គម្រោងអភិវឌ្ឍន៍
កម្ពុជានឹងស្វាគមន៍សណ្ឋាគារ KHŌM (Autograph Collection) ដំបូងបង្អស់នៅក្នុងឆ្នាំ ២០២២
កម្ពុជាគ្រោងនឹងស្វាគមន៍សណ្ឋាគារ KHŌM ដែលជាសណ្ឋាគារសមាជិក Autograph Collection រំដាប់អន្ដជាតិដំបូងបង្អស់ក្នុងស្រុក នៅឆ្នាំ ២០២២ ខាងមុខនេះ។ ការប្រកាសស្ដីពីគម្រោងនេះត្រូវបានធ្វើឡើង ក្នុងពីធីចុះហត្ថលេខារវាងក្រុមហ៊ុន Wywaza Investment ដែលជាម្ចាស់និងអ្នកអភិវឌ្ឍន៍គម្រោង ជាមួយនឹង Marriot International ដើម្បីបញ្ចូលសណ្ឋាគារ Khom ជាសមាជិក Autograph Collection កាលពីថ្ងៃទី ៨ សីហា កន្លងមកនេះ ។ មានទីតាំងស្ថិតនៅក្នុងរាជធានីភ្នំពេញតាមបណ្ដោយផ្លូវឧកញ៉ាស៊ូស្រុន ទល់មុខសួនវត្តបទុម សណ្ឋាគារ KHŌM នេះមានសរុបចំនូន ១៣០ បន្ទប់ដែលគ្រប់បន្ទប់ទាំងអស់នឹងត្រូវរចនាឡើង ដើម្បីបង្ហាញនូវភាពអស្ចារ្យនៃ ការច្របាច់បញ្ចូលគ្នារវាងដួងព្រលឹងខ្មែរបែបបុរាណនិងបរិយាកាសបែបទំនើប។ លើសពីនេះសណ្ឋាគារថ្មីមួយនេះក៏រួមមាន អាងហែលទឹក បន្ទប់ហាត់ប្រាណ ស្ប៉ា ភោជនីយដ្ឋាន ហាងកាហ្វេ Sky Lounge និង Bar ផងដែរ ក្នុងគោលបំណងដើម្បីផ្តល់ជូនភ្ញៀវនូវបទពិសោធន៍បដិសណ្ឋារកិច្ចពិសេសគ្មានពីរនៅក្នុងបរិយាកាសមួយប្រកបដោយការយកចិត្តទុកដាក់។ Paul Foskey ប្រធានមន្ត្រីអភិវឌ្ឍន៍អាស៊ីប៉ាស៊ីភិចរបស់ Marriott International បានមានប្រសាសន៍ថា៖ “ប៉ុន្មានឆ្នាំចុងក្រោយៗនេះប្រទេសកម្ពុជាទទួលបាននូវការកើនឡើងទាំង […]
អានបន្ថែមរដ្ឋាភិបាលគ្រោងផលិតថាមពលពន្លឺព្រះអាទិត្យឲ្យបាន១៥ភាគរយក្នុងបណ្តាញជាតិ
រដ្ឋាភិបាលបានប្រកាសថា ឆ្នាំក្រោយនេះថាមពលដែលផលិតចេញពីថាមពលពន្លឺព្រះអាទិត្យ ឬសូឡា នឹងរួមចំណែក ប្រមាណ១៥ភាគរយ នៅក្នុងបណ្តាញជាតិ។ ការរួមចំណែកថាមពលពន្លឺព្រះអាទិត្យនៅក្នុងបណ្តាញជាតិនេះ គឺជាការចូលរួមក្នុងការកាត់បន្ថយការប្រែប្រួលអាកាសធាតុ។ លោក កែវ រតនៈ អគ្គនាយអគ្គិសនីកម្ពុជា EDC ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានកាលពីព្រឹកថ្ងៃព្រហស្បតិ៍នេះថា ការបញ្ចេញថាមពលពីរោងចក្រសូឡា តំណាងឲ្យ ១៥ភាគរយនៃថាមពលក្នុងបណ្តាញជាតិ នឹងចូលរួមជាមួយថាមពលផលិតចេញពីវារីអគ្គិសនី ដែលបច្ចុប្បន្នតំណាងប្រមាណជា ៥០ភាគរយនៃការប្រើប្រាស់ថាមពលអគ្គិសនីសរុប។ លោកបញ្ជាក់ថា ១៥ភាគរយនៃថាមពលពីសូឡានេះ នឹងធ្វើឲ្យប្រទេសកម្ពុជា ឈានមុខគេក្នុងតំបន់ ដែលមានថាមពលអគ្គិសនីចេញពីថាមពលសូឡា។ លោក កែវ រតនៈ ថ្លែងថា៖ «១៥ភាគរយនេះ គឺជាមោទនភាពរបស់កម្ពុជាមួយ ហើយក៏ជាការចូលរួមកាត់បន្ថយការប្រែប្រួលអាកាសធាតុដែលប្រទេសកម្ពុជា ជាប្រទេសហត្ថលេខានៃកិច្ចព្រមព្រៀងក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ»។ បច្ចុប្បន្ននេះ សូឡាហ្វាម ចំនួនពីរទីតាំង បានបញ្ចេញថាមពលចូលបណ្តាញជាតិ ក្នុងនោះ រោងចក្រសូឡា នៅក្រុងបាវិត អនុភាព១០មេហ្គាវ៉ាត និងរោងចក្រសូឡានៅស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ អនុភាព៦០មេហ្គាវ៉ាត។ លោក វ៉ិចទ័រ ហ្សូណា អគ្គនាយកថាមពលនៃក្រសួងរ៉ែ និងថាមពល ធ្លាប់បានលើកឡើងថា រដ្ឋាភិបាលផ្តោតលើការផលិតថាមពលពីសូឡា ដោយសារវាមានរយៈពេលខ្លីនៃការវិនិយោគសម្រាប់បញ្ចេញថាមពល ជាថាមពលបៃតង និងជាការរួមចំណែកនៃចម្រុះភាពថាមពល។ […]
អានបន្ថែមក្រុមសម្ព័ន្ធសណ្ឋាគារអន្តជាតិ Avani បើកសណ្ឋាគារដំបូងរបស់ខ្លួននៅខេត្តសៀមរាប
បន្ទាប់ពីការកែលម្អអស់រយៈពេលពេល ៦ ខែ ដោយក្រុមសម្ព័ន្ធសណ្ឋាគារអន្តរជាតិរបស់ប្រទេសថៃឈ្មោះថា Avani Hotels & Resorts សណ្ឋាគារស្ថាបត្យកម្មមរតកខ្មែរ-បារាំង ត្រូវបានបើកជាផ្លូវការឡើងវិញក្រោមឈ្មោះថ្មីថា «FCC Angkor – Managed by Avani» ។នេះបើយោងតាមរបាយការណ៍របស់ TTG។ សណ្ឋាគារថ្មីនេះ មានសរុប ៨០ បន្ទប់ ដែលបន្ទប់ទាំងអស់ត្រូវបានតុបតែងបែបបុរាណតាមបែបស្ថាបត្យកម្មខ្មែរ-បារាំង។ លើសពីនេះ ការរចនាតុបតែង គឺរក្សានូវអារម្មណ៍នៃបន្ទប់សារព័ត៌មានប្រវត្តិសាស្ត្រ ដោយមានដាក់តាំងម៉ាស៊ីនអង្គុលីលេខ ក៏ដូចជាទំព័រមុខនៃកាសែតចាស់ៗ ផងដែរ។ យោងតាមប្រភពដដែល បានឱ្យដឹងថាសណ្ឋាគារថ្មីមួយនេះ ក៏រួមមាន ភោជនីយដ្ឋាននិងបារ៍ដែលទើបនឹងសាងសង់ថ្មី ស្ប៉ា អាងហែលទឹក និងសួនច្បារជុំវិញផងដែរ។ ថ្លែងក្នុងឱកាសបើកការដ្ឋានកែលម្អ លោក Dillip Rajakarier អគ្គនាយកក្រុមហ៊ុន Minor Hotels ដែលជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុន Avani Hotels & Resorts បានបង្ហាញសុទិដ្ឋិនិយមថា៖ « ការមកដល់របស់ក្រុមហ៊ុន Avani Hotels & Resorts […]
