ស្ថានីយប្រេងអប្សរាសង់ជិតរួច ឯតំណក់ប្រេងដំបូងក៏នឹងត្រូវស្រក់នៅឆ្នាំ ២០២០ នេះដែរ

ស្ថានីយបូមប្រេងដំបូងនៅកម្ពុជា នៅបាសាំងអប្សរា បានបញ្ចប់ការសាងសង់មួយចំនួនធំហើយ ក្រោយក្ដីរំពឹងថាតំណក់ប្រេងដំបូងគឺអាចនឹងបូមបាន នៅពាក់កណ្កាលឆ្នាំ២០២០ នេះក្រោយក្រុមហ៊ុន KrisEnergy កាលពីថ្មីៗនេះ បានប្រកាសថាសម្រេចការសាងសង់គ្រឹះនៃគម្រោងហើយ។ ការប្រកាសព័ត៌មាននេះ ត្រូវបានធ្វើឡើងក្នុងកម្មវិធីសម្ពោធកាត់គ្រោងដែក សម្រាប់អណ្តូងដំណាក់កាលទី១ ដែលធ្វើឡើងកាលពីថ្ងៃទី ៦ ខែធ្នូ នៅប្រទេសឥណ្ឌូនេស៊ីកន្លងមកនេះ។ បើយោងតាមរបាយការណ៍របស់ក្រុមហ៊ុន KrisEnergy ដែលជាក្រុមហ៊ុនទទួលខុសត្រូវលើគម្រោងនេះ ដំណាក់កាលទី ១ នេះ រួមមាន ស្ថានីយបូមខ្នាតតូចចំនួន១កន្លែង និងអណ្ដូងចំនួន ៥ ដែលភ្ជាប់ទៅនឹងអាង Ingenium II សម្រាប់លំហូរប្រេង ឧស្ម័ន និងទឹក។ របាយការណ៍ដដែលបានឲ្យដឹងទៀតថា គិតត្រឹមចុងឆ្នាំ២០១៩ នេះក្រុមហ៊ុនសម្រេចបាននូវការតំឡើងនិងការធ្វើសមាហរណកម្មផ្នែកដែលពាក់ព័ន្ធសំខាន់ៗជាច្រើន រួមមាន ស្ថានីយផ្ដល់ថាមពល បន្ទប់បញ្ជារ បន្ទប់ផ្លាស់ប្តូរចរន្តអគ្គិសនី ឈ្នាន់ស្ទូច ឧបករណ៍បំលែងអគ្គិសនី ក៏ដូចជាប្រព័ន្ធបំលែងទឹកជាដើម។ ទន្ទឹមនឹងនេះ ចំពោះប្រព័ន្ធមេកានិចនៃផ្នែកទាំងអស់ គឺគ្រោងនឹងបញ្ចប់ក្នុង ខែមករា ឆ្នាំ ២០២០ នេះ ។ ក្រុមហ៊ុនក៏បានបញ្ជាក់ទៀតថា ប្រេងតំណក់ដំបូងគ្រោងនឹងសម្រេចបាននៅពាក់កណ្តាលឆ្នាំ ២០២០ ហើយក្រុមហ៊ុនរំពឹងថានឹងអាចបូមប្រេងបានរហូតដល់ ៧ […]

