តំបន់រ៉ែចំនួន៤ទីតាំងនៅកម្ពុជានឹងត្រូវបើកឲ្យក្រុមហ៊ុនធ្វើការរុករក

តំបន់រ៉ែចំនួន៤ទីតាំងនៅកម្ពុជានឹងត្រូវបើកឲ្យក្រុមហ៊ុនធ្វើការរុករក នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រសួងរ៉ែ និងថាមពល ដែលចុះផ្សាយកាលពីថ្ងៃទី ២២ ខែ វិច្ឆិកា ឆ្នាំ ២០១៩។ តាមលិខិតចុះផ្សាយខាងលើ ក្រសួងបានប្រកាសបើក​តំបន់​សម្បទាន​​រុករក​រ៉ែ​ទំហំសរុបប្រមាណជា ២១៦,៧៧ គីឡូម៉ែត្រ​ក្រឡា ដើម្បីឲ្យបណ្តា​ក្រុមហ៊ុន​ជាតិ​ អន្តរជាតិធ្វើការ​ប្រកួត​ប្រជែង​ដើម្បី​ទទួល​បាន​អាជ្ញា​ប័ណ្ណក្នុងការ​រុករក​រ៉ែ​ក្នុងទឹកដីខេត្ត​ស្ទឹងត្រែង បាត់ដំបង​ ក្រចេះ​ និងកំពង់ធំ​។ តំបន់រ៉ែទាំងនេះរួមមាន៖ ១) តំបន់​សម្បទាន​ស្វែ​ករុ​ករ​ករ៉ែ​ទំហំ​ ៤៩,២៥​ គីឡូម៉ែត្រ​ក្រឡា​ ស្ថិតនៅ​តំបន់​ព្រែក​កេងកង​ ស្រុក​ថាឡាបរិវ៉ាត់​ ខេត្ត​ស្ទឹងត្រែង​ ២) ​តំបន់​សម្បទាន​ស្វែ​ករុ​ករ​ករ៉ែ​ទំហំ​ ៣២​ គីឡូម៉ែត្រ​ក្រឡា ស្ថិតនៅ​តំបន់​ស្រុក​ថាឡាបរិវ៉ាត់​ ខេត្ត​ស្ទឹងត្រែង​ ៣) តំបន់​សម្បទាន​ស្វែ​ករុ​ករ​ករ៉ែ​ទំហំ​ ៤១,៥៨​ គីឡូម៉ែត្រ​ក្រឡា​ ស្ថិតនៅ​ក្នុង​តំបន់​ភ្នំព្រឹក​ ស្រុក​ភ្នំព្រឹក​ ខេត្តបាត់ដំបង​ និង៤) តំបន់​សម្បទាន​ស្វែ​ករុ​ករ​ករ៉ែ​ទំហំ​ ៩៣,៩៤​ គីឡូម៉ែត្រ​ក្រឡា​ ស្ថិតនៅ​តំបន់​អូរ​ចុស​ ឃុំ​កំពង់ចាម​ ស្រុក​សំបូរ​ ខេត្តក្រចេះ​ និង​ឃុំ​សុចិត្រ​ ឃុំ​មាន​រិទ្ធិ​ ​ស្រុក​សណ្តាន់​ ខេត្តកំពង់ធំ​។ តាមរយៈលិខិតនេះ បណ្តាក្រុមនានាអាចធ្វើការដាក់ពាក្យស្នើសុំអាជ្ញាបណ្ណស្វែងរុករកដោយបំពេញបែបបទនានា និងធ្វើការដាក់ឯកសារជូនក្រសួងរ៉ែ និងថាមពល […]