អានបន្ថែមផ្សារស៊ីនជូរីផ្លាហ្សានៅពោធិ៍ចិនតុងនឹងត្រូវអភិវឌ្ឍឡើងវិញទៅជាផ្សារទំនើប
ផ្សារដែលមានអាយុកាលយូរអង្វែងមួយនៅរាជធានីភ្នំពេញ ដែលមានទីតាំងនៅតាមបណ្តោយផ្លូវសហពន្ធ័រុស្សី ឈ្មោះថា ផ្សារស៊ីនជូរីផ្លាហ្សា នឹងត្រូវអភិវឌ្ឍឡើងវិញទៅជាផ្សារទំនើប ក្រោយពីមានការប្រជុំពិភាក្សាជាមួយម្ចាស់អភិវឌ្ឍន៍ សាលាក្រុងភ្នំពេញ និងអាជីរករក្នុងផ្សារ។ កាលពីថ្ងៃទី ៤ ខែ សីហា កិច្ចប្រជុំពាក់ព័ន្ធទៅនឹងគម្រោងអភិឌ្ឍន៍ផ្សារស៊ីនជូរីផ្លាហ្សា ត្រូវបានធ្វើឡើងដោយមានការចូលរួមដោយ លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ ម្ចាស់អភិវឌ្ឍន៍គម្រោង និងអាជីរករក្នុងផ្សារស៊ីនជូរីផ្លាហ្សាចំនួនប្រមាណជា ៣០០ នាក់។ កិច្ចពិភាក្សានេះ បានបញ្ចប់ដោយរលូន។ លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលាក្រុងភ្នំពេញ បានបញ្ជាក់ប្រាប់ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យ យើងខ្ញុំកាលពីថ្ងៃទី ០៦ ខែសីហា ថា ពិតជាមានគម្រោងរៀបចំសាងសង់ផ្សារទំនើបខាងលើនេះមែន តែលោក មិនអាចបញ្ជាក់ព័ត៌មានលម្អិតអំពីគម្រោងនេះបាននៅឡើយទេ។ លោកថ្លែងថា៖ «មានគម្រោងរៀបចំសាងសង់ វិនិយោគផ្សារស៊ីនជូរីផ្លាហ្សា។ នេះគឺជារឿងឯកជន គ្រាន់ថា ក្នុងនាមជាអាជ្ញាធរ យើងដឹងថាយើងមានការរៀបចំផ្សារស៊ីនជូរីផ្លាហ្សាទៅជាផ្សារទំនើប [ដូចជា] អ៊ីអនម៉ល ដូចស៊ីធីម៉ល ដូចផ្សារសូរិយាអញ្ចឹង»។ សម្រាប់ព័ត៌មានលម្អិតអំពីគម្រោងខាងលើ យើងខ្ញុំនឹងធ្វើការផ្សាយបន្តនាពេលដ៏ខ្លីខាងមុខ។ គួររម្លឹកថា យោងតាមរបាយការណ៍ទីផ្សារអចលនទ្រព្យក្នុងរាជធានីភ្នំពេញ ដោយភ្នាក់ងារអចលទ្រព្យអន្តរជាតិ CBRE Cambodia […]
អានបន្ថែមរដ្ឋាភិបាលបើកភ្លើងខៀវលើគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មីមួយទៀតនៅខេត្តព្រះសីហនុ