អាន​បន្ថែម

អគារទីស្តីការក្រសួងដែនដីថ្មីនៅខណ្ឌសែនសុខបើកការដ្ឋានសាងសង់

អគារទីស្តីការនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ថ្មី នៅខណ្ឌសែនសុខ ដែលមានរចនាបថខ្មែរ បានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី២៨ ខែមករា នេះ។ មានទីតាំងស្ថិតនៅភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញគម្រោងនេះ នឹងសាងសង់ជាអគារកម្ពស់ ៥ ជាន់ លើផ្ទៃដីទំហំ៣ ហិកតា មានផ្ទៃក្រឡាសំណង់សរុប ៤៩ ៣៨៩ ម៉ែត្រក្រឡា និងក្រឡាផ្ទៃប្រើប្រាស់សរុបប្រមាណ ២៦ ៥៦៧ ម៉ែត្រក្រឡា មានផលធៀបក្រឡាផ្ទៃបាតសំណង់ ៣២.៥៣%។ បើយោងតាមព័ត៌មានក្រសួងរៀបចំដែនដី ការសាងសង់អគារទីស្តីការនេះ គឺដោយសារអគារក្រសួង សព្វថៃ្ងខ្វះចំណតបង្កការលំបាកដល់ការធើ្វដំណើរ។ សំណង់អគារថ្មីនេះ មានសាលបដិសណ្ឋារកិច្ច អាហារដ្ឋាន សម្រាប់មន្រ្តីបុគ្គលិកនិងលម្ហសួនកណ្តាលអគារ សាលប្រជុំតូចៗ និង សាលសន្និបាតចំណុះ ១ ៥៨៤ នាក់ កន្លែងតម្កល់ឯកសារសុរិយោដី និងរដ្ឋបាល សាលបច្ចេកវិទ្យា មន្ទីរពិសោធន៍ជាតិសំណង់ បន្ទប់សិក្សាបណ្តុះបណា្តលវិជា្ជជីវៈ បណ្ណាលយ័ កន្លែងកីឡា។ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម […]

អាន​បន្ថែម

ក្រសួងឧស្សាហកម្មទាក់ទាញវិនិយោគិនជប៉ុនវិនិយោគក្នុងវិស័យផ្គត់ផ្គង់ទឹកស្អាត

ក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានលើកទឹកចិត្តដល់វិនយោគិនជប៉ុនធ្វើការវិនិយោគក្នុងវិស័យទឹកស្អាតនៅកម្ពុជា ដើម្បីជំរុញឲ្យប្រជាពលរដ្ឋទទួលបានសេវាទឹកស្អាតប្រើប្រាស់ប្រកបដោយនិរន្តរភាពបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន។ ការចូលរួមវិនិយោគក្នុងវិស័យទឹកស្អាត នឹងរួមចំណែកក្នុងគោលនយោបាយរាជរដ្ឋាភិបាល កំណត់យកឆ្នាំ២០២៥ តម្រូវឲ្យតំបន់ទីក្រុង និងទីប្រជុំជន មានទឹកស្អាតប្រើប្រាស់ ១០០ ភាគរយ។ ថ្លែងនៅក្នុងសិក្ខាសាលា ស្តីពីទឹកស្អាត និងប្រព័ន្ធអនាម័យ កម្ពុជា-ជប៉ុន ធ្វើឡើងកាលពីថ្ងៃទី២២ ខែមករា ឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានមានប្រសាសន៍ថា តម្រូវការប្រើប្រាស់ទឹកស្អាតមានកំណើនកើនឡើងគួរឲ្យកត់សំគាល់ ដោយសារកំណើនសេដ្ឋកិច្ច ជីវិភាពប្រជាពលរដ្ឋ និងគម្រោងអភិវឌ្ឍន៍នានា។ ឯកឧត្តម ចម ប្រសិទ្ធ ថ្លែងទៀតថា៖ «ក្រសួងបន្តផ្តល់ការគាំទ្រ និងលើកទឹកចិត្តដល់វិនិយោគទាំងក្នុង និងក្រៅស្រុក ដែលមានសមត្ថភាពខាងបច្ចេកទេស និងហិរញ្ញវត្ថុ ជាពិសេស វិស័យឯកជនជប៉ុនធ្វើការវិនិយោគក្នុងវិស័យទឹកស្អាតនៅកម្ពុជា ក្នុងបំណងជំរុញឲ្យប្រជាពលរដ្ឋទទួលបានសេវាទឹកស្អាតប្រើប្រាស់ប្រកបដោយនិរន្តរភាព បានឆាប់បំផុតតាមដែលអាចធ្វើទៅបាន»។ បើយោងតាមតួលេខផ្តល់ដោយឯកឧត្តមរដ្ឋមន្រ្តី ការប្រើប្រាស់ទឹកស្អាត គឺមានប្រមាណ ៣០លានម៉ែត្រត្រីគុណក្នុងមួយថ្ងៃ។ បច្ចុប្បន្ន ក្រសួងមានប្រតិបត្តិករសាធារណៈចំនួន១១ និងឯកជនមានចំនួន ២៥៨។ “យើងកំពុងតែផលិតហើយ តែមិនទាន់គ្រប់គ្រាន់ទេ។ ចឹងហើយបានយើងធ្វើសិក្ខាសាលានេះ ដើម្បីទាក់ទាញយកអ្នកវិនិយោគបន្ថែមទៀត ជួយផ្គត់ផ្គង់ទឹក។ […]