អាន​បន្ថែម

កីឡដ្ឋានតម្លៃ២លានដុល្លារ គ្រោងសាងសង់នៅខេត្តកំពង់ស្ពឺខែក្រោយ

កីឡដ្ឋានស្តង់ដារអន្តរជាតិ នឹងលេចចេញជារូបរាងនៅខេត្តកំពង់ស្ពឺ សាងសង់ក្រោមជំនួយឧបត្ថម្ភរបស់មូលនិធិណាហ្គាវើល។ ការដ្ឋាននៃកីឡដ្ឋាននឹងត្រូវបញ្ចប់ ទាន់ពេលវេលាដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម ឆ្នាំ២០២៣។ ណាហ្គាវើល បានផ្តល់ថវិកាចំនួន២លានដុល្លារសម្រាប់គម្រោងសាងសង់កីឡដ្ឋានខ្នាតអន្តរជាតិ។ តាមការគ្រោងទុក កីឡដ្ឋានកំពង់ស្ពឺ នឹងបើកការដ្ឋានសាងសង់នៅពាក់កណ្តាលខែធ្នូ ឆ្នាំ២០១៩។ ស្ថិតនៅក្នុងភូមិ តាម៉ុល សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ កីឡដ្ឋាននឹងត្រូវសាងសង់លើផ្ទៃដីប្រមាណ៤ហិចតា។ តំណាងរបស់ណាហ្គាវើល និងឯកឧត្តម ហ៊ុន ម៉ានី តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ស្ពឺ បានលើកឡើងស្រដៀងគ្នាថា ការសាងសង់កីឡដ្ឋាននៅកំពង់ស្ពឺ គឺជាការរួមចំណែកវិនិយោគទៅលើយុវជនជំនាន់ក្រោយទាក់ទងនឹងកីឡា។ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺបានឲ្យដឹងកាលពីពេលថ្មីនេះថា កីឡដ្ឋាននឹងប្រើសម្រាប់នឹងត្រូវប្រើសម្រាប់ការប្រកួតកីឡាស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២៣ ខាងមុខ បន្ថែមពីលើសកម្មភាពហ្វឹកហាត់ និងការប្រកួតកីឡាបាល់ទាល់។ គួរបញ្ជាក់ជូនថា រដ្ឋាភិបាលបានកំពុងសាងសង់កីឡដ្ឋានមួយចំនួន សម្រាប់ត្រៀមទទួលធ្វើជាម្ចាស់កីឡាស៊ីហ្កេម ឆ្នាំ២០២៣ខាងមុខ៕

អាន​បន្ថែម

គម្រោងរោងចក្រទឹកស្អាតតម្លៃ២០០លានដុល្លារ រវាងរដ្ឋាករទឹក និង ក្រុមហ៊ុនបារាំងនឹងសាងសង់នៅបាក់ខែង