រដ្ឋាភិបាលកម្ពុជា កាលពីថ្មីៗនេះ បានសម្រេចគាំទ្រឲ្យ ក្រុមហ៊ុន ខេមបូឌាន-ស៊ីណូ មេធលលីក មេធៀរៀល អ៊ិនដាស្ទ្រៀល ផាក បង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មីមួយទៀតលើផ្ទៃដីជាង ៥៥ហិកតា នៅខេត្តព្រះសីនុ នេះបើយោងតាមការប្រកាសរបស់ ក្រសួងបរិស្ថាន។ ការសម្រេចបើកភ្លើងខៀវនេះ ជាលទ្ធផលនៃកិច្ចប្រជុំអន្តរក្រសួងលើកទី២ស្ដីពីរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ (ESIA) លើគម្រោងនេះ ដែលធ្វើឡើង កាលថ្ងៃទី១ ខែសីហា ឆ្នាំ២០១៩ កន្លងមកនេះ ក្រោមអធិបតីភាពរបស់ឯកឧត្តម សូត យា អនុរដ្ឋលេខាធិការប្រចាំការ នៃក្រសួងបរិស្ថាន រួមជាមួយនឹងតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ តំណាងក្រុមប្រឹក្សាអភិវឌ្ឍន៍ដោយចីរភាព អគ្គនាយកដ្ឋានពាក់ព័ន្ធ និងក្រុមហ៊ុនទីប្រឹក្សា សរុបចំនួនជាង ៣០នាក់។ គម្រោងតំបន់សេដ្ឋកិច្ចថ្មីមួយនេះ គ្រោងនឹងសាងសង់លើផ្ទៃដីជាង ៥៥ ហិកតា ដែលមានទីតាំងភូមិសាស្ត្រស្ថិតនៅភូមិឬទ្ធី១ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដែលជាគម្រោងរបស់ក្រុមហ៊ុន ខេមបូឌាន-ស៊ីណូ មេធលលីក មេធៀរៀល អ៊ិនដាស្ទ្រៀល ផាក ឯ.ក និងរៀបចំរបាយការណ៍ ESIA ដោយក្រុមហ៊ុនទីប្រឹក្សា E & […]
អានបន្ថែមCBRE និង DFDL នឹងរួមគ្នាពិភាក្សាអំពីសក្តានុពលការវិនិយោគលើវិស័យសណ្ឋាគារនិងអចលនទ្រព្យនៅកម្ពុជា
ស្របពេលដែលទីផ្សារអចលនទ្រព្យនៅកម្ពុជាកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ភ្នាក់ងារអចលនទ្រព្យអន្តរជាតិ CBRE Cambodia និងក្រុមហ៊ុនច្បាប់ DFDL នឹងធ្វើការរៀបចំវេទិកាពិភាក្សា នៅថ្ងៃទី ៨ ខែសីហា ដើម្បីពិភាក្សាអំពីសក្តានុពលនៃការវិនិយោគលើវិស័យសណ្ឋាគារ និងអចលនទ្រព្យនៅកម្ពុជា នៅឯសណ្ឋាគារ Rosewood ភ្នំពេញ។ ក្រោមប្រធានបទ “ការវិនិយោគអចលនទ្រព្យនៅកម្ពុជា” កម្មវិធីនេះ នឹងប្រមូលផ្តុំវាគ្មិនជំនាញមកពីក្រុមហ៊ុន DFDL និង CBRE Cambodia ដើម្បីតម្រង់ផ្លូវដល់អ្នកចូលរួមអំពីឱកាស បញ្ហាប្រឈម និងឧបសគ្គដែលមើលមិនឃើញនានា នៅពេលដែលធ្វើការវិនិយោគក្នុងទីផ្សារអចលនទ្រព្យនៅកម្ពុជា។ កម្មវិធីដែលចាប់ផ្តើមពីម៉ោង ៧:៣០ ដល់ម៉ោង ១១:០០ ព្រឹកនេះ គឺនឹងផ្តោតលើប្រធានបទពាក់ពន្ធ័ទៅនឹងការវិនិយោគអចលនទ្រព្យសំខាន់ៗ ដែលវិនិយោគិនត្រូវពិចារណារួមមាន៖ ហេតុអ្វីត្រូវវិនិយោគលើទីផ្សារអចលនទ្រព្យនៅកម្ពុជា និងហេតុអ្វីត្រូវវិនិយោគលើវិស័យសណ្ឋាគារ។ វាគ្មិនសម្រាប់កិច្ចពិភាក្សាខាងលើនេះរួមមាន លោក Marc Townsend ប្រធានក្រុមហ៊ុន CBRE Cambodia លោក Charles Amar ទីប្រឹក្សាជាន់ខ្ពស់ស្តីពីការអនុវត្តអចលនទ្រព្យរបស់ក្រុមហ៊ុន DFDL លោក Clint O’Connell ដៃគូ និងប្រធានផ្នែកពន្ធ និងការអនុវត្តគយកម្ពុជារបស់ក្រុមហ៊ុន DFDL […]
អានបន្ថែមរដ្ឋាភិបាលសហការនឹងបារាំងជ្រើសរើសខេត្ត៣ ជាគោលដៅទេសចរណ៍ទី២
ក្រសួងទេសចរណ៍ កាលពីថ្មីៗនេះសហការជាមួយនិងទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) សម្រេចជ្រើសយក ទីក្រុងកំពត បាត់ដំបង ក្រចេះ ដើម្បីអភិវឌ្ឍឲ្យក្លាយជាគោលដៅទេសចរណ៍ទាក់ទាញទី២ ឬ secondary urban tourism destination។ នេះបើយោងតាមការប្រកាសលើទំព័រ Facebook របស់ ក្រសួងទេសចរណ៍។ ការប្ដេជ្ញាជំរុញការអភិវឌ្ឍន៍ខេត្តទាំង៣នេះ ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំរវាងភាគីទាំង២ កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ នៅទីស្ដីការក្រសួងទេសចរណ៍ ក្រោមការចូលរួមជាអធិបតីភាពរបស់ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក Philippe Sternmetz នាយកទីភ្នាក់ងារអភិវឌ្ឍន៍បារាំងប្រចាំកម្ពុជា។ គម្រោងនេះ ជាផ្នែកមួយនៃការអនុវត្តន៍គម្រោង «ទីក្រុងប្រកបដោយបរិយាប័ន្ន» របស់ភាគីទាំង២ ក្នុងបំណងដើម្បីធ្វើឲ្យខេត្តទាំង៣ ក្លាយជាតំបន់ទាក់ទាញទី២ បន្ទាប់ពីគោលដៅទេសចរណ៍ធំៗរបស់កម្ពុជាដូចជា សៀមរាប-អង្គរ រាជធានីភ្នំពេញ និងតំបន់ឆ្នេរសមុទ្រដូចជាខេត្តព្រះសីហនុជាដើម។ ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានផ្តល់ការគាំទ្រលើគម្រោងខាងលើ ដែលកន្លងមកក្រសួងទេសចរណ៍ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អង្គការ UNESCO បានសហការគ្នារៀបចំអភិវឌ្ឍទីក្រងទាំង ៣ ខាងលើ ជាទីក្រុងទេសចរណ៍ វប្បធម៌បេតិកភណ្ឌ […]
