គម្រោងអភិវឌ្ឍន៍
ផ្សារទំនើបថ្មីរបស់ថៃ Big C ដែលបើកនៅកម្ពុជានឹងផ្តល់ឱកាសការងារដល់ប្រជាជនក្នុងតំបន់
ផ្សារទំនើប Big C ត្រូវបានគេជឿជាក់ថានឹងផ្តល់ឱកាសការងារបន្ថែមទៀតដល់ប្រជាជនក្នុងតំបន់ បន្ទាប់ពីបានបើកដំណើរការជិតមួយសប្តាហ៍នៃការបើកសាខាដំបូងរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា។ នៅមុនថ្ងៃបើកសម្ពោធផ្សារទំនើបរបស់ខ្លួន ផ្សារទំនើប Big C បានបញ្ជាក់ថា គម្រោងរបស់ខ្លួននឹងជួយផ្តល់ចំនួនការងាររហូតដល់ ១២០០ កន្លែងនៅក្នុងតំបន់ យោងតាមសំណើដាក់ពាក្យនៃគម្រោងនេះជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ផ្សារទំនើបនេះនាពេលបច្ចុប្បន្ន កំពុងតែមានហាងមួយចំនួនដែលប្រកាសរកបុគ្គលិក រួមមានហាងកាហ្វេអាម៉ាហ្សូន ហាង Nobicha រោងភាពយន្ត Major Cineplex និងហាងផ្សេងទៀត។ ផ្សារទំនើប Big C មានទីតាំងស្ថិតនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលជាព្រំប្រទល់ជាប់ប្រទេសថៃ និងមានចំនួនប្រជាជន ២០ ម៉ឺននាក់ដែលរស់នៅក្នុងនោះ។ ទីតាំងនេះ ត្រូវបានគេរំពឹងថាជាតំបន់វិនិយោគ ដែលមានប្រទេសផ្សេងដូចជា ប្រទេសថៃ ប្រទេសចិន និងប្រទេសជាច្រើនទៀត។ គម្រោងរបស់ Big C ត្រូវបានគេដឹងថាចំណាយអស់ ៦,៨ លានដុល្លារអាមេរិក (២០៦ លានបាត) សម្រាប់ក្លាយជាផ្សារទំនើបដ៏ធំមួយសម្រាប់ការទិញទំនិញ។ Big C មានផ្ទៃដី ២ ហិកតា ដែលជាតំបន់ទិសដៅនៃការទិញឥវ៉ាន់នេះ បានទាក់ទាញប្រជាជនក្នុងតំបន់រួចទៅហើយ ខណៈដែលទំព័រហ្វ៊េសប៊ុករបស់ខ្លួន […]
អានបន្ថែមក្រសួងសាធារណការនឹងចាប់ផ្តើមសាងសង់ផ្លូវនិងស្ពានសំខាន់ៗជាច្រើនក្នុងពេលឆាប់ៗ
ក្រសួងសាធារណការ និងដឹកជញ្ជូននឹងធ្វើការបើកការដ្ឋានសាងសង់ផ្លូវ និងស្ពានសំខាន់ៗជាច្រើនក្នុងពេលឆាប់ៗខាងមុខ នេះបើយោងតាមការបញ្ជាក់ផ្ទាល់ដោយឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី និងរដ្ឋមន្រ្តីនៃក្រសួងសាធារណការណ៍ និង ដឹកជញ្ជូន។ ថ្លែងអំពីវឌ្ឍនភាពការងាររបស់ក្រសួងក្នុងកម្មវិធីផ្សព្វផ្សាយកម្មវិធីទូរសព្ទដៃ ROAD CARE កាលពីពេលថ្មីៗ ឯកឧត្តម ស៊ុន ចាន់ថុល បានបញ្ជាក់ថា ផ្លូវសំខាន់ៗចំនួន ៥ ខ្សែ និងស្ពានចំនួន០១ខ្សែ គឺនឹងត្រូវបើកការដ្ឋានសាងសង់ក្នុងពេលដ៍ខ្លីខាងមុខ ខណៈការសិក្សា និងការស្វែងរកថវិកាត្រូវបានបញ្ចប់។ តាមការបញ្ជាក់របស់ឯកឧត្តម