គម្រោង​សាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតមានតម្លៃ ២០០ លានដុល្លារ រវាងរដ្ឋាករ​ទឹក ​និង ​ក្រុមហ៊ុន​បារាំង​នឹង​សាងសង់នៅបាក់ខែង ពោលគឺអាច​ផ្គត់ផ្គង់ទឹក​ដល់​​អ្នកប្រើប្រាស់ជិតពាក់កណ្តាលនៅក្នុងរាជធានីភ្នំពេញ។ នេះបើតាម​សេចក្តីប្រកាសព័ត៌មាន​របស់ក្រុមហ៊ុន VINCI Construction កាលពីថ្ងៃអង្គារ៍។ VINCI Construction Grands Projects ដែលមានមូលដ្ឋាននៅប្រទេសបារាំង​ទើបតែឈ្នះក្នុងការដេញថ្លៃគម្រោងសាងសង់រោងចក្រទឹកស្អាត និង បានចុះហត្ថលេខាជាមួយរដ្ឋាករ​ទឹកស្វយ័តក្រុងភ្នំពេញកាលពីថ្ងៃទី១៤​ខែវិច្ឆិកា ​ក្នុងការ​សាងសង់រោងចក្រផលិតទឹកស្អាតនៅ​បាក់ខែង ដំណាក់កាលដំបូង ។ ដំណាក់កាលដំបូងនៃគម្រោងដែលមានតម្លៃ ១៥៥លានដុល្លារ អាចមានសមត្ថភាពផលិតទឹកស្អាតបាន ១៩៥,០០០ ម៉ែត្រគូបក្នុង១ថ្ងៃ។ រីឯគម្រោងសាងសង់ដំណាក់កាលទី២ ដែលមានតម្លៃ ៤៥ លានដុល្លារ នឹងអាចបង្កើនសម្ថភាពផលិតទឹកស្អាតទ្វេដង​ដល់ទៅ ៣៩០,០០០ ម៉ែត្រគូបក្នុង១ថ្ងៃ ឬ អាចផ្គត់ផ្គង់ដល់អ្នកប្រើប្រាស់១​លាន​នាក់ ស្មើនឹងប្រជាជន​ជិត​ពាក់​​កណ្តាល​​នៅក្នុងរាជធានីភ្នំពេញ។ ប្រភពខាងលើបន្ត។ ប្រភពខាងលើ​មិន​បាន​បញ្ជាក់​ពីកាលបរិច្ឆេទថានឹងដំណើរការសាងសង់នៅពេលណា ឬ បញ្ចប់នៅពេលណាទេ។ ប៉ុន្តែក្រុមហ៊ុនរបស់ប្រទេសបារាំងមួយនេះបានបញ្ជាក់ថា ពួកគេនឹងតម្លើងបន្ទះសូឡាទំហំ ២៧,០០០ ម៉ែត្រការ៉េ ដែលអាចផលិតអគ្គិសនីបាន ៣,៨ មេហ្គាវ៉ាត់ សម្រាប់​ដំណើរការ​រោងចក្រ ដើម្បីជួយកាត់បន្ថយឧស្ម័នកាបូន៕

អាន​បន្ថែម

ក្រោយផ្លូវដែកដំណើរការឡើងវិញ តើវិស័យនេះវិវត្តដល់ណាហើយ?

ផ្លូវដែកកម្ពុជាមានប្រវែងសរុប ៦៥០គីឡូម៉ែត្រ ដោយខ្សែរថភ្លើងពីភ្នំពេញទៅប៉ោយប៉ែត ​ព្រំដែនថៃមានប្រវែង ៣៨៦គីឡូម៉ែត្រ ចាប់ផ្តើមសាងសង់ចន្លោះពីឆ្នាំ១៩២៩ ដល់ឆ្នាំ១៩៤២ និងផ្លូវដែកភាគខាងត្បូងពីភ្នំពេញទៅខេត្តព្រះសីហនុ ឆ្លងកាត់ខេត្តកំពតមានប្រវែង ២៦៤គីឡូម៉ែត្រ ចាប់ផ្តើមសាងសង់ចន្លោះពីឆ្នាំ ១៩៦០ ដល់ឆ្នាំ ១៩៦៩។ ប៉ុន្តែរថភ្លើងទាំង២​ខ្សែនេះត្រូវបានទុកចោលជាង ៤ទសវត្សមកហើយ ចាប់ពីក្រោយឆ្នាំ ១៩៧០ បន្ទាប់ពីប្រទេសកម្ពុជាធ្លាក់ចូលទៅក្នុងសង្រ្គាមស៊ីវិល ហើយបានដំណើរការឡើងវិញនៅចុងឆ្នាំ​២០១០ ដែលប្រើសម្រាប់តែការដឹកជញ្ជូនទំនិញតាមផ្លូវដែកប៉ុណ្ណោះ។ ក្រោយមក ការដឹកជញ្ជូនអ្នកដំណើរតាមរថភ្លើងក៏ចាប់ផ្តើមឡើងវិញ បន្ទាប់ពីរថភ្លើងកម្ពុជាបានប្រើក្បាលរថភ្លើងថ្មីពីប្រទេសម៉ិចស៊ីកូ និង បាននាំចូលក្បាលរថភ្លើងពីប្រទេសម៉ាឡេស៊ីចំនួន ១០គ្រឿង ហើយកំពុងដំណើរការរត់ទៅទិសខាងជើងថែមទៀត។ បើតាមរបាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូន គិតចាប់ពីខែកញ្ញា ឆ្នាំ២០១៨ ដល់ខែសីហា ឆ្នាំ២០១៩ អ្នកដំណើរសរុបដែលបានធ្វើដំណើរតាមផ្លូវដែកមានចំនួនប្រមាណ ២១.០០០ នាក់។ ក្នុងនោះអ្នកដែលបានធ្វើដំណើរតាមខ្សែរថភ្លើង​ភ្នំពេញ-ព្រះសីហនុ កាត់តាមខេត្តកំពត​មាន​ចំនួន​ច្រើនជាងគេ គឺប្រមាណ ១៦.០០០ នាក់ នេះមិននិយាយដល់​បរិមាណដឹកទំនិញដែលមានចំនួនសរុបដល់ទៅជាង ៧៥០.០០០ តោនក្នុង​រយៈ​ពេល​ដូចគ្នា។ បច្ចុប្បន្ន សេវារថភ្លើង​នេះរត់តែចុងសប្តាហ៍ពីថ្ងៃសុក្រ ដល់ថ្ងៃអាទិត្យទៅកាន់ខេត្តភាគខាងត្បូងដោយសារតែតម្រូវការទេសចរណ៍។ គេត្រូវប្រើពេលរត់៨ម៉ោង និងសំបុត្រថ្លៃ ៧ដុល្លារ។ ក្នុងនោះអ្នកដំណើរជាច្រើន ក៏និយមផ្ញើម៉តូ កង់ ឬ […]

