គម្រោងអភិវឌ្ឍន៍
Urban Village ឈ្នះពានរង្វាន់«ការអភិវឌ្ឍន៍ខុនដូល្អបំផុត» នៅអាស៊ីដោយ PropertyGuru
Urban Village របស់ក្រុមហ៊ុន Urban Hub (Cambodia) Co.,Ltd គឺជាអ្នកប្រកួតពីកម្ពុជាតែម្នាក់គត់ដែលឈ្នះពានរង្វាន់ពីកម្មវិធីពានរង្វាន់វិស័យអចលនទ្រព្យដែលបានប្រារព្ធធ្វើអស់រយៈពេលជាច្រើនឆ្នាំ និងដែលមានភាពល្បីល្បាញបំផុតប្រចាំទ្វីបអាស៊ីមួយនេះ នោះគឺ PropertyGuru Asia Property Awards វគ្គផ្ដាច់ព្រ័ត្រ ឆ្នាំ២០១៩ ដែលជាលើកទី១៤ហើយ។ ធ្វើឡើងនៅឯសណ្ឋាគារ Athenee Hotel ក្នុងទីក្រុងបាងកកប្រទេសថៃ កម្មវិធី PropertyGuru Asia Property Awards នៅក្នុងឆ្នាំ2019 បានប្រគល់ពានរង្វាន់ជាច្រើនដល់អ្នកដែលបានចូលរួមប្រកួតនៅក្នុងអាស៊ី ដែលក្នុងនោះ Urban Village បានឈ្នះប្រភេទពានរង្វាន់«ការអភិវឌ្ឍន៍ខុនដូល្អបំផុត» នៅអាស៊ី ដោយសារភាពល្អរបស់គម្រោងមួយនេះ។ Urban Village គឺជាគម្រោងខុនដូកម្ពស់ ១៩ ជាន់ ដែលត្រូវបានរចនាឡើងនៅតំបន់ត្រូពិកបៃតងដែលបង្កើតបរិយាកាសយ៉ាងស្វាគមន៍នៅតាមបណ្តោយផ្លូវ ៦០ ម៉ែត្រនៃរាជធានីភ្នំពេញ។ ខុនដូនេះ ស្ថិតនៅជាប់នឹង Factory Phnom Penh របស់ក្រុមហ៊ុន Urban Hubដែលជាមជ្ឈមណ្ឌលចម្រុះផ្នែកលើព័ត៌មានវិទ្យា និងការច្នៃប្រឌិត ដែលរួមមានទីធ្លាបៃតង កន្លែងធ្វើការរួមគ្នា អាហារនិងការដើរទិញឥវ៉ាន់ និងកន្លែងជាច្រើនទៀត។ […]
អានបន្ថែមSCG, ក្រសួងការងារ បើកការប្រកួតជំនាញសំណង់ប្រចាំឆ្នាំលើកទី២ ដើម្បីពង្រឹងសមត្ថភាពមេជាងសំណង់នៅកម្ពុជា
ក្រុមហ៊ុន SCG ដែលជាសាជីវកម្មឈានមុខគេមួយនៅក្នុងតំបន់អាស៊ាន បានបើកការប្រកួតប្រជែងជំនាញសំណង់ប្រចាំឆ្នាំលើកទី២ដោយ សហការជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈរបស់ប្រទេសកម្ពុជា ដើម្បីពង្រឹងសមត្ថភាពជាងសំណង់នៅកម្ពុជា ខណៈដែលវិស័យសំណង់នៃប្រទេសនេះ កំពុងរីកលូតលាស់យ៉ាងឆាប់រហ័ស ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ មេជាងសំណង់ ៤០រូប ដែលចម្រាញ់ចេញពីមេជាងសំណង់ជាង ២០០នាក់ ដែលបានចូលរួមនៅក្នុងការប្រកួតប្រជែងជំនាញនៅតាមបណ្ដាខេត្ត ដែលរៀបចំដោយ SCG និងដៃគូរបស់ខ្លួន បានចូលរួមនៅក្នុងការប្រកួតប្រចាំឆ្នាំលើកទី២នេះ។ បេក្ខជនមេជាងសំណង់ ប្រកួតប្រជែងគ្នាលើ ៣មុខជំនាញ គឺ ជំនាញបូក, ជំនាញប្រក់ដំបូល និងជំនាញដំឡើងស្មាតបត។ លោក វីរុត ផានិតភុតចាម៉ាន (Wirot Phanitphotchamarn) នាយកគ្រប់គ្រងផ្នែកទីផ្សារនិងការលក់របស់ SCG នៅកម្ពុជា បានថ្លែងថា កម្មវិធីប្រឡងប្រជែងជំនាញសំណង់នៅថ្ងៃនេះ បង្ហាញពីបំណងប្រាថ្នារបស់ SCG ក្នុងការផ្ដល់ឱកាសប្រសើរឡើងនិងគុណភាពនៃការរស់នៅដល់អ្នកពាក់ព័ន្ធនៅក្នុងប្រទេសកម្ពុជា។ លោក វីរុត ថ្លែងដូច្នេះថា «តាមរយៈកម្មវិធីនេះ យើងចង់ជួយលើកកម្ពស់ជំនាញរបស់មេជាងសំណង់កម្ពុជា ក៏ដូចជា គុណភាពវិស័យសំណង់នៅកម្ពុជា។ ជាងនេះទៀត ម្ចាស់លំនៅដ្ឋាននិងអ្នកអភិវឌ្ឍន៍គម្រោងសាងសង់ ក៏នឹងទទួលបានស្តង់ដារនិងគុណភាពសំណង់ប្រសើរឡើង ផងដែរ»។ លោក វីរុត ក៏បានបន្ថែមថា នៅពេលដែលជំនាញរបស់ខ្លួនកាន់តែប្រសើរឡើង និងមានវិញ្ញាបនបត្រទទួលស្គាល់ពីកម្មវិធីបណ្ដុះបណ្ដាលនិងប្រកួតប្រជែងនេះ […]
អានបន្ថែមគម្រោងផ្សារទំនើបស៊ីនជូរីផ្លាហ្សាបានបើកការដ្ឋានសាងសង់ហើយ
ផ្សារស៊ីនជូរីផ្លាហ្សា ដែលត្រូវអភិវឌ្ឍឡើងវិញជាផ្សារទំនើប បានបើកការដ្ឋានសាងសង់នៅថ្ងៃទី២៧ ខែវិច្ឆិកា ហើយតាមការគ្រោងទុក គម្រោងនេះនឹងបញ្ចប់ក្នុងរយៈពេល២ឆ្នាំ។ ឯកឧត្តម ឃួង ស្រេង បានជម្រុញឲ្យម្ចាស់វិនិយោគផ្សារទំនើបស៊ីនជូរីផ្លាហ្សា ពន្លឿនការសាងសង់ឲ្យចប់ត្រឹមចុងឆ្នាំ ២០២១ ដូចការគ្រោងទុក ដើម្បីឲ្យអាជីវករអាចចូលលក់ដូរវិញបានឆាប់។ លោកអភិបាលក្រុងបានបន្តថា គម្រោងអភិវឌ្ឍផ្សារទំនើបនេះ គឺមានក្នុងគោលដៅរៀបចំសណ្តាប់ធ្នាប់នៅតំបន់នេះឲ្យបានរៀបរយ និងការបង្អួតភ្ញៀវទេសចរបរទេស ខណៈបច្ចុប្បតំបន់នេះមានស្ថានភាពអាក្រក់ខ្លំាងរងការលិចលង់ជាប្រចាំនៅពេលមានភ្លៀងធ្លាក់ម្តងៗ ហើយការលក់ដូរគ្មានសណ្តាប់ធ្នាប់ប៉ះពាល់ដល់ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋនិងភ្ញៀវទេសចរ។ នេះបើតាមការដកស្រង់សម្តី ចេញផ្សាយដោយក្រសួងព័ត៌មាន។ ប្រភពខាងលើបន្តថា បច្ចុប្បន្នអាជីវករលក់នៅទីតាំងផ្សារស៊ីនជូរីផ្លាហ្សាមានចំនួន ៦៧០តូប ហើយត្រូវរើទៅលក់ជាបណ្តោះអាសន្ននៅទីតំាងសួនកុមារពោធិ៍សែនជ័យ មុខផ្សារសិនជូរីផ្លាហ្សា។ ស៊ីនជូរីផ្លាហ្សា ស្ថិតនៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ដែលជាតំបន់ប្រមូលផ្តុំទៅដោយគម្រោងខ្នាតយក្សដូចជា ទីក្រុងប៊ូយ៉ុង និង គម្រោងខុនដូ Prince Real Estate ជាដើម ហើយនៅទីបំផុត ផ្សារសហគមន៍ដ៍ចំណាស់ក្នុងរាជធានីភ្នំពេញមួយនេះ ក៏បានវិវត្តិខ្លួនទៅជាផ្សារទំនើប។ យោងតាមរបាយការណ៍ទីផ្សារអចលនទ្រព្យក្នុងរាជធានីភ្នំពេញ ដោយភ្នាក់ងារអចលទ្រព្យអន្តរជាតិ CBRE Cambodia បានឱ្យដឹងថា ក្នុងត្រីមាសទី ២ នៃឆ្នាំ ២០១៩ មានគម្រោងផ្សារទំនើបបែបសហគមថ្មីចំនួន ៤ ត្រូវបានប្រកាស ដោយមានទំហំផ្ទៃក្រឡាសម្រាប់ជួលសរុប ២៨,៤៤៤ ម៉ែត្រការ៉េ៕
