គម្រោងអភិវឌ្ឍន៍
ខុនដូកម្ពស់៦៩ជាន់ បើកការដ្ឋានសាងសង់នៅជ្រោយចង្វារ
ក្រុមហ៊ុន ម័រហ្គេន ហ្វត (Morgan Ford) របស់ប្រទេសចិនបានបោះទុនវិនិយោគ ៦០០ លានដុល្លារដើម្បីសាងសង់អគារកប់ពពកកម្ពស់៦៩ជាន់នៅជ្រោយចង្វារ។ លោក Ding Yongjun អគ្គនាយកក្រុមហ៊ុន ម័រហ្គេន ហ្វត បានឱ្យដឹងនៅក្នុងពិធីបើកការដ្ឋានសាងសង់អគារ Morgan En Maison កាលពីចុងសប្ដាហ៍កន្លងទៅថា អគារខុនដូរ ៦៩ជាន់ មានកម្ពស់ ២២០ម៉ែត្រ នេះមានទីតាំងស្ថិតនៅលើដងទន្លេមេគង្គ ក្នុងខណ្ឌជ្រោយចង្វារ។ នេះបើយោងតាមហ្វេសប៊ុកផ្លូវការរបស់ក្រុមហ៊ុន Morgan។ អគ្គនាយកក្រុមហ៊ុន ម័រហ្គេន ហ្វត បន្តថា “អគារខុនដូនេះសរុបមានចំនួន៥ ជាអក្សរ U នៅលើផ្ទៃដីសរុប ២,៤ ហិចតា។ អគារទាំងអស់មានផ្ទៃក្រឡាសរុបជាង ៤០ម៉ឺនម៉ែត្រការ៉េ”។ ប្រភពខាងលើបន្តទៀតថា បើតាមការគ្រោងទុក អគារនេះនឹងបញ្ចប់ការសាងសង់នៅឆ្នាំ ២០២២។ ឯកឧត្ដម ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ការសាងសង់អគារខ្ពស់ៗ កប់ពពក នៅរាជធានីភ្នំពេញ គឺជាការចូលរួមចំណែកក្នុងការអភិវឌ្ឍន៍វិស័យសំណង់ និង បានលើកសម្រស់សោភ័ណភាព និង […]
អានបន្ថែមGovernment to Spend Us$30 Million to Modernise Calmette Hospital
The government will spend US$30 million on renovating Calmette Hospital, along with tens of millions of dollars in funding to modernise the state’s leading hospital. Writing on his official Facebook page, Prime Minister Hun Sen said that “today, I decide to release US$ 30 million to continue building a 12-storey building that has already been […]
អានបន្ថែមក្រុមហ៊ុនអាមេរិក ចាប់អារម្មណ៍វិនិយោគលើវិស័យថាមពលនៅកម្ពុជា
ឯកអគ្គរដ្ឋទូតអាមេរិកថ្មីប្រចាំនៅទីក្រុងភ្នំពេញបានបង្ហើបថា ក្រុមហ៊ុនអាមេរិក General Electric (GE) ចាប់អារម្មណ៍ចង់វិនិយោគលើវិស័យថាមពលនៅកម្ពុជា។ នេះបើតាមការឲ្យដឹងពីក្រសួងពាណិជ្ជកម្មនៅថ្ងៃទី២២ ខែវិច្ឋិកា។ នៅក្នុងកិច្ចពិភាក្សាការងារ ជាមួយឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាទ្រីក មើហ្វី (W. Patrick Murphy) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា បានលើកឡើងថា ក្នុងរយៈពេលដ៏ខ្លីដែលឯកឧត្តមបានមកបំពេញបេសកកម្មនៅកម្ពុជា ឯកឧត្តមយល់ឃើញថាសហគ្រាសធុនតូច និងមធ្យម ជាចលករមួយដ៏សំខាន់នៅក្នុងសេដ្ឋកិច្ចកម្ពុជា។ ឯកឧត្តម ប៉ាទ្រីក មើហ្វីបានមានប្រសាសន៍ថា “ដើម្បីគាំទ្រការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ស្ថានទូតអាមេរិកនឹងរៀបចំវេទិកាស្ដីពីកសិ-ឧស្សាហកម្ម នៅខែកុម្ភៈ ឆ្នាំ២០២០ ហើយនឹងអញ្ជើញក្រសួងពាណិជ្ជកម្ម ចូលរួមក្នុងវេទិកានេះ”។ ឯកឧត្តម ប៉ាទ្រីក មើហ្វី បានបន្តថា “ក្រុមហ៊ុនអាមេរិកជីអ៊ី (GE) ក៏មានបំណងចូលរួមក្នុងវិស័យថាមពល ដើម្បីរួមវិភាគទានលើការខ្វះខាតអគ្គីសនីនៅកម្ពុជា”។ នៅក្នុងកិច្ចប្រជុំនោះ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក៏បានស្នើឲ្យក្រុមហ៊ុនអាមេិក និងសភាពាណិជ្ជកម្មអាមេរិកប្រចាំនៅកម្ពុជាចូលរួមវិនិយោបន្ថែមទៀត ទាំងនៅក្នុងវិស័យឯកជន និង រដ្ឋាភិបាល៕ (រូបភាពពីហ្វេសប៊ុក ក្រសួងពាណិជ្ជកម្ម)
អានបន្ថែមតំបន់រ៉ែចំនួន៤ទីតាំងនៅកម្ពុជានឹងត្រូវបើកឲ្យក្រុមហ៊ុនធ្វើការរុករក
តំបន់រ៉ែចំនួន៤ទីតាំងនៅកម្ពុជានឹងត្រូវបើកឲ្យក្រុមហ៊ុនធ្វើការរុករក នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រសួងរ៉ែ និងថាមពល ដែលចុះផ្សាយកាលពីថ្ងៃទី ២២ ខែ វិច្ឆិកា ឆ្នាំ ២០១៩។ តាមលិខិតចុះផ្សាយខាងលើ ក្រសួងបានប្រកាសបើកតំបន់សម្បទានរុករករ៉ែទំហំសរុបប្រមាណជា ២១៦,៧៧ គីឡូម៉ែត្រក្រឡា ដើម្បីឲ្យបណ្តាក្រុមហ៊ុនជាតិ អន្តរជាតិធ្វើការប្រកួតប្រជែងដើម្បីទទួលបានអាជ្ញាប័ណ្ណក្នុងការរុករករ៉ែក្នុងទឹកដីខេត្តស្ទឹងត្រែង បាត់ដំបង ក្រចេះ និងកំពង់ធំ។ តំបន់រ៉ែទាំងនេះរួមមាន៖ ១) តំបន់សម្បទានស្វែករុករករ៉ែទំហំ ៤៩,២៥ គីឡូម៉ែត្រក្រឡា ស្ថិតនៅតំបន់ព្រែកកេងកង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ២) តំបន់សម្បទានស្វែករុករករ៉ែទំហំ ៣២ គីឡូម៉ែត្រក្រឡា ស្ថិតនៅតំបន់ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ៣) តំបន់សម្បទានស្វែករុករករ៉ែទំហំ ៤១,៥៨ គីឡូម៉ែត្រក្រឡា ស្ថិតនៅក្នុងតំបន់ភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង និង៤) តំបន់សម្បទានស្វែករុករករ៉ែទំហំ ៩៣,៩៤ គីឡូម៉ែត្រក្រឡា ស្ថិតនៅតំបន់អូរចុស ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ និងឃុំសុចិត្រ ឃុំមានរិទ្ធិ ស្រុកសណ្តាន់ ខេត្តកំពង់ធំ។ តាមរយៈលិខិតនេះ បណ្តាក្រុមនានាអាចធ្វើការដាក់ពាក្យស្នើសុំអាជ្ញាបណ្ណស្វែងរុករកដោយបំពេញបែបបទនានា និងធ្វើការដាក់ឯកសារជូនក្រសួងរ៉ែ និងថាមពល […]
អានបន្ថែមកីឡដ្ឋានតម្លៃ២លានដុល្លារ គ្រោងសាងសង់នៅខេត្តកំពង់ស្ពឺខែក្រោយ
កីឡដ្ឋានស្តង់ដារអន្តរជាតិ នឹងលេចចេញជារូបរាងនៅខេត្តកំពង់ស្ពឺ សាងសង់ក្រោមជំនួយឧបត្ថម្ភរបស់មូលនិធិណាហ្គាវើល។ ការដ្ឋាននៃកីឡដ្ឋាននឹងត្រូវបញ្ចប់ ទាន់ពេលវេលាដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម ឆ្នាំ២០២៣។ ណាហ្គាវើល បានផ្តល់ថវិកាចំនួន២លានដុល្លារសម្រាប់គម្រោងសាងសង់កីឡដ្ឋានខ្នាតអន្តរជាតិ។ តាមការគ្រោងទុក កីឡដ្ឋានកំពង់ស្ពឺ នឹងបើកការដ្ឋានសាងសង់នៅពាក់កណ្តាលខែធ្នូ ឆ្នាំ២០១៩។ ស្ថិតនៅក្នុងភូមិ តាម៉ុល សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ កីឡដ្ឋាននឹងត្រូវសាងសង់លើផ្ទៃដីប្រមាណ៤ហិចតា។ តំណាងរបស់ណាហ្គាវើល និងឯកឧត្តម ហ៊ុន ម៉ានី តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ស្ពឺ បានលើកឡើងស្រដៀងគ្នាថា ការសាងសង់កីឡដ្ឋាននៅកំពង់ស្ពឺ គឺជាការរួមចំណែកវិនិយោគទៅលើយុវជនជំនាន់ក្រោយទាក់ទងនឹងកីឡា។ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺបានឲ្យដឹងកាលពីពេលថ្មីនេះថា កីឡដ្ឋាននឹងប្រើសម្រាប់នឹងត្រូវប្រើសម្រាប់ការប្រកួតកីឡាស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២៣ ខាងមុខ បន្ថែមពីលើសកម្មភាពហ្វឹកហាត់ និងការប្រកួតកីឡាបាល់ទាល់។ គួរបញ្ជាក់ជូនថា រដ្ឋាភិបាលបានកំពុងសាងសង់កីឡដ្ឋានមួយចំនួន សម្រាប់ត្រៀមទទួលធ្វើជាម្ចាស់កីឡាស៊ីហ្កេម ឆ្នាំ២០២៣ខាងមុខ៕
អានបន្ថែមគម្រោងរោងចក្រទឹកស្អាតតម្លៃ២០០លានដុល្លារ រវាងរដ្ឋាករទឹក និង ក្រុមហ៊ុនបារាំងនឹងសាងសង់នៅបាក់ខែង
គម្រោងសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតមានតម្លៃ ២០០ លានដុល្លារ រវាងរដ្ឋាករទឹក និង ក្រុមហ៊ុនបារាំងនឹងសាងសង់នៅបាក់ខែង ពោលគឺអាចផ្គត់ផ្គង់ទឹកដល់អ្នកប្រើប្រាស់ជិតពាក់កណ្តាលនៅក្នុងរាជធានីភ្នំពេញ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន VINCI Construction កាលពីថ្ងៃអង្គារ៍។ VINCI Construction Grands Projects ដែលមានមូលដ្ឋាននៅប្រទេសបារាំងទើបតែឈ្នះក្នុងការដេញថ្លៃគម្រោងសាងសង់រោងចក្រទឹកស្អាត និង បានចុះហត្ថលេខាជាមួយរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញកាលពីថ្ងៃទី១៤ខែវិច្ឆិកា ក្នុងការសាងសង់រោងចក្រផលិតទឹកស្អាតនៅបាក់ខែង ដំណាក់កាលដំបូង ។ ដំណាក់កាលដំបូងនៃគម្រោងដែលមានតម្លៃ ១៥៥លានដុល្លារ អាចមានសមត្ថភាពផលិតទឹកស្អាតបាន ១៩៥,០០០ ម៉ែត្រគូបក្នុង១ថ្ងៃ។ រីឯគម្រោងសាងសង់ដំណាក់កាលទី២ ដែលមានតម្លៃ ៤៥ លានដុល្លារ នឹងអាចបង្កើនសម្ថភាពផលិតទឹកស្អាតទ្វេដងដល់ទៅ ៣៩០,០០០ ម៉ែត្រគូបក្នុង១ថ្ងៃ ឬ អាចផ្គត់ផ្គង់ដល់អ្នកប្រើប្រាស់១លាននាក់ ស្មើនឹងប្រជាជនជិតពាក់កណ្តាលនៅក្នុងរាជធានីភ្នំពេញ។ ប្រភពខាងលើបន្ត។ ប្រភពខាងលើមិនបានបញ្ជាក់ពីកាលបរិច្ឆេទថានឹងដំណើរការសាងសង់នៅពេលណា ឬ បញ្ចប់នៅពេលណាទេ។ ប៉ុន្តែក្រុមហ៊ុនរបស់ប្រទេសបារាំងមួយនេះបានបញ្ជាក់ថា ពួកគេនឹងតម្លើងបន្ទះសូឡាទំហំ ២៧,០០០ ម៉ែត្រការ៉េ ដែលអាចផលិតអគ្គិសនីបាន ៣,៨ មេហ្គាវ៉ាត់ សម្រាប់ដំណើរការរោងចក្រ ដើម្បីជួយកាត់បន្ថយឧស្ម័នកាបូន៕
អានបន្ថែមក្រោយផ្លូវដែកដំណើរការឡើងវិញ តើវិស័យនេះវិវត្តដល់ណាហើយ?
