ទុន២០៧លានដុល្លារត្រៀមសម្រាប់គម្រោងវិនិយោគ«ទីក្រុងគួរឲ្យចង់រស់នៅ»នៅកម្ពុជា

រដ្ឋាភិបាលកម្ពុជា និងធនាគារអភិវឌ្ឍន៍អាស៊ី ឬ ហៅកាត់ថា ADB គ្រោងនឹងវិនិយោគទឹកប្រាក់ប្រមាណជាង ២០០ លានដុល្លារអាមេរិកដើម្បីអភិវឌ្ឍ «ទីក្រុងគួរឲ្យចង់រស់នៅ» ក្នុងខេត្តចំនួន ៤។ ទំព័រហ្វេសប៊ុករបស់រដ្ឋបាលខេត្តកំពតកាលពីថ្ងៃទី ០៣ ខែ កញ្ញា បានឱ្យដឹង ក្រោយពីបញ្ចប់កិច្ចប្រជុំថា ការប្រើប្រាស់ថវិកាប្រមាណជា ២០៧ លានដុល្លារអាមេរិកនេះ គឺជាថវិការួមរវាងកម្ចីពី ADB និងថវិកាបំរុងរបស់រដ្ឋាភិបាល។ ថវិកានេះនឹងប្រើប្រាស់សម្រាប់អភិវឌ្ឍខេត្តចំនួន ៤ ដែលខេត្តកំពតជាខេត្តមួយដែលត្រូវបានជ្រើសរើស រីឯខេត្ត៣ទៀត គឺពុំទាន់បានបញ្ជាក់ឲ្យអ្នកសារព័ត៌មានដឹងនៅឡើយទេ។ «ទីក្រុងគួរឲ្យចង់រស់នៅ» គឺជាផ្នែកមួយនៃចក្ខុវិស័យរបស់ធនាគារអភិវឌ្ឍន៍អាស៊ី និងគោលនយោបាយ ក្នុងការអភិវឌ្ឍន៍នគរូបនីយកម្មទីក្រុងដែលកំពុងអភិវឌ្ឍ នៅទូទាំងទ្វីបអាស៊ី ក្នុងគោលបំណងជួយផ្លាស់ប្តូរទីក្រុងទាំងនោះឲ្យទៅជាមជ្ឈមណ្ឌលទីក្រុងប្រកបដោយសុវត្ថិភាព និងនិរន្តរភាព។ យោងតាមការចុះផ្សាយដដែលខាងលើ គម្រោងនេះនឹងវិនិយោគបន្ថែមលើហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់។ សម្រាប់ខេត្តកំពតវិញ គម្រោងនេះនឹងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធដូចជា ការរៀបចំប្រព័ន្ធលូដោះទឹកជំនន់និងទឹកភ្លៀងចេញពីក្រុងកំពត ការរៀបចំប្រព័ន្ធគ្រប់គ្រងទឹកស្អុយក្នុងក្រុងកំពត ការគ្រប់គ្រងកាកសំណល់រឹង និងការរៀបចំទីលានចាក់សំរាម និងការគ្រប់គ្រងប្រព័ន្ធទឹកស្អាត។ ទន្ទឹមនឹងនេះដែរ ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត បានជំរុញឲ្យក្រុមការងារជួយពន្លឿនការរៀបចំគម្រោងនេះឲ្យបានឆាប់រហ័ស ហើយឯកឧត្តមនឹងណែនាំមន្ត្រីពាក់ព័ន្ធទាំងអស់សហការជាមួយនឹងក្រុមការងារសិក្សាគម្រោងនេះ។