អាន​បន្ថែម

វិនិយោគិនចិនមានចំណាប់អារម្មណ៍ខ្លាំងលើវិស័យសំខាន់ៗជាច្រើននៅកម្ពុជា

កម្ពុជាបានជំរុញអ្នកវិនិយោគមកពីខេត្តហ៊ូណាន ប្រទេសចិន វិនិយោគលើវិស័យសំខាន់ៗនៅក្នុងប្រទេស ដែលរដ្ឋាភិបាលកម្ពុជាផ្តល់ការលើកទឹកចិត្ត ជាពិសេសទៅលើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ធ្វើឲ្យកម្ពុជាមានភាពប្រកួតប្រជែង តាមរយៈការតភ្ជាប់ប្រសើរឡើងទាំងក្នុងប្រទេស និងតំបន់។ ថ្លែងនៅក្នុងពិព័រណ៍ស្តីពីការជំរុញការវិនិយោគ និងគ្រឿងចក្រឧស្សាហកម្ម ខេត្តហ៊ូណាន កាលពីថ្ងៃទី១៩ វិច្ឆិកា នៅរាជធានីភ្នំពេញ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន មានប្រសាសន៍ថា វិស័យហេដ្ឋារចនាសម្ព័ន្ធមានសារសំខាន់ណាស់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា តាមរយៈការជួយសម្រួលដល់ពាណិជ្ជកម្ម និងការវិនិយោគ ការបង្កើតការងារ និងការកាត់បន្ថយភាពក្រីក្រ។ ឯកឧត្តម ស៊ុន ចាន់ថុល ថ្លែងថា៖ “រាជរដ្ឋាភិបាលកម្ពុជាពិតជាត្រូវការនូវការចូលរួមពីវិស័យឯកជន និងដៃគូអភិវឌ្ឍន៍នានាដើម្បីវិនិយោគលើវិស័យសំខាន់ៗ ដែលរដ្ឋាភិបាលផ្តល់ការលើកទឹកចិត្ត”។ ឯកឧត្តម ស៊ុន ចាន់ថុល បញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា គឺជារដ្ឋាភិបាល Pro-Business ដែលបានចាត់ទុកផ្នែកឯកជន គឺជាក្បាលម៉ាស៊ីន ដើម្បីអូសទាញឲ្យមានការរីកចម្រើនសេដ្ឋកិច្ចនៅក្នុងប្រទេស។ ក្រៅពីវិស័យហេដ្ឋារចនាសម្ព័ន្ធ ឯកឧត្តម ស៊ុន ចាន់ថុល បានជំរុញឲ្យវិនិយោគិនចិន ពិនិត្យលើវិស័យអទិភាពផ្សេងទៀត រួមមានដូចជា វិស័យឧស្សាហកម្មធុនស្រាល វិស័យឧស្សាហកម្មកែច្នៃ វិស័យផលិតកម្មកសិកម្ម ឬ កសិឧស្សាហកម្ម […]