ផ្លូវដែកកម្ពុជាមានប្រវែងសរុប ៦៥០គីឡូម៉ែត្រ ដោយខ្សែរថភ្លើងពីភ្នំពេញទៅប៉ោយប៉ែត ព្រំដែនថៃមានប្រវែង ៣៨៦គីឡូម៉ែត្រ ចាប់ផ្តើមសាងសង់ចន្លោះពីឆ្នាំ១៩២៩ ដល់ឆ្នាំ១៩៤២ និងផ្លូវដែកភាគខាងត្បូងពីភ្នំពេញទៅខេត្តព្រះសីហនុ ឆ្លងកាត់ខេត្តកំពតមានប្រវែង ២៦៤គីឡូម៉ែត្រ ចាប់ផ្តើមសាងសង់ចន្លោះពីឆ្នាំ ១៩៦០ ដល់ឆ្នាំ ១៩៦៩។ ប៉ុន្តែរថភ្លើងទាំង២ខ្សែនេះត្រូវបានទុកចោលជាង ៤ទសវត្សមកហើយ ចាប់ពីក្រោយឆ្នាំ ១៩៧០ បន្ទាប់ពីប្រទេសកម្ពុជាធ្លាក់ចូលទៅក្នុងសង្រ្គាមស៊ីវិល ហើយបានដំណើរការឡើងវិញនៅចុងឆ្នាំ២០១០ ដែលប្រើសម្រាប់តែការដឹកជញ្ជូនទំនិញតាមផ្លូវដែកប៉ុណ្ណោះ។ ក្រោយមក ការដឹកជញ្ជូនអ្នកដំណើរតាមរថភ្លើងក៏ចាប់ផ្តើមឡើងវិញ បន្ទាប់ពីរថភ្លើងកម្ពុជាបានប្រើក្បាលរថភ្លើងថ្មីពីប្រទេសម៉ិចស៊ីកូ និង បាននាំចូលក្បាលរថភ្លើងពីប្រទេសម៉ាឡេស៊ីចំនួន ១០គ្រឿង ហើយកំពុងដំណើរការរត់ទៅទិសខាងជើងថែមទៀត។ បើតាមរបាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូន គិតចាប់ពីខែកញ្ញា ឆ្នាំ២០១៨ ដល់ខែសីហា ឆ្នាំ២០១៩ អ្នកដំណើរសរុបដែលបានធ្វើដំណើរតាមផ្លូវដែកមានចំនួនប្រមាណ ២១.០០០ នាក់។ ក្នុងនោះអ្នកដែលបានធ្វើដំណើរតាមខ្សែរថភ្លើងភ្នំពេញ-ព្រះសីហនុ កាត់តាមខេត្តកំពតមានចំនួនច្រើនជាងគេ គឺប្រមាណ ១៦.០០០ នាក់ នេះមិននិយាយដល់បរិមាណដឹកទំនិញដែលមានចំនួនសរុបដល់ទៅជាង ៧៥០.០០០ តោនក្នុងរយៈពេលដូចគ្នា។ បច្ចុប្បន្ន សេវារថភ្លើងនេះរត់តែចុងសប្តាហ៍ពីថ្ងៃសុក្រ ដល់ថ្ងៃអាទិត្យទៅកាន់ខេត្តភាគខាងត្បូងដោយសារតែតម្រូវការទេសចរណ៍។ គេត្រូវប្រើពេលរត់៨ម៉ោង និងសំបុត្រថ្លៃ ៧ដុល្លារ។ ក្នុងនោះអ្នកដំណើរជាច្រើន ក៏និយមផ្ញើម៉តូ កង់ ឬ […]
អានបន្ថែមវិនិយោគិនចិនមានចំណាប់អារម្មណ៍ខ្លាំងលើវិស័យសំខាន់ៗជាច្រើននៅកម្ពុជា
កម្ពុជាបានជំរុញអ្នកវិនិយោគមកពីខេត្តហ៊ូណាន ប្រទេសចិន វិនិយោគលើវិស័យសំខាន់ៗនៅក្នុងប្រទេស ដែលរដ្ឋាភិបាលកម្ពុជាផ្តល់ការលើកទឹកចិត្ត ជាពិសេសទៅលើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ធ្វើឲ្យកម្ពុជាមានភាពប្រកួតប្រជែង តាមរយៈការតភ្ជាប់ប្រសើរឡើងទាំងក្នុងប្រទេស និងតំបន់។ ថ្លែងនៅក្នុងពិព័រណ៍ស្តីពីការជំរុញការវិនិយោគ និងគ្រឿងចក្រឧស្សាហកម្ម ខេត្តហ៊ូណាន កាលពីថ្ងៃទី១៩ វិច្ឆិកា នៅរាជធានីភ្នំពេញ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន មានប្រសាសន៍ថា វិស័យហេដ្ឋារចនាសម្ព័ន្ធមានសារសំខាន់ណាស់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា តាមរយៈការជួយសម្រួលដល់ពាណិជ្ជកម្ម និងការវិនិយោគ ការបង្កើតការងារ និងការកាត់បន្ថយភាពក្រីក្រ។ ឯកឧត្តម ស៊ុន ចាន់ថុល ថ្លែងថា៖ “រាជរដ្ឋាភិបាលកម្ពុជាពិតជាត្រូវការនូវការចូលរួមពីវិស័យឯកជន និងដៃគូអភិវឌ្ឍន៍នានាដើម្បីវិនិយោគលើវិស័យសំខាន់ៗ ដែលរដ្ឋាភិបាលផ្តល់ការលើកទឹកចិត្ត”។ ឯកឧត្តម ស៊ុន ចាន់ថុល បញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា គឺជារដ្ឋាភិបាល Pro-Business ដែលបានចាត់ទុកផ្នែកឯកជន គឺជាក្បាលម៉ាស៊ីន ដើម្បីអូសទាញឲ្យមានការរីកចម្រើនសេដ្ឋកិច្ចនៅក្នុងប្រទេស។ ក្រៅពីវិស័យហេដ្ឋារចនាសម្ព័ន្ធ ឯកឧត្តម ស៊ុន ចាន់ថុល បានជំរុញឲ្យវិនិយោគិនចិន ពិនិត្យលើវិស័យអទិភាពផ្សេងទៀត រួមមានដូចជា វិស័យឧស្សាហកម្មធុនស្រាល វិស័យឧស្សាហកម្មកែច្នៃ វិស័យផលិតកម្មកសិកម្ម ឬ កសិឧស្សាហកម្ម […]
អានបន្ថែមប្រលានយន្តហោះភ្នំពេញ នឹងសង់បន្ថែម៣០ចំណតទៀតសម្រាប់យន្តហោះប្រភេទCនៅក្នុងខែធ្នូ
ក្រុមហ៊ុនអាកាសចរណ៍ Cambodia Airports ទើបតែបានសម្ពោធដាក់ឱ្យប្រើប្រាស់ចំណតយន្តហោះថ្មី B នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញកាលពីថ្ងៃទី៨ វិច្ឆិកាកន្លងទៅ ដោយចំណាយទឹកប្រាក់ប្រមាណ ៨លានដុល្លារ ហើយវាជាចំណតយន្តហោះដែលអាចចតយន្តហោះប្រភេទC បានចំនួន ១២គ្រឿង។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន Cambodia Airports ចំណតទាំងនេះនឹងត្រូវដាក់ប្រើជាចម្បងសម្រាប់ចតយន្តហោះដែលត្រូវការចតរយៈពេលយូរ ហើយនៅក្នុងខែធ្នូ ចំណតនឹងកើនឡើង៣០ ទៀតសម្រាប់យន្តហោះប្រភេទC ពោលគឺប្រលានយន្តហោះអន្តរជាតិភ្នំពេញនឹងមានចំណតសរុប ៤២ ដើម្បីទ្រទ្រង់កំណើនចរាចរណ៍បន្ថែមទៀតសម្រាប់ឆ្នាំក្រោយ។ ប្រភពខាងលើបន្តថា ចំណតថ្មីនេះប្រើសម្រាប់យន្តហោះប្រភេទ C ដូចជា A320 និង B737 ដែលជាប្រភេទយន្តហោះចាប់ពីខ្នាតតូច រហូតដល់ មធ្យម។ ដោយសារតែប្រលានយន្តហោះអន្តរជាតិពោធិ៍ចិនតុង ភាគច្រើនប្រើសម្រាប់យន្តហោះខ្នាតតូចនិងមធ្យម ហើយនេះក៏ទំនងជាហេតុផលដែលគម្រោងព្រលានយន្តហោះថ្មីភ្នំពេញតម្លៃ ១,៥ប៊ីលានដុល្លារ ស្ថិតក្នុងខេត្តកណ្តាល និងតាកែវទំហំ ២៦០០ហិចតា ត្រូវបានគ្រោងសាងសង់ឡើង។ បើតាមអ្នកនាំពាក្យអាកាសចរស៊ីវិលបានប្រាប់ AKP កាលពីពេលកន្លេងទៅថា នៅពេលប្រលានយន្តហោះថ្មីនេះសាងសង់រួចរាល់ វានឹងអាចប្រើប្រាស់សម្រាប់ឱ្យយន្តហោះធុនធំហោះហើរផ្លូវឆ្ងាយ រយៈពេលពី១២ ដល់ ១៦ម៉ោង ដូចជាទៅបារាំង ឬសហរដ្ឋអាមេរិក ឬ អាចហោះហើរចេញ និងចុះចតក្នុងពេលតែមួយ ហើយប្រលានយន្តហោះដែលមានទំហំរាប់ពាន់ហិចតានេះនឹងអាចប្រឡងប្រណាំងជាមួយប្រលានយន្តហោះសិង្ហបុរី ឬ […]
អានបន្ថែមលុយប្រមាណ ១ប៊ីលានដុល្លារចំណាយលើការអភិវឌ្ឍនៅខេត្តព្រះសីហនុ និង លើគម្រោងថាមពល
ថវិកាសន្សំប្រមាណ ១ពាន់លានដុល្លារ ត្រូវបានដកយកទៅវិនិយោគលើការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តព្រះសីហនុ និងទិញម៉ាស៊ីនភ្លើងទំហំ៤០០មេហ្គាវ៉ាត និងចំណាយលើគម្រោងផ្សេងៗក្នុងឆ្នាំ២០១៩។ សម្តេចតេជោ ហ៊ុន សែន ថ្លែងនៅក្នុងពិធីចែកសញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យធនធានមនុស្ស នៅព្រឹកថ្ងៃទី១៨ វិច្ឆិកានេះថា រដ្ឋាភិបាលមានលទ្ធភាពប្រមូលចំណូលគាំទ្រឲ្យការចំណាយ ខណៈពេលដែលចំណូលដែលបានមកពីចំណូលពន្ធគយ និងពន្ធដារ រំពឹងថានឹងលើសផែនការច្បាប់ថវិកាឆ្នាំ២០១៩។ សម្តេចតេជោ ហ៊ុន សែន ថ្លែងថា៖ “យើងមានលទ្ធភាពគ្រប់គ្រាន់ដើម្បីប្រមូលចំណូល គាំទ្រដល់ការវិនិយោគភ្លាមៗ ដែលមកដល់ពេលនេះ ជានិច្ចជាកាល យើងមានសាច់ប្រាក់ក្នុងដៃ សាច់ប្រាក់ចាយបានជាង៣ពាន់លានដុល្លារ”។ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ចំណូលពីពន្ធគយ និងពន្ធដារ នឹងលើសផែនការ ក្នុងឆ្នាំ២០១៩នេះ ក្នុងនោះចំណូលពីពន្ធគយ រំពឹងថា នឹងលើសផែនការប្រមាណពី៧០០លានដុល្លារ ទៅ៨០០លានដុល្លារ ខណៈដែលចំណូលពន្ធដារ រំពឹងថានឹងលើសផែនការ ៤០០លានដុល្លារ ទៅ៥០០លានដុល្លារ។ យោងតាមសម្តេចតេជោ ហ៊ុន សែន ក្នុងមួយខែៗ កម្ពុជាអាចសន្សំប្រាក់ ១០០លានដុល្លារ ទៅ២០០លានដុល្លារ ខណៈប្រាក់ចំណូលមួយខែ ប្រមាណ៥០០លានដុល្លារ។ រដ្ឋាភិបាលបានចំណាយ ប្រមាណជិត៣០០លានដុល្លារ សម្រាប់ការសាងសង់ផ្លូវចំនួន៣៤ខ្សែនៅក្រុងព្រះសីហនុ បន្ថែមពីលើថវិកាវិនិយោគដែលមានស្រាប់ប្រមាណ៦០០លានដុល្លារ។ ចំណែកថវិការប្រមាណជិត៤០០លានដុល្លារ […]
អានបន្ថែម