អាន​បន្ថែម

កម្ពុជា-ចិនព្រមព្រៀងគ្នាលើគម្រោងសាងសង់លំនៅដ្ឋានតម្លៃសមរម្យ

រដ្ឋបាលរាជធានីភ្នំពេញ និងសមាគមអង្គការពាណិជ្ជកម្មពិភពលោក (Hakka) ប្រទេសចិនបានឯកភាពគ្នា លើការសិក្សាលទ្ធភាពគម្រោងសាងសង់លំនៅដ្ឋានតម្លៃសមរម្យ សម្រាប់មន្រ្តីរាជការ និងប្រជាពលរដ្ឋក្រីក្រ ដោយធ្វើការបង់រំលស់ ក្នុងទឹកប្រាក់កម្រិតទាប។ គម្រោងសាងសង់លំនៅដ្ឋានតម្លៃសមរម្យនេះ ត្រូវបានប្រកាសឡើងនៅក្នុងកិច្ចប្រជុំកាលពីថ្ងៃទី០៣ រវាងមន្រ្តីរដ្ឋបាលសាលារាជធានីភ្នំពេញ និងគណៈប្រតិភូសមាគមពាណិជ្ជកម្មពិភពលោក។ នៅក្នុងកិច្ចប្រជុំ រដ្ឋបាលសាលារាជធានីភ្នំពេញ មិនបានបង្ហាញពីទីតាំងនៃគម្រោងលំនៅដ្ឋានតម្លៃសមរម្យនេះ ប៉ុន្តែបញ្ជាក់ថា គម្រោងនេះនឹងស្ថិតនៅក្រៅក្រុងដែលអាចធ្វើដំណើរត្រឹម ៤៥នាទីទៅ១ ម៉ោងពីតំបន់នោះចូលមករាជធានីភ្នំពេញ។ ឯកឧត្តម ឃួង ស្រេង អភិបាលរដ្ឋបាលរាជធានីភ្នំពេញ លើកឡើងនៅក្នុងកិច្ចប្រជុំថា៖ «បើសិនជាសមាគមពាណិជ្ជកម្មពិភពលោកហាកកាឯកភាព ក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញ នឹងសុំគោលការណ៍ទៅរាជរដ្ឋាភិបាលដើម្បីកុំឱ្យមានការបង់ពន្ធចូលរដ្ឋលើការនាំចូលគ្រឿងសំណង់មកធ្វើការសាងសង់ផ្ទះនេះ ហើយចំពោះទីតាំង ដែលគ្រោងនឹងសាងសង់ផ្ទះសម្បែងនេះ អាចនឹងនៅក្រៅក្រុងប្រមាណ៥០ទៅ៦០គីឡូម៉ែត្រ»។ រដ្ឋបាលរាជធានីភ្នំពេញ និងសមាគមពាណិជ្ជកម្មពិភពលោកហាកកា ឯកភាពគ្នានឹងធ្វើការពិភាក្សាលំអិតបន្ថែមទៀតលើគម្រោងសាងសង់លំនៅដ្ឋានតម្លៃសមរម្យបន្តទៀត។ សូមបញ្ជាក់ថា បច្ចុប្បន្ននេះ សមាគមពាណិជ្ជកម្មពិភពលោក Hakka បានដាក់ចេញគម្រោងវិនិយោគនៅប្រទេសកម្ពុជា ចំនួន៨ ក្នុងនោះ មានគម្រោងនាំសាច់គោចូលមកទីផ្សារកម្ពុជា ដែលគម្រោងនេះបានដំណើរការរួចហើយ។ នៅសល់៧គម្រោងទៀត សមាគមបាននិងកំពុងសិក្សា ដោយផ្តោតទៅលើការបណ្តាក់ទុនលើអចលនទ្រព្យ កំពង់ផែ សត្តឃាត និងចិញ្ចឹមសត្វ៕

