រដ្ឋាភិបាលអនុម័តឲ្យក្រុមហ៊ុនកាណាដាចូលមករុករកប្រេងលើទីតាំងទំហំជាង ៧០ម៉ឺនហិកតា

កាលពីពេលថ្មីៗនេះ រដ្ឋាភិបាលកម្ពុជាបានសម្រេចអនុម័តឲ្យក្រុមហ៊ុនរុករកប្រេងកាណាដាឈ្មោះថា Angkor ឲ្យមានសិទ្ធិចូលមករុករកប្រេងនិងឧស្ម័នលើទីតាំងសម្បទានទំហំ ៧៣០០ គីឡូម៉ែត្រក្រឡា (ឬស្មើនឹង៧៣ម៉ឺនហិកតា) នៅក្នុងបាសាំងកំពង់សោម។ បើយោងតាមសេចក្តីប្រកាសរបស់ក្រុមហ៊ុនកាលពីថ្ងៃទី ១៣ ខែសីហា កន្លងមកនេះ ការអនុម័តនេះនឹងអនុញ្ញាតឱ្យក្រុមហ៊ុន Angkor ធ្វើការរុករកប្រេងនិងឧស្ម័ននៅក្នុងប្លុកប្រេងទី ៨ នៃបាសាំងកំពង់សោម។ បច្ចុប្បន្នក្រុមហ៊ុន Angkor កំពុងដំណើរការចរចារកិច្ចព្រមព្រៀងស្តីពីការចែករំលែកផលិតកម្ម (PSA)។ លោក Stephen Burega នាយកប្រតិបត្តិនៃក្រុមហ៊ុន Angkor បានមានប្រសាសន៍ថា ៖ “នេះជាព្រឹត្តិការណ៍សំខាន់មួយសម្រាប់ក្រុមហ៊ុនរបស់យើង។ ក្រុមហ៊ុន Angkor គឺជាក្រុមហ៊ុនរុករកប្រេងដំបូងគេរបស់កាណាដា ដែលទទួលបានការអនុញ្ញាតពីរដ្ឋាភិបាលកម្ពុជា ឲ្យអនុវត្តគម្រោង បានស៊ីជម្រៅរហូតដល់ដំណាក់កាលមួយនេះ ដើម្បីធ្វើការស្វែងរកប្រេងនិងឧស្ម័ននៅក្នុងប្រទេស” ។ “ជាមួយនឹងជំនាញរយៈពេលវែងនិងការប្តេជ្ញាចិត្តរបស់លោក Mike Weeks ប្រធានប្រតិបត្តិនៃក្រុមហ៊ុន Angkor យើងមានជំនឿនិងជំហរយ៉ាងរឹងមាំក្នុងការពង្រីកវិស័យទាញយកប្រេងនៅកម្ពុជាក៏ដូចជានៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ឲ្យបានកាន់តែរីកចំរើនជាងមុន។ ក្នុងដំណាក់កាលនេះ គឺយើងកំពុងធ្វើការចរចារលើកិច្ចព្រមព្រៀងចែករំលែកផលិតកម្ម ក៏ដូចជាធ្វើការត្រួតពិនិត្យឡើងវិញនូវស្ថានភាពទីតាំងនិងទិន្នន័យផ្សេងៗ” ។ ក្រៅពីគម្រោងនេះ ក្រុមហ៊ុន Angkor ក៏កំពុងធ្វើការលើអាជ្ញាប័ណ្ណរុករកប្រេងចំនួន៥ ផ្សេងទៀតនៅក្នុងប្រទេសកម្ពុជា ដែលមានទំហំសរុបប្រមាណ ៩៨៣ […]

