រដ្ឋាភិបាលយល់ព្រមលើគម្រោងវិនិយោគព្រលានយន្តហោះថ្មីនៅខេត្តកោះកុង

គម្រោងវិនិយោគកសាងព្រលានយន្តហោះថ្មី នៅខេត្តកោះកុង ទទួលបានការយល់ព្រមពីរាជរដ្ឋាភិបាល ដោយអនុញ្ញាតឲ្យអ្នកវិនិយោគសាងសង់ព្រលានយន្តហោះក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង។ យោងតាមលិខិតរបស់ទីស្តីការគណៈរដ្ឋមន្រ្តី ចេញផ្សាយកាលពីថ្ងៃទី១៣ ខែមករា រាជរដ្ឋាភិបាលយល់ព្រមឲ្យប្តូរទៅវិនិយោគទីតាំងថ្មីសម្រាប់ធ្វើព្រលានយន្តហោះលើផ្ទៃដីទំហំប្រមាណពី ៤០០ហិកតា ទៅ ៦០០ហិកតា ស្ថិតនៅភូមិកោះប៉ោ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។ ការយល់ព្រមនេះ ធ្វើឡើងតាមការស្នើសុំរបស់ក្រុមហ៊ុនវិនិយោគ ស្តីពីគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះថ្មី នៅក្នុងស្រុកមណ្ឌលសីមា។ ជុំវិញការប្តូរទីតាំងនេះ លោក ស៊ិន ចាន់សេរីវុត្ថា មន្រ្តីនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានឱ្យដឹងថា គម្រោងបង្កើតព្រលានយន្តហោះថ្មីនេះ គឺប្តូរពីទីតាំងចាស់ នៃព្រលានយន្តហោះខេត្តកោះកុង ស្ថិតនៅក្នុងក្រុមខេមរភូមិន្ទ។ លោក ស៊ិន ចាន់សេរីវុត្ថា បញ្ជាក់ថា ក្រុមហ៊ុនវិនិយោគ រវាងក្រុមហ៊ុនក្នុងស្រុក លី យ៉ុងផាត និងក្រុមហ៊ុនអាកាសចរណ៍បាងកក បានស្នើសុំទៅរាជរដ្ឋាភិបាលក្នុងការប្តូរទីតាំង ដោយសារក្រុមហ៊ុនយល់ឃើញថា នៅទីតាំងចាស់ នៃព្រលានយន្តហោះខេត្តកោះកុង ពិបាកពង្រីកផ្ទៃដីបន្ថែម សម្រាប់ទីតាំងឧស្សាហកម្ម និងពាណិជ្ជកម្ម និងតម្លៃនៃសំណង់ផលប៉ះពាល់សង្គមខ្ពស់។ លោក ស៊ិន ចាន់សេរីវុត្ថា ថ្លែងថា៖ “នៅទីតាំងថ្មី គាត់ត្រូវការអភិវឌ្ឍដូចជា ទីតាំងឧស្សាហម្ម ពាណិជ្ជកម្ម […]

អាន​បន្ថែម

ប្លង់មេព្រលានយន្តហោះភ្នំពេញថ្មីសម្រេចបាន៦០%ហើយ

ការរចនាប្លង់ស្ថាបត្យកម្មនៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីដែលមានទឹកប្រាក់វិនិយោគប្រមាណជា ១,៥ ពាន់លានដុល្លារអាមេរិកស្ថិតនៅខេត្តកណ្តាល បានសម្រចរួចរាល់ ៦០ភាគរយហើយ ដោយការសាងសង់ក៏កំពុងខិតជិតមកដល់ផងដែរ។ នេះបើតាមការបញ្ជាក់របស់ក្រុមហ៊ុន Cambodia Airport Investment Co., Ltd.។ ថ្លែងកាលពីថ្ងៃទី ០៩ ខែមករា នៅឯវិមានកាណាឌីយ៉ា លោក Yee Con Long គណៈកម្មាធិការដឹកនាំគម្រោងនៃក្រុមហ៊ុន Cambodia Airport Investment បានមានប្រសាសន៍ថា វឌ្ឍនភាពនៃការរៀបចំប្លង់ស្ថាបត្យកម្មនៃអាកាសយានដ្ឋានបច្ចុប្បន្ននេះ គឺសម្រេចបាន ៦០ភាគរយ ដោយមានអ្នកដេញថ្លៃចំនួន ៣ក្រុមហ៊ុន ត្រូវបានជ្រើសរើស ក្នុងចំណោមបេក្ខភាពចំនួន ៥ក្រុមហ៊ុន ដែលភាគច្រើនគឺមកពីសហគ្រាសចិន។ លោក Yee Con Long បានបញ្ជាក់ថា៖ «កាលពីម្សិលមិញ [៨ មករា] យើងទើបតែមើលការធ្វើបទបង្ហាញចុងក្រោយដោយអ្នកដេញថ្លៃដែលបានជ្រើសរើស ដូច្នេះក្នុងចំណោម ៥ ក្រុមហ៊ុន យើងបានជ្រើសរើស ៣ក្រុមហ៊ុន បន្ទាប់មក នៅថ្ងៃទី ២០ ខែមករា យើងនឹងចេញលិខិតប្រគល់សិទិ្ធដល់អ្នកម៉ៅការសម្រាប់ការសាងសង់»។ បើតាមលោក Yee […]