អាន​បន្ថែម

ប្រលានយន្តហោះភ្នំពេញ នឹងសង់បន្ថែម៣០ចំណតទៀតសម្រាប់យន្តហោះប្រភេទCនៅក្នុងខែធ្នូ

ក្រុមហ៊ុន​​អាកាសចរណ៍ Cambodia Airports ទើប​តែបានសម្ពោធដាក់ឱ្យប្រើប្រាស់ចំណតយន្តហោះថ្មី B នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញកាលពីថ្ងៃទី៨ វិច្ឆិកាកន្លងទៅ ដោយចំណាយទឹកប្រាក់ប្រមាណ ៨លានដុល្លារ ហើយវាជាចំណតយន្តហោះដែលអាចចតយន្តហោះប្រភេទC បានចំនួន ១២គ្រឿង។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន Cambodia Airports ចំណតទាំងនេះនឹងត្រូវដាក់ប្រើជាចម្បងសម្រាប់ចតយន្តហោះដែលត្រូវការចតរយៈពេលយូរ ហើយនៅក្នុង​ខែធ្នូ ចំណត​នឹង​កើន​ឡើង​៣០ ទៀតសម្រាប់យន្តហោះប្រភេទC ពោលគឺ​ប្រលាន​យន្តហោះអន្តរជាតិភ្នំពេញនឹងមានចំណតសរុប ៤២ ដើម្បី​ទ្រទ្រង់កំណើនចរាចរណ៍បន្ថែមទៀតសម្រាប់ឆ្នាំក្រោយ។ ប្រភពខាងលើ​បន្តថា ចំណត​ថ្មីនេះប្រើសម្រាប់យន្តហោះប្រភេទ C ដូចជា A320 និង B737 ដែលជាប្រភេទយន្តហោះចាប់ពីខ្នាតតូច រហូតដល់ មធ្យម។ ដោយសារតែប្រលានយន្តហោះអន្តរជាតិពោធិ៍ចិនតុង ភាគច្រើនប្រើសម្រាប់យន្តហោះខ្នាតតូចនិងមធ្យម ហើយ​នេះក៏ទំនងជាហេតុផលដែលគម្រោងព្រលានយន្តហោះថ្មីភ្នំពេញតម្លៃ ១,៥ប៊ីលានដុល្លារ ស្ថិតក្នុងខេត្តកណ្តាល និងតាកែវទំហំ ២៦០០ហិចតា ត្រូវ​បានគ្រោង​សាងសង់​ឡើង។ បើតាមអ្នកនាំពាក្យអាកាសចរស៊ីវិលបានប្រាប់ AKP ​កាលពីពេលកន្លេងទៅថា នៅពេលប្រលានយន្តហោះថ្មីនេះសាងសង់រួចរាល់ វានឹងអាចប្រើប្រាស់សម្រាប់ឱ្យយន្តហោះធុនធំហោះហើរផ្លូវឆ្ងាយ រយៈពេលពី១២ ដល់ ១៦ម៉ោង ដូចជាទៅបារាំង ឬសហរដ្ឋអាមេរិក ឬ អាចហោះហើរចេញ និងចុះចត​ក្នុងពេលតែមួយ ហើយ​ប្រលានយន្តហោះដែលមានទំហំរាប់ពាន់ហិចតានេះនឹងអាចប្រឡងប្រណាំងជាមួយប្រលានយន្តហោះសិង្ហបុរី ឬ […]