អាន​បន្ថែម

គម្រោងសាងសង់រថភ្លើងស្វ័យប្រវត្តិ AGT នៅភ្នំពេញមិនទាន់សម្រេចចុងក្រោយនៅឡើយទេ

គម្រោងសាងសង់រថភ្លើងស្វ័យប្រវត្តិ AGT នៅរាជធានីភ្នំពេញ ដែលសិក្សាដោយទីភ្នាក់ងាសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) គឺមិនទាន់សម្រេចចុងក្រោយនៅឡើយទេ បើទោះបីជាការសិក្សាត្រូវបានបញ្ចប់រួចហើយក្តី។ គម្រោងរថភ្លើងស្វ័យប្រវត្តិ AGT គឺជាដំណោះស្រាយលើការដឹកជញ្ជូនអ្នកដំណើរក្នុងក្រុងភ្នំពេញ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ ហើយក៏ដើម្បីត្រៀមសម្រាប់ការប្រកួតកីឡាស៊ីហ្គេមនៅឆ្នាំ២០២៣ ខាងមុខនេះផងដែរ។ (អានបន្ថែម) ថ្លែងប្រាប់ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យ យើងខ្ញុំកាលពីថ្ងៃទី ០៣ ខែ កញ្ញា ឯកឧត្តម វ៉ា ស៊ឹម សុរិយា អ្នកនាំពាក្យក្រសួងសាធារណការ និង ដឹកជញ្ជូន បានឲ្យដឹងថា ការសិក្សាគម្រោងខាងលើ គឺត្រូវបានបញ្ជប់ ក៏ប៉ុន្តែ ក្រសួងមិនទាន់ទទួលបានឯកសារនានាស្តីអំពីព័ត៌មានលំអិតនៃគម្រោងនេះនៅឡើយទេ។ ឯកឧត្តមថ្លែងថា៖ «យើងដឹងថាគម្រោងហ្អឹង គាត់ [JICA] សិក្សាបញ្ចប់ហើយ តែគ្រាន់ថាតម្លៃប៉ុន្មាន ហើយចាប់ផ្តើមថ្ងៃណា អត់ដឹងទេ ទាល់តែរបាយការណ៍មកដល់ដៃក្រសួង ហើយខ្ញុំបានទាក់ទងអ្នកកាន់គម្រោងហើយ គាត់ថាអត់ទាន់បានទទួលរបាយការណ៍បញ្ចប់ JICA ទេ»។ តាមការពន្យល់របស់ឯកឧត្តម ជាធម្មតា ក្រោយការសិក្សាត្រូវបានបញ្ចប់ គឺនឹងមានការរៀបចំជាកិច្ចប្រជុំដើម្បីដាក់ឯកសារមកក្រសួងពិនិត្យជាចុងក្រោយ មុនចាប់ផ្តើមអនុវត្ត។ ឯកឧត្តម វ៉ា ស៊ឹម សុរិយា បញ្ជាក់ថា […]

អាន​បន្ថែម

ពីឆ្នាំ២០១៦-២០១៩ កម្ពុជាទទួលជំនួយសរុបជាង ៥៥០ លានដុល្លារពីជប៉ុន

យោងតាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានឲ្យដឹងថា ក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយនេះ (២០១៦-២០១៩) ប្រទេសកម្ពុជាបានទទួលជំនួយអភិវឌ្ឍន៍ផ្លូវការ សរុបជាងចំនួន ៥៥០ លានដុល្លារអាមេរិក ពីប្រទេសជប៉ុន ដែលភាគច្រើននៃជំនួយនោះ គឺសម្រាប់ការស្ដារនិងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។ របាយការណ៍បូកសរុបនេះ បានធ្វើឡើងក្នុងជំនួបលាគ្នារវាង ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា ឯកឧត្តម Hidehisa Horinouchi កាលពីថ្ងៃទី ២១ សីហា កន្លងមកនេះ ក្នុងខណៈដែលឯកឧត្តម Hidehisa Horinouchi បញ្ចប់អាណត្តិនៃការបំពេញបេសកកម្មការទូតនៅកម្ពុជា។ របាយការណ៍នេះបានបង្ហាញថា ក្នុងចំណោមជំនួយសរុបទាំងអស់ មានចំនួន ១៥០ លានដុល្លារអាមេរិកដែលជាជំនួយឥតសំណងសម្រាប់ការអភិវឌ្ឍ ផ្លូវថ្នល់ ស្ពាន ការផ្គត់ផ្គង់ទឹកស្អាត និងថាមពលអគ្គិសនី ជាដើម។ ទន្ទឹមនឹងនេះ ទឹកប្រាក់ចំនួនជាង ៤០០ លានដុល្លារ គឺជាឥណទានសម្បទាន ដែលកំពុងចំណាយទៅលើគម្រោងធំៗជាច្រើនដូចជា ការស្តារនិងពង្រីកផ្លូវជាតិលេខ ៥ គម្រោងអភិវឌ្ឍន៍កំពង់ផែស្វយ័តក្រុងព្រះសីហនុ ប្រព័ន្ធធារាសាស្ត្រ បណ្តាញអគ្គិសនី ក៏ដូចជាគម្រោងអភិវឌ្ឍន៍ផ្សេងៗជាច្រើនទៀត។ គួរបញ្ជាក់ផងដែរថា […]

