ក្រុមហ៊ុនផ្លូវដែកចិនបានបញ្ចប់ការសិក្សាធ្វើឲ្យប្រសើរឡើងប្រព័ន្ធផ្លូវដែកនៅកម្ពុជា

ក្រុមហ៊ុនសាជីវកម្មសាងសង់ផ្លូវដែកចិន (CRCC) បានបញ្ចប់ការសិក្សាគម្រោងធ្វើឲ្យប្រសើរឡើងប្រព័ន្ធផ្លូវដែកនៅកម្ពុជា បន្ទាប់ពីដំណើរការសិក្សាលើគម្រោងនេះ បានចាប់ផ្តើមកាលពីខែឧសភាកន្លងទៅ។ យោងតាមក្រសួងសាធារណៈការ និងដឹកជញ្ជូន ក្រុមហ៊ុន CRCC ដែលជាសហគ្រាសដ៏ធំរបស់រដ្ឋាភិបាលចិន កំពុងធ្វើរបាយការណ៍នៃលទ្ធផល ដើម្បីដាក់ជូនរដ្ឋាភិបាល តាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូនពិនិត្យ។ លោក គង់ វិមាន អ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការនៃក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា៖ «ការសិក្សាផ្លូវដែក ចប់ហើយ ប៉ុន្តែក្រសួងមិនទាន់បានទទួលរបាយការណ៍នៃការសិក្សានៅឡើយទេ នៅពេលដាក់របាយការណ៍ ក្រសួងនឹងពិនិត្យ វាយតម្លៃលើរបាយការណ៍ហ្នឹង»។ ទោះជាយ៉ាងណា លោក គង់ វិមាន រំពឹងថា របាយការណ៍នៃលទ្ធផលសិក្សាគម្រោងធ្វើឲ្យប្រសើរឡើងប្រព័ន្ធផ្លូវដែកនៅកម្ពុជា នេះ នឹងត្រូវដាក់ជូនក្រសួងសាធារណការ និងដឹកជញ្ជូនពិនិត្យ នៅពេលឆាប់ៗខាងមុខ។ ក្រុមប្រតិភូក្រុមហ៊ុនសាជីវកម្មសាងសង់ផ្លូវដែកចិនបានមកដល់កម្ពុជាកាលពីខែឧសភាដើម្បីសិក្សាគម្រោងធ្វើឲ្យប្រសើរឡើងផ្លូវដែកកម្ពុជា ដែលមានស្រាប់ (ភ្នំពេញ-ក្រុងព្រះសីហនុ និងភ្នំពេញ-ប៉ោយប៉ែត)។ គួររំលឹកថា គម្រោងសិក្សាធ្វើឲ្យប្រសើរឡើងប្រព័ន្ធផ្លូវដែកនៅកម្ពុជា ត្រូវបានប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេចតេជោរ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានស្នើឲ្យក្រុមហ៊ុន CRCC អំឡុងពេលដែលសម្តេចដឹកនាំគណប្រតិភូជាន់ខ្ពស់កម្ពុជា បំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំង កាលពីខែមេសាកន្លងទៅ។ កាលពីសប្តាហ៍មុន ឯកឧត្តម […]