អាន​បន្ថែម

លុយប្រមាណ ១ប៊ីលានដុល្លារចំណាយលើការអភិវឌ្ឍនៅខេត្តព្រះសីហនុ និង លើគម្រោងថាមពល

ថវិកាសន្សំប្រមាណ ១ពាន់លានដុល្លារ ត្រូវបានដកយកទៅវិនិយោគលើការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តព្រះសីហនុ និងទិញម៉ាស៊ីនភ្លើងទំហំ៤០០មេហ្គាវ៉ាត និងចំណាយលើគម្រោងផ្សេងៗក្នុងឆ្នាំ២០១៩។ សម្តេចតេជោ ហ៊ុន សែន ថ្លែងនៅក្នុងពិធីចែកសញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យធនធានមនុស្ស នៅព្រឹកថ្ងៃទី១៨ វិច្ឆិកានេះថា រដ្ឋាភិបាលមានលទ្ធភាពប្រមូលចំណូលគាំទ្រឲ្យការចំណាយ ខណៈពេលដែលចំណូលដែលបានមកពីចំណូលពន្ធគយ និងពន្ធដារ រំពឹងថានឹងលើសផែនការច្បាប់ថវិកាឆ្នាំ២០១៩។ សម្តេចតេជោ ហ៊ុន សែន ថ្លែងថា៖ “យើងមានលទ្ធភាពគ្រប់គ្រាន់ដើម្បីប្រមូលចំណូល គាំទ្រដល់ការវិនិយោគភ្លាមៗ ដែលមកដល់ពេលនេះ ជានិច្ចជាកាល យើងមានសាច់ប្រាក់ក្នុងដៃ សាច់ប្រាក់ចាយបានជាង៣ពាន់លានដុល្លារ”។ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ចំណូលពីពន្ធគយ និងពន្ធដារ នឹងលើសផែនការ ក្នុងឆ្នាំ២០១៩នេះ ក្នុងនោះចំណូលពីពន្ធគយ រំពឹងថា នឹងលើសផែនការប្រមាណពី៧០០លានដុល្លារ ទៅ៨០០លានដុល្លារ ខណៈដែលចំណូលពន្ធដារ រំពឹងថានឹងលើសផែនការ ៤០០លានដុល្លារ ទៅ៥០០លានដុល្លារ។ យោងតាមសម្តេចតេជោ ហ៊ុន សែន ក្នុងមួយខែៗ កម្ពុជាអាចសន្សំប្រាក់ ១០០លានដុល្លារ ទៅ២០០លានដុល្លារ ខណៈប្រាក់ចំណូលមួយខែ ប្រមាណ៥០០លានដុល្លារ។ រដ្ឋាភិបាលបានចំណាយ ប្រមាណជិត៣០០លានដុល្លារ សម្រាប់ការសាងសង់ផ្លូវចំនួន៣៤ខ្សែនៅក្រុងព្រះសីហនុ បន្ថែមពីលើថវិកាវិនិយោគដែលមានស្រាប់ប្រមាណ៦០០លានដុល្លារ។ ចំណែកថវិការប្រមាណជិត៤០០លានដុល្លារ […]

