ដំបូងគម្រោងមានតម្លៃប្រមាណ ៧៥ម៉ឺនដុល្លារ តែសមាជិកសហគមន៍ដទៃទៀតបានទម្លាក់តម្លៃនៅសល់ត្រឹម ៤០ ម៉ឺនដុល្លារ។ ហើយក្នុងដំណាក់កាលនេះ លោក Andrews ផ្ទាល់បានផ្ដល់នូវជំនួយជាទឹកប្រាក់ចំនួន១៥ […]
អានបន្ថែមក្រុមហ៊ុន Vinci Airports និង SCA ស្នើចង់បង្កើតក្រុមហ៊ុនរួមជាមួយ OCIC លើការអភិវឌ្ឍន៍ប្រលានយន្តហោះថ្មី
ក្រុមហ៊ុន Vinci Airports និង ក្រុមហ៊ុន SCA ឬស្គាល់ជាទូទៅថាជាក្រុមហ៊ុន Cambodia Airports ដែលជាក្រុមហ៊ុនទទួលខុសត្រូវ និងគ្រប់គ្រងលើអាកាសយានដ្ឋានភ្នំពេញនាពេលបច្ចុប្បន្ន កាលពីពេលថ្មីៗនេះ បានស្នើចង់បង្កើតក្រុមហ៊ុនរួមគ្នាជាមួយ OCIC ក្នុងការអភិវឌ្ឍន៍សាងសង់អាកាសយានដ្ឋានអន្ដរជាតិថ្មីតម្លៃវិនិយោគ ១,៥ ពាន់លានដុល្លារអាមេរិកស្ថិតនៅខេត្តកណ្តាល។ ការស្នើនេះធ្វើឡើងកាលពី ថ្ងែទី០៤ កុម្ភៈ កន្លងមកនេះក្នុងជំនួបរវាងតំណាងក្រុមហ៊ុនទាំង ៣ និងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ដោយក្រុមVinci Airports តំណាងដោយលោក Emmanuel MENANTEAU ក្រុមហ៊ុនសម្បទាន អាកាសយានដ្ឋាន SCA តំណាងដោយលោក Alain BRUN និងក្រុមហ៊ុន OCIC តំណាងដោយលោក វ៉ាន់ ឆាលហ៍ជួន។ កិច្ចប្រជុំនេះ គឺធ្វើឡើងក្នុងគោលបំណងដើម្បីឲ្យក្រុមហ៊ុនទាំង ៣ បង្ហាញពីមូលដ្ឋាន និងជំហររៀងៗខ្លួនឲ្យបានច្បាស់លាស់។ ក្រុមហ៊ុន Vinci Airports និងក្រុមហ៊ុន SCA បានបញ្ជាក់ថា ដោយខ្លួនជាក្រុមហ៊ុនមានបទពិសោធន៍គ្រប់គ្រងអាកាសយានដ្ឋាននៅកម្ពុជាជាច្រើនឆ្នាំ ក្រុមហ៊ុនមានបំណងចង់សហការជាមួយនឹងក្រុមហ៊ុន OCIC ក្នុងគម្រោងរៀបចំប្លង់រចនាបទ ការផ្ដល់ប្រភពហិរញ្ញប្បទាន […]
អានបន្ថែមកម្ពុជានឹងទទួលបានកម្ចី ៧០០ លានដុល្លារពីកូរ៉េសម្រាប់ការអភិវឌ្ឍគម្រោងចំនួន១០
ប្រទេសកូរ៉េត្រៀមផ្តល់នូវទឹកប្រាក់ឥណទានប្រមាណ ៧០០ លានដុល្លារ បន្ថែមទៀត ដល់កម្ពុជា សម្រាប់ការអភិវឌ្ឍន៍គម្រោងចំនួន ១០ អំឡុងឆ្នាំ ២០១៩ ដល់ ២០២៣។ នេះបើយោងតាមការប្រកាសរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ នេះជាការលើកឡើងរបស់សម្តេច