អាន​បន្ថែម

ក្រុមហ៊ុនម៉ាឡេស៊ីគ្រោងនឹងវិនិយោគជាង ២០ លានដុល្លារលើរោងចក្រថាមពលពន្លឺព្រះអាទិត្យមួយនៅក្រុងបាវិត

ក្រុមហ៊ុន Astoria Solar Farm Sdn Bhd (ASF) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនបច្ចេកវិទ្យាថាមពលអគ្គីសនីឈានមុខគេរបស់ម៉ាឡេស៊ី Pestech កាលពីថ្មីៗនេះ បានប្រកាសពីផែនការរបស់ខ្លួនក្នុងការវិនិយោគជាង ២០ លានដុល្លារអាមេរិក លើគម្រោងរោងចក្រថាមពលពន្លឺព្រះអាទិត្យ នៅក្រុងបាវិត ខេត្តស្វាយរៀង បន្ទាប់ពីបានទិញភាគហ៊ុនពីក្រុមហ៊ុនក្នុងស្រុកមួយ។ បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ Pestech ក្រុមហ៊ុន ASF បានទិញភាគហ៊ុន ៩៤% របស់ក្រុមហ៊ុន Green Sustainable Ventures (Cambodia) Co Ltd ក្នុងតម្លៃ ៤ លានដុល្លារអាមេរិកដែលក្នុងនោះក្រុមហ៊ុន ASF នឹងមានសិទ្ធិស្របច្បាប់ពេញលេញក្នុងការអភិវឌ្ឍគម្រោងរបស់ពួកគេក្រោមសម្បទាន ២០ ឆ្នាំ។ កិច្ចព្រមព្រៀងនេះក៏រួមបញ្ចូលផងដែរនូវ សិទ្ធសាងសង់រោងចក្រថាមពលពន្លឺព្រះអាទិត្យខ្នាតធំ ២០ មេហ្គាវ៉ាត់ នៅក្រុងបាវិត ខេត្តស្វាយរៀង។ នេះបើយោងតាមសារព័ត៌មាន The Edge Markets។ ប្រភពដដែលនេះក៏បានរាយការណ៍ផងដែរថា ទុនវិនិយោគសម្រាប់គម្រោងរោងចក្រថាមពលពន្លឺព្រះអាទិត្យនេះ គឺប្រមាណ ២០ លានដុល្លារអាមេរិក ហើយគម្រោងនេះរំពឹងថានឹងចាប់ផ្តើមប្រតិបត្តិការ នៅខែតុលាឆ្នាំ២០២០ ខាងមុខនេះ។ […]