អាន​បន្ថែម

កម្ពុជានឹងមានដំណក់ប្រេងដំបូងនៅឆ្នាំ២០២០

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានអះអាងថា តំណក់ប្រេងលើកដំបូងនឹងត្រូវធ្វើឡើងនៅឆ្នាំក្រោយនេះ ដែលនឹងក្លាយជាប្រភពចំណូលពីធនធានធម្មជាតិដ៏សំខាន់បំផុតរបស់ប្រទេសកម្ពុជា។ ថ្លែងនៅក្នុងពិធីចែកសញ្ញាបត្រជូននិស្សិតសាកលវិទ្យាលធនធានមនុស្សនៅព្រឹកថ្ងៃទី១៨វិច្ឆិកា សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ចំណូលបានពីវិស័យប្រេងកាត នឹងត្រូវចំណាយលើហេដ្ឋារចនាសម្ព័ន្ធ ទាំងផ្នែកទន់ និងរឹង ពោលគឺការកសាងផ្លូវថ្នល់ ប្រឡាយ និងការអប់រំ។ សម្តេចតេជោ ហ៊ុន សែន ថ្លែងថា៖ “ឥឡូវ ដំណក់ប្រេងរបស់យើង នឹងចេញក្នុងឆ្នាំ២០២០ តែថ្ងៃខែជាក់លាក់ ខ្ញុំនឹងប្រកាសនៅពេលក្រោយ បន្ទាប់ពីធ្វើការងារ ជាមួយក្រុមហ៊ុនដែលកំពុងតែកសាង យ៉ាងមមាញឹក សម្រាប់ការបូមប្រេងដំបូងរបស់យើង”។ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ការរំពឹងធំរបស់រដ្ឋាភិបាលពីចំណូលធនធានធម្មជាតិ ដែលមានរ៉ែមាស រ៉ែធ្យូងថ្ម និងរ៉ែប្រេងកាត គឺចំណូលដែលនឹងអាចទទួលបាននៅពេលខាងមុខនេះ។ គួរបញ្ជាក់ថា ក្រុមហ៊ុន KrisEnergy ដែលមានមូលដ្ឋាននៅប្រទេសសឹង្ហបុរី ទទួលសិទ្ធិវិនិយោគ គម្រោងប្រេងអប្សារាក្នុងប្លុក A ដែលជាតំបន់អភិវឌ្ឍប្រេងដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា។ តាមផែនការ ក្នុងប្លុក A ស្ថិតក្នុងដែនសមុទ្រកម្ពុជា មានអត្រាផលិតកម្មខ្ពស់បំផុត ៧ ៥០០ប៉ារ៉ែល ក្នុង១ថ្ងៃ។ យោងតាមសេចក្តីប្រកាសរបស់ក្រុមហ៊ុន KrisEnergy […]

អាន​បន្ថែម

ខេត្តព្រះសីហនុមានគម្រោងសាងសង់អគារជាង ១០០០ គម្រោង ក្នុងរយៈពេល២ឆ្នាំ

ទិន្នន័យ​សំណង់ គិត​ចាប់​ពីឆ្នាំ២០១៧ ដល់ខែវិចិ្ឆកា ឆ្នាំ២០១៩ មានចំនួន ១,០៧៦​គម្រោង ហើយ​អគារ​កម្ពស់​ចាប់ពី​៥ជាន់ ដល់៤៥ជាន់ មានចំនួន ៨០១គម្រោង ។ នេះបើតាម​រដ្ឋបាលខេត្តព្រះសីហនុ។ ប្រភពខាងលើបន្តថា គិតត្រឹមខែតុលា ឆ្នាំ​២០១៩ មូលដ្ឋានអាជីវកម្ម សេវាកម្មទេសចរណ៍ ឆ្នាំ​២០១៩ មាន​ចំនួន​ប្រមាណ ៨៨០កន្លែង ក្នុងនោះសណ្ឋាគារ និង ផ្ទះសំណាក់​មាន​ជាង ៣៤៥កន្លែង (ប្រមាណ ១០,០៩៨បន្ទប់) និង ភោជនីយដ្ឋាន ៣១៣ កន្លែង។ កន្លង​មក មានការ​ព្រួយបាម្ភ​អំពី​ការ​ថយចុះ​នូវ​តម្រូវការ​អចលនទ្រព្យ​ក្នុង​ខេត្ត​មួយ​នេះ ប៉ុន្តែ​គេ​ជឿ​ថា ផ្លូវ​ល្បឿន​លឿន​តម្លៃ ១,៩ ប៊ីលាន​ដុល្លារ ភ្ជាប់​ពី​ទីក្រុង​ភ្នំពេញ ទៅ​កាន់​ខេត្ត​ព្រះសីហនុ ដែល​បាន​ចាប់ផ្តើម​សាងសង់តាំង​ពី​ ខែ​ មីនា​ ឆ្នាំ​២០១៩​ មក​ម្ល៉េះ ហើយ​ត្រូវ​ចំណាយ​ពេល​សាងសង់ ៤៨ ខែ​ឲ្យ​រួចរាល់ នឹង​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ខេត្តព្រះសីហនុ​ងើប​ឡើងវិញ ដោយសារ​តែ​សក្តានុពល​ចម្រុះ​របស់​វា រួម​ទាំង​ការអភិវឌ្ឍន៍ផ្នែក​ដឹកជញ្ជូន និង​ឧស្សាហកម្ម​កាន់តែ​ច្រើន ដែល​នឹង​ធ្វើ​ឲ្យ​តំបន់​ឆ្នេរ​មួយ​នេះ​ក្លាយជា​ទីក្រុង​រមណីយដ្ឋាន​មាន​សភាព​អ៊ូអរ​ម្តងទៀត។ ម្យ៉ាងវិញទៀត ថវិកា​ជិត ​៣០០​លាន​ដុល្លារ សម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធ […]