គឺធ្វើឡើងក្នុងពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋសិស្សនិស្សិត និងពលករខ្មែរនៅប្រទេសកូរ៉េខាងត្បូង កាលពីរសៀលថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០ កន្លងមកនេះ។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ «តាំងពីឆ្នាំ ១៩៩៦ ដល់ឆ្នាំ ២០១៨ កូរ៉េខាងត្បូងផ្តល់ជំនួយឥតសំណងជាង ៣០០លានដុល្លារអាមេរិក ហើយឆ្នាំ ២០១៩ កន្លងទៅនេះ ជំនួយឥតសំណងមាន ១៧ លានដុល្លារ និងឆ្នាំ ២០២០ គ្រោងផ្តល់ឲ្យកម្ពុជា ២៤លានដុល្លារ ជាជំនួយឥតសំណងផងដែរ»។ សម្តេច បានបន្តទៀតថា គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០១៩ កូរ៉េខាងត្បូងផ្តល់ហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍន៍ប្រមាណ ៨៨៩ លានដុល្លារ សម្រាប់ការអភិវឌ្ឍគម្រោងចំនួន២៣ ហើយទើបតែបានបើកប្រើប្រាស់អស់ប្រមាណ ៤៤២ លានដុល្លារ។ […]
អានបន្ថែមហេដ្ឋារចនាសម្ព័ន្ធតាមដងស្ទឹងខេត្តបាត់ដំបងនឹងប្រែមុខមាត់ថ្មីក្នុងពេលឆាប់ៗនេះ
ខេត្តបាត់ដំបង គ្រោងនឹងស្វាគមន៍ផ្លូវថ្មើជើងទេសចរណ៍ថ្មីមួយតាមដងស្ទឹងសង្កែ ដែលនេះជាផ្នែកមួយនៃការលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្ដ ក៏ដូចជាងការត្រៀមខ្លួនជាម្ចាស់ផ្ទះក្នុងព្រឹត្តិការណ៍បុណ្យទន្លេ លើកទី៦ នៅថ្ងៃទី១៣-១៥ ខែមីនា ឆ្នាំ២០២០ ខាងមុខនេះ។ ធ្វើឡើងក្រោមទំនួលខុសត្រូវរបស់រដ្ឋបាលខេត្តបាត់ដំបង គម្រោងលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធនេះរួមមាន ការអភិវឌ្ឍរៀបចំច្រាំងស្ទឹងសង្កែទាំងត្រើយខាងកើតនិងខាងលិច ការរៀបចំបំពាក់ប្រព័ន្ធភ្លើងបំភ្លឺតាមដងផ្លូវសំខាន់ៗ ការបង្វែរផ្លូវទឹកក្នុងស្ទឹងសង្កែ ការកែលម្អនិងធ្វើជម្រាលច្រាំងស្ទឹងសង្កែទាំងសងខាង ការពង្រីកទីធ្លាផ្លូវដើរហាត់ប្រាណនៅតាមមាត់ស្ទឹងសង្កែត្រើយខាងកើត ការរៀបចំឲ្យមានដងវិថីម្ហូបអាហារ (Street Food) និងរៀបចំធ្វើបង្កាន់ដៃវ៉េរ៉ង់ដានៅទីនោះប្រមាណ៧០០ម៉ែត្រ សម្រាប់ការឈរកំសាន្តតាមមាត់ស្ទឹង និងរក្សាសុវត្ថិភាពនៅទីនោះផងដែរ។ លើសពីនេះ ក៏មានការចាក់ក្រាលកៅស៊ូស្ថិតនៅចន្លោះផ្លូវច្រមុះជ្រូក