អាន​បន្ថែម

សាលាក្រុងគ្រោងនឹងបង្កើតឲ្យមានផ្លូវអាទិភាពសម្រាប់រថយន្តក្រុងឆាប់ៗនេះ

សាលារាជធានីភ្នំពេញគ្រោងនឹងរៀបចំឲ្យមានផ្លូវអាទិភាពថ្មីមួយទៀត​សម្រាប់រថយន្តក្រុងសាធារណៈក្នុងគោលបំណងដើម្បីជួយកាត់បន្ថយការកកស្ទះចរាចរណ៍ ក៏ដូចជាធ្វើឲ្យរាជធានីភ្នំពេញក្លាយជាទីក្រុងដែលមានសណ្ដាប់ធ្នាប់និងប្រកបនិរន្តរភាព។ ការប្រកាសពីគម្រោងនេះត្រូវបានធ្វើឡើង កាលពីថ្ងៃទី ១៧​ ខែមករា កន្លងមកនេះ ក្នុងកិច្ចប្រជុំរវាងឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ជាមួយនឹងតំណាងអង្គការ JICA ធនាគារ ADB និងមន្ទីរអង្គភាពជំនាញពាក់ព័ន្ធផ្សេងទៀត។ គម្រោងផ្លូវអាទិភាពថ្មីនេះ នឹងត្រូវចាប់ផ្តើមពីចំនុចប្រសព្វរវាងផ្លូវព្រះមុន្នីវង្ស និង ផ្សារឌើហ្គោល ឆ្ពោះរហូតដល់គល់ស្ពានស្ទឹងមានជ័យ។   គោលបំណង់នៃការបង្កើតផ្លូវអទិភាពនេះគឺចង់អោយសេវាធារណ៍នៅរាជធានីភ្នំពេញរិតតែប្រសើរឡើងសម្រាប់ប្រជាពលរដ្ឋ។ សាលារាជធានីភ្នំពេញនឹងចាប់ផ្ដើមរៀបចំគម្រោងនេះចាប់ពីពេលនេះ ហើយគ្រោងដាក់ឲ្យប្រើប្រាស់ក្នុងកំឡុង ខែកញ្ញា ឬតុលា ឆ្នាំ២០២០ ខាងមុន នេះ។ នេះបើយាងតាមរយៈបទសម្ភាសន៏អ្នកនាំពាក្យសាលាក្រុងរាជធានីភ្នំពេញ លោក ម៉េត មាសភក្តី នាពេលថ្មីនេះជាមួយ វិទ្យុបាំរាង RFI ។ ដោយឡែក ចំពោះទឹកប្រាក់នៅក្នុងការអនុវត្តគម្រោងមួយនេះ គឺនៅមិនទាន់មានការបញ្ជាក់ច្បាស់លាស់នៅឡើយទេ ដោយសារសាលារាជធានីភ្នំពេញ គ្រោងនឹងរៀបចំហេដ្ឋារចនាសម្ពន័្ធបន្ថែមទៀត ដូចជាការងារបច្ចេកទេស ការងារផ្សព្វផ្សាយ ការលាបថ្នាំ គូសគំនូស រៀបចំកន្លែងរង់ចាំ និងប្រពន្ធ័ភ្លើងចរាចរជាដើម ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ លើសពីនេះ លោក ម៉េត មាសភក្តី បានឲ្យដឹងទៀតថា ប្រសិនជាគម្រោងដំបូងនេះសម្រេចបានជោគជ័យ សាលារាជធានីភ្នំពេញគ្រោងនឹងរៀបចំផ្លូវអាទិភាពនេះបន្ថែមទៀតនាពេលអនាគត។ គួរបញ្ជាក់ផងដែរ នាពេលបច្ចុប្បន្ននេះ សាលារាជធានីបានដាក់ឲ្យប្រើប្រាស់ផ្លូវរថយន្តក្រុងសាធារណ៍មានចំនួន ១៣ខ្សែ និងមានចំនួនរថយន្តប្រមាណជាង២០០គ្រឿងរូចមកហើយ តាំងពីឆ្នាំ ២០១៤មកម្លេះ ដែលជាមធ្យមមានអ្នកដំណើរចន្លោះពី […]