អាន​បន្ថែម

សាលាក្រុងគ្រោងសាងសង់ផ្លូវក្រោមដីមួយទៀតលើផ្លូវសហព័ន្ធរុស្ស៊ី

រដ្ឋបាលរាជធានី បានបង្ហាញគម្រោងកសាងផ្លូវក្រោមដី ស្ថិតនៅលើផ្លូវសហព័ន្ធរុស្ស៊ី ត្រង់ចំនុច មុខសកលវិទ្យាល័យភូមិន្ទភ្នំពេញ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់សិស្សនិស្សិត។ គម្រោងស្ថាបនាផ្លូវក្រោមដីនេះ ត្រូវបានលើកយកមកពិភាក្សានៅក្នុងកិច្ចប្រជុំមួយ កាលពីថ្ងៃទី៩ ខែមករា កន្លងទៅនេះ ក្រោមវត្តមានរបស់អភិបាលក្រុងភ្នំពេញ។ ការស្ថាបនាផ្លូវក្រោមដី ត្រង់ចំនុចមុខសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងវិទ្យាស្ថានភាសាបរទេស(IFL) ស្ថិតនៅក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដើម្បីជួយសម្រួលការធ្វើដំណើររបស់សិស្សនិស្សិតដែលមកសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងវិទ្យាស្ថានភាសាបរទេស(IFL) និងបញ្ចៀសការកកស្ទះចរាចរណ៍នៅត្រង់ចំនុចនោះ។ បច្ចុប្បន្ននេះ នៅរាជធានីភ្នំពេញ មានផ្លូវក្រោមដីចំនួន ពីរទីតាំង ដោយផ្លូវក្រោមដីទីមួយស្ថិតនៅស្ពានអាកាស ៥មករា និងមួយទីតាំងទៀត ស្ថិតនៅស្ពានអាកាសស្ទឹងមានជ័យ។ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់អ្នកថ្មើរជើង រដ្ឋបាលរាជធានីភ្នំពេញ បានកសាងស្ពានអាកាសថ្មើរជើង ចំនួន៥ទីតាំង ក្នុងរាជធានីភ្នំពេញ ហើយតាមផែនការ រដ្ឋបាលរាជធានីភ្នំពេញ មានគម្រោងសាងសង់ស្ពានអាកាសសម្រាប់អ្នកថ្មើរជើង ជាច្រើនកន្លែងទៀត ជាពិសេសសាងសង់ស្ពានអាកាសសម្រាប់អ្នកថ្មើរជើង មានទីតាំងនៅមុខសាលារៀន មន្ទីរពេទ្យ និងផ្សារនានា៕

អាន​បន្ថែម

ផែនការមេស្តីពីការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូន និងភស្តុភារកម្ម គ្រោងបញ្ចប់នៅពាក់កណ្តាលឆ្នាំនេះ

ផែនការមេស្តីពីការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូន និងភស្តុភារកម្ម គ្រោងនឹងបញ្ចប់សេចក្តីព្រាងច្បាប់ នៅពាក់កណ្តាលឆ្នាំ២០២០នេះ ហើយដាក់ជូនគណៈរដ្ឋមន្រ្តីពិនិត្យ និងអនុម័ត។ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ផែនការមេស្តីពីការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូន និងតស្តុរភាកម្ម នឹងត្រូវបញ្ចប់ការនៅត្រឹមខែឧសភាឆ្នាំនេះ បន្ទាប់ពីសេចក្តីព្រាងច្បាប់ផែនការអន្តរការ ត្រូវបានអនុម័តរួចហើយដោយអន្តរក្រសួង កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២០។ ផែនការមេអន្តរកាល នេះ ដើរតួនាទីយ៉ាងសំខាន់ក្នុងការចង្អុលទិស ក៏ដូចជាកំណត់នូវក្របខ័ណ្ឌរួមនៃផែនការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូនគ្រប់មធ្យោបាយ រួមទាំងប្រព័ន្ធភស្តុភារកម្ម ដែលនឹងជួយបង្កើនប្រសិទ្ធភាពវិនិយោគសាធារណលើហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងចូលរួមជម្រុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាបន្ន។ សេចក្តីព្រាងច្បាប់ផែនការមេអន្តរកាល នេះបាន រួមបញ្ជូលផែនការមេវិស័យចំនួន ៥ ដែលបានមកពីការសិក្សាយ៉ាងលំអិត ដោយដៃគូអភិវឌ្ឍន ក្នុងនោះ មាន៖ ផែនការមេដឹកជញ្ជូនតាមថ្នល់ និងផែនការសុវត្ថិភាពចរាចរណ៍ផ្លូវគោក ផែនការមេដឹកជញ្ជូនតាមផ្លូវដែក ផែនការមេដឹកជញ្ជូនតាមផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ ផែនការមេកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងកំពង់ផែស្វយ័តភ្នំពេញ និងផែនការមេភស្តុភារកម្ម។ ថ្លែងនៅក្នុងសន្និបាទប្រចាំឆ្នាំក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី៨ ឯកឧត្តម ស៊ុណ ចាន់ថុល បញ្ជាក់ថា ក្នុងរយៈពេលបន្ទាប់ […]

អាន​បន្ថែម

ឡាវភ្ជាប់ថាមពលអគ្គិសនី ១៩៥មេហ្គាវ៉ាត ចូលបណ្តាញជាតិកម្ពុជា

ថាមពលវារីអគ្គិសនីឡាវ ១៩៥មេហ្គាវ៉ាត ត្រូវបានភ្ជាប់មកប្រព័ន្ធបណ្តាញជាតិកម្ពុជាដោយជោគជ័យ ដោយគ្រោងបញ្ជូនថាមពលផ្លូវការណ៍នៅក្នុងត្រីមាសទីមួយឆ្នាំនេះ។ យោងតាមក្រសួងរ៉ែ និងថាមពល ការតភ្ជាប់ថាមពលចូលមកបណ្តាញជាតិកម្ពុជា គឺធ្វើឡើងនៅក្រោមកិច្ចព្រមព្រៀងទិញ-លក់ រវាងក្រុមហ៊ុនវិនិយោគវារីអគ្គិសនី ដូនសាហុង (Don Sahong Dam) និងអគ្គិសនីកម្ពុជា (EDC)។ ឯកឧត្តម វ៉ិចទ័រ ហ្សូណា អគ្គនាយកថាមពលនៃក្រសួងរ៉ែ និងថាមពល បានឲ្យដឹងថា ការតភ្ជាប់ថាមពលពីវារីអគ្គិសនី ដូនសាហុង មកព្រំដែនក្នុងខេត្តស្ទឹងត្រែង ហើយបញ្ជូនបន្តមករាជធានីភ្នំពេញតាមរយៈខ្សែបញ្ជូនតុងស្យុង ២៣០គីឡូវ៉ុល។ ឯកឧត្តម វ៉ិចទ័រ ហ្សូណា បន្តថា នេះគឺជាការតភ្ជាប់ សម្រាប់ត្រៀមការបញ្ជូនថាមពលផ្លូវការណ៍ ដែលគេគ្រោងធ្វើឡើងនៅក្នុងអំឡុងត្រីមាសទី១ឆ្នាំ២០១៩នេះ។ បើតាមឯកឧត្តម វ៉ិចទ័រ ហ្សូណា តម្លៃថាមពលទិញពីវារីអគ្គិសនីដូនសាហុង មានតម្លៃ ៧៣ សេន (ដុល្លារ)ក្នុងមួយគីឡូវ៉ាត់ម៉ោង។ បច្ចុប្បន្ននេះ កម្ពុជានាំចូលថាមពលពីប្រទេសឡាវ ក្នុងចន្លោះ ៥០ មេហ្គាវ៉ាត ទៅ ៧០ មេហ្គាវ៉ាត។ កាលពី២០១៩ កិច្ចព្រមព្រៀងទិញ-លក់ថាមពល ២ ៤០០ មេហ្គាវ៉ាតត្រូវបានចុះហត្ថលេខា រវាងកម្ពុជា […]

