គម្រោងអភិវឌ្ឍន៍
ចិនមានចំណាប់អារម្មណ៍ខ្លាំងលើការសាងសង់ផ្លូវទូទាំងខេត្តព្រះសីហនុ
ក្រុមហ៊ុនចិនចាប់អារម្មណ៍សាងសង់ផ្លូវទូទាំងខេត្តព្រះសីហនុ នេះបើយោងតាមការបញ្ជាក់របស់ ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ ។ ថ្លែងប្រាប់ទស្សនាវដ្តីសំណង់និងអចលនទ្រព្យយើងខ្ញុំតាមទូរស័ព្ទកាលពីថ្ងៃទី ២៨ ខែ កញ្ញា ឆ្នាំ ២០១៨ ឯកឧត្តម យន្ត មីនបានមានប្រសាសន៍ថា ក្រុមហ៊ុនចិនចាប់អារម្មណ៍ខ្លាំងលើគម្រោងសាងសង់និងស្តារឡើងវិញរាល់ផ្លូវនៅទូទាំងខេត្តព្រះសីហនុហើយថ្មីៗនេះមានក្រុមហ៊ុនចិនចំនួន៦បានស្នើសុំសិក្សាគម្រោងសាងសង់ផ្លូវទាំងនោះ។
អានបន្ថែមជប៉ុនផ្តល់ជំនួយ១លានដុល្លារអាមេរិកដល់កម្ពុជាដើម្បីជួសជុលកែលម្អប្រាសាទបាយ័ន
រដ្ឋាភិបាលជប៉ុនតាមរយៈអង្គការ UNESCO កាលពីថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០១៨ បានផ្ដល់មូលនិធិ១លានដុល្លាអាមេរិកដល់កម្ពុជាដើម្បីជួសជុលកែលម្អប្រាសាទបាយ័ន។ យោងតាមការចុះផ្សាយរបស់អង្គការ UNESCO រដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងវប្បធម៌ និង វិចិត្រសិល្បៈបានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយអង្គការ UNESCO លើគម្រោងជួសជុលកែលម្អឡើងវិញនូវប្រាសាទបាយ័នក្រោមជំនួយពីមូលនិធិ Japanese Funds-in-Trust for the Preservation of the World Cultural Heritage។
អានបន្ថែមខេត្តព្រះសីហនុនឹងមានផ្សារទំនើបខ្នាតអន្តរជាតិធំមួយក្នុងពេលដ៏ខ្លី
កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ កញ្ញា លីម សុខាដាវីន ប្រធានផ្នែកលក់របស់ក្រុមហ៊ុនអភិវឌ្ឍន៏អចលនទ្រព្យ Furi Real Estate បានប្រាប់ទស្សនាវដ្តីសំណង់និងអចលនទ្រព្យ ថា៖ ផ្សារទំនើបឈ្មោះថា Furi Times Square
អានបន្ថែមក្រុមហ៊ុនយក្សចិនប្រកាសអភិវឌ្ឍតំបន់ស្ពានអាកាសក្បាលថ្នល់
ក្រុមហ៊ុនយក្សចិន ព្រីនស៍ រៀល អ៊ីស្ទេត (ខេមបូឌា) គ្រុប ប្រកាសអភិវឌ្ឍតំបន់ស្ពានអាកាសក្បាលថ្នល់ឲ្យទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ។ កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨ នាយកប្រតិបត្តិនៃក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត
អានបន្ថែមកូរ៉េគ្រោងបង្កើតវិទ្យាស្ថានបច្ចេកវិទ្យាសំណង់នៅកម្ពុជាឆាប់ៗ