អាន​បន្ថែម

ក្រុងព្រះសីហនុនឹងប្រែមុខមាត់ថ្មីក្រោយកសាងហេដ្ឋារចនាសម្ព័ន្ធទ្រង់ទ្រាយធំ

រដ្ឋាភិបាលចំណាយថវិកា ២៩៤លានដុល្លារ សម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធក្នុងព្រះសីហនុ ជាមួយនឹងការ ស្ថាបនាក្នុងទ្រង់ទ្រាយធំ ផ្លូវក្រុងព្រះសីហនុចំនួន៣៤ខែ្ស ដែលនឹងកែប្រែមុខមាត់ថ្មី ក្រុងព្រះសីហនុទាំង ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ មជ្ឈមណ្ឌលពាណិជ្ជកម្ម និងទាក់ទាញវិស័យទេសចរណ៍។ ការដ្ឋានសាងសង់ផ្លូវចំនួន ៣៤ខ្សែ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី១៦ នៅក្រោមអធិបតីភាពសម្តេចតេជោរ ហ៊ុន នាយករដ្ឋមន្រ្តីកម្ពុជា។ យោងតាមផែនការ ផ្លូវទាំង៣៤ខ្សែ មានប្រវែងសរុប ៨៤ម៉ែត្រ មានរង្វង់មូលចំនួន៣ និងស្ពានចំនួន៦ ប្រវែង២៥២ម៉ែត្រ ដែលសាងសង់ដោយក្រុមហ៊ុនសាងសង់ចំនួន៧ ដោយគ្រោងសាងសង់បញ្ចប់ក្នុង រយៈពេល៨ខែ។ យោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តព្រះសីហនុ ផ្លូវទាំង៣៤ខ្សែ ចែកចេញជា៣ប្រភេទ គឺមហាវិថី ចំនួន៣ខ្សែ ប្រវែង២២គីឡូម៉ែត្រ វិថីមានចំនួន១៦ខ្សែ ប្រវែងជិត៥០គីឡូម៉ែត្រ និងអនុវិថី មានចំនួន១៥ខ្សែ ប្រវែង១២គីឡូម៉ែត្រ។ ថ្លែងនៅក្នុងពិធីបើកការដ្ឋាននៅក្រុងព្រះសីហនុ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា “នៅពេលដែល ផ្លូវទាំងអស់ត្រូវបានសាងសង់រួចរាល់ ក្រុងព្រះសីហនុនឹងក្លាយជាទីក្រុងទំនើបទាក់ទាញ ក្នុងនាមជាប៉ូល សេដ្ឋកិច្ចទី២ នៅកម្ពុជា”។ សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា៖ “នៅឆ្នាំ២០២០ ក្រុងព្រះសីហនុនឹងប្រែប្រួលមុខមាត់យ៉ាងខ្លាំង […]

អាន​បន្ថែម