អាន​បន្ថែម

គម្រោងស្តារហេដ្ឋារចនាសម្ព័ន្ធនៅខេត្តព្រះសីហនុគ្រោងចំណាយថវិកា១០០លានដុល្លារ

ដើម្បីស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ប្រព័ន្ធប្រឡាយទឹក និងប្រព័ន្ធចម្រោះទឹកកង្វក់នៅក្រុងព្រះសីហនុ ថិវកាចំនួនប្រមាណជា១០០ដុល្លារអាមេរិក ត្រូវបានត្រៀមដើម្បីចំណាយលើកការងារស្តារ ហើយការបើកការដ្ឋាននឹងចាប់ផ្តើមនៅចុងខែសីហានេះ។ ឯកឧត្តម វ៉ាស៊ីម សុរិយា អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងនៅថ្ងៃអង្គារ៍នេះថា ការងារស្តារហេដ្ឋារចនាសម្ព័ន្ធជារូបវន្តនៅខេត្តព្រះសីហនុ ជាពិសេសក្រុងព្រះសីហនុ រដ្ឋាភិបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ គ្រោងបើកការដ្ឋាននៅថ្ងៃទី២១ ឬ២២ សីហានេះ។ ឯកឧត្តម វ៉ាស៊ីម សុរិយា មានប្រសាសន៍ថា៖ «តាមរយៈប្រសាសន៍ឯកឧត្តម ទេសរដ្ឋមន្រ្តី ថវិកាជិត១០០លានដុល្លារគ្រោងចំណាយជួសជុលផ្លូវថ្នល់ ប្រឡាញបង្ហូរទឹក នៅព្រះសីហនុៗ»។ ទោះជាយ៉ាងណាក្តី អ្នកនាំពាក្យ មិនអាចបញ្ជាក់ថា ថវិកានេះ ជាថវិការបស់ក្រសួងសាធារណការ ឬរដ្ឋបាលថ្នាក់ខេត្តព្រះសីហនុឡើយ។ គួរបញ្ជាក់ថា ខេត្តព្រះសីហនុ កំពុងមានសន្ទុះខ្លាំងលើការវិនិយោគ ដែលភាគច្រើនវិនិយោគដោយជនជាតិ ចិន។ ស្របពេលដែលការវិនិយោគកើនឡើងយ៉ាងគំហុកនេះ ដែលបានប្រែមុខមាត់ថ្មីសម្រាប់ខេត្តឆ្នេរសមុទ្រមួយនេះ តែក៏មានការរិះគន់របស់មតិសាធារណៈ លើកការគ្រប់គ្រងនគររូបនីយកម្ម ដូចជា ផ្លូវខ្នល់រងការខូចខាត ការគ្រប់គ្រងសំរាមមិនបានត្រឹមត្រូវ និងការបង្ហូរទឹកកង្វក់ចូលសមុទ្រមុនឆ្លងកាត់ការចម្រោះជាដើម។ បន្ថែមពីលើនេះ បន្ទាប់ពីជំនន់ទឹកភ្លៀងជន់លិចក្រុងព្រះសីហនុ ចាប់តាំងពីសប្តាហ៍មុនមក ទំហំនៃការខូចខាតហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ប្រឡាយទឹក មានការកើនច្រើន៕

អាន​បន្ថែម

កម្ពុជានឹងស្វាគមន៍សណ្ឋាគារ KHŌM (Autograph Collection) ដំបូងបង្អស់នៅក្នុងឆ្នាំ ២០២២

កម្ពុជាគ្រោងនឹងស្វាគមន៍សណ្ឋាគារ KHŌM ដែលជាសណ្ឋាគារសមាជិក Autograph Collection រំដាប់អន្ដជាតិដំបូងបង្អស់ក្នុងស្រុក នៅឆ្នាំ ២០២២ ខាងមុខនេះ។ ការប្រកាសស្ដីពីគម្រោងនេះត្រូវបានធ្វើឡើង ក្នុងពីធីចុះហត្ថលេខារវាងក្រុមហ៊ុន Wywaza Investment ដែលជាម្ចាស់និងអ្នកអភិវឌ្ឍន៍គម្រោង ជាមួយនឹង Marriot International ដើម្បីបញ្ចូលសណ្ឋាគារ Khom ជាសមាជិក Autograph Collection កាលពីថ្ងៃទី ៨ សីហា កន្លងមកនេះ ។ មានទីតាំងស្ថិតនៅក្នុងរាជធានីភ្នំពេញតាមបណ្ដោយផ្លូវឧកញ៉ាស៊ូស្រុន ទល់មុខសួនវត្តបទុម សណ្ឋាគារ KHŌM នេះមានសរុបចំនូន ១៣០ បន្ទប់ដែលគ្រប់បន្ទប់ទាំងអស់នឹងត្រូវរចនាឡើង ដើម្បីបង្ហាញនូវភាពអស្ចារ្យនៃ ការច្របាច់បញ្ចូលគ្នារវាងដួងព្រលឹងខ្មែរបែបបុរាណនិងបរិយាកាសបែបទំនើប។ លើសពីនេះសណ្ឋាគារថ្មីមួយនេះក៏រួមមាន អាងហែលទឹក បន្ទប់ហាត់ប្រាណ ស្ប៉ា ភោជនីយដ្ឋាន ហាងកាហ្វេ Sky Lounge និង Bar ផងដែរ ក្នុងគោលបំណងដើម្បីផ្តល់ជូនភ្ញៀវនូវបទពិសោធន៍បដិសណ្ឋារកិច្ចពិសេសគ្មានពីរនៅក្នុងបរិយាកាសមួយប្រកបដោយការយកចិត្តទុកដាក់។ Paul Foskey ប្រធានមន្ត្រីអភិវឌ្ឍន៍អាស៊ីប៉ាស៊ីភិចរបស់ Marriott International បានមានប្រសាសន៍ថា៖ “ប៉ុន្មានឆ្នាំចុងក្រោយៗនេះប្រទេសកម្ពុជាទទួលបាននូវការកើនឡើងទាំង […]

