ភ្នំពេញនឹងមានអាងស្តុកទឹកក្រោមដីនិងប្រព័ន្ធលូថ្មីនៅ ៣ កន្លែងធំៗ

ដើម្បីកែលម្អប្រព័ន្ធរំដោះទឹកនៅក្នុងទីក្រុងអោយកាន់តែល្អប្រសើរ រដ្ឋបាលរាជធានីភ្នំពេញនឹងសាងសង់អាងស្តុកទឹកក្រោមដី ស្ថានីយបូមទឹក និងជីកដាក់ប្រព័ន្ធលូ នៅក្នុងទីតាំងធំចំនួន ៣ កន្លែង។ នេះបើយោងតាមប្រកាសរបស់រដ្ឋបាលរាជធានីភ្នំពេញកាលពីថ្ងៃទី ៨ កុម្ភៈ ឆ្នាំ២០១៩ កន្លងមកនេះ។

អាន​បន្ថែម

សញ្ញាល្អក្នុងវិស័យសំណង់៖ ផលិតកម្មស៊ីម៉ង់នៅក្នុងស្រុកកើនដល់ ៣,៦លានតោនក្នុងឆ្នាំ២០១៨

រោងចក្រស៊ីម៉ងត៍ដែលទទួលបានអាជ្ញាប័ណ្ណចំនួន ៤ កន្លែងនៅកម្ពុជា ផលិតស៊ីម៉ងត៍បានជាង ៣,៦លានតោន ក្នុងរយៈពេលប្រាំបួនខែដំបូងនៃឆ្នាំ ២០១៨ ដែលជាសញ្ញាវិជ្ជមានបង្ហាញថាវិស័យសំណង់កំពុងរីកចម្រើនជាបន្តបន្ទាប់។ នេះបើយោងតាមតួលេខចុងក្រោយរបស់ក្រសួងឧស្សាហកម្មនិងសិប្បកម្ម។

អាន​បន្ថែម

UK Condo បន្ថែមការផ្គត់ផ្គង់ទៅក្នុងទីផ្សារខុនដូនៅកម្ពុជា

ចំនួនខុនដូនៅទូទាំងប្រទេសកម្ពុជាបន្តកើនឡើងយ៉ាងខ្លាំងជាមួយនឹងកំណើនជាមធ្យមប្រហែល ១៨ ភាគរយ នៅក្នុងត្រីមាសទី ៤ នៃឆ្នាំ ២០១៨ ដែលនេះគឹឆ្លុះបញ្ចាំងពីកំណើនសេដ្ឋកិច្ចដ៏រឹងមាំរបស់ប្រទេសជាតិ។

អាន​បន្ថែម

កិច្ចសន្យាសាងសង់ផ្លូវជាតិលេខ៥ ត្រូវបានចុះហត្ថលេខាហើយ

ក្រសួងសាធារណការ និងដឹកជញ្ជូនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសាងសង់ជាមួយក្រុមហ៊ុនជប៉ុនចំនួន ៣ ដែលជាផ្នែកមួយនៃគម្រោងក្រោមកម្ចីប្រមាណ ៥០០ លានដុល្លារអាមេរិកពីរដ្ឋាភិបាលជប៉ុន។

អាន​បន្ថែម

ក្រុមហ៊ុនពីរកំពុងសិក្សារលទ្ធភាពសាងសង់ផ្លូវល្បឿនលឿនភ្នំពេញទៅសៀមរាប

ក្រុមហ៊ុនចំនួនពីរកំពុងសិក្សារលទ្ធភាពសាងសង់ផ្លូវល្បឿនលឿនភ្ជាប់ពីទីក្រុងភ្នំពេញទៅកាន់ខេត្តសៀមរាប នេះបើយោងតាមការបញ្ជាក់ឲ្យដឹងពីរដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនកាលពីថ្ងៃទី ២៨ ខែ មករា ឆ្នាំ ២០១៩។