អាន​បន្ថែម

ក្រុមហ៊ុនជប៉ុនស្វែងរកឱកាសវិនិយោគលើគម្រោងថាមពលកកើតឡើងវិញ

ក្រុមហ៊ុនជប៉ុនកំពុងស្វែងរកឱកាសវិនិយោគលើគម្រោងថាមពលកកើតឡើងវិញ នេះបើយោងតាមលទ្ធផលនៃកិច្ចប្រជុំរវាងឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងប្រតិភូវិនិយោគិនជប៉ុនដែលមានតំណាងក្រុមហ៊ុនចំនួន៧។ តាមការបញ្ជាក់លើទំព័រហ៊្វេសប៊ុករបស់ក្រសួង កាលពីថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០១៩ តំណាងក្រុមហ៊ុនខាងលើ បាននិងកំពុងស្វែងរកឱកាសវិនិយោគលើគម្រោងថាមពលកកើតឡើងវិញ ប្រព្រិត្តឹកម្មសំណល់រឹង-រាវ ឧស្សាហកម្មឈើ អាហារសុខភាព និងការថែទាំមនុស្សចាស់នៅកម្ពុជា។ ក្នុងជំនួបខាងលើទៀតសោត ក្រុមហ៊ុន Green Power Techno បានប្រគល់ជូនក្រសួងបរិស្ថាននូវម៉ាស៊ីនចំហេះក្រៅ ចំនួន២គ្រឿង ហើយក្រុមហ៊ុន Angkor Bio Cogen ក៏បានប្រគល់ជូននូវវិញ្ញាបនបត្រឥណទានកាបូន។ គម្រោងវិនិយោគនេះធ្វើឡើង ខណៈដែលកម្ពុជាបានចូលរួមក្នុងប្រព័ន្ធសហការជាមួយប្រទេសជប៉ុនដើម្បីកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ហៅថា «យន្តការឥណទានកាបូនរួមគ្នា»កាលពីឆ្នាំ២០១៤។ បច្ចុប្បន្ន កម្ពុជាកំពុងអនុវត្តដោយជោគជ័យនូវគម្រោង ដែលប្រើបច្ចេកវិទ្យាជប៉ុនទំនើបៗចំនួន៦ ទាក់ទងនឹងការបំភ្លឺផ្លូវសាធារណៈ ការផលិតអគ្គិសនីពីពន្លឺព្រះអាទិត្យ ប្រសិទ្ធភាពថាមពល ការការពារ និងអភិរក្សធនធានធម្មជាតិ។ គួរបញ្ជាក់ថា ការមកដល់នៃក្រុមហ៊ុនវិនិយោគជប៉ុន គឺបានកើតឡើងបន្ទាប់ពីកម្ពុជាបានឯកភាពជាគោលការណ៍ឲ្យជ៉បុនបង្កើតបណ្តាញទីក្រុងឆ្លាតវៃ Smart Cities នៅកម្ពុជា ហើយដើម្បីបង្កើតទីក្រុងឆ្លាតវៃ កម្ពុជាត្រូវដោះស្រាយបញ្ហាមួយចំនួនដូចជា លំនៅដ្ឋានប្រជាជន ការកកស្ទះចរាចរណ៍ និងបរិស្ថានជាដើម។ (អានបន្ថែម) ជាក់ស្តែង កាលពីខែកុម្ភៈ ឆ្នាំ […]

អាន​បន្ថែម

ស្ពានថ្មើរជើងចំនួនពីរទីតាំងនៅភ្នំពេញគ្រោងសាងសង់នៅខែតុលាខាងមុខ

រដ្ឋបាលរាជធានីភ្នំពេញ កំពុងរៀបចំសាងសង់ស្ពានថ្មើរជើងចំនួនពីរទីតាំងនៅរាជធានីភ្នំពេញដែលគ្រោងបើកការដ្ឋានសាងសង់នៅខែតុលាខាងមុខ។ ការសាងសង់ស្ពានថ្មើរជើងបន្ថែមនេះ គឺដើម្បីជួយសម្រួលការធ្វើដំណើរឆ្លងកាត់របស់ប្រជាពលរដ្ឋ ជៀសវាងគ្រោះថ្នាក់ចរាចរណ៍។ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ បានឲ្យដឹងនៅថ្ងៃច័ន្ទនេះថា មន្ទីរគ្រោងបើកការដ្ឋានសាងសង់នៅខែតុលា។ លោកថា គម្រោងស្ថាបនាស្ពានថ្មើរជើង បានរៀបចំរួចអស់ហើយ។ បើតាមលោក ពិសិដ្ឋ គម្រោងស្ថាបនាស្ពានថ្មើរជើងទាំងពីរនេះ គឺនៅចំណុចភ្លើងស្តុបសន្ធរម៉ុក និងភ្លើងស្តុបផ្សារដើមគរ។ លោកពិសិដ្ឋ លើកឡើងថា៖ «ស្ពានថ្មើជើងនឹងជួយឲ្យប្រជាពលរដ្ឋ ដើរឆ្លងកាត់ផ្លូវមានសុវត្ថិភាព ជៀសវាងពីគ្រោះថ្នាក់ចរាចរណ៍ ហើយក៏សម្រួលការឆ្លងកាត់ផ្លូវរបស់អ្នកដំណើរផងដែរ»។ ទោះជាយ៉ាងណា លោកប្រធានមន្ទីរសាធារណការ រាជធានីភ្នំពេញ មិនអាចបញ្ជាក់ពីចំនួនថវិកាប្រើប្រាស់សម្រាប់គម្រោងស្ពានថ្មើរជើង និងរយៈពេលនៃការសាងសង់។ គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ន មានស្ពានថ្មើរជើង ចំនួនពីរទីតាំងនៅរាជធានីភ្នំពេញ។ ទីមួយគឺស្ថិតនៅចំណុចវិទ្យាល័យជម្ពូរវ័ន ចំនួនពីរស្ពាន និងទីតាំងទីពីរ នៅរង្វង់មូលនាងគង្ហីង ចំណុចផ្លូវប្រសព្វ ទល់មុខអគារអូឡាំព្យា៕   រូបភាពគោលដោយ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ

អាន​បន្ថែម

ក្រសួងរៀបចំដែនដីចេញប្លង់គោលប្រើប្រាស់ដីក្រុងសៀមរាបដល់ឆ្នាំ២០៣៥

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់កាលពីថ្ងៃទី ២០ ខែកញ្ញា បានចេញផ្សាយប្លង់គោលប្រើប្រាស់ដីក្រុងសៀមរាប ដែលមានចក្ខុវិស័យដល់ឆ្នាំ២០៣៥ ដើម្បីជាមូលដ្ឋានក្នុងការគ្រប់គ្រង និងតម្រង់ទិសអភិវឌ្ឍដែនដីក្រុងសៀមរាបទាំងមូល។ ចក្ខុវិស័យប្លង់គោលប្រើប្រាស់ដីក្រុងសៀមរាប គឺសំដៅរៀបចំនិងអភិវឌ្ឍ «ក្រុងសៀមរាបជាប៉ូលបេតិកភណ្ឌ វប្បធម៌ ប្រវិត្តិសាស្រ្ត និងទេសចរណ៍ពិភពលោក» ដែលក្នុងនោះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានកំណត់ការប្រើប្រាស់ដីជាពីរប្រភេទគឺ ប្រភេទដីកំហិតការសាងសង់ និងប្រភេទដីអាចសាងសង់បាន។ តាមប្លង់គោលនេះដដែលបានបង្ហាញថា ក្រុងសៀមរាបមានផ្ទៃដីសរុប ៤៤ ១៤៧ហិកតា ដែលក្នុងនោះ ៣៥ ៩៩៥ ហិកតា គឺជាប្រភេទដីកម្រិតការសាងសង់ និង ៨១៥២ហិកតា គឺជាដីអាចសាងសង់បាន។ ក្រុងសៀមរាបមានប្រជាជនប្រមាណជា ២៨៧ ៧៥៣ នាក់ ក្នុងឆ្នាំ ២០១៨ ហើយនឹងកើនដល់ ៤៤០ ០៩៩នាក់ ក្នុងឆ្នាំ ២០៣៥។ ប្លង់គោលប្រើប្រាស់ដីក្រុងសៀមរាប មានគោលបំណងធានាការគ្រប់គ្រង និងអភិបាលកិច្ចក្រុងសៀមរាបឲ្យមានប្រសិទ្ធភាពខ្ពស់តាមរយៈការធ្វើសមាហរណកម្ម ការអភិវឌ្ឍន៍ និងការអភិរក្សប្រកបដោយគុណភាព តុល្យភាព សមធម៌ និងចីរភាព។ ក្នុងនោះ គឺនឹងមានការជំរុញ៖ […]