អាន​បន្ថែម

រដ្ឋាភិបាលគ្រោងផលិតថាមពលពន្លឺព្រះអាទិត្យឲ្យបាន១៥ភាគរយក្នុងបណ្តាញជាតិ

រដ្ឋាភិបាលបានប្រកាសថា ឆ្នាំក្រោយនេះថាមពលដែលផលិតចេញពីថាមពលពន្លឺព្រះអាទិត្យ ឬសូឡា នឹងរួមចំណែក ប្រមាណ១៥ភាគរយ នៅក្នុងបណ្តាញជាតិ។ ការរួមចំណែកថាមពលពន្លឺព្រះអាទិត្យនៅក្នុងបណ្តាញជាតិនេះ គឺជាការចូលរួមក្នុងការកាត់បន្ថយការប្រែប្រួលអាកាសធាតុ។ លោក កែវ រតនៈ អគ្គនាយអគ្គិសនីកម្ពុជា EDC ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានកាលពីព្រឹកថ្ងៃព្រហស្បតិ៍នេះថា ការបញ្ចេញថាមពលពីរោងចក្រសូឡា តំណាងឲ្យ ១៥ភាគរយនៃថាមពលក្នុងបណ្តាញជាតិ នឹងចូលរួមជាមួយថាមពលផលិតចេញពីវារីអគ្គិសនី ដែលបច្ចុប្បន្នតំណាងប្រមាណជា ៥០ភាគរយនៃការប្រើប្រាស់ថាមពលអគ្គិសនីសរុប។ លោកបញ្ជាក់ថា ១៥ភាគរយនៃថាមពលពីសូឡានេះ នឹងធ្វើឲ្យប្រទេសកម្ពុជា ឈានមុខគេក្នុងតំបន់ ដែលមានថាមពលអគ្គិសនីចេញពីថាមពលសូឡា។ លោក កែវ រតនៈ ថ្លែងថា៖ «១៥ភាគរយនេះ គឺជាមោទនភាពរបស់កម្ពុជាមួយ ហើយក៏ជាការចូលរួមកាត់បន្ថយការប្រែប្រួលអាកាសធាតុដែលប្រទេសកម្ពុជា ជាប្រទេសហត្ថលេខានៃកិច្ចព្រមព្រៀងក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ»។ បច្ចុប្បន្ននេះ សូឡាហ្វាម ចំនួនពីរទីតាំង បានបញ្ចេញថាមពលចូលបណ្តាញជាតិ ក្នុងនោះ រោងចក្រសូឡា នៅក្រុងបាវិត អនុភាព១០មេហ្គាវ៉ាត និងរោងចក្រសូឡានៅស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ អនុភាព៦០មេហ្គាវ៉ាត។ លោក វ៉ិចទ័រ ហ្សូណា អគ្គនាយកថាមពលនៃក្រសួងរ៉ែ និងថាមពល ធ្លាប់បានលើកឡើងថា រដ្ឋាភិបាលផ្តោតលើការផលិតថាមពលពីសូឡា ដោយសារវាមានរយៈពេលខ្លីនៃការវិនិយោគសម្រាប់បញ្ចេញថាមពល ជាថាមពលបៃតង និងជាការរួមចំណែកនៃចម្រុះភាពថាមពល។ […]