អាន​បន្ថែម

ខេត្តព្រះសីហនុត្រូវការថវិកា២៥លានដុល្លារអាមេរិកដើម្បីកសាងប្រពន្ធ័លូរំដោះទឹកភ្លៀង

ដើម្បីបញ្ជៀសការលិចលង់នៅពេលមានភ្លៀងធ្លាក់ខ្លាំង ខេត្តព្រះសីហនុ នឹងត្រូវការថវិកាប្រមាណជា ២៥ លានដុល្លារអាមេរិក ដើម្បីកសាងប្រពន្ធ័លូរំដោះទឹកភ្លៀង ពោលគឺប្រឡាយរំដោះទឹក នេះបើយោងតាមលទ្ធផលនៃការសិក្សាផែនការមេ។ លទ្ធផលនេះត្រូវបានបង្ហាញក្នុងសិក្ខាសាលាស្តីពីលទ្ធផលនៃការសិក្សាលទ្ធភាពនៃគម្រោងផែនការមេ សម្រាប់គ្រប់គ្រងប្រព័ន្ធទឹកកខ្វក់នៅខេត្តព្រះសីហនុកាលពីថ្ងៃទី ២៣ ខែ សីហា។ ថ្លែងប្រាប់បណ្តាអ្នកសារព័ត៌មានក្រោយបញ្ចប់សិក្ខាសាលា ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា ផែនការអភិវឌ្ឍប្រព្រឹត្តកម្មទឹកកខ្វក់ និងប្រពន្ធ័រំដោះទឹកភ្លៀងដំណាក់កាលទីមួយ (២០១៩ ដល់២០២១) នឹងត្រូវចំណាយថវិការប្រមាណជា ១៧០ លានដុល្លារអាមេរិក។ (អានបន្ថែម) ដោយឡែកចំពោះ ប្រពន្ធ័រំដោះទឹកភ្លៀងវិញ ឯកឧត្តម ស៊ុន ចាន់ថុល បានឲ្យដឹងថា ប្រពន្ធ័លូរំដោះទឹកភ្លៀង រដ្ឋាភិបាលត្រូវសាងសង់លូប្រវែង២០គីឡូម៉ែត្រ ហើយនឹងត្រូវប្រើប្រាស់ថវិកាប្រមាណជា ២៥ លានដុល្លារអាមេរិក។ គួររម្លឹកថា កាលពីពេលថ្មីៗនេះ ខេត្តព្រះសីហនុបានទទួលរងការលិចលង់ទឹកយ៉ាងខ្លាំងនៅតាមតំបន់នានា ដោយសារបញ្ហាមួយចំនួនដូចជា ការរំលោភបំពានប្រឡាយអូរ កំណើនបរិមាណទឹកភ្លៀង និងបញ្ហាមួយចំនួនទៀត ដែលបានរារាំងការរំដោះទឹកក្នុងក្រុង (អានបន្ថែម) អភិបាលខេត្តព្រះសីហនុ ឯកឧត្តម គួច ចំរើន ក៏បានបញ្ជាក់ដែរថា ក្រុមការងាររដ្ឋបាលខេត្តកំពុងធ្វើការកាប់កាយស្តារឡើងវិញ […]