អាន​បន្ថែម

ពន្ធដារជ្រើសរើសតំបន់អភិវឌ្ឍន៍ OCIC សាងសង់អគារថ្មីតម្លៃ៦០លានដុល្លារ

អគ្គនាយកដ្ឋានពន្ធដារបានជ្រើសរើសតំបន់អភិវឌ្ឍន៍របស់ក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជាឬ OCIC ជាទីតាំងសម្រាប់សាងសង់អគារការិយាល័យថ្មីរបស់ខ្លួន។

អាន​បន្ថែម

ការបញ្ចប់គ្រោងអគារ Gold Tower 42 កំពុងលើកកម្ពស់វិស័យអចលនទ្រព្យនៅកម្ពុជា

កាលពីព្រឹកថ្ងៃទី ២៨ ខែ មករា ឆ្នាំ ២០១៩ អគារធំស្គឹមស្គៃកណ្តាលរាជធានីភ្នំពេញ Gold Tower 42 ត្រូវបានដាក់សម្ពោធបញ្ចប់គ្រោងអគារជាផ្លូវការ ដែលនេះគឺនឹងធ្វើឲ្យវិស័យអចលនទ្រព្យនៅកម្ពុជាកាន់តែមានភាពទាក់ទាញសម្រាប់វិនិយោគិន។

អាន​បន្ថែម

ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុកំពុងត្រៀមដំណើរការសាងសង់ហើយ

ផ្លូវល្បឿនលឿនដំបូងបង្អស់នៅកម្ពុជាតម្លៃ២ពាន់លានដុល្លារអាមេរិកកំពុងត្រៀមខ្លួនដំណើរការសាងសង់នាពេលដ៏ខ្លីខាងមុខនេះ ក្រោយពីមានការរៀបចំដំឡើងរោងចក្របេតុងលាយស្រាច និងការនាំចូលសម្ភារនិងគ្រឿងចក្រសម្រាប់ការសាងសង់។

អាន​បន្ថែម

កម្ពុជា-ចិនរួមគ្នាបង្កើតទីក្រុងពាណិជ្ជកម្មដ៏ធំមួយនៅខេត្តព្រះសីហនុ

ខេត្តព្រះសីហនុកំពុងត្រៀមខ្លួនស្វាគមន៍ទីក្រុងពាណិជ្ជកម្មដ៏ធំមួយដែលជាការវិនិយោគរួមគ្នារវាងក្រុមហ៊ុនអភិវឌ្ឍន៍ក្នុងស្រុកនិងវិនិយោគិនចិន។ កាលពីពេលថ្មីៗកន្លងទៅនេះ ក្រុមហ៊ុនអភិវឌ្ឍន៍ K99 Group បានដាក់សម្ពោធដំណើរការសាងសង់ជាផ្លូវការគម្រោងទីក្រុងពាណិជ្ជកម្មឈ្មោះថា «ទីក្រុងរស្មីមង្គល»ក្រោមទុនវិនិយោគរហូតដល់ទៅប្រមាណជា៧០ លានដុល្លារអារមេរិកដែលជាការវិនិយោគរួមគ្នារវាងក្រុមហ៊ុននិងវិនិយោគិនចិន។

អាន​បន្ថែម

ជីបម៉ុងគ្រោងនឹងសាងសង់ផ្សារទំនើប៣៣០ កន្លែងទៀតនៅកម្ពុជា

ក្រុមហ៊ុនឈានមុខគេមួយនៅកម្ពុជាជីប ម៉ុង គ្រុប នឹងចាប់យកទីផ្សារលក់រាយនិងផ្សារទំនើបជាមួយនឹងយុទ្ធសាស្រ្តទីផ្សារដ៏គួរឲ្យទាក់ទាញរបស់ខ្លួនដែលបានប្រកាសនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០១៩នេះ។

អាន​បន្ថែម