អានបន្ថែមកំពតជាខេត្តដែលមានការទាក់ទាញខ្លាំងលើគម្រោងលំនៅឋានបែបទេសចរណ៍
ក្រុមហ៊ុន TARGET ESTATE and ASSET MANAGEMENT បានស្នើសុំគោលការណ៍វិនិយោគ លើការអភិវឌ្ឍន៍លំនៅស្ថានបែបទេសចរណ៍មាត់ព្រែកស្ថិតនៅក្នុងស្រុកទឹកឈូ ខេត្តកំពត។ នេះបើតាមការឲ្យដឹងពីរដ្ឋបាលខេត្តកំពតកាលពីថ្ងៃទី ២៥ ខែវិច្ឆិកា។ លោក ដាញ់ សារី អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពតបានបញ្ជាក់ថា “ក្រុមហ៊ុន TARGET ESTATE and ASSET MANAGEMENT បានស្នើសុំ៦ទីតាំង ស្ថិតនៅឃុំចំនួន៣ ដោយក្រុមហ៊ុនបានទិញពីប្រជាពលរដ្ឋ ហើយមានតែមួយទីតាំងប៉ុណ្ណោះ ដែលកំពុងដំណើរការ”។ ប្រភពខាងលើបន្តថា សំណើសុំគោលការណ៍អនុញ្ញាតវិនិយោគ ក្នុងការអភិវឌ្ឍន៍លំនៅឋានបែបទេសចរណ៍តំបន់ពយក្បាលរមាស ស្ថិតក្នុងឃុំត្រពាំងសង្កែ កោះតូចទាំងពីរ ក្នុងឃុំកំពង់សំរោង និង ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត របស់ក្រុមហ៊ុនខាងលើ កំពុងត្រូវបានរដ្ឋបាលខេត្តសិក្សា។ គួរបញ្ជាក់ថា ការអភិវឌ្ឍន៍វិស័យទេសចរណ៍នៅតាមសហគមន៍ ទើបតែត្រូវបានដាក់បញ្ចូលទៅក្នុងគោលនយោបាយជាតិអេកូទេសចរណ៍ (២០១៩-២០៣០) កាលពីពេលថ្មីៗនេះ ដែលនឹងគាំទ្រវិស័យឯកជន និងក្រុមហ៊ុនទេសចរណ៍ក្នុងការអភិវឌ្ឍតំបន់ទេសចរណ៍នៅតាមសហគមន៍ ដើម្បីជួយកែលម្អសេវាទេសចរណ៍សហគមន៍ឲ្យឆ្លើយតបទាំងស្តង់ដារភ្ញៀវទេសចរជាតិ និងអន្តរជាតិ៕ អានបន្ថែម រូបភាព៖ មន្ទីរទេសចរណ៍ខេត្តកំពត
អានបន្ថែមជីប ម៉ុង លែន នឹងកែប្រែមុខមាត់ ហ្គ្រែន ភ្នំពេញឲ្យក្លាយជាតំបន់អភិវឌ្ឍមានសក្តានុពលខ្ពស់
ក្រុមហ៊ុន ជីប ម៉ុង លែន ដែលបានទិញយកទ្រព្យសកម្ម និងអាជីវកម្មទាំងអស់របស់ក្រុមហ៊ុន ហ្គ្រែន ភ្នំពេញ កាលពីពេលថ្មីៗនេះ ចាប់ផ្តើមកែលម្អសេវាកម្ម ហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាតំបន់លំនៅឋាននេះទំាងមូល ដើម្បីកែប្រែមុខមាត់តំបន់នេះឲ្យទៅជាតំបន់អភិវឌ្ឍន៍ដែលប្រកបដោយសក្តានុពលខ្ពស់សម្រាប់ការរស់នៅ និងប្រកបអាជីវកម្មនានា។ ថ្លែងក្នុងកម្មវិធីភ្ជាប់ទំនាក់ទំនងអតិថិជន ហ្គ្រែន ភ្នំពេញ កាលពីថ្ងៃទី ២២ វិច្ឆិកា លោកឧកញ៉ា លាង ហួង (ហេនរី) អគ្គនាយកក្រុមហ៊ុន ជីប ម៉ុង លែន បានលើកឡើងថា “គោលបំណងចម្បងបច្ចុប្បន្នរបស់ក្រុមហ៊ុន ជីប ម៉ុង លែន គឺធ្វើយ៉ាងណាកែលម្អសេវាកម្មរបស់យើងឲ្យកាន់តែប្រសើរឡើង ដើម្បីឆ្លើយតបតម្រូវការរបស់អតិថិជនឲ្យបានទាន់ពេលវេលា។ ជំហានបន្ទាប់ យើងនឹងកែលម្អហេដ្ឋារចនាសម្ព័ន្ធក្នុងគម្រោងដែលមានស្រាប់ ដើម្បីធ្វើឲ្យការរស់នៅ និងការប្រកបរបររបស់អតិថិជនទាំងអស់ដែលរស់នៅក្នុងគម្រោងរបស់យើងមានភាពប្រសើរឡើង”។ លោកបន្តថា “យើងខ្ញុំក៏កំពុងសិក្សាជាមួយអ្នកជំនាញអំពីគម្រោងមេដើម្បីកែប្រែមុខមាត់វិសាលភាពតំបន់ដីអភិវឌ្ឍន៍នេះឲ្យទៅជាតំបន់លំនៅឋាន និងពាណិជ្ជកម្ម ដែលពោរពេញទៅដោយឱកាស និងសក្តានុពលខ្ពស់ក្នុងការអភិវឌ្ឍនិងពង្រីកអាជីវកម្ម ពាណិជ្ជកម្មផ្សេងៗផងដែរ”។ ក្រៅពីផែនការកែលម្អមុខមាត់ថ្មីរបស់គម្រោងនេះ ក្រុមហ៊ុន ជីប ម៉ុង លែន ក៏ផ្តោតសំខាន់លើការវិនិយោគរយៈពេលវែងឆ្ងាយដើម្បីអភិវឌ្ឍតំបន់សែនសុខនេះឲ្យទៅតំបន់អភិវឌ្ឍន៍ថ្មីមួយ ដែលជាជម្រើសល្អបំផុតទាំងសម្រាប់ការរស់នៅ និងការប្រកបអាជីវកម្ម។ ក្រុមហ៊ុន ជីប ម៉ុង […]
អានបន្ថែមកូរ៉េខាងត្បូង បើកការដ្ឋានសាងសង់ទីក្រុងឆ្លាតវៃនៅប៊ូសានជាមួយមេដឹកនាំអាស៊ាន
កូរ៉េខាងត្បូងបាននិយាយកាលពីថ្ងៃអាទិត្យថាខ្លួននឹងកសាង “ទីក្រុងឆ្លាតវៃ” ដំបូងបង្អស់របស់ខ្លួននៅក្នុងទីក្រុងកំពង់ផែប៊ូសានក្នុងឆ្នាំ ២០២៤ ដែលហេដ្ឋារចនាសម្ព័ន្ធ និង ការប្រមូលទិន្នន័យធំៗនឹងត្រូវបានគ្រប់គ្រងដោយឧបករណ៍ចាប់សញ្ញាតាមរយៈអ៊ីនធឺណិត ឬ internet of things sensors។ នេះបើតាមទីភ្នាក់ងារព័ត៌មាន យ៉ុនហាប់ ចុះផ្សាយកាលពីថ្ងៃទី២៤ វិច្ឆិកា។ ប្រធានាធិបតីមូន ជេអ៊ីនបានចូលរួមក្នុងពិធីបើកការដ្ឋានសាងសង់ទីក្រុងឆ្លាតវៃនៅប៊ូសាន ឬ (Busan Eco Delta Smart City) រួមជាមួយមេដឹកនាំអាស៊ានដទៃទៀតក្នុងអំឡុងកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន – សាធារណរដ្ឋកូរ៉េនៅទីក្រុងប៊ូសាន។ លោកប្រធានាធិបតីកូរ៉េខាងត្បូងបានមានប្រសាសន៍ថា “គោលបំណងនៃការបង្កើតទីក្រុងថ្មីបែបនេះនៅពេលអនាគត គឺដើម្បីដោះស្រាយបញ្ហាទីក្រុង និង ប្រើវាជាឧបករណ៍ ប្រកបដោយភាពច្នៃបង្កើត ដោយផ្អែកលើមូលដ្ឋាននៃបច្ចេកវិទ្យាបដិវត្តឧស្សាហកម្ម ៤.០” ។ ប្រភពខាងលើបន្តថា កូរ៉េខាងត្បូងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយប្រទេស ឥណ្ឌូនេស៊ី ម៉ាឡេស៊ី សិង្ហបុរី និង ថៃ ហើយកំពុងពិភាក្សាជាមួយប្រទេស ព្រុយណេ និង កម្ពុជាសម្រាប់គម្រោង “ទីក្រុងឆ្លាតវៃ” នេះ។ អានបន្ថែម គួរបញ្ជាក់ផងដែរថានៅក្នុងអំឡុងនៃកិច្ចប្រជុំពីថ្ងៃទី២៥ ដល់ ២៦ វិច្ឆិកា កម្ពុជា […]