អាន​បន្ថែម

ក្រុមសម្ព័ន្ធសណ្ឋាគារអន្តជាតិ Avani បើកសណ្ឋាគារដំបូងរបស់ខ្លួននៅខេត្តសៀមរាប

បន្ទាប់ពីការកែលម្អអស់រយៈពេលពេល ៦ ខែ ដោយក្រុមសម្ព័ន្ធសណ្ឋាគារអន្តរជាតិរបស់ប្រទេសថៃឈ្មោះថា Avani Hotels & Resorts សណ្ឋាគារស្ថាបត្យកម្មមរតកខ្មែរ-បារាំង ត្រូវបានបើកជាផ្លូវការឡើងវិញក្រោមឈ្មោះថ្មីថា «FCC Angkor – Managed by Avani» ។នេះបើយោងតាមរបាយការណ៍របស់ TTG។ សណ្ឋាគារថ្មីនេះ មានសរុប ៨០ បន្ទប់ ដែលបន្ទប់ទាំងអស់ត្រូវបានតុបតែងបែបបុរាណតាមបែបស្ថាបត្យកម្មខ្មែរ-បារាំង។ លើសពីនេះ ការរចនាតុបតែង គឺរក្សានូវអារម្មណ៍នៃបន្ទប់សារព័ត៌មានប្រវត្តិសាស្ត្រ ដោយមានដាក់តាំងម៉ាស៊ីនអង្គុលីលេខ ក៏ដូចជាទំព័រមុខនៃកាសែតចាស់ៗ ផងដែរ។ យោងតាមប្រភពដដែល បានឱ្យដឹងថាសណ្ឋាគារថ្មីមួយនេះ ក៏រួមមាន ភោជនីយដ្ឋាននិងបារ៍ដែលទើបនឹងសាងសង់ថ្មី ស្ប៉ា អាងហែលទឹក និងសួនច្បារជុំវិញផងដែរ។ ថ្លែងក្នុងឱកាសបើកការដ្ឋានកែលម្អ លោក Dillip Rajakarier អគ្គនាយកក្រុមហ៊ុន Minor Hotels ដែលជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុន Avani Hotels & Resorts បានបង្ហាញសុទិដ្ឋិនិយមថា៖ « ការមកដល់របស់ក្រុមហ៊ុន Avani Hotels & Resorts […]