ផ្លូវទាំងនោះរួមមាន ផ្លូវជាតិលេខ ១០ តភ្ជាប់ពីសំឡូតដល់កោះកុង ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ ៤១ (ភ្ជាប់ពីផ្លូវជាតិលេខ ៤មកផ្លូវជាតិលេខ៣) ខណៈផ្លូវជាតិលេខ ៣១ ភ្ជាប់ពីបែកគូសចុះមកកំពង់ត្រាច និងផ្លូវជាតិលេខ ៣៣ ពីកំពតមកកែប ក៏ត្រូវបានពិភាក្សាចប់សព្វគ្រប់អស់ហើយដែរ។ ក្រៅពីនេះ ឯកឧត្តមបញ្ជាក់ទៀតថា៖ «យើងកំពុងសិក្សាស្ពានឆ្លងកាត់ទន្លេមេគង្គពីក្រចេះ យើងកំពុងសាងសង់ស្ពាននៅស្ទឹងត្រង់ យើងត្រៀមបើការដ្ឋានស្ពានឆ្លងកាត់ទន្លេមេគង្គនៅក្រចេះ»។ គួរបញ្ជាក់ថា ថ្មីៗនេះក៏មានការប្រកាសត្រៀមចុះកិច្ចសន្យាសាងសង់ផ្លូវចំនួន ៣៤ ខ្សែក្នុងខេត្តព្រះសីហនុដែលការសាងសង់អាចនឹងចាប់ផ្តើមនៅពេលរដូវវស្សាត្រូវបានបញ្ចប់។ (អានបន្ថែម)
អានបន្ថែមក្រុមហ៊ុន២ស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសលើផ្ទៃដី១.៦០០ហិកតាក្នុងខេត្តព្រះសីហនុ
ក្រុមហ៊ុនចំនួន២បានធ្វើការស្នើសុំអភិវឌ្ឍដីទំហំប្រមាណជា១.៦០០ហិកតាក្នុងខេត្តព្រះសីហនុឲ្យក្លាយជាតំបន់សេដ្ឋកិច្ចពិសេសតាមរយៈការធ្វើអនុបយោគ នេះបើយោងតាមការបញ្ជាក់របស់រដ្ឋបាលខេត្តព្រះសីហនុ។ តាមការចុះផ្សាយខាងលើ កាលពីថ្ងៃទី ៧ ខែ តុលា ឯកឧត្តម គួច ចំរើន អភិបាលនៃគណ:អភិបាលខេត្តព្រះសីហនុ បានបើកកិច្ចប្រជុំពិភាក្សាទៅលើសំណើខាងលើនេះ ដោយមានការចូលរួមពីលោកអភិបាលស្រុកស្ទឹងហាវ អ្នកជំនាញរបស់សាលាខេត្ត ក៏ដូចជាមន្រ្តីនៃមន្ទីរដែលពាក់ពន្ធ័នានា។ ក្នុងនោះ ក្រុមហ៊ុន ធនិន ថារិទ្ធ អ៉ីមផតអិចផត ខូអិលធីឌី និងក្រុមហ៊ុន Central Gain Cambodia Co, Ltd បានសុំអនុញ្ញាតធ្វើអនុបយោគជាដីឯកជនរបស់រដ្ឋស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ទៅជាដីកម្មសិទ្ធិអចិន្ត្រៃយ៍របស់ខ្លួន ដើម្បីបង្កើតតំបន់សេដ្ឋកិច្ចពិសេសសម្រាប់អភិវឌ្ឍស្របតាមទិសដៅគោលនយោបាយរបស់រាជរដ្ឋាភិបាល។ ឯកឧត្តម គួច ចំរើន បានធ្វើការណែនាំឱ្យមានការបង្កើតក្រុមការងារ ចុះសិក្សាស្រាវជ្រាវទីតាំងដីស្នើសុំធ្វើអនុបយោគខាងលើនេះ។ គួរបញ្ជាក់ថា តំបន់សេដ្ឋកិច្ចពិសេស គឺជាទីតាំងអាជីវកម្មពិសេសដែលរដ្ឋាភិបាល អនុញ្ញាតឲ្យវិនិយោគិនចូលមកធ្វើអាជីវកម្មក្រោមការការលើកទឹកចិត្តពិសេសដូចជា ការលើកលែងពន្ធ ក៏ដូចជាសេវាកម្មច្រកចេញចូលតែមួយសម្រាប់ការនាំចូលនិងនាំចេញ ជាដើម។ ជាក់ស្តែង រដ្ឋាភិបាលកម្ពុជា កាលពីថ្មីៗនេះ បានសម្រេចគាំទ្រឲ្យមានការបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មីមួយទៀតលើផ្ទៃដីជាង ៥៥ហិកតា នៅខេត្តព្រះសីនុ។ (អានបន្ថែម)