អាន​បន្ថែម

កំណាត់ផ្លូវក្រវាត់ក្រុងសៀមរាបបើកការដ្ឋានជួសជុលឡើងវិញ

កំណាត់ផ្លូវក្រវាត់ក្រុងសៀមរាបប្រវែងជាង ២ពាន់ម៉ែត្រ ត្រូវបានបើកការដ្ឋានជួសជុលឡើងវិញ ក្នុងគោលបំណងដើម្បីសម្រួលដល់ការធ្វើដំណើរ និងកាត់បន្ថយការកកស្ទះចរាចរណ៍របស់ប្រជាពលរដ្ឋក្នុងតំបន់។ ពិធីបើកការដ្ឋានសាងសង់ផ្លូវមួយខ្សែនេះ ប្រព្រឹត្តិទៅកាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ ក្រោមអធិបតីភាពរបស់ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជាមានការចូលរួមពីសំណាក់មន្រ្តីថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធ និងប្រជាពលរដ្ឋជាច្រើននាក់។ កំណាត់ផ្លូដែលនឹងត្រូវជួសជុលនេះ មានប្រវែង ២.២៣០ម៉ែត្រ ស្ថិតនៅក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប​ ដែលជាផ្នែកមួយនៃផ្លូវក្រវាត់ក្រុងសៀមរាប ដែលមានប្រវែងសរុប១៥គីឡូម៉ែត្រ។ គម្រោងជួសជុលរួមមាន ការពង្រីកទទឹងផ្លូវឲ្យមានប្រវែង ១៤ម៉ែត្រ ការចាក់ក្រាលកៅស៊ូនិងបាចថ្មពីរស្រទាប់ DBST ក៏ដូចជាការដាក់លូរំដោះទឹកជាច្រើនកន្លែង តាមដងផ្លូវ។ កំណាត់ផ្លូវនេះ គឺត្រូវបានសាងសង់ដោយមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តសៀមរាប ត្រួតពិនិត្យបច្ចេកទេស ដោយនាយកដ្ឋានផ្លូវថ្នល់នៃក្រសួងសាធារណការ និងដឹកជញ្ជូន ក្រោមថវិកាជិត ១ លានដុល្លារ ដែលជាថវិការបស់រដ្ឋសម្រាប់គម្រោងជួសជុលផ្លូវថ្នល់ឆ្នាំ២០១៩។ បើយោងតាម ឯកឧត្ដមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ក្រសួងនឹងខិតខំប្រឹងប្រែងស្វែងរកថវិកាដើម្បីជួសជុលផ្លូវក្រវាត់ក្រុងនេះឡើងវិញឱ្យបាន ១០០%។ ផ្លូវក្រវាត់ក្រុងទីមួយនេះ ដើរតួយ៉ាងសំខាន់ក្នុងការជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាការដឹកជញ្ជូនផលិតផលនានារបស់បងប្អូនប្រជាពលរដ្ឋទៅកាន់ទីផ្សារ និង កាត់បន្ថយការកកស្ទះ ចរាចរណ៍នៅក្នុងទីក្រុងសៀមរាបដែលជាទីក្រុងទេសចរណ៍មួយដ៏មានសក្ដានុពល។ គួរបញ្ជាក់ផងដែរថា ទាក់ទងនឹងហេដ្ឋារចនាសម្ព័ន្ធផ្លូវ រដ្ឋាភិបាលកម្ពុជា ក៏មានគម្រោងចង់សាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាបផងដែរ។ បច្ចុប្បន្ននេះមានក្រុមហ៊ុនចំនួនពីរបាននិងកំពុងសិក្សារលទ្ធភាពសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប។ (អានបន្ថែម) ដោយឡែក ផ្លូវល្បឿនលឿនដំបូងបង្អស់នៅកម្ពុជាតម្លៃជាង២ពាន់លានដុល្លារ ពីភ្នំពេញទៅខេត្តព្រះសីហនុ បច្ចុប្បន្នគឺកំពុងស្ថិតក្រោមការសាងសង់ ហើយគ្រោងនឹងបញ្ចប់ក្នុងឆ្នាំ ២០២៣ខាងមុខនេះ។ (អានបន្ថែម) \