អាន​បន្ថែម

ផ្សារទំនើបភ្នំពេញមេហ្គាម៉លនឹងបើកដំណើរការក្នុងឆ្នាំ ២០២០

ផ្សារទំនើបភ្នំពេញមេហ្គាម៉លស្ថិតនៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្សី បានបើកទ្វារស្វាគមន៍អ្នកជួលផ្ទៃក្រឡាសម្រាប់បើកអាជីវកម្ម ហើយនឹងត្រៀមខ្លួនបើកដំណើរការជាផ្លូវការក្នុងឆ្នាំ ២០២០ ខាងមុខនេះ។ ផ្សារទំនើបភ្នំពេញមេហ្គាម៉ល គឺមានកម្ពស់ ១០ជាន់ ហើយមានផ្ទៃក្រឡាសំណង់សរុបប្រមាណជាង ១០ ម៉ឺនម៉ែត្រការ៉េ ដែលត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន Hassan Cambodia Development Co., Ltd។ អ្នកនាង អាន សុធីតា ប្រធានក្រុមហ៊ុន CBRE Cambodia ដែលជាក្រុមហ៊ុនគ្រប់គ្រងការជួលផ្ទៃក្រឡារបស់ផ្សារទំនើបនេះ បានបញ្ជាក់ឲ្យដឹងថា បច្ចុប្បន្ននេះ សំណង់នៃផ្សារទំនើបភ្នំពេញមេហ្គាម៉ល បានបញ្ចប់រួចរាល់ ហើយបាននិងកំពុងបើកទ្វារឲ្យអ្នកជួលធ្វើការរចនាហាងទំនិញរបស់ខ្លួនមុននឹងត្រូវបើកក្នុងត្រីមាសទី ៣ នៃ ឆ្នាំ ២០២០ ខាងមុខនេះ។ តាមការបញ្ជាក់របស់អ្នកនាង អាន សុធីតា ផ្សារទំនើបភ្នំពេញមេហ្គាម៉ល នឹងបន្ថែមផ្ទៃក្រឡាសម្រាប់ជួលចូលទៅក្នុងទីផ្សារប្រមាណជា ៤៧០០០ម៉ែត្រការ៉េ ដែលផ្សារនេះមានការបើកជារោងកុន ប៊ូលីង និងមានការនាំចូលម៉ាកផលិតផលទាំងក្នុងស្រុក និងអន្តរជាតិ សរុបប្រមាណជា ៤០០ អាជីវកម្ម។ ជាមួយនឹងវត្តមាននៃផ្សារទំនើបនេះចូលមកក្នុងទីផ្សារ អ្នកនាង អាន សុធីតាថ្លែងថា៖ «វិស័យលក់រាយ (ផ្សារទំនើប) កំពុងតែផ្លាស់ប្តូរ កំពុងតែមានកំណើន […]

អាន​បន្ថែម

អគ្គនាយកដ្ឋានពន្ធដារបុកគ្រឹះសាងសង់អគារថ្មីកម្ពស់៣២ជាន់នៅទីក្រុងរណបជ្រោយចង្វារ

អគ្គនាយកដ្ឋានពន្ធដារកាលពីថ្ងៃទី១៩ ខែ កញ្ញា បានចាប់ផ្តើមបុកគ្រឹះសាងសង់អគារពន្ធដារថ្មីកម្ពស់៣២ជាន់ ស្ថិតក្នុងតំបន់ទីក្រុងរណបជ្រោយចង្វារ ដែលនឹងក្លាយជាទីតាំងនិមិត្តរូបថ្មីក្នុងរាជធានីភ្នំពេញ។ ការចាប់ផ្តើមសាងសង់នេះ គឺធ្វើឡើងក្រោយពីអគ្គនាយកដ្ឋានពន្ធដារបានធ្វើការទិញដីក្នុងតំបន់អភិវឌ្ឍន៍ជ្រោយចង្វាររបស់ក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជាឬ OCIC ដើម្បីសាងសង់អគារតម្លៃ ៦០ លានដុល្លារអាមេរិក។ (អានបន្ថែម) យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារ អគារ «Tax Tower» មានផ្ទៃក្រឡាសាងសង់សរុប ៩៧ ៧០០ ម៉ែត្រក្រឡា នឹងចូលរួមចំណែកលើកកម្ពស់ សោភ័ណ្ឌភាព និងក្លាយជាទីតាំងនិមិត្តរូប ហើយក៏នឹងក្លាយជាទីតាំងបណ្តុំនៃសេវាជូនអ្នកជាប់ពន្ធនៅទីតាំងតែមួយ ដោយមានចំណតប្រមាណជាង ១ ៣០០ ចំណត សម្រាប់មន្ត្រីរាជការ កិច្ចប្រជុំធំៗ និងសាធារណជនទូទៅ។ អគារ «Tax Tower» នេះ គឺសាងសង់ឡើងក្នុងកម្រិតស្តង់ដារអន្តរជាតិ ដែលត្រូវបានគូសប្លង់ស្ថាបត្យកម្មដោយក្រុមហ៊ុន Aedas ប្រទេសសិង្ហបុរី និងប្រឹក្សាបច្ចេកទេសគ្រប់គ្រងគម្រោងដោយក្រុមហ៊ុន Oliver & Ho Association ហើយសាងសង់ឡើងដោយក្រុមហ៊ុន Shanghai Construction Group រយៈពេលប្រមាណជា ២៤ខែ។ ជាងនេះទៀត អគារនេះ គឺធ្វើឡើងស្របតាមចក្ខុវិស័យដ៏ខ្ពង់ខ្ពស់ និងឈ្លាសវៃរបស់សម្តេច […]