អានបន្ថែមបច្ចេកវិទ្យាថែទាំផ្លូវថ្មី Cold In-Place Recycling ត្រូវបានណែនាំដល់កម្ពុជាដល់កម្ពុជា
បច្ចេកវិទ្យាថែទាំផ្លូវថ្មីឈ្មោះថា Cold In-Place Recycling ត្រូវបានណែនាំដល់ប្រទេសកម្ពុជាតាមរយៈសិក្ខាសាលារយៈពេលមួយថ្ងៃដែលធ្វើឡើងនៅឯក្រសួងសាធារណការ និង ដឹកជញ្ជូន កាលពីថ្ងៃទី ០១ ខែសីហា ដែលមានអ្នកចូលរួមជាច្រើននាក់។ ស្របពេលដែលប្រទេសកម្ពុជាកំពុងធ្វើយុទ្ធនាការដើម្បីលើកកម្ពស់គុណភាពផ្លូវរបស់ខ្លួន បច្ចេកវិទ្យាថ្មីនេះ នឹងជួយថែទាំផ្លូវឲ្យល្អប្រសើរជាងមុន និងអាចសន្សំសំចៃថវិកាសម្រាប់ប្រទេសកម្ពុជា។ ថ្លែងបន្ទាប់ពីបញ្ចប់សិក្ខាសាលាដែលត្រូវបានសហការរៀបចំឡើងដោយក្រុមហ៊ុនគ្រឿងចក្រ Wirtgen Group ក្រុមហ៊ុនឯកទេសផ្នែកគ្រឿងចក្រក្នុងតំបន់អាស៊ី Multico និងក្រសួងសាធារណការ និង ដឹកជញ្ជូន លោក សាស្រ្តា ចារ្យ Kim Jenkins មកពីសាកលវិទ្យាល័យ University of Stellenbosch ដែលជាវាគ្មិនក្នុងសិក្ខាសាលាខាងលើ បានពន្យល់ពីរបៀបដែលប្រទេសកម្ពុជាអាចប្រើប្រាស់បច្ចេកវិទ្យានេះដើម្បីធ្វើឱ្យប្រសើរឡើងនូវគុណភាពផ្លូវរបស់ខ្លួន។ យោងតាមការពន្យល់របស់លោក Kim បច្ចេកវិទ្យា Cold In-Place Recycling គឺជាការយកស្រទាប់ផ្លូវចាស់មកប្រើប្រាស់ឡើងវិញ ហើយធ្វើឲ្យប្រសើរឡើងនូវគុណភាពស្រទាប់ទាំងនោះ ដើម្បីអាចឲ្យផ្លូវល្អជាងមុន។ លោក Kim ថ្លែងថា៖ «ការកែច្នៃឡើងវិញមានន័យថា អ្នកមិនយកស្រទាប់ចាស់នៃផ្លូវចេញទេ តែអ្នកជួសជុលស្រទាប់ចាស់ដែលនៅខាងក្នុងផ្លូវ ពោលគឺអ្នកធ្វើវាឲ្យប្រសើរឡើង។ មុនពេលជួសជុល យើងយកគំរូពីផ្លូវចាស់មកធ្វើតេសថាវាមានប្រសិទ្ធភាពប្រើបានក្នុងកម្រិតណា ក្រោយមកគឺយើងនឹងជួសជុលផ្លូវនោះតាមលទ្ធផលនៃការធ្វើតេស»។ លោកបន្តទៀតថា៖ «បន្ទាប់មកគឺយើងត្រូវត្រៀមឧបករណ៍ […]
អានបន្ថែមតម្លៃជួលនឹងកើនឡើងក្នុងទីផ្សារការិយាល័យនៅរាជធានីភ្នំពេញដោយសារការផ្គត់ផ្គង់ថ្មីត្រូវបានបញ្ចូលក្នុងទីផ្សារ