អាន​បន្ថែម

សំណង់តាមដងទន្លេមេគង្គអាចនឹងរងហានិភ័យនៃការដួលរលំដោយសារតែការបូមខ្សាច់លើសកំណត់

ក្រុមអ្នកស្រាវជ្រាវភូមិសាស្រ្តបរិស្ថានវិទ្យាពីប្រទេសអង់គ្លេស កាលពីថ្មីៗនេះ បានរកឃើញថា បណ្ដោយច្រាំងទន្លេមេគង្គ ជាពិសេសនៅក្នុងប្រទេសកម្ពុជា កំពុងប្រឈមនឹងហានិភ័យខ្លាំងក្នុងការបាក់ច្រាំង ដោយសារតែការបូមខ្សាច់ច្រើនហួសកំណត់ ដែលជំរុញដោយតម្រូវការខ្សាច់ខ្ពស់នៅក្នុងវិស័យសំណង់ ទាំងសម្រាប់ប្រើប្រាស់ក្នុងស្រុកនិងនាំចេញ។ យោងតាមរបាយការណ៍របស់ The Science Times ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Southampton បានរកឃើញថា ការបូមខ្សាច់គឺជាមូលហេតុចម្បងនៃអស្ថិរភាពនៅតាមដងទន្លេមេគង្គ ដែលអាចនឹងនាំឱ្យមានការដួលរលំហេដ្ឋារចនាសម្ព័ន្ធតាមដងទន្លេ។ របាយការណ៍ដដែល ក៏បានលើកឡើងថាក្នុងចំណោមប្រទេសទាំងអស់ដែលទន្លេមេគង្គហូរកាត់ ប្រទេសកម្ពុជាគឺជាប្រទេសមួយដែលមានជង្រុកខ្សាច់នៅបាតទន្លេច្រើនជាងគេ ហើយក៏មានសកម្មភាពបូមខ្សាច់ច្រើនខ្លាំងណាស់ដែរ។ តាមរយៈការប្រើបច្ចេកវិទ្យាសូណារ (Sonar) ដែលជាបច្ចេកទេសប្រើការបញ្ជូនសញ្ញាជាសំឡេងដើម្បីវាស់ការរុករកវត្ថុនៅក្រោមផ្ទៃទឹក អ្នកស្រាវជ្រាវបានរកឃើញថា នៅបាតទន្លេមេគង្គ មានប្រហោងធំៗ ជាច្រើន ហើយជាមធ្យមមានប្រវែងប្រហែល ៤២ ម៉ែត្រនិងជម្រៅ ៨ ម៉ែត្រ ដែលនេះគឺកើតឡើងដោយការបូមខ្សាច់គ្មាននិរន្តរភាព។ ក្រុមអ្នកស្រាវជ្រាវ បានបន្តទៀតថា បរិមាណនៃការបូមខ្សាច់នាពេលបច្ចុប្បន្ន គឺមានទំហំចន្លោះពី ៥ ទៅ ៩ ដងច្រើនជាង អត្រាដែលខ្សាច់អាចកកើតឡើងវិញដោយធម្មជាតិ ដែលនេះជាកត្តាដែលអាចនាំឱ្យមានហានិភ័យខ្ពស់នៃការបាក់ច្រាំងទន្លេ។ លើសពីនេះទៀតតាមរយៈ ការស្កេនឡាស៊ែរដី (Terrestrial Laser Scanning) សាស្រ្តាចារ្យ Julian Leyland ក៏បានបញ្ជាក់ផងដែរថា ការស្រុតចុះនៃបាតទន្លេត្រឹមតែ […]

អាន​បន្ថែម

ឆ្ពោះទៅកាន់ទីក្រុងបៃតង៖ គម្រោងបៃតងជាង៤០០ គម្រោង ត្រូវបានសាង់សង់នៅភ្នំពេញ ត្រឹមចុងឆ្នាំ២០១៩

ក្នុងគោលបំណងដើម្បីកសាងទីក្រុងប្រកបដោយចីរភាព អ្នកអភិវឌ្ឍន៍អចលនទ្រព្យមួយចំនួន បាននិងកំពុងងាកមកចាប់អារម្មណ៍លើការសាងសង់គម្រោងបៃតងច្រើនជាងមុន ដោយសង្កេតឃើញថា គម្រោងបៃតងចំនួន ៤០៥ ត្រូវបានសាងសង់នៅទីក្រុងភ្នំពេញ ក្នុងត្រីមាសទី0៤ នៃ ឆ្នាំ២០១៩។ នេះបើយោងតាមរបាយការណ៍របស់ភ្នាក់ងារអចលនទ្រព្យ CBRE។ ចេញផ្សាយកាលពី ថ្ងៃទី ១៦ ខែមករា កន្លងមក របាយការណ៍ដដែលនេះ បានបញ្ជាក់ទៀតថា គម្រោងបៃតងទាំងនោះរួមមាន សណ្ឋាគារ កន្លែងលក់រាយ ការិយាល័យ អាផាតមិន ខុនដូ និងគម្រោងផ្សេងៗទៀត។ ក្នុងនោះដែរ ខុនដូឈរនៅលំដាប់ទី២ ដែលមានចំនួនប្រមាណ ១២០គម្រោង ដែលជាប្រភេទសំណង់បៃតង ។ គម្រោងបៃតងទាំងនោះ មានទីតាំងនៅតាមតំបន់នានាក្នុងរាជធានីភ្នំពេញ ដែលសង្កាត់បឹងកេងកង គឺជាទីតាំងសំខាន់ដែលមានគម្រោងបៃតងច្រើនបំផុត ពោលគឺប្រមាណ ១៨ ភាគរយ។ តំបន់បឹងកក់និងចំការមន គឺជាទីតាំងបន្ទាប់ដែលមានគម្រោងបៃតង ១៤ និង ១៣ ភាគរយ។ គួរបញ្ជាក់ផងដែរថា “គម្រោងបៃតង” គឺជាគម្រោងទាំងឡាយណាដែល ទាំងការរចនា ការសាងសង់ និងការប្រតិបត្តិការរបស់គម្រោងនោះ អាចជួយកាត់បន្ថយផលប៉ះពាល់អវិជ្ជមាន បង្កើតផលវិជ្ជមានទៅលើអាកាសធាតុនិងបរិស្ថាន ក៏ដូចជាធ្វើឲ្យគុណភាពជីវិតប្រសើរឡើង។ (អានបន្ថែម) […]