អាន​បន្ថែម

ក្រុមហ៊ុនចិនគ្រោងបង្កើតរោងចក្រផលិតឧបករណ៍បំរើដល់វិស័យថាមពល

ក្រុមហ៊ុនផលិតគ្រឿងបន្លាស់អគ្គិសនីមកពីប្រទេសចិន Chint Group គ្រោងនឹងបង្កើតរោងចក្រផលិតឧបករណ៍បំរើដល់វិស័យថាមពលនៅកម្ពុជា នេះបើយោងតាមការបញ្ជាក់នៅលើទំព័រហ្វ៊េសប៊ុករបស់សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ គម្រោងខាងលើ គឺត្រូវបានបញ្ជាក់ក្នុងជំនួបរវាងសម្តេច តេជោ ហ៊ុន សែន និងលោក Nan Cunhui ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Chint Group នៅថ្ងៃទី ទី ១៨ ខែកញ្ញា ឆ្នាំ២០១៩ នៅឯវិមានសន្តិភាព។ ក្រុមហ៊ុនខាងលើ មានគម្រោងវិនិយោគកសាងរោងចក្រផលិតឧបករណ៍ដែលបំរើការទៅលើវិស័យថាមពលប្រកបដោយបច្ចេកវិទ្យាទំនើប ដូចជាត្រង់ស្វូ បន្ទះសូឡា និងគ្រឿងឧបករណ៍ផ្សេងៗទៀតដែលសម្រាប់ប្រើប្រាស់នៅក្នុងវិស័យងថាមពល។ ការវិនិយោគខាងលើនេះ តាមការបញ្ជាក់លើទំព័រហ្វ៊េសប៊ុកដដែល គឺនឹងជួយថែរក្សាការការពារការប៉ះពាល់បរិស្ថាន និងការសន្សំសំចៃអគ្គិសនី។ សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍ចំពោះគម្រោងនេះ ហើយបានថ្លែងថា៖ «ការខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន Chint Group ចំពោះការនិយោគនៅកម្ពុជា គឺបានបង្ហាញពីភាពជាដៃគូយុទ្ធសាស្ត្រពាណិជ្ជកម្ម ដែលស្របទៅនឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសកម្ពុជា និងចិន»។ ក្រៅពីគម្រោងខាងលើ កន្លងមកនេះ ក្រុមហ៊ុនបានវិនិយោគទៅលើគម្រោងវារីអគ្គិសនីតាតៃ ដែលបច្ចុប្បន្ននេះកំពុងទទួលបានជោគជ័យ ហើយក្រុមហ៊ុនក៏កំពុងសម្លឹងឱកាសវិនិយោគបន្ត។ លោក Nan Cunhui […]