អានបន្ថែមសម្តេចហ៊ុនសែនស្នើឲ្យពិនិត្យលទ្ធភាពសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត
សម្ដេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជា បានអំពាវនាវឲ្យពិនិត្យលទ្ធភាពជាក់ស្តែងក្នុងការសាងសង់គម្រោងផ្លូវល្បឿនលឿនភ្នំពេញបាវិត ដែលត្រូវបានពន្យារពេលក្រោយសិក្សាចប់តាំងពីឆ្នាំ២០១៧ ដោយសារតែផ្លូវមួយខ្សែនេះ ត្រូវចំណាយទឹកប្រាក់យ៉ាងច្រើនប្រមាណជា ៤ពាន់លានដុល្លារ។ ថ្លែងនៅក្នុងវេទិកា ស្តីពី ការវិនិយោគ និង ពាណិជ្ជកម្មរវាងកម្ពុជា និង វៀតណាមនៅទីក្រុងហាណូយ សម្ដេចបានជំរុញនិងស្នើឱ្យស្ថាប័នពាក់ព័ន្ធនៅកម្ពុជាទាំងអស់ឲ្យពន្លឿនគម្រោងផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត និងក្នុងគោលបំណងជំរុញពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ សម្ដេចតេជោ បានសរសេរនៅលើទំព័រហ៊្វេប៊ុកផ្លូវការថា៖«ស្នើឲ្យស្ថាប័នពាក់ព័ន្ធរបស់កម្ពុជាពិនិត្យលទ្ធភាពជាក់ស្ដែង ដើម្បីសម្រួលពាណិជ្ជកម្ម និង ផ្នែកឡូជីស្ទីកនៅតាមជាយដែន និង ការដឹកជញ្ជូនឆ្លងកាត់ព្រំដែន»។ សម្តេចបានបន្តទៀតថា ក្រោយពេល បញ្ចប់គម្រោងផ្លូវល្បឿនលឿនភ្នំពេញ ដែលនឹងឆ្ពោះបន្តទៅដល់ទីក្រុងហូជីមិញវានឹងក្លាយជាចំណុចប្រសព្វគ្នានៅច្រកព្រំដែនអន្តរជាតិបាវិត ដែលជាចំណុចប្រមូលផ្ដុំដ៏សំខាន់មួយនៅក្នុងរបៀងសេដ្ឋកិច្ចភាគខាងត្បូង។ បើយោងតាមការសិក្សារបស់ក្រសួងសាធារណការ និង ដឹកជញ្ជូន និង អង្គការជប៉ុន JICA ផ្លូវល្បឿនលឿនភ្នំពេញបាវិតប្រវែង ១៦០គីឡូម៉ែត្រ ត្រូវចំណាយថវិកាប្រមាណ ៣,៨០០ លានដុល្លារ ច្រើនជាងផ្លូវល្បឿនលឿនទៅកាន់ខេត្តព្រះសីហនុដែលមានប្រវែង ១៩០ គីឡូម៉ែត្រ តែចំណាយអស់តិចជាងនេះដល់ទៅជិតពាក់កណ្តាល។ ផ្លូវល្បឿនលឿនភ្នំពេញបាវិតត្បិតតែមានប្រវែងខ្លី តែត្រូវចំណាយថវិកាច្រើនដោយសារតែ ការសាងសង់ផ្លូវនេះគឺនឹងត្រូវឆ្លងកាត់តំបន់លិចទឹក ហើយតម្រូវឲ្យមានការសាងសង់ផ្លូវកាត់ទឹកប្រមាណ ៨០ គីឡូម៉ែត្រ៕ (អានបន្ថែម) រូបភាពគោលដោយ ទំព័រហ្វ៊េសប៊ុក Samdech […]
អានបន្ថែមផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុគ្រោងនឹងបញ្ចប់ការសាងសង់ទាំងស្រុងមុនកាលកំណត់
ផ្លូវល្បឿនលឿនតម្លៃ ២ ពាន់លានដុល្លារអាមេរិកតភ្ជាប់ពីភ្នំពេញ-ខេត្តព្រះសីហនុ ដែលបានបើកការដ្ឋានសាងសង់កាលពីខែ មិនា កន្លងទៅនេះ គឺរំពឹងថានឹងអាចបញ្ចប់ការសាងសង់ទាំងស្រុងមុនកាលកំណត់នៃផែនការដើម នេះបើយោងតាមការបញ្ជាក់ពី ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និង ដឹកជញ្ជូន។ ក្រោយពីបញ្ចប់កម្មវិធីបើកយុទ្ធនាការថែទាំផ្លូវកាលពីថ្ងៃទី ០៤ ខែ តុលា ឯកឧត្តម ស៊ុន ចាន់ថុល បានប្រាប់ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យ ថា ការសាងសង់ផ្លូវល្បឿនលឿនគឺសម្រេចបានច្រើន ហើយការដោះស្រាយផលប៉ះពាល់ក៏បានច្រើនផងដែរ។ ឯកឧត្តម ស៊ុន ចាន់ថុល ថ្លែងថា៖ «យើងសង្ឃឹមថា ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុនឹងធ្វើហើយចប់ជាស្ថាពរនៅខែ ០៩ ឆ្នាំ ២០២២ [ព្រោះ] តាមផែនការមុនគាត់ដាក់ ខែ ០៣ ឆ្នាំ ២០២៣ ប៉ុន្តែខ្ញុំសុំឲ្យគាត់រុញមកមុខ»។ ផ្លូវល្បឿនលឿនដំបូងបង្អស់របស់កម្ពុជានេះ គឺជាគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏ធំសម្បើមប្រវែង ១៩០ គីឡូម៉ែត្រ ឆ្លងកាត់ខេត្ត-ក្រុងចំនួន៥។ គម្រោងនេះគឺ ជាការវិនិយោគដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) ក្រោមទម្រង់ «សាងសង់-ធ្វើអាជីវកម្ម-ផ្ទេរឬ BOT»។ (អានបន្ថែម)
អានបន្ថែមជប៉ុនផ្តល់ជំនួយជិត ២៦លានដុល្លារសាងសង់ប្រព័ន្ធបង្ហូរទឹកកខ្វក់នៅភ្នំពេញ
រាជរដ្ឋាភិបាលជប៉ុន តាមរយៈស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា បានផ្តល់ជំនួយឥតសំណង់ ២.៧លានយ៉េន ឬប្រមាណជិត២៦លានដុល្លារ សម្រាប់សាងសង់ប្រព័ន្ធបង្ហូរទឹកកខ្វក់នៅរាជធានីភ្នំពេញ។ លិខិតប្តូរសារ ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន ត្រូវបានចុះហត្ថលេខា កាលពីព្រឹកថ្ងៃទី៣ ខែតុលា ដោយ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក Mikami Mashiro អគ្គរាជទូតជប៉ុន ប្រចាំនៅកម្ពុជា នៅទីស្តីការក្រសួង។ ក្រោមគម្រោងជំនួយឥតសំណងនេះ ជប៉ុននឹងសាងសង់ប្រព័ន្ធបង្ហូរទឹកកខ្វក់ចេញពីរាជធានីភ្នំពេញ ទៅភ្ជាប់ជាមួយនឹងសាងសង់ស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់មុននឹងបង្ហូរចូល ទៅក្នុងបឹងជើងឯកភាគខាងត្បូង រាជធានីភ្នំពេញ ដើម្បីរួមចំណែកដល់ការធ្វើឱ្យប្រសើរឡើង នូវបរិស្ថានរស់នៅក្នុងប្រទេសកម្ពុជា។ លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលសាលារាជធានីភ្នំពេញ បានឲ្យដឹងថា គម្រោងប្រព័ន្ធបង្ហូរទឹកកខ្វក់ ដែលគ្រោងសាងសង់នៅភាគខាងត្បូងរាជធានីភ្នំពេញ គឹដើម្បីរំដោះទឹកចេញពីរាជធានីភ្នំពេញ ជាពិសេស នឹងធ្វើឲ្យប្រព័ន្ធបណ្តាញលូក្នុងទីក្រុង មានសោភ័ណភាព ទីក្រុងបៃតង។ លោកបញ្ជាក់ថា គម្រោងនឹងត្រូវចាប់អនុវត្តបន្ទាប់ពីចុះហត្ថលេខារួចហើយ។ គម្រោងកសាងប្រព័ន្ធបង្ហូរទឹកកខ្វក់ ត្រូវបានសិក្សានាពេលកន្លងដោយទីភ្នាក់ងារ JICA៕ រូបភាពគោលដោយ Ministry of Foreign Affairs and […]
អានបន្ថែមកិច្ចសន្យាសាងសង់ផ្លូវចំនួន៣៤ខ្សែក្នុងខេត្តព្រះសីហនុនឹងចាប់ផ្តើមក្នុងខែវិច្ឆិកា
កិច្ចសន្យាសាងសង់ផ្លូវចំនួន៣៤ខ្សែក្នុងខេត្តព្រះសីហនុនឹងត្រូវចាប់ផ្តើមក្នុងខែវិច្ឆិកា ខណៈការសាងសង់មិនទាន់អាចកំណត់បាននៅឡើយទេ នេះបើយោងតាមការបញ្ជាក់របស់អ្នកនាំពាក្យរដ្ឋបាលសាលាខេត្តព្រះសីហនុ លោក ឃាង ភារម្យ។ ការបញ្ជាក់នេះ គឺធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំអន្តរក្រសួងស្តីពីគម្រោងស្ថាបនាផ្លូវក្រុងក្នុងខេត្តព្រះសីហនុបានធ្វើឡើង និងបញ្ចប់កាលពីថ្ងៃទី ០១ ខែ តុលា កន្លងទៅនេះ នៅឯទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ។ លោក ឃាង ភារម្យ ថ្លែងប្រាប់ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យ យើងខ្ញុំតាមសារអេឡិចត្រូនិចតេឡេក្រាមថា៖ «គម្រោងនៃការស្ថាបនាផ្លូវនៅក្នុងខេត្តព្រះសីហនុដែលមានទឹកប្រាក់១០០លានដុល្លារ គ្រោងចុះកិច្ចសន្យាជាមួយក្រុមហ៊ុនទទួលការស្ថាបនានៅដើមខែវិច្ឆិកា»។ ចំណែកឯកាលបរិច្ឆេទនៃការចាប់ផ្តើមសាងសង់វិញ លោក ឃាង ភារម្យ បញ្ជាក់ថា នឹងត្រូវកំណត់នៅពេលចុះកិច្ចសន្យា ហើយគម្រោងទាំងអស់នេះ គឺត្រូវដាក់ឆ្លងទៅថ្នាក់ដឹកនាំកំពូលបន្តទៀត។ នៅពេលសួរថាតើការសាងសង់នឹងត្រូវប្រើរយៈពេលប៉ុន្មាន លោក ឃាង ភារម្យ បញ្ជាក់ថា៖ «តាមខ្លឹមសារនៃកិច្ចប្រជុំ គឺប្រើរយៈពេល៨ខែ ហើយវាអាចប្រែប្រួលលើសហ្នឹង ខ្លះទៀតទៅតាមស្ថានភាពអាកាសធាតុនៅក្នុងខេត្តព្រះសីហនុហ្នឹងដែរ»។ យោងតាមសេចក្តីសម្រេចស្តីពីការបញ្ចេញកញ្ចប់ថវិកាសម្រាប់គម្រោងកសាងផ្លូវទាំងនេះ បានបញ្ជាក់ថា ការស្ថាបនាផ្លូវនេះ គឺនឹងផ្តោតលើវិធានការបច្ចេកទេស ដូចជា គុណភាពសំណង់ ទំហំផ្លូវ ការបំពាក់ខ្សែកាប បណ្តាញទូរគមនាគមន៍ បំពង់ទឹកស្អាត និងប្រព័ន្ធទឹកកង្វក់និងទឹកភ្លៀង។ (អានបន្ថែម) លោក […]