សួនច្បារនាគសន្តិភាព ដែលជាចំណុចគោលដៅសំខាន់ក្នុងការរៀបចំនូវវេទិកាព្រឹត្តិការណ៍បុណ្យទន្លេ និងផ្លូវចុះពីស្ពានថ្មសម្តេចតេជោហ៊ុនសែន មកទល់ស្តុបស្វាយប៉ោមុខសាលាខេត្តជាដើម។ ក្នុងពេលចុះត្រួតពិនិត្យការដ្ឋានក្រាលកៅស៊ូដែលកំពុងដំណើរការឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបងបានមានប្រសាសន៍ថា៖ «ការចាក់ក្រាលកៅស៊ូបេទីមីណ័រដែលកំពុងតែដំណើរការនេះ គឺជាកិច្ចការបន្ថែម ដែលនៅសេសសល់ពីមុនមក ខណៈដែលរដ្ឋបាលខេត្តបានធ្វើការកែលម្អកាលពីឆ្នាំ២០១៩កន្លងមក។ ហើយសម្រាប់ការចាក់ក្រាលកៅស៊ូនៅថ្ងៃនេះ គឺមានប្រវែងប្រមាណ ២០.០០០ម៉ែត្រក្រឡា។» ទាក់ទងនឹងវិស័យទេសចរណ៍ក្នុងខេត្ត ឯកឧត្តមបណ្ឌិត ថោង ខុន បានបង្ហាញពីការរំពឹងទុកថា ខេត្តបាត់ដំបងនឹងទាក់ទាញភ្ញៀវទេសចរកាន់តែច្រើន ក្រោយពេលដែលហេដ្ឋារចនាសម្ព័ន្ធផ្លូវជាតិលេខ៥ បញ្ចប់ការសាងសង់រួចរាល់ជាស្ថាពរ ផ្លូវរថភ្លើងចាប់ដំណើរការល្អប្រសើរឡើងវិញ និងការរៀបចំច្រកទ្វារអន្តរជាតិសំខាន់ៗ រួចរាល់ជាស្ថាពរ។ គួរបញ្ជាក់ផងដែរថា នៅឆ្នាំ២០២០នេះ ខេត្តបាត់ដំបងនឹងមានរៀបចំនូវព្រឹត្តិការណ៍ថ្នាក់ជាតិសំខាន់ៗជាច្រើនផងដែរ ដូចជាព្រឹត្តិការណ៍បុណ្យទន្លេលើកទី៦ […]
អានបន្ថែមគម្រោងពង្រីកកែលម្អផ្លូវជុំវិញប្រាសាទអង្គរធំគ្រោងនឹងបញ្ចប់នៅខែមីនានេះ
គម្រោងពង្រីក និង កែលម្អផ្លូវជុំវិញអង្គរធំ មានចំនួន២ កំណាត់ចាប់ពីប្រាសាទប្រែរូបដល់មុខប្រាសាទបន្ទាយក្តី ក្រោមកិច្ចប្រតិបត្តិការរបស់អាជ្ញាធរជាតិអប្សរា គ្រោងនឹងបញ្ចប់នៅខែមីនានេះហើយ ដែលនេះជាសម្មិទ្ធិផលថ្មីមួយទៀតសម្រាប់ការពង្រឹងវិស័យទេសចរណ៍នៅក្នុងខេត្តសៀមរាប។ បើយោងតាមរបាយការណ៍របស់អាជ្ញាធរជាតិអប្សរា គម្រោងកែលម្អផ្លូវនេះមានប្រវែងសរុប ២៤៧៦ ម៉ែត្រ បែងចែកជា ២ដំណាក់កាល និង ២កំណាត់ ដោយកំណាត់ទី១ គឺចាប់ពីប្រាសាទប្រែរូប មកស្រះស្រង់ ដែលមានប្រវែង ១០៧៦ម៉ែត្រ និងកំណាត់ទី២ ពីស្រះស្រង់ដល់មុខប្រាសាទបន្ទាយក្តី មានប្រវែង ១៤០០ម៉ែត្រ។ ប្រភពដដែលបានបញ្ជាក់ទៀតថា ការពង្រីកផ្លូវនេះគឺ មានទទឹងចាប់ពី ៦ ម៉ែត្រ ទៅ ៩ម៉ែត្រ ទៅតាមស្ថានភាពជាក់ស្តែង។ គួរបញ្ជាក់ថា គម្រោងនេះបានបើកការដ្ឋានសាងសង់កាលពីខែមករាកន្លងមកនេះ ដែលបច្ចុប្បន្នសហគ្រាសរាជសីដែលជាក្រុមហ៊ុនទទួលបន្ទុកអនុវត្តលើគម្រោងនេះ បានបញ្ចប់ការងារអ៊ុតបេតុងកៅស៊ូរួចរាល់ហើយចំពោះកំណាត់ទី១ ពោលគឺពីប្រាសាទប្រែរូបមកស្រះស្រង់ រីឯកំណាត់ទី២ កំពុងតែបង្ហាប់គ្រឹះ ហើយគ្រោងនឹងបញ្ចប់ក្នុងខែមីនាខាងមុខនេះ។ ឯកឧត្តម យិត ចាន់ដារដ្ឋ អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ការជួសជុលកែលម្អផ្លូវនេះ គឺដើម្បីឱ្យផ្លូវមានសោភ័ណភាពល្អស្អាត និងសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍។
អានបន្ថែមរាជធានីភ្នំពេញនឹងមានផ្លូវថ្មើរជើងទេសចរណ៍ថ្មីមួយទៀតនៅតាមបណ្ដោយទន្លេចតុមុខឆាប់ៗនេះ
រដ្ឋបាលរាជធានីភ្នំពេញ គ្រោងរៀបចំផ្លូវថ្មើរជើងនៅតាមបណ្ដោយទន្លេចតុមុខចាប់ពីមុខប្រៃសណីយ៍កម្ពុជារហូតដល់មុខព្រះបរមរាជវាំង ដើម្បីដោះស្រាយផលប៉ះពាល់ក្នុងគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ចន្លោះពីស្ពានព្រះមុនីវង្ស និងស្ពានទន្លេបាសាក់ តាខ្មៅនិងគម្រោងស្ថាបនាផ្លូវតភ្ជាប់ពីតំបន់អភិវឌ្ឍន៍ទីក្រុងរណបជ្រោយចង្វារទៅកាន់មហាវិថី ឈ្នះ ឈ្នះ ត្រង់ចំណុចពហុកីឡដ្ឋានមរតកតេជោ។ យោងតាមគេហទំព័រផ្លូវការរបស់សាលារាជធានីភ្នំពេញ ក្រុមការងារពិសេសរបស់សាលារាជធានីភ្នំពេញកំពុងតែត្រៀមកែលម្អផ្លូវថ្មើរជើងថ្មីនេះឲ្យកាន់តែទាក់ទាញ ដែលរួមមាន ការកែលម្អចិញ្ចើមផ្លូវ សួនច្បារ ដាំដើមឈើ និងភ្លើងលម្អពណ៌នាពេល រាត្រី រួមទំាង ផ្សារាត្រី ផាប់ស្ទ្រីត ផ្សារណាត់ ផ្សារកសិផល ក្លឹបកម្សាន្ត ស្កាយបា កន្លែងលក់វត្ថុអនុស្សាវរីយ ផលិតផលកសិកម្ម ចំណតយានយន្ត និងចំណតផែទូកទេសចរណ៍ជាដើម។ លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងថា៖« គម្រោងកែលម្អទាំងនេះ គឺមានភាពបន្ស៊ីគ្នា ដែលធានាបានសុខដុមនីយកម្ម រវាងវិស័យទេសចរណ៍ និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធទីក្រុង គឺធានាបានសណ្តាប់ធ្នាប់ ចរាចរណ៍ និងមិនរំខានដល់ផ្លូវថ្មើរជើងឡើយ។» ទន្ទឹមនឹងនេះ សាលារាជធានីភ្នំពេញនឹងរៀបចំជាកញ្ចប់ទេសចរណ៍ផ្លូវថ្មើរជើងនេះ ដោយអាចបង្កើតឡើង ក្នុងមួយសប្តាហ៍ចំនួន៣ថ្ងៃ គឺចាប់ពីថ្ងៃសុក្រ ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចាប់ពីម៉ោង១៦រសៀល ដល់ម៉ោង១២យប់ ហើយមិនអនុញ្ញាតឲ្យមានយាន្តជំនិះផ្សេងៗ ឆ្លងកាត់ឡើយ គឺសម្រាប់តែថ្មើរជើងតែប៉ុណ្ណេះ។ ថ្លែងក្នុងកិច្ចប្រជុំក្រុមការងារបច្ចេកទេសរបស់សាលារាជធានីភ្នំពេញ នារសៀលថ្ងៃទី២៩ខែមករានេះ ឯកឧត្តម […]
អានបន្ថែមគម្រោងពង្រីកផ្លូវជាតិលេខ២ និង២២ នឹងបើកការដ្ឋានសាងសង់ខែកុម្ភៈនេះ
គម្រោងពង្រីកនិងស្ដារឡើងវិញនូវផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ ក្រោមជំនួយរដ្ឋាភិបាលកូរ៉េខាងត្បូងជាង៥០លានដុល្លារ នឹងបើកការដ្ឋានសាងសង់នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ ខាងមុខនេះ ពិតមែនហើយ ក្រោយការទន្ទឹងរង់ចាំជាច្រើនខែ។ ការបើកការដ្ឋានសាងសង់នេះ នឹងធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ បើយោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងសាធារណៈការនិងដឹកជញ្ជូន ផ្លូវជាតិលេខ ២ មានប្រវែងសរុបចំនួន ៦២,៥៦គីឡូម៉ែត្រ គិតចាប់ពីរង្វង់មូលតាខ្មៅ-អូរចំបក់ ដល់រង្វង់មូលក្រុងដូនកែវ ខេត្តតាកែវ។ ដោយឡែក ផ្លូវជាតិលេខ ២២ មានប្រវែងសរុបចំនួន ៩,៦១ គីឡូម៉ែត្រ ចាប់គិតពីរង្វង់មូលក្រុងដូនកែវ ដល់អង្គតាសោម ផ្លូវជាតិលេខ ៣។ គម្រោងនេះនឹងត្រូវធ្វើការពង្រីកលើផ្លូវចាស់ដោយក្រាលកៅស៊ូ (Asphalt Concrete)ដែលមានគុណភាពជាប់បានយូរ ហើយការសាងសង់នឹងប្រើប្រាស់រយៈពេលប្រមាណជា ៣០ ខែ។ ទន្ទឹមគ្នានេះដែរ គម្រោងនេះអាចនឹងត្រូវចំណាយប្រមាណ ៥៦ លានដុល្លារ ដែលជាថវិកាកម្ចីពីរដ្ឋាភិបាលកូរ៉េ និងថវិកាបដិភាគរបស់រដ្ឋាភិបាលកម្ពុជាជាង ៨ លានដុល្លារ។ របាយការណ៍ដដែលនេះក៏បានឲ្យដឹងទៀតថា គម្រោងសាងសង់ជួសជុលធ្វើឲ្យប្រសើរឡើងផ្លូវជាតិទាំងពីរខ្សែនេះនឹងត្រូវសាងសង់ដោយក្រុមហ៊ុន Hanshin Engineering & Construction Co., Ltd […]
អានបន្ថែមក្រុមហ៊ុនថៃបង្ហាញគម្រោងវិនិយោគរោងចក្រតម្លើងគ្រឿងបរិក្ខាអគ្គិសនីនៅខេត្តពោធិ៍សាត់