អាន​បន្ថែម

ផ្សារទំនើបអូឡាំព្យាសាងសង់ដំណាក់កាលទី២ដើម្បីទទួលភ្ញៀវ៥ម៉ឺននាក់ប្រចាំថ្ងៃ

ក្រុមហ៊ុនអភិវឌ្ឍន៍ឈានមុខគេនៅកម្ពុជា ក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា ឬ OCIC នឹងធ្វើការពង្រីកផ្សារទំនើបអូឡាំព្យារបស់ខ្លួនក្នុងខណ្ឌ ៧មករា ក្នុងឆ្នាំ ២០២០ ដើម្បីអាចទទួលភ្ញៀវបានប្រមាណជា ៥ម៉ឺននាក់ ក្នុងមួយថ្ងៃៗ។ ក្រោយពីទទួលបានជោគជ័យលើការបើកដំណើរការផ្សារទំនើបអូឡាំព្យាកាលពីខែមិថុនាកន្លងមក ក្រុមហ៊ុន OCIC បាននិងកំពុងសាងសង់ដំណាក់កាលទី២បន្ថែមទៀត ដែលនឹងធ្វើឲ្យផ្ទៃក្រឡាផ្សារសរុបមានរហូតដល់ទៅ ១២០០០ ម៉ែត្រការ៉េក្នុងមួយជាន់ៗ ឬស្មើប្រមាណជា ៨៤ ០០០ ម៉ែត្រការ៉េសម្រាប់ជាន់សរុបទាំង ៧។ លោក សៅ ម៉ូណាស៊ី អ្នកគ្រប់គ្រងផ្នែកជួលផ្សារទំនើបអូឡាំព្យា បានបញ្ជាក់កាលពីថ្ងៃទី ១៧ ខែ កញ្ញា ថា ការសាងសង់ផ្សារទំនើបអូឡាំព្យាក្នុងដំណាក់កាលទី ២ គឺគ្រោងនឹងបញ្ចប់ក្នុងខែ មេសា ឆ្នាំ ២០២០ ហើយនឹងបើកឲ្យដំណើរការក្នុងត្រីមាសទី ៤ នៃ ឆ្នាំ ២០២០។ ក្រុមហ៊ុនរំពឹងថា ផ្សារទំនើបនេះនឹងអាចទទួលភ្ញៀវបានពីចន្លោះពី ៤ ទៅ ៥ម៉ឺននាក់ ប្រចាំថ្ងៃ ខណៈបច្ចុប្បន្ននេះ គឺអាចទទួលភ្ញៀវបាន ២ ម៉ឺននាក់ ក្នុងមួយថ្ងៃៗ។ ក្នុងដំណាក់កាលទី […]

អាន​បន្ថែម

តើគម្រោងអភិវឌ្ឍន៍ផ្លូវដែកលើអាកាសក្នុងរាជធានីភ្នំពេញនឹងមានអ្វីខ្លះ?

ស្របពេលដែលកំណើនប្រជាជនក្នុងទីក្រុងភ្នំពេញកាន់តែច្រើនឡើងៗ នាំមកជាមួយបញ្ហា កកស្ទះចរាចរណ៍ផងទៀតនោះ រដ្ឋាភិបាលបាននិងកំពុងស្វែងរកដំណោះស្រាយលើការដឹកជញ្ជូនអ្នកដំណើរក្នុងក្រុងភ្នំពេញ ដែលក្នុងនោះរួមមាន ការអភិវឌ្ឍផ្លូវដែកលើអាកាសឬ រថភ្លើងស្វ័យប្រវត្តិ AGT។ តើគម្រោងអភិវឌ្ឍន៍ផ្លូវដែកលើអាកាសនេះនឹងមានអ្វីខ្លះ? យោងតាមរបាយការណ៍សង្ខេបដែលទស្សនាវដ្តីសំណង់ និងអចលនទ្រព្យយើងខ្ញុំទទួលបានកាលពីពេលថ្មីនេះ បានឲ្យដឹងថា រដ្ឋាភិបាលគ្រោងនឹងចំណាយថវិកាប្រមាណជា ១,៨៤៣ លានដុល្លារអាមេរិក ដើម្បីអភិវឌ្ឍផ្លូវដែកក្នុងរាជធានីភ្នំពេញ (AGT) ប្រវែងប្រមាណ ១៩ គីឡូម៉ែត ក្រោយមានការឯកភាពទៅលើលទ្ធផលនៃការសិក្សា។ ផ្លូវដែកលើអាកាសនេះនឹងចាប់ផ្តើមពីចំណុច ផ្សារធំថ្មី ទៅដល់ រង្វង់មូលចោមចៅ និងបំបែកទៅកាន់ចំណតសំរោង (តាមមហាវិថីហ្សាលដឺហ្គោល មហាវិថីមុនីរ៉េត ផ្លូវវេងស្រេង មហាវិថី សហព័ន្ធរុស្ស៊ី និងផ្លូវជាតិលេខ៤ ឆ្ពោះទៅកាន់ចំណតសំរោង)។ ខ្សែរថភ្លើងនេះទៀតសោត គឺនឹងមានប្រវែង ១៥ គីឡូម៉ែត្រ នៅលើអាកាស ជាមួយស្ថានីយនៅលើអាកាសចំនួន១៨ និង០៤ គីឡូម៉ែត្រនៅក្រោមដី មានស្ថានីយចំនួន ០២។ គម្រោងនេះ ត្រូវបានសិក្សាដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុនឬ JICA ចាប់តាំងពីខែ កញ្ញា ឆ្នាំ២០១៧ មកម្ល៉េះ ហើយកាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩ គណៈកម្មាធិការសម្របសម្រួលគម្រោង បានបញ្ជូនរបាយការណ៍ផែនការដោះស្រាយផលប៉ះពាល់ទៅអគ្គនាយកដ្ឋានដោះស្រាយផលប៉ះពាល់រួចហើយ។ […]