អាន​បន្ថែម

អាងហែលទឹកខ្នាតអន្តរជាតិធំមួយនៅខេត្តបាត់ដំបងបើកការដ្ឋានសាងសង់

រដ្ឋាភិបាលកម្ពុជា កាលពី ១៤ ខែសីហា ឆ្នាំ២០១៩ កន្លងមកនេះ បានបើកការដ្ឋានសាងសង់ជាផ្លូវការ នូវអាងហែលទឹកខ្នាតអន្តរជាតិធំមួយនៅខេត្តបាត់ដំបង ដែលនេះជាផ្នែកមួយនៃការត្រៀមខ្លូនធ្វើជាម្ចាស់ផ្ទះនៃកីឡាស៊ីហ្គេម (SEA GAME) ឆ្នាំ២០២៣ ខាងមុខនេះ ។ ពិធីបញ្ចុះបឋមសិលាសាងសង់នេះ ធ្វើឡើងក្រោមអធិបតីភាពរបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ហើយចូលរួមពីថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធ និងប្រជាពលរដ្ឋខេត្តបាត់ដំបងជាច្រើននាក់។ មណ្ឌលកីឡាហែលទឹកខេត្តបាត់ដំបងនេះ គ្រោងនឹងសាងសង់ឡើងដោយយកគំរូប្លង់តាម “មណ្ឌលកីឡាហែលទឹកតេជោសែនខេត្តកំពង់ចាម” លើផ្ទៃដីទំហំ១១២ ម៉ែត្រ គុណនឹង ៦៥ ម៉ែត្រ ស្ថិតនៅក្នុងបរិវេណសាកលវិទ្យាល័យបាត់ដំបង។ អាងហែលទឹកនេះ គឺសាងសង់ឡើងក្នុងគោលបំណងសម្រាប់ការហ្វឹកហាត់ និងការប្រកួតជាលក្ខណៈជាតិ និងអន្តរជាតិ ជាពិសេសការប្រកួតដណ្តើមមេដាយក្នុងព្រឹត្តិការណ៍ស៊ីហ្គេម (SEA GAME) ឆ្នាំ២០២៣ ដែលកម្ពុជាគ្រោងធ្វើម្ចាស់ផ្ទះ។ រចនាសម្ព័ន្ធសំខាន់ៗនៃគម្រោងនេះរួមមាន អាងសម្រាប់ប្រកួត អាងលោតទឹកទំហំ អាងហែលកម្តៅសាច់ដុំ ប៉មលោតទឹក និងអាងទឹកក្នុងដីមួយសម្រាប់រក្សាតុល្យភាពទឹក។ ជាមួយគ្នានេះដែរ […]

អាន​បន្ថែម

គម្រោងខុនដូរចំនួន១០ដែលគ្រោងនឹងបញ្ចប់ក្នុងឆ្នាំ២០១៩

ស្របពេលដែលវិស័យខុនដូមានការរីកលូតលាស់យ៉ាងខ្លាំងក្នុងរាជធានីភ្នំពេញ គម្រោងជាច្រើនបានបញ្ចប់ការសាងសង់ ហើយខ្លះទៀត ក៏ត្រៀមខ្លួនបញ្ចប់ក្នុងពេលខាងមុខនេះផងដែរ។ វិដេអូខ្លីនេះ នឹងបង្ហាញគម្រោងខុនដូចំនួន១០ដែលគ្រោងនឹងបញ្ចប់ការសាងសង់ក្នុងឆ្នាំ​ ២០១៩​នេះ។