អាន​បន្ថែម

ក្រសួងមហាផ្ទៃនឹងកែលម្អការផ្តល់សេវាដែនដីនគរូបនីយកម្មនិងសំណង់នៅថ្នាក់ក្រោមជាតិ

ក្រសួងមហាផ្ទៃកំពុងចាប់ផ្តើមសិក្សាស្តីពីចុះសិក្សាទំរង់បែបបទ និងនីតិវិធីនៃការផ្តល់សេវាក្នុងវិស័យរៀបចំដែនដីនគរូបនីយកម្ម និងសំណង់នៅរដ្ឋបាលថ្នាក់ក្រោមជាតិនេះ នៅតាមការិយាល័យច្រកចេញចូលតែមួយ ដើម្បីកែលម្អគុណភាពនៃការផ្តល់សេវាឲ្យកាន់តែងាយស្រួលប្រកប ដោយគុណភាពជូនប្រជាពលរដ្ឋ។ តាមរយៈការសិក្សានេះ ក្រសួងមហាផ្ទៃសម្រេចជ្រើសរើសខេត្តចំនួន៤ ដើម្បីសិក្សា ក្នុងនោះមានខេត្ត រាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ចាម និងខេត្តសៀមរាប។ កិច្ចពិភាក្សាការងារលើការសិក្សានេះ ត្រូវបានធ្វើឡើង រវាងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងក្រុមការងារអន្តរក្រសួង ដឹកនាំដោយ ឯកឧត្តម ប្រាក់ សំអឿន កាលពីថ្ងៃទី២ ខែមករា។ ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋាន រដ្ឋបាលក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារអន្តរក្រសួងបានឲ្យដឹងថា នេះជាការកែលម្អ នីតិវិធីផ្តល់សេវាដីធ្លីនៅរដ្ឋបាលថ្នាក់ក្រោមជាតិនេះ ខណៈបច្ចុប្បន្ននីតិវិធីនៃការផ្តល់សេវាដីធ្លីនៅតាមការិយាល័យច្រកចេញចូលតែមួយមានភាពលំបាកស្មុគស្មាញដែលជាហេតុផ្តល់សេវាពុំសូវបានល្អ។ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍គាំទ្រចំពោះការកែទម្រង់លើការផ្តល់សេវាផ្នែកដែនដីនគរូបនីយកម្មនិងសំណង់នៅថ្នាក់រាជធានីខេត្តនេះថានឹងជួយដោះស្រាយការលំបាកជាច្រើនរវាងមន្រ្តីផ្តល់សេវា និងអ្នកមកទទួលសេវាឲ្យកាន់តែងាយស្រួលជាង មុនពោលគឺលឿនរហ័សនិងប្រកបដោយគុណភាព៕

អាន​បន្ថែម

បារាំងផ្តល់កម្ចីសម្បទាន100លានដុល្លារសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតនៅបាក់ខែងដំណាក់កាលទី២

រដ្ឋាភិបាលបារាំង តាមរយៈទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ ហៅកាត់ AFD ប្រចាំនៅកម្ពុជា បានសម្រេចផ្តល់ឥណទានសម្បទាន ១០១ លានដុល្លារអាម៉េរិកសម្រាប់សាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង ដំណាក់កាលទី២ ដែលមានសមត្ថភាពផលិតទឹកស្អាត ១៩៥ ០០០ ម៉ែត្រគូប ក្នុងមួយថ្ងៃ។ យោងតាមសេចក្តីប្រកាសព័ត៌មានចេញផ្សាយនៅថ្ងៃទី៣១ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កិច្ចព្រមព្រៀងឥណទានសម្បទាននេះ ត្រូវបានចុះហត្ថលេខានៅថ្ងៃទី២៤ ខែធ្នូ រវាង ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកស្រី Ophille Bourhis នាយកទីភ្នាក់ងារ AFD ប្រចាំនៅកម្ពុជា។ តាមរយៈកិច្ចព្រមព្រៀងនេះ ឥណទានសម្បទាននឹងត្រូវបានសម្រាប់សាងសង់ស្ថានីយ៍បូមទឹក ដែលមានសមត្ថភាពផលិតទឹកស្អាតបាន១៩៥ ០០០ ម៉ែត្រគូប ក្នុងមួយថ្ងៃ បំពាក់បំពង់មេនាំទឹកស្អាត បំពង់ចែកចាយ និងសម្ភារៈតភ្ជាប់បំពង់ និងត្រួតពិនិត្យការងារសាងសង់ និងគាំទ្រដល់ការពង្រឹងសមត្ថភាពមន្ត្រីរបស់រដ្ឋាករទឺកស្វយ័តក្រុងភ្នំពេញលើការងារលទ្ធកម្ម និងតម្លើងបណ្តាញចែកចាយ។ គម្រោងសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង ដំណាក់កាលទី២ នេះ ធ្វើឡើងបន្ទាប់ពី រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង ដំណាក់កាលទីមួយ បានចាប់ផ្តើមសាងសង់។ មានសមត្ថផលិតទឹកស្អាត ១៩៥ ០០០ […]