អានបន្ថែមតំបន់ឆ្នេរប្រទេសថៃកំពុងមានការរីកចម្រើនផ្នែកគម្រោងលំនៅឋាន
តំបន់ឆ្នេររបស់ប្រទេសថៃ មានគម្រោងអភិវឌ្ឍលំនៅឋានដែលមានទឹកប្រាក់សរុបប្រមាណ ១៨,៤ ប៊ីលានដុល្លារអាមេរិក។ នេះបើយោងតាម មជ្ឈមណ្ឌលព័ត៌មានអចលនទ្រព្យរបស់ធនាគារលំនៅឋានប្រទេសថៃ។ The Nation បានរាយការណ៍ថាច្រករបៀងសេដ្ឋកិច្ចដ៏សំខាន់របស់ខេត្តតំបន់ឆ្នេរប្រទេសថៃរួមមានខេត្ត រ៉ាក់យ៉ង ឈុនបុរី និង ឆាក់ឆេងសៅ ដែលមានលំនៅឋានចំនួន ៣០,៩៥៤គម្រោង គិតត្រឹមខែមិថុនាឆ្នាំ ២០១៩ ហើយលក់បានប្រហែល ១៨៥,១៧៩ យូនីត។ អានបន្ថែម វីឆៃ វីរ៉ាត់តាកាផាន់ អគ្គនាយកមជ្ឈមណ្ឌលព័ត៌មានអចលនទ្រព្យ បានប្រាប់ The Nation ថា លំនៅឋាន ៥៧,៣១៤ យូនីតមានតម្លៃសរុបប្រមាណ ១០២,៦ ប៊ីលានបាត (ប្រហែល ៣,៤ ប៊ីលានដុល្លារអាមេរិក) បានផ្ទេរទៅឱ្យអ្នកទិញនៅឆ្នាំ ២០១៨ ពោលគឺបានកើនឡើង ២០% បើធៀបនឹងឆ្នាំ ២០១៧ ។ ក្រុមហ៊ុនប្រមាណ ៦១,២៨៤ ត្រូវបានផ្ដល់អាជ្ញាប័ណ្ណឱ្យធ្វើប្រតិបត្តិការនៅតំបន់ឆ្នេរប្រទេសថៃ ជាការកើនឡើងគួរឱ្យកត់សម្គាល់ពីចំនួន ៦,៨០០ ដែលបានចុះបញ្ជីនៅឆ្នាំ ២០១៧ ហើយមានតែក្រុមហ៊ុនតែ ១/៦ ប៉ុណ្ណោះដែលស្ថិតនៅក្នុងវិស័យអចលនទ្រព្យ៕
អានបន្ថែមខុនដូកម្ពស់៦៩ជាន់ បើកការដ្ឋានសាងសង់នៅជ្រោយចង្វារ
ក្រុមហ៊ុន ម័រហ្គេន ហ្វត (Morgan Ford) របស់ប្រទេសចិនបានបោះទុនវិនិយោគ ៦០០ លានដុល្លារដើម្បីសាងសង់អគារកប់ពពកកម្ពស់៦៩ជាន់នៅជ្រោយចង្វារ។ លោក Ding Yongjun អគ្គនាយកក្រុមហ៊ុន ម័រហ្គេន ហ្វត បានឱ្យដឹងនៅក្នុងពិធីបើកការដ្ឋានសាងសង់អគារ Morgan En Maison កាលពីចុងសប្ដាហ៍កន្លងទៅថា អគារខុនដូរ ៦៩ជាន់ មានកម្ពស់ ២២០ម៉ែត្រ នេះមានទីតាំងស្ថិតនៅលើដងទន្លេមេគង្គ ក្នុងខណ្ឌជ្រោយចង្វារ។ នេះបើយោងតាមហ្វេសប៊ុកផ្លូវការរបស់ក្រុមហ៊ុន Morgan។ អគ្គនាយកក្រុមហ៊ុន ម័រហ្គេន ហ្វត បន្តថា “អគារខុនដូនេះសរុបមានចំនួន៥ ជាអក្សរ U នៅលើផ្ទៃដីសរុប ២,៤ ហិចតា។ អគារទាំងអស់មានផ្ទៃក្រឡាសរុបជាង ៤០ម៉ឺនម៉ែត្រការ៉េ”។ ប្រភពខាងលើបន្តទៀតថា បើតាមការគ្រោងទុក អគារនេះនឹងបញ្ចប់ការសាងសង់នៅឆ្នាំ ២០២២។ ឯកឧត្ដម ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ការសាងសង់អគារខ្ពស់ៗ កប់ពពក នៅរាជធានីភ្នំពេញ គឺជាការចូលរួមចំណែកក្នុងការអភិវឌ្ឍន៍វិស័យសំណង់ និង បានលើកសម្រស់សោភ័ណភាព និង […]