អានបន្ថែមបំណងដ៏ធំមួយរបស់សម្តេចហ៊ុនសែនគឺកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់កម្ពុជា-ថៃ
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា កាលពីថ្ងៃទី២ ខែតុលា បានប្រកាសពីគោលបំណងដ៏ធំមួយរបស់សម្តេច គឺការសាងសង់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដែលនឹងតភ្ជាប់កម្ពុជាទៅកាន់ប្រទេសថៃ។ ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតនៃសាកលវិទ្យាល័យប៊ែលធី អន្តរជាតិ ប្រមាណជា១,១៨៣នាក់ សម្តេចតេជោ ហ៊ុន សែន បានរៀបរាប់ពីវឌ្ឍន៍ភាពនៃការរីកចម្រើនផ្នែកហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ហើយសម្តេច ក៏បានប្រកាសពីគោលបំណងក្នុងការកសាងបន្ថែមទៀត។ សម្តេចថ្លែងថា៖ «ឥឡូវនេះស្ពានរវាងក្រូចឆ្មានឹងស្ទឹងត្រង់ជិតត្រូវបានតភ្ជាប់ហើយ…ឥឡូវយើងតភ្ជាប់ពេញប្រទេសហើយ អ្វីដែលជាបំណងរបស់ខ្ញុំបន្តទៅទៀត គឺខ្ញុំតភ្ជាប់តាមព្រំដែនកម្ពុជា-ថៃ»។ តាមការបញ្ជាក់របស់សម្តេច ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធខាងលើ គឺនឹងចាប់ផ្តើមពីបាត់ដំបងតភ្ជាប់មកផ្លូវលេខ៥៧ ពីខេត្តពោធិ៍សាត់ ហើយនឹងតម្រង់ទៅព្រំដែនថ្មដារ។ (អានបន្ថែម) ក្រោយពីបានរកទុនវិនិយោគនាពេលកន្លងមក (អានបន្ថែម) សម្តេចបន្តថា៖ «នៅពេលខាងមុខ នឹងបើកការដ្ឋានសាងសង់តភ្ជាប់ពីសំឡូតមកពោធិ៍សាត់ ហើយកាត់ចេញទៅកោះកុងដើម្បីតភ្ជាប់របៀង»។ គួរបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា ហេដ្ឋារចនាសម្ព័ន្ធ គឺជាកត្តាដ៏សំខាន់មួយក្នុងចំណោមកត្តាទាំងបួនដែលជំរុញឲ្យប្រជាពលរដ្ឋធ្វើដំណើរបានស្រួល និងសម្រាលបន្ទុកទៅលើការចំណាយក្នុងការធ្វើដំណើរផងដែរ។ ក្រៅពីហេដ្ឋារចនាសម្ព័ន្ធខាងលើ សម្តេចតេជោ ហ៊ុន សែន បានប្តេជ្ញាបន្តកសាងបន្ថែមទៀតនាពេលខាងមុខ។ រូបភាពគោលដោយទំព័រហ្វ៊េសប៊ុក Samdech Hun Sen, Cambodian Prime Minister
អានបន្ថែមវៀតណាម៖ បច្ចេកវិទ្យាថ្មីនៃការផ្លុំបំបែកខ្សាច់សមុទ្រទៅជាខ្សាច់សម្រាប់សាងសង់