អាន​បន្ថែម

រដ្ឋាភិបាលគ្រោងបង្កើតក្រុងសៀមរាបថ្មីដែលអនុញ្ញាតឱ្យមានការកសាងអគារទំនើបៗ

កិច្ចប្រជុំលើកទី៣ របស់គណៈកម្មការអន្តរក្រសួងដើម្បីរៀបចំផែនការមេអភិវឌ្ឍទេសចរណ៍នៅខេត្តសៀមរាប កាលពីថ្ងៃទី ១៦ ខែ កញ្ញា បានបង្ហាញពីគម្រោងរបស់រដ្ឋាភិបាល ក្នុងការបង្កើតក្រុងសៀមរាបថ្មីដែលនឹងអនុញ្ញាតឲ្យមានការកសាងអគារទំនើបៗ។ យោងតាមការបញ្ជាក់នៅលើទំព័រហ្វ៊េសប៊ុកក្រសួងទេសចរណ៍ គណៈកម្មការអន្តរក្រសួងនេះ មានគម្រោងសិក្សាបង្កើតក្រុងសៀមរាបថ្មីមួយ ដែលមានទីតាំងស្ថិតនៅទិសខាងកើតក្រុងសៀមរាបបច្ចុប្បន្ន មានចម្ងាយប្រមាណ ៦០គីឡូម៉ែត្រ។ ក្រុងសៀមរាបថ្មីនេះ ក៏នឹងត្រូវមានអាកាសយានដ្ឋានអន្តរជាតិធំថ្មីនៅទីនោះផងដែរ។ គម្រោងបង្កើតទីក្រុងថ្មីនេះ គឺជាផ្នែកមួយនៃគម្រោងផែនការមេ ដែលនឹងមានការដាក់ចេញយុទ្ធសាស្រ្តនានាដើម្បីដោះស្រាយបញ្ហាពាក់ព័ន្ធនានា និងស្រោចស្រង់កំណើនភ្ញៀវទេសចរឡើងវិញ បន្ទាប់ពីមានការធ្លាក់ចុះចំនួនភ្ញៀវទេសចរនៅគោលដៅសៀមរាប-អង្គរ។ ក្នុងនោះ គណៈកម្មការអន្តរក្រសួងក៏បានចេញគម្រោងផែនការមេ សម្រាប់អភិវឌ្ឍវិស័យទេសចរណ៍នៅខេត្តសៀមរាប តាមរយៈការដាក់ចេញផែននការយុទ្ធសាស្ត្រចំនួន៤ និងបានកំណត់តំបន់ដែលមានសក្ដានុពលសំខាន់ៗចំនួន៤ ឲ្យក្លាយជាគោលដៅ ទេសចរណ៍ដ៍ទាក់ទាញ។ គម្រោងផែនការមេនេះ គឺសម្រាប់រយៈពេលខ្លី ឆ្នាំ២០១៩-២០២០ ដែលរួមមានយុទ្ធសាស្ត្រធ្វើ ពិពិធកម្មផលិតផលទេសចរណ៍ថ្មី និងការពន្យារពេលស្នាក់នៅរបស់ភ្ញៀវទេសចរ ការបង្កើតភាពប្រកួតប្រជែង ការបង្កើតការតភ្ជាប់ និងការបង្កើតអត្តសញ្ញាណថ្មីនៃតំបន់សៀមរាប។ ក្រោមទិសស្លោក «ប្រែក្លាយបញ្ហាប្រឈមទៅជាឱកាស» ផែនការនេះ ក៏បានកំណត់យកតំបន់បឹងទន្លេសាប ភ្នំគូលែន ទីក្រុងសៀមរាប និងតំបន់ជុំវិញ ជាតំបន់ដែលត្រូវអភិវឌ្ឍន៍ទៅជាគោលដៅទេសចរណ៍ដ៏ទាក់ទាញថ្មី ក្រៅពីប្រាសាទអង្គរ។ រូបភាពគោលដោយVacation Rental Siem Reap

អាន​បន្ថែម