លក្ខណះពិសេសនៃគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុដែលគ្រប់គ្នាត្រូវដឹង

បន្ទាប់ពីទន្ទឹងរង់ចាំអស់ជាង ១៣ឆ្នាំមក គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុបានសម្ពោធបើកការដ្ឋាន សាងសង់ជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាកាលពីថ្ងៃទី ២២ ខែមីនា ឆ្នាំ២០១៩។ ដោយសារគម្រោងសាងសង់ផ្លូវល្បឿនលឿននេះ ជាគម្រោងវិនិយោគទីមួយ និងធំជាងគេក្នុងប្រវត្តិសាស្រ្តកម្ពុជា បានធ្វើឲ្យគម្រោងនេះត្រូវបានប្រជាពលរដ្ឋសាទរ និងទទ្ទឹងចង់ដឹងពីលក្ខណះពិសេស បន្ទាប់ពីគម្រោងនេះត្រូវបានបញ្ចប់។ គម្រោងផ្លូវល្បឿនលឿននភ្នំពេញ-ខេត្តព្រះសីហនុនេះ គឺសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) ដែលនឹងត្រូវបញ្ចប់ការសាងសង់ហើយដាក់ឲ្យដំណើរការត្រឹមខែមីនា ឆ្នាំ២០២៣ ខាងមុខនេះ ដែលវានឹងក្លាយទៅជាបណ្តាញហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់សម្រាប់កម្ពុជា។ «គម្រោងនេះវាជារឿងមួយដែលយើងសង្ឃឹមជឿជាក់ថានឹងរុញប៉ូលសេដ្ឋកិច្ចរបស់យើងភ្ជាប់ពីក្រុងភ្នំពេញ និងទៅតំបន់មាត់សមុទ្ររបស់កម្ពុជា ឲ្យក្លាយទៅជាច្រកនៃកំណើនសេដ្ឋកិច្ច នេះជាចំណុចដែលយើងចង់បាន» សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍។ តើអ្វីទៅដែលធ្វើឲ្យគម្រោងតម្លៃរាប់ពាន់លានដុល្លារមួយនេះមានសារៈសំខាន់ខ្លាំងបែបនេះសម្រាប់កម្ពុជា? ទុនវិនិយោគផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុ សមិទ្ធផលដ៏ធំមួយនេះត្រូវបានសិក្សាដោយក្រុមហ៊ុន CRBC តាំងពីឆ្នាំ ២០០៦ មកម្ល៉េះ ទើបតែក្នុងឆ្នាំ២០១៨នេះ ក្រុមហ៊ុនបានចុះកិច្ចព្រមព្រៀងសាងសង់ផ្លូវមួយខ្សែនេះក្នុងទំហំទឹកប្រាក់វិនិយោគរហូតដល់ទៅ ២ពាន់លានដុល្លារអាមេរិកតាមរូបភាព«សាងសង់-ធ្វើអាជីវកម្ម-ផ្ទេរ» ។ ក្នុងនោះដែរ ក្រុមហ៊ុនបានបោះទុនផ្ទាល់ចំនួន ៦០០ លានដុល្លារអាមេរិក និងទទួលកម្ចីពីធនាគារចិនចំនួន ១៤០០លានដុល្លារអាមេរិកដោយមិនតម្រូវឲ្យរដ្ឋាភិបាលកម្ពុជាធ្វើការធានាទៅលើអាជីវកម្មមួយនេះឡើយ។  ជាងនេះទៀត គម្រោងនេះនឹងប្រើប្រាស់ថវិកាបដិភាគដែលជាហិរញ្ញប្បទានឥតសំណងពិសេសរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ប្រមាណ ១៥០លានដុល្លារអាមេរិក។ ទម្រង់«សាងសង់-ធ្វើអាជីវកម្ម-ផ្ទេរ […]

អាន​បន្ថែម

អគារពាណិជ្ជកម្ម Chief Tower បានបើកការដ្ឋានសាងសង់ជាផ្លូវការហើយ

ក្រុមហ៊ុន ជេអេស ប្រផឺធី អ៊ិនធើណេសិនណល ខូអិលធីឌី កាលពីព្រឹកថ្ងៃទី ២១ ខែមីនា ឆ្នាំ២០១៩ បានបើកការដ្ឋានសាងសង់ គម្រោងអគារពាណិជ្ជកម្ម ឈីហ្វ ថោវវើ (Chief Tower) កំពស់ ៤០ជាន់ ជាផ្លូវការ។

អាន​បន្ថែម

រដ្ឋាភិបាលគ្រោងសាងសង់ព្រលានយន្តហោះថ្មីនៅមណ្ឌលគិរីឬរតនគិរី

រដ្ឋាភិបាលគ្រោងសាងសង់ព្រលានយន្តហោះថ្មីនៅខេត្តមណ្ឌលគិរីឬរតនគិរី នេះបើយោងតាមប្រសាសន៍របស់សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

អាន​បន្ថែម

សម្តេច ហ៊ុន សែន៖ ការប្រមូលទិញដីសម្រាប់សាងសង់ផ្លូវល្បឿនលឿនមិនមែនជាការធ្វើអាណានិគមរបស់ចិននោះទេ

ឆ្លើយតបទៅនឹងមតិរិះគន់លើគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេច តេជោ ហ៊ុន សែន បានបញ្ជាក់ថា ការប្រមូលទិញដីពីប្រជាជននៅតាមតំបន់អភិវឌ្ឍន៍នេះ

អាន​បន្ថែម

សិង្ហបុរីកំពុងចាប់អារម្មណ៍ជួយកម្ពុជាកាន់តែខ្លាំងលើបច្ចេកទេសសាងសង់និងសំណង់

ស្របពេលដែលការងារសាងសង់និងបច្ចេកទេសសំណង់កំពុងក្លាយជាកត្តាចម្បងមួយសម្រាប់ដំណើរការអភិវឌ្ឍន៍វិស័យសំណង់ដែលកំពុងរីកលូតលាស់មួយនេះ ប្រទេសសិង្ហបុរីបាននិងកំពុងចាប់អារម្មណ៍ជួយកម្ពុជាទៅលើបញ្ហានេះ។

អាន​បន្ថែម

ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុជាគម្រោងថ្លៃជាងគេរបស់ចិនក្នុងពិភពលោក

ជាមួយនឹងការបើកការដ្ឋានសាងសង់ខិតជិតមកដល់ ម្ចាស់គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុបានអះអាងថា គម្រោងនេះគឺជាគម្រោងដែលធំនិងថ្លៃជាងគេរបស់ខ្លួនក្នុងពិភពលោក នេះបើយោងតាមការចុះផ្សាយលើទំព័រហ៊្វេសប៊ុកផ្លូវការនាយករដ្ឋមន្ត្រីកម្ពុជា។

អាន​បន្ថែម

ស្ថានីយ៍បូមទឹកកខ្វក់នៅខេត្តព្រះសីហនុ គ្រោងនឹងដាក់ឲ្យដំណើរការមុនចូលឆ្នាំខ្មែរ

គម្រោងសាងសង់ស្ថានីយ៍ទឹកកខ្វក់៤កន្លែង នៅខេត្តព្រះសីហនុ គ្រោងនឹងដាក់ឲ្យដំណើរការមុនកម្មវិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ក្នុងពេលដ៏ខ្លីនេះខាងមុខ នេះបើយោងតាមការបញ្ជាក់របស់អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ។

អាន​បន្ថែម

កម្ពុជាស្នើឲ្យ Alibaba ជ្រើសរើសព្រលានយន្តហោះកំពង់ឆ្នាំងជាទីតាំងពាណិជ្ជកម្ម

កម្ពុជាបានស្នើឲ្យក្រុមហ៊ុនផ្តល់សេវាដឹកជញ្ជូន 4PX Express របស់សម្ព័ន្ធ Alibaba Cainiao Logistics Group ជ្រើសរើសព្រលានយន្តហោះកំពង់ឆ្នាំងជាទីតាំងពាណិជ្ជកម្ម ដែលជាផ្នែកមួយនៃការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកឆ្លងកាត់ព្រំដែនក្នុងទីផ្សារកម្ពុជា។

អាន​បន្ថែម

កម្ពុជាដាក់គម្រោងរោងចក្រប្រព្រឹត្តកម្មទឹកស្អាតតម្លៃ៣៥០លានដុល្លារដេញថ្លៃជាអន្តរជាតិ

រដ្ឋាករទឹកកម្ពុជា បានប្រកាសដាក់គម្រោងសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតតម្លៃ ៣៥០លានដុល្លារអាមេរិកដេញថ្លៃជាអន្តរជាតិ នេះបើយោងតាមកិច្ចសម្ភាសន៍រវាង ឯកឧត្តម ស៊ីម ស៊ីថា អគ្គនាយករដ្ឋាករទឹកភ្នំពេញ ជាមួយទស្សនាវដ្តី សំណង់ និងអចលនទ្រព្យ យើងខ្ញុំ។

អាន​បន្ថែម

រោងចក្រអគ្គិសនីដែលប្រើប្រាស់បច្ចេកវិទ្យាអាមេរិកនិងជប៉ុនជិតដាក់ឲ្យដំណើរការ

ស្របពេលដែលកម្ពុជាកំពុងខ្វះខាតអគ្គិសនីប្រើប្រាស់ រោងចក្រអគ្គិសនីដើរដោយធ្យូងថ្មថ្មីមួយក្នុងខេត្តព្រះសីហនុដែលបានប្រើប្រាស់បច្ចេកវិទ្យាអាមេរិកនិងជប៉ុនជិតដាក់ឲ្យដំណើរការហើយ នេះបើតាមការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់អគ្គិសនីកម្ពុជា។

អាន​បន្ថែម