អាន​បន្ថែម

CBRE ព្យាករណ៍ថាការផ្គត់ផ្គង់ខុនដូនឹងកើនឡើង ៥៥ ភាគរយក្នុងឆ្នាំ២០២០

ភ្នាក់ងារអចលនទ្រព្យ CBRE បានព្យាករណ៍ថា ការផ្គត់ផ្គង់ខុនដូនឹងមានកំណើន ៥៥ ភាគរយក្នុងឆ្នាំ ២០២០ ដោយសារតែមានការកើនឡើងខ្ពស់នៃវិស័យសំណង់ក្នុងឆ្នាំ២០១៩  ក៏ដូចជាច្បាប់សំណង់ដែលទើបនឹងអនុម័តដាក់អោយប្រើប្រាស់ ដែលជួយពង្រឹងជំនឿចិត្តដល់គុណភាពសំណង់ និងសំណង់ខុនដូផងដែរ។ យោងតាមរបាយការណ៍របស់ប្រភពដដែល ដែលចេញផ្សាយកាលពីថ្ងៃ១៦ ខែមករាកន្លងមកនេះ ប្រភេទខុនដូតម្លៃសមរម្យ រួមចំណែក ៣០ភាគរយ (កើនឡើង ៦ ភាគរយបើធៀបនឹងឆ្នាំ២០១៩) ខណៈខុនដូប្រភេទតម្លៃកណ្ដាលរួមចំណែក ៤៦ ភាគរយ (ធ្លាក់ចុះ ៦ ភាគរយ)  និងខុនដូប្រភេទតម្លៃថ្លៃរួមចំណែក  ២៤ភាគរយកើនឡើង ១ ភាគរយ) ។ លោកស្រី អាន់ សុធីតា នាយកគ្រប់គ្រងក្រុមហ៊ុន CBRE (Cambodia) បានឪ្យដឹងថា កំណើនតម្រូវការខុនដូ គឺឆ្លុះបញ្ជាំងពីសេដ្ឋកិច្ចរឹងមាំ លំហូរចូលនៃការវិនិយោគផ្ទាល់បរទេស ជាពិសេសតម្រូវការខុនដូ ប្រភេទតម្លៃសមរម្យ។ លោកស្រី អាន់ សុធីតា បានបញ្ជាក់ទៀតថា តម្រូវការខុនដូ តម្លៃសមរម្យ គឺឆ្លុះបញ្ជាំងពីតម្រូវការអ្នកទិញក្នុងស្រុក ដែលមានកំណើនខ្ពស់ តាមរយៈខុនដូ ក្នុងក្រុង ជាយក្រុង ដោយសារកត្តាការងារក្នុងក្រុង […]

អាន​បន្ថែម

រដ្ឋាភិបាលកំពុងពន្លឿនការសិក្សាស្ថាបនាផ្លូវលេខ១០ ពីសំឡូត មកកោះកុង

គម្រោងសាងសង់ផ្លូវជាតិលេខ១០ តភ្ជាប់ សំឡូត វាលវែង កោះកុង ត្រៀមបើកការដ្ឋានសាងសង់នៅឆ្នាំ២០២០នេះ ខណៈក្រុមការងារអន្តរក្រសួងបានពន្លឿនការសិក្សាហេតុប៉ះពាល់នៃគម្រោង មុនសម្រេចបើកការដា្ឋន។ យោងតាមរបាយការណ៍ក្រសួងសាធារណការ និងដឹកជញ្ជូន គម្រោងសាងសង់ផ្លូវជាតិលេខ១០ ស្ថិតនៅក្នុងគម្រោងត្រៀមសម្ផោធបើកការដ្ឋានក្នុងឆ្នាំ២០២០។ ក្រុមការងារអន្តរក្រសួង ដឹកនាំដោយ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូន និងឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានចុះត្រួតពិនិត្យ និងកំណត់ទីតាំងភូមិសាស្រ្ត ស្ថិតនៅក្នុងខេត្តពោធ៍សាត់ និងកោះកុង សម្រាប់គម្រោងផ្លូវជាតិលេខ១០នេះ។ ការចុះអង្កេតនេះ គឺធ្វើឡើងតាមរយៈការជិះលើឧត្តម្ភចក្រ ពិនិត្យមើលពីខាងលើ។ ឯកឧត្តម ប៉ាល់ ចន្ទតារា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានអោយដឹងថា ការចុះត្រួតពិនិត្យកាលពីពេលថ្មីៗនេះ មិនទាន់បានសម្រេចជ្រើសរើស ឬកំណត់ទីតាំងសម្រាប់ស្ថាបនាផ្លូវជាតិលេខ១០ នៅឡើយទេ។ ឯកឧត្តម ប៉ាល់ ចន្ទតារា បញ្ជាក់ថា តាមរយៈចុះត្រួតពិនិត្យ ដល់ទីតាំងផ្ទាល់ ឃើញថាតម្រាយផ្លូវ ដែលបានដៅទុកកន្លងមក ប៉ះពាល់ដល់ព្រៃឈើច្រើនពេក។ ដូច្នេះហើយ អន្តរក្រសួងសម្រេចចិត្តមិនទាន់សម្រេច ហើយនឹងធ្វើការពិនិត្យផ្លូវវាងផ្សេងទៀត។ […]