ទីផ្សារអចលនទ្រព្យនៅរាជធានីភ្នំពេញនឹងបន្តកើនឡើង ស្របពេលដែលតម្លៃជួលការិយាល័យបានកើនឡើងជាលំដាប់ ក្នុងអំឡុងពេលប្រាំឆ្នាំកន្លងមកនេះ បើទោះបីជាមានការកើនឡើងនូវចំនួនការិយាល័យនៅរាជធានីភ្នំពេញក៏ដោយ។ ទីផ្សារសព្វថ្ងៃនេះនៅតែមានការកើនឡើង។ រហូតមកដល់ពេលនេះ មិនមានកត្តាហានិភ័យសម្រាប់ការមកដល់បន្ទាប់នោះទេ។ បច្ចុប្បន្ននេះ កម្រិតទាបនៃការជួលផ្ទៃក្រឡាទំនេររបស់ការិយាល័យថ្នាក់B និងថ្នាក់ C បាននាំឱ្យមានការរីកចម្រើននៃកំណើនការជួល ភ្ជាប់គ្នាជាមួយនឹងការកើនឡើងនៃចំនួនវិនិយោគរបស់ចិននៅក្នុងប្រទេសកម្ពុជា គឺបាននិងកំពុងបង្កើតទីផ្សារដែលមានតុល្យភាពកាន់តែខ្លាំងឡើងសម្រាប់ម្ចាស់អគារ។ រហូតមកដល់ពេលនេះ តម្រូវការត្រូវបានគាំទ្រដោយក្រុមហ៊ុននានាមកពីវិស័យធនាគារ ឧស្សាហកម្ម ធានារ៉ាប់រង អចលនទ្រព្យ និងសេវាកម្ម។ ក្រុមហ៊ុនទាំងនេះកំពុងផ្តល់អាទិភាពដល់គុណភាព និងទីតាំងនៃការិយាល័យរបស់ពួកគេ បើទោះបីជាពួកគេត្រូវចំណាយតិចលើការជួលក៏ដោយ។ ពួកគេផ្តល់តម្លៃដល់បរិក្ខារ និងស្តង់ដារនៃការរចនា និងការលើកកម្ពស់ជីវភាពរស់នៅដែលមានសុខភាពល្អ និងជំរុញឱ្យមានបរិយាកាសការងាររួមគ្នាសម្រាប់បុគ្គលិករបស់ពួកគេ។ ជាទូទៅ ក្រុមហ៊ុនចិនគឺជាប្រភពនៃតម្រូវការការិយាល័យដែលកំពុងកើនឡើងនៅក្នុងរាជធានីភ្នំពេញដោយកិច្ចព្រមព្រៀងជួលដ៏ធំបំផុតមួយចំនួនមកពីក្រុមហ៊ុនចិនមកពីគ្រប់ផ្នែកនៃអាជីវកម្មផ្សេងៗគ្នា។ ការវិនិយោគរបស់ចិនក្នុងការអភិវឌ្ឍន៍ការិយាល័យក៏នៅតែមានលក្ខណៈរឹងមាំ។ ដោយសារជនជាតិចិនឥឡូវនេះមានចំនួនច្រើនបំផុតក្នុងចំណោមជនជាតិបរទេសដែលមានលិខិតអនុញ្ញាតការងារនៅកម្ពុជា សារៈសំខាន់របស់ចិនដែលជាប្រភពនៃតម្រូវការ និងការវិនិយោគសម្រាប់ទីផ្សារការិយាល័យនៅកម្ពុជានឹងបន្តកើនឡើង។ ម៉្យាងទៀត ការកើនឡើងនៃការផ្គត់ផ្គង់ផ្ទៃក្រឡាការិយាល័យ និងការកើនឡើងនូវអត្រាការិយាល័យត្រូវបានជួល បានបញ្ជាក់ពីគុណសម្បត្តិមួយចំនួនសម្រាប់អ្នកដែលចង់ជួលការិយាល័យ។ ចំពេលមានការកើនឡើងនៃការប្រកួតប្រជែងសម្រាប់ម្ចាស់អគារ តម្លៃផ្ទៃក្រឡាការិយាល័យត្រូវបានគេរំពឹងថានឹងកើនឡើងបន្តិច ខណៈដែលកិច្ចព្រមព្រៀងជួលការិយាល័យអាចមានភាពបត់បែនបន្ថែមទៀតដើម្បីទាក់ទាញអ្នកជួល។ តម្លៃជួលនឹងនៅតែកើនឡើងព្រោះតម្រូវការសម្រាប់ផ្ទៃក្រឡាការិយាល័យថ្មីដែលត្រូវបញ្ចូលក្នុងទីផ្សារគឺមានអត្រាខ្ពស់។ អត្រាការិយាល័យមានអ្នកជួលនឹងបន្តមានស្ថេរភាពក្នុងរយៈពេលខ្លី។ និន្នាការនេះ ត្រូវបានគេរំពឹងថានឹងបន្តក្នុងរយៈពេលវែងដោយសារតែតម្រូវការនៅតែបន្ត។ យ៉ាងហោចណាស់ គម្រោងចំនួនពីរត្រូវបានគេរំពឹងថានឹងបញ្ចប់នៅឆ្នាំនេះនៅក្នុងរាជធានីភ្នំពេញរួមមានអគារ Fortune Tower និងអគារការិយាល័យ Star City Office Tower។ ទន្ទឹមនឹងនេះដែរ ផ្ទៃក្រឡាការិយាល័យដែលទើបនឹងបញ្ចប់រួមមានមជ្ឈមណ្ឌលពាណិជ្ជកម្ម […]
អានបន្ថែមក្រុមហ៊ុន Morgan Group បើកការសាងសង់គម្រោងពហុមុខងារដ៏ធំរបស់ខ្លួនក្នុងខេត្តព្រះសីហនុ
ក្រុមហ៊ុនអភិវឌ្ឍន៍ដែលមានមូលដ្ឋាននៅប្រទេសចិន Morgan Group កាលពីថ្ងៃទី ៣១ ខែកក្កដា បានចាប់ផ្តើមសាងសង់គម្រោងពហុមុខងារដ៏ធំរបស់ខ្លួននៅខេត្តព្រះសីហនុ ស្របពេលដែលខេត្តមួយនេះកំពុងមានការវិនិយោគយ៉ាងគំហុក។ ជាមួយនឹងការមិនបញ្ចេញដើមទុនវិនិយោគ ក្រុមហ៊ុន Ever Asend Development Co.Ltd ដែលជាក្រុមហ៊ុនមួយរបស់ក្រុមហ៊ុនអភិវឌ្ឍន៍ Morgan Group បានចាប់ផ្តើមសាងសង់គម្រោងពហុមុខងាររបស់ខ្លួនដែលមានឈ្មោះថា Morgan The Pure Bay នៅលើផ្ទៃក្រឡាសំណង់ប្រមាណជា ៤៥ម៉ឺនម៉ែត្រការ៉េ។ លាតសន្ធឹងលើផ្ទៃដី ៣,២ ហិកតានៅតាមបណ្តោយឆ្នេរអូត្រេស គម្រោងកម្ពស់ ៣៥ ជាន់នេះ នឹងមានខុនដូទំហំ ២៧ម៉ឺនម៉ែត្រការ៉េបែរទៅមាត់សមុទ្រ បន្ទប់ប្រណីតចំនួន ៣ ម៉ឺនម៉ែត្រការ៉េ ក្លឹបVIP ភោជនីយដ្ឋានលំដាប់ប្រណីត ក៏ដូចជាកន្លែងហាត់ប្រាណលំដាប់អន្តរជាតិ។ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលបានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ បានស្វាគមន៍ចំពោះការវិនិយោគនេះ ដោយក្នុងនោះឯកឧត្តមបានលើកឡើងថា គម្រោងដ៏ធំបែបនេះ នឹងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់ការអភិវឌ្ឍវិស័យសំណង់ និងអចលនទ្រព្យ។ ឯកឧត្តមថ្លែងថា៖ «រាជរដ្ឋាភិបាលកម្ពុជាបានបើកច្រកទាំងអស់ ដើម្បីទទួលអ្នកវិនិយោគពីគ្រប់ទិសទីដែលចង់មកបណ្ដាក់ទុននៅប្រទេសកម្ពុជា ប៉ុន្តែ […]
អានបន្ថែម