អានបន្ថែមGovernment to Spend Us$30 Million to Modernise Calmette Hospital
The government will spend US$30 million on renovating Calmette Hospital, along with tens of millions of dollars in funding to modernise the state’s leading hospital. Writing on his official Facebook page, Prime Minister Hun Sen said that “today, I decide to release US$ 30 million to continue building a 12-storey building that has already been […]
អានបន្ថែមក្រុមហ៊ុនអាមេរិក ចាប់អារម្មណ៍វិនិយោគលើវិស័យថាមពលនៅកម្ពុជា
ឯកអគ្គរដ្ឋទូតអាមេរិកថ្មីប្រចាំនៅទីក្រុងភ្នំពេញបានបង្ហើបថា ក្រុមហ៊ុនអាមេរិក General Electric (GE) ចាប់អារម្មណ៍ចង់វិនិយោគលើវិស័យថាមពលនៅកម្ពុជា។ នេះបើតាមការឲ្យដឹងពីក្រសួងពាណិជ្ជកម្មនៅថ្ងៃទី២២ ខែវិច្ឋិកា។ នៅក្នុងកិច្ចពិភាក្សាការងារ ជាមួយឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាទ្រីក មើហ្វី (W. Patrick Murphy) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា បានលើកឡើងថា ក្នុងរយៈពេលដ៏ខ្លីដែលឯកឧត្តមបានមកបំពេញបេសកកម្មនៅកម្ពុជា ឯកឧត្តមយល់ឃើញថាសហគ្រាសធុនតូច និងមធ្យម ជាចលករមួយដ៏សំខាន់នៅក្នុងសេដ្ឋកិច្ចកម្ពុជា។ ឯកឧត្តម ប៉ាទ្រីក មើហ្វីបានមានប្រសាសន៍ថា “ដើម្បីគាំទ្រការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ស្ថានទូតអាមេរិកនឹងរៀបចំវេទិកាស្ដីពីកសិ-ឧស្សាហកម្ម នៅខែកុម្ភៈ ឆ្នាំ២០២០ ហើយនឹងអញ្ជើញក្រសួងពាណិជ្ជកម្ម ចូលរួមក្នុងវេទិកានេះ”។ ឯកឧត្តម ប៉ាទ្រីក មើហ្វី បានបន្តថា “ក្រុមហ៊ុនអាមេរិកជីអ៊ី (GE) ក៏មានបំណងចូលរួមក្នុងវិស័យថាមពល ដើម្បីរួមវិភាគទានលើការខ្វះខាតអគ្គីសនីនៅកម្ពុជា”។ នៅក្នុងកិច្ចប្រជុំនោះ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក៏បានស្នើឲ្យក្រុមហ៊ុនអាមេិក និងសភាពាណិជ្ជកម្មអាមេរិកប្រចាំនៅកម្ពុជាចូលរួមវិនិយោបន្ថែមទៀត ទាំងនៅក្នុងវិស័យឯកជន និង រដ្ឋាភិបាល៕ (រូបភាពពីហ្វេសប៊ុក ក្រសួងពាណិជ្ជកម្ម)
អានបន្ថែម