អាន​បន្ថែម

រដ្ឋាភិបាលជំរុញការវិនិយោគទាញយកថាមពលពីសំរាម សំណល់រឹងទីប្រជុំជន

រាជរដ្ឋាភិបាលកម្ពុជា ជំរុញអោយមានការវិនិយោគ ក្នុងការទាញយកថាមពលអគ្គិសនី ពីសំរាម សំណល់រឹងទីប្រជុំជន ដែលជាផ្នែកមួយនៃការគ្រប់គ្រង់សំរាម សំណល់រឹងទីប្រជុំជន ខណៈបរិមាណកាកសំណល់រឹង មានអាត្រាកើនឡើងខ្ពស់ពីមួយឆ្នាំទៅមួយឆ្នាំ។ ការទាក់ទាញវិនិយោគទាញយកថាមពលពីសំរាម សំណល់រឹងនៅតាមទីប្រជុំជន ស្ថិតនៅក្នុងសេចក្តីព្រាងគោលនយោបាយស្តីពី ការគ្រប់គ្រង់សំរាម សំណល់រឹងទីប្រជុំជន ឆ្នាំ២០១៩-២០២៨ ដែលអន្តរក្រសួងកំពុងពិភាក្សា និងរៀបចំគោលនយោបាយនេះសម្រាប់អនុវត្ត។ យោងតាមក្រសួងបរិស្ថាន រដ្ឋាភិបាល បានផ្តោតអាទិភាពលើការបន្តពង្រឹង ការគ្រប់គ្រងសំណល់រឹង រាវ ឧស្ម័ន និងសារធាតុគ្រោះថ្នាក់ ជាកិច្ចឆ្លើយតបទៅនឹងការអភិវឌ្ឍន៍។ បរិមាណសំរាម សំណល់រឹង មាន១.៧លានតោន ឬប្រមាណ ៥១ភាគរយ នៃបរិមាណសំរាម សំណល់សរុប ដែលត្រូវបានប្រមូល និងចាក់នៅទីលានចាក់សម្រាម នៅក្នុងឆ្នាំ២០១៨ ជាមួយនឹងអត្រាកំណើន ១៥ភាគរយ ក្នុងមួយឆ្នាំ។ តាមរយៈគោលនយោបាយនេះ រាជរដ្ឋាភិបាល បានកំណត់គម្រោងសំខាន់ៗ សម្រាប់អនុវត្តវិធានការគោលនយោបាយ និងផែនការសកម្មភាព ចំនួន ៩គម្រោង ក្នុងនោះការវិនិយោគទាញយកថាមពលពីសំរាម សំណល់រឹង ក៏ស្ថិតក្នុងគម្រោងអតិថិភាពនេះដែរ។ គម្រោងការទាញថាមពលពីសំរាម សំណល់រឹងទីប្រជុំជន រួមមានការវិនិយោគសាងសង់ឡដុតសំណល់ ដើម្បីទាញយកថាមពល ដែលអាចផលិតអគ្គិសនី សម្រាប់រាជធានីភ្នំពេញ និងបណ្តាទីក្រុងដែលមានសក្កានុពល […]

អាន​បន្ថែម