អាន​បន្ថែម

ស្ពានអាកាសថ្មើរជើងចំនួនពីរ បើកការដ្ឋានសាងសង់នៅរាជធានីភ្នំពេញ

គម្រោងសាងសង់ស្ពានអាកាសថ្មើរជើង ចំនួនពីរ បានបើកការដ្ឋានសាងសង់ នៅតាមលើមហាវិថី ម៉ៅសេទុង ដើម្បីចូលរួមចំណែកសម្រួលដល់ការធ្វើដំណើររបស់អ្នកថ្នើរជើង។ បន្ទាប់ពីបញ្ចប់ការសាងសង់ រាជធានីភ្នំពេញនឹងមានស្ពានអាកាសថ្មើរជើង ចំនួន៥ទីតាំង។ ការដ្ឋានសាងសង់ស្ពានអាកាសថ្មើរជើងទាំងពីរនេះ ត្រូវប្រារព្ធធ្វើឡើងកាលពីថ្ងៃទី២៨ ខែធ្នូ នៅក្រោមវត្តមាន ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។ ទីតាំងការដ្ឋានស្ពានអាកាសទាំងពីរនេះ គឺស្ថិតនៅផ្សារដើមគ និងចំណុចប្រសព្វនៃភ្លើងស្តុប សាលាសន្ធរម៉ុក។ តាមការគ្រោងទុក ការស្ថាបនាស្ពានទាំងពីរនេះ នឹងបញ្ចប់ក្នុងរយៈពេល៦ខែ ពោលគឺរួចរាល់នៅពាក់កណ្តាលឆ្នាំ២០២០ ខាងមុខ ដោយសាងសង់ដោយក្រុមហ៊ុន Space Media Limited។ ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ថា ការស្ថាបនាស្ពានអាកាសថ្មើរជើងឡើង គឺដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋក្នុងការឆ្លងកាត់ផ្លូវប្រកបដោយសុវត្ថិភាព និងមិនមានការប្រឈមគ្រោះថ្នាក់ណា មួយកើតឡើង។ សូមបញ្ជាក់ថា មកដល់ពេលនេះ រាជធានីភ្នំពេញមានស្ពានអាកាសថ្មើរ ជើងចំនួន៣កន្លែងហើយ គឺនៅតំបន់ជម្ពូវ័ន្ត ស្ថិតក្នុងខណ្ឌពោធិសែនជ័យ មានចំនួន២កន្លែង និងនៅចំណុចភ្លើងស្តុបនាងគង្ហីង មានចំនួន១កន្លែង។ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ប្រាប់ឪ្យដឹងកាលពីខែកក្កដា ថារដ្ឋបាលរាជធានីភ្នំពេញអាចនឹងពង្រីកគម្រោងសាងសង់ស្ពានអាកាសថ្មើរជើងនៅលើផ្លូវផ្សេងៗមួយចំនួនទៀត ដែលស្ពានអាកាសថ្មើរជើងទាំងនោះអាចនឹងសាងសង់នៅមុខសាលារៀន […]

អាន​បន្ថែម

ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបប្រកាសគម្រោងវិនិយោគជិត ៣០០លានដុល្លារនៅកោះរ៉ុង

ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប Royal Group បានប្រកាសគម្រោងវិនិយោគរួមគ្នាជាមួយក្រុមហ៊ុនចិន ដែលមានទឹកប្រាក់វិនិយោគ ២ពាន់លានយ័ន ឬប្រមាណជា ២៨៥លានដុល្លារអាម៉េរិក ដើម្បីអភិវឌ្ឍសណ្ឋាគារលំដាប់ផ្កាយ៥ និងរមណីដ្ឋាន នៅលើកោះរ៉ុង នៃខេត្តព្រះសីហនុ។ គម្រោងនេះត្រូវបានប្រកាសនៅក្នុងកម្មវិធីជួបជុំដៃគូវិនិយោគចិន ដើម្បីអភិវឌ្ឍគម្រោងកោះរ៉ុង ដែលធ្វើឡើងកាលពីថ្ងៃទី២៨ ខែធ្នូ នៅខេត្តព្រះសីហនុ ដែលមានវត្តមានរបស់ ឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ។ នេះបើយោងតាមព័ត៌មានរបស់ស្ថានីយ៍ទូរទស្សន៍ CNC ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប។ គម្រោងនេះគឺជាការវិនិយោគរួមគ្នា រវាង ក្រុមហ៊ុនរ៉ូយ៉ាល់ គ្រុប និង រ៉ូយ៉ាល់ ហ្គាឡាក់ស៊ី គ្រុប (Royal Galaxy Group) ដើម្បីសាងសង់«រមណីយដ្ឋានលំហែកាយឆ្នេរខ្សាច់» តាមរយៈការសាងសង់ សណ្ឋាគារលំដាប់ផ្កាយ ៥ មជ្ឈមណ្ឌលសន្និសិទអន្តរជាតិ កន្លែងកម្សាន្តនិងការកម្សាន្តបែបក្នុងទឹកនិងកម្សាន្តបែបចិននិងលោកខាងលិច ក្លិបកម្សាន្តទូក ក្លិបសមុទ្រ ហាងដែលមិនបង់ពន្ធនិងផ្សារទំនើបធំ ៗ ជាពិសេស ផ្ទះ វីឡាទេសភាពសមុទ្រជាង ៦០០ខ្នង។ អ្នកឧកញ៉ាគិត ម៉េង មានប្រសាសន៍ថា […]

អាន​បន្ថែម

ស្ពានអាកាសថ្មើរជើងនៅខេត្តកំពង់ស្ពឺ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់

ស្ពានអាកាសថ្មើរជើង  ឆ្លងកាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចទីក្រុងច្បារមនក្នុងខេត្តកំពង់ស្ពឺ ត្រូវបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នេះគឺជាការចូលរួមយ៉ាងធំក្នុងការលើកកម្ពស់សោភ័ណភាពទីក្រុងច្បារមន និងការសម្រួលដល់ការធ្វើដំណើររបស់អ្នកថ្មើរជើងឆ្លងកាត់ទ្រូងផ្លូវ។ ស្ពានអាកាសថ្មើរជើងនេះ ត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់កាលពីថ្ងៃទី២៩ ខែធ្នូ នៅក្រោមអធិបតីភាព លោក វី សំណាង អភិបាលខេត្តកំពង់ស្ពឺ។ យោងតាមព័ត៌មាននៃរដ្ឋបាលសាលាខេត្តកំពង់ស្ពឺ ស្ពានអាកាសថ្មើរជើង ដែលត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់នេះ មានឈ្មោះថា “តេជោសន្តិភាពកំពង់ស្ពឺ” ត្រូវបានសាងសង់ឡើងដោយប្រើប្រាស់ថវិកា ប្រមាណ ៣៤ម៉ឺនដុល្លារ ដែលជាថវិការបស់ក្រុមហ៊ុនឯកជន ហេងអភិវឌ្ឍន៍។ ស្ពានអាកាសថ្មើរជើងនេះបានសាងសង់រយៈពេល ៦ខែជាង ដែលមានកម្ពស់ ៥.៧ ម៉ែត្រ បណ្តោយ ៣៩.៣៩ ម៉ែត្រ ទទឹង ៣.៨០ ម៉ែត្រ។ ស្ពានអាកាសថ្មើរជើងនេះនឹងចូលរួមចំណែកយ៉ាងធំធេង ក្នុងការលើកកម្ពស់សោភ័ណភាពមុខមាត់ខេត្តកំពង់ស្ពឺផងដែរ មិនតែប៉ុណ្ណោះក៏បានកាត់បន្ថយការកកស្ទះចរាចរណ៍។ បន្ទាប់ពីសាងសង់ដាក់ឲ្យដំណើរការស្ពានអាកាសថ្មើរជើងដំបូងគេនៅតាមខេត្ត រដ្ឋបាលខេត្តកំពង់ស្ពឺ ក៏មានគម្រោងសាងសង់ស្ពានអាកាសថ្មើរជើងចំនួនពីរបន្ថែមទៀត ដើម្បីសម្រួលដល់ការធ្វើដំណើរឆ្លងកាត់របស់ប្រជាពលរដ្ឋ៕

អាន​បន្ថែម