អាន​បន្ថែម

ផ្សារស៊ីនជូរីផ្លាហ្សានៅពោធិ៍ចិនតុងនឹងត្រូវអភិវឌ្ឍឡើងវិញទៅជាផ្សារទំនើប

ផ្សារដែលមានអាយុកាលយូរអង្វែងមួយនៅរាជធានីភ្នំពេញ ដែលមានទីតាំងនៅតាមបណ្តោយផ្លូវសហពន្ធ័រុស្សី ឈ្មោះថា ផ្សារស៊ីនជូរីផ្លាហ្សា នឹងត្រូវអភិវឌ្ឍឡើងវិញទៅជាផ្សារទំនើប ក្រោយពីមានការប្រជុំពិភាក្សាជាមួយម្ចាស់អភិវឌ្ឍន៍ សាលាក្រុងភ្នំពេញ និងអាជីរករក្នុងផ្សារ។ កាលពីថ្ងៃទី ៤ ខែ សីហា កិច្ចប្រជុំពាក់ព័ន្ធទៅនឹងគម្រោងអភិឌ្ឍន៍ផ្សារស៊ីនជូរីផ្លាហ្សា ត្រូវបានធ្វើឡើងដោយមានការចូលរួមដោយ លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ ម្ចាស់អភិវឌ្ឍន៍គម្រោង និងអាជីរករក្នុងផ្សារស៊ីនជូរីផ្លាហ្សាចំនួនប្រមាណជា ៣០០ នាក់។ កិច្ចពិភាក្សានេះ បានបញ្ចប់ដោយរលូន។ លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលាក្រុងភ្នំពេញ បានបញ្ជាក់ប្រាប់ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យ យើងខ្ញុំកាលពីថ្ងៃទី ០៦ ខែសីហា ថា ពិតជាមានគម្រោងរៀបចំសាងសង់ផ្សារទំនើបខាងលើនេះមែន តែលោក មិនអាចបញ្ជាក់ព័ត៌មានលម្អិតអំពីគម្រោងនេះបាននៅឡើយទេ។ លោកថ្លែងថា៖ «មានគម្រោងរៀបចំសាងសង់ វិនិយោគផ្សារស៊ីនជូរីផ្លាហ្សា។ នេះគឺជារឿងឯកជន គ្រាន់ថា ក្នុងនាមជាអាជ្ញាធរ យើងដឹងថាយើងមានការរៀបចំផ្សារស៊ីនជូរីផ្លាហ្សាទៅជាផ្សារទំនើប [ដូចជា] អ៊ីអនម៉ល ដូចស៊ីធីម៉ល ដូចផ្សារសូរិយាអញ្ចឹង»។ សម្រាប់ព័ត៌មានលម្អិតអំពីគម្រោងខាងលើ យើងខ្ញុំនឹងធ្វើការផ្សាយបន្តនាពេលដ៏ខ្លីខាងមុខ។ គួររម្លឹកថា យោងតាមរបាយការណ៍ទីផ្សារអចលនទ្រព្យក្នុងរាជធានីភ្នំពេញ ដោយភ្នាក់ងារអចលទ្រព្យអន្តរជាតិ CBRE Cambodia […]

អាន​បន្ថែម

រដ្ឋាភិបាលបើកភ្លើងខៀវលើគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មីមួយទៀតនៅខេត្តព្រះសីហនុ

រដ្ឋាភិបាលកម្ពុជា កាលពីថ្មីៗនេះ បានសម្រេចគាំទ្រឲ្យ ក្រុមហ៊ុន ខេមបូឌាន-ស៊ីណូ មេធលលីក មេធៀរៀល អ៊ិនដាស្ទ្រៀល ផាក បង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មីមួយទៀតលើផ្ទៃដីជាង ៥៥ហិកតា នៅខេត្តព្រះសីនុ នេះបើយោងតាមការប្រកាសរបស់ ក្រសួងបរិស្ថាន។ ការសម្រេចបើកភ្លើងខៀវនេះ ជាលទ្ធផលនៃកិច្ចប្រជុំអន្តរក្រសួងលើកទី២ស្ដីពីរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ (ESIA) លើគម្រោងនេះ ដែលធ្វើឡើង កាលថ្ងៃទី១ ខែសីហា ឆ្នាំ២០១៩ កន្លងមកនេះ ក្រោមអធិបតីភាពរបស់ឯកឧត្តម សូត យា អនុរដ្ឋលេខាធិការប្រចាំការ នៃក្រសួងបរិស្ថាន រួមជាមួយនឹងតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ តំណាងក្រុមប្រឹក្សាអភិវឌ្ឍន៍ដោយចីរភាព អគ្គនាយកដ្ឋានពាក់ព័ន្ធ និងក្រុមហ៊ុនទីប្រឹក្សា សរុបចំនួនជាង ៣០នាក់។ គម្រោងតំបន់សេដ្ឋកិច្ចថ្មីមួយនេះ គ្រោងនឹងសាងសង់លើផ្ទៃដីជាង ៥៥ ហិកតា ដែលមានទីតាំងភូមិសាស្ត្រស្ថិតនៅភូមិឬទ្ធី១ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដែលជាគម្រោងរបស់ក្រុមហ៊ុន ខេមបូឌាន-ស៊ីណូ មេធលលីក មេធៀរៀល អ៊ិនដាស្ទ្រៀល ផាក ឯ.ក និងរៀបចំរបាយការណ៍ ESIA ដោយក្រុមហ៊ុនទីប្រឹក្សា E & […]

អាន​បន្ថែម

CBRE និង DFDL នឹងរួមគ្នាពិភាក្សាអំពីសក្តានុពលការវិនិយោគលើវិស័យសណ្ឋាគារនិងអចលនទ្រព្យនៅកម្ពុជា

ស្របពេលដែលទីផ្សារអចលនទ្រព្យនៅកម្ពុជាកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ភ្នាក់ងារអចលនទ្រព្យអន្តរជាតិ CBRE Cambodia និងក្រុមហ៊ុនច្បាប់ DFDL នឹងធ្វើការរៀបចំវេទិកាពិភាក្សា នៅថ្ងៃទី ៨ ខែសីហា ដើម្បីពិភាក្សាអំពីសក្តានុពលនៃការវិនិយោគលើវិស័យសណ្ឋាគារ និងអចលនទ្រព្យនៅកម្ពុជា នៅឯសណ្ឋាគារ Rosewood ភ្នំពេញ។ ក្រោមប្រធានបទ “ការវិនិយោគអចលនទ្រព្យនៅកម្ពុជា” កម្មវិធីនេះ នឹងប្រមូលផ្តុំវាគ្មិនជំនាញមកពីក្រុមហ៊ុន DFDL និង CBRE Cambodia ដើម្បីតម្រង់ផ្លូវដល់អ្នកចូលរួមអំពីឱកាស បញ្ហាប្រឈម និងឧបសគ្គដែលមើលមិនឃើញនានា នៅពេលដែលធ្វើការវិនិយោគក្នុងទីផ្សារអចលនទ្រព្យនៅកម្ពុជា។ កម្មវិធីដែលចាប់ផ្តើមពីម៉ោង ៧:៣០ ដល់ម៉ោង ១១:០០ ព្រឹកនេះ គឺនឹងផ្តោតលើប្រធានបទពាក់ពន្ធ័ទៅនឹងការវិនិយោគអចលនទ្រព្យសំខាន់ៗ ដែលវិនិយោគិនត្រូវពិចារណារួមមាន៖ ហេតុអ្វីត្រូវវិនិយោគលើទីផ្សារអចលនទ្រព្យនៅកម្ពុជា និងហេតុអ្វីត្រូវវិនិយោគលើវិស័យសណ្ឋាគារ។ វាគ្មិនសម្រាប់កិច្ចពិភាក្សាខាងលើនេះរួមមាន លោក Marc Townsend ប្រធានក្រុមហ៊ុន CBRE Cambodia លោក Charles Amar ទីប្រឹក្សាជាន់ខ្ពស់ស្តីពីការអនុវត្តអចលនទ្រព្យរបស់ក្រុមហ៊ុន DFDL លោក Clint O’Connell ដៃគូ និងប្រធានផ្នែកពន្ធ និងការអនុវត្តគយកម្ពុជារបស់ក្រុមហ៊ុន DFDL […]

អាន​បន្ថែម

រដ្ឋាភិបាលសហការនឹងបារាំងជ្រើសរើសខេត្ត៣ ជាគោលដៅទេសចរណ៍ទី២

ក្រសួងទេសចរណ៍ កាលពីថ្មីៗនេះសហការជាមួយនិងទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) សម្រេចជ្រើសយក ទីក្រុងកំពត បាត់ដំបង ក្រចេះ ដើម្បីអភិវឌ្ឍឲ្យក្លាយជាគោលដៅទេសចរណ៍ទាក់ទាញទី២ ឬ secondary urban tourism destination។ នេះបើយោងតាមការប្រកាសលើទំព័រ Facebook របស់ ក្រសួងទេសចរណ៍។ ការប្ដេជ្ញាជំរុញការអភិវឌ្ឍន៍ខេត្តទាំង៣នេះ ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំរវាងភាគីទាំង២ កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ នៅទីស្ដីការក្រសួងទេសចរណ៍ ក្រោមការចូលរួមជាអធិបតីភាពរបស់ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក Philippe Sternmetz នាយកទីភ្នាក់ងារអភិវឌ្ឍន៍បារាំងប្រចាំកម្ពុជា។ គម្រោងនេះ ជាផ្នែកមួយនៃការអនុវត្តន៍គម្រោង «ទីក្រុងប្រកបដោយបរិយាប័ន្ន» របស់ភាគីទាំង២ ក្នុងបំណងដើម្បីធ្វើឲ្យខេត្តទាំង៣ ក្លាយជាតំបន់ទាក់ទាញទី២ បន្ទាប់ពីគោលដៅទេសចរណ៍ធំៗរបស់កម្ពុជាដូចជា សៀមរាប-អង្គរ រាជធានីភ្នំពេញ និងតំបន់ឆ្នេរសមុទ្រដូចជាខេត្តព្រះសីហនុជាដើម។ ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានផ្តល់ការគាំទ្រលើគម្រោងខាងលើ ដែលកន្លងមកក្រសួងទេសចរណ៍ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អង្គការ UNESCO បានសហការគ្នារៀបចំអភិវឌ្ឍទីក្រងទាំង ៣ ខាងលើ ជាទីក្រុងទេសចរណ៍ វប្បធម៌បេតិកភណ្ឌ […]