ដើម្បីចូលរួមចំណែកលើកកម្ពស់ស្ដង់ដារគុណភាពនៃសំណង់ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅកម្ពុជា សាធារណរដ្ឋកូរ៉េគ្រោងបង្កើតវិទ្យាស្ថានបច្ចេកវិទ្យាសំណង់ជូនប្រទេសកម្ពុជា។ នេះបើយោងតាមលទ្ធផលនៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូកម្ពុជាទៅកាន់ប្រទេសកូរ៉េកាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨។ សាធារណរដ្ឋកូរ៉េតាមរយៈវិទ្យាស្ថានបច្ចេកវិទ្យាសំណង់កូរ៉េ (KICT) បានចែករំលែកពង្រាងផែនការគាំទ្រការបង្កើត «វិទ្យាស្ថានបច្ចេកវិទ្យាសំណង់កម្ពុជា-កូរ៉េ ឬឈ្មោះជាភាសអង់គ្លេសថា Cambodian-Korean Institute of Construction Technology (C-KICT)» ដែលនឹងដើរតួនាទីជាមូលដ្ឋានគ្រឹះនៃក្រសួងសាធារណការនិងដឹកជញ្ជូនកម្ពុជា ក្នុងការធានាឲ្យបាននូវស្ដង់ដារគុណភាពនៃសំណង់នៅកម្ពុជា។ សូមជម្រាបថា យោងតាមប្រសាសន៍របស់ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងថា កម្ពុជាចាំបាច់ត្រូវធ្វើឲ្យប្រសើរឡើងនូវស្តង់ដារនៃការស្ថាបនា ផ្លូវថ្នល់ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងរក្សាគុណភាពហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ឲ្យមានភាពរឹងមាំ និងប្រើប្រាស់ជាប់បានយូរ។ ទាក់ទងទៅនឹងកាលបរិច្ឆេទច្បាស់លាស់នៃការបង្តើតវិទ្យាស្ថានបច្ចេកវិទ្យាមួយនេះ ឯកឧត្តម ស៊ុន ចាន់ថុល បានស្នើឲ្យភាគីកូរ៉េជួយពន្លឿនការបង្កើតវិទ្យាស្ថាន C-KICT ក្នុងអំឡុងរយៈពេល២ឆ្នាំ ឬឆាប់ៗតាមដែលអាចធ្វើទៅបាន។ ថ្លែងក្នុងជំនួបខាងលើលោក Sung Heon Han ប្រធានវិទ្យាស្ថាន KICT បានណែនាំគណៈប្រតិភូឲ្យស្គាល់បច្ចេកវិទ្យាសំណង់ធំៗរបស់កូរ៉េ ប្រព័ន្ធលើកកម្ពស់សុវត្ថិភាពសំណង់ និងចរាចរណ៍ និងប្រព័ន្ធគ្រប់គ្រងសម្ភារការដ្ឋាន។ ដូចនេះ ការមានជំនួយបច្ចេកទេសពីសំណាក់សាធារណរដ្ឋកូរ៉េនឹងផ្តល់ផលប្រយោជន៍ជាច្រើនសម្រាប់សំណង់ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។ វិទ្យាស្ថាន KICT បានបង្កើតស្តង់ដារសំណង់កូរ៉េសម័យទំនើប និងបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ជាមួយក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជានៅថ្ងៃទី១៦ […]
អានបន្ថែមក្រុមហ៊ុនសឹង្ហបុរី Ascott នឹងវិនិយោគក្នុងទីផ្សារសណ្ឋាគារនៅកម្ពុជា
ទាក់ទងទៅនឹងគម្រោងពង្រីកទីផ្សារសណ្ឋាគារនៅក្នុងប្រទេសកម្ពុជា អ្នកនាំពាក្យរបស់ក្រុមហ៊ុន Ascott បានប្រាប់ទស្សនាវដ្តីសំណង់និងអចលនទ្រព្យតាមសារអេឡិចត្រូនិកថា៖
អានបន្ថែមសម្ដេចតេជោ ហ៊ុន សែន បញ្ជាឲ្យកាយដីចេញវិញពីចំណុចឆ្នេរព្រែកត្រែង
ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងក្រុមការងារកាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ បានចុះអនុវត្តបទបញ្ជាដ៏សំខាន់មួយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងការបញ្ឈប់សកម្មភាពចាក់ដីរំលោភចូលឆ្នេរសមុទ្រព្រមទាំងបញ្ជាឲ្យមានការកាយយកដីដែលបានចាក់នោះមកវិញពីឆ្នេរព្រែកត្រែង ស្ថិតនៅភូមិ៤ សង្កាត់អូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងផ្ទាល់។ បទបញ្ជាខាងលើនេះគឺធ្វើឡើងក្នុងគោលបំណងដើម្បីរក្សាឆ្នេរធម្មជាតិឲ្យនៅដូចដើម បន្ទាប់ពីមានការចាក់ដីរំលោភចូលឆ្នេរសមុទ្រសម្រាប់គម្រោងអភិវឌ្ឍន៍នៅក្នុងតំបន់ឆ្នេរខាងលើដែលបណ្តាលឲ្យមានការប៉ះពាល់ដល់សោភណ្ឌភាពឆ្នេរសមុទ្ររបស់ខេត្តព្រះសីហនុព្រមទាំងមានការរិះគន់ពីសំណាក់មហាជនក្នុងបណ្តាញសង្គមហ្វ៊េសប៊ុកនាពេលកន្លងមក។ សូមបញ្ជាក់ផងដែរថា យោងតាមសេចក្តីប្រកាសព័ត៌មានខាងលើ រាជរដ្ឋាភិបាលតាមរយៈក្រសួងរៀបចំដែនដីបានអំពាវនាវដល់ម្ចាស់ដីនៅតាមបណ្តោយឆ្នេរសមុទ្រចៀសវាងនូវសកម្មភាពចាក់ដីរំលោភចូលឆ្នេរសមុទ្របន្តទៀត។
អានបន្ថែមកូរ៉េចាប់អារម្មណ៍ជួយកម្ពុជាអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាប្រព័ន្ធ
សាធារណរដ្ឋកូរ៉េបានសម្តែងការចាប់អារម្មណ៍ក្នុងការជួយប្រទេសកម្ពុជាអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាប្រព័ន្ធ នេះបើយោងតាមការឲ្យដឹងពីលោកជំទាវរដ្ឋមន្ត្រី Kim Hyun Mee រដ្ឋមន្រ្តីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូននៃសាធារណរដ្ឋកូរ៉េ។ ក្នុងកិច្ចពិភាក្សាការងារជាមួយឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ លោកជំទាវរដ្ឋមន្ត្រី Kim Hyun Mee បានមានប្រសាសន៍ថា សាធារណរដ្ឋកូរ៉េមានឆន្ទះក្នុងការជួយដល់រាជរដ្ឋាភិបាលកម្ពុជាដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាប្រព័ន្ធដែលក្នុងនោះរួមមាន៖ ១) អភិវឌ្ឍបច្ចេកវិទ្យាហេដ្ឋារចនាសម្ព័ន្ធជាតិ និងព័ត៌មានមូលដ្ឋាន ២) ការគាំទ្រផ្នែកបច្ចេកវិទ្យា ៣) ការបង្កើតកម្មវិធីស្រាវជ្រាវនិងផ្លាស់ប្តូរសុសវែរ (ដែលអាចឲ្យយក្រសួងសាធារណការនិងដឹកជញ្ជូនកម្ពុជាមានលទ្ធភាពទទួលបាន) និង ៤) ការបង្កើតមជ្ឈមណ្ឌលបច្ចេកវិទ្យាហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។ ជាការឆ្លើយតប ឯកឧត្តម ស៊ុន ចាន់ថុលបានធ្វើការកត់សម្គាល់ចំពោះចំណាប់អារម្មណ៍និងសណ្តានចិត្តដ៏ល្អខាងលើ ហើយឯកឧត្តមក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋាភិបាលកូរ៉េដែលបានជួយប្រទេសកម្ពុជាក្នុងរយៈពេល៥ឆ្នាំចុងក្រោយមកនេះ។ ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តម ស៊ុន ចាន់ថុល ក៏បានស្នើឲ្យរដ្ឋាភិបាលកូរ៉េជួយគាំទ្រគម្រោងអភិវឌ្ឍន៍នាពេលបច្ចុប្បន្ន និងនាពេលអនាគតមួយចំនួននៅកម្ពុជារួមមាន៖ ១) ការធ្វើឲ្យប្រសើរឡើងផ្លូវជាតិនានា ២) រោងចក្រប្រព្រឹត្តកម្មទឹកកខ្វក់នៅខេត្តសៀមរាប និងក្រុងតាខ្មៅ ៣) ការបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវនិងវិទ្យាស្ថានមន្ទីរពិសោធន៍និងបណ្តុះបណ្តាល និង ៤) ផែនការមេសម្រាប់ការអភិវឌ្ឍន៍កំពង់ផែ។
អានបន្ថែមកម្ពុជាចុះហត្ថលេខាជាមួយចិនលើវិស័យសំខាន់ៗតម្លៃសរុបជាង៨០លានដុល្លារអាមេរិក
ក្រសួងពាណិជ្ជកម្មកម្ពុជាកាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយប្រទេសចិនចំនួន១២ដែលមានតម្លៃសរុបជាង៨០លានដុល្លារអាមេរិកក្នុងវេទិកាវិនិយោគ ធុរកិច្ច និងទេសចរណ៍ នៃពិព័រណ៍ពាណិជ្ជកម្មចិន-អាស៊ាន លើកទី១៥។ នេះបើយោងតាមការចេញផ្សាយរបស់ក្រសួងពាណិជ្ជកម្មផ្ទាល់។ អនុស្សរណៈយោគយល់ចំនួន១២ខាងលើ គឺនឹងគ្របដណ្តប់លើកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗរួមមាន៖ ១) ការធ្វើធុរកិច្ច-ពាណិជ្ជកម្ម ២) ការបណ្តុះបណ្តាលធនធានមនុស្សផ្នែកមគ្គុទេសក៍ទេសចរណ៍ និងផ្នែកវិស្វកម្ម (ផ្លូវដែកល្បឿនលឿន ទំនប់វារីអគ្គិសនី និងប្រពន្ធ័ធារាសាស្ត្រ) ៣) ការស្ថាបនាផ្លូវយន្តហោះ ៤)ការបង្កើតមហាវិទ្យាល័យស្រាវជ្រាវឧស្សាហកម្ម និង ៥) ការកសាងមជ្ឈមណ្ឌលបណ្តុះបណ្តាលទេសចរណ៍ Sino-ASEAN។ ថ្លែងក្នុងពិធីចុះហត្ថលេខាខាងលើ ឯកឧត្តម ឈួន ដារ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងឲ្យឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានមានប្រសាសន៍ថា៖ «ព្រឹត្តការណ៍នេះបានឆ្លុះបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការចូលរួមកសាងវិថីសូត្រសមុទ្រសតវត្សរ៍ទី២១ និងគាំទ្រការអនុវត្តផ្លូវនិងខ្សែក្រវាត់របស់ចិនដើម្បីជំរុញការធ្វើសមាហរណកម្មសេដ្ឋកិច្ចទៅក្នុងតំបន់ តាមរយៈវិស័យពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ នៅក្នុងទីក្រុងណាននីង នៃខេត្តក្វាងស៊ី»។ ទន្ទឹមនឹងនេះដែរ លោកជំទាវ Yan Zhichan