ក្រុមហ៊ុន Precise Electric Manufacturing Co Ltd ដែលស្ថិតនៅក្រោមក្រុមសារជីវកម្ម Precise Cooperation មកពីប្រទេសថៃ បានបង្ហាញគម្រោងវិនិយោគ បង្កើតរោងចក្រតម្លើងគ្រឿងបរិក្ខាអគ្គិសនី នៅស្រុកក្រគរ ខេត្តពោធិ៍សាត់។ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ បានឲ្យដឹងថា នៅរសៀលថ្ងៃទី២៩ ខែមករា ក្រុមហ៊ុនបានបង្ហាញគម្រោង ក្នុងកិច្ចប្រជុំនៅសាលារដ្ឋបាលខេត្តពោធិ៍សាត់។ លោកបន្តថា ក្រុមហ៊ុនបានស្នើសុំការសម្របសម្រួលពីរដ្ឋបាលខេត្ត ក្នុងការវិនិយោគរោងចក្រតម្លើងគ្រឿងបរិក្ខាអគ្គិសនី ដើម្បីឲ្យក្រុមហ៊ុនពន្លឿនការវិនិយោគនេះ។ យោងតាមព័ត៌មានរដ្ឋបាលសាលាខេត្ត បានស្រង់សំដី នាយកគ្រប់គ្រងទូទៅក្រុមហ៊ុន លោក Nathapong Korom ថា ក្រុមហ៊ុនមានទំនុកចិត្តចង់វិនិយោគ តម្លើងរោងចក្រគ្រឿងបរិក្ខាអគ្គិសនី ក្នុងទឹកដីនៃខេត្តពោធិ៍សាត់ ដោយពិនិត្យឃើញថា ខេត្តនេះពិតជាមានសក្តានុពលជាក់លាក់ ខាងវិស័យអគ្គិសនី ដែលមានប្រភពទំនប់វារីអគ្គិសនីជាធុងអាគុយ សម្រាប់ចែកចាយក្នុងតំបន់ និងបន្តចែកចាយទៅបណ្តាខេត្តដទៃទៀត ក្នុងតំបន់កណ្តាលនៃប្រទេស។ យោងតាមគេហទំព័រក្រុមហ៊ុន Precise Corporation, ក្រុមហ៊ុន Precise Electric Manufacturing Co Ltd ស្ថិតក្នុងចំណោមក្រុមហ៊ុនដែលនាំមុខគេមួយ នៅប្រទេសថៃ […]
អានបន្ថែមសណ្ឋាគារ Fairfield by Marriott បញ្ចប់ការបុកគ្រឹះហើយ រំពឹងនឹងបើកដំណើរការក្នុងឆ្នាំ ២០២២
គម្រោងសណ្ឋាគារលំដាប់អន្តរជាតិ Fairfield by Marriott ដំបូងគេនៅកម្ពុជា បានបញ្ចប់ការសាងសង់ផ្នែកគ្រឹះហើយ ដោយរំពឹងនឹងចាប់បើកដំណើរការនៅដើមឆ្នាំ ២០២២ ខាងមុននេះ។ បើតាមប្រសាសន៍របស់លោក ញ៉ាង ខាន់ អគ្គនាយកផ្នែក New Business Development នៃក្រុមហ៊ុនជីប ម៉ុង ដែលជាក្រុមហ៊ុនទទួលបន្ទុកលើគម្រោងនេះ ឃើញថាដំណើរការនៃការសាងសង់បានប្រព្រឹត្តិទៅដោយរលូន ហើយនឹងបញ្ចប់ទៅតាមកាលបរិច្ឆេទដែលបានគ្រោងទុក។ លោកបានប្រាប់ ទស្សនាវដ្តីសំណង់និងអចលនទ្រព្យថា៖ «បន្ទាប់ពីបានបញ្ចុះបឋមសិលាបុកគ្រឹះកាលពីឆ្នាំមុន