រោងចក្រស្ថិតនៅកោះភូគុក ឬហៅថាកោះត្រល់ផ្នែកខាងត្បូងនៃប្រទេសវៀតណាម បានបើកដំណើរការដើម្បីបំលែងខ្សាច់សមុទ្រទៅជាខ្សាច់សំណង់។ ការបើករោងចក្រនេះ គឺស្របពេលដែលតម្រូវការខ្សាច់សំណង់ជាសកល កំពុងមានការខ្វះខាត ហើយម៉្យាងទៀត ស្របពេលដែលវៀតណាមកំពុងប្រឈមនឹងវិបត្តិខ្សាច់សម្រាប់ឧស្សាហកម្មសំណង់ ដោយសារខ្សាច់ប្រភេទល្អ គឺរំពឹងថានឹងអស់នៅឆ្នាំ ២០២០ខាងមុខនេះ។ នៅក្នុងដំណើរការដែលត្រូវបានទទួលសិទ្ធិដោយវិស្វករជនជាតិវៀតណាមឈ្មោះ Vo Tan Dung ក្នុងឆ្នាំ ២០១១ ខ្សាច់សមុទ្រត្រូវបានផ្លុំបំបែកដោយទឹក ដើម្បីយកសារធាតុអំបិល និងសារធាតុមិនបរិសុទ្ធផ្សេងទៀតចេញ មុនពេលធ្វើការចម្រុះម្តងទៀត។ យោងតាមការសាកល្បងដោយវិទ្យាស្ថានវិទ្យាសាស្ត្រវៀតណាម នៅខែមីនា ឆ្នាំ ២០១៨ បានបញ្ជាក់ថា ខ្សាច់ដែលបានកែច្នៃគឺសមរម្យសម្រាប់ការសាងសង់។ បច្ចេកទេសនេះ ត្រូវបានផ្តល់សិទ្ធិឱ្យក្រុមហ៊ុន Phan Thanh Construction ហើយរោងចក្រនៅលើកោះដែលនៅក្បែរឆ្នេរសមុទ្រកម្ពុជាឥឡូវអាចផលិតខ្សាច់ប្រភេទល្អបានប្រមាណជា ២០០ ម៉ែត្រគូបក្នុងរយៈពេលតែ ១ ម៉ោង។
អានបន្ថែមគម្រោងអភិវឌ្ឍន៍អចលនទ្រព្យធំបំផុតមិនធ្លាប់មានរបស់ថៃកំពុងដំណើរការទៅមុខ
ទីក្រុងបាងកកត្រូវបានគេរំពឹងថានឹងមានការអភិវឌ្ឍន៍ដែលផ្តួចផ្តើមដោយផ្នែកឯកជនធំបំផុតដែលមិនធ្លាប់មាន ជាមួយនឹងការដាក់ឱ្យដំណើរការនូវគម្រោងដែលមានទឹកប្រាក់ ៣.៩ ពាន់លានដុល្លារអាមេរិក និងមានទំហំផ្ទៃក្រឡាសរុប ១,៨ លាន ម៉ែត្រការ៉េ ឈ្មោះថា បាងកកមួយ ឬ One Bangkok។ គម្រោងដែលមានអគារចំនួនប្រាំនេះ នឹងរួមបញ្ចូលការិយាល័យក្រុមហ៊ុនចំនួន ៥០០ ការិយាល័យ ដែលមានបុគ្គិលិកចំនួន ៦ ម៉ឺននាក់ សណ្ឋាគារលំដាប់ផ្កាយប្រាំ ខុនដូចំនួន ១,៣៥៩ យូនីត និងផ្សារទំនើបជាច្រើន។ នៅពេលបញ្ចប់ការសាងសង់ អគារមួយក្នុងចំណោមអគារទាំងប្រាំ នឹងក្លាយជាអគារមួយក្នុងចំណោមអគារខ្ពស់ៗទាំង ១០ នៅអាស៊ីអាគ្នេយ៍។ មានទីតាំងស្ថិតនៅលើផ្ទៃដី ១៦.៧ ហិកតាក្នុងសង្កាត់រ៉ាម៉ាទី ៤ នៅកណ្តាលក្រុងបាងកក គម្រោង One Bangkok ត្រូវបានរចនាដោយស្ថាបត្យករអាមេរិក Skidmore និង Owings & Merrill និងកំពុងត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុនថៃ TCC Group។ ខណៈដែលគម្រោងនេះមានផ្ទៃក្រឡាបៃតងចំនួន ៨ ហិកតា គម្រោង One Bangkokកំពុងត្រូវបានគេចាត់ទុកថាជាទីក្រុងដំបូងបង្អស់របស់រាជធានីដែលមានទីតាំងក្នុងទីក្រុងផ្ទាល់។
អានបន្ថែម