អនុប្រធាននៃរដ្ឋាភិបាលតំបន់ស្វ័យតខេត្តក្វាងស៊ីបានបង្ហាញឲ្យដឹងថាអនុស្សរណៈយោគយល់នេះនឹងជួយពង្រឹងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ដើម្បីឈានទៅកសាងវិថីសូត្រសមុទ្រ ដែលជាគំនិតផ្តួចផ្តើមរបស់ប្រទេសចិន។ សូមជម្រាបជូនថា ប្រទេសចិនបានវិនិយោគលើគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធជាច្រើននៅកម្ពុជារួមមាន៖ គម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គ គម្រោងសាងសង់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ គម្រោងសាងសង់ផ្លូវល្បឿនលឿន គម្រោងសាងសង់ទំនសប់វារីអគ្គីសនី។ល។
អានបន្ថែមខេត្តមណ្ឌលគិរីសាងសង់វិមានឯករាជ្យមានស្តង់ដាល្អជាងខេត្តនានា
រូបគំរូដោយ Ethan Crowley ដើម្បីលើកកម្ពស់សម្រស់ខេត្តឲ្យកាន់តែមានភាពទាក់ទាញសម្រាប់ភ្ញៀវទេសចរណ៍រដ្ឋបាលខេត្តមណ្ឌលគិរីកាលពីថ្ងៃទី ៩ ខែសីហា ឆ្នាំ២០១៨ បានធ្វើពិធីបញ្ចុះបឋមសិលាសាងសង់វិមានឯករាជ្យនៅលើដីអតីតប្រលានយន្តហោះចាស់ឬសួនច្បារសែនមនោរម្យក្រុងសែនមនោរម្យហើយវិមានឯករាជ្យនេះនឹងមានស្តង់ដាល្អជាងវិមានឯករាជ្យរបស់ខេត្តនានា។ ពិធីបញ្ចុះបឋមសិលាសាងសង់នេះធ្វើឡើងក្រោមអធិបតីឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរីនិងមានការចូលរួមពីសំណាក់លោកខៃ ប៉េងស៊ុន ក្រុមជាងសំណង់បែបបុរាណ ព្រមទាំងលោកប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី និងប្រជាពលរដ្ឋជាច្រើននាក់ទៀត។ យោងតាមការគូសបញ្ជាក់ឲ្យដឹងពីឯកឧត្តម ស្វាយ សំអ៊ាង ការសាងសង់វិមានឯករាជ្យនេះនឹងត្រូវចំណាយថវិការដ្ឋប្រមាណ៥០ម៉ឺនដុល្លារដែលនឹងគ្របដណ្តប់លើផ្ទៃដីទំហំប្រមាណជា ២០ ហិកតា។លើសពីនេះទៅទៀត ឯកឧត្តម ស្វាយ សំអ៊ាងបានបញ្ជាក់ថា ការសាងសង់វិមានឯករាជ្យថ្មីនេះគឺនឹងមានស្តង់ដាល្អជាងវិមានឯករាជ្យរបស់ខេត្តនានាក្នុងប្រទេសកម្ពុជា។ ទាក់ទងទៅនឹងប្លង់រចនាក៏ដូចជាព័ត៌មានរបស់សំណង់វិមានឯករាជ្យលោកខៃ ប៉េងស៊ុនបានមានប្រសាសន៍ថា វិមានឯករាជ្យនឹងមានអង្កត់ផ្ចិតឬផ្ទៃរង្វង់ប្រវែង៥៨ម៉ែត្រនិងកម្ពស់ ២៤ ម៉ែត្រ។ ដើម្បីបង្កើនសោភណ្ឌភាពវិមានឯករាជ្យនេះឲ្យកាន់តែស្រស់ស្អាតរដ្ឋបាលខេត្តនឹងធ្វើការដាំដើមឈើជាច្រើនប្រភេទដែលបង្ហាញពីធនធានធម្មជាតិរបស់ខេត្តមណ្ឌលគិរីព្រមទាំងបង្ហាញពីវប្បធម៍ជនជាតិដើមភាគតិចភ្នងនិងអត្តសញ្ញាណជាតិនៃខេត្តផងដែរ។លើសពីនេះទៅទៀត វិមានឯករាជ្យនេះនឹងមានចម្លាក់រូបសេះ រូបផ្លែឃ្លោក រូបនាគ និងកន្លែងកំសាន្តជាច្រើនទៀត។
អានបន្ថែម