បច្ចុប្បន្នក្រុមហ៊ុនកំពុងធ្វើការសាងសង់យ៉ាងមមាញឹក។ នៅដំណាក់កាលនេះ បានបញ្ចប់គ្រឹះគម្រោងរូចរាល់ហើយ រងចាំតែការរៀបចំសាងសង់បន្ថែមទៀតទៅគម្រោងប៉ុណ្ណោះ។ យើងរំពឹងថានឹងចាប់បើកដំណើរការឆាប់ៗនេះ ប្រមាណដើមឆ្នាំ ២០២២ »។ លោក ញ៉ាង ខាន់ បានឲ្យដឹងទៀតថា គម្រោងសណ្ឋាគារលំដាប់អន្តរជាតិ Fairfield by Marriott នេះជាផ្នែកមួយនៃគម្រោងអគារពាណិជ្ជកម្មចម្រុះអន្តរជាតិកំពស់៤៥ជាន់ ដែលបានបើកការដ្ឋានសាងសង់កាលពីខែមករា ឆ្នាំ ២០១៩ កន្លងមកនេះ។ (អានបន្ថែម) មានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ក្បែរស្ពានអាកាសប្រាំមករា គម្រោងនេះធ្វើឡើងក្រោមទុនវិនិយោគ ១៥០ លានដុល្លារអាមេរិក បន្ទាប់មានការបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសាងសង់កាលពី ខែ ឧសភា ឆ្នាំ២០១៧ […]
អានបន្ថែមសណ្ឋាគារតម្លៃជាង១០០លានដុល្លារ Hyatt Regency បានបញ្ចប់ការសាងសង់ ៩០% ហើយ
សណ្ឋាគារផ្កាយ ៥ ស្តង់ដាលំដាប់ពិភពលោក Hyatt Regency Phnom Penh មកដល់បច្ចុប្បន្នបានសាងសង់រួចរាល់ប្រមាណជាង ៩០ភាគរយ ហើយ ដោយគ្រោងនឹងបើកដំណើរការជាផ្លូវការក្នុង ឆ្នាំ២០២០ នេះហើយ។ បើតាមការអោយដឹងពីក្រុមការងាររបស់គម្រោងបានបញ្ជាក់ថា ដំណើរការនៃការសាងសង់បានប្រព្រឹត្តិទៅដោយរលូន ហើយនឹងបញ្ចប់ទៅតាមកាលបរិច្ឆេទដែលបានគ្រោងទុក។ «បន្ទាប់ពីបានបញ្ចប់គ្រោងសំណង់ កាលពីខែមេសាឆ្នាំមុន ឥឡូវក្រុមហ៊ុនកំពុងធ្វើការលើផ្នែកខាងក្នុង។ នៅដំណាក់កាលនេះ គឺបញ្ចប់ប្រហែល ៩០ ភាគរយហើយ។ យើងរំពឹងថានឹងមានការបើកសម្ពោធក្នុងឆ្នាំនេះ» នេះបើយោងតាមប្រភពដដែល។ គួរបញ្ជាក់ផងដែរថា សណ្ឋាគារ Hyatt Regency Phnom Penh បានចាប់ផ្ដើមសាងសង់កាលពីខែ មីនា ឆ្នាំ២០១៧ ដែលនេះគឺជាសណ្ឋាគារប្រេន Hyatt Hotels Corporation ដំបូងគេបង្អស់នៅកម្ពុជាក្រោមកម្មសិទ្ធ និងសាងសង់ដោយក្រុមហ៊ុនជីបម៉ុង ដោយមានទុនវិនិយោគ ១០០ លានដុល្លារ។ (អានបន្ថែម) កាលពីថ្ងៃទី ០៥ ខែមេសា ឆ្នាំ ២០១៩ កន្លងមកនេះ ក្រុមហ៊ុន ជីប ម៉ុង គ្រុប ក៏បានប្រារព្ធពិធីបញ្ចប់គ្រោងសំណង់សណ្ឋាគារ។ […]
អានបន្ថែម