អាន​បន្ថែម

បច្ចេកវិទ្យាថែទាំផ្លូវថ្មី Cold In-Place Recycling ត្រូវបានណែនាំដល់កម្ពុជាដល់កម្ពុជា

បច្ចេកវិទ្យាថែទាំផ្លូវថ្មីឈ្មោះថា Cold In-Place Recycling ត្រូវបានណែនាំដល់ប្រទេសកម្ពុជាតាមរយៈសិក្ខាសាលារយៈពេលមួយថ្ងៃដែលធ្វើឡើងនៅឯក្រសួងសាធារណការ និង ដឹកជញ្ជូន កាលពីថ្ងៃទី ០១ ខែសីហា ដែលមានអ្នកចូលរួមជាច្រើននាក់។ ស្របពេលដែលប្រទេសកម្ពុជាកំពុងធ្វើយុទ្ធនាការដើម្បីលើកកម្ពស់គុណភាពផ្លូវរបស់ខ្លួន បច្ចេកវិទ្យាថ្មីនេះ នឹងជួយថែទាំផ្លូវឲ្យល្អប្រសើរជាងមុន និងអាចសន្សំសំចៃថវិកាសម្រាប់ប្រទេសកម្ពុជា។ ថ្លែងបន្ទាប់ពីបញ្ចប់សិក្ខាសាលាដែលត្រូវបានសហការរៀបចំឡើងដោយក្រុមហ៊ុនគ្រឿងចក្រ Wirtgen Group ក្រុមហ៊ុនឯកទេសផ្នែកគ្រឿងចក្រក្នុងតំបន់អាស៊ី Multico និងក្រសួងសាធារណការ និង ដឹកជញ្ជូន លោក សាស្រ្តា ចារ្យ Kim Jenkins មកពីសាកលវិទ្យាល័យ University of Stellenbosch ដែលជាវាគ្មិនក្នុងសិក្ខាសាលាខាងលើ បានពន្យល់ពីរបៀបដែលប្រទេសកម្ពុជាអាចប្រើប្រាស់បច្ចេកវិទ្យានេះដើម្បីធ្វើឱ្យប្រសើរឡើងនូវគុណភាពផ្លូវរបស់ខ្លួន។ យោងតាមការពន្យល់របស់លោក Kim បច្ចេកវិទ្យា Cold In-Place Recycling គឺជាការយកស្រទាប់ផ្លូវចាស់មកប្រើប្រាស់ឡើងវិញ ហើយធ្វើឲ្យប្រសើរឡើងនូវគុណភាពស្រទាប់ទាំងនោះ ដើម្បីអាចឲ្យផ្លូវល្អជាងមុន។ លោក Kim ថ្លែងថា៖ «ការកែច្នៃឡើងវិញមានន័យថា អ្នកមិនយកស្រទាប់ចាស់នៃផ្លូវចេញទេ តែអ្នកជួសជុលស្រទាប់ចាស់ដែលនៅខាងក្នុងផ្លូវ ពោលគឺអ្នកធ្វើវាឲ្យប្រសើរឡើង។ មុនពេលជួសជុល យើងយកគំរូពីផ្លូវចាស់មកធ្វើតេសថាវាមានប្រសិទ្ធភាពប្រើបានក្នុងកម្រិតណា ក្រោយមកគឺយើងនឹងជួសជុលផ្លូវនោះតាមលទ្ធផលនៃការធ្វើតេស»។ លោកបន្តទៀតថា៖ «បន្ទាប់មកគឺយើងត្រូវត្រៀមឧបករណ៍ […]

អាន​បន្ថែម