អាន​បន្ថែម

ផែនការថវិកាជាង ១៤ ពាន់ លានដុល្លារសម្រាប់គម្រោងអភិវឌ្ឍន៍នឹងដាក់ឆ្លងរដ្ឋាភិបាល

ក្រសួងផែនការបានដាក់សំណើផែនការថវិកាចំនួន១៤.៤ពាន់លានដុល្លារអាមេរិកសម្រាប់គម្រោងអភិវឌ្ឍន៍សាធារណៈ ដែលនឹងត្រូវដាក់ឆ្លងរដ្ឋាភិបាលក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនាពេលខាងមុខនេះ។ ផែនការដែលបានដាក់ស្នើខាងលើនេះ គឺមានន័យថា កម្ពុជានឹងត្រូវការថវិកាចំនួន១៤.៤ពាន់លានដុល្លារអាមេរិកសម្រាប់គម្រោងអភិវឌ្ឍន៍ចំនួន ៦០៨ គម្រោងក្នុងរយៈពេល ៣ ឆ្នាំ ចាប់ពីឆ្នាំ ២០២០ ដល់ ឆ្នាំ ២០២៣។ ថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) ឯកឧត្តម ឯក ថា អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី បានមានប្រសាសន៍ថា បន្ទាប់ពីបញ្ចប់កិច្ចប្រជុំកាលពីថ្ងៃទី ១៤ ខែ សីហា រួចមក ផែនការថវិកានេះ នឹងត្រូវបញ្ជូនទៅគណៈរដ្ឋមន្រ្តីក្នុងពេលខាងមុខ។ «ផែនការដែលត្រូវបានស្នើ រំពឹងថា នឹងត្រូវបានអនុម័តដោយរាជរដ្ឋាភិបាលកម្ពុជាក្នុងពេលប្រជុំគណៈរដ្ឋមន្រ្តីនាពេលខាងមុខនេះ»ឯកឧត្តម ឯក ថា បានប្រាប់ AKP យ៉ាងដូច្នេះ។ យោងតាមប្រភពដដែល ថវិកាវិនិយោគទាំងនេះ គឺសម្រាប់វិស័យសេដ្ឋកិច្ចចំនួន ៩៤៣.៩ លានដុល្លារអាមេរិក វិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្តចំនួន ៧.៧៩ ពាន់លានដុល្លារអាមេរិក វិស័យហិរញ្ញវត្ថុចំនួន ៤.៧៣ ពាន់លានដុល្លារអាមេរិក និងវិស័យផ្សេងទៀតដូចជា សេវាកម្មនឹងត្រូវចំណាយថវិកាចំនួន ១.០១ ពាន់លានដុល្លារអាមេរិក។ បន្ថែមជាងនេះទៅទៀត ក្នុងចំណោមគម្រោងទាំង ៦០៨ គម្រោងនេះ […]

អាន​បន្ថែម

ក្រសួង៖ ត្រឹមចុងឆ្នាំ២០១៨ ផ្លូវសរុបជាង ១ ម៉ឺន ៦ពាន់គីឡូម៉ែត្រត្រូវបានស្តារនិងស្ថាបនា

បើគិតត្រឹមចុងឆ្នាំ២០១៨ កន្លងមកនេះ ហេដ្ឋារចនាសម្ព័ន្ធផ្លូវជាតិនិងផ្លូវខេត្ត សរុបប្រវែងជាង ១ ម៉ឺន ៦ពាន់ គីឡូម៉ែត្រ ត្រូវបានស្តារនិងស្ថាបនាឲ្យប្រសើរជាងមុន នេះបើយោងតាមប្រសាសន៍របស់រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ដូច្នេះ ក្នុងឱកាសអានរបាយការណ៍ជូនសម្ដេចក្រឡាហោម ស ខេង អំពីសមិទ្ធផលនានាៗ ដែលក្រសួងបានសម្រេចបាន ក្នុងពិធីបើកសម្ពោធស្ពានចំនួន ៥ នៅខេត្តបាត់ដំបង កាលពីព្រឹកថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០១៩ កន្លងមកនេះ។ (អានបន្ថែម) ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអានរបាយការណ៍ថា ៖ “[កន្លងមកក្រសួងបានសម្រចសមិទ្ធផលជាច្រើនរួមមាន] ការងារស្តារនិងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវជាតិនិងផ្លូវខេត្ត បានប្រវែងសរុបចំនួន ១៦ ២៩២ គ.ម ការងារក្រាលកៅស៊ូនិងបេតុង ប្រវែង ៨ ៦២០គ.ម ឬស្មើនឹង ៥៣% ក្នុងនោះផ្លូវជាតិកម្រិត ១លេខ ក្រាលកៅស៊ូ និងបេតុងបាន ១០០% ផ្លូវជាតិកម្រិត […]

អាន​បន្ថែម